លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

ព័ត៌មានជាតិ

និស្សិតចំនួន២១សាកលវិទ្យាល័យ ចូលរួមប្រកួតកម្មវិធីយុវជន២១ ឆ្នាំ២០២៥

2025/05/19 03:53:39 pm        211
ភ្នំពេញ៖ សិស្សនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន ២១សាកលវិទ្យាល័យ បាន​ចូល​រួម​ប្រកួតក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥ ប្រធានបទ “Technopreneureship: Innovation for Sustainability” ក្រោមការរៀបចំនៃក្រសួងអប់រំ យុវជន និងកីឡា ។ក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធី “យុវជន២១” នៅថ្ងៃទី១៩ ខែឧសភា ​ឆ្នាំ​២០២៥ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ លើកឡើងថា ឆ្នាំ​២០២៥​នេះ កម្មវិធី “យុវជន២១” រៀបចំឡើងមានចំនួន ៦វគ្គ ក្នុងនោះ វគ្គទី១. ការផ្សព្វផ្សាយ​ជ្រើស​រើស​បេក្ខជន, វគ្គទី២. សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការផ្តួចផ្តើមគម្រោងអាជីវកម្ម, វគ្គ​ទី៣. ការប្រកួតជម្រុះយក១០ក្រុម, វគ្គទី៤. វគ្គបណ្តុះបណ្តាលស្តីពី គំនិតអាជីវកម្មបែបឌីជីថល, វគ្គ​ទី៥. ការចុះកម្មសិក្សា (Internship Program) និងវគ្គទី៦. វគ្គផ្តាច់ព្រ័ត្រ ប្រកួត​ប្រជែង​យក​ជ័យ​លាភីលេខ១ លេខ២ និងលេខ៣ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវមោទនភាព ចំពោះ​ការចូលរួមយ៉ាងផុលផុសរបស់បេក្ខនិស្សិត មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ហើយសូមលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវមានមោទកភាព និងមានជំនឿលើខ្លួនឯង ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការធ្វើជាអ្នកដឹកនាំធុរកិច្ច ជាយុវសហគ្រិននាយុគសម័យឌីជីថល និងជាមូលធនយុវជន ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យរីកចម្រើន ។ ឯកឧត្តម បានបន្តថា កម្មវិធី “យុវជន២១” បានរៀបចំឡើងដោយមានទាំងការបណ្តុះបណ្តាល ការប្រកួតប្រជែង និងការចុះកម្មសិក្សាអនុវត្តគម្រោងជាក់ស្តែង ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់ប្អូនៗ ក្នុងកិច្ចការសហគ្រិនភាព និងធុរកិច្ចបែបឌីជីថល ហើយមេរៀនជាច្រើនត្រូវបានរៀបចំឡើង ប្រកបការគិតគូរពិចារណាច្បាស់លាស់ ពីសំណាក់គណៈកម្មការរៀបចំ ដើម្បីធានាថាប្អូនៗអាចទទួលបានចំណេះ ជំនាញ និងបទពិសោធ ដើម្បីជាមេរៀន និងជាដំណោះស្រាយសម្រាប់អនាគតខាងមុខរបស់ខ្លួន ។ សម្រាប់សិស្សនិស្សិតចូលរួមប្រកួត បានបង្ហាញនូវការពេញចិត្ត និងគាំទ្រ ចំពោះកម្មវិធីនេះ ព្រោះបានជំរុញឲ្យពួកគេ បានពង្រឹងជំនាញរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាខិតខំស្ដាប់ការពន្យល់របស់សាស្ត្រាចារ្យ ស្ដាប់វាគ្មិនជំនាញៗ ជាពិសេសការផ្ដល់នូវឱកាស ការចូលរួមប្រកួតប្រជែងបញ្ចេញស្នាដៃ។ គួរបញ្ជាក់ថា កម្មវិធី “យុវជន២១” ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងប្រែក្លាយយុវជនកម្ពុជានៅក្នុងសតវត្សរ៍ទី២១ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជា ចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក នៃការអនុវត្តកម្មវិធី យុវជន២១ កម្មវិធីពិតជាបានផ្តល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា ដោយក្នុងនោះសង្កេតឃើញថា ក្រុមយុវជនកម្មវិធីយុវជន២១ មួយចំនួន បានធ្វើបរិវត្តកម្មគម្រោងរបស់ខ្លួន ប្រែក្លាយទៅជាអាជីវកម្មជាក់ស្តែងយ៉ាងជោគជ័យនៅក្នុងទីផ្សារ ៕ អត្ថបទ បាន សុខរិទ្ធិ 

កម្ពុជាដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨

2025/05/19 03:46:04 pm        201
រយៈពេលមួយថ្ងៃពេញ​ ក្រោយពិធីបើកនាព្រឹកនេះបានបញ្ចប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨។ កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈ ឆ្ពោះទៅការរៀបចំការងារបន្ត ដែលកម្ពុជាកំពុងធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤-២០២៦។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា "ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ យើងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេវាស៊ីវិលនៅទូទាំងតំបន់ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមភ្នាក់ងាររបស់យើង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអភិបាលកិច្ចល្អ។"ឯកឧត្តម ក៏បានបញ្ជាក់ថា "កិច្ចខិតខំប្រឹងប្រែងជំនួយទៅវិញទៅមករបស់យើងបានជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋសមាជិក។ រាល់កិច្ចប្រជុំ និងសិក្ខាសាលា គណៈប្រតិភូបានចែករំលែកចំណេះដឹង និងគាំទ្រគ្នាទៅវិញទៅមក បង្កប់នូវស្មារតីអាស៊ាន។”​”គោលដៅ ACCSM ដើម្បីទ្រទ្រង់សេវាកម្មសាធារណៈ ដែលផ្តោតលើប្រជាពលរដ្ឋ និងរំលឹកយើងថា សមិទ្ធិផលទាំងអស់នេះត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។" ឯកឧត្តមអគ្គលេខាធិការបន្ថែម។ កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពដែលបានអនុវត្តកន្លងមក រួមជាមួយការបង្ហាញពីផែនការសកម្មភាពនានាដែលកម្ពុជានឹងដឹកនាំ រៀបចំក្នុងនាមជាប្រធាន។ ទន្ទឹមនេះ កិច្ចប្រជុំទទួលបានការធ្វើរបាយការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើកិច្ចការដែលបាន និងកំពុងអនុវត្ត ព្រមទាំងមានការចូលរួមធ្វើបង្ហាញពីដៃគូសន្ទនាតាមប្រព័ន្ធអនឡាញផងដែរ។ លើសពីនេះ កិច្ចប្រជុំបានរៀបចំបងបង្ហាញ និងការចូលរួមជាមតិយោបល់នានាសំដៅដល់ការរៀបចំផែនការសកម្មភាព ACCSM &ACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលការងារនេះ ជាការដឹកនាំដោយកម្ពុជា ដោយមានគាំទ្រ និងបំពេញគ្នាទៅវិញទៅមកដោយអគ្គលេខាធិការដ្ឋានអាស៊ាន៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយ​បញ្ចប់ជាស្ថាពរ

2025/05/19 03:39:36 pm        343
ប៉ៃលិន៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បី​សម្រប​សម្រួល​គ្នា​ដោះ​ស្រាយ​បញ្ចប់ទំ​នាស់​នៅក្រៅប្រព័ន្ធតុលាការ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន៣លើក ដោយភាគី​ខាង​រថយន្ត​រង​គ្រោះបា​នជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួនបួនលានរៀល ហើយ​បង​ប្អូន​សាច់​ញាតិខាងម៉ូតូបង្ក បានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយ​ទាមទារសំណងទឹកប្រាក់បន្ថែមទើបយល់ព្រមបញ្ចប់រឿង ដូច្នេះ​ដោយ​ភាគី​ទាំង​ពីរ​សម្រុះ​សម្រួល​គ្នា​មិន​បានមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក ខេត្ត ក៏រៀបចំឯកសារ​កសាង​សំណុំរឿង​បម្រុង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ។រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដោយអនុវត្តតាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺនយោបាយ ឈ្នះ ឈ្នះ ទាំង​អស់​គ្នា ភាគីម៉ូតូ និងរថយន្តតាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់​បញ្ហា​ជា​ស្ថាពរ​ត្រឹម​នេះ ដោយមិនមាន ការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំង​ស្រលាញ់​រាប់​គ្នា​ជាប​ង​ប្អូន​ក្នុង​មហា​គ្រួសារ​ខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់ភាគីម៉ូតូចំនួន៤លានរៀល និងភាគីរថយន្ត ចំនួន៤លានរៀលផងដែរ។នៅ​ក្នុង​ឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍កោតសសើរ ដល់​មន្រ្តី​ជំនាញចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្ត​ការងារ​ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ ដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់​ការ​វែក​ញែក​រក​ខុស​ត្រូវ បន្តទៀត និងសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ ហើយ​យើង​ទាំង​អស់គ្នា​ត្រូវមាន ជំហរជឿជាក់លើច្បាប់ប្រទេសយើង។សូមរំលឹកថា កាលពីវេលាម៉ោង១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះ ថ្នាក់​ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា លើ​ដង​ផ្លូវ​ជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់​បង់​អាយុ​ជីវិតនៅនឹងកន្លែងកើតហេតុ៕

ឯកឧត្តមយឹម លាត អំពាវនាវដល់មន្រ្តីរាជការ និងសិស្សានុសិស្សចូលរួមផ្សព្វផ្សាយលើកកម្ពស់ប្រាក់រៀល

2025/05/19 03:06:41 pm        142
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែង ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិកាន់តែទូលំទូលាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ ​ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញប្រាក់រៀលនេះ ធនាគារជាតិនៃ កម្ពុជាបាននិងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការចុះផ្សព្វផ្សាយនៅគ្រប់រាជធានី-ខេត្ត។ ក្រៅពីនេះ, នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី “ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សា ”ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ បញ្ហានេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាព បើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់ បៀវត្សជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិកអប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។ឯកឧត្តម បានបញ្ជាក់ផងដែរថា គ្រឹះស្ថានសិក្សា ត្រូវបង្ហាញតម្លៃថ្លៃសិក្សាជាប្រាក់រៀល គឺជាតម្លៃចម្បង ដែលកំណត់ជា ប្រាក់រៀលតែម្តង ដោយមិនមានគិតថែមកន្ទុយនោះឡើយ។ ជាក់ស្តែងប្រសិនបើសិស្សានុសិស្ស មាតា បិតា ឫអាណាព្យាបាល ជ្រើស រើសការបង់ថ្លៃជារូបិយប័ណ្ណបរទេស ឬជាដុល្លារអាមេរិក នោះគ្រឹះស្ថានសិក្សានឹងគិតទៅតាមអត្រាប្តូរប្រាក់ផ្លូវការ។ ជុំវិញប្រាក់រៀលនេះ ឯកឧត្តមទេសាភិបាលរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្សនៅខេត្តស្ទឹងត្រែងទាំងអស់ ជួយ ផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិយើង កាន់តែទូលំ ទូលាយ ដែលនឹងលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លើកឡើងផងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។ បញ្ហានេះ ប្រទេសនីមួយៗជុំវិញពិភពលោក តែងតែមានរូបិយវត្ថុជាតិរបស់ខ្លួន ជាតំណាងឱ្យអត្តសញ្ញាណជាតិផងដែរ។ ដូច្នេះការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយគឺជាការ ចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជន នៅក្នុង សង្គមជាតិតែមួយ។ ឯកឧត្តម អភិបាល មានជឿជាក់យ៉ាងមុតមាំថា វត្តមាននៃថ្នាក់ដឹកនាំ និងក្រុមការងារធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសិក្ខាសាលានៅខេត្តស្ទឹងត្រែងនេះ នឹងជំរុញការចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងថែមទៀត សំដៅលើក កម្ពស់មុខមាត់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនឡើងមួយកម្រិតថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងប្រៃសណីយ៍ ប្រគល់ពានរង្វាន់​ការប្រកួត​ប្រជែងថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយប័រ​ប្រចាំឆ្នាំ២០២៥

2025/05/19 03:03:20 pm        151
នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ និង​ប្រកាស​បេក្ខជន​ឆ្នើម​ចំនួន ២០រូប ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025) បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​អស់​រយៈ​ពេល ៨ម៉ោង នៅបណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា។កម្មវិធីនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ក្នុង​គោល​បំណងជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូល​រួម​ប្រកួត​វគ្គ​អាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game​) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។ឯកឧត្តមរដ្ឋលេខាធិការ បាន​អបអរសាទរនិងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៥រូប ក្នុង​ចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រម​ទាំង​រង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖- ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល- ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល- ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល- ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល និង- ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល។បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានប្រកាសបេក្ខជនឆ្នើមចំនួន ១៥រូប បន្ថែម​ពី​លើ​បេក្ខ​ជន​ជ័យ​លាភី​ចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញ​បច្ចេក​ទេស​ផ្នែក​សន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​បន្ត​ទៀត​។ក.ប.ទ. សូមអបអរសាទរដល់បេក្ខជនជ័យលាភីទាំង ២០រូប ព្រមទាំងបេក្ខជន បេក្ខនារី​ទាំង​អស់​ដែល​បាន​ប្រឹងប្រែង និងយកចិត្តទុក​ដាក់​យ៉ាង​ពេញ​ទំហឹង​សម្រាប់​ការ​ការ​ប្រកួត​ប្រជែង​តាំង​ពី​វគ្គ​ជម្រុះ​រហូត​ដល់វគ្គផ្ដាច់ព្រ័ត្រ។កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និង​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់៕

​ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានរឹតបន្ដឹងការនាំចូលផ្លែទុរេន

2025/05/19 03:00:03 pm        71
ស្វាយរៀង ៖ លោកឧត្តមសេនីយន៏ត្រី ប៉ាង ឡេង នាយនគរបាលអន្តោប្រវេសន៏ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៏ BTV តាមទូរសព្ទ័អោយដឹងថា ការនាំផ្លែទុរេនស្រស់ពីវៀតណាមចូលមកលក់ចែកចាយនៅកម្ពុជាត្រូវបានបិទទាំងស្រុងបន្ទាប់ពី រាជរដ្ឋាភិបាល និងការចង្អុលបន្ថែមរបស់គណះអភិបាលខេត្តស្វាយរៀងកន្លងមក ដើម្បីបញ្ជៀសការចម្លងជំងឺមកលើរាងកាយមនុស្សបន្ទាប់ក្រសួងពាក់ពន្ធ័បានរកឃើញសារធាតុគីមីនៅលើផ្លែធុរេន ។សូមបញ្ជាក់ថាស្វាយរៀងជាខេត្ត ដែលមានព្រំប្រទល់ដីតផែនជាមួយប្រទេសវៀតណាមប្រវែងជាង២០០គីឡូម៉ែត្រ ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ អមច្រកទ្វេភាគី ច្រកតំបន់ និងច្រករបៀងមួយចំនួន បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់ចរាចរណ៍ផ្លែធុរេនរហូតពេលនេះតាមការអង្កេតទូទៅ គ្រប់ច្រកទ្វារពុំមានពលរដ្ឋឬឈ្មួញណាម្នាក់នាំទុរេនចូលនោះទេ ខណៈដែល មន្ត្រីមានសមត្ថកិច្ចតាមឃ្លាំមើល គ្រប់ការនាំទំនិញផ្សេងៗចូលតាមព្រំដែនកម្ពុជាវៀតណាមជាង២០០ គីឡូម៉ែត្រ។ ដោយ ៖ ភា សារិទ្ធ

ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍

2025/05/19 02:53:45 pm        126
ស្វាយរៀង ៖ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន សមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសបើកការប្រកួតបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ពានរង្វន់សមាគមតន្ត្រីសំនៀងជនពិការ កាលពីថ្ងៃចុងសប្តាហ៏ ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ខេត្តស្វាយរៀង បានអំពាវនាវដល់ពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាពសន្តិភាពនិងការអភិវឌ្ឍន៍ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា សមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកអភិបាលរង នៃគណៈអភិបាលក្រុងបាវិត លោក-លោកស្រី តំណាងមន្ទីរជុំវិញខេត្ត សិល្បៈករ សិល្បៈការិនី សប្បុរសជន ក្រុមការងារ មន្ត្រីរាជការ មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កូនក្មួយជាសិស្ស និស្សិត កីឡាករទាំងអស់ លោកចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ ។ ឯកឧត្តម ចាបតូ បានមានប្រសាសន៍ថាការរៀបចំប្រកួតនេះធ្វើឡើង ដើម្បីអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះមហាក្សត្រជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។  ឯកឧត្តមបានបន្តទៀតថា៖កីឡារស់នៅក្នុងសន្តិភាព បើគ្មានសន្តិភាពក៏គ្មានកីឡា យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍ស៊ីហ្គេមទទួលបានជោគជ័យល្បីល្បាញពេញពិភពលោកក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ និងឆ្លាតវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី សម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកកំពស់វិស័យកីឡាជាក់ស្តែងក្នុងឪកាសប្រគួតស៊ីហ្គែម សម្តេចតេជោបានលើកទឹកចិត្តដល់ក្រុមកីឡាពិការ ថាទោះ ចាញ់ ឬឈ្នះមិនសំខាន់ទេ សំខាន់យើងជាម្ចាស់ផ្ទះត្រូវធ្វើឲ្យបានល្អ ។ ទាក់ទងទៅនិងការប្រគួតថ្ងៃនេះឯកឧត្តមបានស្នើដល់ក្រុមកីឡាករ ត្រូវលេងអោយបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស កីឡា ជៀសវាងលេងរំលោភច្បាប់កីឡា ដើម្បីទទួលជយ័ជម្នះដោយយុត្តិធម៏ ។  សូមបញ្ជាក់ថាក្នុងពិធីប្រគួតរយះពេល២ថ្ងៃចុងសប្តាហ៏នេះមានក្រុមកីឡាទទួលលេខ១ដល់លេខ៤មានចំនួន១៦គួរក្នុងចំណោមក្រុមកីឡាចូលរួមប្រគួតទាំង៣២ក្រុម។ ដោយ ៖ ភា សារិទ្ធ

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

2025/05/19 02:53:15 pm        134
ឧត្ដរមានជ័យ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតី ពិធីប្រកាសខេត្តឧត្ដរមានជ័យ ជាខេត្តទី៧ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ។ក្នុងឱកាសនោះផងដែរ ឯកឧត្តមគណៈអធិបតីក៏បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨០៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។

អេមីរ៉ាតអារ៉ាប់រួមនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

2025/05/19 02:44:58 pm        152
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និង​ពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា​ ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី​ នៃប្រទេសទាំងពីរ​ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។ ជាមួយគ្នានេះ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស​ ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជា​និង​ UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។ សម្តេចបរវធិបតីក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា​ ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។ សម្តេចបវរធិបតីលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរាជទូត បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។ សម្តេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា​តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!

2025/05/19 02:39:39 pm        117
ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជិត៦០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង បានជាបន្តបន្ទាប់នេះគឺជាការបង្ហាញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។សូមបញ្ជាក់ថា ប្រតិបត្តការបង្ក្រាបក្មេងទំនើងបានជិត៦០នាក់ ក្នុងរយៈពេល១១ថ្ងៃកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ រតនគីរី ក្រចេះ កំពុងចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងខេត្តព្រះសីហនុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM