ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham

ព័ត៌មានអន្តរជាតិ

និស្សិតបរទេសជាង ១៦០.000នាក់បានចុះឈ្មោះសិក្សានៅប្រទេសរុស្ស៊ី

2026/07/10 12:10:17 am        62
អនុប្រធានទីភ្នាក់ងារនេះ លោក Pavel Shevtsov បាននិយាយថា ចំណាប់អារម្មណ៍លើការអប់រំរបស់ រុស្ស៊ីក្នុងចំណោមជនបរទេស កំពុងកើនឡើង ដោយមានអ្នកចុះឈ្មោះជាង ១៦០.000នាក់ ត្រូវបានកត់ត្រា នៅក្នុងប្រព័ន្ធទីភ្នាក់ងារសហព័ន្ធសម្រាប់កិច្ចការរដ្ឋឯករាជ្យ ជនរួមជាតិរស់នៅបរទេស និងកិច្ចសហប្រតិបត្តិការមនុស្សធម៌អន្តរជាតិ (Rossotrudnichestvo) ក្នុងឆ្នាំ ២០២៦។ លោកបានថ្លែងក្នុងអំឡុងពេលពិភាក្សាអំពីតួនាទីរបស់រុស្ស៊ីក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិ ដែលធ្វើឡើងដោយក្លិបពិភាក្សា Valdaiថា៖«យើងឃើញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការអប់រំរបស់រុស្ស៊ី ហើយយុទ្ធនាការកូតារបស់យើងបញ្ជាក់ពីរឿងនេះ។ កាលពីឆ្នាំមុន មានអ្នកសិក្សាប្រហែល ១៤៤.000នាក់ បានចុះឈ្មោះនៅក្នុងប្រព័ន្ធអប់រំនៅរុស្ស៊ីរបស់ទីភ្នាក់ងារសហព័ន្ធនេះ។ នៅឆ្នាំនេះ ចំនួននេះ បានលើសពី ១៦០.000នាក់ រួចហើយ។ ពាក្យសុំសរុបចំនួន ៨៩.000ច្បាប់ ត្រូវបានដាក់ជូននៅឆ្នាំនេះ។ ជាមធ្យម នោះមានន័យថា មានបេក្ខជនបីនាក់ ក្នុងមួយកន្លែង»។ លោក Shevtsov បាននិយាយថា តួលេខនេះប្រៀបធៀបបានល្អជាមួយនឹងស្តង់ដាសកល ប៉ុន្តែបានកត់សម្គាល់ថា បញ្ហាប្រឈមផ្នែកភស្តុភារ កំពុងប៉ះពាល់ដល់ការចុះឈ្មោះ។ លោកបានលើកឡើងថា៖ «ឥឡូវនេះមានបញ្ហានៅជុំវិញច្រកសមុទ្រហ័រមូសដែលជំរុញឲ្យចំណាយលើមធ្យោបាយដឹកជញ្ជូនកើនឡើងដោយស្វ័យប្រវត្តិ»។ លោកក៏បានចង្អុលបង្ហាញពីការលំបាកក្នុងការបង្កើតផ្លូវដឹកជញ្ជូនជាមួយអាស៊ីអាគ្នេយ៍ ក៏ដូចជាអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕

អាល្លឺម៉ង់មាន​អ្នក​ស្លាប់លើសពី ៥.០០០នាក់ ខណៈអឺរ៉ុបខាងលិចកត់ត្រាខែមិថុនាក្តៅបំផុតមិនធ្លាប់មាន

2026/07/10 12:04:38 am        50
យោងតាមទិន្នន័យបឋមពីការិយាល័យស្ថិតិសហព័ន្ធ បាន​បង្ហាញ​ថា ប្រទេសអាល្លឺម៉ង់ បានកត់ត្រាការស្លាប់លើសពី ៥.០០០នាក់ ក្នុងអំឡុងពេលរលកកម្ដៅ នៅចុងខែមិថុនា។យោងតាមទិន្នន័យពីការិយាល័យ ដែលត្រូវបានគេស្គាល់ផងដែរថា ជា Destatis ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បាន​ឱ្យដឹង​ថា មានមនុស្សស្លាប់ច្រើនជាង ៥.៤៨៦​នាក់ ត្រូវបានកត់ត្រា ដែល​ខ្ពស់​ជាងចំនួន​មធ្យមភាគឆ្នាំ២០២២-២០២៥។ តួលេខ​នេះ​កើត​មាន​ស្របគ្នានឹងរលកកម្ដៅ​ឡើង​ក្ដៅខ្លាំង​​បំផុត​ នៅពេលដែលសីតុណ្ហភាពបានឡើងដល់កំណត់ត្រារបស់​ជាតិ ១០៧.១ហា្វរិនហៃ (៤១,៧អង្សាសេ)​។វិទ្យាស្ថាន Robert Koch (Robert Koch Institute) របស់អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងបោះពុម្ពផ្សាយការប៉ាន់ប្រមាណ​របស់ខ្លួន អំពីការស្លាប់ទាក់ទងនឹងកម្ដៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ តួលេខទាំងនេះ គឺជាភស្តុតាងចុងក្រោយបំផុតនៃចំនួនអ្នកស្លាប់ដោយសារសីតុណ្ហភាពក្ដៅ​ខ្លាំងថ្មីៗនេះ នៅទូទាំងទ្វីបអឺរ៉ុប។ជាមួយ​គ្នា​នេះ អ្នកវិទ្យាសាស្ត្រ បានលើក​ឡើង​ថា អឺរ៉ុបខាងលិចត្រូវបានគ្រប​ដណ្ដប់​ដោយខែមិថុនាដែលក្តៅបំផុតមិនធ្លាប់មាន ខណៈដែលចក្រភពអង់គ្លេសចូលទៅ​ក្នុងរយៈពេល​​រលកកម្ដៅ​ទី៣ របស់ខ្លួន ក្នុង​ឆ្នាំនេះ ហើយ​ចំហេះ​ព្រៃបង្កការ​បំផ្លិច​បំផ្លាញ​ នៅ​ប្រទេសបារាំង និងអេស្ប៉ាញ។ដោយមាន​ស្ថានភាព​អាក្រក់ទៅៗដោយសារ​ការ​​បំពុលកាបូន រលកកម្ដៅ​ដ៏​អាក្រក់​ខ្លាំង នៅខែមិថុនា បានជួយជំរុញសីតុណ្ហភាពខ្យល់ លើផ្ទៃផែន​ដី សម្រាប់តំបន់នេះឱ្យខ្ពស់ជាងមធ្យមភាគ ៣,០៦អង្សាសេ ពីប៉ុន្មាន​ទសវត្សរ៍ថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារ​ត្រួតពិនិត្យអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។ទីភ្នាក់ងារនេះ បាន​ឱ្យដឹង​ថា អឺរ៉ុបខាងលិចកំពុងប្រឈមនឹងរលកកម្ដៅ​លើកទី៣ ក្នុងរយៈពេល ៦សប្តាហ៍ ហើយស្ថានភាព​ក្ដៅ​ហួតហែង​យ៉ាងទូលំទូលាយ កំពុងជួយជំរុញ​ឱ្យ​ភ្លើងឆេះព្រៃតូចៗរាលដាល​ឡើងទៅជាចំហេះព្រៃដែលមិនអាច​គ្រប់​​គ្រង​បាន​៕

សហរដ្ឋអាមេរិកនឹងដកស៊ីរីចេញពីបញ្ជីខ្មៅភេរវកម្ម ជាការជំរុញថ្មីដល់លោក Sharaa

2026/07/10 12:00:48 am        56
កាលពី​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) សហរដ្ឋអាមេរិកបានឱ្យដឹង​ថា ខ្លួននឹងដកប្រទេស​ស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ជាការកំណត់អាយុកាល​រាប់ទសវត្សរ៍ដែលបានរារាំងយ៉ាងធ្ងន់ធ្ងរដល់​ការវិនិយោគ ដោយ​នេះ​គឺ​វិធានការផ្ដល់​ទំនុកចិត្តថ្មី ចំពោះមេដឹកនាំ លោក Ahmed al-Sharaa។រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជូនដំណឹងជាផ្លូវការដល់សភា អំពីចំណាត់​ការ​ដែលគ្រប់​គ្នា​រំពឹងទុកជាយូរមកហើយ ដោយ​វា​នឹងមានប្រសិទ្ធភាពក្នុងរយៈពេល ៤៥ថ្ងៃ ប្រសិន​បើ​សមាជិកមិន​មាន​​វិធានការរារាំងនោះ​។ចំណាត់ការនេះបានកើតឡើងនៅពេលដែលលោក​ប្រធានាធិបតី Donald Trump បានជួបប្រជុំ នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅប្រទេសទួរគី ជាមួយលោក Sharaa ជាអតីតសកម្មប្រយុទ្ធមួយ​រូប​ដែលបានប្រឹង​ប្រែង​បង្ហាញ​ខ្លួន​លោក​ថា ជាឥស្សរជន​បង្រួបបង្រួម បន្ទាប់ពីបាន​ផ្តួលរំលំរបបរបស់​ត្រកូល​ Assad ក្នុងឆ្នាំ២០២៤ ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលកន្លះសតវត្សរ៍។លោក Rubio បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាជំហានប្រវត្តិសាស្ត្រមួយទៀតរបស់លោក​ប្រធានាធិបតី Trump ដើម្បីផ្តល់ឱកាសឱ្យប្រជាជនស៊ីរីទទួលបានភាពអស្ចារ្យ»។ លោកបានបន្ថែម​ថា៖ «ការដក​ទណ្ឌកម្មពី​ស៊ីរី នឹងបើក​ផ្លូវ​ដល់​ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ផ្តល់ឱកាសឱ្យស៊ីរីកសាងឡើងវិញ និងបើកជំពូកថ្មី សម្រាប់ប្រជាជនស៊ីរី»៕

លោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូង យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសាងសង់នាវា​

2026/07/09 11:54:54 pm        45
ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Lee Jae Myung បានយល់ព្រមពង្រឹងភាពជាដៃគូរបស់ប្រទេស​ទាំង២ ក្នុងការសាងសង់នាវា​យោធា និងបន្តការចរចាកម្រិតការងារ ជុំវិញ​បញ្ហានេះ។មេដឹកនាំទាំង២ បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នៅប្រទេសទួរគី កាល​ពី​ថ្ងៃទី៧ ខែកក្កដា ជាកន្លែងដែលលោក Trump បានពិនិត្យឡើងវិញនូវសំណើរបស់លោក ដើម្បីឱ្យ​កូរ៉េខាងត្បូងចូល​រួម​សហការសាងសង់នាវា​យោធា។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung។លោកស្រី Kang បានបន្ថែមថា លោក Lee បានសន្យាថា នឹងសហការពេញទំហឹង និងណែនាំក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានសមត្ថភាពសាងសង់នាវា​ទំនើប ។កិច្ចប្រជុំ នៅទួរគី គឺជាជំនួប​ដោយ​ផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំង២ ចាប់តាំងពីកិច្ចប្រជុំកំពូលនៃ​ក្រុមប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ទាំង​៧ (G7) ក្នុងខែមិថុនា ជាកន្លែងដែលលោក Trump បានធ្វើ​សំណើ​ដំបូង​។ កិច្ចប្រជុំនេះ​ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំង២ ក្នុង​ការ​បង្កើតសន្ទុះ ក្នុងទំនាក់ទំនង បន្ទាប់ពីលោក Lee បានឡើងកាន់តំណែង កាល​ខែមិថុនា ឆ្នាំ២០២៥៕

លោក Trump ច្រឡំនិយាយ​ជប៉ុន មិន​មែន​អ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយមីស៊ីល លើនាវាអាមេរិក

2026/07/09 11:53:10 pm        71
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) បាននិយាយថា «សាធារណរដ្ឋឥស្លាមជប៉ុន» បានបាញ់មីស៊ីលទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលហាក់ដូចជានិយាយ​ច្រឡំ​ពី​ឈ្មោះ​សម្ព័ន្ធមិត្តយូរអង្វែង គឺជប៉ុន ជាអ៊ីរ៉ង់។លោក Trump បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានី Ankara របស់​ប្រទេសទួរគី នៅក្រៅកិច្ចប្រជុំកំពូលអង្គការ​ណាតូ (NATO)។លោក Trump បាននិយាយថា «យើងប្រឈម​ជាមួយមីស៊ីលចំនួន ១១១គ្រាប់ដែលត្រូវបានបាញ់ដោយសាធារណរដ្ឋឥស្លាមជប៉ុន»។ លោកបានបន្តថា មីស៊ីលទាំងនោះត្រូវបានបាញ់ទៅលើនាវាផ្ទុកយន្តហោះ Abraham Lincoln ក្នុងរយៈពេល ១ម៉ោង ហើយពួកវាត្រូវបានស្ទាក់ចាប់។ជប៉ុន និងសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តសន្តិសុខយូរអង្វែង ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយការគំរាមកំហែងពីប្រទេសនានា ដូចជាចិន និងកូរ៉េខាងជើងជាដើម​។ ជប៉ុនក៏បានបន្ត​រក្សាចំណងមិត្តភាពជាមួយអ៊ីរ៉ង់ផងដែរ៕

អ្នកស្លាប់ដោយសាររញ្ជួយដី នៅវ៉េណេស៊ុយអេឡា ឡើង​ដល់​ជិត​​ ៤.០០០នាក់ ខណៈរដ្ឋាភិបាលស្វែងរកមូលនិធិបង្កក

2026/07/09 11:50:45 pm        52
យោងតាមតួលេខដែលចេញផ្សាយដោយប្រធានរដ្ឋសភា លោក Jorge Rodriguez កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) បាន​បង្ហាញ​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ២លើកជាប់គ្នា នៅប្រទេស​វ៉េណេស៊ុយអេឡា បានកើនឡើងដល់យ៉ាង​តិច ៣.៨១១នាក់។ហើយ​ចំនួនអ្នករងរបួស ក្នុងគ្រោះ​រញ្ជួយដីកាលពី​ថ្ងៃទី២៤ ខែមិថុនា គឺ​ ១៦.៧៤០នាក់ ខណៈ​អ្នកគ្មានផ្ទះសម្បែងជ្រក​កោន មានចំនួន ១៧.៩០៧នាក់។ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានអំពាវនាវជាថ្មីឱ្យមានការលើកលែងទណ្ឌកម្មអន្តរជាតិ លើវ៉េណេស៊ុយអេឡា ដើម្បីជួយស្តារឡើងវិញពីគ្រោះមហន្តរាយ​រញ្ជួយដីនេះ ដោយបញ្ជាក់​ថា ប្រទេសមានទ្រព្យសម្បត្តិនៅបរទេសគ្រប់គ្រាន់ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញ ប្រសិនបើមាន​ការព្រម​ព្រៀង​បញ្ចេញ​​គណនីដែលត្រូវបានផ្អឹប​ទុក​។លោកស្រី​ប្រធានាធិបតីបាននិយាយ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍រដ្ឋ VTV ថា «ប្រទេស​វ៉េណេស៊ុយអេឡាមានធនធានដែលត្រូវបានផ្អឹបទុក នៅជុំវិញពិភពលោក ជាទ្រព្យសម្បត្តិ​​ដែលអាចដោះស្រាយដំណើរការនៃការកសាងឡើងវិញនេះ» ដោយលោកស្រី​បាន​បន្ថែមថា មូលនិធិក៏ត្រូវការផង​ដែរ សម្រាប់កម្មវិធីការងារ និងការអប់រំ។គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាបន្តបន្ទាប់​ លើវេណេស៊ុយអេឡា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ជុំវិញ​ការចោទប្រកាន់ ដែល​ថា រដ្ឋាភិបាលបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងថា ប្រទេសនេះជាទី​កន្លែង​សុវត្ថិភាព​ សម្រាប់ការជួញដូរគ្រឿងញៀន៕

ទឹកជំនន់នៅតំបន់ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្ស ៣៩ នាក់ស្លាប់ និង ៩ នាក់បាត់ខ្លួន

2026/07/09 11:37:06 pm        59
យោងតាមអាជ្ញាធរមូលដ្ឋាននៅថ្ងៃព្រហស្បតិ៍ ៩កក្កដានេះ មនុស្សចំនួន ៣៩ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏គំហុកនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang រួមទាំងគ្រោះមហន្តរាយបាក់ទំនប់អាងស្តុកទឹកនៅទីក្រុង Nanning។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះមហន្តរាយនៅទីក្រុងណាននីង លោក Ding Wei អភិបាលរងក្រុងណាននីង បាននិយាយថា តួលេខអាចជាន់គ្នា ដោយសារអត្តសញ្ញាណរបស់សាកសពមួយចំនួនដែលបានរកឃើញមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ចំនួននេះត្រូវគេរំពឹងថានឹងប្រែប្រួល ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយករណីបន្ថែមត្រូវបានផ្ទៀងផ្ទាត់។ក្រុមអាជ្ញាធរបាននិយាយថា ពួកគេបានផ្គូផ្គងសាកសពដែលបានរកឃើញជាមួយនឹងកំណត់ត្រាផ្ទាល់ខ្លួនម្តងមួយៗ ខណៈការធ្វើតេស្ត DNA កំពុងត្រូវបានពន្លឿនសម្រាប់ជនរងគ្រោះដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់។សម្រាប់អ្នកដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន លោកបាននិយាយថា ពួកគេបានផ្ទៀងផ្ទាត់ព័ត៌មាន រួមទាំងឈ្មោះ អាយុ និងពេលវេលា និងទីតាំងនៃការបាត់ខ្លួន ជាមួយសមាជិកគ្រួសារ និងមនុស្សពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ តំបន់ស្វែងរកនានាត្រូវបានពង្រីក ហើយក្រុមជួយសង្គ្រោះនៅតែចូលរួមក្នុងការស្វែងរកយ៉ាងយកចិត្តទុកដាក់៕

រុស្ស៊ីថ្កោលទោសការសម្រេចរបស់កិច្ចប្រជុំកំពូលណាតូ ស្ដីពី​​ជំនួយ សម្រាប់អ៊ុយក្រែន និងការពារជាតិ

2026/07/09 11:35:12 pm        58
ប្រទេស​រុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់អង្គការ​​ណាតូ (NATO) នៅឯ​កិច្ចប្រជុំកំពូល ក្នុង​ប្រទេសទួរគី កាល​ពី​ថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) ដោយបញ្ជាក់​ថា ពួកគេអាចមាននូវ​ផលវិបាកដ៏មហន្តរាយ បន្ទាប់ពីសម្ព័ន្ធមិត្ត បានប្រកាសពីជំនួយយោធាដល់អ៊ុយក្រែន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិក ចំពោះវិស័យ​ការពារជាតិ​រួម។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អាទិភាពរបស់អង្គការណាតូ នៅតែមិនផ្លាស់ប្តូរ នោះ​គឺ​ថា «ការធ្វើយោធូបនីយកម្មរបស់​ទ្វីបអឺរ៉ុប ការផ្តោតលើការកសាងសមត្ថភាពវិស័យ​ការពារជាតិ ការរៀបចំត្រៀម​សម្រាប់ជម្លោះប្រដាប់អាវុធជាមួយប្រទេស​រុស្ស៊ី និងជាការពិតណាស់ ការ​ផ្ដល់​ជំនួយដល់អ៊ុយក្រែន»។តាម​រយៈ​សេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានលើក​ឡើង​ថា៖ «វាគឺ​ជារឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ពីព្រោះប្រសិនបើអ្នកយុទ្ធសាស្ត្ររបស់​អង្គការ​ណាតូ បាន​ឈប់ ហើយគិតមួយភ្លែត ពួកគេប្រហែលជាមិនបានធ្វើការសម្រេចចិត្តមិនទទួលខុសត្រូវបែបនេះឡើយ​ ដែលអាចនាំឱ្យមានគ្រោះមហន្តរាយ មិនត្រឹមតែសម្រាប់សម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»។គួរបញ្ជាក់ថា សមាជិករបស់អង្គការ​ណាតូ នៅក្នុងកិច្ចប្រជុំកំពូល បានសន្យាផ្តល់ជំនួយយោធាចំនួន ៧០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦។ ប្រទេសទាំង​នោះ​បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តដ៏រឹង​មាំ​ដូច​ដែក​» ចំពោះការការពាររួម ក្រោមកតិកាសញ្ញាមាត្រា៥ របស់សម្ព័ន្ធមិត្ត នៅក្នុងសេចក្តីប្រកាសកិច្ចប្រជុំកំពូល និងបានបង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ៕

សម្ព័ន្ធមិត្តណាតូ ប្តេជ្ញាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន រហូត​ដល់​ដំណាច់​ឆ្នាំ២០២៧

2026/07/09 11:32:49 pm        67
សមាជិករបស់​អង្គការ​ណាតូ (NATO) បានសន្យាផ្តល់ជំនួយយោធាចំនួន ៧០ពាន់លានអឺរ៉ូ (ប្រមាណ ៨០ពាន់លានដុល្លារ) ដល់ប្រទេស​អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និង «យ៉ាងហោចណាស់កម្រិតសមមូល» ក្នុងឆ្នាំ២០២៧ ដោយបាន​អះអាង​ពី​ការបន្ត​ការ​គាំទ្រ ខណៈដែលសង្គ្រាមរបស់រុស្ស៊ី បង្ហាញសញ្ញាថមថយតិចតួច។សម្ព័ន្ធមិត្តយោធានេះ បានធ្វើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័ត នៅឯកិច្ចប្រជុំកំពូល នៅទីក្រុង Ankara របស់​ទួរគី ជាកន្លែងដែលមេដឹកនាំមកពីប្រទេសចំនួន ៣២ របស់អង្គការ​ណាតូ បានជួបជុំគ្នា។បើ​ទោះ​បី​ទឹក​ប្រាក់នេះមិនរាប់បញ្ចូលការចូលរួមវិភាគទានថ្មីណាមួយក៏ដោយ​ ក៏​វាតំណាងឱ្យការសន្យាប្រចាំឆ្នាំពីមុនចំនួន ៤០ពាន់លានអឺរ៉ូរបស់អង្គការ​ណាតូ បូករួមទាំងប្រាក់កម្ចី ៣០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីសហភាពអឺរ៉ុប (EU) ដោយ​នេះ​គឺជាការផ្លាស់ប្តូរពីកិច្ចប្រជុំកំពូលឆ្នាំ២០២៥ ដែលនៅ​ពេល​នោះ​មេដឹកនាំមិនបាននិយាយអំពីជំនួយហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែនឡើយ​។ចាប់តាំងពីពេលនោះមក ជំហររបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងគីវ បាន​វិវត្ត​ប្រសើរ​ឡើង​ នៅពេលដែលការចរចាសន្តិភាពជាមួយរុស្ស៊ីជាប់គាំង។ ប្រធានាធិបតីអាមេរិក លោក​ Donald Trump បានផ្តល់ការសរសើរដោយសម្ងាត់ ចំពោះមេដឹកនាំអ៊ុយក្រែន លោក​ Volodymyr Zelensky និងបានយល់​ស្រប​តាម​ការ​សន្យា​របស់​ក្រុមប្រទេសមាន​ឧស្សាហកម្មលូតលាស់​ទាំង ៧ (G7) ក្នុងការ​​គាំទ្រទីក្រុងគីវ និងដាក់សម្ពាធលើទីក្រុងមូស្គូ។សេចក្តីថ្លែងការណ៍បានរៀបរាប់​ថា៖ «ប្រទេស​អ៊ុយក្រែនរួមចំណែកដល់សន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក ហើយសម្ព័ន្ធមិត្តនានា រួបរួមគ្នា​ផ្ដល់​គាំទ្រឥតងាក​រេ​ ចំពោះអ៊ុយក្រែន ក្នុងការការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ សម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា ឥឡូវនេះផ្តល់ហិរញ្ញប្បទានភាគច្រើននៃជំនួយសន្តិសុខដល់អ៊ុយក្រែនតាមរយៈមធ្យោបាយទ្វេភាគី និងពហុភាគី»៕

អ៊ីរ៉ង់ ជឿថាច្រកសមុទ្រHormuz ជាការរារាំងចុងក្រោយហើយប្រសិនបើខ្លួនបោះបង់ នោះនឹងបាត់បង់ជំហរចរចា

2026/07/09 11:29:55 pm        45
មានរឿងមួយកំពុងលេចឡើងកាន់តែច្បាស់ថា ភាគីទាំងពីរសហរដ្ឋអាមេរិក-អ៊ីរ៉ង់ កំពុងវាយគ្នាទៅវិញទៅមក ដែលនេះស្ទើរតែជាចំណុចជាប់គាំងទៅហើយ។ សម្រាប់ពលរដ្ឋអាមេរិក ពួកគេមើលឃើញថាអ៊ីរ៉ង់នឹងពុំអាចគ្រប់គ្រងនៅច្រកសមុទ្រ Hormuz បានទេ។ សម្រាប់ពលរដ្ឋអ៊ីរ៉ង់និយាយថា ការគ្រប់គ្រងនៅច្រកសមុទ្រនេះគឺមិនអាចខ្វះបានឡើយ។អ៊ីរ៉ង់ ជឿជាក់ថាច្រកសមុទ្រ Hormuz គឺជាការរារាំងចុងក្រោយ ហើយប្រសិនបើខ្លួនបោះបង់ចោលរឿងនេះ នោះខ្លួននឹងបាត់បង់ជំហរចរចា។ ដូច្នេះអ៊ីរ៉ង់ មិនចង់បោះបង់ចោលបញ្ហានេះទេ។ពួកគេចង់ធ្វើឱ្យប្រាកដថានៅតុចរចា អ៊ីរ៉ង់អាចបង្ខំសហរដ្ឋអាមេរិកឱ្យអនុវត្តអនុស្សរណៈនៃការយោគយល់ ហើយក្រោយមកនៅពេលអនាគតប្រសិនបើមានកិច្ចព្រមព្រៀងចុងក្រោយ ពួកគេអាចធ្វើឱ្យប្រាកដថាសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀង។នោះហើយជាមូលហេតុដែលវាពិបាកសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរជំហររបស់ខ្លួន ហើយនោះជាមូលហេតុដែលយើងកំពុងមើលឃើញការរីកធំជម្លោះដ៏គ្រោះថ្នាក់នៅពេលនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM
ក្រុមអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យក្រូអាតជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/27/2026 07:07 PM