កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូន​ឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅព្រះបរមរាជវាំង

2025/04/17 10:34:48 pm        102
ភ្នំពេញ ÷ នៅរាត្រី ថ្ងៃព្រហស្បតិ៍​ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥   សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។  ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

​​សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ

2025/04/17 09:24:41 pm        189
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន គឺជាភ្ញៀវពិសេសសម្រាប់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ខណៈ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចទី២នៃពិភពលោករូបនេះត្រូវ បានទទួលបដិសណ្ឋារកិច្ចដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ផងនោះ បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន សម្ដេចតេជោ«បានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរ»។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ ហើយសម្ដេចបានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាងនេះទៅទៀតសម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះគឺជាខួបទី១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្ដេចបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ថាជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។  បើតាមឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងទៀតថា នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយនៅពេល ដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ឯកឧត្តម ជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី៤ខែមុន នៅប្រទេសចិន តែពេលនេះ ឯកឧត្តមបានមកជួប សម្ដេចតេជោផ្ទាល់នៅប្រទេសកម្ពុជា។ ឯកឧត្តមបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្តមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តម មើលទៅលើទឹកមុខរបស់ប្រជាជនដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយស្វាគមន៍ឯកឧត្តម ដោយចេញពីបេះដូង ឯកឧត្តមពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងអំពីតួនាទីរបស់ចិន ដែលសម្ដេចបានកោតសរសើរចំពោះមុខឯកឧត្តមប្រធានាធិបតីចិនថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ, គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល, គំនិតផ្ដួចផ្ដើមសន្តិសុខសាកល, និងគំនិតផ្ដួចផ្ដើមអរិយធម៌សាកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុមជាដើម។សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេសការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្ត នយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរផងដែរ៕អត្ថបទបាន ចក់

ឯកឧត្តម ស៊ី ជិនពីង ប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា

2025/04/17 08:03:42 pm        294
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូ ណនតេជោរបស់កម្ពុជា ខណៈគម្រោងព្រែកជីកមួយនេះនឹងបម្រើការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជានាពេលអនាគតនោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ីជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះនៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា ឆ្លើយតបចំពោះសំណើររបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ»នោះ ឯកឧត្តម ស៊ី ជីនពីង បានរំលេចបន្ថែមថា«ភាគីចិនគឺគាំទ្រ ជាពិសេសគឺការគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយ ឯកឧត្តម ស៊ី ជីនពីន ក៏បានលើកឡើង និងឆ្លើយតបបន្ថែមថា ភាគីចិន និងភាគីកម្ពុជា ជាពិសេស ពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស ទាំងធនធានមនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានមនុស្សនៅក្នុង រដ្ឋាភិបាល ដើម្បីសំដៅធ្វើយ៉ាងណាជាផ្នែកមួយចូលរួមចំណែកការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា »។ក្រោយប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោដោយផ្ទាល់មាត់ពីសំណាក់ ឯកឧត្តម ស៊ី ជីនពីងនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ខណៈសម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីសារៈសំខាន់បន្ថែមទៀតទាក់ទងនឹងគម្រោង ព្រែកជីកនេះ ដែលនឹងបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ហើយវាក៏ជាផលចំណេញសម្រាប់កម្ពុជាសម្រាប់ការអភិវឌ្ឍនូវសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមនោះ។ នេះបើតាមការឲ្យដឹងបន្ថែមទៀតពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាដដែល៕អត្ថបទ ៖ បាន ចក់

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញជាអធិបតីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា

2025/04/17 06:33:21 pm        207
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា, នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ។​សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ចិន និងជាប្រធានក្រុមហ៊ុន China Media Group និងលោកស្រី Zhang Xuxia នាយិការងនៃបណ្ណសារភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រដ្ឋបាលភាពយន្តចិន គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសារភាពយន្តចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា ឱ្យ លេចរូបរាងឡើងនាពេលនេះ។ ជាពិសេសតាមប្រវត្តិសាស្រ្តកម្ពុជា បានបង្ហាញថា ប្រទេសចិន និងកម្ពុជា មានសម្ព័ន្ធភាពជាមួយគ្នាជាយូរអង្វែងមកហើយ ឧទាហរណ៍ ដូចជាកំណត់ត្រារបស់ លោក កាំង ថៃ និងលោក ជីវ តាក្វាន់ ដែលជារាជទូតចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា នាសម័យហ្វូណន និងសម័យអង្គរ។ នាសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏មានចំណងមិត្តភាពយ៉ាងស្អិតរមួតជាមួយលោកប្រធាន ម៉ៅ, លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ ហើយចំណង ការទូតជាផ្លូវការរវាងប្រទេសទាំងពីរ បានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បានឈានចូលដល់ដំណាក់កាលគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។ ក្នុងអំឡុងពេលដែលពិភពលោករងគ្រោះដោយជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ភ្លាមៗ ដើម្បីសម្តែងនូវការព្រួយបារម្ភ និងលើកទឹកចិត្តដល់បងប្អូនប្រជាជនចិន ហើយត្រូវបានគេដាក់រហស្សនាមថា “បុរសសង្ហាដើរបញ្ច្រាសទិស”។ ជាមួយគ្នានោះ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ រួមជោគវាសនាតែមួយ រវាងចិន និងកម្ពុជា ដែលមិនបោះបង់គ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ក៏នៅបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា និងចិន ព្រមទាំង “យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ ក្នុងបណ្តាឆ្នាំថ្មីៗនេះ កម្ពុជា-ចិន បានសម្រេចរួមគ្នា គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ទៀតផង។ លោកជំទាវរដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែរីកចម្រើនទៅមុខ រឹងមាំជ្រាលជ្រៅខ្លាំងឡើងៗគួរជាទីមោទនៈ ហើយកិច្ចសហប្រតិបត្តិការនានារវាងភាគីយើងទាំងពីរ ក្នុងវិស័យវប្បធម៌ ក៏បានដើរតួនាទីយ៉ាងសកម្ម និងស្រួចស្រាល់ផងដែរ។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូកម្ពុជា និងចិន ការចូលរួមសកម្មភាពវប្បធម៌នានា ការចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរអភិរក្ស និងជួសជុលប្រាសាទ បុរាណកម្ពុជា ព្រមទាំងការចូលរួមគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរជាតិនានា ពិសេសវេទិកានៃកិច្ចប្រជុំអង្គការយូណេស្កូជាដើម។ ជាមួយនេះកិច្ចសហការក្នុងវិស័យភាពយន្តរវាងប្រទេសចិន និងកម្ពុជា ក៏បន្តពង្រឹងលើកកម្ពស់កាន់តែប្រសើរឡើងតាមរយៈគម្រោងសហប្រតិបត្តិការនានា។ជាមួយគ្នានោះដែរ លោកស្រី Zhang Xuxia បានលើកឡើងថា ប្រធានាធិបតី Xi Jinping និងមេដឹកនាំកម្ពុជា ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗក៏បានទទួលលទ្ធផលជាផ្លែផ្កាផងដែរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping មកកាន់ប្រទេសកម្ពុជាម្តងទៀតបន្ទាប់ពីរយៈពេល៩ឆ្នាំ យើងមានកិត្តិយសយ៉ាង ជ្រាលជ្រៅដែលមានរដ្ឋបាលភាពយន្តជាតិចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការភាពយន្ត រួមគ្នាធ្វើជាម្ចាស់ផ្ទះ “សប្តាហ៍ភាពយន្ត ចិន” ហើយមកទស្សនា និងផ្លាស់ប្តូរជាមួយឧស្សាហកម្មភាពយន្តកម្ពុជា។ កម្ពុជា ជាប្រទេសបុរាណមួយ ដែលមានប្រវត្តិ និងអរិយធម៌ដ៏យូរអង្វែង។ សម័យអង្គរពីសតវត្សទី៩ដល់សតវត្សទី១៤ ជាសម័យដ៏រុងរឿងបំផុត ក្នុង ប្រវត្តិសាស្ត្រខ្មែរ។ ដោយឈរលើមូលដ្ឋានទាំងនេះ ភាពយន្តខ្មែរ គឺពោរពេញដោយភាពទាក់ទាញនៃសិល្បៈជាមួយនឹងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ ការបង្កើតតួអង្គដែលសម្បូរបែប និងមានលក្ខណៈវិមាត្រ៣(3D) និងមានភាសាដ៏រស់រវើកពោរពេញដោយភាពទាក់ទាញផ្នែកសិល្បៈ ហើយទេពកោសល្យភាពយន្តជាច្រើនបានលេចចេញមក។ ដូចប្រទេសកម្ពុជាដែរ ភាពយន្តមានប្រវត្តិយូរលង់ណាស់មកហើយនៅ ក្នុងប្រទេសចិន ហើយត្រូវបានប្រជាជនចូលចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ប្រទេសចិន ផលិតភាពយន្តប្រហែល៨០០រឿង ក្នុងមួយឆ្នាំ មានរោងកុន ជាង១៥០០០កន្លែង អេក្រង់ជាង៩០០០០ និងប្រាក់ចំណូលប្រចាំឆ្នាំ របស់ Box Office ខ្ពស់រហូតដល់៦៤,២ពាន់លានយន់ (ប្រហែល៩ពាន់ លានដុល្លារ) ដែលធ្វើឱ្យវាក្លាយជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក។ យើងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបតិ្តការរវាងឧស្សាហកម្មនៃភាគីទាំងពីរ ដើម្បីឲ្យមានការនាំយកខ្សែភាពយន្តបន្ថែមទៀតទៅវិញទៅមករវាងប្រទេសទាំងពីរ។ យើងសូមស្វាគមន៍ភាពយន្តកម្ពុជាជាច្រើនទៀត ដែលត្រូវចាក់បញ្ចាំងនៅក្នុងប្រទេសចិន៕អត្ថបទ រដ្ឋា  

សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព

2025/04/17 06:28:35 pm        303
​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបទ្វេភាគី រវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។រូបថត៖ ក្រុមការងារ AKP

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម​ជាមួយ​ឯកឧត្តម ស៊ី ជីនពីង

2025/04/17 06:26:12 pm        216
នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ព្រះរាជា​ណាចក្រកម្ពុជា និងជា​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួល​ជួប​សម្តែងការ​គួរសមជាមួយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាស​ដែល​ឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។រូបថត៖ ក្រុមការងារ AKP

ព្រះករុណាព្រះមហាក្សត្រ ប្រទានព្រះរាជសវនាការជូនឯកឧត្តមប្រធានាធិបតីចិន នៅព្រះទីនាំងទេវាវិនិច្ឆ័យ

2025/04/17 05:59:10 pm        275
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសវនាការជូន ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះរមរាជវាំង រាជធានីភ្នំពេញ។រូបថត៖ AKP

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព

2025/04/17 05:50:29 pm        185
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

អភិបាលស្រុកអន្លង់វែងដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់

2025/04/17 04:52:23 pm        153
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងនិងលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤១ មេឃុំលំទងបានចុះសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលរងគ្រោះថ្នាក់ធម្មជាតិ ដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅចំណុចនៅភូមិដីក្រហម ឃុំលំទង ស្រុកអន្លង់វែង បណ្ដាលឱ្យរលំធ្លាក់ពីលេីជេីងតាង ១ខ្នង ប៉ើងដំបូលផ្ទះ ១ខ្នង ប៉ើងដំបូលសំយ៉ាបផ្ទះ ១ខ្នង ខូចខាតស័ង្កសី ចំនួន ៨២ សន្លឹក កាលពីថ្ងៃទី១៦ មេសា ២០២៥ វេលាម៉ោង១៥ និង៣០នាទី ព្រមទាំងនាំយកអំណោយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គឹម ទេសរដ្ឋមន្ត្រី ទទួលបន្ទុករបេសសកម្មពិសេស និងជាអនុប្រធានទី១ នៃគណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់ជូន ក្នុងឱកាសនោះដែរ មេបញ្ជាការកងពល៤១បានបញ្ជូនកម្លាំងមួយចំនួនដើម្បីជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។ទន្ទឹមគ្នានោះដែរលោកអភិបាលស្រុកអន្លង់វែងបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ខណះពេលបច្ចុប្បន្ននេះអាកាសធាតុមានភហលៀងធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់មិនទៀងទាត់នោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត

2025/04/17 03:59:48 pm        153
(ហាណូយ-វៀតណាម)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មីនជីង នាយករដ្ឋមន្ដ្រីវៀតណាម ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ស្តីពីការអភិវឌ្ឍបៃតង P4G លើកទី៤ នៅប្រទេសវៀតណាម នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផាម មីនជីង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខក្នុងឱកាសឆ្នាំថ្មី ពីអគ្គលេខាធិការបក្ស ឯកឧត្តម To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត។ឯកឧត្តមនាយករដ្ឋមន្ដ្រី បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អជាប្រពៃណីនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពសកល ដែលកំពុងមានភាពមិនប្រាកដប្រជាដូច្នេះ កិច្ចសហការទ្វេរភាគីរបស់ប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ដ្រីវៀតណាម ក៏បានបង្ហាញជំហរបន្តជួយកម្ពុជា លើគ្រប់វិស័យជាពិសេសលើការងារបណ្តុះបណ្តាល។ក្នុងនាមសម្តេចមហាបវរធិបតី ហុន ម៉ាណែត, ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាម ដែលបានអញ្ជើញភាគីកម្ពុជាចូលរួមវេទិកា P4G នេះ ក៏ដូចជា នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះឯកឧត្តម ផាម មីងជីង និងថ្នាក់ដឹកនាំវៀតណាមផងដែរ។ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ វៀតណាមគឺជាមិត្តដ៏ល្អមិនអាចខ្វះបាន ដែលតែងតែជួយជ្រោមជ្រែងដល់កិច្ចអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ឆ្លើយតបជោគជ័យទៅនឹងបញ្ហានានា ដែលរក្សាបានសុខសន្តិភាពជូនពលរដ្ឋ និងព្រមទាំងរក្សាបានកំណើនសេដ្ឋកិច្ចជាង៦%។ជារួមក្នុងជំនួបនោះ ភាគីទាំងពីរកម្ពុជា-វៀតណាម បាន​ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៃប្រជាជាតិទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM