អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម

2025/05/19 11:11:48 am        118
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយ:ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងក្នុងវេទិកាព្រឹកនេះថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តដំបូងសម្រាប់ វិស័យឯកជននៅក្នុងឆ្នាំ២០០៨ ដោយនិយោជកត្រូវទទួលបន្ទុកបង់ភាគទានទាំងស្រុងក្នុងអត្រា ០.៨% នៃប្រាក់ឈ្នួលជាប់ភាគទាន និងសម្រាប់វិស័យសាធារណៈនៅក្នុងឆ្នាំ២០២១ ដោយរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកបង់ភាគទានទាំងស្រុងក្នុងអត្រា០.២% នៃប្រាក់បៀវត្សមូលដ្ឋាន។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនសមាជិកគ្រប់រូបនូវការការពារផ្នែកហិរញ្ញវត្ថុនៅពេលជួបប្រទះនូវហានិភ័យការងារជាអាទិ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។ឯកឧត្តមបានបន្តថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលជាផ្នែកដ៏សំខាន់ និងមានសារៈសំ ខាប់បំផុតក្នុងការថែទាំសុខភាព ត្រូវបានដាក់ឱ្យអនុវត្តដំបូងនៅក្នុងឆ្នាំ២០១៦ ដោយបង់ភាគទាន ៥០% ស្មើគ្នានៃអត្រាភាគទានសរុប ២.៦% ពោលគឺនិយោជិកត្រូវបង់ចំនួន ១,៣% និងកម្មករនិយោជិតត្រូវបង់ ១.៣%។ ចាប់ពីឆ្នាំ២០១៨ មករាជរដ្ឋាភិបាលបានសម្រេចឱ្យនិយោជកជាអ្នកបង់ភាគទានទាំងស្រុង ១០០% ជំនួសបងប្អូនកម្មករនិយោជិដែលបានជួយឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាពីការបង់ភាគទានបានប្រមាណ ៨ ដុល្លារក្នុង១ខែ។ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ប្រធានបទនៃវេទិកាផ្សព្វផ្សាយរបស់យើងនាពេលនេះ ពិតជាមានសារៈ សំខាន់ និងសមស្របបំផុត ក្នុងបរិបទកម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចបានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមត្រូវបានជ្រើសជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួន ៣ ដ៏សំខាន់របស់ជាតិ ដែលនឹងត្រូវលើកយកទៅពិភាក្សា ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នាដើមខែមិថុនា ខាងមុខនេះ។ វេទិកាថ្ងៃនេះរៀបចំឡើងមិនត្រឹមតែ ដើម្បីអបអរសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការពិភាក្សា បន្តជំរុញការអភិវឌ្ឍប្រព័ន្ធ គាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដូចបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយឈរលើស្មារតី “មិន បោះបង់ពលរដ្ឋណាម្នាក់” រួមនឹងទស្សនវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។សម្ដេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិភាក្សាក្នុងវេទិកានេះនឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភាសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងកិច្ចពិភាក្សា និងការអនុម័តលើសេចក្តីសម្រេចដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យបានកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាព។សូមបញ្ជាក់ថា មកទល់ពេលនេះកម្មវិធីជាតិជំនួយសង្គមបានគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣ លាននាក់ ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៤៣២ ប៊ីលាន ៩០៩ លាន ៤៤២ ពាន់រៀល ស្មើនឹងប្រមាណជាង ១០៨,២២ លានដុល្លារអាមេរិក។ មូលនិធិជាតិជំនួយសង្គមបាននឹងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៥៦,៤៧៥ នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥,២៩៦ នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន២លើកក្នុងមួយខែ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រាក់សោធននិវត្តន៍ទាបបំផុតមានចំនួន ៨៤៥,០០០ រៀល និងបន្ថែម ២០,០០០ រៀល សម្រាប់និវត្តជនដែលបានចូលនិវត្តមុនឆ្នាំ២០២៤។ ខណៈត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស. សរុបបានកើនឡើងដល់ប្រមាណ ៣,១ លាន នាក់ (ស្រី ១,៧ លាននាក់)៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រៀមកិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈនៅខេត្តព្រះសីហនុ

2025/05/19 10:53:39 am        113
ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ច​សហ​ប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នៅខេត្តព្រះសីហនុ។ ក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​កា​​រអញ្ជើញដល់របស់មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន រួមទាំ​ង​ប្រតិភូ​នៃ​អគ្គ​លេខា​ធិការដ្ឋានអាស៊ាន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។ ប្រតិភូចំនួន១១ ប្រទេស​បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន​ ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM)» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅ​ខេត្ត​ព្រះសីហនុ​។សម្រាប់​​ឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នាម​ជា​អង្គភាព​តាម​វិស័យរបស់អាស៊ាន ដែលស្ថិតនៅក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) មានកិត្តិយស​ក្នុង​ការ​ទទួល​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ច​ប្រជុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​ស្តី​ពី​កិច្ច​ការ​មុខ​ងារសាធារណៈ លើកទី២៣ និងអាស៊ានបូក៣ លើកទី៨ និងព្រឹត្តិការណ៍​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០២៤-២០២៦ ក្រោមមូលបទ៖ «ការធ្វើនវានុវត្តន៍ សម្រាប់ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរឡើង»។សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ក្រសួង​មុខងារ​សាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខ​ងារ​សាធារណៈ​ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM​) ​និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ (ACCSM+3) ស្តីពីមុខងារសាធារណៈ លើកទី៧ នៅ​រាជ​ធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម។ក្នុងកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ប្រតិភូកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំ និង​វេទិកា​សំខាន់​ចំនួន៦ធំៗ៖ (១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន ​ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៧ (៣) វេទិកា អភិបាល​កិច្ច​ល្អ ដែលជាការពិភាក្សាផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធAI នៅក្នុង​អភិបា​ល​កិច្ច​សាធារណៈ ​(៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី​កិច្ចការមុខងារសាធារណៈ (៥) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ និងចុងក្រោយ (៦) ការ​ទទួល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និង​គណៈប្រតិភូរបស់លេខាធិការដ្ឋានអាស៊ាន។ ក្នុង​បេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកាសំខាន់ៗ រួម​ទាំង​អញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់​អាណត្តិ​ឆ្នាំ​២០២៥-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​កម្ពុជា បាន​ជ្រើស​រើស​យកមូលបទ «នវានុវត្តន៍ សម្រាប់ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ប្រសើរឡើង» សម្រាប់​កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន 23rd ACCSM & 8th ACCSM​+3 សម្រាប់​អាណត្តិ​ឆ្នាំ​២០២៤​-២០២៦។ក្រោយ​ទទួល​ជាប្រធាន នៅថ្ងៃនេះកម្ពុជាបាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ច​ប្រជុំ​មន្ត្រី​ជាន់​​ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥៕

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

2025/05/19 10:52:29 am        179
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត និងបងប្អូនប្រជាកសិករមកពី ២៦សហគមន៍ក្នុងខេត្តព្រះវិហារ។ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានអោយដឹងថា យើងគ្រប់គ្នារស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ គឺគ្មានអ្នកណា អាចប្រព្រឹត្តនិងជៀសផុតពីច្បាប់បានឡើយ។ អាស្រ័យហេតុនេះសុំអោយបងប្អូនកុំ ប្រព្រឹត្តអ្វីដែលល្មើសនិងច្បាប់ ដែលនាំអោយមានទោសដល់ខ្លួន។ ក្នុងឱកាសនោះដែរឯកឧត្តមក៏បានលើកឡើងពីបទល្មើស ធនធានធម្មជាតិ បរបាញ់សត្វព្រៃ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ពីសំណាក់ជនខិលខូចមួយចំនួន។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្ត អោយបងប្អូនក្នុងសហគមន៍កសិករកម្ពុជា ត្រូវចូលរួមថែរក្សា ការពារតំបន់សហគមន៍ ដែលបានអភិរក្ស ដើម្បីយើងទាំងអស់គ្នា ទុកជាទីតាំង បង្កើនមុខរបរ ដោយទាញយកផលប្រយោជន៍ពី ផល អនុផលព្រៃឈើដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ តាមរយៈ ការរកផ្សិត ជៀជ័រ រកឃ្មុំ និង ចិញ្ចឹមសត្វ ព្រមទាំងមុខរបរផ្សេងៗទៀតដែលច្បាប់មិនបានហាមឃាត់។ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលបានបង្កើតសហគមន៍ និងដឹកនាំគ្រប់គ្រង ចងក្រងបណ្ដាញ កសិកររបស់យើងរហូតមក ដើម្បីលើកស្ទួយនូវវិស័យកសិកម្ម។ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានលើកឡើងថា ការជួបជុំគ្នាក្នុង ពេលនេះ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការបានល្អ និងជម្រុញអោយសកម្មភាពរបស់យើងកាន់តែមានភាពសកម្មបន្ថែមទៀត តែសុំអោយសហគមន៍ មានការពិគ្រោះយោបល់ជាមួយជំនាញ និងសហការជាមួយអាជ្ញាធរ ដើម្បីធ្វើអ្វីៗអោយ ស្របទៅតាមច្បាប់។

ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ

2025/05/19 10:03:34 am        2323
ភ្នំពេញ៖ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ម៉ូតូជាច្រើនគ្រឿង ដែលបំ​ពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃខុសបច្ចេកទេស រំខានតាមដងផ្លូវសាធារណៈ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើការ​ឃាត់​រក្សា​ទុក​រយៈពេល៣ខែទើបប្រគល់ឱ្យម្ចាស់វិញ ។ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ម៉ូតូជាង២០គ្រឿង ក្នុងនោះមានបំពាក់ស៊ីម៉ាំង និង​ការ​កែ​ច្នៃ​ខុស​បច្ចេកទេស ខុសពីទ្រង់ទ្រាយដើម ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគ​ច្រើន​សុទ្ធតែជាយុវជន ដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន ដែលមាន​ស៊ីម៉ាំង​ញ៉ុក​ទៅ​ដោយ​បំណែក​ដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំង​ដែល​កម្មង់​ទិញ​ពី​ក្រៅ​ប្រទេស ដែលមានសម្លេងរំខានខ្លាំងផងដែរ ។បច្ចុប្បម្នម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន រយៈ​ពេល​៣ខែ មុននឹងប្រគល់ជូនសាមីខ្លួនវិញ ដោយតម្រូវ​ឲ្យ​មាន​អាណាព្យា​បាល​មក​ជាមួ​យ​ផង​ដែរ៕ អត្ថបទ៖ កុម្ភៈ

ឯកឧត្តមម៉ែនវិបុលប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត

2025/05/19 09:40:46 am        131
ស្វាយរៀង ÷ ឯកឧត្តមម៉ែន វិបុល សមាជិកគណះកម្មាធិការណ្តាល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងក្នុងពិធីបិទវគ្គបំពាក់បំប៉នជំនាញការងារត្រួតពិនិត្យរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នាសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ធ្វើបច្ចុប្បន្នភាពជីវមាត្រ ថតរូបថ្មី ផ្តិតមេដៃថ្មី ដើម្បីទទួលបានសិទ្ធបោះឆ្នោត ។ ទាក់ទងទៅនិងការងារជំនាញ ឯកឧត្តមប្រធានគណបក្សបានជំរុញដល់មន្ត្រីបក្ស ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ អង្គការចាត់តាំងបក្ស និងមន្ត្រីបក្សស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរង្វង់ក្របខណ្ឌ័ការងារអង្គញភាពខ្លួន ដែលបានប្រព្រឹត្តល្មើសលក្ខន្តិកះ បទបញ្ជាផ្ទៃក្នុងបក្ស វិនយ័បក្ស ច្បាប់រដ្ឋ និងលក្ខណ:សម្បត្តិរបស់មន្ត្រី ឬសមាជិកគណបក្ស។ ត្រួតពិនិត្យតាមដានណែនាំ និងសហការជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ជំរុញចាត់តាំអនុវត្តនូវសន្ទស្សន៏ផែនការកសាងសមាជិកបក្ស អោយបានគ្រប់និងលើសផែនការដែលមាននៅប្រពន្ធ័ lTតាមមូលដ្ឋានជាក់ស្តែង ។ ឯកឧត្តម ប៊ុន សាវ៉ាន់ ប្រធានគណះគ្រប់គ្រង បានអានរបាយការណ៏បញ្ជាក់អោយដឹងថាវគ្គសិក្សាការងារជំនាញត្រួតពិនិត្យរយះពេល២ថ្ងៃដែលមានសិក្ខាកាមចំនួន១៤០រូប ក្នុងនោះសិក្ខាកាមទទួលបានការយល់ដឹងល្អណាស់ចំនួន១០នាក់ស្មើនិង៨.៤៧% ល្អ ចំនួន២៦នាក់ស្មើនិង២០.៣៣% ល្អបង្គួរ៤២នាក់ស្មើនិង៣៥.៥៩%និងនិទ្ទេសមធ្យមចំនួួន៤២នាក់ស្មើនិង៣៥.៥៩% ។

រដ្ឋមន្រី្តសុខាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដើម្បីចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨

2025/05/19 08:45:41 am        319
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នារសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី ម៉ោងនៅសហព័ន្ធស្វីស (វេលាម៉ោង ៧:០០នាទីល្ងាចនៅកម្ពុជា) ដើម្បីអញ្ជើញចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងគណៈប្រតិភូសុខាភិបាល ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហព័ន្ធស្វីស និងសហការី។ ក្នុងឱកាសសំណេះសំណាលទទួលស្វាគមន៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានរាយការណ៍ជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងគណៈប្រតិភូ អំពីស្ថានភាពនៃវឌ្ឍនភាពការងារសំខាន់ៗ និងជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល និងសុខភាពសាធារណៈក្នុងតំបន់ និងសកល។សូមជម្រាបថា មហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ នឹងត្រូវបើកជាផ្លូវការ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីគ្រប់បណ្តារដ្ឋជាសមាជិកនៅលើពិភពលោក៕អត្ថបទ រដ្ឋា

មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ចាប់ពីដើមខែក្រោយ

2025/05/19 08:08:16 am        370
ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយ លោកជំទាវបណ្ឌិត នឹងផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។សេចក្ដីដូចបានជម្រាបជូនខាងលើ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្ដែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាពសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រ ផ្សព្វផ្សាយអំពី យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។

សមាគមខ្មែរនៅប្រទេសកូរ៉េខាងត្បូង នាំយកសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញក្នុងពិធីបុណ្យវប្បធម៌ពិភពលោក ក្រុងហ្វាសង់លើកទី១៨

2025/05/18 07:22:52 pm        522
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ប្រចាំសាធារណរដ្ឋកូរ៉េ អមដោយមន្រ្តីស្ថានទូត បានចូលកម្ម​វិធី​បុណ្យវ​ប្បធម៌​ពិភព​លោក​ក្រុង​ហ្វាសង់លើកទី១៨ ដែលរៀបចំដោយសាលាក្រុងហ្វាសង់ និង មជ្ឈមណ្ឌល​ផ្តល់​សេវា​សម្រាប់​សហគមន៍អន្តោប្រវេសន៍ក្រុងហ្វាសង់​។ ពិធីបុណ្យនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ឆុង ហ្គូវ៉ុន អភិបាលរងក្រុងហ្វាសង់ និងមាន​ការ​ចូលរួមពីឯកអគ្គរាជ/រដ្ឋទូតប្រចាំសាធារណរដ្ឋកូរ៉េមួយចំនួន ព្រមទាំងបងប្អូន​សហគមន៍​ខ្មែរ និងសហគមន៍បរទេសនៅក្រុងហ្វាសង់ប្រមាណជា ៥ ០០០នាក់ ។ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានថ្លែងសុន្ទរកថាអបអរសាទរ និងបានលើក​ឡើង​ពី​សារៈ​សំខាន់​ នៃកម្មវិធីជួបជុំនាថ្ងៃនេះ និងបានស្នើឱ្យមានការប្តេជ្ញាចិត្តជាថ្មី​ ចំពោះការជំរុ​ញ​គោល​នយោបាយ ដែលគាំទ្រការធ្វើចំណាកស្រុកប្រកបដោយមនុស្សធម៌ និងការផ្តល់ឱកាសស្មើគ្នា ។ ជា​មួយគ្នានោះដែរ លោកជំទាវបានចាត់ទុកព្រឹត្តិការណ៍បែបនេះ ជាព្រឹត្តិការណ៍​ដែល​បើក​ចំហ​ឱ្យ​មាន​ការ​សន្ទនាផ្នែកគោលនយោបាយកាន់តែប្រសើរជាងមុន និងជាការបង្កើតមិត្តភាព ដែលអាចកំណត់អនាគតនៃការអភិវឌ្ឍន៍សហគមន៍ និងការងារដល់ប្រជាពលរដ្ឋពីបណ្តាប្រទេសនានានៅក្នុងសាធារណរដ្ឋកូរ៉េ​ ។សូមបញ្ជាក់ថា កម្មវិធីនេះមានប្រទេសចំនួន១៤​ ចូលរួមបង្ហាញវប្បធម៍រៀងៗខ្លួន ហើយក្នុងឱកាសនោះ សហគមន៍ខ្មែរក៏បានចូលរួមផ្សព្វផ្សាយវប្បធម៌ តាមរយៈការសម្តែងរបាំក្រមាផងដែរ​ ៕ អត្ថបទ​ បាន​ សុខរិទ្ធិ​

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព នៅខេត្តស្ទឹងត្រែង

2025/05/18 06:37:53 pm        425
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព ដោយឥតគិតថ្លៃចំនួន ២២៤៩ នាក់ ដែលធ្វើឡើងទីតាំងវរៈសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យុទ្ធភូមិភាគទី១ ស្ថិតនៅភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលជាបេសកកម្មលើកទី ៩១។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង, ឯកឧត្តមឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨, ឯកឧត្តមឧត្ដមសេនីយ៍ត្រី ជា សារិន មេបញ្ជាការរងយុទ្ធភូមិភាគទី១ និងអាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងជាច្រើនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្ទឹងត្រែង ជាពិសេសអាជ្ញាធរស្រុកសៀមប៉ាង ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២២៤៩ នាក់ រួមមាន៖ វះកាត់តូចចំនួន៧៥នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១២៩នាក់, សម្ភព និងអេកូសាស្ដ្រចំនួន១៦២នាក់ ,ពិនិត្យព្យាបាលមាត់ធ្មេញចំនួន៣២៥នាក់, និងផ្នែកជំងឺទូទៅ ចំនួន១៧៨២នាក់។ ជាមួយគ្នានោះ ក៏មានការចែកវែនតាជូនដល់លោកយាយលោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, ចែកកញ្ចប់អំណោយសម្ដេចតេជោ ជូនលោកយាយ លោកតា ២០០នាក់ និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន៣០០បញ្ចប់ផងដែរ៕

ការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាសរសេរលើកទី១) បញ្ចប់ទៅដោយរលូន ខណៈដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹកស្អែក

2025/05/18 05:50:33 pm        347
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូល​បម្រើ​ការងារ​នៅ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ ​ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) រយៈពេល ១ថ្ងៃពេញ នៅ​មណ្ឌល​ប្រឡង​សាលាភូមិន្ទរដ្ឋបាល បានបញ្ចប់ទៅដោយរលូន។សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ និង​ដាក់​តម្កល់​ក្នុង​បន្ទប់​ដែល​មាន​សុវត្ថិភាព​បំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុ​គណៈកម្មការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងអ្នក​សង្កេត​ការណ៍​តំណាង​សាកលវិទ្យាល័យ តំណាងសាធារណៈជន និង តំណាង ស.ស.យ.ក។សូមជម្រាបថា ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃស្អែក ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM