អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

ខេត្តកោះកុងមានភ្ញៀវទេសចរជិត៥ម៉ឺននាក់ មកលងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

2025/04/17 01:01:06 pm        272
ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៥ម៉ឺននាក់ ដែលមកស្នាក់នៅលេងកម្សាន្តឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃមកនេះ។ បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រតិបត្តិករ សេវាករ និងអាជីវករខ្លះបានរក្សាតម្លៃសេវារបស់ខ្លួនយ៉ាងល្អប្រសើរ។ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តកោះកុងមានភ្ញៀវជាតិចំនួន៤៦.៨៤៦ និងភ្ញៀវបរទេសចំនួន២.៤២៣នាក់ សរុបចំនួន៤៩.២៦៩ កើន២ម៉ឺន៩ពាន់នាក់ ស្មើនឹង១៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ដោយឡែកប្រជាពលរដ្ឋ និងអ្នកភ្ញៀវទេសចរនៅតាមទីតាំងប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី មានដល់ទៅ៣សែន៣ម៉ឺននាក់ អំឡុងពេល៣ថ្ងៃដូចគ្នានេះ។លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៥ថា មូលហេតុដែលនាំឱ្យចំនួនអ្នកទេសចរកើនឡើងយ៉ាងដូច្នេះ ក៏ព្រោះតែអាជ្ញាធរ​បានរៀបចំ​ការប្រគុំតន្រ្តី តំបន់លេងល្បែងប្រជាប្រិយ ពិព័រណ៍អាហារ តំបន់ត្រជាក់ចិត្ត និងពិធីស្រង់ទឹកព្រះពុទ្ធរូប។ ម៉្យាងទៀត អាកាសធាតុក៏អំណោយផលល្អ បូករួមផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនាជិតរួចរាល់ជាស្ថាពរ។បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង គោលដៅអ្នកទេសចរទៅលេង​កម្សាន្តច្រើន​ជាងគេ គឺទី១ មុខសាលាខេត្ត ព្រោះមានកម្មវិធីកម្សាន្តជាច្រើន តំបន់ឆ្នេរឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់ទេសចរកោះស្តេច ស្រុកគិរីសាគរ។ ក្រុមប្រតិបត្តិករ សេវាករ និងអាជីករមួយចំនួនធំបានរក្សាតម្លៃសេវារបស់ខ្លួនបានយ៉ាងល្អជូនអតិថិជន និងខ្លះទៀត​បានបន្តតម្លើងថ្លៃសេវាស្នាក់នៅហូបចុក ប៉ុន្តែតម្លើងក្នុងតម្លៃទទួលយកបានពីភ្ញៀវទេសចរ​ប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ថ្លែងដែរថា បញ្ហាសន្តិសុខ​សណ្តាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយ​ភាពល្អប្រសើរពុំមានបាតុភាពអសន្តិសុខអ្វីកើតមានឡើងទេ ពោលគឺលោកចាត់ចែង​បញ្ជាកងកម្លាំងជំនាញពង្រាយទៅតាមតំបន់ប្រារព្ធពិធីកម្សាន្តរីករាយ និងតំបន់សហគមន៍ទេសចរណ៍។ កន្លងទៅ លោកស្នងការនគរបាលខេត្ត ធ្លាប់លើកឡើងថា មិនអនុញ្ញាត្តឱ្យពលរដ្ឋ ឬយុវជនលេងជះទឹក ប៉ោតម្សៅ ដែលខុសទីតាំងដែលអាជ្ញាធរ​កំណត់រៀបចំលេងនោះទេ ករណីបង្កភាពអសណ្តាប់ធ្នាប់ណាមួយនឹងមានវិធាន​ការច្បាប់ជាក់ជាពុំខាន៕ អត្ថបទ៖ឈឹម មករា

ព្រះមហាក្សត្រ នរោត្ដម សីហមុនី ស្តេចយាងទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping)

2025/04/17 12:52:51 pm        142
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាង ទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៧ មេសា ២០២៥។

ប្រជាពលរដ្ឋ នាំគ្នាមកលេងកម្សាន្តល្បែងប្រជាប្រិយ និងការប្រគុំតន្រី្ត នៅសង្រ្កាន្តវត្តព្រះវិហារសួគ៌ ខេត្តកណ្តាលថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី

2025/04/17 12:05:41 pm        201
នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ មកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្រី្តនៅសង្រ្កាន្តវត្តព្រះវិហារសួគ៌ ស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។លោក ស្រឿន កុសល អនុប្រធានគណៈកម្មការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ សង្ក្រាន្តវត្តព្រះវិហារសួគ៌ ថ្លែងប្រាប់BTV ព័ត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា សង្រ្កាន្តវត្តព្រះវិហារសួគ៌ រៀបចំការលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្រី្ត ជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះវិហារសួគ៌ ដោយចាប់ផ្តើមពីថ្ងៃ១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយកម្មវិធីសង្រ្កាន្តបានប្រព្រឹតិ្តទៅចាប់ពីម៉ោង១៣:០០រសៀល រហូតដល់ម៉ោង១៨:០០ល្ងាច អាស្រ័យទៅតាមវិញ្ញាសារល្បែងប្រជាប្រិយខ្មែរ ក្នុងនោះវិញ្ញាសារលេងល្បែងប្រជាប្រិយខ្មែរ សង្ក្រាន្តវត្តព្រះវិហារសួគ៌ រួមមាន៖ ល្បែងប្រជាប្រិយវាយក្អម ល្បែងប្រជាប្រិយដណ្តើមស្លឹកឈើ ល្បែងប្រជាប្រិយទាញព្រ័ត្រ ល្បែងប្រជាប្រិយចោលឈូង ល្បែងប្រជាប្រិយអង្រុឌចាប់រង្វាន់ និងល្បែងប្រជាប្រិយឡើងសរសខ្លាញ់ជាដើម។ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្រ្កាន្តវត្តព្រះវិហារសួគ៌ ពិតជាសប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន នៅសង្ក្រាន្តវត្តព្រះវិហារសួគ៌។ ...សម្លេងប្រជាពលរដ្ឋ ២នាក់ យកជិត០១នាទី...(sound 02)ជាចុងក្រោយលោក ស្រឿន កុសល បានបញ្ជាក់ទៀតថា យើងមានសង្រ្កាន្តឆ្នាំថ្មី និងការជួបជុំលេងល្បែងប្រជាប្រិយខ្មែរ សប្បាយរីករាយ និងការអភិវឌ្ឍន៍គ្រប់វិស័យរហូតមកដល់ថ្ងៃនេះ គឺរស់នៅក្រោមម្លប់សន្តិភាព អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ជូនប្រជាពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ៕អត្ថបទ រដ្ឋា

ពលរដ្ឋជាង១២០០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរដ្ឋជិះដោយមិនបង់ប្រាក់ទៅមកភ្នំពេញ-បាត់ដំបង

2025/04/17 11:56:18 am        114
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងរដ្ឋដោយមិនបង់ប្រាក់វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីបន្តប្រកបមុខរបរការងារបន្ទាប់ពីធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាទីតាំងចំណតរថយន្តផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា មានអ្នកដំណើរប្រមាណជាង ១២ ០០០នាក់ បានជិះរថយន្តក្រុងដោយមិនបង់ប្រាក់ទៅមកភ្នំពេញ-បាត់ដំបង។ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និង បាត់ដំបង-ភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ដែលបានផ្ដល់រថយន្តក្រុង ឱ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។សូមរំលឹកថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងចំនួន៧៥គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយធ្វើដំណើរមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត​ជួបជុំបងប្អូនក្រុមគ្រួសារ៕

សម្តេចតេជោ៖ ដំណើរទស្សនកិច្ចប្រធានាធិបតីចិន ជាព្រឹត្តិការណ៍ដ៏សំខាន់ រួមទាំងធ្វើឲ្យមិត្តភាពកម្ពុជា និងចិនកាន់តែរឹងមាំ

2025/04/17 11:48:50 am        236
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច របស់កម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ផ្លូវរដ្ឋនៅកម្ពុ ជារយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ រួមទាំងធ្វើឲ្យចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀតផងដែរ ខណៈ ដំណើរទស្សនកិច្ចជាលើកទី២លើទឹកដីកម្ពុជារបស់ប្រមុខរដ្ឋនៃប្រទេសមហាអំណាចទី២ លើពិភពលោក រូបនេះត្រូវបានរំពឹងថា នឹងនាំផលប្រយោជន៍ជូនកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ។ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញ ​ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧ និង១៨ ខែមេសា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា​បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ ឯកឧត្តមនឹងជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ ហើយនឹងមានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់កាលពីរសៀលថ្ងៃទី១៦ មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ថ្ងៃរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចពិពភលោកទី២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយនេះ ដោយសម្តេចបាន​បញ្ជាក់ថា«កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត​នូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ»។ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅលើទឹកដីកម្ពុជា ជាលើកទីពីររបស់ឯកឧត្តម ស៊ី ជីនពីងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញវីដេអូឃ្លីបមួយ ដោយបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ ខណៈសម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ ស្តែងឲ្យឃើញនូវសារៈសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា និងចិន។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«កម្ពុជា-ចិត្តគឺជាមិត្តភាពជាប្រវត្តិសាស្រ្ត និង យូរអង្វែង ប្រទេសយើងទាំងពីរពង្រឹង និងពង្រីកឥតឈប់ឈរ នូវទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការលើ គ្រប់វិស័យ ក្នុងអំឡុងពេល៦៧ឆ្នាំចុងក្រោយនេះ ដោយចាប់ផ្តើមនូវ​ជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន»។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់បំផុត ជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ ប្រទេសយើង ទាំងពីរកំពុងរួមគ្នាបង្កើតសមិទ្ធផលថ្មីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ និងកសាងសហគមន៍វាស្នារួម ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលការណ៍​គោរពអធិបតីភាព ស្មើភាព ស្មើសិទ្ធ មិន ចូលជ្រាតជ្រែកចូលកិច្ចការផ្ទៃក្នុង….។តាមរយៈវីដេអូឃ្លីបនេះដែរសម្តេចធិបតី បានលើកឡើងផងដែរថា ចំពោះកម្ពុជា-ចិន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ ភាពជាដៃគូរកម្ពុជា-ចិន ក៏ជួយពង្រឹងនូវឯករាជ្យភាព សមត្ថភាពការ​ពារជាតិ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រកាសថា ក្នុងនាមជានាយករដ្ឋមន្រ្តីសម្តេច រីករាយ​ក្នុងការពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដើម្បីដាក់ចេញនូវទិសដៅ​បន្តនូវកិច្ច សហប្រតិបត្តិការកម្ពុជា និងចិនសំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ(កម្ពុជា-ចិន)៕អត្ថបទបាន ចក់

ប្រជាពលរដ្ឋ ចូលមកលេងកម្សាន្តខេត្តកំពង់ឆ្នាំង ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី៣ថ្ងៃនេះ មានជាង១លាន៤៣ម៉ឺននាក់

2025/04/17 10:32:58 am        94
កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិប្រមាណជាង១លាន៤៣ម៉ឺននាក់ និងអន្តរជាតិចំនួន៧៨៩នាក់ បានចូលមកលេងកម្សាន្តនៅតាមទីតាំងប្រារព្វសង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ពីលោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។លោក នូ ផល្គុណ បានបន្តថា៖ សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៥នេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងលេងកំសាន្តចំនួន៤ទីតាំង ១.សួនបាញ់ទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្វពិធីចូលសង្ក្រាន្តឆ្នាំថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ, ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត, ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រីខ្នាតធំ សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី និងទី៤. សួនសម្តេចចៅហ្វាវាំង គង់ សំអុល ។ សង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំលេងល្បែងប្រពៃណីជាតិមាន របាំត្រុត ឆៃយ៉ាំ ទាញព្រាត់ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្កើននូវបរិយាកាសសប្បាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវៀងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹងយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាមវត្តអារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រាន្តឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។ បងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមលេងយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយរីករាយទាំងនេះបញ្ជាក់ឲ្យឃើញថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ កាំង ហុងវាស្នា

ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2025/04/17 10:23:02 am        252
តាកែវ៖ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលស្នាក់នៅ និងលេងកម្សាន្ត ចំនួនជាង១លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួនជាង ២៧០០នាក់។ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំតាកែវសង្ក្រាន្ត នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្ត ចំនួនជាង៨០ម៉ឺននាក់ ។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងចំណោមក្រុង-ស្រុកទាំង១០របស់ខេត្ត គឺ ស្រុកបាទី ស្រុកគីរីវង់ និងស្រុកអង្គរបុរី ក៏បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេងកម្សាន្ត យ៉ាងច្រើនកុះរកផងដែរ ។ចំណែកសន្តិសុខសុវត្ថិភាព​នៅក្នុងពិធីបុណ្យចូលឆ្នាំបីថ្ងៃនេះ ត្រូវបានឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែង​ថែរក្សាបានយ៉ាងល្អប្រសើរ ៕

បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្ដព្រះសីហនុ ទទួលបានភ្ញៀវជាង៤០ម៉ឺននាក់

2025/04/17 09:58:29 am        205
ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ខេត្ដព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមរមណីយដ្ឋានទេសចរណ៍នានា មានចំនួនសរុប ៤២៩.៤៥២នាក់ ថយចុះ ៣០% ។លោក តាំង សុចិត្ដគ្រឹស្នា បន្ដថា ភ្ញៀវទេសចរ ដែលបានចូលមកខេត្តព្រះសីហនុ រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ៤២៩.៤៥២នាក់ ថយចុះ ៣០% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤១៦.៦៦៣នាក់ ថយចុះ៣០% ភ្ញៀវបរទេសសរុប ១២.៧៨៩នាក់ កើនឡើង ៧% ។ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុបចំនួន ៤២៦.២៧៤នាក់ ថយចុះ៣០% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤១៥.១៨៤នាក់ ថយចុះ ៣០% ភ្ញៀវបរទេស មានចំនួន ១១.០៩០នាក់ កើនឡើង ៩% ។ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ចំនួន ០៨ជើង កើនឡើង ០២ធៀបនឹងឆ្នាំមុន មានភ្ញៀវសរុបចំនួន ៦៣៩នាក់ កើនឡើង ១២២% ក្នុងនោះ ភ្ញៀវជាតិ ១៣នាក់ កើនឡើង ៤៤% ភ្ញៀវអន្តរជាតិ មានចំនួន ៦២៦នាក់ កើនឡើង ១២៥% ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុបចំនួន ២.៥៣៩នាក់ ថយចុះ៣៦% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៤៦៦នាក់ ថយចុះ ៣៩% ភ្ញៀវបរទេស មានចំនួន ១.០៧៣នាក់ ថយចុះ ៣២% ។លោក បន្ថែមថា ខេត្ដព្រះសីហនុ បានរៀបចំសង្ក្រាន្ដ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ ជាច្រើនកន្លែង ទាំងនៅលើដីគោក និងនៅលើដីកោះ ជូនបងប្អូនប្រជាពលរដ្ឋកម្សាន្ដសប្បាយ ដោយមានការយាមកាមល្បាតរសក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋលេងសប្បាយរីករាយដោយគ្មានក្ដីបារម្ភ។ ការថយចុះភ្ញៀវទេសចរនេះ គឺបណ្ដាលមកពីប្រទេសកម្ពុជា សម្បូរទៅដោយតំបន់រមណីយ​ដ្ឋាន​ទេសចរណ៍ ពិសេសប្រព័ន្ធគមនាគមន៍ល្អ និងសុខសន្ដិភាព ដែលផ្ដល់សេរីភាពពេញលេញ​ជូនប្រជាពលរដ្ឋដើរហើរកម្សាន្ដគ្រប់ ទិសទី។ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួនទៅស្រុកកំណើតជួបជុំឪពុកម្ដាយ បងប្អូន ញាតិសណ្ដាន និងមួយចំ នួនទៅលេងខេត្ដសៀមរាប ព្រោះនៅទីនោះមានរៀបចំមហាសង្ក្រាន្ដ​អង្គរយ៉ាងអធិកអធម ៕

រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអគ្គិភ័យកើតឡើង១០លើក បណ្តាលឲ្យផ្ទះ២០ខ្នង និងរថយន្ត៣គ្រឿងខូចខាត

2025/04/17 09:10:33 am        167
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់អគ្គិភ័យចំនួន១០លើក ដោយបណ្តាល ឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ ភោជនីយដ្ឋាន​មួយខ្នង និងរថយន្ត៣គ្រឿងរង ការខូចខាត។របាយការណ៍ បានបង្ហាញថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀប​នឹងកាល​ពីឆ្នាំ២០២៤ រាជធានីភ្នំពេញ កើតឡើងច្រើនជាង មានចំនួន ០៤ ករណី ចំណែកខេត្តសៀមរាប និងរតនគិរី កើតឡើង ០២ ករណី កំពង់ស្ពឺ និង មណ្ឌលគិរីកើតឡើង ០១ករណីដូចគ្នា៕

សម្តេចធិបតី ផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានញាំងឲ្យពិធីបុណ្យឆ្នាំថ្មីប្រព្រឹត្តិទៅដោយសុវត្ថិភាព និងប្រកបដោយមោទកជាតិខ្មែរ

2025/04/17 09:00:54 am        177
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងរយៈពេលបីថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា« ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់លោកតាលោកយាយ អ៊ំពូមីង បងប្អូន ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ»។ ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានក៏សូមថ្លែងអំណរគុណដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងភ្ញៀវបរទេសទាំងអស់ «ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅផងដែរ»។ ជាថ្មីម្តងទៀតសម្តេចធិបតី ក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធិពរ សូមប្រគេនពរដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរដល់សម្ដេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរលោកតាលោយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមិនមែនជាពុទ្ធសាសនិកជន នៅពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់ប្រការ កុំបីអាក់ខានឡើយ ។សូមធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាពជាដើមផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 12:06 PM
យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM