ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

រថយន្តចំនួន១២គ្រឿងត្រូវបានរដ្ឋបាលខេត្តស្វាយរៀងត្រៀមដឹកពលរដ្ឋនិងកម្មករបន្តឆ្ពោះទៅតាមមូលដ្ឋានស្រុកក្រុងទាំង៨របស់ខេត្ត

2025/04/08 02:48:56 pm        161
ស្វាយរៀង ៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថានៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយឥតគិតប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។សូមបញ្ជាក់ថាទីតាំងដែលរថយន្តទាំង១២គ្រឿងត្រៀមដឹកបន្តពលរដ្ឋឆ្ពោះទៅតាមបណ្ដាស្រុកទាំង ៨ របស់ខេត្ត នៅខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរបន្តឆ្ពោះទៅតាមគោលដៅ ហើយគោលដៅសម្រាប់រថយយន្តរត់រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង-ប្រសូតិ-ជីកូ-បាវិត-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងដឹកអ្នកដំណើបន្តចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​២, ស្រុកស្វាយទាប ក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម-ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៣, ស្រុកចន្ទ្រា ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ-ចន្ទ្រា-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៤,ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង-ប្រសូតិ-កំពង់រោទិ៍-ក្រុងស្វាយរៀងមានរថយន្តចំនួន០១គ្រឿង ក្រុងស្វាយរៀង-បន្ទាយក្រាំង-កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន០១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៥,ស្រុករមាសហែក ក្រុងស្វាយរៀង-កំពង់ចក កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿង ក្រុងស្វាយរៀង-ដូនស-ចន្ត្រី កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​ យោងតាមលិខិតរដ្ឋបាល​ខេត្ត​ស្វាយរៀង បានណែនាំដល់ពលរដ្ឋទាំងអស់ត្រូវរក្សាទ្រព្យសម្បត្តិដែលនាំតាមខ្លួនអោយបានគតមត់ និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើររួមតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញវិស័យកសិកម្មដើម្បីសម្រេចឲ្យបាននូវ “មានហូប មានប្រើ មានបាន និងមានរហូត”

2025/04/08 02:33:59 pm        327
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែមេសានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនា រវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ កម្មវិធីនេះរំពឹងទុកថា នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឲ្យកាន់តែរីកចម្រើនសម្រាប់អភិវឌ្ឍន៍គ្រប់អនុវិស័យ។នៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពដែលរួមមាន ការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ ពង្រាយមន្ត្រីកសិកម្មឃុំ, និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងទិសដៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងបន្តថា ជាការកត់សម្គាល់ វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ឯកឧត្តម បន្ថែមថា ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។សូមជំរាបជូនថា គិតក្នុងឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ទីភ្នាក់ងារអង្គការសហប្រជាជាតិ​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន

2025/04/08 02:23:09 pm        133
នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន ។សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចបវរធិបតីក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា “បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក”។ ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន។សម្ដេចបវរធិបតីបានបញ្ជាក់សាជាថ្មីថា វិស័យសកម្មភាពមីននៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ សម្តេចបវរធិបតីបានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តផ្តល់សេវាជូនដល់ពលករខ្មែរ ប្រកបការយកចិត្តទុកដាក់ខ្ពស់

2025/04/08 02:09:45 pm        161
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវា​បែបបទ​ទិន្នការ​នានា និងការរៀបចំសណ្តាប់ធ្នាប់​ឲ្យមានរបៀបរៀបរយ ​ជូនដល់ភ្ញៀវជាតិ - អន្តរជាតិ និង​មានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ​ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ​មានប្រសាសន៍ថា ការចែកក្រម៉ា​ ទឹកសុទ្ធ និងនំប៉័ង​ជូនដល់ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជា​ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ គឺបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២៥ទើបត្រូវបានបញ្ចប់។លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន ​បានបន្តថា ស្របពេលប្រទេសជាតិកំពុង​តែ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ យើងសង្កេតឃើញថា​កំណើនបងប្អូនប្រជាពលរដ្ឋដែលធ្វើការ​ចំណាក់ស្រុក​វិល​មកស្រុកកំណើត​របស់ខ្លួនម្នាក់ៗ​ ហាក់មានជីវភាពធូរធានគ្រាន់​បើទើប​ពួកគាត់​មាន​លទ្ធភាព​បាន​ធ្វើដំណើរមកលេងស្រុកកំណើតយ៉ាងច្រើនកុះករ​យ៉ាងដូច្នេះ ​ដោយ​ក្នុងមួយថ្ងៃៗមានចំនួន​កើនឡើង​ជាលំដាប់​ជារាងរាល់ថ្ងៃផងដែរ។លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការឆ្លងដែនរបស់បងប្អូន​ពលករខ្មែរ​យើងចូល​តាម​ច្រកប៉ោយប៉ែតនេះដែរ​ គឺ​មាន​ការយក​ចិត្តទុក​ដាក់ខ្ពស់​ពីសំណាក់មន្រ្តី​នគរបាលច្រកទ្វារ ធ្វើ​យ៉ាងណាសម្រួល​ដល់ការផ្តល់សេវាជូន​ដល់ពួកគាត់ឲ្យមានភាពជឿជាក់រហ័សទាន់ចិត្តផងដែរ៕ 

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង​នគរបាល​ប្រចាំ​ការ​ដោះស្រាយការងាររដ្ឋបាលចំនួន៧ នាយកដ្ឋាន-អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/08 02:08:18 pm        88
នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រចាំការដោះស្រាយការងាររដ្ឋបាល ចំនួន៧នាយកដ្ឋាន-អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ  បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ ជូនដល់កងកម្លាំងនគរបាលប្រចាំការដោះស្រាយការងាររដ្ឋបាល ចំនួន៧ នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនអង្គភាព ពិសេសជូនសង្គមជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធសំដៅពង្រឹងដោះស្រាយការងាររដ្ឋបាល និងចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ នាយកដ្ឋាននគរបាលចរចរណ៍ និងសណ្តាប់ធ្នាប់ សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពិសេសការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីឲ្យមានប្រសិទ្ធភាពនិងជំនឿទុកចិត្ត យើងត្រូវអនុវត្តបទវិន័យរបស់មន្ត្រីនគរបាលជាតិ (ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់ ) ត្រូវអនុវត្តនូវក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ។ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំឲ្យបណ្ដានាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ទន្ទឹមនឹងនោះបណ្តានាយកដ្ឋាន អង្គភាពជំនាញ ត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

សម្ដែងរបាំត្រុដិបណ្ដេញឧបទ្រពចង្រៃ និងទទួលទេវតាឆ្នាំថ្មី! នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ

2025/04/08 01:17:41 pm        134
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ពិតជាមានកិត្តិយសក្រៃលែង ដែលគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស នៃអនុវិទ្យាល័យសង្គមថ្មី ដែលបាន អញ្ជើញមកធ្វើការសម្ដែងរបាំត្រុដិដ៏វិចិត្រ ​នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។ការសម្ដែងរបាំត្រុដិនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបណ្ដេញនូវឧបទ្រពចង្រៃ គ្រោះកាចនានាដែលកើតមានក្នុងឆ្នាំចាស់ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល។ លើសពីនេះ របាំនេះក៏ជាការបួងសួងសុំឱ្យទទួលបានភាពជោគជ័យ​គ្រប់ប្រការ​ក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មីផងដែរ។ក្នុងឱកាសដ៏វិសេសវិសាលនេះ ​មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះសេចក្ដីសប្បុរស និងការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមរបាំត្រុដិ នៃ​អនុវិទ្យាល័យសង្គមថ្មី និងសូមជូនពរឱ្យទទួលបាននូវពរជ័យ ​សិរីមង្គល វិបុលសុខ និងជោគជ័យគ្រប់ប្រការ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ដឹកនាំ គណៈប្រតិភូនាំយកអំណោយ និងចុះសាកសួសុខទុក្ខកងទព័ទិសទី១ ប្រាសាទព្រះវិហារ

2025/04/08 01:04:20 pm        100
ព្រះវិហារ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានដឹកនាំ​គណៈប្រតិភូ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ចែក​ជូនកងទព័កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណៃជាតិខ្មែរ ។ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ​អន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ បានឱ្យដឹងថា ជំនួសមុខឱ្យ​នាយ នាយទាហានរង​ និងពលទាហានទាំងអស់ សូមសម្ដែង​ការអបអរសាទរ​ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​បានដឹកនាំ​គណៈប្រតិភូចុះសាកសួសុខទុក្ខ និងនាំ​អំណោយ​យ៉ាងច្រើន​យកមកចែកជូនដល់កង​ទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។នាឱកាសនេះ ឯកឧត្តម ស្រី ឌឹក បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​អតីតនាយយករដ្ឋមន្រ្តី ​និងបច្ចុប្បន្ន​ក្រោមការដឹងនាំរបស់​សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្រ្តី កងទ័ពរួមទាំងគ្រួសារកងទ័ពមានជីវភាពរស់នៅល្អប្រសើរ។ ពិសេសជាងនេះ ទៅទៀត ការរីកចំរើនលើហេដ្ឋារចនា​សម្ព័ន្ធនានាតាមព្រំដែនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពីរាជរដ្ឋាភិបាល ​ពិសេសឯកឧត្តម ឱម យិនទៀង ក្នុងនោះ​មានដូចជា អង្គភាពនានា​របស់កងទ័ព មន្ទីរពេទ្យ សាលារៀនផ្លូវស្ពាន ប្រែក្លាយបន្ទាត់ព្រំដែន​ទៅជាព្រំដែនមានសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានឱ្យដឹងថា ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា សូម​សំដែងការ​ដឹងគុណជានិច្ចចំពោះនាយ នាយទាហានរង ​និង​ពលទាហាន​ទាំងអស់ ​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​ ក្នុង​ការ​អនុវត្តន៍​គោរព​បទ​បញ្ជា​របស់​ថ្នាក់លើ ឈរជើង​ការពារ​បូរណភាព​ទឹកដី​បាន​ល្អប្រសើរ បើគ្មាន​សមរភូមិមុខ ក៏​គ្មាន​សមរភូមិ​ក្រោយដែរ។ ជាងនេះទៅ​ទៀត ​រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ​ម៉ាណែត បាន​យកចិត្តទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​របស់​នាយទាហាន​ និង​ពលទាហាន​ ។ ជាពិសេស​គ្រួសារ​កងទ័ព​ឱ្យមានជីវភាព​រស់នៅ​ប្រចាំថ្ងៃ កាន់តែល្អប្រសើរថែមមួយកម្រិតទៀតផងដែរ ៕

សម្ដេចតេជោបង្ហាញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ខណៈកំពុងដឹកនាំប្រទេសក្នុងសភាពមានសន្តិភាពផង និងមានសង្រ្គាមផង

2025/04/08 12:11:34 pm        176
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ខណៈកំពុងដឹកនាំប្រទេសក្នុងសភាពចល័ត មានសន្តិភាពផង និងមានសង្រ្គាមផង។សម្ដេចតេជោ បានសរសេរថា៖ឃើញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន»។សម្ដេចតេជោបានបញ្ជាក់ថា រូបថត ៤ សន្លឹកនេះ ៣ សន្លឹកដើរចូលសភា និងប្រជុំសភា និង ១ សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ៕

ថៃសន្យាបន្តសហការជាមួយកម្ពុជាចំពោះសុខទុក្ខពលករខ្មែរជួបប្រទះគ្រោះរញ្ជួយដី

2025/04/08 11:35:56 am        94
ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សន្យាបន្តសហការជាមួយកម្ពុជាចំពោះសុខទុក្ខពលករខ្មែរដែលជួបប្រទះគ្រោះរញ្ជួយដី។ ការសន្យារបស់ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ជាដំបូង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអាណត្តិបេសកកម្មកម្មរបស់ឯកឧត្តម ឯកអគ្គរាជទូតថៃ និងសហការីដែលកំពុងបំពេញភារកិច្ចក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋថៃដែលរងគ្រោះ និងស្លាប់ក្នុងគ្រោះរញ្ជួយដីកាលពីចុងខែមីនាកន្លងទៅ។ ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ពិសេសអាជ្ញាធរថៃដែលបានខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះទាំងប្រជាជនថៃ និងពលករខ្មែរដែលជួបប្រទះក្នុងគ្រោះរញ្ជួយដី។ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងអាណ្ណត្តិបេសកកម្មរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជុំវិញបញ្ហាគ្រោះរញ្ជួយដី ឯកឧត្តម ឯកអគ្គរាជទូតថៃ បានសន្យាថា រាជរដ្ឋាភិបាលថៃ និងសហការយ៉ាងជិតស្និទ្ធបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីសហការបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ពលករខ្មែរគ្រប់រូប។ បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានជំនឿមុតមាំថា តាមរយៈបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរាជទូតថៃ នឹងរួមចំណែកពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ហើយថែមទាំងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

មន្ទីសាធារណការ និងនគរបាលចរាចរណ៍ជើងទឹក ចុះអប់រំណែនាំម្ចាស់អាជីវកម្មកំពង់ចម្លង អោយយកចិត្តទុកដាក់ខ្ពស់លើការដឹកជញ្ជូនប្រជាពលរដ្ឋ

2025/04/08 11:31:19 am        81
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានអោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរណ៍ជើងទឹក និងក្រុមការងារ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងធ្វើការណែនាំអោយម្ចាស់អាជីវកម្មកំពង់ចម្លងត្រូវយកចិត្តទុកខ្ពស់ រាល់ការដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខាងមុខ ព្រោះមានប្រជាពលរដ្ឋច្រើនធ្វើដំណើរទៅមកលេងស្រុកកំណើត ដែលការផ្សព្វផ្សាយនេះ ធ្វើឡើងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ក្រុមការងារ បានពន្យល់ណែនាំដល់ពួកគាត់ឱ្យចេះគោរពច្បាប់ចរាចរណ៍ផ្លូវទឹក និងបានណែនាំពួកគាត់ចំនួន៧ចំណុចគឺ៖ ១. មិនត្រូវបើកក្នុងស្ថានភាពស្រវឹង, ២. មុនចេញដំណើរម្ចាស់នាវាត្រូវមានឧបករណ៏សង្គ្រោះដូចជា អាវពោង ពោង ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គីភ័យ អ្នករួមដំណើរត្រូវពាក់អាវពោងទាំងអស់គ្នា, ៣. មិនត្រូវដាក់សំភារះផ្សេងៗ ឫមនុស្ស លើសចំណុះ, ៤. គ្រប់អាជីវកម្មដឹកអ្នកដំណើរទាំងអស់ត្រូវបញ្ឍប់ជាបន្ទាន់ ប្រើប្រាស់នាវាខុសលក្ខណៈបច្ចេកទេស, ៥.ត្រូវរៀបចំកន្លែងអង្គុយ រឺឈរអោយបានត្រឹមត្រូវ និងគ្រប់គ្រងអ្នកដំណើរគ្រប់រូបស្ថិតលើនាវា-ទូក, ៦.ត្រូវណែនាំអោយអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក, ៧.នាវាដែលធ្វើចរាចរណ៏លើផ្ទៃទឹកត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ។ក្រោយការផ្សព្វផ្សាយនេះ ម្ចាស់កំពង់ចម្លង បានសន្យាថា នឹងគោរពតាមច្បាប់ចរាចរណ៍ទាំង៧ចំណុច ដែលក្រុមការងារបានផ្សព្វផ្សាយក្នុងថ្ងៃនេះ តែម្ចាស់កំពង់ចម្លងក៏បានសំណូមពរដល់ក្រុមការងារ អោយពិនិត្យ និងចំណាត់ការផ្លូវច្បាប់ ដោយមានកាណូតបាឡាស្មាច់មួយចំនួនដែលបំពាក់ម៉ាស៊ីនធំៗ និងបើកលឿនៗ ដែលអាចនាំអោយគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM