លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

ព័ត៌មានជាតិ

សម្តេចធិបតីណែនាំក្រសួងរ៉ែកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ឱ្យបានចប់សព្វគ្រប់ទូទាំងប្រទេស

2025/05/20 12:40:20 pm        154
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំក្រសួងរ៉ែ និងថាមពលត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំក្រសួងរ៉ែ និង ថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ ក្នុងឱកាសនោះ សម្ដេចបានគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវការប្រកួតប្រជែងស្មើភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពដល់ កម្មករនិយោជិតក្នុងវិស័យរ៉ែ, ជាពិសេសបន្តយកចិត្តទុកដាក់លើអភិក្រមរបស់សម្តេច «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព»។ ក្នុងន័យនេះ, សម្តេចបានណែនាំឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រកាសស្តីពីសុវត្ថិភាព និង សុខភាពអណ្តូងរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។ សម្តេចក៏បានណែនាំឱ្យក្រសួងរ៉ែ និងសា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព។ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននៃការវិនិយោគលើផលិតផលស៊ីម៉ងតិ៍, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បន្តខិតខំ ស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានច្រើន៕

សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានស៊ីម៉ងតិ៍ចំនួន ៦ រោងចក្រ អាចផលិតផ្គត់ផ្គង់ទូទាំងប្រទេស និងនាំចេញ

2025/05/20 12:27:22 pm        155
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងតិ៍ចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាន៍បន្ថែមថា ប្រទេសកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងតិ៍នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន។ សម្ដេចធិបតី បានបញ្ជាក់ថា ប្រទេសណាក៏មានធ្វើរោងចក្រទាញយករ៉ែពីធនធានធម្មជាតិរបស់ពួកគេដែរប៉ុន្ដែការទាញយកនេះគឺធ្វើដោយការទទួលខុសត្រូវ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីព្រោះយើងមិនអាចយកផលិតផលទាំងអស់នេះពីប្រទេសផ្សេងរហូតនាំឱ្យបាត់បង់ចំណូលជាតិនោះទេ។ សូមជម្រាបថា ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។ ខណៈបច្ចុប្បន្នរោងចក្រស៊ីម៉ងតិ៍ ទាំង៦ របស់កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ២០ឧសភាជាទិវាចងចាំ ដែលពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ

2025/05/20 12:21:17 pm        125
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ,បានរងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃដែលបានកើតចេញពីការបែកបាក់ជាតិ។ "មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវរំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី នៅលើទឹកដីដ៏អស្ចារ្យរបស់យើងទោះក្នុងតម្លៃណាក៏ដោយ"។ដោយឡែក, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោងចក្រស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែងកាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និង ទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើតការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ ការងារមានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន។ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម អំពីសារសំខាន់នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាមរយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ នាថ្ងៃនេះ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុកកាន់តែច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធានាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់ក្រុមហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំសុខុមាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ ឱ្យបានជាអតិបរមា។មុននឹងបញ្ចប់, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ មូលហេតុសំខាន់ក្នុងការការពារផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ, បង្កើត និង បង្កើនផលប្រយោជន៍ ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវរក្សាតម្លៃអាស្រ័យនឹងសក្កានុពលធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អ្នកនាំពាក្យ៖ “បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី”

2025/05/20 12:13:31 pm        156
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​ឱ្យ​ដឹង​ថា សម្រាប់ករណីនៃការប្តូរទីតាំងរបស់រោងចក្រគល័រ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានសម្របសម្រួលផ្តល់ជម្រើសចំនួន២ជូនបងប្អូនកម្មករ គឺទី១. ភាគី​រោង​ចក្រ​នៅ​តែ​បន្តទទួលយកបងប្អូនដែលព្រមទៅធ្វើការនៅទីតាំងថ្មីដែលនៅស្រុកបាទី ខេត្តតាកែវ​ដែល​មាន​ចម្ងាយប្រមាណ៤០គីឡូពីទីតាំងបច្ចុប្បន្នដែលរោងចក្រមានភាពទំនើប និងទីតាំង​ទូលាយ​ជាង​ដែល​ផ្តល់ផាសុភាពជូនបងប្អូនកម្មករ។ ទី២. ភាគីរោង​ចក្រ​បាន​ព្រម​ព្រៀង​គិតគូរ​អត្ថ​ប្រយោជន៍​ជូន​កម្មករ​ដែល​មិន​ចង់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ស្រប​តាម​ច្បាប់​មិន​ឱ្យ​បង​ប្អូន​បាត់​ប្រយោជន៍​នោះ​ឡើយ​។  សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បាន​ចុះដោះស្រាយផ្ទាល់នៅរោងចក្រគល័រដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាំង​ពី​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញដោយយកចិត្តទុកដាក់បំផុត និង​ឈរ​លើ​គោលកា​រណ៍​រក្សា​ឱ្យ​បាន​ប្រយោជន៍ជូនកម្មកររបស់យើង និងរក្សាអ្នក​វិនិយោគ​ដដែល​ដើម្បី​បន្ត​បង្កើត​ការងារជូ​ន​កម្មករ​ដែល​ស្រប​ទៅតាម​ច្បាប់​ស្តីពីការងារ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ៕

សម្តេចធិបតី៖ មនុញ្ញផលសន្តិភាពបានប្រែក្លាយអតីតតំបន់សមរភូមិក្ដៅគគុក ក្នុងស្រុកឱរ៉ាល់មកជាតំបន់អភិវឌ្ឍន៍គ្រប់យ៉ាង

2025/05/20 10:16:06 am        138
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺបានកើតចេញពី មនុញ្ញផលនៃសន្តិភាពខណៈពាក្យ«សន្តិភាព»នេះគឺសំខាន់បំផុតត្រូវតែថែរក្សាឲ្យខាងតែបានចង់អ្នកណាធុញនូវការដែលយើងនិយាយពាក្យនេះ បណ្តោយឲ្យគេធុញទៅចុះវាជារឿងរបស់គេ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា រយៈពេល៣ថ្ងៃចុងក្រោយនេះ សម្ដេចអញ្ជើញបានសម្ពោធសមិទ្ធផលចំនួនពីរ ដោយក្នុងនោះគឺសាលារៀននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពង់ស្ពឺ ខណៈពីអតីតកាលកន្លែងទាំងនេះ ធ្លាប់តែជាកន្លែងសមរភូមិសង្គ្រាមប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករវាងកម្លាំងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កន្លែងដ៏ក្តៅគគុងទាំងពីរនេះបានប្រែក្លាយជាកន្លែងមានការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងចក្រសហគ្រាស សាលារៀន មន្ទីរពេទ្យកាន់តែច្រើនទៅៗ ដោយសារតែមនុញ្ញផលនៃសុខសន្តិភាព និងជាស្នួននៃនយោ បាយឈ្នះ ឈ្នះ របស់ស្ថាបនិកឯកនៃសន្តិភាព។នៅក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុន ខនន៍ ខេធី ស៊ីមេន ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាងពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងបានជាងពីរលានតោនក្នុងមួយឆ្នាំៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។  ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសម្តែងមោទនភាពផងដែរ ដោយលើកឡើងថា ពីមុនកម្ពុជាបាននាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសមួយរយភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រ ទេសផលិត និងនាំចេញស៊ីម៉ងត៍ទៅក្រៅប្រទេសថែមទៀតផង។ ដោយសម្តេចធិបតីបានបញ្ជាក់ទៀតថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ហើយ ដោយបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង ហើយអាចផលិតស៊ីម៉ងត៍បានរាប់លានតោនក្នុងមួយឆ្នាំៗ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់

2025/05/20 10:03:29 am        199
កំពង់ស្ពឺ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់អាជ្ញាធរសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំទីតាំងរោងចក្រ ដែលមានបរិស្ថានល្អ សម្រាប់ការងាររបស់បងប្អូនកម្មករនិយោជិតនៅទីនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាង ពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងត៍ បានជាងពីរលានតោនក្នុងមួយឆ្នាំៗ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ថ្ងៃនេះ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ដើម្បីទប់ស្កាត់កុំឲ្យមានការកាប់សម្លាប់ គ្នាបន្តទៀត បងប្អូនជនរួមជាតិទាំងអស់ត្រូវតែរួមគ្នាថែរក្សា ការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សម្រេចចិត្តខុសតែមួយភ្លែតដែលក្រុមខ្មែរក្រហមធ្វើរដ្ឋប្រហារទម្លាប់សម្ដេចព្រះនរោត្តមសីហនុតែការសម្រេចចិត្តខុសនេះបានធ្វើឱ្យកម្ពុជារងគ្រោះសម្លាប់ប្រជាពលរដ្ឋជាង៣លាននាក់ និងធ្វើឱ្យប្រទេសរងគ្រោះជាង៣០ឆ្នាំ ដូច្នេះយើងត្រូវទប់ស្កាត់កុំឱ្យរបបដ៏ខ្មៅងងឹតនេះងើបឡើងវិញ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព ៕-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ទីតាំងនៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា, ទីតាំងតំបន់ឱរ៉ាល់នេះ ក៏ជាកន្លែងដែលសម្ដេចតេជោ ចាប់ផ្ដើមយកធ្វើការចាប់ផ្ដើមស្វែងរកសន្ដិភាពមុនគេផងដែរ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ពាក្យសន្ដិភាពនេះ គឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយពាក្យនេះដែរ ដើម្បីរក្សាសន្ដិភាព។ សន្ដិភាពនេះ គឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រលប់មកវិញ។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងតិ៍ នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ប្រទេសណាក៏មានធ្វើរោងចក្រទាញយករ៉ែពីធនធានធម្មជាតិរបស់ពួកគេដែរ ប៉ុន្ដែការទាញយកនេះ គឺធ្វើដោយការទទួលខុសត្រូវ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីព្រោះយើងមិនអាចយកផលិតផលទាំងអស់នេះពីប្រទេសផ្សេងរហូតនាំឱ្យបាត់បង់ចំណូលជាតិនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា នាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះ ការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍន៍ការដ្ឋាន។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការអភិវឌ្ឍកន្លែងណាក៏ដោយបើធ្វើទៅមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៍ សូមកុំធ្វើ ពីព្រោះយើងអភិវឌ្ឍគឺដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរដ្ឋ។ ដូចជានៅតំបន់ភ្នំខ្នងផ្សារខ្ញុំឱ្យលុបគម្រោងអភិវឌ្ឍវិស័យឯកជនចេញហើយឱ្យរក្សាទុកតំបន់នោះឱ្យសហគមន៍ទទួលផលវិញដោយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនសហគមន៍។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងតិ៍ចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កុំផ្ដោតតែទេសចរបរទេស ឥឡូវយើងមានទេសចរក្នុងស្រុកច្រើនណាស់ ដូច្នេះត្រូវរៀបចំ ដើម្បីបំពេញតម្រូវការទេសចរនៅក្នុងស្រុក ឱ្យបានល្អ និងគ្រប់គ្រាន់។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាឱ្យអន្តរក្រសួងសិក្សារៀបចំ ពាក់ព័ន្ធនឹងការងារមូមខ្សាច់នៅកម្ពុជាឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់នានា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់សក្តានុពល ធនធានរ៉ែ សំណង់ និងរុករកធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់សហគមន៍មូលដ្ឋាន។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ អំពាវនាវដល់វិនិយោគិនជ្រើរើសកម្ពុជា ជាគោលដៅវិនិយោគ ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់នូវភាគលាភ និងការអនុគ្រោះជាច្រើនដល់វិនិយោគិននានា។

រយៈពេល៤ខែក្នុងឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលកុងតឺន័រឆ្លងកាត់ជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs)

2025/05/20 09:39:44 am        264
កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ទទួលបាននាវាសរុបប្រមាណ ១ ១៦៣ គ្រឿង និងមានបរិមាណ កុងតឺន័រឆ្លងកាត់ សរុបប្រមាណជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញអំពីលទ្ធផលអាជីវកម្ម និង សេវា កម្ម ដែលអនុវត្តសម្រាប់ខែ មេសា ឆ្នាំ ២០២៥ (ដែលពុំទាន់ធ្វើសវនកម្ម) ក្នុងនោះកំពង់​ផែ​ស្វយ័ត​ភ្នំពេញ ទទួលបានបរិមាណនាវាសរុបប្រមាណ ២៦៦ គ្រឿង កើនឡើងជាង ១៧ ភាគ​រយ និងទទួលបានបរិមាណកុងតឺន័រជាង ៣៤ ពាន់ធីអ៊ីយូ (TEUs) ថមថយាង ៥ ភាគរយ និង​មានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ ជិត ៤០ ម៉ឺនតោន ថយចុះប្រមាណជិត ៤ ភាគរយ បើ​ធៀបរយៈដូចគ្នាឆ្នាំ ២០២៤។ ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ, កំពង់ផែស្វយ័តភ្នំពេញ ទទួល​បាន​នាវា​សរុប​ចំនួន ១ ១៦៣ គ្រឿង កើនឡើងជិត ២៥ ភាគរយ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ, បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ មាន​ចំនួនជិត ១,៧ លានតោន កើនឡើងិត ២៤ ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរចូល ១៧១ គ្រឿង កើនជាង ១ ភាគរយ និងមានចំនួនមនុស្សឆ្លងកាត់ ១៨ ពាន់នាក់ កើន ៨ ភាគរយ បើ​ធៀបរយៈដូចគ្នាឆ្នាំ ២០២៤។សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផស្វយ័តភ្នំពេញ ថ្មីៗនេះ, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងគាំ​ទ្រ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ យកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណត ផែកុងតឺន័រ LM១៧ ជំហាន​ទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើ​ឱ្យ​សមត្ថភាព ទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈ​ដែល​ចំណត​ផែ​រណប​ពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណត​ផែ​ទទួល​ទំនិញ​ជា​កុង​តឺន័រ​ផង​ដែរ​ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញ TVET

2025/05/20 09:24:02 am        189
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយ លោក Cameron Baker ប្រធានគណៈ​កម្មការ​ជំនាញ​នៃ​រដ្ឋអូស្ត្រាលីខាងត្បូង ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សា​ជំនាញ​ដល់​យុវជនកម្ពុជា។ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានលើកឡើងឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​ជំរាប​ជូន​ភ្ញៀវ​អំពី​ការ​ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​យក​ចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បណ្ដុះ​បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ដែល​កំពុ​ង​មាន​សក្តានុពលនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់​កិច្ច​សហ​ប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និង​ការ​រីកចម្រើននៃវិស័យបច្ចេកវិទ្យានៅលើសកលលោកផងដែរ។បើតាម​ក្រសួងការងារ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង​ពីរ​បាន​លើក​ឡើង​អំពី​ការ​បន្ត​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ រវាងកម្ពុជាជាមួយរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ទាក់​ទង​នឹង​ការ​បណ្ដុះ​បណ្ដាល​ជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងការបង្កើនផលិត​ភាព​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការ​កសាង​សមត្ថភាព​ជន​បង្គោល​លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់​អាហារូបករណ៍​ដល់​សិក្ខា​កាម និងនិស្សិតកម្ពុជាដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។ជាការឆ្លើយតប ភាគីអូស្រា្តលី បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Cameron Baker បានកោត​សរសើរ​ចំពោះ​ទំនាក់​ទំនង​កម្ពុជា និងអូស្រ្តាលី ដែលបានគាំទ្រគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកហើយ ខណៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង​ការ​ផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កងទ័ពកម្ពុជា-ចិន ចុះចែកអំណោយ​ដល់សិស្ស​ និង​ព្យាបាលជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នៅស្រុកសាមគ្គីមានជ័យ

2025/05/20 09:11:22 am        309
ឆ្លៀតពីការធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៥»កងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចុះចែកអំណោយ សម្ភារៈសិក្សា និង​កីឡា ដល់សិស្សានុសិស្សរាប់រយនាក់ រួមទាំងចុះព្យាបាលជំងឺ ជូនដល់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ដោយ​ឥត​គិត​ថ្លៃ នៅភូមិតាំងពន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដើម្បី ធ្វើសកម្ម​​ភាព​មនុស្ស​ធម៌រួមគ្នា ក្នុងឱកាសដែលកងទ័ពនៃប្រទេសទាំងពីរធ្វើសមយុទ្ធ«នាគមាសឆ្នាំ ២០២៥» រួមគ្នានោះ។លោកវរសេនីយ៍ឯកពិសេស ឈិន យ៉ាជីន ប្រធានដឹកនាំសមយុទ្ធភាគីចិន បានរៀប​ចំ​កម្ម​វិធី​មនុស្ស​ធម៌​ផ្តល់អំណោយរួមគ្នាដល់សិស្សនៃសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅភូមិតាំងពន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯកពិសេស ឈិន យ៉ាជីន បាន​លើកឡើងថា អំណោយដែលយកមកចែកជូនសិស្សានុសិស្សនាឱកាសនេះរួមមាន សម្ភារៈសិក្សា រួមនិងសម្ភារៈកីឡា សម្ភារៈទាំងនេះមិនច្រើនទេ ប៉ុន្តែ​បាន​បង្ហាញ​នូវ​ការ​គោរ​ព​ស្រឡាញ់​ពី​សំណាក់​កង​ទ័ពចិនចំពោះយុវជន និងកុមារកម្ពុជា លោកបានជូនពរដល់យុវជន និង​កុមារ​កម្ពុជា​សូម​ឲ្យ​មាន​សុខភាពល្អ និងរៀនសូត្រពូកែផងដែរ ។ថ្លែងនៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី តុប ប៊ុនរឿន បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អរបស់កងទ័ពរំដោះប្រជាជនចិន ដែលឆ្លៀតពេល​ដ៏​មមា​ញឹក​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​ជិតនេះហើយបាននាំយកនូវអំណោយមកចែកជូនដល់សិស្សានុសិស្សកម្ពុជា។ លោក​ឧត្តម​សេនីយ៍ បានបន្តថា សម្ភារៈទាំង​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ដំណើរ​កា​រ​សិ​ក្សា​រ​បស់សិស្សានុសិស្ស ជាពិសេស​វា​បាន​បង្ហាញ​នូវ​ការ​រិត​ចំណង​សាមគ្គី​ភាព​នៃ​ភាគី​ទាំង​ពីរ​(​កម្ពុជា​-ចិ​ន)ឲ្យកាន់តែស្អិតរមួតថែមទៀតតាមរយៈការធ្វើសកម្មភាពមនុស្សធម៌មួយនេះ។ជាមួយគ្នានោះដែរ ជួសមុខឱ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ លោកឧត្តម​សេនីយ៍​បាន​ថ្លែង​អំណរ​គុណ និង​ជូនពរដល់ភា​គី​ចិ​ន​សូម​ឲ្យ​មាន​សុខ​ភាព​ល្អប​រិបូរណ៍ និង​បំពេញ​ភារកិច្ច​ធ្វើ​សម​យុទ្ធ​នៅ​លើទឹកដីកម្ពុជាឆ្នាំ ២០២៥នេះទទួលបានជោគជ័យ ។ ថ្ងៃជាមួយគ្នានោះដែរនៅមណ្ឌលសុខភាពពាមដែលស្ថិតក្បែរសាលារៀនតាំងខ្មៅ ក្រុមគ្រូ​ពេទ្យ​ចិ​ន​ក៏​បាន​ជួយព្យាបាលជម្ងីទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានជាច្រើននាក់ផងដែរ ។សូម​ជម្រាបថា សមយុទ្ធនាគមាសឆ្នាំ២០២៥ នេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង ដោយផ្តោតសំខាន់លើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេវរកម្មរួមគ្នា និង​ការងារ​សង្រ្គោះ​មនុស្ស​ធម៌​» ដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាព និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើនការយល់ដឹងការបញ្ជាចម្រុះ និងនីតិវិធី​ប្រតិបត្តិការ​ចម្រុះលើយុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ ជាងនេះទៅទៀត​សមយុទ្ធនាគមាសលើកទី៧នេះក៏បានធ្វើឱ្យកងទ័ពកម្ពុជា និងចិនពង្រឹង​បាន​ទំនាក់​ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការងាររួមគ្នា ជា​មួយ​ជាតិ​សាសន៍ដទៃក្នុងពេលធ្វើប្រតិបត្តិការរួម ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់​ពេល​វេលា​ក្នុងប្រតិបត្តិការផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចូលរួមពិធីបើកមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨

2025/05/20 07:20:16 am        279
តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព One World for Health» នាថ្ងៃទី១៩ និងបន្តរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។ មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ត្រូវបានរៀបចំក្នុងបំណងសំខាន់រួមមួយ គឺត្រិះរិះពិចារណារអំពី “អាទិភាពទាំងឡាយសម្រាប់សុខភាពសកល និងកត្តាប្រឈម The global health priorities and challenges” ដែលក្នុងនោះមហាសន្និបាតកម្រិតពិភពលោក មានក្តីរំពឹងចម្បងៗ ដោយពិនិត្យរួមគ្នាស៊ីជម្រៅលើប្រធានបទដូចខាក្រោម៖១-បំរែបំរួលអកាសធាតុ៖ គម្រោងសកម្មភាពសាកលលើបញ្ហាប្រឈមការបំរែបំរួលអាកាសធាតុ និងសុខភាព (Climate change and health Global Action Plan on Climate Change and Health)២-សុខភាព ក្នុងកម្មវិធីគ្រោងទុកដើម្បីការអភិវឌ្ឍន៍ចេរភាព ២០៣០ (Health in the 2030 Agenda for Sustainable Development)៣-បញ្ហាចម្បងនៃភាពស៊ាំនឹងការប្រើប្រាស់មិនបានត្រឹមត្រូវថ្នាំផ្សះបង្ការនិងព្យាបាលរោគឆ្លង(Antimicrobial resistance)៤-សមត្ថភាពឆ្លើយតប និងរៀបចំជាមុន បញ្ហាបន្ទាន់ៗនៃសុខភាព (Health emergency preparedness and response)៥-លទ្ធផលនៃកិច្ចពិគ្រោះយោបល់មិនផ្លូវការរបស់រដ្ឋសមាជិក លើកកិច្ចព្រមព្រៀងរបស់អង្គការសុខភាពពិភពលោកអំពីការឆ្លងរោគជាសាកល (Outcome of consultations of Member States Draft resolution on the WHO Pandemic Agreement) ជាដើម៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM