អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

ព័ត៌មានជាតិ

ជំរឿនស្ថិតិ៖ បច្ចុប្បន្នពលរដ្ឋខ្មែរប្រកបរបរកសិកម្មមានជាង ៥៤% ខណៈកាល១០ឆ្នាំ មុនមាន​ជាង ៨០%

2025/05/19 02:19:14 pm        195
រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២៣ ការធ្វើ​កសិកម្ម​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង។ ភាពប្រែប្រួលគួរឱ្យកត់សម្គាល់មួយនោះគឺចំនួនគ្រួសារប្រកបរបរក គ្រួសារ​ធ្វើ​កសិកម្ម បានធ្លាក់ចុះពីជាង ៨០ភាគរយនៅឆ្នាំ ២០១៣ មកត្រឹមជាង ៥៤ ភាគរយប៉ុណ្ណោះ នៅ​ឆ្នាំ២០២៣។ នេះបើផ្អែកលើការបញ្ជាក់របស់ ឯកឧត្តម រិន វីរៈ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្នុងការប្រកាសផ្សព្វ​ផ្សាយ​របាយការណ៍​ថ្នាក់​ជាតិ​ស្ដីពី​លទ្ធផល​ចុង​ក្រោយ​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ។ក្រសួងផែនការ ក្រោមកិច្ចសហការបច្ចេកទេសពី អង្គការស្បៀងនិង និងកសិកម្មនៃ​សហ​ប្រជា​ជាតិ​ បានសម្រេចកិច្ចការជំរឿនកសិកម្មឆ្នាំ ២០២៣ និងឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការនៅថ្ងៃនេះ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី សុខ ចិន្តាសោភា តំណាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏​ដូច​ជា​វត្ត​មាន​ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ជំរឿនកសិកម្មឆ្នាំ ២០២៣ ជាការ​រក​ឃើញ​នូវ​ព័ត៌មាន ក៏ដូចជាទិន្នន័យថ្មី ដែលមានភាព​ប្រែប្រួល​ផ្សេង​គ្នា​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​គម្លាត១០ឆ្នាំ ចាប់ពីការធ្វើជំរឿនកសិកម្មនៅឆ្នាំ ២០១៣ និងការធ្វើជំរឿនកសិកម្មឆ្នាំ ២០២៣។ឯកឧត្តម រិន វីរៈ បានលើកឡើងថា ជំរឿនកសិកម្មឆ្នាំ២០២៣នេះបង្ហាញឱ្យឃើញថា ចំនួន​គ្រួសារ​ធ្វើ​កសិកម្មបានធ្លាក់ចុះជាច្រើន។ ពោលគឺប្រមាណ ២៨ម៉ឺនគ្រួសារ​ដែល​ឈប់​ប្រកបរបរ​កសិកម្ម ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ មកដល់ឆ្នាំ ២០២៣។ ឯកឧត្តម បញ្ជាក់ថា ការ​ធ្លាក់ចុះគ្រួសារធ្វើកសិកម្ម គឺដោយ​សារ​ពួក​គេ​ងាក​ទៅ​បំពេញ​ការងារ​លើ​វិស័យ​ផ្សេង​ហើយ​នេះ​ជា​ភាព​វិជ្ជមានបង្ហាញថាកម្ពុជាកាន់តែរីកចម្រើន។ ក្នុងពិធី​ប្រកាសផ្សព្វផ្សាយនេះដែរ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិង និង​កសិកម្ម​នៃ​សហប្រជាជាតិ ប្រចាំកម្ពុជា ដែលជាដៃគូ​សំខាន់​ក្នុង​ការ​សម្រេច​បាន​លទ្ធ​ផល​ជំរឿន​កសិកម្ម​នេះ លើកឡើងថា ទិន្នន័យដែលទទួលបានជាទិន្នន័យសំខាន់សម្រាប់កម្ពុជាទាំងមូល។ លោក​ស្រីបញ្ជាក់ដែរថា ទោះគ្រួសារធ្វើកសិកម្មមានការធ្លាក់ចុះក្ដី តែចំនួនផលិតកម្ម និង​តម្លៃ​មាន​ការ​កើន​ឡើង។ការស្រង់​ទិន្នន័យអង្គភាពកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើង​ដោយ​ផ្អែក​តាម​និយមន័យ​ច្បាស់​លាស់ស្ដីពី “អង្គភាពកសិកម្ម” ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយ ដែល​មានទីតំាងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែល បង្កើត​តម្លៃ​បន្ថែម​មួយ​ផ្នែក​ធំ ដែលមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដីដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មាន​ចិញ្ចឹម​បសុសត្វ ប្រភេទ ធំយ៉ាងតិច ២ក្បាល និង/ឬ បសុសត្វប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬ យ៉ាងហោចណាស់ មានបសុបក្សីចំនួន ២៥ក្បាល)៕ អត្ថបទ៖ គឹម ហុក

ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួនបីលានដើមនៅឆ្នាំនេះក្នុងយុទ្ធនាការ«ពន្លកបៃតង»

2025/05/19 02:00:05 pm        129
ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួនបីលានដើម ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ក្នុង​ពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដែលនឹង​រៀបចំ​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​សីហា​ខាងមុខនេះ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ នេះ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដើម្បី​ចែក​ជូន​កូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣លានដើម ក្នុងនោះមាន​កូន​ត្នោត​ចំនួន​១​លាន​ដើម​ផង។ឯកឧត្ដម បានឱ្យដឹងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «មាគ៌ា​បៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និង​សេវា​កម្ម ប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព» ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការរៀបចំពិព័រណ៍ និងចែកកូនឈើនៅឆ្នាំនេះ នឹងរៀបចំធ្វើឡើង អធិក​អធម​ជាងឆ្នាំមុន ដោយមានការអញ្ជើញជាអធិបតីភាពពីសម្តេចធិបតីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ កម្មវិធីនេះ នឹងរៀបចំ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ ឈ្នះ។ដើម្បី​អនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅ ឆ្នាំ​២០៥០ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បី​ជំរុញ​ការ​បណ្តុះ​កូន​ឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និង​ខេត្ត​កោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើ​ដែល​ក្រសួង​បរិស្ថាន​បានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទ​ឈើ​៣​ប្រភេទ​រួម​មាន​៖​ ប្រភេទ​ឈើ​ប្រណីត ឈើហូបផ្លែ និងដើមត្នោត ៕ អត្ថបទ៖ ទូច សោភ័ណ 

ត្រីមាសទី១ឆ្នាំនេះការនាំចេញផលិតផលផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាកើនជាង២០%

2025/05/19 01:47:26 pm        219
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំចេញ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើម​ឆ្នាំ​២០២៥​នេះ ការនាំចេញផលិតផលខាងផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរ មានការកើន​ឡើង​ប្រមាណ​​ជាង​២០% គិតជាទឹកប្រាក់សរុបប្រមាណ ៣,៥ពាន់លានដុល្លារអាម៉េរិក ដោយសារ​ការ​បញ្ជា​ទិញ​ងាកមកកាន់កម្ពុជាច្រើន និងកត្តាសំខាន់ៗមួយចំនួនផ្សេងទៀត។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភានេះថា មូលហេតុ​ដែល​នាំ​ឱ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ការកើនឡើង មានដូចជា ដោយសារកំណើន​ការ​បញ្ជា​ទិញ​ពី​ម្ចាស់​ម៉ាក​ល្បីៗ​ជា​ច្រើន ដែលត្រូវការផលិតផលមានគុណភាព និងការដេរទៀងទាត់ពីកម្ពុជា។ ហើយកិច្ចការនេះ ក៏​មិន​អាច​កាត់ផ្តាច់បានឡើយ ចេញ​ពីកត្តា​អនុគ្រោះរបស់​កម្ពុជា​ក្រោម​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញនូវការអនុគ្រោះសព្វបែបយ៉ាងទាំងផ្លូវច្បាប់ និង​កត្តា​ផ្សេង​ៗ​ទៀតជាដើមដើម្បីសម្រួលដល់រោងចក្រ ទៅដល់អ្នកវិនិយោគ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់​ទី​នៃរោងចក្រធំៗពីក្រៅ មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្តទៀតថា បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនាធិការ​របស់រាជរដ្ឋាភិបាល ក៏បានលុបចោលនូវសេវាមួយចំនួនធំ ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ក្នុងការបំពេញការងារកាន់តែស្រួល និងអាចជា​កត្តា​ដែល​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំងជាមួយប្រទេសដែលមានរបរដូចគ្នា ឬជាមួយដៃគូ​ប្រជែង​លើ​វិស័យ​កាត់​ដេរផងដែរ។ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធក្នុងអនុវិស័យផលិតផលកាបូប និងស្បែកជើងនៅកម្ពុជា គិតក្នុងត្រីមាស ឆ្នាំ២០២៥ ការនាំចេញមានកំណើនប្រមាណជាង ២០%។ ដោយឡែក ការដាក់បញ្ជាទិញនៅកម្ពុជា បើគិតត្រឹមចុងខែមិថុនាខាងមុខនេះ គឺរក្សាស្ថានភាពប្រក្រតីជាធម្មតា ពោលមិនមានការប្រែប្រួលអ្វីនោះទេ។ ឧកញ៉ា បានបន្តថា និយាយចំពោះតែទីផ្សារសហរដ្ឋអាម៉េរិក គិតត្រឹមត្រីមាសទី១ឆ្នាំនេះ មានប្រហែលជា ៤០% នៃការនាំចេញស្បែកជើង។ ប៉ុន្តែដោយឡែក បើងាកមកមើលផលិតផលធ្វើដំណើរ និងកាបូបវិញ ភាគរយខ្ពស់ជាង គឺមានប្រមាណជិត ៨០%។យោងតាមទិន្នន័យពីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា ការសម្រេចបានក្នុងតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារនេះ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើងជាង ២៥% , ទៅប៉ែកអឺរ៉ុប កើនជាង ២០%, ទៅជប៉ុនកើនជិត ២០% , ទៅចក្រភពអង់គ្លេស កើន ៥,៦% និងទៅអាស៊ាន មានការកើនឡើងប្រមាណ ២៤,០% ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាកំពុងបោះជំហានលើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

2025/05/19 01:24:30 pm        177
ប្រទេសកម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន បានថ្លែងក្នុងសិក្ខាសាលាស្តីពី «មាគ៌ាបៃតង៖​ទំនាក់​ទំនង​រវាង​ការ​គ្រប់​គ្រង​តំបន់​ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​អនាគត​ប្រកប​ដោយ​ចីរភាព» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសណ្ឌាគារហ៊ីម៉ាវ៉ារី រាជធានី​ភ្នំពេញ​។ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​សហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការ​ឆ្លើយ​តប​ទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និង​សកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​សមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ឧទាហរណ៍​ជាក់ស្តែងរួមមានការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើង​ស្រប​តាម​អនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អនុវត្ត​គម្រោង​របស់​កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។ តាមរយៈវេទិកានេះ និងកិច្ចសហប្រតិបត្តិ​ការ​នានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើក​កម្ពស់​ការ​គ្រប់​គ្រង​តំបន់​ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធ​អេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួ​ម​ចំណែក​ដល់​ចក្ខុ​វិស័យ​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយក​ប្រចាំ​ប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថានសកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះ​ការ​គាំទ្រ​របស់​ពួក​គេ​ក្នុង​ការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការ​ចូល​រួម​ចំណែក​យ៉ាង​សកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានក៏ផ្តោតលើការអភិវឌ្ឍសហគមន៍ តាម​រយៈ​គំនិត​ផ្តួចផ្តើមឱ្យមានគម្រោងស្រូវ និងការចិញ្ចឹមសត្វ (គោ ក្របី ជ្រូក មាន់ ត្រី) រួម​ទាំង​ការ​លើក​កម្ពស់​ការដាំបន្លែ និងផ្សិត ដើម្បីកសាងជីវភាពប្រកបដោយនិរន្តរភាព។ ដែល​នេះ​ជា​ដំណោះ​ស្រាយ​រួមគ្នាជាមួយវិស័យជាច្រើនដូចជា ឧស្សាហកម្ម ថាមពល កសិកម្ម រុក្ខាប្រមាញ់ សំណល់ និងទឹក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និង​សហគមន៍។ លើសពីនេះ កម្ពុជាក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួង​បាន​សម្រេច​ការងារ​ជា​ច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (នឹងប្រកាសផ្លូវការថ្ងៃទី២២ ឧសភា)។ របាយការណ៍ជាតិ២ឆ្នាំម្តង (BTR) ជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជា (Cambodia Methane Road) ជូន UNFCCC។ និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ (NBSAP)។ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)៕ អត្ថបទ៖ទូច សោភ័ណ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្វាគមន៍ការវិនិយោគរបស់អូស្រ្តាលីក្នុងវិស័យអប់រំនៅកម្ពុជា

2025/05/19 01:12:45 pm        135
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ ហ្វ្រង់ស៊ី អាដាមសុន (Frances Adamson. AC) អភិបាលនៃរដ្ឋអូស្ត្រាលីខាងត្បូង ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់ លោកជំទាវ នៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយនវានុវត្តន៍បន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីឆ្នាំ ១៩៥២ មក។ សម្តេចបានថ្លែងអំណរគុណជូនប្រទេសអូស្រ្តាលី ដែលបានតួនាទីសំខាន់នៅក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា។ជាពិសេសបេសកកម្មរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ដែលជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ។សម្តេចរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថាគិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជាប្រមាណ១ពាន់នាក់បានទទួលអាហារូបករណ៍ផ្លូវការរបស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលីជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរតែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។ ដូច្នេះប្រសិនបើជាការវិនិយោគនៅវិស័យអប់រំនៅកម្ពុជាពីប្រទេសអូស្រា្តលី សម្តេចស្វាគមន៍ជានិច្ច ដោយ សម្តេចបានគូសបញ្ជាក់ ថាការវិនិយោគនៅកម្ពុជាមិនសំដៅតែលើកម្ពុជាប៉ុណ្ណោះទេ គេគួរសម្លឹងមើល អាស៊ាន និង RCEP (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ )ផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកដែរថា ខ្លួនសម្តេចផ្ទាល់ ក៏ជាអតីតនិស្សិតដែលបានជាប់អាហារូបការណ៍របស់អូស្រ្តាលី ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧៥ ដោយសារពួកប៉ុលពតឡើងគ្រប់គ្រងប្រទេស សម្តេចមិនបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនោះទេ។ តាមរយៈលោកជំទាវ ប្រធានគណៈប្រតិភូ សម្តេចប្រធានរដ្ឋសភា បានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី បន្តផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា ដើម្បីបានបន្ដសិក្សានៅអូស្រ្តាលី ជាពិសេសក្នុងរដ្ឋអូស្រ្ដាលីខាងត្បូងបន្ថែមទៀត។ លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវលើកឡើងថា កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ។ ពលរដ្ឋអូស្រ្តាលី បានស្គាល់ច្បាស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកជំទាវ បានរំលឹកថា កាលពីឆ្នាំកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ដែលដំណើរទស្សនកិច្ចនោះ បានជំរុញទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។ នៅក្នុងឱកាសនោះ លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន និងសម្តេចប្រធានរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលនិងបើកចំហរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ លើគ្រប់វិស័យទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមមានការងារទូត វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សមភាពយេនឌ័រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET ) ជា ពិសេសវិស័យអប់រំនិងបច្ចេកវិទ្យា ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងស្ថានការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន មានការវិវត្តន៍ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងផុយស្រួយ ដោយសារតែការប្រកួតប្រជែងភូមិសាស្រ្តនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ថ្ងៃនោះ ការភ្ជាប់ទំនាក់ទំនងគ្នាទាំងការងារការទូតរដ្ឋាភិបាល និងរដ្ឋសភា ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកបន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំងការលើកកម្ពស់វិធានការកសាងទំនុកចិត្ត មិត្តភាព ផ្អែកលើការជឿទុកចិត្តគ្នា និងគោរពគ្នាជានិច្ច៕

អណ្តូងទឹកស្អាតចំនួន១២ អំណោយឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/05/19 01:05:31 pm        286
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធាន​មូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​ឧបាសិកា ឌី បុក បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១២ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ឪពុកម្តាយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។នៅក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន១២នេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ឌី សុខខីទីឃាយុកោ ប្រធានមូលនិធិ បានមានប្រសាសន៍សំណេះ សំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងនេះ ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខ​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​លោក​ទាំង​អស់​តែង​តែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។លោក​ជំទាវបានអោយដឹងថា មូលនិធិអណ្តូងទឹកស្អាត បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោម​ការ​ដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែពេលនេះ លោក​បាន​ផ្ទេ​ភារ​កិច្ច មកលោកជំទាវជាអ្នកដឹកនាំបន្ត សម្រាប់ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ណា ដែល​មាន​ការខ្វះទឹកស្អាតប្រើប្រាស់ ដើម្បីរួមចំណែកលើកកម្ពស់សុខប្រជាពលរដ្ឋ នៅតាមទី​ជន​បទ​។ជាក់ស្តែងដូចជាតំបន់នេះ ដោយមើល​ឃើញ​ពី​តម្រូវ​ការ​នៃ​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​ទើប​ក្រុម​ការងារ បានរៀបចំដាក់អណ្ដូងទឹកស្អាតជូនដល់បងប្អូន ប្រជាពលរដ្ឋ​នៅ​ទីនេះបាន​ប្រើ​ប្រាស់​តាម​តម្រូវ​ការ ដើម្បីឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។ក្រុមប្រជា​ពលរដ្ឋដែលបានអាស្រ័យ អណ្តូងទឹកស្អាតទាំង សូមគោរពថ្លែងអំណរ គុណ ដល់​ម្ចាស់​អំណោយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ធ្វើ​អណ្តូងជូនពួកគាត់បានប្រើប្រាស់ប្រចាំថ្ងៃ។សូមជម្រាប់​ថានាឱកាសនោះដែរ លោកជំទាវ ឌី សុខខីទីឃាយុកោ ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​នូវ​អំណោយ​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​មាន​ជា​សំភារៈ​ប្រើប្រាស់មួយចំនួន ដូចជាថ្នាំពេទ្យ សារ៉ុង ក្រម៉ា ក្រណាត់ស និងសាប៊ូដុសខ្លួន ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់,ចែកជូននូវកាតាប ស្ពាយសម្រាប់​ដាក់​សម្ភារៈ​សិក្សា​ទៅ​សាលា ជូនដល់កុមារាកុមារី សិស្សានុសិស្សតូចៗ និងចែករទេះ​រុញ​សម្រាប់​ជន​មាន​ពិការ​ភាព និងចាស់ជរាផងដែរ៕ អត្ថបទ៖ សំ ងីម

ពលរដ្ឋនៅភ្នំពេញនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែម តាមការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល

2025/05/19 12:45:10 pm        267
បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាន​នាំ​គ្នា​ទៅ​ទួល​វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ ដូសជំរុញ និងផ្តល់វ៉ាក់សាំង១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) និង​ថ្នាំ​គ្រាប់​ទម្លាក់សត្វល្អិត ជូនដល់កុមារ និងស្រី្ត ពីក្រុមគ្រូពេទ្យមនី្ទរសុខាភិបាល នៃរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ការផ្ដល់ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ ទី៥ ទី៦ និងទី៧ ព្រមទាំងកុមារ មក​ទទួល​វ៉ាក់​សាំង​ការពារជំងឺ១១មុខ និងថ្នាំគ្រាប់ជីវជាតិអា (A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត និងស្រី្ត ទទួល​វ៉ាក់​សាំង​ការពារជំងឺតេតាណូស ដែលមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់៤៤ឆ្នាំ បានរៀបចំ​ដោយ​មនី្ទរ​សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ និង​ក្រុម​គ្រូ​ពេទ្យមណ្ឌលសុខភាពក្រាំងធ្នង់។ក្នុងឱកាសទទួលវ៉ាក់សាំងថ្ងៃនេះ មានទាំងមន្រ្ដីមូលដ្ឋាន ប្រជាពលរដ្ឋ ដោយបង្ហាញ​ក្ដីរីករាយ​ដែល​ក្រុម​ការងារគ្រូពេទ្យ បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបន្ថែម តាមតំបន់គោលដៅ​ក្នុង​សហគមន៍ ពិសេសការចុះផ្តល់វ៉ាក់សាំងនេះបានទាំងពីរមុខតែម្តង សម្រាប់មនុស្សពេញ ចាក់​វ៉ាក់​សាំង​ការពារជំងឺកូវីដ-១៩ ដូសជំរុញ និងសម្រាប់កុមារ ចាក់វ៉ាក់សាំងការពារជំងឺ១១ផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត អ៊ុក សាន់ដេ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបតិ្ត​សែនសុខ (ហៅកាត់ OD សែនសុខ) បានឱ្យដឹងថា មនី្ទរសុខាភិបាល​នៃ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានចុះមករៀបចំផ្តល់វ៉ាក់សាំងបន្ថែម ជូនដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ស្ថិត​នៅ​តំបន់​ភូមិ​ក្រាំង​អង្រ្កង ផ្តោតសំខាន់ទៅលើការផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខដល់កុមារ អាយុចាប់ពី៦ខែ ដល់​ក្រោម១៥ឆ្នាំ និងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ប៉ូ រិទី្ធ អនុប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយ​ពាក់​ម៉ាស់​នៅ​គ្រប់ទីកន្លែង ដែលមានមនុស្សច្រើន លាងស្អាតដៃឲ្យបានញឹកញាប់ ក្នុងករណីដឹង​ថា​ខ្លួន​មាន​អាការៈក្តៅខ្លួន ផ្តាសាយ សូមពាក់ម៉ាស់ ដើម្បីការពារទប់ស្កាត់កុំឲ្យឆ្លងទៅអ្នកដទៃ ក៏​ដូច​ជា​ក្នុង​ក្រុមគ្រួសារ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសេចកី្ត​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិបាល ស្តីពីការបង្កើនការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ផងដែរ៕ អត្ថបទ រដ្ឋា

នាវិកកម្ពុជាហ្វឹកហ្វឺន ត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៥ជាមួយភាគីចិន

2025/05/19 11:43:35 am        163
សកម្មភាពរបស់នាវិកកម្ពុជា ធ្វើការហ្វឹកហ្វឺន ដើម្បី​ត្រៀម​ធ្វើ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ជាមួយ​ភាគី​ចិន​ដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ខណៈ​សកម្ម​ភាព​នេះ​គឺ​ផ្តោតសំខាន់លើការហ្វឹកហាត់ បង្ក្រាប​បទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និង​សង្គ្រោះ​មនុស្សធម៌, ហ្វឹកហាត់ កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្ក្រាបភេរវកម្ម និង​រំដោះ​ចំណាប់​ខ្មាំង​ជាដើម។សូមបញ្ជាក់ថា កងទ័ពជើងទឹកកម្ពុជា និងចិន បានកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និង​ការងារ សង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង និង​កោះតាង ខេត្តព្រះសីហនុ ដោយនាវិក​កម្ពុជា​ប្រើ​ប្រាស់​នាវា​ចំនួន​១២​គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង រួមទាំងសម្ភារៈ និងសព្វាវុធជាច្រើនទៀត ខណៈភាគី​ចិន​ប្រើ​ប្រាស់​នាវា​ខ្នាត​ធំ​ចំនួន ៣គ្រឿង ឧទ្ធម្ភាគចក្រ២គ្រឿង រួមទាំងឧបករណ៍ស៊ើបការណ៍ និងអាវុធ​ធន់​ស្រាល ​និងធ្ងន់ជាច្រើនទៀត។ទាក់ទងនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹក«នាគមាសឆ្នាំ២០២៥»នេះដែរ បញ្ជាការដ្ឋានកងទ័ព ជើង​ទឹក ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខសម្ហសមុទ្រ ក៏បាន​ចេញ​សេចក្តី​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រជានេសាទ ភ្ញៀវជាតិ និងអន្តរជាតិ កុំ​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ ក៏ធ្វើសកម្មភាពនានាជុំវិញតំបន់សមយុទ្ធខាងលើ និងកុំមាន​ការ​ភាន់​ច្រឡំ​ពេល​ឮ​សំឡេងកាំភ្លើង រួមជា មួយការចល័តកងទ័ព នាវាចម្បាំលើផ្ទៃសមុទ្រ និងយន្តចម្បាំង​ហោះ​នៅ​លើ​អាកាសតាមពេលវេលាខាង លើ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ ខណៈសកម្មភាពនេះគ្រាន់តែជាសមយុទ្ធ នាគមាស ឆ្នាំ២០២៥ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

រដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងអភិវឌ្ឍ ទាញវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ និងមានសក្តានុពលសម្រាប់វិស័យទេសចរណ៍

2025/05/19 11:43:10 am        126
កំពង់ឆ្នាំង៖ កំពង់ឆ្នាំង នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត គឺជាខេត្តមួយកំពុងអភិវឌ្ឍ សម្រាប់ទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ និងមានសក្តានុពលលើវិស័យទេសរណ៍ ដែលជាកត្តារុញខេត្តមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងទៀតថា៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយនៅក្បែររាជធានីភ្នំពេញ ធ្វើដំណើរតែជាង១ម៉ោងមកដល់។ រដ្ឋបាលេត្តកំពង់ឆ្នាំង កំពុងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ នាំអោយខេត្តកំពង់ឆ្នាំង មានផ្លូវកៅស៊ូAC, ផ្លូវកៅស៊ូDBST, ផ្លូវបេតុង, ផ្លូវគ្រួសក្រហម និងដីស មានទឹកស្អាត និងប្រព័ន្ធភ្លើងទៅដល់គ្រប់ទីជនបទ ធ្វើអោយប្រជាពលរដ្ឋរស់នៅតាមជនបទ នៅកៀកកិតជាមួយទីក្រុងផងដែរ។ វិស័យឧស្សាហកម្ម និងកាត់ដេរនៅខេត្តកំពង់ឆ្នាំង ក៏កំពុងអភិវឌ្ឍផងដែរ ដោយនៅក្នុងខេត្តមានកម្មករកម្មការនីនៅតាមរោងចក្រ ប្រមាណជិត៨ម៉ឺននាក់ រោងចក្រសហគ្រាសមានចំនួន៤៨៩កន្លែង និងប្រាក់ខែសរុប១៦លានដុល្លាអាមេរិក បានហូរចូលក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជិតខាង។ ដោយឡែកវិស័យទេសចរណ៍វិញ ខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង។ រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង និងតំបន់ទេសចរណ៍គោលដៅចំនួន ៣កន្លែង។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅទេសចរណ៍មួយចំនួនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត គឺតំបន់ភ្នំព្រះ តំបន់ទឹកធ្លាក់ថ្មក្រាល តំបន់ទឹកធ្លាក់ស្រែអំពិល ទំបន់ទ្វារទឹកគង្គារ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយចំនួនផងដែរ ។ លើសពីនេះ ខេត្តកំពង់ឆ្នាំង ក៏ទទួលបានទេសចរពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តផងដែរ ក្នុងនោះរួមមាន ប្រាសាទភ្នំដារ, ប្រាសាទប្រុស-ស្រី, ប្រាសាទកំពង់ព្រះ, វត្តត្រឡែងកែង, ប្រាសាទស្លុតី, ភ្នំតារាជ, ស្ថានីយ៍បុរេប្រវត្តិសំរោងសែន, ប្រាសាទពណ្ណរាយជាដើម។ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ក៏មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជានីយដ្ឋានជាង២០០កន្លែងផងដែរ សំរាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ៕ កាំង ហុងវាស្នា

រយៈពេល៤ខែ ដើមឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានសម្របសម្រួល និងដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈលេខ១២៩១ សរុប ៦៣០ករណី

2025/05/19 11:27:52 am        136
រយៈពេល៤ខែ ដើមឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្របសម្រួល និង​ដោះ​ស្រាយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ តាមរយៈលេខ១២៩១ សរុប ៦៣០ករណី ។អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការ​រង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោល​បំណង​បម្រើ​ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការ​ទំនា​ក់​ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ក្នុង​រយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ភ្លាម​ៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍​បន្ទាន់​ដែល អាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តី​រាយការណ៍ និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ រយៈពេល ០៤ខែ ដើម​ឆ្នាំ​២០២៥នេះ សរុបបានចំនួន ៦៣០ករណី ក្នុងនោះមានដូចជា៖ ករណីហិង្សា, ករណីបែក​ថ្នាំ​អុក​ឡុក​គ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីក្មេងទំនើង, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណី​អគ្គិភ័យ​, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណី​ទំនាស់​អ្នក​ជិត​ខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែល​ជា​កង្វល់​របស់ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់។បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍​ត្រូវ​ការ​អន្តរាគមន៍​បន្ទាន់ ​ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាច​ទាក់​ទង​តាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជ​អាវុធ​ហត្ថរា​ជ​ធានី​ភ្នំពេញ ដែលមានលេខ 031 5555 669 ឬ​អាច​ឆាត​ទៅ​កាន់​ផេក​ហ្វេស​ប៊ុក​របស់​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបង​ប្អូន​ពុំ​មាន​ការ​ចាំ​បាច់​ជាក់​ស្តែង​អ្វី​ទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បម្រើ​ពលរដ្ឋ​ផ្សេង​ទៀត​ដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM