រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ

យុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង

2025/04/16 07:14:28 am        70
បាត់ដំបង៖ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជាខេត្តបាត់ដំបងបានដឹកនាំយុវជនលេងល្បែងប្រជាប្រិយខ្មែរយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។សកម្មភាពនៃការលេងល្បែងប្រជាប្រិយរួមមាន វាយក្អម ដណ្ដើមស្លឹកឈើ លាក់កន្សែង ប្រដាល់ធ្លាក់ទឹក ផ្លុំផ្សៅរកកាក់ និងប្រណាំងកង់យឺតជាដើម។ជាមួយគ្នានោះ យុវជន បានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងអំពាវនាវឱ្យពលរដ្ឋ និងយុវជនផ្សេងៗទៀតចូលរួមលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុលបន្ថែមទៀត ដើម្បីថែរក្សាការពារ និងលើកស្ទួយវប្បធម៌ប្រពៃណីរបស់ខ្មែរ។សូមជម្រាបថា រដ្ឋបាលបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។  ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបងតាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូប អ្នកបាត់ដំបង ដូងខ្ទះយក្ស ក្រូចយក្ស ទុរេនយក្ស ណែមយក្ស ព្រមទាំងមានតំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងទឹកកំសាន្ត។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅ បរិវេណសួនវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ពិធីសមាធិនៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥!

2025/04/15 10:02:33 pm        539
ការធ្វើសមាធិគឺជាផ្នែកមួយរបស់សាសនា ហើយក៏ធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។ការរៀបចំពិធីសមាធិ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នា នៅឯប្រាសាទអង្គរវត្ត ហើយ មានបំណងចូលរួមចំណែកបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពីសារៈប្រយោជន៍ នៃការធ្វើសមាធិ។ ទន្ទឹមនឹងនោះ ពិធីនេះក៏បានបណ្ដុះស្មារតីចំពោះការធ្វើសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សមាធិជាផ្នែកមួយដែលនាំមានសន្ដិភាពផ្លូវចិត្តដែរ។ ពិធីសមាធិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានប្រារព្ធឡើងនាថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងក្ដារបែនខាងលិចប្រាសាទអង្គរវត្ត នាវេលាម៉ោង ៦:២០នាទីល្ងាច៕

ពិធីសមាធិនៅប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥!

2025/04/15 10:01:08 pm        543
ការធ្វើសមាធិគឺជាផ្នែកមួយរបស់សាសនា ហើយក៏ធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។ការរៀបចំពិធីសមាធិ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នា នៅឯប្រាសាទអង្គរវត្ត ហើយ មានបំណងចូលរួមចំណែកបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពីសារៈប្រយោជន៍ នៃការធ្វើសមាធិ។ ទន្ទឹមនឹងនោះ ពិធីនេះក៏បានបណ្ដុះស្មារតីចំពោះការធ្វើសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សមាធិជាផ្នែកមួយដែលនាំមានសន្ដិភាពផ្លូវចិត្តដែរ។ ពិធីសមាធិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានប្រារព្ធឡើងនាថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងក្ដារបែនខាងលិចប្រាសាទអង្គរវត្ត នាវេលាម៉ោង ៦:២០នាទីល្ងាច៕

វ៉កស្ទ្រីតបានកំពុងទាក់ទាញភ្ញៀវទេសចរ មកដើរកម្សាន្តយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

2025/04/15 08:09:04 pm        530
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅតាមបណ្តោយមាត់ទន្លេរ វ៉កស្ទ្រីត (Walk Street) ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកដើរកម្សាន្តយ៉ាងច្រើនកុះករ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធមាត់ទន្លេរ និងក៏ជាការចូលរួមអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំថ្មី និងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានៅរាជធានីភ្នំពេញផងដែរ។នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី២ ត្រូវនិងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ នេះ នៅរាជធានីភ្នំពេញ ក្រៅពី តំបន់ទេសចរប្រវត្តិសាស្រ្តវត្តភ្នំ ដែលប្រជាពលរដ្ឋតែងតែទៅដើរកម្សាន្តនោះ ចំណែកនៅតាមបណ្តោយផ្លូវដើរថ្មើរជើងមាត់ទន្លេរ វ៉កស្ទ្រីត (Walk Street) ក៏មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលំហែរកាយជាហូរហែរផងដែរ ជាពិសេសនៅ ពេលរាត្រី ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ក៏ដូចជាការចូលរួមអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរ។ចំណែកនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរត្រូវនៅថ្ងៃទី២ ឆ្នាំ២០២៥ នេះ ឃើញថា មានប្រជាពលរដ្ឋមកដើរកម្សាន្ត នៅតាមបណ្តោយវ៉កស្ទ្រីត (Walk Street) យ៉ាងច្រើនកុះករ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ស្របពេលនៅរាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរកត់សម្គាល់ និងមានតំបន់លំហែរកាយជាច្រើនកន្លែង ជាពិសេសនៅក្នុងពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្កើតឱ្យមានតំបន់សម្រាប់ការដើរថ្មើរជើងនៅតាមបណ្តាយមាត់ទន្លេ និងមានការលក់នំចំណីជាហូរហែរ ផងដែរ, ដែលតាមរយៈនេះគឺជាការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវអន្តរជាតិមកកម្សាន្ត។ចំណែកអាជីវករលក់ដូរវិញ លើកឡើងឱ្យដឹងថា ចាប់តាំងពីការបើកតំបន់ដើរថ្មើរជើង (Walk Street) នៅទីនេះ ឃើញថា មានភ្ញៀវទេសចរណ៍មកដើរកម្សាន្តជាច្រើន ជាពិសេសនៅពេលរាត្រី ក្នុងនោះសម្រាប់ការលក់ដូររបស់ពួកគាត់ក៏បានលក់ដាច់សមរម្យ ជាពិសេសនៅក្នុងឱកាសចូលឆ្នាំនេះ ដើម្បីបម្រើសេវាជូនភ្ញៀវទេសចរណ៍ផង និងដើម្បីប្រាក់ចំណូលខ្លួនឯងផងដែរ។សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបាន ចូលរួមកម្សាន្ត ជាក់ស្តែងការរៀបចំនៅតាមផ្លូវដើរកម្សាន្តរតាមមាត់ទន្លេ (Walk Street) ត្រូវបានប្រជាពលរដ្ឋគាំទ្រពេញទំហឹង សម្រាប់ការដើរលំហែរកាយ ដើម្បីសុខភាព និងកំពុងក្លាយជាតំបន់កំពុងពេញនិយម សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដើរ កម្សាន្ត និងក៏ជាកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកម្សាន្ត និងការស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតាម មាត់ទន្លេ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី,

ស្នាដៃតម្បាញ សម្ភារប្រើប្រាស់ និងម្ហូបអាហារខ្មែរជាច្រើនបានដាក់បង្ហាញក្នុងពិព័រណ៍អង្គរសង្ក្រាន្ត

2025/04/15 07:06:29 pm        94
 ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំយកផលិតផលខ្មែរមកតាំងពិព័រណ៍ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអនុញ្ញាតិឲ្យនាំយកផលិតផលក្នុងភូមិស្រុក ឬក្នុងសហគមន៍របស់ពួកគាត់ មកតាំងបង្ហាញនៅក្នុងកម្មវិធីនេះ ដែលនេះបង្ហាញពីការគាំទ្រនូវផលិតផលខ្មែរ ក៏ដូចជាជួយជ្រោមជ្រែង ដើម្បីឲ្យស្នាដៃតពីដូនតាទាំងអស់នោះ បានបន្តមានដង្ហើម។ ពួកគាត់បានបន្តថា សម្រាប់ផលិតផល ដែលនាំយកមកពិព័រណ៍ក្នុងអង្គរសង្ក្រាន្តនេះ ស្ដង់នីមួយៗមិនមានការយកថ្លៃឈ្នួលនោះទេ គឺអនុញ្ញាតឲ្យលក់ដោយឥតគិតថ្លៃ ។ ក្រុមអាជីវករ បានបន្ថែមថា ការគិតគូររបស់ថ្នាក់ដឹកនាំនេះ មិនត្រឹមតែចង់បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ គឺថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋ ជាពិសេសអ្នកស្រុកអង្គរផ្ទាល់តែម្ដង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺបានផ្ដល់នូវអត្ថប្រយោជន៍ធំៗចំនួន៣ ទី១. គឺការបំផុសគំនិតស្នេហាជាតិ តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក ឲ្យស្គាល់ពីខ្មែរកាន់តែច្បាស់, ទី២. ជំរុញកំណើនទេសចរណ៍ និង៣. ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន។សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃខេត្តសៀមរាប កាលពីថ្ងៃទី១ មានអ្នកទៅលេងកម្សាន្តប្រមាណជិត ៨០ម៉ឺននាក់ ជាមួយនឹងការរៀបចំនូវកម្មវិធីសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ ប្រណាំងរទះគោ យុទ្ធគុន ដង្ហែរក្បួនអង្គរសង្ក្រាន្ត ប្រគំតន្ត្រីរាំលេងកម្សាន្ត និងការលេងទឹកជាដើម៕ 

ក្រុមគ្រូពេទ្យ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះ ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/15 07:01:07 pm        492
ក្រុមការងារគ្រូពេទ្យ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងស្តង់សុខភាពប្រចាំការ បានត្រៀមសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងកម្មវិធីសង្រ្កាន្តវត្តភ្នំ នៃរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ មនី្ទរសុខាភិបាល បានរៀបចំក្រុមការងារគ្រូពេទ្យ ចំនួនជាង៣០០នាក់ ដោយបំពេញការងារប្តូរវេណគ្នា។ ក្នុងនោះយើងមានក្រុមគ្រូពេទ្យចល័ត ចំនួន១០ក្រុម ស្តង់សុខភាពប្រចាំការ ចំនួន០៤ស្តង់ និងរថយន្តគិលានសង្រ្គោះបន្ទាន់ ចំនួន០៧គ្រឿង ដើម្បីបម្រើសេវាសុខភាពជូនបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលអញ្ជើញមកទស្សនា កម្សាន្តក្នុងកម្មវិធីសង្រ្កាន្តវត្ត។ ជាក់ស្តែងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ នៅសង្រ្កាន្តវត្តភ្នំនេះ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្ត មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ គ្រាន់តែគាត់មកទទួលសេវាដូចជា៖ គ្រិចជើង ឈឺក្បាល វិលមុខ និងរាគរុស តែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានករណីធ្ងន់ធ្ងរ កម្លាំងក្រុមគ្រូពេទ្យរបស់យើង និងធ្វើការបញ្ជូនគាត់ តាមរថយន្តគិលានសង្រ្គោះបន្ទាន់ ទៅធ្វើការសង្រ្គោះនៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ឬមនី្ទរពេទ្យថ្នាក់ជាតិ ភ្លាមៗតែម្តង។ចំណែកវេជ្ជបណ្ឌិត អៀវ ឡាលីន បម្រើការនៅមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យ បានរៀបចំស្តង់សុខភាព កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥មកម្លេះ ក្នុងមួយស្តង់សុខភាព មានក្រុមគ្រូពេទ្យប្រចាំការចំនួន០៦នាក់ ត្រៀមសង្រ្គោះបមឋ ស្ថិតនៅទីតាំងលើផ្លូវថ្មើរជើង មុខផ្សាររាត្រី ដើម្បីបម្រើការជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងកម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅសង្រ្កាន្តវត្តភ្នំ និងផ្លូវថ្មើរជើង។ ចាប់ផ្តើមផ្តល់សេវា ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង២៣:០០យប់។ ដោយឡែកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាចន្លោះពី៥០នាក់ ទៅ៦០នាក់ ហើយជំងឺដែលគាត់មកសុំបើកថ្នាំ គឺភាគច្រើនជំងឺផ្តាសាយ ឈឺក្បាល ចុកពោះ ក្តៅខ្លួន រាគតិចតួចជាដើម។សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ៕អត្ថបទ រដ្ឋា

ទស្សនីយភាពដ៏អស្ចារ្យនៃក្បួនដង្ហែរអង្គរសង្ក្រាន្ត!

2025/04/15 06:30:40 pm        181
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងវិធីបើក «ក្បួនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០២៥» នៅឯបរិវេណខាងលិចស្ពានហាល ប្រាសាទអង្គរវត្ត នាចុងរសៀលថ្ងៃទី១ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងផ្ដល់ទស្សនីយភាពដ៏អស្ចារ្យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីការទូត សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ទៀតផង។ក្រោមប្រធានបទ «ញញឹមសាទរ» ក្បួនដង្ហែរអង្គរសង្ក្រាន្ត ដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែមេសា បានបង្ហាញភាពរស់រវើកនៃកោសិកាទាំងអស់នៅក្នុងសង្គមកម្ពុជា និងបង្ហាញសាមគ្គីភាព, ភាពស្វាហាប់ និងទន់ភ្លន់តែម៉ឺងម៉ាត់របស់យុវជន។ «ញញឹមសាទរ» ក៏បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ដោយពលរដ្ឋខ្មែរបានបញ្ចេញគឺស្នាមញញឹម និងអបអរសាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក មានអត្តសញ្ញាណដ៏ផូរផង់។ ស្នាមញញឹមរបស់ពលរដ្ឋខ្មែរក៏បង្ហាញពីសេចក្ដីសោមនស្សចំពោះអ្វីដែលខ្លួនបានឆ្លងកាត់ និងទទួលបានជ័យជម្នះ ព្រមទាំងបង្ហាញមោទកភាពក្នុងភាពជាជាតិសាសន៍មួយដែលមានវ័យចំណាស់នៅលើពិភពលោក។ក្បួនដង្ហែអង្គរសង្ក្រាន្ត ជាកម្មវិធីមួយដ៏មានប្រជា ប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនាជាច្រើនអង្គ/នាក់។ ក្បួនដង្ហែក៏មានការនិមន្ត និងចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ដោយដើរជាក្បួន បែងចែកជាផែន ហើយទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍បានបង្កប់ខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ។

សង្ក្រាន្តវត្តភ្នំថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មីមានប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ អន្តរជាតិកុះករ ទៅលេងកម្សាន្តសប្បាយ

2025/04/15 05:57:17 pm        511
ភ្នំពេញ៖ សង្ក្រាន្តវត្តភ្នំថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ នាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយអឺងកង ។នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ នៅតែបន្តនាំគ្នាទៅកម្សាន្តសង្ក្រាន្តវត្តភ្នំ តាមរយះការលេងល្បែង​ប្រជាប្រិយ​នានារបស់ខ្មែរ រួមទាំងការកម្សាន្តសប្បាយជាមួយការលេងបាញ់ទឹក បាតម្ស៉ៅ នៅទីតាំងដែលអាជ្ញាធរមានការរៀបចំ និងការដើរទស្សនាផ្ទាំង​ទស្សនីយភាព​ជាច្រើនផ្សេងទៀត ដែលបានរៀបចំតាំងបង្ហាញនៅទីតាំងដែលមានការរៀបចំសង្ក្រាន្តខាងលើនេះ ។ ប្រជាពលរដ្ឋ និងភ្ញៀវជាតិដែលបានចូលរួមលេងកម្សាន្ត ​ដែលក្តីរីករាយ ចំពោះការរៀបចំ​របស់រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ ដែលជាឱកាសអាចឱ្យពួកគាត់​បានជួបជុំគ្នា​កម្សាន្តសប្បាយក្នុងឱកាសឆ្នាំថ្មី ។ ពួកគាត់បន្តថា ក្រោមដំបូល នៃសុខសន្តិភាពដ៏ពេញលេញ​របស់ប្រទេសជាតិ ទើបយើងអាច​មានការរៀបចំ​ប្រារព្ធ​កម្មវិធីជាតិជាបន្តបន្ទាប់ ​ដែលអនុញ្ញាត​ឱ្យប្រជាជនកម្ពុជា និង​បណ្តាភ្ញៀវជាជាតិសាសន៍​ដទៃ លេងកម្សាន្តបានសប្បាយដោយមិនមានការព្រួយ​បារម្ភលើ​បញ្ហាសន្តិសុខសុវត្ថិភាព ។ សូមបញ្ជាក់ថា ​ចំពោះលំហូរចរាចរណ៍ នៅជុំវិញ​បរិវេណ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងប្រារព្ធពិធី ត្រូវបានអាជ្ញាធរបិទចរាចរណ៍ទាំងស្រុង ។ បន្ថែពីនោះ អាជ្ញាធររាជធានី ក៏បានបើកផ្លូវថ្មើរជើង Walk Street បន្ថែមរយៈពេល០៦ថ្ងៃផងដែរ ​ដើម្បីទុក​លទ្ធភាព និង​ជាការពង្រីកវិសាលភាពឱ្យកាន់តែធំទូលាយសម្រាប់ពលរដ្ឋ និងភ្ញៀវអន្តរជាតិ​ដើរកម្សាន្តដោយមិនមានការព្រួយបារម្ភពីចរាចរណ៍លើដងផ្លូវ ៕ អត្ថបទ ៖ លីហេង

សង្ក្រាន្តស្វាយរៀងរយៈពេល២ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៣០ម៉ឺននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត

2025/04/15 05:30:41 pm        81
ស្វាយរៀង ÷  តាមរបាយការណ៍របស់មន្ទីរទេសចរខេត្តស្វាយរៀងដែលទូរទស្សន៏btvទទួលបានតាមសារ telegramឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤.១៥ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តមានភ្ញៀវទេសចរ និងពលរដ្ឋបានចូលមកលេងកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តស្វាយរៀង ចំនួនប្រមាណជាង៣សែននាក់,ក្នុងនោះភ្ញៀវបរទេសមានចំនួន៣ពាន់៥៩០នាក់។  ក្នុងពេលចូលមកលេងកម្សាន្តក្នុងភូមិសាស្ត្រក្រុងស្វាយរៀងយុវជន និងពលរដ្ឋមកពីតំបន់ផ្សេងៗក្នុងខេត្តបានមានចំណាប់អារម្មណ៏ដោយសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ពិសេស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានរៀបចំសង្ក្រាន្តឲ្យពួកគាត់ចូលលេងកំសាន្តសប្បាយក្រោមម្លប់សន្តិភាព។ សូមបញ្ជាក់ថាស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះក្រៅពីរដ្ឋបាលខេត្តរៀបចំទីតាំងរួមសម្រាប់ពលរដ្ឋចូលលេងកំសាន្ត នូវមានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការចង្អុលណែនាំរបស់ឯកឧត្តម ឌី វិទ្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាអនុប្រធានថ្នាក់កណ្ដាល និងរាជរដ្ឋាភិបាលចុះជួយខេត្តផងនោះសហភាពសហព័ន្ធយុវជនស្រុកក្រុងទាំង៨របស់ខេត្ត បានសហការជាមួយរដ្ឋបាលមូលដ្ឋានរៀបចំទីតាំងសម្រាប់ផ្ដល់ឲ្យយុវជនយុវនារីនិងពលរដ្ឋចូលលេងសប្បាយផងដែរ។                                            

ប្រជាពលរដ្ឋរាប់ម៉ឺននាក់លេងល្បែង​ប្រជាប្រិយ ទាញព្រ័ត្រ​ប្រវែងជាង៨០ម៉ែត្រ ក្នុងព្រឹត្តិការណ៍«តាកែវសង្រ្កាន្ត»

2025/04/15 04:59:10 pm        429
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅថ្ងៃទី២ នៃថ្ងៃបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ បានដឹកនាំអភិបាលរង មន្រ្តីរាជការ ក្រុមការងារ ស ស យ ក និងបងប្អូបនប្រជាពលរដ្ឋរាប់ម៉ឺននាក់ លេងកម្សាន្តនៅទីតាំងសួនច្បារមាត់បឹងតាកែវ ដែលរដ្ឋបាលខេត្តបានរៀបចំ«តាកែវសង្រ្កាន្តឆ្នាំ២០២៥» រយៈពេល៣ថ្ងៃ ចាប់បីថ្ងៃទី ១៤ ១៥ និងទី១៦។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM
Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia
06/01/2026 11:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
06/01/2026 11:06 AM
ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM