រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហានុ

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

2026/05/12 07:40:14 pm        357
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរទីតាំងសង្ស័យមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាលទ្ធផល នៃប្រតិបត្តិការចុះឆែកឆេរ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស០៩នាក់ ( ចិន០៨នាក់, វ៉ានូអាទូ០១នាក់ ) បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៤១គ្រឿង , laptop ចំនួន០៧គ្រឿង , កាំភ្លើងខ្លី០១ដើម , គ្រាប់កាំភ្លើង ៤៩គ្រាប់ ។ ក្នុងប្រតិបត្តិការដដែលនេះ មុនពេលដែលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ក្រុមជនសង្ស័យបានបំផ្លាញវត្ថុតាងពាក់ព័ន្ធមួយចំនួនចោល ដែលជាឧបករណ៍គ្រឿងអេឡិចត្រូនិច បម្រើឲ្យការប្រព្រឹត្តិបទល្មើស Online Scams ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

កំពង់ផែស្វយ័តភ្នំពេញ អនុវត្តការងារឆ្នាំ២០២៥ សម្រេចបានកំណើនល្អគ្រប់វិស័យ

2026/05/12 07:30:12 pm        111
នៅក្នុងបំណាច់ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តសម្រេចបានលទ្ធផលការងារល្អ និងមានកំណើនគ្រប់វិស័យ ទាំង បរិមាណកុងតឺន័រ, ប្រមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, ចំនួននាវាឆ្លងកាត់ និងនាវាដឹកអ្នកដំណើរទេសចរអន្តរជាតិ និងចំនួន អ្នកដំណើរនិងទេសចរជាដើម។ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១១ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, ឯកឧត្តមបង្ហាញអំពីលទ្ធផលការងារត្រួសៗ នៅឆ្នាំ កន្លងមក និងផែនការការងារសម្រាប់ឆ្នាំខាងមុខ ក្នុងនោះសម្រាប់លទ្ធផលការងារឆ្នាំ២០២៥៖ កំពង់ផែស្វយ័តភ្នំពេញទទួលបាន បរិមាណកុងតឺន័រ មានចំនួនសរុបជាង ៦០ ម៉ឺន TEU កើនឡើងជិត ២៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ និងស្មើជាង ១១៥% ធៀបនឹងផែនការឆ្នាំ២០២៥។ចំណែកបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៥នេះដែរ ទទួលបានសរុបជាង ៥,៦ លានតោន កើនឡើងជាង ១៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ៤,៨ លានតោន) និងសម្រេចបានជិត ១១២% ធៀបនឹងផែនការឆ្នាំ២០២៥។ ចំណែកចំនួននាវាឆ្លងកាត់ មានចំនួនសរុបជាង ៣,៧ ពាន់គ្រឿង កើនឡើងជាង ១% ធៀបនឹងការ អនុវត្តក្នុងឆ្នាំ២០២៤ (មានជាង ៣,៦ ពាន់គ្រឿង) សម្រាប់ឆ្នាំ២០២៥, ក.ស.ភ. សម្រេចបានជាង ៥៦% ធៀបនឹងផែនការ ឆ្នាំ២០២៥។ដោយឡែកចំនួននាវាដឹកអ្នកដំណើរ និងទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៥, មានចំនួនសរុបជាង ២,២ ពាន់ជើង កើនឡើង ៧% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ២ ពាន់ជើង) សម្រាប់ឆ្នាំ២០២៥ ក.ស.ភ សម្រេចបាន ១១៨% ធៀបនឹង ផែនការឆ្នាំ២០២៥។ ចំពោះចំនួនអ្នកដំណើរ និងទេសចរឆ្លងកាត់វិញ, ក.ស.ភ. ក្នុងឆ្នាំ២០២៥ សរុបមានចំនួនជាង ៧០ ពាន់នាក់កើនឡើងជាង ៦% ធៀបនឹងការអនុវត្តឆ្នាំ២០២៤។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា កំពង់ផែស្វយ័តភ្នំពេញជាច្រកទ្វារ ភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់។ កំណើននៃសកម្មភាពដឹកជញ្ជូននិងភស្តុភារកម្ម បានឆ្លុះបញ្ចាំងពីការបន្តមានភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ឯកឧត្តមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពង់ផែ ក្នុងការរក្សាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ប្រតិបត្តិការ និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាពិសេស ក្នុងនាមជាសហគ្រាសរដ្ឋដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កំពង់ផែ ក្នុងការរៀបចំគម្រោងអភិវឌ្ឍរយៈពេលវែង ការពង្រឹងការគ្រប់គ្រងស្ថាប័ន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធនានា៕អត្ថបទ៖ សុន រ៉ាឌី

UN ប្តេជ្ញាបន្តជួយដល់កម្ពុជា គាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

2026/05/12 07:28:02 pm        145
ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងថា អង្គការសហប្រជាជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោកជំទាវ Vladanka Andreeva តំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងក្នុង កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការងាររួម (ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ អាទិភាពឆ្នាំ២០២៦ នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤- ២០២៨ (UNSDCF-2024-2028) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, លោកជំទាវបានបង្ហាញការកោតសរសើរ ចំពោះការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ និងបានកត់ត្រានូវរាល់អនុសាសន៍របស់អង្គប្រជុំ ដើម្បីធានាការអនុវត្តផែនការ អាទិភាពឆ្នាំ២០២៦ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង។លោកជំទាវ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងាររួម គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពិនិត្យឡើង វិញនូវសមិទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងឆ្នាំ២០២៥កន្លងមក ព្រមទាំងឯកភាពលើអាទិភាពឆ្នាំ២០២៦។ អង្គការសហប្រជា- ជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាច្រើន តាមរយៈការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ កន្លងមក ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានរំឭកជូនអង្គប្រជុំពីសាវតា និងសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការ ដឹកនាំការងាររួម ដែលមានតួនាទីក្នុងការពិនិត្យ តាមដានវឌ្ឍនភាព និងផ្តល់អនុសាសន៍ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈម នានា ក្នុងអំឡុងពេលនៃការអនុវត្ត UNSDCF 2024-2028។អង្គប្រជុំបានរំលេចនូវអាទិភាពជាយុទ្ធសាស្ត្រចំនួន៣ លើការអនុវត្តកិច្ចការងារបន្តរបស់ UNSDCF 2024-2028 រួមមាន៖ ១. ត្រូវបន្ត ពង្រឹងភាពស៊ីសង្វាក់គ្នារវាងអាទិភាពគោលនយោបាយ និងការអនុវត្ត ជាពិសេសនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យលទ្ធផល ដែលសម្រេចបានមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ២. ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើ ប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលទិដ្ឋភាពហិរញ្ញវត្ថុសកល ក្នុងនោះរួមមាន ការកៀរ គរហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតម្រឹមការប្រើប្រាស់ធនធានឱ្យស្របតាម អាទិភាពអភិវឌ្ឍន៍ជាតិ។ ៣. ត្រូវពន្លឿនការអនុវត្តការងារក្រោមអភិក្រមអន្តវិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជា ការប្រែ ប្រួលអាកាសធាតុ កិច្ចគាំពារសង្គម និងបរិវត្តកម្មសេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី​

ក្រសួងអប់រំ និងអង្គការកូរ៉េ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះកុមារឆត្របៃតងដើម្បីជួយកុមារមាន ជីវភាពខ្វះខាត នៅបឹងត្របែក

2026/05/12 05:48:30 pm        169
ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាកំពុងពង្រីកសេវាថែទាំ និងអប់រំកុមារតូចប្រកបដោយ ស្តង់ដានៅទូទាំងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជននោះ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការឈរុអ៊ូសាន សម្រាប់កុមារ (ChorogUsan For Children) បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ “ផ្ទះកុមារឆត្របៃតង” ក្រោមការអនុវត្ត របស់គម្រោងអភិវឌ្ឍន៍កុមារនៅតំបន់ បឹង ត្របែក ។ផ្ទះកុមារនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ នូវគម្លាតដ៏សំខាន់ មួយ ដោយនាំយកមកនូវគំរូ នៃការថែទាំកុមារតូចប្រកបដោយគុណភាព ទៅដល់កុមារងាយ រងគ្រោះ ដែលរស់នៅតាមបណ្តោយប្រឡាយបឹងត្របែកដោយផ្ទាល់ ។កន្លងមក ដោយសារកង្វះខាតទីកន្លែងថែទាំ ប្រកបដោយសុវត្ថិភាព កុមារត្រូវបានគេ ទុកចោល ដោយខ្វះការយកចិត្តទុកដាក់ ខណៈដែលឪពុកម្តាយរបស់ពួកគេ ត្រូវចេញទៅ ប្រកបរបរចិញ្ចឹមជីវិត ដូចជារើសអេតចាយ ឬលក់ដូរតាមដងផ្លូវ ។ ដោយភាគច្រើន ឪពុកម្តាយ បាននាំយកកូនតូចៗទៅជាមួយ ឬតម្រូវឱ្យបងៗរបស់ពួកគេ មិនបានទៅរៀនទៀងទាត់ ដើម្បី ទទួលបន្ទុកមើលថែប្អូនៗជំនួស ។ឈរលើតម្លៃស្នូល ដែលចាត់ទុក “កុមារជាអាទិភាពទី១” អង្គការឈរុអ៊ូសាន សម្រាប់ កុមារ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើតផ្ទះកុមារនេះឡើង ដើម្បីផ្តល់សេវាកម្មគាំទ្រ កុមារ យ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ សេវាកម្មទាំងនេះ រួមមានការថែទាំពេញមួយ ថ្ងៃសម្រាប់កុមារអាយុពី ២ ទៅ៤ឆ្នាំ ការថែទាំកន្លះថ្ងៃសម្រាប់កុមារអាយុ ៥ឆ្នាំ ការគាំទ្រការ សិក្សាក្រោយម៉ោងរៀនសម្រាប់ សិស្សបឋមសិក្សា និងកុមារ ដែលដល់អាយុតែពុំទាន់បាន ចូលរៀន ការពិនិត្យសុខភាពប្រចាំខែ ព្រមទាំងកម្មវិធីលើកកម្ពស់ការចូលរួម របស់អាណាព្យា បាល ក្នុងការអប់រំកូន ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្ទះកុមារ ឆត្របៃតង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការចូលរួមចំណែក របស់វិស័យ ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការអប់រំកុមារតូច ហើយសូមកោតសរសើរ ចំពោះ គំនិតផ្តួចផ្តើម នេះ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល កម្ពុជា ។លោកជំទាវបណ្ឌិត បានបន្ថែមថា ការវិនិយោគលើកុមារ គឺជាការកសាងគ្រឹះដ៏រឹងមាំ សម្រាប់អនាគតនៃប្រទេសជាតិ ហើយមិនត្រឹមតែចង់ឱ្យកុមារចេះអាន និងសរសេរប៉ុណ្ណោះ ទេ ប៉ុន្តែចង់ឱ្យពួកគេលូតលាស់ធំធាត់ឡើង ដោយទទួលបានក្តីស្រឡាញ់ សុខភាពល្អ បំណិន ជីវិត ទំនាក់ទំនងសង្គម-អារម្មណ៍ និងឥរិយាបថវិជ្ជមាន ។ឯកឧត្តម Kim Chang Ryong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរំលឹក អំពីដំណើរ នៃការអភិវឌ្ឍរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានជំរុញដោយការអប់រំ ហើយ ផ្ទះកុមារឆត្របៃតង មិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាមណ្ឌលនៃក្តីសង្ឃឹម។ ជាមួយ នឹងការអប់រំប្រកបដោយគុណភាព អាហារូបត្ថម្ភ និងការគាំទ្រសេវាសុខភាព កុមារទាំងនេះ នឹងលូតលាស់ក្លាយជាអ្នកដឹកនាំនាពេលអនាគត របស់ប្រទេសកម្ពុជា ។លោក Hwang Young Key នាយកប្រតិបត្តិអង្គការឈរុអ៊ូសាន សម្រាប់កុមារ ស្នាក់ការ កណ្តាលនៅប្រទេសកូរ៉េ បានគូសបញ្ជាក់ពីមរតកដ៏ជោគជ័យរយៈពេល ៧៨ឆ្នាំ របស់អង្គការ លើផ្នែកសុខុមាលភាពកុមារ។ លោកថា កន្លែងនេះ ជាគំរូនៃការគាំទ្រគ្រប់ ជ្រុងជ្រោយដែល ត្រូវបានកសាងឡើងក្រោមកិច្ចសហការ និងការគាំទ្រពីសំណាក់អ្នកឧបត្ថម្ភ និងដៃគូរបស់ យើង ។ ដូចបុរាណលោកពោលថា ការចិញ្ចឹមបីបាច់កុមារម្នាក់ គឺទាមទារឱ្យមានការចូលរួម ពីសហគមន៍ទាំងមូល។ សង្ឃឹមថា ទីកន្លែងនេះនឹងក្លាយជាបរិស្ថានប្រកបដោយសុវត្ថិ ភាព និងនិរន្តរភាព ជាកន្លែងដែលកុមារអាចរៀនសូត្រ អភិវឌ្ឍខ្លួន និងអាចកសាងក្តីស្រមៃរបស់ ពួកគេ ។ផ្ទះកុមារឆត្របៃតង ជាការផ្តើមចេញនូវក្តីសង្ឃឹមថ្មី សម្រាប់កុមារងាយរងគ្រោះ ដោយ មានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏មាន អត្ថន័យក្នុងជីវិតរបស់ពួកគេ។ តាមរយៈការ ផ្តល់ សេវា ថែទាំ និងការការពារ ផ្ទះកុមារនឹងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់កុមារគ្រប់រូប ៕ អត្ថបទ បាន សុខរិទ្ធិ

អនុប្រធានទី១គ.ជ.គ.ម ជួបពិភាក្សាការងារជាមួយប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

2026/05/12 05:43:27 pm        123
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន (គ.ជ.គ.ម) , ឯកឧត្តម អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។ ក្នុងជំនួបស្វាគមន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ព្រមទាំងការចំណាយពេលវេលាចុះសិក្សា និងពិនិត្យជាក់ស្តែងកន្លងមករបស់លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្នុងខេត្តទាំង៣ រួមមាន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីជាមូលដ្ឋានក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបទៅលោកស្រី អំពីស្ថានភាព និងការអន្តរាគមន៍ឆ្លើយតបរបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋភៀសសឹកចាប់តាំងពីពេលមានជម្លោះព្រំដែនរហូតមកទល់ពេលនេះ គឺការដោះស្រាយបានធ្វើឡើងជាជំហានៗជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ជាក់ស្តែង ដោយសារផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តោយព្រំដែននៃខេត្តទាំង៣ រងការខូចខាត និងខ្លះរងការបំផ្លិចបំផ្លាញទាំងស្រុង រាជរដ្ឋាភិបាល បានសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើងជាដើម។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចុះអនុវត្តដោយធ្វើយ៉ាងណាឲ្យការអន្តរាគមន៍ឆ្លើយតបជូនប្រជាពលរដ្ឋភៀសសឹកទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីធានាបាននូវក្របខណ្ឌកិច្ចសហការជួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរយោបល់ សំដៅរួមចំណែកដោះស្រាយការលំបាកតាមរយៈសកម្មភាពមនុស្សធម៌ដល់ប្រជាពលរដ្ឋភៀសសឹក។ជាការឆ្លើយតប លោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការចែករំលែកបទពិសោធន និងពីយន្តការនានាដែលបានអនុវត្ត និងសម្រេចជាលទ្ធផលជូនប្រជាពលរដ្ឋភៀសសឹក។ លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអន្តរាគមន៍ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ទាំងការសាងសង់ផ្ទះ ការតបណ្តាញទឹកស្អាត អគ្គិសនី សាលារៀន និងការផ្តល់ជំនួយសង្គមជាដើម។ជាចុងក្រោយ លោកស្រី ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានបន្ថែមថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការរួមចំណែកលើសកម្មភាពមនុស្សធម៌ជាមួយរារដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា សំដៅរំលែកការលំបាកសម្រាប់ប្រជាពលរដ្ឋភៀសសឹក៕

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច

2026/05/12 05:27:35 pm        152
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានអង្គសភាទាំងមូលបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ជាអ្នករាយការណ៍ជូនអង្គសភា ខណៈដែលឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ ដោយមានសមាជិករដ្ឋសភាចំនួន ៩ រូប រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឡើងមានមតិគាំទ្រយ៉ាងពេញទំហឹង។បន្ទាប់មក អង្គសភាបានបន្តពិភាក្សា និងឈានទៅសម្រេចអនុម័តឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ដូចគ្នាលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់ដែលមាន ៣ មាត្រានេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្បាប់នេះនឹងដើរតួជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ សកម្មភាពសង្គម និងការជំរុញផលិតកម្មអាជីវកម្មនានា។ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជាអ្នករាយការណ៍ជូនអង្គសភា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។ សម័យប្រជុំវិសាមញ្ញនេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ១២:៣៤ នាទីថ្ងៃ ដដែល ហើយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានប្រកាសបិទសម័យប្រជុំជាផ្លូវការ បន្ទាប់ពីទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»

2026/05/12 05:19:10 pm        134
ក្នុងបទអន្តរាគមន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានមានប្រសានស៍បញ្ជាក់ថា ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ពិភពលោកបច្ចុប្បន្ន បានឈានទៅដល់របត់ថ្មី ដែលកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មី ដោយសារតែកំណើននៃទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម និងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ច ព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដែលជាសម្ពាធ និងជាការប្រឈម ព្រមទាំងជាវិញ្ញាសារ និងជាឱកាសផង។ កម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឱ្យទៅជាឱកាស ជាពិសេសការរក្សាសន្ដិភាព ការការពារអធិបតេយ្យបូរណភាពទឹកដី និងមាតុភូមិជាទីស្រឡាញ់របស់យើង នៅក្នុងដំណើរការឆ្លងកាត់របត់ថ្មី និងសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់ និងជោគជ័យ។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។សម្ដេចធិបតី បញ្ជាក់ជាថ្មីថា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ បរិការណ៍នេះហើយដែលជំរុញដល់រដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាឧបករណ៍គតិយុត្តគ្រប់គ្រាន់ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្រ្ដការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធានេះ មិនត្រឹមតែជាឧបករណ៍ ចាំបាច់ក្នុងការកសាង កម្លាំងទ័ពសម្រាប់ការពារជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាព ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុង និងជាធនធានដ៏រាំងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ សម្ដេចធិបតីលើកឡើងទៀតថា ស្ថិតនៅក្នុងគោលដៅនេះទើបរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម និងកំណែទម្រង់វិស័យយោធារបស់កម្ពុជា ដោយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈគ្រឿងបំពាក់។ បន្ថែមលើនោះ ការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយក្នុងការធានាប្រសិទ្ធភាពការពារជាតិរបស់កងទ័ពនាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ គឺពិតជាចាំបាច់មិនអាចខ្វះបាន ក្នុងការរួមចំណែកធានាការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែជាការរួមចំណែកក្នុងការពង្រឹង និងបង្កើនសមត្ថភាពការពារសន្ដិភាព ការពារអធិបតេយ្យភាពបូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក្របកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុឆន្ទៈបម្រើជាតិ មាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕

សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

2026/05/12 05:09:29 pm        207
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។ តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលស្ថានភាពនៅតាមតំបន់ និងពិភពលោក កាន់តែមានភាពតានតឹង ស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជា និងដោយសារការកើតឡើងនូវទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម ជាមួយនឹងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាមានសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្ដិភាព អធិបតេយ្យជាតិ និងផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន សិក្សាឈ្វេងយល់អំពី បទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្ដិភាព ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមជាតិតាមគំរូមួយចំនួន ក្នុងនោះមាន៖ ទីមួយគឺប្រព័ន្ធពលរដ្ឋម្នាក់ ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអ៊ែល, តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោង ប៉ុន្ដែបានរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្ដិសុខជាតិ រក្សាអព្យាក្រឹត ប៉ុន្ដែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ និងបណ្ដុះស្មារតីឱ្យប្រជាជនមានអារម្មស្រឡាញ់ និងទទួលខុសត្រូវ រួមចំពោះជាតិ។ គំរូទីពីរ គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការ ដែលអនុវត្តនៅតាមប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាងឡង់ តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិ ចំពោះបុរស និងដោយស្ម័គចិត្តចំពោះស្រ្ដី ដោយលើការបណ្ដុះបណ្ដាលខ្លាំង និងត្រៀមកម្លាំងបម្រុង និងរក្សាកងយោធា ពេញម៉ោងតូចល្មម ប៉ុន្ដែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់ និងគំរូទីបី គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធា ដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់ និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននូវមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង វាជាជម្រើសដែលសមស្របក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង ឬយើងហៅថាទ័ពអាជីព និងបង្កើតកងទ័ពបម្រុងផងដើម្បីធានាដល់រដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿន គ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ នេះផ្អែកទៅលើបទពិសោធជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីៗនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា៖«អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»៕

សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

2026/05/12 05:02:23 pm        148
ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំនួន៣ នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយសម្តេចបញ្ជាក់ថា ច្បាប់នេះមានអត្ថប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា អត្ថប្រយោជន៍ ៣ចំណុច នៃការបង្កើតច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយគ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ ដោយភាពជឿជាក់ និងសក្តិសិទ្ធភាព។ទី២៖ អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ បានក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម័ សុជីវធម៍ និងឥរិយាបថល្អ ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលជំហរ និងអត្តសញ្ញាណច្បាស់លាស់ ភាពជឿជាក់ និងភាពម្ចាស់ការ និងទទួលបានការបំពាក់ស្មារតី ទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃខ្ពស់។ ទី៣៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនករប្រកបដោយថាមពល, ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងការស្រលាញ់ការងារសង្គម និងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបំរើជាតិ។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

សម្ដេចធិបតី គូសរំលេចគោលការណ៍ចំនួន ៥ ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទៅដល់យុវជនខ្មែរ

2026/05/12 04:51:24 pm        436
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសរំលេចគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលការណ៍សំខាន់ៗចំនួន៥ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា រួមមាន៖ទី១៖ គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែង ដែលអាចអនុវត្ដតាមការស្មោះចិត្ដ ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្ដែង ចំពោះពលរដ្ឋអាយុ១៨ឆ្នាំ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់កាតព្វកិច្ចយោធា រយៈពេល២៤ខែ។ទី២៖ គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្មោះចិត្ដចំពោះស្ដ្រី។ទី៣៖ គោលការណ៍ហ្វឺកហ្វាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្ដែង។ទី៤៖ គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ ហើយវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នក្នុងក្របខណ្ឌ និងមុខតំណែងដដែល។ទី៥៖ គោលការណ៍ត្រៀមចូលបេសកម្ម នៅពេលដែលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្ដតាមគោលការណ៍ទាំង៥នេះ ទើបអាចរួចចំណែកក្នុងការកសាងធនធានយុវជនខ្មែរ មានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬវិស័យស៊ីវិលឯកជន។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធា មានព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋ មិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM
ចិនជំរុញឲ្យ​ G7 ឈប់ប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីបំផ្លាញសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល
06/18/2026 07:06 PM
ប្រធាន IEA លោក Birol និយាយថា ច្រកសមុទ្រ Hormuz ត្រូវតែបើកឡើងវិញដោយគ្មានលក្ខខណ្ឌ
06/18/2026 07:06 PM
ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7
06/18/2026 05:06 PM
អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»
06/18/2026 05:06 PM
អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM