ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

លោកTrump៖ អាមេរិកនឹងដកទណ្ឌកម្មលើប្រទេសទួរគី ហើយអាចលក់យន្តហោះចម្បាំង F-35

2026/07/08 04:42:43 pm        73
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសទួរគីដែលត្រូវបានដាក់ក្នុងឆ្នាំ២០២០ ជុំវិញការទិញមីស៊ីលការពារជាតិពីរុស្ស៊ីរបស់ទីក្រុងអង់ការ៉ា ខណៈបង្ហាញពីឆន្ទៈក្នុងការលក់យន្តហោះចម្បាំង F-35 ដែលជារបស់សម្ព័ន្ធមិត្តណាតូ។ ចំណាត់ការនេះនឹងក្លាយជាកាយវិការដ៏ធំពីលោក Trump ទៅកាន់ប្រធានាធិបតីទួរគី លោក Tayyip Erdogan ដែលលោកចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធ ហើយនឹងដកចេញការរំខានជាយូរអង្វែងមកក្នុងទំនាក់ទំនងទ្វេភាគី។ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា មានទំនាក់ទំនងដ៏កក់ក្តៅក្រោមការដឹកនាំរបស់លោក Trump ក៏ដោយ ការទិញរបស់ប្រទេសទួរគីនូវប្រព័ន្ធ S-400 របស់រុស្ស៊ី ក្នុងឆ្នាំ២០១៩ គឺជាចំណុចល្អក់កករសម្រាប់ភាគីទាំងពីរជាយូរមកហើយ។ ក្នុងការឆ្លើយតបទៅនឹងការទិញនោះ ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២០ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិមួយរបស់ប្រទេសទួរគី និងបានដកទួរគីចេញពីកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលទីក្រុងអង់ការ៉ា ក៏ជាដៃគូផលិត ផងដែរនោះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានមុនពេលជួបជាមួយលោក Erdogan ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសទួរគីសម្រាប់កិច្ចប្រជុំកំពូល NATO ថា «យើងនឹងដកទណ្ឌកម្មចេញ»។ លោកបាននិយាយបន្ថែមថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីរតនាគាររបស់លោក កំពុងធ្វើការលើរឿងនេះ។ លោក Trump ក៏មានសុទិដ្ឋិនិយមផងដែរអំពីលទ្ធភាពនៃការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសទួរគី ទោះបីជាលោកមិនបាននិយាយថាប្រតិបត្តិការបែបនេះនឹងធ្វើឡើងយ៉ាងដូចម្តេចដោយសារតែឧបសគ្គផ្លូវច្បាប់។ 

វិមានក្រឹមឡាំងនិយាយថា រុស្ស៊ីកំពុងតាមដានកិច្ចប្រជុំកំពូលណាតូយ៉ាងដិតដល់

2026/07/08 04:05:44 pm        79
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ ៧កក្កដា ថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវលទ្ធផលនៃកិច្ចប្រជុំកំពូលណាតូក្នុងប្រទេសទួរគី ដោយបន្ថែមថា សេចក្តីថ្លែងការណ៍ប្រឈមដាក់គ្នាជាបន្តបន្ទាប់អំពីរុស្ស៊ី បានកើតឡើងមុនព្រឹត្តិការណ៍នេះ។ មេដឹកនាំណាតូកំពុងជួបជុំគ្នានៅទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំនៅថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ស្របពេលមានសម្ពាធពីប្រធានាធិបតីអាមេរិក Donald Trump សម្រាប់អឺរ៉ុបឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងបន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងសម្ព័ន្ធភាពយោធាមួយនេះអស់រយៈពេលជាច្រើនខែលើសង្គ្រាមអ៊ីរ៉ង់ និងដែនដី Greenland របស់ប្រទេសដាណឺម៉ាក ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាព្រឹត្តិការណ៍មួយដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង រួមទាំងសម្រាប់ពួកលោកផងដែរ។ ជាការពិតណាស់ ពួកលោកនឹងតាមដានព័ត៌មាន និងដំណឹងទាំងអស់ ដែលចេញពីទីក្រុងអង់ការ៉ា។ លោកបាននិយាយថា សេចក្តីថ្លែងការណ៍មួយចំនួនធំអំពីរុស្ស៊ីត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូល។ លោកបាននិយាយថា ពួកលោកសោកស្តាយណាស់ ទាំងនេះមិនមែនជាសេចក្តីថ្លែងការណ៍អំពីការចូលរួម និងការសន្ទនាប្រកបដោយស្ថាបនានោះទេ ប៉ុន្តែជាសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈប្រឈមដាក់គ្នា ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ លោក Trump បាននិយាយថា លោកនឹងនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល ហើយថាដំណោះស្រាយចំពោះជម្លោះជាងបួនឆ្នាំគឺ កាន់តែខិតជិតមកដល់ជាងអ្វីដែលមនុស្សដឹង៕ 

តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងបន្ទាប់ពីយោធាប្រទេសនេះបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់

2026/07/08 04:02:31 pm        89
តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងជិត៣ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃពុធនេះ ដែលបានបន្តការកើនឡើងពីរដូវកាលជួញដូរមុនៗ បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ ដែលបង្កើនការព្រួយបារម្ភថាបទឈប់បាញ់ដ៏ផុយស្រួយកំពុងរង្គោះរង្គើ។ ការវាយប្រហារប្រឆាំងអ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង១,៩៥ដុល្លារ ឬ២,៨ ភាគរយ មានតម្លៃ៧២,៣៩ដុល្លារក្នុងមួយបារ៉ែល ។ ប្រទេសកាតា បានដាក់កំហុសលើប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហារនាវាទាំងនោះ រួមទាំងនាវាដឹកឧស្ម័នធម្មជាតិរាវដ៏ធំរបស់ប្រទេសកាតាគឺនាវា Al Rekayyat ដែលត្រូវបានរាយការណ៍ថាត្រូវបានវាយប្រហារដោយយានដ្រូនបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងបន្ទប់ម៉ាស៊ីនរបស់វា។ ក្រុមនាវិក មានសុវត្ថិភាព និងត្រូវបានជម្លៀសចេញ។ ប្រភពសន្តិសុខដែនសមុទ្របាននិយាយថា នាវាដឹកប្រេងឆៅបំពាក់ទង់ជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេជឿថាជានាវាដឹកប្រេងខ្នាតយក្ស Wedyan ក៏បានរងការខូចខាតនៅសមុទ្រអូម៉ង់ផងដែរ។ ការវិវត្តន៍នេះ បានបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីការរំខានដល់ការធ្វើចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ 

ណាតូ បង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់សិបពាន់លានដុល្លារ ខណៈលោក Trump មានអារម្មណ៍ខកចិត្ត

2026/07/08 04:00:26 pm        83
ក្រុមមេដឹកនាំណាតូបានបង្ហាញកិច្ចព្រមព្រៀងអាវុធដែលមានតម្លៃរាប់សិបពាន់លានដុល្លារនៅក្នុងប្រទេសទួរគីកាលពីថ្ងៃអង្គារ៧ កក្កដា ដោយបង្ហាញពីសារថាពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចំណាយប្រាក់បន្ថែមទៀតដើម្បីការពារអឺរ៉ុប ទោះបីជាប្រធានាធិបតី Donald Trump បាននិយាយថាលោកមានអារម្មណ៍ខកចិត្ត និងបានបន្តការជំរុញរបស់លោកដើម្បីគ្រប់គ្រងដែនដី Greenland ក៏ដោយ។ បណ្ដាមេដឹកនាំកំពុងជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និង៨កក្កដា សប្ដាហ៍នេះនៅរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី ដោយសង្ឃឹមថានឹងបង្ហាញពីឯកភាពបន្ទាប់ពីឆ្នាំដ៏ជូរចត់មួយទៀត ដោយសង្គ្រាមអ៊ីរ៉ង់បានបង្ហាញពីការប្រេះស្រាំនៅក្នុងសម្ព័ន្ធភាព ដែលបានគាំទ្រសន្តិសុខលោកខាងលិចចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan លោក Trump បាននិយាយថាលោកប្រហែលជាបានធ្វើពហិការកិច្ចប្រជុំកំពូលណាតូទាំងស្រុង ប្រសិនបើមិនមែនព្រោះតែទំនាក់ទំនងកក់ក្តៅរបស់លោកជាមួយមេដឹកនាំទួរគី ហើយមិនបានច្រានចោលការដកកងទ័ពបន្ថែមទៀតពីអឺរ៉ុបនោះទេ។លោកថា ពួកលោកនឹងរង់ចាំមើល។ លោកខកចិត្តយ៉ាងខ្លាំងជាមួយណាតូ ដោយបានចង្អុលទៅចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី សម្រាប់ការមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រសង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់។ លោក Trump បានបន្ថែមថា ពួកលោកមិនត្រូវបានសម្ព័ន្ធមិត្តធ្វើល្អដាក់ទេ ទោះបីជាលោកបានបញ្ជាក់ជាថ្មីថា លោកមិនចង់បាន ឬត្រូវការជំនួយពីពួកគេក៏ដោយ។ លោក Trump បាននិយាយថា មុនពេលរូបលោកសួរ ពួកគេបាននិយាយថា ពួកគេនឹងមិននៅឈរជាមួយលោកទេ ហើយពួកលោកបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងអង្គការណាតូ៕

អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីនាវាដឹកប្រេងត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz

2026/07/08 02:45:15 pm        286
សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់ដ៏ខ្លាំងក្លាលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មចំនួនបីគ្រឿងនៅច្រកសមុទ្រ Hormuz។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) បាននិយាយកាលពីថ្ងៃអង្គារ ៧កក្កដា ថាខ្លួនបានចាប់ផ្តើមការវាយប្រហារ ដើម្បីដាក់ទោសសម្រាប់ការកំណត់គោលដៅ និងវាយប្រហារនាវាពាណិជ្ជកម្ម ដែលមាននាវិកជាបុគ្គលស្លូតត្រង់នៅក្នុងផ្លូវទឹកអន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការរំលោភលើអនុស្សរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីខែមុន ហើយបានព្រមានថាទីក្រុងតេអេរ៉ង់នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់និយាយថាការវាយប្រហារនានាបានវាយប្រហារកោះ Qeshm, Bandar Abbas និង Sirik ជាកន្លែងដែលមនុស្សបានរងរបួសដោយសារបំណែកគ្រាប់បែក។ មិនមានរបាយការណ៍អំពីការស្លាប់នោះទេ។ ចំណែកសហរដ្ឋអាមេរិកបាននិយាយថានឹងមានផលវិបាកចំពោះអ្វីដែលខ្លួនហៅថាការវាយប្រហារ "មិនអាចទទួលយកបានទាំងស្រុង" លើនាវាដឹកប្រេង។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារ Centcom បាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ "ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់"។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ខាងលើ បាននិយាយថា "ការឈ្លានពានដែលបានបង្ហាញរបស់អ៊ីរ៉ង់គឺមិនសមហេតុផល មានគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លើបទឈប់បាញ់។ មុនពេលមានការវាយប្រហារ ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានលុបចោលការលើកលែងមួយដែលបានដកទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ជាបណ្តោះអាសន្ន៕ 

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា

2026/07/08 04:14:46 am        50
ក្រុមជួយសង្រ្គោះ បានជម្លៀសអ្នកស្រុក និងភ្ញៀវទេសចរបរទេស ក្រោយភ្លៀងមូសុងវស្សាបានជន់លិចទីក្រុងទេសចរណ៍តំបន់ភ្នំ Lonavala ស្ថិតក្នុងរដ្ឋភាគខាងលិច Maharashtra ប្រទេសឥណ្ឌា ។ក្រសួងឧតុនិយមឥណ្ឌា និយាយថា ស្រុក Pune ស្ថិតក្នុងរដ្ឋ Maharashtra រកឃើញភ្លៀងធ្លាក់កម្ពស់ប្រហែល ៩០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។នៅទីក្រុង Chamoli ភ្ញៀវទេសចរមួយរូបមកពីរដ្ឋ Maharashtra និយាយថា អ្នកដំណើរបានរង់ចាំអស់រយៈពេលជាង ១ម៉ោង ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបោសសម្អាតផ្លូវដែលមានបំណាក់ដី មុនពេលអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខ ។ក្រុមជួយសង្រ្គោះ បានធ្វើដំណើរតាមផ្លូវរងការជន់លិចដោយប្រើប្រាស់ទូកពោង ដើម្បីដឹកអ្នកស្រុកទៅកាន់ទីសុវត្ថិភាព ។អ្នកស្រុកម្នាក់ ដែលត្រូវបានជម្លៀសខ្លួននិយាយថា កម្រិតទឹកជន់ បន្តកើនឡើង ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ ហើយក្រុមឆ្លើយតបគ្រោះមហន្តរាយ បានធ្វើដំណើរទៅដល់តំបន់រងគ្រោះ រយៈពេល ១ម៉ោង ក្រោយការប្រកាសអាសន្ន ។ក្រសួងឧតុនិយមឥណ្ឌា និយាយថា ពួកគេបានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Gujarat រដ្ឋតំបន់ឆ្នេរ Maharashtra និងរដ្ឋ Karnataka ។ភ្លៀងធ្លាក់ខ្លាំង បានកើតមានឡើង បើទោះបីជាឥណ្ឌា ជួបខែមិថុនាស្ងួតបំផុតទី ៥របស់ខ្លួន ចាប់តំាងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩០១ក៏ដោយ ធ្វើឲ្យមានក្តីបារម្ភចំពោះទិន្នផលកសិកម្ម និងកំណើនសេដ្ឋកិច្ចឥណ្ឌា ៕

UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់

2026/07/08 03:37:53 am        59
អង្គការសហប្រជាជាតិ(UN)និយាយថា អាជ្ញាធរសុខភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រាយការណ៍ការណីឆ្លងបានបញ្ជាក់នៃជំងឺអេបូឡាជាង ១.៥៦០នាក់ នៅទូទាំងខេត្ត Ituri, North Kivu និងខេត្ត South Kivu ហើយពួកគេព្រមានថា ស្ថានភាពគ្មានអនាម័យនៅតាមជំរំជម្លៀសខ្លួន បានក្លាយជាហានិភ័យកើនឡើង ។អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយប្រាប់សន្និសីទសារព័ត៌មានថា ខេត្ត Ituri នៅតែជាចំណុចកណ្តាលនៃការរីករាលដាលឆ្លងជំងឺអេបូឡា ក្នុងនោះករណីឆ្លង ត្រូវបានគេរាយការណ៍នៅតាមជំរំជម្លៀសខ្លួនយ៉ាងហោច ៤កន្លែង ។ លោកថា ស្ថានភាពទឹក ការខ្វះអនាម័យ បានក្លាយជាក្តីបារម្ភខ្លាំង ។សកម្មភាពឆ្លើយតបនៅតែបន្ត ប៉ុន្តែដៃគូមនុស្សធម៌ និយាយថា កង្វះខាតមូលនិធិ កំពុងកំហិតការងារនៅតាមជំរំជម្លៀសខ្លួនក្នុងខេត្ត Ituri ជាទីដែលមនុស្សជម្លៀសខ្លួនជាង ២៧៣.០០០នាក់ ប្រឈមនឹងតម្រូវការធ្ងន់ធ្ងរ ។UNនិយាយថា អំពើហិង្សាកើនឡើងនៅខេត្ត South Kivu ចាប់តាំងពីថ្ងៃទី ៤ ខែកក្កដា បានសម្លាប់ជនស៊ីវិលយ៉ាងហោច ៥នាក់ មនុស្សរាប់សិបនាក់រងរបួស និងមនុស្សយ៉ាងហោច ៦ពាន់នាក់ បានជម្លៀសខ្លួន ខណៈធ្វើឲ្យអាក់ខានដល់ផ្លូវផ្គត់ផ្គង់ និងពន្យាពេលការវាយតម្លៃមនុស្សធម៌ ។ការអំពាវនាវសុំជំនួយមនុស្សធម៌នៅកុងហ្គោទទួលបានត្រឹម ៥៤ភាគរយប៉ុណ្ណោះ ស្មើនឹង ៧៥២លានដុល្លារ ក្នុងចំណោមមូលនិធិត្រូវការ ១,៤ពាន់លានដុល្លារ ៕

នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei

2026/07/08 03:37:19 am        53
នាវាដឹកប្រេង ២គ្រឿង បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz នាថ្ងៃអង្គារនេះ ហើយអ៊ីរ៉ង់និយាយថា ពួកគេនឹងគ្មានកិច្ចប្រជុំសន្តិភាពបន្ថែមទៀតនោះទេ លុះត្រាតែលោក Donald Trump បញ្ឈប់ការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ក្នុងការចាប់ផ្តើមសង្រ្គាមឡើងវិញ ស្របពេលដែលពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ បន្តពិធីបុណ្យសពរយៈពេល ៧ថ្ងៃរបស់អតីតមេដឹកនាំកំពូល Ali Khamenei ។អ្នកកាន់ទុក្ខអ៊ីរ៉ង់ នាំគ្នាកាន់បដាគំរាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំឡុងពិធីបុណ្យសម្រាប់លោក Khamenei នៅក្នុងទីក្រុងពិសិដ្ឋ Qom នាថ្ងៃអង្គារនេះ ។ ក្តារមឈូសរបស់អតីតមេដឹកនាំកំពូលរូបនេះ និងសមាជិក ៤រូបទៀតរបស់គ្រួសារលោក ត្រូវបានដង្ហែរនៅតាមដងផ្លូវនៅក្នុងទីក្រុង Qom ជាទីដែលមនុស្សរាប់ម៉ឺននាក់ កាន់ទង់ជាតិ និងបដា ប្រៀបធៀបលោក Khamenei ទៅនឹងទុក្ករបុគ្គលដែលការស្លាប់របស់ពួកគេ ជាមូលដ្ឋានគ្រឹះនៃនិកាយស៊ីអ៊ីត ។គួរឲ្យដឹងថា នាវាដឹកឧស្ម័នធម្មជាតិរាវ Al Rekayyat របស់កាតា រាយការណ៍ថា ពួកគេរងការវាយប្រហារកាលពីយប់កន្លងទៅ ហើយម៉ាស៊ីននាវា រងការឆាបឆេះជាអគ្គិភ័យ ។ ចំណែកឯប្រភពសន្តិសុខសមុទ្រ និយាយថា នាវាដឹកប្រេងឆៅអារ៉ាប៊ីសាអ៊ូឌីត រងការខូចខាតផងដែរ ។នៅមិនទាន់មានការអះអាងទទួលស្គាល់នោះទេសម្រាប់ការវាយប្រហារមួយនេះ ខណៈគេហទំព័រព័ត៌មាន Axios រាយការណ៍ថា អ៊ីរ៉ង់បានបាញ់ប្រហារនាវា ២គ្រឿង ៕

រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2026/07/08 03:36:57 am        47
សប្តាហ៍នេះ តំបន់ហ្កាហ្សាប្រារព្ធខួប ១ពាន់ថ្ងៃ ចាប់តាំងពីសង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលចាប់ផ្តើម ហើយការិយាល័យព័ត៌មានហ្កាហ្សា រាយការណ៍ថា ជាង ៩០ភាគរយនៅក្នុងតំបន់មួយនេះ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។នៅថ្ងៃទី ៦ ខែកក្កដា ក្រសួងសុខាភិបាលហ្កាហ្សា បានកំណត់ចំនួនមនុស្សស្លាប់សរុប ១.០៧២នាក់ ចាប់តាំងពីបទឈប់បាញ់កាលពីខែតុលា ធ្វើឲ្យតួលេខមនុស្សស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ កើនឡើងដល់ ៧៣.០៩៨នាក់ ។ការសម្លាប់រង្គាលនេះ មិនទាន់បញ្ឈប់នោះទេនៅថ្ងៃខួបលើកទី ១ពាន់នៃអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ។ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ នៅក្នុងការវាយប្រហារយានដ្រូន នៅជិតស្ថានី al-Hilu កាលពីថ្ងៃទី ១ ខែកក្កដា និងមនុស្ស ៧នាក់ផ្សេងទៀត ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ ដោយក្នុងចំណោមពួកគេមានទាំងកុមារម្នាក់ផងដែរ ដែលត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែក លើផ្លូវប្រសព្វ Shujayea ហើយក្មេងប្រុសអាយុ ១០ឆ្នាំ Tareq Sabah ត្រូវបានសម្លាប់នៅជិតទីក្រុង Khan Younis ។ដោយឡែក ការវាយប្រហារលើសំពត់តង់ផ្តល់ជាទីជម្រកដល់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់មនុស្សធម៌ al-Mawasi បានកើតឡើងវិញផងដែរ ពេញមួយសប្តាហ៍ ៕

ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី

2026/07/08 03:36:37 am        40
អ្នកបើកបរនាំគ្នាតម្រង់ជួររង់ចាំយ៉ាងវែងនៅតាមស្ថានីយប្រេងស្ថិតក្នុងទីក្រុង Omsk របស់រុស្ស៊ី នៅថ្ងៃតែមួយដែលអ៊ុយក្រែន វាយប្រហារយានដ្រូនលើរោងចក្រចម្រាញ់ប្រេងក្នុងស្រុក ដែលជារោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី ស្ថិតនៅជិតទីក្រុងក្នុងតំបន់ស៊ីបេរីមួយនេះ ។យោធាទីក្រុងគីវ និយាយថា យានដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង បានវាយប្រហាររោងចក្រចម្រាញ់ប្រេង Omsk នៅជ្រៅក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃចន្ទ ដែលវាស្ថិតក្នុងចំណោមការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមមួយនេះ ។ ក្រុមអាជ្ញាធរនៅទីក្រុង Omsk បានបញ្ជាក់ពីការវាយប្រហារខាងលើ ។ ប្រភពព័ត៌មានបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រោងចក្រចម្រាញ់ប្រេងគ្រប់គ្រងដោយក្រុមហ៊ុន Gazpromneft បានផលិតប្រេង ២៣លានតោតកាលពីឆ្នាំមុន ពោលគឺស្មើនឹងការផលិតប្រេងប្រហែល ៤៦បារ៉ែល ក្នុង ១ថ្ងៃ ។ សូមបញ្ជាក់ថា អ៊ុយក្រែន បានបង្កើនយុទ្ធនាការរបស់ខ្លួនជាមួយនឹងការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ី នៅពេលដែលប្រទេសមួយនេះ កំពុងជួបកង្វះខាតប្រេងធ្ងន់ធ្ងរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM