សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams

ព័ត៌មានជាតិ

សង្ក្រាន្តខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋចូលរួមសប្បាយអធិកអធម ក្នុងសង្ក្រាន្តទី១ថ្ងៃទី១៤ ក្រោមម្លប់សន្តិភាព

2025/04/15 02:21:03 pm        478
កំពង់ឆ្នាំង៖ សង្ក្រាន្ដខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃសង្ក្រាន្តលើកទី១នោះ បានប្រព្រឹត្តិទៅដោយរលូន និងមានប្រជាពលរដ្ឋជាច្រើន ចូលរួមសប្បាយរីករាយជាមួយថ្នាក់ដឹកនាំខេត្ត, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, និងកងកម្លាំង មន្រ្តីររាជការជុំវិញខេត្ត ក្រោមដំបូលសុខសន្ដិភាព។ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង៣៣ម៉ឺននាក់ ហើយបន្តសម្រុកបុកចូលមកលេងកាន់តែច្រើនឡើងៗ ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ចាវ រីករាយខ្លាំងណាស់ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើសនេះ គ្រាន់តែថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋយើងប្រមាណជាង៣៣ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង និងកន្លែងដទៃទៀតដែលរដ្ឋបាលខេត្ត បានរៀបចំជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។នៅក្នុងថ្ងៃទី១នេះ ប្រជាពលរដ្ឋបានមកលេងយ៉ាងច្រើនឡើងៗ ហាក់គ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាង ល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា

ព្រឹត្តិការណ៍​លៀសហាល១ពាន់ម៉ែត្រ នៃសង្ក្រាន្តកំពង់ចាម ទាក់ទាញអ្នកចូលរួមកាន់តែច្រើន នាថ្ងៃទី២

2025/04/15 01:44:59 pm        282
ព្រឹត្តិការណ៍​លៀសហាល​ មួយពាន់ម៉ែត្រ​ស្មើនឹង៣តោន​លៀស ដែលព្រឹត្តិការណ៍ដ៍ធំមួយក្នុងសង្ក្រាន្តខេត្តកំពង់ចាមចំថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ មានមនុស្ស​ម្នាមកលេងកម្សាន្ត​យ៉ាងច្រើនកុះករ និងពិសារលៀសហាលដោយសេរី​ នៅមុខសាលាខេត្ត​កំពង់ចាម​។ 

ក្រុមអាជីវករលក់ដូរ ស្វែងរកចំណូលបានសមរម្យ នៅក្នុងសង្ក្រាន្តវត្តភ្នំឆ្នាំនេះ

2025/04/15 01:29:25 pm        286
ក្រុមអាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈនៅក្នុងឆ្នាំ នេះ មានប្រជាពលរដ្ឋមកលេងកម្សាន្តជាច្រើន ធ្វើឲ្យលក់ដូររបស់ពួកគាត់ លក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ។អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំនៅក្នុងថ្ងៃទី២ ឆ្នាំ២០២៥នេះ បានលើកឡើងឲ្យដឹងថា នៅ ក្នុងឆ្នាំនេះ ឃើញថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពល្អប្រសើរក្នុងរយៈពេល២ឆ្នាំកន្លងមក និងស្របពេលស្ថានភាព អាជីវកម្ម សិប្បកម្ម និងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងស្រុក បានកំពុងដំណើរការឡើងវិញ ជាពិសេសប្រជាពលរដ្ឋអាចរកចំណូល បានឡើងវិញជាធម្មតា បានធ្វើឲ្យពួកគាត់ចេញដើរកម្សាន្តជាហូរហែរ ជាពិសេសនៅក្នុងសង្ក្រាន្តវត្តភ្នំក្នុងឆ្នាំនេះជាដើម ដោយមាន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះ គិតមកដល់ថ្ងៃកណ្តាល នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អាជីវករដែលលក់វត្ថុអនុស្សាវរីយិ៍ ជាពិសេសការលក់នំចំណីរ និងម្ហូបអាហារហូបចុកផ្សេងៗ បានលក់ដាច់យ៉ាងខ្លាំង ហើយនៅថ្ងៃ ចូលឆ្នាំទី៣ស្អែកនេះ ពួកគាត់អាចនឹងអស់របស់លក់ដូច ខណៈនៅថ្ងៃទី២នេះ ប្រជាពលរដ្ឋបានសម្រុកចូលទិញយ៉ាងខ្លាំង។ នេះជា ការ ចូលរួមចំណែកផ្គត់ផ្គង់ដល់ការហូបចុក ជូនដល់ប្រជាពលរដ្ឋដើរកម្សាន្ត និងក៏ជាការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារ របស់ពួកគាត់ ក៏ដូចជាការចូលរួមចំណែកក្នុងពិធីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបាន ចូលរួមកម្សាន្ត ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំឆ្នាំនេះ ឃើញថា មានបងប្អូនក្រុមអាជីវករចូលរួមលក់ដូរជាហូរហែរ នេះជា ការចូលរួមផ្សព្វផ្សាយនូវផលិតផលខ្មែរ ដើម្បីស្វែងរកការគាំទ្របន្ថែម ។ ការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចចូលរួម លើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ និងប្រាក់ចំណូលផងដែរ។សូមបញ្ជាក់ថា សម្រាប់សង្គ្រាន្តវត្តភ្នំឆ្នាំ២០២៥នេះ ក្រៅពីការលក់ដូរ គណៈកម្មាការក៏បានរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដូចជា៖ ការដាក់តាំងបង្ហាញ ក៏ដូចជាការផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ អរិយធម៌ នៃសារៈមន្ទីរ និងបេតិកភណ្ឌ និងការលេងល្បែង ប្រជាប្រិយផ្សេងៗ ជាពិសេសការរាំកម្សាន្តទទួលវេតាឆ្នាំឆ្នាំថ្មីជាដើម៕ អត្ថបទ៖ សុន រ៉ាឌី,

ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីខេត្តព្រះសីហនុ ទទួលបានភ្ញៀវជិត ១០ម៉ឺននាក់

2025/04/15 12:37:18 pm        197
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរភ្ញៀវសរុប ៩៦.៨៩២នាក់ បានចូលមកខេត្តព្រះសីហនុ ។ លោក តាំង សុចិត្តគ្រឹគ្រឹស្នា បន្តថា ភ្ញៀវចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរសរុប ៩៦.៨៩២នាក់ ថយចុះ ៥% ក្នុងនោះ •ភ្ញៀវជាតិ ៩២.៣៦១នាក់ ថយចុះ ៦% •ភ្ញៀវបរទេស សរុប ៤.៥៣១នាក់ កើនឡើង ១៦% ។ ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប ៩៥.៥៩៩នាក់ ថយចុះ ៤% ក្នុងនោះ •ភ្ញៀវជាតិ ៩១.៧០៣នាក់ ថយចុះ ៥% •ភ្ញៀវបរទេស ៣.៨៩៦នាក់ កើនឡើង ២២% ។ ភ្ញៀវចូលតាមព្រលានយន្តហោះចំនួន ០៣ជើង កើនឡើង ០១ជើងធៀបនឹងឆ្នាំមុនមានភ្ញៀវសរុប ២៤៧នាក់ កើនឡើង ១៦៨% ក្នុងនោះ .ភ្ញៀវជាតិ ០៤នាក់ កើនឡើង១០០% .ភ្ញៀវអន្តរជាតិ ២៤៣នាក់ កើនឡើង ១៧០% ។ ភ្ញៀវទេសចរ ទៅកម្សាន្តតាមបណ្តាកោះនានា សរុប ១.០៤៦នាក់ ថយចុះ៣ ៨% ក្នុងនោះ •ភ្ញៀវជាតិ៦៥៤នាក់ ថយចុះ ៣៩% •ភ្ញៀវបរទេស ៣៩២នាក់ ថយចុះ ៣៨% ។

ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៤០ម៉ឺននាក់ ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/15 12:10:58 pm        208
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានសរុប ៤០៦,៧៩៥ នាក់ ។លោកហម អរុណ គូសបញ្ជាក់ថា ចំនួនភ្ញៀវខាងលើនេះគឺកើនឡើង ២.៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិ ៤០៦,០១៥ នាក់ កើនឡើង ២.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤,ភ្ញៀវទេសចរអន្តរជាតិ ៧៨០ នាក់ កើនឡើង ៨.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។លោក ហម អរុណ ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម សរុប ១២០,៥៥៥ នាក់,ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុប ២៨៦,២៤០ នាក់។ជាមួយគ្នានោះ លោក ហម អរុណ បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈព្រឹត្តិការណ៍សង្រ្កាន្តនៅកណ្ដាលក្រុងបាត់ដំបង និងនៅតាមបណ្ដាគោលដៅទេសចរណ៍នានាបានត្រៀមលក្ខណៈបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋនិងភ្ញៀវមកពីគ្រប់ទិសទី។សូមជម្រាបថា រដ្ឋបាលបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបងតាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូប អ្នកបាត់ដំបង ដូងខ្ទះយក្ស ក្រូចយក្ស ទុរេនយក្ស ណែមយក្ស ព្រមទាំងមានតំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងទឹកកំសាន្ត។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅ បរិវេណសួនវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជាង ១.០០០នាក់ ចូលសំចតទស្សនាកម្ពុជា

2025/04/15 11:32:04 am        193
នាវាទេសចរណ៍ឈ្មោះ OCEANIA REGATTA សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ១.០១៤នាក់ បានចូលសំចតនៅកំពង់ផែស្វយ័ត្នអន្តរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ ។នាវានេះ មានបណ្តោយប្រវែង ១៨០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ វាផ្ទុកមនុស្សកម្រជាតិសាសន៍សរុបចំនួន ១.០១៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៦១៤នាក់ និងនាវិក ៤០០នាក់ ដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក។ក្នុងដំណើរទេសចរណ៍អន្តរជាតិ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយនឹងចាកចេញបន្តដំណើរទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែល។ នេះ គឺជាការបញ្ជាក់ប្រាប់ឲ្យដឹង ពីនាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។

សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្វាយរៀង បើកដំណើរការព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងឆ្នាំ២០២៥

2025/04/15 11:05:58 am        52
ស្វាយរៀង÷ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលក្រុង បានប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រានស្វាយរៀងឆ្នាំ២០២៥រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ ខែមេសាឆ្នាំ២០២៥ នៅសួនកុមារក្រុងនិងខេត្តស្វាយរៀងក្រោមវត្តមានឯកឧត្តមទុំ សារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងជាតំណាងឯកឧត្តម ឌី វិទ្យាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងគណបក្សចុះជួយខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីនៅក្នុងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលក្រុងស្វាយរៀងជាច្រើនរូបផងដែរ។  ឯកឧត្តមទុំ សារ៉ាវុធ តំណាងឯកឧត្តមឌី វិជ្ជា ប្រធានសហភាពសារព័ន្ធយុវជនកម្ពុជាខេត្តបានបញ្ជាក់ថា សង្ក្រាន្តស្វាយរៀងដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយនឹងរដ្ឋបាលក្រុងបង្កើតព្រឹត្តិការណ៍នៅថ្ងៃនេះគឺមានការណែនាំរៀបចំដោយឯកឧត្តមឌី វិជ្ជា ក្នុងគោលបំណងញ៉ាំងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអោយមានភាពអធិកធម្មនៅក្នុងភូមិសាស្រ្តខេត្ត ក៏ដូចជាធ្វើការប្រមូលផ្ដុំយុវជនឲ្យងាកមកលេងល្បែងប្រជាប្រិយខ្មែរដែលបុព្វបុរសបានបន្សល់ទុកនិងបញ្ជៀសយុវជនឲ្យដើរឆ្ងាយពីគ្រឿងញៀន និងល្បែងផ្សេងៗទៀតដែលនាំឲ្យយុវជនប្រព្រឹត្តខុសនិងច្បាប់ជាតិ។  ទន្ទឹមនិងនោះដែរក្នុងនាមប្រធានសហភាពសារព័ន្ធយុវជនកម្ពុជាខេត្ត ឯកឧត្តមទុំ សារ៉ាវុធ នៅបានអំពាវនាវដល់យុវជននិងពលរដ្ឋទាំងអស់ចូលរួមលេងសប្បាយជាមួយនឹងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជន ដើម្បីរិតចំណងបង្កើតមិត្តភាព ឱ្យបានស្អិតរមួនសំដៅរួមរក្សាការពារសន្តិភាពឲ្យបានយូរអង្វែងតទៅ។  លោកណុប ចំរើន អភិបាលក្រុងនិងជាក្រុមការងារសម្របសម្រួលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្រុង បានបញ្ជាក់ថារយៈពេលថ្ងៃនៃការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ក្រុងបាននាំមកនូវល្បែងប្រជាប្រិយជាច្រើនមុខដើម្បីសម្ដែងឲ្យពលរដ្ឋក៏ដូចជាយុវជនចូលលេងកម្សាន្តរួមមាន ។ សំឡេង .... ... សូមបញ្ជាក់ថាសង្ក្រានស្វាយរៀង ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរៀបចំព្រឹត្តិការនៅឆ្នាំនេះ ផ្អែកទៅតាមភូមិសាស្ត្ររីកជាក់ស្ដែងរបស់ស្រុកក្រុងទាំង៨ សំដៅញ៉ាំងពិធីឲ្យមានភាពអធិបត្ថម្ភ កាត់បន្ថយផលប៉ះពាល់សុខភាពមនុស្សនិងបរិស្ថាន។                                          ​​  

សម្ដេចតេជោ ហ៊ុន សែន បង្ហាញប្រវត្តិរឿងដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០ឆ្នាំមុន សម្រាប់ជីវិតរបស់សម្ដេច

2025/04/15 10:42:00 am        252
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញនូវប្រវត្តិរឿងរ៉ាវជីវិតរបស់សម្ដេចដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០ឆ្នាំ មុនសម្រាប់ជីវិតរបស់សម្ដេចផ្ទាល់ ក្នុងនោះ ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ ជីវិតពេលមានភរិយា ជីវិតពេលមានកូន ជីវិតពេលមានចៅរបស់សម្ដេចផងដែរ។សម្ដេចតេជោ បានរសេរថា នៅថ្ងៃ៤ មេសាកន្លងមកនេះ គឺជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ (៤មេសា១៩៧០.៤មេសា២០២៥)។នៅថ្ងៃទី១៣ ខែមេសា កន្លងមក គឺជាខួបលើកទី៥១ឆ្នាំ ដែលសម្ដេចបានជួបមុខភរិយារបស់សម្ដេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាមនាចុងខែមីនា១៩៧៤ (១៣មេសា១៩៧៤ ១៣មេសា២០២៥)។សម្ដេចមានប្រសាសន៍បញ្ជាក់ថា ចុងក្រោយនៅថ្ងៃ១៦ មេសាជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់ និងពិការភ្នែកឆ្វេង (១៦មេសា១៩៧៥. ១៦មេសា២០២៥)។សម្ដេចតេជោបានរម្លឹកឡើងថា ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះមានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ ជីវិតពេលមានភរិយា.ជីវិតពេលមានកូន.ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន៕

សម្ដេចតេជោ ហ៊ុន សែន៖«ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព»!

2025/04/15 10:07:05 am        264
ព្រឹកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញវាយកូនគោលអបអរសាទរឆ្នាំថ្មីក្រោមម្លប់សន្តិភាព។ សម្ដេចតេជោ មានប្រសាសន៍ថា ៥០ឆ្នាំមុនពេលនេះ សម្ដេចកំពុងប្រយុទ្ធគ្នាមុនត្រូវរបួសភ្នែក ព្រឹកថ្ងៃ១៦ មេសា១៩៧៥។ នៅ៥០ឆ្នាំក្រោយគ្រប់ទីកន្លែងនាំគ្នាលេងកម្សាន្តសប្បាយគ្មានការភ័យខ្លាច។

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ២០២៥ ប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ កាន់តែច្រើន យកទេយ្យទាន និងចង្ហាន់នានាមកប្រគេនព្រះសង្ឃ

2025/04/15 09:36:41 am        245
នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ ញាតិញោម ប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនកុះករ បន្តនាំយកទេយ្យទាន និងចង្ហាន់នានាទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាទីវត្តអារាម។បងប្អូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី ជួបជុំគ្រួសារ មកកាន់វត្តចាក់អង្រែលើ រាជធានីភ្នំពេញ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។បងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញមកកាន់វត្តចាក់អង្រែលើ បានប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា ការដែលបានមកទីវត្តអារាម ពិតជាធ្វើឲ្យទឹកចិត្ត និងអារម្មណ៍របស់គាត់ មានសេចកី្តជ្រះថ្លា សប្បាយរីករាយខែរដូវបុណ្យចូលឆ្នាំខ្មែរ បានជួបជុំបងប្អូន ហើយការធ្វើបុណ្យយើងធ្វើនៅរដូវបុណ្យចូលឆ្នាំ ត្រូវដាក់នំអន្សមជ្រូក អន្សមចេក នំគម នំបត ទេយ្យទាន និងចង្ហាន់មកប្រគេនព្រះសង្ឃឲ្យត្រូវតាមប្រពៃណីនៃពិធីបុណ្យ។ ព្រមទាំងបានសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសល ថ្វាយ ប្រគេន ជូន ដូនតា បុព្វបុរស និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ឈានចូល ព.ស.២៥៦៩។ ក្នុងន័យនេះ បើប្រទេសជាតិយើងគ្មានសុខសន្តិភាព ប្រជាជនគ្រប់រូប គឺមិនអាចមកជួបជុំគ្រួសារធ្វើបុណ្យ ធ្វើទានបាននោះទេ មកដល់ពេលនេះប្រទេសយើងទូលំទូលាយខ្លាំងណាស់ កន្លែងណាក៏យើងអាចទៅធ្វើបុណ្យ ធ្វើទានបាន មិនថាទីអារាមនៅទីជនបទ និងក្នុងរាជធានីភ្នំពេញនោះទេ កន្លែងណាក៏ស្អាត មានសណ្តាប់ធ្នាប់ និងសុវតិ្ថភាព និងធ្វើឲ្យមានសុខសប្បាយដល់ប្រជាជនទូទាំងប្រទេស។ សូមរំលឹកថា៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានអត្ថន័យធំធេង ក្នុងការបណ្តុះអត្ថន័យសាមគ្គីភាពជាតិ ស្មារតីថែរក្សា ការពារ ស្រលាញ់ទំនៀមទំលាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ដ៏ផូរផង់៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
06/01/2026 10:06 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM