តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

2025/05/12 02:57:38 pm        106
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។ ការផ្សព្វផ្សាយនេះរៀបចំដើម្បីធ្វើជាមូលដ្ឋានជំនួយជាស្មារតីសម្រាប់ការត្រៀមខ្លួនឱ្យបានគ្រប់លក្ខណៈសម្បត្តិតាមរយៈការយល់ច្បាស់ពីគោលកាណ៍នីតិវិធីនិងការអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំដូចបានកំណត់ក្នុងលិខិតបទដ្ឋានពាក់ព័ន្ធទាំងអស់។ អង្គភាពគោលដៅសម្រាប់ឆ្នាំនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ លើទឹកដីអង្គរនៃខេត្តសៀមរាបនៅពេលនេះ គឺជាសិក្ខាសាលាតំបន់ទី៤ និងជាសិក្ខាសាលាលើកចុងក្រោយក្នុងក្របខណ្ឌនៃការផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។ សូមជម្រាបថា សិក្ខាសាលានេះទទួលបានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនៃខេត្ត ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដូចជា៖ អភិបាល នៃគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ត្រីរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ លោក លោកស្រី នាយក នាយិកា ប្រធានមណ្ឌលសុខភាព សរុបអ្នកចូលរួមជាង ៦៥០នាក់។

នៅដើមខែក្រោយ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជានឹងរៀបចំធ្វើសមាជ ដើម្បីជំរុញ​ឧត្តម​ប្រយោជន៍​ជូនប្រជាពលរដ្ឋ

2025/05/12 02:52:26 pm        249
ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ប្រាប់ BTV កាលពីម្សិលមិញ។សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភា ឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយ ចំនួន ១៨ ហើយមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួន ៨៤.៥៩% បានអញ្ជើញទៅបោះឆ្នោត។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។គណបក្សនយោបាយចំនួនពីរទទួលបានអាសនៈនៅរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។ក្រោមជំនឿទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរេដ្ឋ មកលើគណបក្សប្រជាជនកម្ពុជាបែបនេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករឯកក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបម្រើប្រជាពលរដ្ឋជារៀងរហូតមកនោះ បានសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយទស្សនៈវែងឆ្ងាយ ក្នុងការធានា ការពារសុខសន្តិភាពយូរអង្វែងតទៅមុខទៀត ជូនប្រជាពលរដ្ឋ ដោយសម្តេចបានសម្រេចផ្ទេរការដឹកនាំប្រទេសជូនឥស្សរជនជំនាន់ក្រោយ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាឥស្សរជនវ័យក្មេង ប្របកដោយថាមវន្ត មានឆន្ទៈមោះមុត មានសីលធម៌ខ្ពស់ ដឹកនាំប្រទេសជាតិជាបន្ត។ ការផ្លាស់ប្តូរថ្នាក់ដឹកនាំបានប្រព្រឹត្តទៅដោយសន្តិវិធី និងរលូន មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ ពោលនៅក្នុងរយៈពេលជាង៥00 ឆ្នាំ មកនេះ នៅពេលដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចម្តងៗ តែងមានវិបត្តិ ជម្លោះផ្ទៃក្នុង ឬមានសង្រ្គាមផ្ទុះឡើងជានិច្ច។រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំនិង ដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និង «កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» ព្រមទាំង «វិធានការគន្លឹះចំនួន៥» ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍ ប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន។សមាជរដ្ឋសភានិងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាល បង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា សមាជរដ្ឋសភានិងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ សមាជរដ្ឋសភានិងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភានិងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕

នាយឧត្តមសេនីយ៍ វង្ស ពិសេន រំលឹកដល់​កង​ទ័ព​ជើង​ទឹក​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី និងសុខសន្តិភាពជូនពលរដ្ឋ

2025/05/12 02:40:34 pm        227
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹក ដល់​នាយនាវី នាយនាវីរង ពលនាវិកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវ​ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​បូរណភាព ទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង​ការពារនូវសុខសន្តិភាព ជូនប្រជាពលរដ្ឋឲ្យខាងតែបាន បើទោះ​បី​កាលៈ​ទេសៈ​ណាក៏​ដោយ​នោះ។ក្នុងឱកាសចុះចែកអំណោយជាអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅ​មូល​ដ្ឋាន​សមុទ្រ​រាម ​នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្ងត់​ធ្ងន់​ថា​«ត្រូវ​បំពេញ​កាតព្វកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសន្តិភាពជូន​ប្រជា​ពលរដ្ឋ​»។ ជាមួយគ្នានោះដែរត្រូវរក្សាវិន័យកងទ័ព កុំបង្ហោះបង្ហើរព័ត៌​មានមិនពិតតាម​បណ្តាញ​សង្គម និងត្រូវមានទំនាក់ទំនង កិច្ចសហការល្អជាមួយប្រទេសជិតខាងផងដែរ។នៅ​ក្នុងពិធីផ្តល់អាវភ្លៀងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​លើក​ឡើង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខកងទ័ព និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងទ័ព និង​ក្រុមគ្រួសារ។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងនូវប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និង​រាជ​រដ្ឋាភិបាល​កំពុង​បន្ត​ដឹក​នាំ​ដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាន់​ជំហរ​កសាង​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ អត្ថបទ៖ បាន ចក់

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់​សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង

2025/05/12 02:34:22 pm        120
នៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (PMU-WB) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារគម្រោង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី២ គឺគម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះមានការចូលរួមពីលោកនាយកគម្រោង ប្រធានគ្រប់គ្រង អនុប្រធាន សមាជិក សមាជិកានៃសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង និងតំណាងក្រុមហ៊ុន តាំង ឆេងអ័ង ខនស្រ្តាក់សិន & អ៊ីមផត អិចផត ខូ អិលធីឌី ដែលគោលបំណងនៃការចុះបេសកកម្ម គឺដើម្បីពិនិត្យលើដំណើរការ គុណភាព និងវឌ្ឍនភាពការងារបន្ទាប់ពីក្រុមហ៊ុនខាងលើ បានដំណើរការសាងសង់ប្រមាណ ១ត្រីមាស កន្លងមក។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំបន្ថែមដល់ភាគីក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងពង្រឹងបន្ថែមលើលក្ខណ:បច្ចេកទេសក្នុងការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់ ជាពិសេសត្រូវតែសម្រេចការងារតាមការគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឱ្យមានការចូលរួមពីភូមិឃុំ និងសហគមន៍ ព្រមទាំងការជួយជាគ្រឿងចក្រពីភាគីក្រុមហ៊ុនក្នុងស្តារ និងកែលម្អស្រះទឹកនៅក្បែរសំណង់ឱ្យមានលក្ខណ:ល្អប្រសើរបន្ថែមទៀត ដើម្បីជួយបង្កើនសក្តានុពលស្តុកទឹក ក៏ដូចជាសោភ័ណភាពមូលដ្ឋានផងដែរ។ តំណាងសហគមន៍ ក៏ដូចជាភូមិឃុំ បានបង្ហាញនូវសេចក្តីត្រេកអរសាទរចំពោះសមិទ្ធផលនេះ ដែលអាចជួយបង្កើនបរិមាណទឹកសម្រាប់ស្រោពស្រពដំណាំត្រសក់ ស្ពៃចង្កឹះ ត្រប់ និងអាចធ្វើឱ្យទិន្នផលមានការកើនឡើង ជាពិសេសជួយដល់ការធ្វើឱ្យល្អប្រសើរឡើងសេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋក្នុងតំបន់៕

ត្រីមាសទី១ឆ្នាំនេះការិយាល័យច្រកចេញចូលក្រុង ស្រុក ខណ្ឌ ផ្តល់សេវាជូនពលរដ្ឋជាង ១លានសេវា និងទទួលបានចំណូលជាង៣ពាន់លានរៀល

2025/05/12 02:27:55 pm        100
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦សេវានៅទូទាំងប្រទេស និងទទួលបានចំណូលជាង ៣ពាន់លានរៀល។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។តាមរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមសេវាផ្តល់ជូនជាង១លាននោះ បើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានបានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤.៧១៤សេវា។ បន្ទាប់មក គឺការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន៤៦៣.៦៧៩សេវា ខណៈដែលវិស័យបរិស្ថានបានផ្តល់សេវាតិចជាងគេ ត្រឹមតែ១សេវាប៉ុណ្ណោះ។ក្នុងរយៈពេលដូចគ្នានេះ ការិយាល័យច្រកចេញចូលតែមួយទទួលបានចំណូលសរុបចំនួន៣.៤៩១.០២៥.៣២០រៀល ស្មើនឹង៨៧២.៧៥៦,៣៣ដុល្លារអាម៉េរិក។ ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន៩១៦.៨៧៣.៦០០រៀល បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ៦១៨.១១០.០០០ រៀល ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ១២៥.០០០រៀល និងវិស័យដែលមិនទទួលបានចំណូលគឺ ការងារអត្រានុកូលដ្ឋាន និង វិស័យធម្មការនិងសាសនា។គួរបញ្ជាក់ជូនថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ បាននិងកំពុងផ្តល់សេវាជូន ប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

រដ្ឋមន្រ្ដីធនធានទឹកដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងខេត្តកំពង់ធំ

2025/05/12 02:24:13 pm        109
នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង មន្ត្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបផងដែរ។សូមជម្រាបថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានបំពាក់ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីចរាចរឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត និងបំពាក់ទ្វារទឹកសរុបចំនួន២៥ ដែលទ្វារទឹកនីមួយៗមានទំហំទទឹង១០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ទី២)សំណង់ជើងទេរច្រាំងស្ទឹង ទី៣)ផ្លូវក្រាលបេតុង ២ខ្សែ មានប្រវែងសរុប ១៥០០ម៉ែត្រ ទី៤)សំណង់ជណ្តើរត្រីចំនួនមួយខ្សែ ប្រវែង ២០០ម៉ែត្រ ទី៥)សំណង់អគារការិយាល័យ និងប្រតិបត្តិការដែលមានទទឹង ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ កម្ពស់ ១ជាន់។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យផ្តោតការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាពសំណង់នីមួយៗ ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយក្រុមការងារត្រួតពិនិត្យត្រូវបន្តកិច្ចសហការចុះពិនិត្យដោយផ្ទាល់លើការងារបច្ចេកទេស និងកែលម្អចំណុចខ្វះខាតភ្លាមៗនៅការដ្ឋានផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំគម្រោងត្រូវពង្រឹងលើការងារគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ និងពង្រឹងការចុះតាមដានត្រួតពិនិត្យការងារជាប់ជាប្រចាំ ដើម្បីធានានូវគុណភាពការងារ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោបានចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ គម្រោងនេះមានសក្តានុពលបម្រើឱ្យការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ៕

សម្តេចប្រធានរដ្ឋសភាផ្តល់អនុសាសន៍៦ចំណុច ជូនអង្គសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពី​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)

2025/05/12 01:57:25 pm        160
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសហការជាមួយក្រសួងផែនការ និងទទួលបានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ (UNFPA) បានរៀបចំសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងការអភិវឌ្ឍ (ICPD)» នៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។អញ្ជើញមានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច ជូនអង្គសិក្ខាសាលា សម្រាប់ការពិចារណានិងពិភាក្សាគ្នា សំដៅរួមគ្នាស្វែងរកនូវវិធីសាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងការអនុវត្តផែនការសកម្មភាព ICPD ក៏ដូចជាឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ ដែលក្នុងនោះមានគោលដៅពាក់ព័ន្ធសំខាន់ៗ ដូចជា ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ កំណើនសេដ្ឋកិច្ច និងភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើមនោះ។អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភា មានដូចជា៖- ទីមួយ៖ ស្នើដល់គណៈកម្មការទី ៨ និងគណៈកម្មាការពាក់ព័ន្ធនានា នៃ រដ្ឋសភាបន្តបំពេញតួនាទីតាមដានត្រួតពិនិត្យច្បាប់ និងគោលនយោបាយឱ្យបានខ្ជាប់ខ្ជួន ដោយសហការដោយជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការពិសេស ដែលមានរួមបញ្ចូល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការអនុវត្តផែនការសកម្មភាព ICPD និងគោលនយោបាយពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព។- ទីពីរ៖ សូមលើកទឹកដល់ក្រសួងផែនការ និងគណៈកម្មាធិការពិសេស យកចិត្តទុកដាក់ដល់ការប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនជាប្រចាំ ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពគោលនយោបាយនិងកម្មវិធីនានា។ ទិន្នន័យស្ថិតិអាចជួយដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដឹងពីបម្រែបម្រួលប្រជាសាស្ត្រ តម្រូវការធនធាន និងផលប៉ះពាល់ នៃ គោលនយោបាយ និងអន្តរាគមន៍នានា ដែលនាំមកនូវលទ្ធផលនៃ ការអភិវឌ្ឍមានប្រសិទ្ធភាព និងសមធម៌។- ទីបី៖ យើងត្រូវបន្តពង្រឹងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយ លើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃពហុភាគីនៅកម្រិតជាតិ តំបន់ និងសកល ដើម្បីជំរុញកម្មវិធីសកម្មភាព ICPD សម្រេចបានតាមគោលដៅ។ យើងចាំបាច់ត្រូវកៀរគរធនធាន បន្ថែមទៀត ដោយពង្រឹងកិច្ចសហការគ្នាជិតស្និទ្ធរវាងតួអង្គពាក់ព័ន្ធ និងស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងគំនិតនវានុវត្តន៍នានា ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាប្រជាជននិងការអភិវឌ្ឍ ក៏ដូចជាការ លើកកម្ពស់អភិបាលកិច្ចដោយផ្តោតលើប្រជាជន។- ទីបួន៖ យើងត្រូវធានាថា គោលការណ៍នៃសមភាព យុត្តិធម៌ សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស ត្រូវបានប្រើប្រាស់ធ្វើជាមាគ៌ាក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ។ ក្នុងន័យនេះ យើងត្រូវជំរុញ    ផ្តល់ឱកាស និងផ្តល់ភាពអង់អាចដល់ប្រជាជនដែលងាយរងគ្រោះ ដើម្បីជួយពួកគេ ឱ្យទទួលបានភាគលាភពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេស ការកាត់បន្ថយហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះមហន្តរាយ និងផលប៉ះពាល់នានា។- ទីប្រាំ៖ បន្តជំរុញយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង ឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែក ដល់ការរក្សាមូលធន មនុស្សដ៏ល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ សុខភាពល្អ ប្រកបដោយក្រមសីលធម៌ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងក្របខ័ណ្ឌ ICPD និងសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ឡើយ។ និង- ទីប្រាំមួយ៖ លើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត តាមរយៈការវិនិយោគសាធារណៈ ឬការកៀរគរធនធានពីប្រភពនានា ដើម្បីពង្រឹងវិស័យសុខាភិបាល និងការថែទាំ និងលើកកម្ពស់ សុខភាព និងសុខុមាលភាពមនុស្សចាស់ជរា។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។ រហូតមកដល់ពេលនេះ ប្រជាជនមានបណ្ណ សមធម៌ មានចំនួនប្រមាណ ៤ លាននាក់ ដែលស្មើនឹង ៣០,០៧% និង បណ្ណ ប.ស.ស. មាន ១៩,៣៦% ហើយការចំណាយលើរបប សន្តិសុខសង្គមចំនួន ប្រមាណ ៥៧៤ លានដុល្លារអាមេរិក និងប្រព័ន្ធ គាំពារសង្គម ប្រមាណ ២៨៥ លានដុល្លារអាមេរិក។ លើសពីនេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់។សម្តេចក៏បានលើកឡើងផងដែរថា កម្ពុជាពិតជាមានមោទនភាព ដែលទទួលបានចំណាត់ថ្នាក់លេខ១ លើគោលនយោបាយពន្យារកំណើតអាស៊ីប៉ាស៊ី ហ្វិក (Asia Pacific Contraceptive Policy Atlas) ឆ្នាំ២០២៣ ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ កម្ពុជាក្នុងការធានាលទ្ធភាពទទួលបានជាសកល ចំពោះការធ្វើផែនការគ្រួសារ និងសេវាសុខភាពបន្តពូជ។ លើសពីនេះ កម្ពុជាក៏មានវឌ្ឍនភាព ល្អប្រសើរក្នុងការផ្តល់អំណាចដល់យុវជន លើការអប់រំផ្លូវភេទដ៏ទូលំទូលាយ ការលុបបំបាត់ ទប់ស្កាត់ និងឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សាយេនឌ័រ និងការរើសអើសអើងលើស្ត្រី និងកុមារីផងដែរ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងធម្មការ និង​សាសនា

2025/05/12 01:50:23 pm        204
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងធម្មការ និងសាសនា ចំនួន០៤រូប នាព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៥នេះ នាទីស្តីការក្រសួង។ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំនួន០៤ ដែលត្រូវប្រកាសចូលកាន់មុខតំណែងថ្មីជា រដ្ឋ​លេខា​ធិការ​ចំនួន​០១ អនុរដ្ឋលេខាធិការចំនួន០២រូប និងអគ្គនាយក នៃអគ្គនាយកដ្ឋាន​កិច្ច​ការ​សាសនា​ចំនួ​ន​០១ នៃក្រសួងធម្មការ និងសាសនា រួមមាន៖ ១.ឯកឧត្តម សុខ សំអាង ពីរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ២.ឯកឧត្តម ជួន កក្កដា និង​ឯក​ឧត្តម សួន សុធារ៉ា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ៣. ឯកឧត្តម ប៊ុន បុណ្យ​សារ៉ាត់ ពីអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​សាសនា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការ​ប្រគល់​ភារកិច្ច និងរៀបចំមុខតំណែងថ្នាក់ដឹកនាំ មន្រ្តីរាជការ គឺជាដំណើរ​ការ​ជា​ធម្មតា​ក្នុង​ការ​គ្រប់គ្រ​ង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេ​ញ​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បំពេញ​បេស​សកម្មដ៏​ឧត្តុង្គ​ឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោ​យ​បន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល។ជាចុងក្រោយ ក្នុងនាមឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន នៃក្រសួងធម្មការ និងសាសនា ជំនួស​មុខ​ឲ្យរាជរដ្ឋាភិបាល ក៏សូមចូលរួមអបអរសាទរទៅដល់ឯកឧត្តម ដែលបានផ្លាស់ប្តូរថ្មី ដើម្បី​បំពេញ​តួនាទី និងភារកិច្ចនៅក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា ឲ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព​។ ជាចំនុចសំខាន់ធ្វើយ៉ាងណាឲ្យក្រសួងធម្មការ និងសាសនា ជាការប្រមូលផ្តុំគ្នា ជាកម្លាំងរួម នៃ​គុណភាព ក្នុងការដឹកនាំដើម្បីឲ្យក្រសួងឈានទៅមុខ ឲ្យថ្នាក់ដឹកនាំ ប្រជា​ពុទ្ធ​បរិស័ទ​គ្រប់​មជ្ឈ​ដ្ឋាន ដែលកាន់ព្រះពុទ្ធសាសនា បានទទួល​ស្គាល់​នូវ​អ្វី​ដែល​យើង​ប្រតិបតិ្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ៕​ អត្ថបទ រដ្ឋា

ពលរដ្ឋជាច្រើនមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព នាំគ្នាទៅ​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​​ថ្មី

2025/05/12 01:40:57 pm        205
ប្រជាពលរដ្ឋជាច្រើន ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនៅឆ្នាំ ២០២៥​នេះ បានរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅ។ ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរសម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនេះ ពុំ​គិតថវិកានោះទេ។នៅតាមប៉ុស្តិ៍នគរបាលតាមមូលដ្ឋាន បច្ចុប្បន្ន​កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋ​ដែល​មាន​អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព។ ក្នុងការបំពេញការងារមួយនេះ ប៉ុស្តិ៍នគរបាល ឃុំ​គោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចា​ប់​ផ្ដើម​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ រួចកំណត់កាលបរិច្ឆេទសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ចាប់ពីថ្ងៃទី ៥ ខែ​ឧសភា ដោយនឹងបន្តរហូតដល់បញ្ចប់ការធ្វើជូនគ្រប់ប្រជាពលរដ្ឋ។ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំគោកត្រប់ បាន​កាន់​នូវ​ឯកសារ​ចាំ​បាច់​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ ពួកគេម្នាក់ៗ ទាំងមនុស្សវ័យក្មេង និងមនុស្សវ័យចាស់ សុទ្ធតែយល់ដឹងច្បាស់ពីសារៈសំខាន់នៃ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហេតុដូចនេះ ទើប​ពួក​គេ​រួស​រាន់យកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសសុពលភាព ដើម្បីធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​។ក្នុងការចុះពិនិត្យដំណើរការការងារនៅ ប៉ុស្តិ៍នគរបាលឃុំ គោកត្រប់ នាថ្ងៃនេះ លោក យង់ គង់ អធិការរងស្រុកកណ្ដាលស្ទឹង លើកឡើងនូវក្ដីសប្បាយចិត្ត ដែលប្រជាពលរដ្ឋមានការយល់ដឹងពីសារៈសំខាន់ក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ លោកថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានភាពចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់អាយុគ្រប់រូប។ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី សម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពនេះ គឺមានការបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនឡើងវិញ។ បុគ្គលគ្រប់រូប ត្រូវមានវត្តមានជាចាំបាច់ ដើម្បីផ្តិតស្នាមក្រយ៉ៅដៃជាថ្មី ពិនិត្យភិនភាគ វាស់កម្ពស់ និងថតរូបជាថ្មីផងដែរ។ អត្ថបទ៖ គឹម ហុក

សម្តេចប្រធានរដ្ឋសភាផ្តល់អនុសាសន៍៦ចំណុច ជូនអង្គសិក្ខាសាលាសភា ស្តីពី«ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០» ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)

2025/05/12 01:14:39 pm        162
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសហការជាមួយក្រសួងផែនការ និងទទួលបានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ (UNFPA) បានរៀបចំសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងការអភិវឌ្ឍ (ICPD)» នៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។អញ្ជើញមានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច ជូនអង្គសិក្ខាសាលា សម្រាប់ការពិចារណានិងពិភាក្សាគ្នា សំដៅរួមគ្នាស្វែងរកនូវវិធីសាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងការអនុវត្តផែនការសកម្មភាព ICPD ក៏ដូចជាឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ ដែលក្នុងនោះមានគោលដៅពាក់ព័ន្ធសំខាន់ៗ ដូចជា ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ កំណើនសេដ្ឋកិច្ច និងភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើមនោះ។អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភា មានដូចជា៖- ទីមួយ៖ ស្នើដល់គណៈកម្មការទី ៨ និងគណៈកម្មាការពាក់ព័ន្ធនានា នៃ រដ្ឋសភាបន្តបំពេញតួនាទីតាមដានត្រួតពិនិត្យច្បាប់ និងគោលនយោបាយឱ្យបានខ្ជាប់ខ្ជួន ដោយសហការដោយជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការពិសេស ដែលមានរួមបញ្ចូល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការអនុវត្តផែនការសកម្មភាព ICPD និងគោលនយោបាយពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព។- ទីពីរ៖ សូមលើកទឹកដល់ក្រសួងផែនការ និងគណៈកម្មាធិការពិសេស យកចិត្តទុកដាក់ដល់ការប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនជាប្រចាំ ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពគោលនយោបាយនិងកម្មវិធីនានា។ ទិន្នន័យស្ថិតិអាចជួយដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដឹងពីបម្រែបម្រួលប្រជាសាស្ត្រ តម្រូវការធនធាន និងផលប៉ះពាល់ នៃ គោលនយោបាយ និងអន្តរាគមន៍នានា ដែលនាំមកនូវលទ្ធផលនៃ ការអភិវឌ្ឍមានប្រសិទ្ធភាព និងសមធម៌។- ទីបី៖ យើងត្រូវបន្តពង្រឹងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយ លើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃពហុភាគីនៅកម្រិតជាតិ តំបន់ និងសកល ដើម្បីជំរុញកម្មវិធីសកម្មភាព ICPD សម្រេចបានតាមគោលដៅ។ យើងចាំបាច់ត្រូវកៀរគរធនធាន បន្ថែមទៀត ដោយពង្រឹងកិច្ចសហការគ្នាជិតស្និទ្ធរវាងតួអង្គពាក់ព័ន្ធ និងស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងគំនិតនវានុវត្តន៍នានា ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាប្រជាជននិងការអភិវឌ្ឍ ក៏ដូចជាការ លើកកម្ពស់អភិបាលកិច្ចដោយផ្តោតលើប្រជាជន។- ទីបួន៖ យើងត្រូវធានាថា គោលការណ៍នៃសមភាព យុត្តិធម៌ សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស ត្រូវបានប្រើប្រាស់ធ្វើជាមាគ៌ាក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ។ ក្នុងន័យនេះ យើងត្រូវជំរុញ ផ្តល់ឱកាស និងផ្តល់ភាពអង់អាចដល់ប្រជាជនដែលងាយរងគ្រោះ ដើម្បីជួយពួកគេ ឱ្យទទួលបានភាគលាភពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេស ការកាត់បន្ថយហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះមហន្តរាយ និងផលប៉ះពាល់នានា។-ទីប្រាំ៖ បន្តជំរុញយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង ឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែក ដល់ការរក្សាមូលធន មនុស្សដ៏ល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ សុខភាពល្អ ប្រកបដោយក្រមសីលធម៌ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងក្របខ័ណ្ឌ ICPD និងសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ឡើយ។ -ទីប្រាំមួយ៖ លើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត តាមរយៈការវិនិយោគសាធារណៈ ឬការកៀរគរធនធានពីប្រភពនានា ដើម្បីពង្រឹងវិស័យសុខាភិបាល និងការថែទាំ និងលើកកម្ពស់ សុខភាព និងសុខុមាលភាពមនុស្សចាស់ជរា។ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។ រហូតមកដល់ពេលនេះ ប្រជាជនមានបណ្ណ សមធម៌ មានចំនួនប្រមាណ ៤ លាននាក់ ដែលស្មើនឹង ៣០,០៧% និង បណ្ណ ប.ស.ស. មាន ១៩,៣៦% ហើយការចំណាយលើរបប សន្តិសុខសង្គមចំនួន ប្រមាណ ៥៧៤ លានដុល្លារអាមេរិក និងប្រព័ន្ធ គាំពារសង្គម ប្រមាណ ២៨៥ លានដុល្លារអាមេរិក។ លើសពីនេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់។សម្តេចក៏បានលើកឡើងផងដែរថា កម្ពុជាពិតជាមានមោទនភាព ដែលទទួលបានចំណាត់ថ្នាក់លេខ១ លើគោលនយោបាយពន្យារកំណើតអាស៊ីប៉ាស៊ី ហ្វិក (Asia Pacific Contraceptive Policy Atlas) ឆ្នាំ២០២៣ ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ កម្ពុជាក្នុងការធានាលទ្ធភាពទទួលបានជាសកល ចំពោះការធ្វើផែនការគ្រួសារ និងសេវាសុខភាពបន្តពូជ។ លើសពីនេះ កម្ពុជាក៏មានវឌ្ឍនភាព ល្អប្រសើរក្នុងការផ្តល់អំណាចដល់យុវជន លើការអប់រំផ្លូវភេទដ៏ទូលំទូលាយ ការលុបបំបាត់ ទប់ស្កាត់ និងឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សាយេនឌ័រ និងការរើសអើសអើងលើស្ត្រី និងកុមារីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM
កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
06/17/2026 12:06 PM