កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០

ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង ​​ត្រូវបានបញ្ចប់ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព

2025/04/16 05:56:20 pm        117
ស្វាយរៀង÷ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ នៅខេត្តស្វាយរៀង ត្រូវបានបញ្ចប់ប្រកបដោយក្តី សោមនស្សសប្បាយរីករាយ របស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងនិងក្រៅខេត្តក្រោមម្លប់សន្តិភាព។ ព្រះរាជាគណះថ្នាក់កិត្តយស គង់ សុម៉ាលី ព្រះចៅអធិការវត្តត្រពាំងត្រាវ ឃុំ ញរ ស្រុកកំពង់រោទិ៍ និងជាតំណាង ព្រះសង្ឃ នៅទូទាំង ខេត្តស្វាយរៀងសូមថ្លែងអំណរគុណចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិសទ័ក្នុងនិងក្រៅខេត្ត ដែលបាននាំមកនូវ ចង្ហាន់ ទេយ្យវត្ថុ បច្ចយ័ ប្រគេនដល់ព្រះសង្ឃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឧទ្ទិសកុសល ដាឆ្លង បង្សុកូលជូនដល់វិញ្ញាណខន្ទ័ ជីដូន ជីតា ញ្ញាត្តិការទាំង៧សន្តាន់ដែលបានចែកឋានទៅកាន់បរម្យសុខ  ក្នុងស្មារតីសាមគ្គី ឯកភាពជាតិ ។ស្ថិតក្នុងបរិយាកាសជួបជុំសប្បាយរីករាយថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តត្រពាំងត្រាវ ឃុំ ញរ ស្រុកកំពង់រោទិ៍ ពលរដ្ឋដែលមកពីតំបន់នានាបានមានចំណាប់អារម្មណ៍ ដោយគោរពថ្លែងនូវអំណរគុណ(សន្តិភាព) ដែលកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន មានសន្តិភាព មានការអភិវឌ្ឍន៏ ពិសេសវិសយ័សាសនា វត្តអារាមបានកសាងឡើងនៅគ្រប់មូលដ្ឋាន ដើម្បីទទួលពុទ្ធបរិសទ័មកធ្វើបុណ្យធ្វើទាន ទទួលយកមគ្គផលតាមក្តីប៉ង់ប្រាថ្នារបស់ពួកគាត់ ។សំឡេង.........តាមរបាយការណ៍ របស់គណៈបញ្ជាការឯកភាពខេត្តក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្វាយរៀង ពុំមានបញ្ហាអសន្តិសុខគួរឲ្យកត់សម្គាល់នោះទេ ខណៈដែលមន្ត្រីមានសមត្ថកិច្ចនិងប្រជាការពារបានចូលរួមការពារ វត្តអារាម និងទីតាំងលេងកំសាន្តយ៉ាងម៉ត់ក្នុងស្មារតីទទួលខុសរបស់មន្ត្រីពាក់ពន្ធ័ ។                                                                          ​ 

ពិធីដង្ហែព្រះពុទ្ធបដិមា និងពិធីស្រង់ព្រះ ជាពិធីដ៏សំខាន់មួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃបញ្ចប់

2025/04/16 05:05:09 pm        123
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។  ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។សូមជម្រាបថា ពិធីស្រង់ព្រះ គឺជាពិធីមួយដែលរៀបចំឡើងក្នុងគោលបំណងសូមខមាទោសចំពោះកំហុសឆ្គងរបស់កូនចៅ ដែលបានប្រព្រឹត្តកន្លងមកទាំងកាយវាចារចិត្តចំពោះមាតាបិតា និងជីដូនជីតា ហើយពិធីនេះ ត្រូវបានប្រជាជន កម្ពុជា តែងតែរៀបចំសម្រាប់ធ្វើការស្រង់ទឹកជូនដល់ព្រះពុទ្ធរូបព្រះសង្ឃមាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្ត អារាម និងតាមភូមិស្រុក។ នៅក្នុងកម្មវិធីនេះមានក្បួនដង្ហែព្រះបដិមា និងមានការប្រគុំភ្លេងពិណពាទ្យ និងមាន ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមក្នុងក្បួនដង្ហែនេះផងដែរ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រមូលផ្តុំមិនត្រឹមតែកម្មវិធីកម្សាន្តសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីសាសនា ស្របតាមលំអាននៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដែលប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា ក៏ដូចជាយុវជន បានចូលរួមធ្វើបុណ្យរួមគ្នា ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីទៀតផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង នឹងដាក់ចេញទិសដៅបន្តកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2025/04/16 04:31:20 pm        229
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចរីករាយនឹងជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាស្វាគមន៍ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥នេះ។ ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី មានប្រសាសន៍ថា ទស្សនកិច្ចនេះបានស្ដែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ សម្ដេចបានរម្លឹកឡើងថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពប្រវត្តិសាស្រ្ដ និងយូរអង្វែង ខណៈប្រទេសកម្ពុជា ចិន បានពង្រឹងនឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអំឡុងពេល ៦៧ ឆ្នាំចុងក្រោយនេះ ដោយបានចាប់ផ្ដើមនៅជំនាន់សម្ដេចព្រះមរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្ដេចតេជោ ហ៊ុន សែន មកដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ សម្ដេចធិបតីមានប្រសាសន៍ថា ទំនាក់ទំនង កម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់បំផុត ជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចធិបតី បានបន្តថា ប្រទេសកម្ពុជា-ចិន កំពុងរួមគ្នា បង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ និងក្របខណ្ឌ និងក្របខណ្ឌសហគមន៍វាសនារួមដើម្បីផលប្រយោជន៍រួមដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្នើភាព ស្នើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចំពោះកម្ពុជា មិត្តចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ភាពជាដៃគូកម្ពុជា-ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពកម្ពុជា និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា៖«សម្ដេចរីករាយនឹងជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ»។សូមជម្រាបថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមនឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។ ក្រៅពីនេះ ក៏មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាផងដែរ៕

សម្ដេចតជោ ហ៊ុន សែន៖កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

2025/04/16 04:23:53 pm        28
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានថ្លែងសារ ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

ជីវប្រវត្តិ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

2025/04/16 04:07:02 pm        300
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ភេទប្រុស ជនជាតិហាន (Han) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ មានស្រុកកំណើតហ្វូពីង (Fuping) ខេត្តស្រានស៊ី (Shaanxi) ប្រទេសចិន។ ឯកឧត្តមបានចាប់ផ្តើមធ្វើការនៅខែមករា ឆ្នាំ១៩៦៩ ហើយបានចូលជាសមាជិកនៃបក្សកុម្មុយនីស្តចិននៅខែមករា ឆ្នាំ១៩៧៤។ ឯកឧត្តមបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យ Tsinghua ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកច្បាប់។បច្ចុប្បន្ន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) កាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

រកឃើញជ័យលាភីសែលហ្វី (Selfie) អង្គរសង្រ្កាន្ដ ប្រធានបទ «ញញឹមសាទរ»

2025/04/16 02:57:02 pm        201
ការប្រកួតថតរូបសែលហ្វីអង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរ» ពេលនេះបានរកឃើញម្ចាស់ជ័យលាភីហើយ។ នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតសែលហ្វីអង្គរសង្រ្កាន្តឆ្នាំ២០២៥នៅឆាកតន្ដ្រី «សួស្តីឆ្នាំថ្មី» ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។គួររំលឹកដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានរៀបចំឱ្យមានជាការប្រកួតសែលហ្វី (Selfie) ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមរបស់ពុកម៉ែ មាមីង បងប្អូន ដែលអញ្ជើញមកទស្សនាកំសាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ និងបំផុសចលនាផ្សព្វផ្សាយពីអង្គរសង្រ្កាន្តក្នុងស្រទាប់មហាជន ដែលអញ្ជើញមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ការប្រកួតត្រូវបានរៀបចំ ជា ២វិញ្ញាសារគឺ៖ វិញ្ញាសារទោល (Solofie) និងវិញ្ញាសារគូ (Couplefie)។ ក្រោយពីដាក់ឱ្យមហាជន អ្នកគាំទ្រចូលរួមបោះឆ្នោតតាមរយៈការ react នៅលើរូបក្នុងទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជ័យលាភីចំនួន ៦ រូប លើ២វិញ្ញាសារ ត្រូវបានមហាជនបោះឆ្នោតឱ្យច្រើនជាងគេ។ ចំពោះរង្វាន់ដែលទទួលបានរួមមាន៖ ពាន១ ប្រាក់រង្វាន់ ដែលមាន លេខ ១ ទឹកប្រាក់ ១ លាន រៀល លេខ ២ ទឹកប្រាក់ ៦ សែន រៀល និង លេខ ៣ ទឹកប្រាក់ ៤ សែន រៀល ព្រមជាមួយវត្ថុអនុស្សាវរីយ៍អង្គរសង្រ្កាន្តជាច្រើនមុខទៀតផងដែរ។

លោកអភិបាលខណ្ឌដូនពេញ ចែកអំណោយសប្បុរសធម៌ ដល់ពលរដ្ឋនិងអ្នកអនាម័យក្នុងមូលដ្ឋានចំនួន១០០០នាក់

2025/04/16 01:38:04 pm        129
ភ្នំពេញ៖ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើកម្មវិធី ចែកអំណោយសប្បុរសធម៌ ដល់ពលរដ្ឋមានភាពខ្វះខាត និងអ្នកអនាម័យក្នុងមូលដ្ឋានខណ្ឌចំនួន១០០០នាក់។ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃចូលឆ្នាំថ្ងៃទី០៣ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងសប្បុរសជន បានចែកអំណោយ ដល់ពលរដ្ឋមានភាពខ្វះខាត និងអ្នកអនាម័យក្នុងមូលដ្ឋានខណ្ឌចំនួន១០០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន គ្រឿងទេស ,អង្ករ ០៥គីឡូ , ថវិកាចំនួន៨៨៨០០រៀល។ក្នុងនោះដែរ លោក អភិបាលខណ្ឌដូនពេញ បានថ្លែងអំណរអរគុណ ដល់ម្ចាស់សប្បុរសធម៌ និងសូមអរគុណដល់បងប្អូនអ្នកអនាម័យ យកចិត្តទុកដាក់ថែរក្សាបរិស្ថានអនាម័យ បោសសម្អាត ក្នុងមូលដ្ឋានបានល្អប្រសើរ ជាពិសេសទីតាំងប្រារព្ធពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរៀបចំកម្មវិធីសង្ក្រាន្ត មានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តយ៉ាងច្រើនកុះករ និងនៅថ្ងៃនេះមួយថ្ងៃបន្ថែមទៀត និងដងផ្លូវស្របមាត់ទន្លេ walk street៕អត្ថបទ ៖ កុម្ភៈ

ប្រជាពលរដ្ឋ និងយុវជនជាង៤១ម៉ឺននាក់ ចូលរួមសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរថ្ងៃទី២នៅខេត្តកំពង់ឆ្នាំង

2025/04/16 01:26:34 pm        116
កំពង់ឆ្នាំង៖ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា សង្ក្រាន្តឆ្នាំំថ្មីប្រពៃណីខ្មែរក្នុងថ្ងៃទី២ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងយុវជនចូលរួមកំសាន្តសប្បាយក្នុងខេត្តកំពង់ឆ្នាំងប្រមាណជាង៤១ម៉ឺននាក់ ហើយនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦នេះ នឹងមានអ្នកចូលរួមកាន់តែច្រើនក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីនៅកំពង់ឆ្នាំង។ នៅថ្ងៃទី១៥ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង៤១ម៉ឺននាក់ ដោយទឹកមុខពួកគាត់ពោរពេញដោយក្តីសប្បាយរីករាយ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ របស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋ និងយុវជនយើងប្រមាណជាង៤១ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។ប្រជាពលរដ្ឋ និងយុវជនបាននាំគ្នាលេងយ៉ាងសប្បាយរីករាយដោយគ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានយ៉ាងមានប្រសិទ្ធភាព ៕ កាំង ហុងវាស្នា

អបអរសាទរ! កីឡាករពិការដៃ ជា ស៊ីដេត គ្រងជើងឯកស្ដេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥

2025/04/16 11:24:44 am        170
ក្នុងការប្រកួតនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រមទាំងវត្តមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន នៅទីតាំងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥។ក្រោយយកឈ្នះកីឡាករ ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ។ សម្រាប់កីឡាករជយលាភីក្នុងការប្រកួតកីឡាអុកចត្រង្គឆ្នាំនេះ លេខ១ កីឡាករ ជា ស៊ីដេត ទទួលបានប្រាក់រង្វាន់ ១០លានរៀល, លេខ២ កីឡាករ ម៉េង សេរីសម្បត្តិ ទទួលបានប្រាក់រង្វាន់ ៦លានរៀល, លេខ៣ កីឡាករ ឈាវ បូរ៉ា ទទួលបានប្រាក់រង្វាន់ ៤លានរៀល និងលេខ៤ កីឡាករ សុខ លឹមហេង ទទួលបានប្រាក់រង្វាន់ ៨០ម៉ឺនរៀល។ អ្វីដែលពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភប្រាក់រង្វាន់បន្ថែម ដោយលេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល ។ រីឯកីឡាករលេខ៥ ដល់លេខ១០ ក៏ទទួលបានថវិកា ២លានរៀលម្នាក់ផងដែរ។

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខេត្តបាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង៦៦ម៉ឺននាក់​

2025/04/16 10:29:04 am        201
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា​ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥​មានចំនួនសរុប ៦៦២​ ៣៣៥ នាក់​ កើនឡើង ២៧.៥៥ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិ ៦៦១,៣៧៨ នាក់ កើនឡើង ២៧.៥៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤​និងភ្ញៀវទេសចរអន្តរជាតិ ៩៥៧ នាក់ កើនឡើង ៤.៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ សូមបញ្ជាក់ថាក្នុងនោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម សរុប ២០១,៧៣៦ នាក់-ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុប ៤៦០,៥៩៩ នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM