ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ

ព័ត៌មានជាតិ

UNAIDS កោតសរសើរជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

2025/05/13 10:33:58 am        301
លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ UNAIDS កោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធ នឹងមេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​កម្ពុជា។ កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ និង​ជា​ប្រទេស​ឈាន​មុខ​ដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើង។ កិច្ចការនេះ​បង្ហាញ​ឱ្យ​ពិភព​លោក​មើលឃើញយ៉ាងច្បាស់។ការថ្លែង​របស់លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិ អង្គការUNAIDS យ៉ាងដូច្នេះ នា​ឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួល​ជួប​ពិភាក្សា​ការងារ​អំពី​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និងជំងឺអេដស៍ នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ និង​ថវិកា​ជំនួយ​ពី​ខាង​ក្រៅ​មានការធ្លាក់ចុះ, ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់​ដឹក​នាំ​អង្គការUNAIDS ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍, នា​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៥។មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវនាយិកា និង​បាន​ស្នើសុំ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍។ ឯកឧត្តម​រដ្ឋ​មន្រ្តី​ បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍និងជំងឺអេដស៍ ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជា។ ទន្ទឹម​នឹងនោះ ក្រសួងក៏រៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល ពង្រឹង​កម្លាំង​ការងារ ផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងវិនិយោគ​លើអ​ង្គ​ភាព​ផ្អែក​លើ​សហគមន៍​ផងដែរ។បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវ Winnie Byanyima អំពីការ​អនុម័ត​គោល​នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាតាមទិន្នន័យថ្មីបំផុតនេះ គោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន៩២-១០០-៩៩។ ទន្ទឹមនឹងនេះ យើងមានក្តីបារម្ភយុវវ័យ វ័យ​ក្មេង​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ មិនទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទ។ ជាការ​ឆ្លើយតប លោកជំទាវ Winnie Byanyima  បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន យើង​កំពុង​នៅ​ក្នុង​រយៈ​ពេល​ផ្ទេរដំណាក់កាលយ៉ាងធំធេង។ យើងត្រូវ​ពិនិត្យ​មើល​យុទ្ធ​សាស្រ្ត​ក្នុង​ការ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០៣០។ ក្នុងនោះ ប្រទេសមួយចំនួនបានដកខ្លួនថយ ហើយមានការ រើសអើង​ចំពោះ​ប្រជាជន​គន្លឹះ។ ទន្ទឹមនឹងនេះ លោកជំទាវបានសរសើរថាកម្ពុជា បើកចំហចំពោះគំនិតច្នៃប្រឌិតថ្មី ព្រម​ទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព។ បន្ថែមលើនេះ កម្ពុជា ជា​ប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវ ទៅកាន់ចីរភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេ​រោគ​អេដស៍ និងជំងឺអេដស៍។ មុននឹងបញ្ចប់លោកជំទាវបានស្នើថា កម្ពុជា គួរ​ពិចារណា​ផ្តល់​ការ​គាំទ្រ​ឱ្យ​អង្គការ​សង្គមស៊ីវិល ចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និង​សន្យា​ថា​នឹង​ជួយ​ស្វែង​រកទម្រង់ល្អមួយសម្រាប់កម្ពុជា។ ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើន និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហា។ ប្រសិន​បើ​យើង​អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍បានល្អ នឹង​អាច​ជួយ​កាត់​បន្ថយ​ការចំណាយ និងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា នឹងធ្វើការឱ្យបាន​ជិត​ស្និទ្ធ​ជាមួយ​ការិយាល័យ​អង្គការ UNAIDS ប្រចាំ​កម្ពុជា ដើម្បីវាយតម្លៃលើការចំណាយក្នុងការពង្រឹងការងារឆ្ពោះទៅបញ្ចប់អេដស៍៕ អត្ថបទ រដ្ឋា

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រុងពលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង

2025/05/13 09:16:52 am        257
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បាន​រៀប​ចំ​ពិធី​សែន​ប្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅ​ក្នុង​ព្រះរា​ជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែលធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោម​ព្រះ​រា​ជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះរា​ជាណាចក្រកម្ពុជា។ពិធីប្រុងពលីនេះបានធ្វើឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណី សាសនា នៅទីព្រះស្រែ ស្ថិត​ទី​លាន​បាល់​ទាត់ខេត្តកំពង់ឆ្នាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ពិធី​សែនក្រុងពលីបានធ្វើឡើងទៅតាមលំដាប់លំដោយលំដោយនៃទំនៀមទម្លាប់ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ឱ្យដឹងលឺ និងឱ្យកិច្ចការនៃការរៀបចំបានប្រព្រឹត្តិទៅដោយសុខសប្បាយ ជោគជ័យ បាន​ដំណើរការដោយរលូន ចាប់ពីពេលនេះតទៅ ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នា​ឆ្នាំ​នេះ​នឹង​ប្រារ​ព្វធ្វើនៅខេត្តកំពង់ឆ្នាំង ដោយបាន​កំណត់​យក​ទី​ព្រះ​ស្រែ​នៅ​ទី​លាន​បាល់​ទាត់​ស្ថិត​នៅ​ក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។ រហូតមកដល់នៅពេលនេះក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំងកំពុងតែ រៀបចំ​យ៉ាងយ​ក​ចិត្ត​ទុក​ដាក់ជាទីបំផុត ដូចជាទីព្រះស្រែ ព្រះពន្លាជ័យ និង ការរៀបចំតុបតែស្តង់នីមួយៗ ដែល​កិច្ចការទាំងនេះបានកិច្ចសហការយ៉ាងល្អជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពន្លឿន នៃ​កិច្ច​ដំណើរ​ការរៀបចំបានលឿនតាមការគ្រោងទុក ។ដោយឡែកអាជ្ញាធរខេត្ត កំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជា​អភិបាលខេត្ត ក៏​កំពុង​ធ្វើ​ការ​រៀបចំ​តុប​តែង​លំអ​រ​នៅ​តាម​ទីតាំង​នានា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ទាំង​អនាម័យ បរិស្ថាន សោភ័ណភាព ដែលកាន់តែធ្វើឱ្យខេត្តកំពង់ឆ្នាំង កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ថែម​ទៀត ទាំងពេលថ្ងៃ និង ពេលរាត្រី ដែលព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​នេះ​ក៏​អាច​នឹង​ទាក់​ទាញ​បាន​នូវ​ភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនាកាន់តែច្រើនផងដែរ៕ កាំង ហុងវាស្នា 

សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំ​ប្រារព្ធពិធីថ្វាយព្រះពរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា

2025/05/13 09:03:48 am        221
ក្នុងទឹកចិត្តដ៏ថ្លៃថ្លាដើម្បីសម្ដែងថ្វាយនូវកតញ្ញូកតវេទីតាធម៌ និងដោយ​ទទួល​បាន​ព្រះបរម​រាជា​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ថ្វាយព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ កូនចៅ ចៅទួតនៃ​មហា​គ្រួសារ​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះពរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះ​បាទ​សម្ដេច​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាន​ចូល ៧៣ព្រះវស្សា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅខាងមុខព្រះទីនាំងចន្ទច្ឆាយា នៃ​ព្រះបរមរាជវាំង។កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព និងអធិបតីភាព សម្តេច​ព្រះរា​ជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រមាណ ៤០០ នាក់។

យុវសិស្សកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ១ តេស្តភាសាអង់គ្លេស IELTS ពីការប្រកួត ភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩

2025/05/13 06:48:22 am        683
ក្រុមយុវសិស្សកម្ពុជា ចំនួន ៧រូប បានវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ ដែលធ្វើឡើងទីក្រុងអាម៉ាន់ ព្រះរាជាណាចក្រហ្សកដានី។ ការចូលរួមប្រកួតនេះ យុវសិស្សកម្ពុជាដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ លើតេស្តភាសាអង់គ្លេស IELTS រួមជាមួយនឹងការទទួលបានចំណាត់ថ្នាក់កិត្តិយស ក្នុងការប្រកួតធ្វើបទបង្ហាញទ្រឹស្តីពីកីឡា ផ្សារភ្ជាប់ទៅនឹងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDGs។ការទៅចូលរួមការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ ចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអាម៉ាន់ ព្រះរាជាណាចក្រហ្សកដានី។ ការប្រកួតប្រជែងកម្រិតអន្តរជាតិខាងលើនេះ រៀបចំឡើងដោយក្រសួងអប់រំ និងយុវជន នៃព្រះរាជាណាចក្រហ្សកដានី ដោយមានប្រទេសចូលរួមចំនួន ១៤ប្រទេស និងគ្រឹះស្ថានមធ្យមសិក្សាចូលរួមចំនួន ១៤៥គ្រឹះស្ថាន និងមានបេក្ខជនសរុបចំនួន ១២០០នាក់។ យុវសិស្សកម្ពុជាទាំង ៧រូប ជាសិស្សកម្រិតមធ្យមសិក្សា មានអាយុចាប់ពី១១-១៧ឆ្នាំ។ នេះក៏ជាលើកដំបូង ដែលយុវសិស្សកម្ពុជា បានចូលរួមប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិផងដែរ។ អត្ថបទ៖ គឹមហុក

ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈជំងឺកូវីដ-១៩ ប្រភេទថ្មី ជេអ៊ិន១ (JN.1) ឆ្លងលឿន និងបន្តកើតមាននៅកម្ពុជា

2025/05/12 07:36:27 pm        485
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានជម្រាបជូនសាធារណៈជនថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមិក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមិក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងកួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ញាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។ ថ្វីត្បិតតែជេអ៊ិន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណៈជន បង ប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយ មានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗ គ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវផូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ។វិធានការណ៍បង្កាការឆ្លង៖អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទីពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬ ទាញ ម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើមត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាលត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិតចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវរក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយបុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរន៍ភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញ សង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង គេហទំព័រ www.cdcmoh.gov.kh។

ប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់នឹងចូលរួមទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៥

2025/05/12 07:17:28 pm        212
ភ្នំពេញ ៖ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ ហើយសម្រាប់ឆ្នាំ២០២៥ នឹងធ្វើធំជាងកន្លងទៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។ ទិវានេះថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យអ្នកជំនន់ក្រោយបានដឹង និងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។  ឯកឧត្ដម អភិបាលរាជធានីបន្តថា ឆ្នាំ២០២៥នេះ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំ និងអធឹកអធម្មជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ព្រោះតែរាជធានីភ្នំពេញបានរៀបចំប្រារព្វទិវានេះឡើងរាល់ឆ្នាំ និងមានបទពិសោធន៍គ្រប់គ្រាន់។ ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា គម្រោងរៀបចំទិវាជាតិនៃការចងចាំឆ្នាំនេះនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយគិតទាំងមហាជនចូលរួម និងចំណតរថយន្តផងដែរ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះដំណើរការទៅដោយភាពអធឹកអធម្ម និងជោគជ័យ៕

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន

2025/05/12 05:14:16 pm        114
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក Yougmei Yin អនុប្រធានមន្ទីរពេទ្យខេត្ត Jiangsu និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៤រូប អញ្ជើញធ្វើទស្សនកិច្ចសិក្សា ទៅកាន់មន្ទីរពេទ្យមួយចំនួន ក្នុងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ការងារទូទៅក្នុងការអភិវឌ្ឍ និងកិច្ចការដំណើរការផ្តល់សេវាបានល្អជូនប្រជាពលរដ្ឋ។​ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ថា ក្រុមគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃទី១) បានទទួលស្វាគមន៍ដោយលោក Joan និងបាននាំទៅទស្សនាទីក្រុងបូរាណមួយជាស្រុកកំណើតរបស់លោក កុងហ្វូ ជាអតីតបញ្ញាវ័ន្តតែម្នាក់គត់ក្នុងខេត្ត Jiangsu ពីសម័យដើម ដែលមានគំនិតថា ប្រជាជនចិន ត្រូវតែមានចំណេះដឹងទាំងអស់គ្នា និងបានបង្រៀនដល់ប្រជាជនចិន ទូទៅ ហើយបានណែនាំឱ្យប្រជាជនចិនទាំងអស់ចេះស្រលាញ់គ្នាទៅវិញទៅមក និងចេះជួយគ្នាទៅវិញទៅមក។នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម លេង ផាលី និងក្រុមប្រតិភូនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា នី ទស្សនកិច្ចសិក្សានៅ«មន្ទីរពេទ្យប្រជាជន» ដែលជាមន្ទីរពេទ្យដ៏ធំជាងគេក្នុងខេត្ត Jiangsu និងមានឈ្មោះល្បីល្បាញទូទាំខេត្ត និងទូទាំងប្រទេសចិនទាំងមូល និងដោយទទួលស្វាគមន៍ពីគណៈប្រតិភូនៃខេត្តជាំងស៊ូ ដែលដឹកនាំដោយលោក Bao Jun អនុប្រធានមន្ទីរសុខាភិបាលខេត្ត Jiangsu លោក Li Yu ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស លោក Wang Wenhui អនុប្រធានផ្នែកទំនាក់ទំនងអាស៊ី-អឺរ៉ុបនិងលោកស្រី Liu Yun ប្រធានមន្ទីរពេទ្យប្រជាជន ខេត្តJiangsu។ ក្នុងនោះលោកស្រី Yin Yongmei អនុប្រធានមន្ទីរពេទ្យប្រជាជន នៃភាគីចិនធ្វើបទបង្ហាញត្រួសៗអំពីស្ថានភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យធំ និងល្បីល្បាញជាងគេនៅក្នុងខេត្ត Jiangsu ដែលមានបុគ្គលិកពេទ្យសរុបចំនួន៧,០០០នាក់ និងបុគ្គលិគ្គកិច្ចសន្យា ព្រមទាំងជំនួយការផ្សេងៗទៀតជាង ៣,០០០នាក់ សរុបរួមជាង១០,០០០នាក់ និងបានទទួលអ្នកជំងឺចូលព្យាបាលខ្ទង់​២៥,០០០នាក់ក្នុង១ថ្ងៃ។                ចំណែកលោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិ និងជាអនុប្រធានគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើបទបង្ហាញមួយស្តីពីប្រវត្តិនៃការកកើត គោលបំណងនៃការបង្កើតក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងបេសកកម្មក្នុងរយៈពេល១៣ឆ្នាំកន្លងមក និងទិសដៅបន្តទៅថ្ងៃខាងមុខ ព្រមទាំងសេចក្តីថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់ឱកាសឱ្យក្រុមការងារយើងបានមកធ្វើទស្សនៈកិច្ចសិក្សាស្វែង​យល់បទពិសោធន៍ដែលមន្ទីរពេទ្យទទួលបានជោគជ័យកន្លងមក។ ដោយឡែកនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តដំណើរជាមួយលោក Lili Zhao ទៅកាន់សាកលវិទ្យាល័យវេជ្ជសាស្រ្ត Nanjing ដែលស្ថិតនៅស្រុក Jianglin នៃខេត្ត Jiangsu។ សាកលវិទ្យាល័យវេជ្ជសាស្រ្តនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៣៦ ដែលមកដល់ពេលនេះមានអាយុកាល ៨៩ឆ្នាំមកហើយ  ដោយមានហេដ្ឋារចនាសម្ព័ន្ធ អាគារថ្មីៗទើបបានសាងសង់ឡើងដោយបំពាក់សុទ្ធតែឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមានសិស្ស និសិ្សតបរទេសមកពី៤៥ប្រទេស បានចូលរៀនគ្រប់ផ្នែកជំនាញទាំងអស់។  នារសៀលថ្ងៃដដែល គណៈប្រតិភូយើងក៏ត្រូវបាននាំទៅទស្សនារមណីយដ្ឋានទេសចរណ៍ព្រះរាជដំណាក់ របស់ព្រះពុទ្ធនៅលើកំពូលភ្នំ Nanjinjg Niushoushan  ដែលមានទេសភាពយ៉ាងប្រណិតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ដូចជាក្រៅស្រុក។ សរុបសេចក្តីមក ឯកឧត្តម លេង ផាលី និងគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យឃើញថា ប្រព័ន្ធសុខាភិបាលនៅខេត្ត Jiangsu ពិតជាល្អណាស់។  ចុងក្រោយភាគីចិន លោក Lili Zhao អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការបន្តទៀត រវាងប្រទេសទាំងពីរ។សូមរំលឹកឡើងវិញថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមក បានទទួលស្វាគមន៍ នៅការអញ្ជើញធ្វើទស្សនកិច្ចរបស់ក្រុមគ្រូពេទ្យចិន ចំនួន ២២នាក់ មកពីទីក្រុងណានជីង ខេត្តជាំងស៊ូ ដែលបានផ្តួចផ្តើម និងរៀបចំឡើងដោយការិយាល័យការបរទេសខេត្តជាំងស៊ូ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង រឹតចំណងមិត្តភាពដ៏អស្ចារ្យជាមួយរដ្ឋាភិបាលកម្ពុជា និងប្រជាជន។ នៅពេលនោះ យើងមានការអនុវត្តដ៏ល្អក្នុងការពិភាក្សា និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ។ ឯកឧត្តម លេង ផាលីបាននាំក្រុមគ្រូពេទ្យចិន ទៅតំបន់ដាច់ស្រយាលមួយ គឺឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមគ្រូពេទ្យចិន ដែលដឹកនាំដោយលោកស្រី Pan Ling នាយករងផ្នែកកិច្ចការប្រចាំតំបន់អាស៊ី និងអឺរ៉ុប ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្តជាំងស៊ូ បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ក៏ដូចជា ព្យាបាលជំងឺ តាមបែបចាក់ម្ជុលវិទ្យាសាស្ត្រចិន ជូនបងប្អូនប្រជាពលរដ្ឋចំនួន១១១២ នាក់ (ស្រី៦៩៦នាក់) ដោយឥតគិតថ្លៃ និងផ្តល់រទេះជនពិការ ចំនួន៤គ្រឿង ផងដែរ។សូមបញ្ជាក់ថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២២ មេសា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧,០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨,៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២,១៣៧លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣.៣២២.៩៥៣នាក់ (ដប់បីលានសាមសិបពីរម៉ឺន ពីរពាន់ ប្រាំបួនរយ ហាសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៨៣៥,១៤១នាក់ (ប្រាំមួយលាន ប៉ែតសិបបីម៉ឺនប្រាំពាន់ មួយរយសែសិបមួយ នាក់) គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦,១៤៧,៦៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន ដប់បួនម៉ឺនប្រាំពីរពាន់ ប្រាំមួយរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលាន កៅសិបមួយម៉ឺនមួយពាន់ ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។  ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទៅដល់ទីណា គឺប្រជាពលរដ្ឋសប្បាយរីករាយ ស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងពេញចិត្តគាំទ្រក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខ្លាំងណាស់។ និយាយដោយខ្លីគឺ《ចុះដល់ទីណា ទទួលបានការគាំទ្រដល់ទីនោះ》ហើយអំពើល្អរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅគ្រប់ទិសទីដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅដល់។ នាំឱ្យបងប្អូនប្រជាពលរដ្ឋ គាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ គ្រប់ពេលវេលាបោះឆ្នោតជាបន្តបន្ទាប់៕អត្ថបទ រដ្ឋា

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

2025/05/12 04:56:39 pm        183
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមា ជិកសភាកម្ពុជាដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (អាយ ស៊ី ភី ឌី) នៅវិមានរដ្ឋសភា ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្របខណ្ឌយុទ្ធសាស្រ្តនេះ មិនត្រឹមជាឧបករណ៍ រៀបចំផែនការ ឬគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះជាលើកទី១នៅក្នុងតំបន់របស់យើង ដែលត្រូវបានទទួល ស្គាល់ពេញលេញ គាំទ្រជាឱឡារិកនៅកម្រិតនយោបាយជាន់ខ្ពស់ ហើយត្រៀមជាស្រេចសម្រាប់អនុវត្ត។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេច សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជននិងការអភិវឌ្ឍ ស៊ី អេ ភី ភី ឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០០០ ផ្តើមចេញពីសុច្ឆន្ទៈពិតប្រាកដរបស់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងបានទទួលការឧបត្ថម្ភ និងគាំទ្រពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា។ សមាគមបានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ ស្ថិតក្នុង ចំណោមគណៈកម្មាធិការជាតិសភាទាំង៣០ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង និងអាស៊ីកណ្តាល នាខែមិថុនា ឆ្នាំ២០០០។គោលបំណងរបស់សមាគម សំដៅបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹង អំពីអន្តរទំនាក់ទំនងរវាងប្រជាជន និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កំណើនសមិទ្ធផលនានបានបង្ហាញយ៉ាងច្បាស់ថា កត្តា​សុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈ

2025/05/12 04:13:03 pm        315
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលនានាបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាស ដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ពិសេសក្រុង-ស្រុក មួយចំនួន មានការអភិវឌ្ឍន៍ និងមានការវិនិយោគទៅលើវិស័យរោងចក្រសហគ្រាសមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងស្រុកគងពិសីបច្ចុប្បន្ន មានរោងចក្រសហគ្រាសតូច មធ្យម និងធំ មានសរុបចំនួន ១៧២កន្លែង បានផ្តល់ការងារធ្វើជូនកម្មកររោងចក្រ ៧៤ពាន់ ៣៣៥នាក់។ ជាមួយគ្នានេះ នៅវិស័យធម្មការ និងសាសនា ក្នុងស្រុកគងពិសី មានសរុប ៥៨វត្ត ព្រះសង្ឃ ៧៦៥អង្គ គ្រប់ទីអារាម បានក្លាយជាទីគោរពសក្ការៈ រមណីយដ្ឋាន ជាមណ្ឌលវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណជាតិទុកជាគំរូសម្រាប់កូនខ្មែរជំនាន់ក្រោយគោរពបូជាតាមគន្លងព្រះពុទសាសនាតរៀងទៅ។ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបន្តថា ជាក់ស្តែង កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវកាឡានុវត្តភាព និងលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនា ពោលគឺកត្តារីកចម្រើនមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា សុខសន្តិភាពកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកន្លងមក បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍន៍ជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា ហើយសូមបងប្អូនបន្តចូលរួមថែរក្សាការពារសមិទ្ធផលនាពេលនេះតទៅ ដើម្បីទុកដល់កូនចៅជំនាន់ក្រោយៗតទៅទៀត។ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានវេរប្រគេនបច្ច័យដល់វត្តត្រពាំងវែង ចំនួន ២០០លាលនរៀ និងបានប្រគេនទយ្យទាន ដល់ព្រះសង្ឃ ៦វត្តទៀត ដែលក្នុង១វត្តៗមានអង្ករ ២០០Kg, មី, ត្រីខ, ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, ទឹកដោះគោ និងបច្ច័យ ៥០០ដុល្លារ។ បានឧបត្ថម្ភដល់សាលាស្រុកគងពិសី ថវិកា ២លានរៀល, សាលាស្រុកកណ្តាលស្ទឹង ថវិកា ២លានរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី មន្ត្រីរាជការអាជ្ញាធរដែនដីស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាច្រើនទៀតផងដែរ៕

អង្គការសំអាតទន្លេសមុទ្រពង្រីកបេសកកម្មសំអាតទន្លេទៅកាន់ខេត្តពោធិ៍សាត់

2025/05/12 04:02:56 pm        392
អង្គការសំអាតទន្លេសមុទ្រ (River Ocean Cleanup) និងក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការ ពង្រីក​បេសកកម្មសំអាតទន្លេក្នុងរយៈពេល ៥ ឆ្នាំទៅកាន់ខេត្តពោធិ៍សាត់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំពុល​ប្លាស្ទិក និង ការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។ កិច្ច​ខិតខំប្រឹងប្រែងរួមគ្នារនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៨។បើ​តាម​ប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បេសក​កម្ម​នេះ ស្របតាមយុទ្ធសាស្ត្រចត្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងនិរន្តរភាព ហើយ​រួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។ ឯកឧត្តម អេង សូភាណា អភិបាលរងខេត្តពោធិ៍សាត់ បាន​ថ្លែង​រំលឹក​ដោយ​បាន​ដក​ស្រង់​ប្រសាសន៍ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថា “បើមានសំរាមគឺ អត់​អភិបាលស្រុក បើមានអភិបាលស្រុកគឺ អត់សំរាម” មានសំរាមគឺអត់មេឃុំ មាន​មេ​ឃុំ​គឺ​អត់​សំរាម​"។លោក Ronnie Koo នាយកប្រតិបត្តិនៃក្រុមហ៊ុន Leader Energy បានមានប្រសាសន៍ដែរថា កម្ម​វិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ Leader Energy ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព លើសពីអាជីវកម្មស្នូលរបស់យើង។ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការ River Ocean Cleanup មានប្រសាសន៍ថា យើង​អាច​សំអាតសំណល់ប្លាស្ទិកទាំងអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលពី ៥ ទៅ ៦ ឆ្នាំ។ ប៉ុ​ន្តែ​ដើ​ម្បី​រក្សាទឹកទន្លេឱ្យមានអនាម័យល្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ ការអប់រំ និង​ការ​ពង្រឹង​អនុវត្តន៍​ច្បាប់ គឺជាអាទិភាពសំខាន់។ លោកបានបន្តថា ទន្លេគឺជា​សរសៃ​ឈាម​នៃ​ប្រព័ន្ធ​អេកូ​ឡូស៊ី​របស់​យើង ដែលមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ កសិកម្ម និងជីវិតមនុស្ស។ចាប់តាំង​ពីខែតុលា ឆ្នាំ២០២៣ សំណល់ប្លាស្ទិកជាង ២៦៩ តោនត្រូវបាន​ប្រមូល​ចេញ​ពី​ទន្លេ​មេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ កណ្តាល សៀមរាប និង ១០ តោន ដែល​ប្រមូល​បានពីភូមិបណ្តែតទឹក ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លទ្ធផលនេះសម្រេចទៅបានដោយសារប្រើប្រាស់ទូកកំចាត់សំរាម ការលះបង់ខ្ពស់​របស់​ភ្នាក់​ងារ​កំចាត់​សំរាមក្នុងមូលដ្ឋានជាប់ទន្លេ និងការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ព្រម​ទាំង​ការចូលរួមពីសហគមន៍ផ្ទាល់។ សមិទ្ធិផលនេះបានបន្ថែម លើបរិមាណសំណល់ប្លាស្ទិកជាង ២,១៤២ តោនដែលអង្គការសំអាតទន្លេ សមុទ្រ ROC បានប្រមូល​ចេញ​ពី​ទន្លេ​រហូត​មក​ដល់​ពេល​ប​ច្ចុប្បន្ន៕ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM
ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
06/17/2026 04:06 PM
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
06/17/2026 04:06 PM
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
06/17/2026 04:06 PM
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
06/17/2026 04:06 PM
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក
06/17/2026 04:06 PM
រុស្ស៊ីបិទមិនឲ្យចូលប្រទេសនេះចំពោះជនជាតិកាណាដាចំនួន ១០៣នាក់
06/17/2026 04:06 PM
UNព្រមានអំពីភាពអត់ឃ្លានកាន់តែអាក្រក់ឡើងៗ នៅប្រទេសយេម៉ែន ស្របពេលមានការខ្វះខាតថវិកា
06/17/2026 04:06 PM
អង្គការសហប្រជាជាតិ៖ រដ្ឋនិងដែនដីយ៉ាងតិចចំនួន ៥៨ ត្រូវបានគំរាមកំហែងដោយគ្រាប់មីន
06/17/2026 04:06 PM
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ
06/17/2026 04:06 PM