មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ

ក្នុងឱកាសជំនួបជាមួយសម្ដេចធិបតី ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយម​លើការសាងសង់​ព្រែកជីកហ្វូណនតេជោ

2025/04/18 03:00:54 pm        435
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ លោកប្រធានបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។ បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។ លោក វ៉ាង តុងចូវ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗសម្រាប់ការអនុវត្តគម្រោងនេះ ស្របពេលនៃដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា ព្រមទាំងបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នាពេលនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ថែមទៀត។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញលេីគម្រោងនេះ។ លោកប្រធាន ក៏បានគូសបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោង និងបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល និងសារៈសំខាននៃព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងបើកសក្ដានុពលក្នុងការតភ្ជាប់ផ្លូវទឹក ពីទន្លេទៅកាន់សមុទ្រ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ថែមទៀត។មុនបញ្ចប់, សម្ដេចបវរធិបតី បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗសម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក៕

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃនៅលើទឹកដីអង្គរនៃខេត្តសៀមរាបបានផ្ដល់នូវស្នាមញញឹម និងបន្សល់ទុកនូវអនុស្សាវរីយរាប់មិនអស់ដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី

2025/04/18 02:56:54 pm        348
សៀមរាប៖ តាមរយៈការចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញពីភាពជោគជ័យយ៉ាងធំធេងរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងការផ្ដល់ផ្ដល់ឱកាសដល់បងប្អូនមកពីទីកន្លែងផ្សេងគ្នា ផ្នត់គំនិតផ្សេងគ្នា និន្នាការផ្សេងគ្នា មកសប្បាយរីករាយជាមួយគ្នា និងរួមគ្នាក្នុងគោលដៅតែមួយដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ជំនឿទុកចិត្តឱ្យក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បន្ថែមលើសង្ក្រាន្តនៅតាមរាជធានី-ខេត្តនានា ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចចូលរួមអបអរ និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នាដោយភាតរភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះក្រសួង/ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមទាំងយុវជនស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចចេញពីទឹកចិត្ត ឆន្ទៈ និងបេះដូង ដោយបានរួមចំណែកឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។

ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

2025/04/18 02:48:17 pm        417
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តក្រចេះ ប៉ុន្មានជិត ៣០ ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានមានការកើនឡើងចំនួន ២៦.៤៣ ភាគរយ។នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។ យោងតាមរបាយការណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៥៧.២៣៩ នាក់, ថ្ងៃទី ២ ចំនួន ៨២.៦៥៣ នាក់ និងថ្ងៃទី ៣ ទទួលបានភ្ញៀវទេសចរ ចំនួន ១៥៥.៨៤៣ នាក់ សរុបរួមរយៈពេលបីថ្ងៃ នៃពិធីចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួន ២៩៥.៧៣៥ នាក់។ ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី លោក រីម បានឲ្យដឹងថា មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរណ៍និយមកម្មង់ញ៉ាំច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក ចាក់ច្រែង។ ជាពិសេស គឺមុខម្ហូប ចាក់ច្រែង តែម្តង ដោយសារ ចាក់ច្រែង ជារបស់កម្រ ហើយឆ្នាំនេះទឹកក៏ច្រើនពិបាករក ពុំសូវសំបូរដូចឆ្នាំមុនៗ។ រីឯ តម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការតំឡើងតម្លៃ ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់។ ដោយឡែក រោងទឹកវិញ តម្លៃគិត១កន្ទេល ៥ម៉ឺនរៀល អង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។ លោកក៏បានបញ្ជាក់ថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ ត្រី សាច់ មាន់ទា ក៏ដូចជា សម្ភារៈឥវ៉ាន់ផ្សេងៗ មានការឡើងតម្លៃ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញ មិនមានការឡើងថ្លៃឡើយសូមបងប្អូនកុំមានការយល់ច្រឡំ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក្រចេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ សេង ម័រ

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤

2025/04/18 02:18:37 pm        320
ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ៖- ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់- ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ដោយ តួលេខប្រចាំថ្ងៃ រួមមាន៖− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់ក្នុងរយៈពេល០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖− រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។ជាក់ស្តែង- រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅ តាមផ្លូវថ្មើរជើងមាត់ទន្លេ- ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត- ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និង-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម។ ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួន ចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។ទន្ទឹងនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត៕

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

2025/04/18 02:06:39 pm        400
កិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីក ហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ ដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខា លើកិច្ច ព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយ លោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)។ កិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំង៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានចុះហត្ថលេខា នោះរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទាន ធ្វើជា តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។គម្រោងខាងលើនេះ ត្រូវបានអនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព ក្រោមគំនិត ផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ក៏ដូចជាក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហ- គមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ហើយនេះ ជាការបោះជំហានដ៏សំខាន់ ក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាព ងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួម បញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថា នឹងបង្កើនផលិតភាព កសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។គួររម្លឹកដែរថា “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបច្ចុប្បន្ន បាននិងកំពុង អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ គម្រោងនេះ ត្រូវប្រារព្ធពិធី បើកការដ្ឋានជាផ្លូវការ យ៉ាងមហោឡារិក និងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតីនាយករដ្ឋមន្ត្រី គម្រោងព្រែកជីកនេះ គ្រោងស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម Xi Jinping និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

2025/04/18 01:42:00 pm        324
បន្ទាប់ពីបញ្ចប់នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន និងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាវិញហើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានជូន​ដំណើរ​ឯកឧត្តម​ប្រធានាធិបតី និងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ឯកឧត្តម Xi Jinping ​ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​មានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន បានពង្រឹងពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខា​ន់​ៗ​ជា​ច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារ​យុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យ​កិច្ចការនារី និងវិស័យផ្សេងទៀត។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែល​នឹង​ធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

ឈ្មួញចាក់ដីលុបទន្លេសាបចូលជ្រៅ៧០ម៉ែត្រ អាជ្ញាធរខេត្ត និងមន្ទីរធនធានទឹកកំពុងដោះស្រាយ

2025/04/18 01:18:23 pm        656
កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។ លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនព្រមអោយ ហើយគាត់បានអោយក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ក៏មានអ្នកកាសែតសួរនាំគាត់ពីការចាក់ដីចូលទន្លេសាប តែគាត់មិនបានដឹងទាល់តែសោះថា ក្រុមហ៊ុននោះអាងអ្វីបានជាចាក់ដីចូលទន្លេសាប រហូតដល់៧០ម៉ែត្របែបនេះ។ ពេលនេះគាត់បានរាយការណ៍ជូនក្រសួងធនធានទឹករួចហើយ និងរង់ចាំខាងក្រសួង និងអាជ្ញាធរខេត្តចំណាត់ការតែប៉ុណ្ណោះ។ ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងតាមតេលេក្រាមថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំមកឯកឧត្តមជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែឯកឧត្តមបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងមន្ទីរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យបច្ចេកទេស ។ ឯកឧត្តមមិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។ ប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ ក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាប នៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហេតុអ្វីក៏អាជ្ញាធរដែនដី អាជ្ញាធរក្រុង កំពង់ឆ្នាំងជាដើមមិនឃាត់ ទុកអោយក្រុមហ៊ុនទឹកស្អាត ចាក់ដីចូលទន្លេសាបតាមចិត្ត គ្មានអ្នកឃាត់សួរនាំនោះឡើយ។ ពេលអ្នកកាសែតសួរនាំ បានឆ្លើយថាមិនដឹង? ម្យ៉ាងទៀត ថាតើនៅក្នុងសៀវភៅបន្ទុកដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងជាមួយមន្ទីរជំនាញ និងអាជ្ញាធរនោះ បានចែងអោយចាក់ដីលុបទន្លេ ដើម្បីបានទឹកស្អាតមកប្រើប្រាស់ ជាប្រយោជន៍ខ្លួនឬយ៉ាងណា? ។ សូមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក មេត្តាអោយក្រុមហ៊ុនជីកយកដីឡើងមកវិញអោយអស់ អោយដូចករណីចាក់ថ្មចូលទន្លេមេគង្គកាលពីប៉ុន្មានឆ្នាំមុន ព្រោះទន្លេសាបផ្សាក្រោមនេះ បាននិងកំពុងរីងរាក់ តែឈ្មួញចេះតែធ្វើមិនបានគិតពីផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតនោះឡើយ៕

សហជីព និងនិយោជករំពឹងខ្ពស់លំហូរអ្នកវិនិយោគមកកម្ពុជា ខណៈប្រធានាធិបតីចិនបំពេញទស្សនកិច្ច

2025/04/18 01:13:28 pm        247
ខណៈដែល ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា។ ភាគីសហជីព និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងដោយសង្ឃឹមថា នឹងនាំមកនូវអ្នកវិនិយោគធំៗជាច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ដោយសារថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបង្ហាញផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានលើកឡើងថា នេះគឺជាមោទនភាពជាទីបំផុតសម្រាប់កម្ពុជា ដែលមានប្រធានាធិបតីមហាអំណាចចិន បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញថា ជាការបង្កើននូវកិច្ចសហប្រតិបត្តិកាកាន់តែល្អប្រសើរឡើងមួយកម្រិតទៀតររវាងប្រទេសទាំងពីរ។ លោកសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អ និងបង្កើននូវអ្នកវិនិយោគសម្រាប់កម្ពុជា ដើម្បីឲ្យកម្ពុជាកាន់តែមានការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងអស់មានការងារធ្វើឲ្យបានច្រើនលើសលុប។ លោកជឿជាក់ទៀតថា ប្រទេសនឹងសម្បូរទៅដោយអ្នកវិនិយោគគ្រប់វិស័យទាំងអស់ ខណៈនៅកម្ពុជា ក៏កំពុងតែត្រូវការអ្នកវិនិយោគជាច្រើនថែមទៀត ដើម្បីបណ្តាក់ទុន និងវិនិយោគ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវការបង្កើននូវមុខរបរដូចគ្នាផងដែរ។ស្រដៀងគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងនូវក្តីរំពឹងទុកនិងជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគធំៗរបស់រដ្ឋរបស់ឯកជន នៃប្រទេសមហាអំណាចប្រទេសចិន អាចនឹងកើននៃអ្នកវិនិយោគយ៉ាងគំហុគ យ៉ាងធំធេង យ៉ាងច្រើននៅប្រទេសកម្ពុជា ដោយសារថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ កម្ពុជា-ចិន មានការទំនាក់ទំនងតាំងពីជំនាន់ព្រះបរមរតនកោដ រហូតមកដល់ជំនាន់សម្តេចតេជោ ហ៊ុន សែន និងមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។អ្នកឧកញ៉ា ជឿជាក់ទៀតថា ទំនាក់ទំនង រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ កម្ពុជា-ចិន អាចឈានទៅដល់កម្រិតកំពូលមិត្តដែកថែប លើសពីដែកថែបទៀត ម្ល៉ោះហើយអ្នកវិនិយោគលំហូរចូលមកវិស័យឧស្សាហកម្មកាត់ដេរ ដូចជាវិស័យស្បែកជើងជាដើម នឹងអាចជួយបានច្រើនមែនទែនដល់ប្រទេសកម្ពុជា។យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសទាំងពីរ៕អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យឯកជន៖ ទស្សនកិច្ចប្រធានាធិបតីចិននៅកម្ពុជា នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគបន្ថែម

2025/04/18 01:00:02 pm        443
វិស័យឯកជន ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា គឺជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសការផ្តល់ទំនុកចិត្ត ដល់វិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជា មួយ BTV ស្តីពីពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា នេះថា ឆ្នាំនេះគឺជាឆ្នាំទី៦៧ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងក៏ជាការបើកទស្សវត្សរ៍ ១០ឆ្នាំ មាសលើកទី២ នៃការចូលរួម កសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប្រកបដោយតម្លាភាពរវាងប្រទេសទាំងពីរ, និងជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍វាសនារួមកម្ពុជា-ចិន បច្ចុប្បន្នបានវិវឌ្ឍន៍ទៅជាសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី ប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ លោក បន្តថា ចំណែកតាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជានាពេលនេះ គឺជាការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជ កម្មរវាងកម្ពុជា-ចិន ជំរុញទទួលបានផ្លែផ្កាជាបន្តបន្ទាប់ទៀត, ហើយតាមរយៈនេះដែរ ក៏ជាការផ្តល់នូវទំនុកចិត្តដល់វិនិយោគិនចិន មក វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកពាណិជ្ជកម្មកាន់តែរឹងមាំ ស្របពេលប្រទេសទាំងពីរកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, RCEP, ថ្នាក់តំបន់ និងអាស៊ានជាដើម ដែលជាឱកាសល្អបំផុតនៃជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងនយោបាយរវាង ប្រទេសទាំងពីរជាដើម។ សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្ពុជា-ចិន បានផ្លាស់ប្តូរឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព បានធ្វើការផ្លាស់ប្តូរឯកសាររួមមាន៖ ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យ ធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ ៕អត្ថបទ៖ សុន រ៉ាឌី,

ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា

2025/04/18 12:16:19 pm        440
បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកដោយផ្លែផ្កា និងជោគជ័យរយៈពេលពីរថ្ងៃនៅកម្ពុជា គឺ​ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​ធ្វើ​មាតុភូមិ​និវត្តន៍​វិញ​ហើយ។ក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់​ពី​បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះមហាជនក៏បានចូលរួមជូនដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ​នៅខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា​ណា​ចក្រ​កម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជីនពីង បានចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ឯកឧត្តម បានមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/01/2026 02:06 PM
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
06/01/2026 02:06 PM
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
06/01/2026 02:06 PM
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM