រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហានុ

ព័ត៌មានជាតិ

ស្ថានីយកសិឧតុនិយម ផ្តល់ព័ត៌មានពីអាកាសធាតុ និងការណែនាំពលរដ្ឋ​ពីដំណាំកសិកម្មសម​ស្របតាមអាកាសធាតុ

2026/05/12 03:01:49 pm        280
ស្ថានីយកសិឧតុនិយម បានរួមចំណែកយ៉ាងសំខាន់ដល់ប្រជាកសិករបានដឹងព័ត៌មានពីអាកាសធាតុ និងការណែនាំដំណាំកសិកម្មសមស្របតាមការប្រែប្រួលអាកាធាតុ។ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ បានថ្លែងថា ស្ថានីយកសិ-ឧតុនិយម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីឧតុនិយម និងការណែនាំពីដំណាំកសិកម្មសមសម្របតាមអាកាសធាតុ ងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ឯកឧត្ដម បានបញ្ជាក់ដូច្នេះនៅក្នុងពិធីប្រគល់ និងទទួលជាផ្លូវការនូវស្ថានីយកសិឧតុនិយម ដោយមានស្ថានីយតម្លើងថ្មីចំនួន៨ និងស្ថានីយដែលបានជួសជុលកែលម្អចំនួន១២ ក្នុងខេត្តគោលដៅ ក្នុងការអនុវត្តគម្រោងភាពជាដៃគូ រវាងរដ្ឋសហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរៈបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប ហៅកាត់ថាគម្រោង PEARL ក្រោមហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលរៀបចំនៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសផា នេះ ។ឯកឧត្តមបានបន្ថែមថា សម្រាប់ការផ្តល់ព័ត៌មានពីឧតុនិយម និងការដំណាំជូនដល់កសិករធ្វើឡើងតាមរយៈគេហទំ ព័រ និងAPP ដែលមានឈ្មោះថា mowram weather។លោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានលើកឡើងដែរថា អង្គការFAO ពិតរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងលើកកម្ពស់វិស័យធនធានទឹក និងកសិកម្មដើម។គួរបញ្ជាក់ដែរថា បច្ចុប្បន្នស្ថានីយកសិឧតុនិយមមានចំនួនជាង៩០ស្ថានីយនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះក៍រាប់បញ្ចូលទាំងជំនួយពីគម្រោងគជ់ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រោមការសម្របសម្រួលអនុវត្តដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន រួមជាមួយនឹងក្រសួងធនធាន នឹងឧតុនិយម៕ អត្ថបទ៖ទូច សោភ័ណ

វិស័យឯកជនសហការអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា

2026/05/12 02:52:48 pm        201
ក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មធំៗ ក្នុងវិស័យទេសចរណ៍ កំពុងរួមសហការអនុវត្តផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិទស្សនាកម្ពុជាឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការខិតខំរួមគ្នា ថែរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាមបណ្តាប្រទេសនានាទៀត។ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែឧសភានេះ ថា បច្ចុប្បន្នអាជីវកម្មតូចធំៗនានា ក្នុងវិស័យទេសចរណ៍ បាននិងកំពុង សហការអនុវត្តផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជាតិ អំឡុងពេលនេះវិស័យទេសចរណ៍កំពុងជួបរងប៉ះពាលខ្លាំងដោយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា វិបត្តិតម្លៃប្រេងជាសកល និងបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ជាដើម ហើយដើម្បីសម្រេចគោលដៅការអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរអន្តរជាតិនេះ សហប្រធានក្រុមការងារផ្នែកទេសចរណ៍ បានស្នើក្រសួងព័ត៌មានជួយសម្របសម្រួលអញ្ជើញអ្នកសាព័ត៌មានមកពីបណ្តាទូរទស្សន៍ជាតិ តាមបណ្តាប្រទេសគោលដៅទេសចរណ៍សំខាន់ៗ មកទស្សនាកម្ពុជា យកព័ត៌មាន ផ្សព្វផ្សាយអំពីស្ថានភាពពិត សក្តានុពលទេសចរណ៍នៅកម្ពុជា។ ឧកញ៉ា លូ ម៉េង បន្តថា ជាក់ស្តែងនៅកម្ពុជា មានគោលដៅទេសចរណ៍ដើរកម្សាន្តច្រើន មានភាពទាក់ទាញខ្លាំង និងមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខណៈក្រសួងទេសចរណ៍ និងផ្នែកឯកជន ក៏បានរួមគ្នា អភិវឌ្ឈន៍ ធ្វើពិពិធកម្មផលិតផលទេសចរណ៍សំបូរបែប ដូចជា អេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច ទេសចរណ៍សាសនា ទេសចរណ៍វិជ្ជសាស្ត្រ ទេសចរណ៍MICE និងកសិទេសចរណ៍ជាដើម។ នៅក្នុងសិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្រៅប្រទេស ឆ្នាំ២០២៧ ឆ្នាំ២០២៨ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរណ៍ ខណៈពិភពលោក កំពុងស្ថិតក្នុងនិន្នាការមិនប្រាកដប្រជា បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរជាសកល ហើយបូករួមនិងការមាន បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ បញ្ហាបង្ក្រាបស្កេមអនឡាញជាដើម បង្កការភ័យខ្លាចរយៈពេលវែង ដល់ធ្វើដំណើរនៃភ្ញៀវទេសចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍កម្ពុជា។ យ៉ាងណា ឯកឧត្តម ក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមរកវិធានការគន្លឹះ ការកំណត់ទីផ្សារយុទ្ធសាស្ត្រថ្មីៗ ទាក់ទាញទេសចរអន្តរជាតិ ដែលផ្អែកលើកត្តាខាងក្នុង កត្តាខាងក្រៅ កត្តាហានីភ័យ កត្តាកាលានុវត្តភាព ការរក្សាទីផ្សារចាស់ និងកំណត់គោលដៅទីផ្សារថ្មីនៅតាមបណ្តាប្រទេសនានាទៀត៕ អត្ថបទ ស៊ុម សុខជា

អ្នកជំនាញ៖ វិស័យកសិកម្មកំពុងគាំទ្រសន្តិសុខស្បៀង និងការនាំចេញ នៅក្នុង​ស្ថាន​ភាព​មិន​ប្រាកដ​ប្រជា

2026/05/12 02:46:23 pm        165
វិស័យឯកជនមើលឃើញភាពធន់នៅក្នុងវិស័យកសិកម្ម ដែល​បាន​និង​កំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​សន្តិ​សុខ​ស្បៀង និងការនាំចេញ របស់កម្ពុជា ខណៈដែលវិស័យ​មួយ​ចំនួន​ផ្សេង​ៗ​អាច​នឹង​មាន​កំណើន​ថ​មថយ ក្នុងស្ថានភាពមិនប្រាកដប្រជានៅលើសកលលោក និងស្ថានភាពក្នុងស្រុក។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ BTV ស្តីពីវិស័យដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការនំាចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញ​បញ្ហា​ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្រ្គាមនៅ មជ្ឈឹមបូព៌ា បានធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ពឹងផ្អែកប្រេងដូចជា៖ ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម។ ចំណែក​កម្មវិបាក និង ឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃដូចជា ការបង្វែរប្រាក់ឯកជន ទេស​ចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំ ចេញកសិផលកម្ពុជាជាដើម និង​ការ​បង្ក្រាប​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះពាល់ខ្លីទៅលើវិស័យមួយចំនួន។ អ្នកឧកញ៉ា បន្តថា ទោះបីវិស័យមួយចំនួនមានការប៉ះពាល់ ចំណែក​វិស័យ​កសិកម្ម​វិញ​ក៏​អាច​ថម​ថយ​ខ្លះ​ៗ​នៅ​លើអនុវិស័យ មួយចំនួនផងដែរ ក៏ប៉ុន្តែនៅក្នុងស្ថានភាពមិន​ប្រាកដ​ប្រជា​នៅ​លើ​សកល​លោក ​ក៏ដូចឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ, វិស័យកសិកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការ​ជួយ​ជ្រោម​ជែង នៃ​តម្រូវការសន្តិសុខស្បៀង និងការនាំចេញផងដែរ។ជុំវិញវិស័យដែលគាំទ្រសេដ្ឋកិច្ច, បើយោងក្រប​ខណ្ឌ​ហិរញ្ញ​វត្ថុ​សាធារណៈ​រយៈ​ពេល​មធ្យម​ឆ្នាំ​២០២៧​-២០២៩ របស់រាជរដ្ឋាភិបាល​បាន​ធ្វើកា​រ​វាយ​តម្លៃ​សារ​ជាថ្មី​លើ​វិស័យ​ចម្បង​ៗ​ដែល​ទ្រទ្រ​ង់​កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រួមមាន៖ វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ បានទម្លាក់​ការ​វាយ​តម្លៃ​មក​នៅ​ត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%​។ វិស័យ សេវាកម្មត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុងអត្រា​កំណើន​ ២,៦% ខណៈនៅដើមឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%, ដោយឡែក​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយបន្តិចបន្ទួចផងដែរ អាចក្នុងអត្រា ០,៧% ដោយ​សារនិន្នាការថមថយនៃគ្រប់អនុវិស័យគាំទ្រកំណើន ស្របពេលនៅ​ដើម​ឆ្នាំ​វិស័យ​នេះ​ត្រូវ​បាន​រំ​ពឹងថា ០,៩%៕ អត្ថបទ៖ សុន រ៉ាឌី

ការបង្រៀនពីរវេនផ្ដល់ឱកាសឱ្យកុមារសិក្សាបានច្រើន និងមានចំណេះដឹងប្រសើរជាងមុន

2026/05/12 02:34:10 pm        189
បច្ចុប្បន្នសាលាបឋមសិក្សាមួយចំនួន បានផ្លាស់ពីការសិក្សាមួយពេល ទៅ​ជា​ការ​សិក្សា​ពេញ​មួយ​ថ្ងៃ។​ ការសិក្សាពេញមួយថ្ងៃនេះ បានផ្ដល់ផ្លែផ្កាមកវិញជាភាពប្រសើរឡើងរបស់កុមារ។ កុមារ​ទទួល​បាន​ការ​សិក្សា ការអប់រំច្រើនម៉ោង ហើយលទ្ធផលសិក្សារបស់ពួកគេក៏មានភាពប្រសើរ។សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ជាសាលាមួយដែលបានវិវត្តខ្លួន ពី​ការ​បង្រៀនមួយពេលធម្មតា ទៅជាសាលាអនុវត្តការសិក្សាពីរវេនពេញមួយថ្ងៃទាំងស្រុង។ ការ​ផ្លាស់​ប្ដូរ​នេះ ទាំងគ្រូបង្រៀន ទាំងសិស្ស ត្រូវមកបង្រៀន និងរៀនទាំងព្រឹកទាំងរសៀល។លោក ផុន ណាត ជានាយកសាលាបានបង្ហាញការមើលឃើញថា សិស្ស​ទទួ​ល​បាន​ភាព​វិជ្ជ​មាន​ច្រើន ​ក្រោយអនុវត្តការសិក្សាពេញមួយថ្ងៃនេះ។ លោកនាយកបន្តថា សិស្សទទួល​បាន​ការ​សិក្សា​ច្រើន​ម៉ោង​ជាងមុន សិស្សទទួលបានការអភិវឌ្ឍចំណេះដឹងកាន់តែប្រសើរ និងភ្ជាប់ជា​មួយ​ការ​មាន​សីលធម៌​ប្រពៃ និងវិន័យល្អរបស់កុមារ។ភ្ជាប់ជាមួយផ្លែផ្កាដែល​ទទួលបាននេះ លោកក្នុងនាមជាគណៈគ្រប់គ្រងសាលា ពិតជាអរគុណ​ដល់​​គ្រូ​បង្រៀនគ្រប់រូប ដែលបានឯភាព ចូលរួមបំពេញ​ការងារ​បង្រៀន​ពេញ​មួយ​ថ្ងៃ​ដើម្បី​ចំណេះ​ដឹ​​ងរបស់សិស្ស។សម្រាប់គ្រូបង្រៀនវិញ ទោះមានភាពនឿយហត់យ៉ាងណាក្ដី ក៏ពួកគាត់នៅតែមានស្នាមញញឹម។ ញញឹម​ ដោយពួកគាត់សប្បាយ ពេលឃើញថាការបំពេញការងារបង្រៀនទាំងពីរវេនរបស់ពួកគាត់ ពិត​ជា​បានផ្ដល់ឱ្យសិស្សមានការចេះដឹងច្រើនជាងមុនពិតប្រាកដមែន។ ក្នុងនាមជាគ្រូ គ្មានអ្វីចង់​បាន​ជាង​ការ​ដែល​ឃើញ សិស្សមានការចេះដឹងជាមុននោះទេ។ការសិក្សាពេញមួយថ្ងៃនេះ ក៏មានការបង់ជាវិភាគទានមួយចំនួន សម្រាប់ទ្រទ្រង់ដំណើរការរៀន និង​បង្រៀន​ឱ្យ​មាន​និរន្តរភាពផងដែរ៕ អត្ថបទ៖ គឹម ហុក 

កម្ពុជា-ឡាវនឹងបើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៅ​ចុង​សប្ដាហ៍​នេះ

2026/05/12 02:22:06 pm        321
កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀប​រយ​តាមបណ្តោយ​ព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ដោយកិច្ច​ប្រជុំ​នេះ​ផ្តោត​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារធានាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​ប្រាប់​ BTV នៅថ្ងៃទី១២ ខែឧសភា នេះថា កិច្ចប្រជុំគណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គឺផ្តោតសំខាន់​លើ​ការងារ​ធានា​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ឡាវ។ ដោយកិច្ចប្រជុំនេះធ្វើ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ផ្លាស់​ប្តូរ​គ្នាធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នា ដោយមានបញ្ហាអ្វី​ត្រូវផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សហប្រតិបត្តិការលើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែន។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ចាការរង នៃ​កង​យោធ​ពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះអគ្គបញ្ជាការ ចំណែកភាគីឡាវ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ព និងជាសហប្រធាន​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀបរយ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៣ ភាគីទាំងពីរបានឯកភាព​គ្នាបន្ត​និង​ពង្រឹង​កិច្ច​សហការ​ជាមួយ​អាជ្ញា​ធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋ ដែលរស់នៅ​តាម​បណ្តោយ​ព្រំដែន​ ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាង​ការ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាម​បណ្តោយ​ព្រំដែន​។ បន្តគាំទ្រឱ្យគណៈកម្មាធិការព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ (JBC) អនុវត្ត​តាម​តួនាទី​របស់​ខ្លួន៕ អត្ថបទ៖ វង្ស សុភាព 

TOP STORY! សម្ដេចតេជោប្រមុខរដ្ឋស្ដីទី រំឭកដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង

2026/05/12 01:42:15 pm        195
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានរំឭកដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងសម្ដេចតេជោ បានថ្លែងបញ្ជាក់ថា គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា។ សម្ដេចតេជោបានបញ្ជាក់ថា៖«ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។ សម្ដេចតេជោបានរំឭកថា កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ៕

អ្នកនាំពាក្យ៖ បច្ចុប្បន្នមានជនភៀសសឹកជាង៣ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន

2026/05/12 01:13:36 pm        197
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ នៅមានពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ពួកគេវិញបានទេ ដោយសារតែមានការរារាំងពីសំណាក់ពួកយោធាថៃ។តាមរយៈសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មកដល់ពេលនេះ នៅមានជនភៀសសឹកប្រមាណបីម៉ឺនពីរពាន់នាក់ទៀត នៅមិនទាន់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបានវិញនៅឡើយ ដោយជួបហានិភ័យផ្សេងៗ ប៉ុន្តែពួកគេទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ពួកគាត់។ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្រ្តជម្លោះព្រំដែន ពលករ និងកម្មករនិយោជិត ដែលរងផលវិបាកពីវិបត្តិ ទាំងនេះ ស្តែងឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃ និងការលើកកម្ពស់នូវឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ នោះឡើយ៕អត្ថបទ៖ បាន ចក់

អនុប្រធានទី១ CDC ស្នើដល់ទូតសិង្ហបុរី ជួយទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

2026/05/12 12:56:52 pm        145
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ឯកអគ្គរដ្ឋទូតសិង្ហបុរី ពិនិត្យលទ្ធភាពជួយជំរុញ និងទាក់ទាញវិនិយោគិនសិង្ហបុរី មកកម្ពុជាបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ បែបហាឡាល់ ដែលជាវិស័យមានសក្តានុពល ខ្ពស់ សម្រាប់ទីផ្សារក្នុងតំបន់និងសកលលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, ក្នុងជំនួបនោះ បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដោយផ្តោតសំខាន់លើ៖ ការលើកកម្ពស់ភាពប្រទាក់ក្រឡានៃបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ (ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវអាកាស) រួមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីប្រែក្លាយកម្ពុជាជាចំណុចតភ្ជាប់ក្នុងតំបន់, និង គម្រោងផែនការរបស់ ក.អ.ក. ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ឧត្តមានុវត្តន៏ប្រតិបត្តិការកការងារនៅក្នុងស្ថាប័នផ្ទាល់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការវិនិយោគនានា របស់វិនិយោគិនសិង្ហបុរី ដែលកំពុង មានប្រតិបត្តិការយ៉ាងរស់រវើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពជួយជំរុញ និង ទាក់ទាញវិនិយោគិនសិង្ហបុរីមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារបែបហាឡាល់ ដែលជាវិស័យ មានសក្តានុពលខ្ពស់សម្រាប់ទីផ្សារក្នុងតំបន់ និងសកលលោក។ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងត្រូវបាន ថែរក្សាពូនជ្រំយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបន្ថែមថា ក្នុងរយៈពេលពីរខែ នៃការចាប់ ផ្តើមបេសកកម្មការទូតនេះ, ឯកឧត្តមបានចុះស្វែងយល់ផ្ទាល់ នៅតាមបណ្តាខេត្តសំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែង យល់អំពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ផែនការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំប្រព័ន្ធ ភស្តុភារកម្មទំនើប ដើម្បីជំរុញពាណិជ្ជកម្មតាមសមុទ្រ និងខេត្តកោះកុង (តំបន់ស្រែអំបិល) ដើម្បីពិនិត្យលើកិច្ចការអភិរក្សសត្វព្រៃ និងការអភិវឌ្ឍវិស័យទេសចរណ៍បែបជីវៈចម្រុះ ដែលជាគំរូនៃតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។តាមរយៈជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម Steven Pang Chee Wee វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី នឹងកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីនាំចេញ

2026/05/12 12:45:40 pm        245
ជាសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៦នេះ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ ហើយគម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃ​សាធារណ​​រដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ។          ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងនូវសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ នឹងរួមចំណែកដល់នូវការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា ហើយមានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូល សម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងនូវសមត្ថភាពគ្រប់គ្រង ក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក ។ លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យ ហើយពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។ ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ខណៈមួយឆ្នាំកម្ពុជា បានផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោន ប៉ុន្តែការកែច្នៃក្នុងស្រុកមានតិចតួចនៅឡើយ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

កម្ពុជា-គុយបា ជំរុញឱ្យមានកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងប្រទេសទាំងពីរ

2026/05/12 12:39:13 pm        100
សាធារណរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសខណៈភាគីទាំងពីរបានប្តេជ្ញា និងបញ្ជូនមន្ត្រីជំនាញដើម្បីសិក្សាពីលទ្ធភាពនេះ។បញ្ជាក់ប្រាប់ BTV ក្រោយជំនួបរវាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា, ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស នៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល បានបឲ្យដឹងថា កម្ពុជា និងគុយបា ធ្លាប់មានទនាក់ទំនងគ្នាជាយូរហើយ ប៉ុន្តែនៅពេលនេះ ប្រទេសទំាងពីរ កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីបង្កើនទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ឯកឧត្តម បានបន្តទៀតថា ក្រៅពីនេះ ប្រទេសទំាងពីរ ក៏នឹងជំរុញឱ្យមានអ្នកជំនាញការបន្ថែម ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ហើយក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានស្នើ ឱ្យលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ធ្វើរបាយការណ៍ផ្ញើជូនរដ្ឋាភិបាលគុយបា និងអាជ្ញាធរ អាកាសចរណ៍ស៊ីវិលគុយបា ដើម្បីត្រៀមរៀបចំនូវកិច្ចព្រមព្រៀមសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទំាងពីរឲ្យកាន់តែឆាប់រហ័ស។សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ធ្លាប់មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ ដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើសាមគ្គីភាព និងមិត្តភាព ហើយបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៦០ ហើយប្រទេសទាំងពីរ ធ្លាប់បានផ្តល់អាហារូបករណ៍ឱ្យនិស្សិតទៅវិញទៅមក ធ្លាប់មានកិច្ចសហប្រតិបត្តិការលើផ្នែកវេជ្ជសាស្ត្រ ធ្លាប់មានការផ្លាស់ប្តូរវប្បធម៌ និងបច្ចេកទេសផ្សេងៗ ហើយកម្ពុជា និងគុយបាតែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដោយបានបង្ហាញសាមគ្គីភាពយ៉ាងស្អិតរមួតផងដែរ៕ផលិត គង់ រ៉េន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7
06/18/2026 05:06 PM
អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»
06/18/2026 05:06 PM
អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់
06/18/2026 05:06 PM
អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
06/18/2026 05:06 PM
ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល
06/18/2026 05:06 PM
មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់
06/18/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
06/18/2026 05:06 PM