អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

ព័ត៌មានជាតិ

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានឈានមកដល់ វិញ្ញាសាទី២

2025/05/18 04:55:53 pm        432
ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញ​កាត់វិញ្ញាសា​ជានិមិត្តរូបវិញ្ញាសាទី២ នៃវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងឯកទេស/ជំនាញ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន នៃគណៈកម្មការនានា តំណាងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការចូលរួមសង្កេតការណ៍​ពីតំណាង​អង្គភាព​ប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា អ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផងដែរ។សូមជម្រាបថា វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងឯកទេស/ជំនាញ ចែកចេញជា ៣ផ្នែក ផ្សេងគ្នារួមមាន៖ (១)ចំណេះដឹងទូទៅ និងនីតិសាធារណៈ (២)ចំណេះដឹងទូទៅ និងនីតិឯកជន និង (៣)ចំណេះដឹងទូទៅ និងនីតិអន្តរជាតិ។

កុមារកំព្រា និងបុគ្គលិកនៅមណ្ឌលមែកឈើ និងមណ្ឌលជន​អស់​សង្ឃឹម​ទទួល​បាន​ការ​ពិនិត្យ និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ TYDA

2025/05/18 03:29:49 pm        443
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ​ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម « គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេ ជោ (TYDA)» បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់​ថ្នាំ​ព្យាបាល​​ជូន​ដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌល​មែក​ឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹមប្រមាណជិត៥០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់​កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ក្នុងឱកាសចុះ ពិនិត្យ និង ព្យាបាលជំងឺជូនដល់ក្មួយៗ កុមារកំព្រា និង​បុគ្គលិក​នៅ​មណ្ឌល​ទាំង​ពីរ​ខាង​លើ​ប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​នេះលោកជំទាវបណ្ឌិត និងក្រុមការការងារ ក៏បានរៀបចំនូវ​អាហារ​មួយ​ពេល​ជូន​ដល់​ក្មួយៗ​កុមារកំព្រា និងបុគ្គលិកទាំងអស់ផងដែរ រួមមាន ភីហ្សា ភ្លៅមាន់បំពង និងភេសជ្ជៈ។ ភ្លៀត​ក្នុងឱកាសផ្តល់អាហារដល់កុមារតូចៗទាំងនោះ លោកជំទាវបណ្ឌិត បាន​សួរ​សុខ​ទុក្ខ​អំពី​ស្ថាន​ភាព​រស់​នៅ និងការសិក្សា រៀនសូត្ររបស់ក្មួយៗ និងក្រើនរំឮក​ដល់​ក្មួយៗ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះ ដើម្បីក្លាយជាសិស្សល្អ កូនល្អ នៅ​ក្នុងសង្គម។ ក្រៅពីការពិនិត្យព្យាបាល និងផ្តល់អាហារលោកំទាវ បានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និង​ថវិកា​ដល់មណ្ឌលទាំពីរផងដែរ។ ក្នុងនោះប្រគល់ជូនមណ្ឌលមែកឈើ រួមមាន៖ ថវិការបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ១០លានរៀល, អង្ករ ៤តោន របស់ សាលា​រាជធានីភ្នំពេញ,ទឹកបរិសុទ្ធ ១០០កេស និងមីជាតិ ២០០កេស ជាអំណោយ​របស់​ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម រួមមានថវិកា ១០​លាន​រៀល ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, អង្ករ ៦តោន របស់សាលារាជធានីភ្នំពេញ, ទឹកបរិសុទ្ធ ១០០កេស និង មីជាតិ ២០០កេស របស់​ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ លើសពីនោះទៀតលោកជំទាវបណ្ឌិត និង​ក្រុម​ការងារ​បាន​ផ្តល់​អំណោយ សម្រាប់កុមារតូចៗរួមមាន៖ ម្នាក់ៗទទទួលបាន កាតាបស្ពាយ១ សៀវភៅ​៣​ក្បាល​ ប៉ិច៣ដើម ច្រាស់ដុសធ្មេញ១ ម៉ាស់២០ និងចាហួយស្វិតដល់ពួកគេផងដែរ។លោក​ប្រធានមណ្ឌលទាំងពីរខាង បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណគុណ ដល់​សម្តេចធិបតី និងលោកជំទាវ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្មចិត្តយុវជនសម្តេចតេជោ មកព្យាបាលកូនៗដល់មណ្ឌលផ្ទាល់ ព្រមទាំងបានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយទ្រទ្រង់ ដល់មណ្ឌលកុមារកំព្រាទាំងនេះ ដែលកំពុងមានការខ្វះខាត់ខ្លាំង។សូមជម្រាបថា កុមារកំព្រាទាំងនេះមកពីគ្រួសារក្រីក្រ គ្រួសារដែល ឱពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារស្លាប់ដោយសារមេរោគអេដស៏ជាដើម ដែកមានអាយុចាប់ពី១ថ្ងៃឡើង៕ អត្ថបទៈ សំ ងីម

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរសាងសង់រួចរាល់ ១០០% តាមរយៈ​សំណូមពរ​ប្រជា​សហគមន៍ជាមួយសម្តេចបវរធិបតីកាលពីដើមឆ្នាំនេះ

2025/05/18 03:23:17 pm        772
កំពង់ធំ៖​ ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេច​ការ​សាង​សង់​រួច​រាល់​ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជា​មួយ​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការ​ស្ថាបនា​ផ្លូវ​ល្បាយ​ក្រួស​តភ្ជាប់​ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ទំនើប​ប្រាសាទ​សំបូររុងរឿង នាឱកាសចុះជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​នៅ​ចម្ការ​ចន្ទី​របស់​សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅ​លើក​កម្ពស់​ការ​ដឹក​ជញ្ជូន​កសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់​ភារកិច្ច​ជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។ គូស​រំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧​គ្រួសារ​ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង ព្រម​ទាំង​អ្នក​ទទួលផលដោយប្រយោល សរុប ១ ២៩៥នាក់ ស្មើនឹង ៣៦៥គ្រួសារ ក្នុងបណ្តាភូមិក្នុង ឃុំ​គោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ដែលជាមធ្យម មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ចន្លោះ ១០០នាក់ ទៅ ២០០នាក់ ក្នុង១ថ្ងៃ៕

អភិបាលរងខេត្តកោះកុងលើកទឹកចិត្តសមណសិស្សខិតខំរៀនសូត្រយកចំណេះដឹងចូលរួមអភិវឌ្ឍន៍សង្គម និងព្រះពុទ្ធសាសនា

2025/05/18 03:13:30 pm        620
លោកស្រីអភិបាលរងខេត្តកោះកុង បានបង្ហាញការជឿជាក់ថា គ្រប់សមណសិស្សនិស្សិត នឹងបង្កើនការខិតខំរៀនសូត្រយកចំណេះដឹង ជំនាញ បំណិនជីវិត និងពង្រឹងសិលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាក្នុងវិស័យព្រះពុទ្ធសាសនា។ក្តីសង្ឃឹមរបស់លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុងនៅពេលនេះធ្វើឡើងក្នុងពិធីបើកបវេនសកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦នៃសាលាពុទ្ធិបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅវត្តទេពនិមិត្ត ក្នុងក្រុងខេមរភូមិន្ទ។លោកស្រីអភិបាលរងខេត្ត បានបន្តថា គណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា ព្រះគ្រូចៅអធិការ ព្រះអនុគណ ព្រះមេគុណ សូមបន្តកិច្ចសហការជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធ និងសប្បុរសជនានា ដើម្បីធានាបាននូវការឧបត្ថម្ភគាំទ្រទ្រទ្រង់វិស័យពុទ្ធសាសនាប្រកបដោយការទទួលខុសត្រូវខ្ពស់។ ហើយលោកស្រី ក៏សូមថ្លែងអំណអរគុណដល់សប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលជួយបរិច្ចាគឧបត្ថម្ភជាសម្ភារសិក្សា ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃនៅតាមវត្តអារាម។ទន្ទឹមនឹងនោះ លោកស្រី ឈី វ៉ា យល់ថា គ្រប់ភូមិសិក្សាត្រូវធ្វើកំណែទម្រង់ការគ្រប់គ្រងពុទ្ធិកសិក្សាតាមបែបប្រពៃណីមកជាបែបវិទ្យាសាស្រ្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលអាចជួយឱ្យការអនុវត្តការងាររបស់ពុទ្ធិកសិក្សាប្រកបដោយប្រកបដោយប្រសិទ្ធិភាព និងស័ក្កិសិទ្ធភាព។ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះនាយកសាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត បានមានសង្ឃដីកានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ថា រាល់ការជួយបរិច្ចាគឧបត្ថម្ភជាសម្ភារសិក្សា ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យរបស់ពុទ្ធបរិស័ទ្ធ សប្បុរសជន និងប្រជាពលរដ្ឋ ពិតជាបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពុទ្ធសាសនា និងបង្កើនភាពកក់ក្តៅដល់គណៈគ្រប់គ្រងវត្ត អ្នកគ្រូលោកគ្រូ ព្រមទាំងសមណសិស្សនិស្សិតលើការក្រេបយកចំណេះដឹងសមត្ថភាពក្នុងនាមបុព្វជិត។ព្រះលក្ខណ៍មុនី វង្ស ពិជ័យ បានបន្ថែមសង្ឃដីកាទៀតថា ឆ្នាំសិក្សាថ្មីនេះ មានសមណសិស្ស និងសិស្សចំនួន១០៧អង្គនាក់ ដែលនឹងត្រូវរៀនថ្នាក់ទី១ដល់ថ្នាក់ទី៣។ ក្នុងនោះមានគ្រូកិច្ចសន្យា៦អង្គនាក់ គ្រូបង្រៀនភាសាបរទេស និងកំព្យូទ័រ៣នាក់។ ដោយបានបើកជាមជ្ឈមណ្ឌលសិក្សាសហគមន៍បណ្តុះបណ្តាលជំនាញ និងអក្ខរកម្មលើអក្ខរជន និងជនដែលគ្មានជំនាញពិតប្រាកដ៕

ពលរដ្ឋនៅខេត្តសៀមរាបប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាព ខណៈមានសន្ដិភាពទើបមានការអភិវឌ្ឍន៍នានា

2025/05/18 03:01:37 pm        458
ស្ពានថ្មីមួយកន្លែង និងផ្លូវមួយខ្សែ ត្រូវបានផ្តើមដឹកនាំកសាងដោយព្រះតេជគុណបញ្ញាធរោ ឆន ឆាន ព្រះគ្រូចៅអធិការវត្តបាគង សហការណ៍ជាមួយព្រះសង្ឃសិស្សគណ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរដែនដី មេភូមិ ប្រជាពលរដ្ឋក្នុងភូមិស្ពានក្អែក និងក្រៅភូមិ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីកសាងរួចរាល់ក្នុងរយៈពេលជាង២ខែ។ ស្ពាន ផ្លូវនេះ សាងសង់អស់ថវិការជិត៥ម៉ឺនដុល្លារ ស្ថិតនៅភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍន៍ស្ពាន ថ្នល់ មានភាពល្អប្រសើរមកដល់សព្វថ្ងៃនេះ ដោយសារ​កត្ដា​សុខ​សន្ដិភាព​ពេញ​លេញ មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ។ប្រជាពលរដ្ឋបានសម្ដែងការរីករាយ ដោយលើកឡើងថា ប្រទេសដែលមានសុខសន្ដិភាព ប្រជាពលរដ្ឋមានការសាមគ្គីគ្នាល្អ គឺមានការអភិវឌ្ឍន៍ស្ពានថ្នល់គ្រប់កន្លែង ជាក់ស្ដែង ស្ពានថ្មីមួយនេះ បានតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដឹកទំញ ឬផលិតផលផ្សេងៗ ព្រោះកន្លងមកមិនមានស្ពាន និងផ្លូវស្រួលបែបនេះទេ ដោយការធ្វើដំណើររបស់ពួកគាត់មានការពិបាក ដូចជាដើឆ្លងកាត់ទឹក បរទេះជាដើម។ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានប្ដេជ្ញារួមគ្នាថែរក្សាសន្ដិភាពឱ្យគង់វង្ស និងបានស្នើរដល់អាជ្ញាធរ បន្ដសាងសង់ផ្លូវបន្ថែមទៀត ព្រោះផ្លូវនៅទីនោះជាសសៃឈាមដ៏សំខាន់របស់ប្រជាកសិករ។ជាមួយគ្នានោះដែររ លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប ក៏បានលើកឡើងដូចប្រជាពលរដ្ឋដែរថា សមិទ្ធផលថ្មី ដែលបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្ដមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។លោកបន្ដថា ប្រទេសជាតិដែលធ្លាប់បានឆ្លងកាត់សង្គ្រាមកន្លងមក ត្រូវបានអភិវឌ្ឍន៍គ្រប់ទីកន្លែងគ្រប់វិស័យ ដូចនេះ ប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងចូលរួមថែរក្សាសមិទ្ធិផលដែលបានអភិវឌ្ឍន៍។ លោកបន្ដថា ស្ពានផ្លូវ ដែលបានសាងសង់ឡើងនេះ គឺដើម្បីបំរើឱ្យប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ គណៈបក្សណាមួយឡើយ ព្រោះប្រជាពលរដ្ឋគ្រប់រូបត្រូវការផ្លូវធ្វើចរាចរណ៍បានស្រួល ចំណែកអ្នកកសាងផ្លូវស្ពានក៏ទទួលបានផលបុណ្យច្រើនផងដែរ៕

ឯកឧត្ដម វ៉ី សំណាង ខេត្តតាកែវបន្តទទួលបានឱកាសវិនិយោគរោងចក្រសហគ្រាសបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានរោងចក្រសហគ្រាសចំនួន ៧៦៩ និងកម្មករនិយោជាង ១,១ សែនាក់

2025/05/18 02:47:43 pm        446
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា តាមរយៈការជឿទុកចិត្តរបស់ក្រុមអ្នកវិនិយោគទុននានា បានបន្តចូលមកបណ្តាក់ទុន បើករោងចក្រសហគ្រាសកាន់តែច្រើនឡើងនៅខេត្តតាកែវ និងបានផ្ដល់ឱកាសក្នុងផ្ដល់ការងារជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៥០០ នាក់ នៅសាលាបឋមសិក្សាព្រៃជួរ ឃុំពរពេល ស្រុកត្រាំកក់ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ភាពជឿជាក់របស់ក្រុមអ្នកវិនិយោគទុនគឺបណ្ដាលមកពីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរជាពិសេសសន្តិភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។ ឯកឧត្ដមបានបន្ថែមថា បើគ្មានសន្តិភាពទេ នោះក៏មិនមានរោងចក្រ សហគ្រាសកើតឡើងដែរ។ ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត ។ឯកឧត្ដមបន្តទៀតថា ថ្នាក់ដឹកនាំខេត្តនឹងបន្តសកម្មភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ គោលបំណងដ៏សំខាន់នេះគឺដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។បើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសហគ្រាស សរុបចំនួន ៧៦៩ រោងចក្រហសហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១១១.៩៦៨ នាក់ ស្រី ៧៩.៦១០នាក់ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥ រោងចក្រ រោងចក្រ សហគ្រាសក្រៅពីកាត់ដែរចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង សិប្បកម្មផលិតឥដ្ឋ៤កន្លែង៕

ថ្ងៃនេះក្រសួងមុខងារសាធារណៈប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ចំនួន១៥នាក់ ខណៈមានបេក្ខជនប្រឡងសរុប៥០៧នាក់

2025/05/18 02:40:49 pm        509
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ ជ្រើសរើសអ្នកជាប់ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ខណៈបេក្ខជនចូលរួមប្រឡងសរុបចំនួន ៥០៧នាក់។ការប្រឡងជ្រើសរើសមន្ត្រីចំនួន ១៥នាក់ ចូលបម្រើការងារនៅ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ជាការប្រឡងថ្មីក្នុងក្របខណ្ឌជ្រើសរើសមន្ត្រីសម្រាប់ឆ្នាំ ២០២៥។ ការប្រឡងជ្រើសរើសនេះ រៀបចំឡើងជា ២ដំណាក់កាល គឺវិញ្ញាសាសរសេរលើកទី ១ និងវិញ្ញាសាសរសេរលើកទី ២។ វិញ្ញាសាសរសេរលើកទី ១ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ជាវិញ្ញាសាពហុចម្លើយ។ វិញ្ញាសាពហុចម្លើយនេះ បែងចែកជា ២ គឺភាសាបរទេស រួមមានភាសាអង់គ្លេស និងភាសាបារាំង និងវិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេស។ ជំនាញឯកទេសត្រង់ចំណុចនេះ គឺមាន ៣ផ្នែកធំៗ គឺនីតិសាធារណៈ នីតិឯកជន និងនីតិអន្តរជាតិ។ការប្រឡងជ្រើសរើសមន្ត្រីនៅថ្ងៃនេះ ប្រព្រឹត្តិទៅដូចជាការប្រឡងជ្រើសរើសមន្ត្រីកន្លងទៅដែរ ដោយអនុវត្តតាមតាមនិយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ការតាក់តែងវិញ្ញាសា គឺធ្វើឡើងភ្លាមៗនៅព្រឹកថ្ងៃប្រឡង ដោយមានសាស្ត្រាចារ្យចំនួន ១៨រូប មកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។ វិញ្ញាសាត្រូវបានជ្រើសរើសដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួចត្រូវបានបោះពុម្ពភ្លាមៗ សម្រាប់ការប្រឡងដែលចាប់ផ្ដើមនៅម៉ោង ១.០០ថ្ងៃត្រង់។ ការជ្រើសរើសវិញ្ញាសា និងការកាត់វិញ្ញាសា ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយផ្ទាល់។ក្នុងការចាប់ផ្ដើមការប្រឡងលើវិញ្ញាសាសរសេរលើកទី ១នេះ ឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីអះអាងថា ជាការប្រឡងដែលមិនងាយស្រួល ទោះបីជាការប្រឡងលើវិញ្ញាសាពហុចម្លើយក្ដី។ ឯកឧត្តមបន្តថា អ្នកមានសមត្ថភាពពិត ទើបអាចប្រឡងជាប់ដំណាក់កាលទី ១នេះ រីឯដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ ជាសំណួរអធិប្បាយ គឺនឹងកាន់តែពិបាក។ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ គ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភាខាងមុខ។ ចំនួនបេក្ខជន ដែលនឹងចូលរួមក្នុងការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ គឺស្មើនឹងចំនួន ៣ដងនៃការជ្រើសរើស ១៥នាក់។ ការប្រឡងនៅថ្ងៃនេះ ធ្វើឡើងក្រោមវត្តមានអ្នកសង្កេតការណ៍គ្រប់ភាគី រួមមានទាំង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្ដាសាកលវិទ្យាល័យ ក៏ដូចជាវត្តមាន មហាជន៕ អត្ថបទ៖ គឹម ហុក

កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​

2025/05/18 02:34:02 pm        382
គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ។ ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី​ ៥នេះ សាខា និង​អនុសាខាកាកបាទក្រហមកម្ពុជា​ បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាម សហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ៩១,៣៩៦គ្រួសារ។​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងរយៈពេល​៥ ឆ្នាំនេះដែរ សាខា អនុសាខា​ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គី ភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន ៤,៥០៤គ្រួសារ និងបានអន្តរាគមន៍សង្គ្រោះស្រូវដែលរាំងស្ងួតជាង ១,០០០ ហ.ត ព្រមទាំងបានផ្តល់ស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង ៥,០០០គ្រួសារ ដើម្បីស្តារការខូចខាតឡើងវិញ។ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ប្រើប្រាស់​ លេីផ្នែកមនុស្សធម៌​ ៕

សម្តេចបវធិបតី​ ហ៊ុន​ ម៉ាណែត​ ចាត់តំណាងនាំយកកុំព្យូទ័រ​ និង​បរិក្ខារ​សិក្សាប្រគល់ជូន​សាលា​រៀនចំនួន៣ ក្នុងស្រុកវាវែង

2025/05/18 01:59:19 pm        365
ពោធិ៍សាត់​៖​ នៅព្រឹក​ថ្ងៃទី​១៨​ ខែឧសភា​ ឆ្នាំ២០២៥​ លោកជំទាវ​ ទេព​ សុទ្ធី​ ជំនួយការ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ បាននាំយក​កុំព្យូទ័រ​លើតុចំនួន ៣០ឈុត​ ម៉ាស៊ីន​ព្រីន​ធ័រ​ចំនួន​៦​គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន៣គ្រឿង​ និងម៉ាស៊ីនបញ្ចាំងស្លាយចំនួន១០គ្រឿង​ ដែល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី ប្រគល់ជូន​ សាលារៀនចំនួន​៣ ក្នុងស្រុកវាលវែង​រួមមាន៖១-អនុវិទ្យាល័យអន្លងរាប​ ស្ថិតក្នុងឃុំអន្លងរាប​ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន៧ឈុត​ ម៉ាស៊ីន​ព្រីនធ័រ​ចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន៣គ្រឿង​ ២-បឋមសិក្សាអន្លងរាប​ ស្ថិតក្នុងបរិវេណជាមួយអនុវិទ្យាល័យអន្លងរាប​ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន៣ឈុត​ ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីន បញ្ចាំង​ស្លាយ ចំនួន២គ្រឿង​៣-វិទ្យាល័យ​ ហ៊ុន​ សែន​ ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ទទួលបាន​កុំព្យូទ័រ​លើតុចំនួន២០ឈុត​ ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង​ ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង​ និងម៉ាស៊ីន បញ្ចាំងស្លាយ ចំនួន​៥​គ្រឿង​គួរជម្រាបជូនដែរថា​ ​កុំព្យូទ័រ​ និង​បរិក្ខារ​ដែលប្រគល់ទទួលក្នុងពេលនេះ​ គឺបន្ទាប់ពី​សម្តេច​មហា​បវរធិបតី​ បានប្រកាសផ្តល់ជូនសាលាទាំងនេះ​ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធី​សម្ពោធ​សមិទ្ធផល​នានាក្នុងសាលា​ វិទ្យាល័យ​ ហ៊ុនសែន​ ប្រម៉ោយ​កាលពីថ្ងៃទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ក្រៅពី​ម៉ាស៊ីន​កុំព្យូទ័រ​ និង​បរិក្ខារ​ទាំងនេះ​ សម្តេច​បវរធិបតី​ ក៏បាន​សម្រេច​ផ្តល់​ជូន​អនុ​វិទ្យាល័យ​អន្លងរាប​ នូវអគារសិក្សា១ខ្នង៦បន្ទប់​ អគារទីចាត់ការ​១ខ្នង និងបណ្ណាល័យ១ខ្នង​ ហើយ​និងផ្តល់អគារបណ្ណាល័យ១ខ្នងជូនដល់វិទ្យាល័យហ៊ុនសែន​ ប្រម៉ោយផងដែរ​៕

អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា

2025/05/18 12:23:09 pm        361
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា ជាពិសេសការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពផ្សេងៗផងដែរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អម​ដោយ​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​សហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង ឯកឧត្តមឧត្តម សេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គ​នាយករង អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជានាយក នាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ នៃក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ លោកជំទាវ Beth Van Duyne សមាជិកសភាសហរដ្ឋអាមេរិក និង​ជា​សមាជិក​នៃ​គណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និង មធ្យោបាយ និងគណៈ​កម្មាធិការ​អាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាមេរិក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅលោកជំទាវ អំពីវឌ្ឍនភាព នៃ​ការ​អភិវឌ្ឍ​ថ្មី​ៗ​បន្ថែម​ទៀត ដែលរាជរដ្ឋាភិបាល កម្ពុជាសម្រេចបាន បន្ទាប់ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ជំទាវ​មក​កាន់​ប្រទេស​កម្ពុជា កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបាន លើកឡើងអំពី​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី៧៥ ឆ្នាំ នៃ​ទំនាក់​ទំនងការទូត រវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក។ ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​បង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ​ការ​វិនិយោគ​ឱ្យ​បាន​កាន់​តែច្រើន បន្ថែមទៀត ពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។ក្នុងជំនួបនេះ, លោកជំទាវ Beth Van Duyne បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង លើការ​ជំរុញ​ការ​វិនិយោគពីសហរដ្ឋ អាមេរិកមកកាន់កម្ពុជា និងបង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែផុលផុស។ លោកជំទាវ ក៏បានលើកឡើងអំពី ការពិនិត្យលទ្ធភាព ក្នុងការ​បង្កើន​កិ​ច្ច​សហប្រតិបត្តិការ​រវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួនផងដែរ។ក្នុងថ្ងៃដ៏ដែលនេះដែរ, ប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជួប​សម្តែង​ការ​គួរសម និងពិភាក្សា ការងារជាមួយ ឯកឧត្តម Adam Smith សមាជិកសភា​សហរដ្ឋ​អាមេរិក ដែលជំនួបនាឱកាសនោះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា ពិនិត្យ​លើ​ឱកាស​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកសកម្មភាពពាណិជ្ជកម្ម ការ​វិនិយោគ សំដៅ បង្កើនការ វិនិយោគពីអាមេរិកចូលមកវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ក៏​ដូចជាពិភាក្សាលើការងារពាក់ព័ន្ធ នឹងកិច្ចសហប្រតិ- បត្តិការ លើកិច្ច​ការការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរផ​ងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM