ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

មន្ត្រីជំនាញរម្លឹកពលរដ្ឋប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀស​អគ្គិភ័យ​ថ្ងៃចូលឆ្នាំ

2025/04/08 11:28:56 am        220
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាល​ឱ្យ​ឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមាន​អ្នក​ស្លាប់ និងរបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លង​ចរន្ត​អគ្គិសនី​៨ករណី ភ្លើងទៀននិងធូប៥ករណី។ ចំណែក នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។ បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។ លោកបន្ថែមថា«ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ។ ជាថ្មីម្តងទៀត លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា«ខ្ញុំក៏ស្នើសុំគ្រប់ក្រសួង មន្ទីរ ស្ថាប័ន វត្តអារាម ខ្នងផ្ទះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ក្នុងការរៀបចំសង្ក្រាន្ត ដោយតុបតែលម្អគ្រឿងផ្កាភ្ញី សូមឱ្យមានការគិតគូត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងជាពិសេសប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមឱ្យតាមបណ្ដាមន្ទីរ ស្ថាប័ន វិស័យឯកជន និងបងប្អូន ប្រជាពលរដ្ឋ ប្រើប្រាស់ប្រព័ន្ធអនឡាញ ( Online) លេខ១១៨ និងឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឯកសារប្រវត្តិក្បត់របស់ សំ សារី ដែលឯកសារដើមជាភាសាបារាំង និងខ្លឹមសារបកប្រែ

2025/04/08 11:18:34 am        501
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារ​បង្ហាញនូវឯកសារប្រវត្តិក្បត់របស់លោក សំ សារី ដែលឯកសារទី១ជាឯកសារដើមមានភាសាបារាំងលាយជាមួយភាសាខ្មែរ និងឯកសារទី២ ជាខ្លឹមសារបកប្រែជាភាសាខ្មែរ។សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «សូមចែករំលែកនូវឯកសារប្រវត្តិក្បត់របស់ សំ សារី ដែលឯកសារទី១ ជាឯកសារដើម ភាសាបារាំង លាយជាមួយភាសាខ្មែរនិងឯកសារទី២ គឺជាខ្លឹមសារបកប្រែជាភាសារខ្មែរ ឯកសារទី១ ៖ https://drive.google.com/.../12zseoSCoL.../viewឯកសារទី២) https://drive.google.com/.../1ca-UP7BvODAeNO9_gB4.../view»

ឯកឧត្តមសាស្រ្តា ឈាង រ៉ា៖ ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន​ត្រៀមជាស្រេច​ដើម្បីបម្រើ​សេវាសុខភាព​ជូនប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់

2025/04/08 10:35:26 am        131
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យ​វឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់​ប្រធាន​អង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ​ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង​អំពី​ការ​ងារ​ចុះ​ពង្រឹង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដោយត្រូវបន្តប្រើប្រាស់សូចនាករ និងធ្វើការតាមដាន ជាបន្តបន្ទាប់ (Check list) លើការវិវត្តន៍នៃមូលដ្ឋានសុខាភិបាលនីមួយៗ ក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀត ការផ្តល់ជូនសេវាសុខភាពបឋមដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ថ្ងៃនេះក្រសួងសុខាភិបាល ក៏បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យ “លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល” ជាពិសេសក្នុងចំណោមអង្គចំនួន៦ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ដល់និស្សិតសិក្សាផ្នែកសុខាភិបាល និងមន្ត្រីសុខាភិបាលទាំងអស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសខ្ពស់ ព្រមទាំងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សូមជួបប្រទះសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ៕ អត្ថបទ រដ្ឋា

សង្ក្រាន្តវិទ្យាល័យទ័ពស្រូវ ឃុំបន្ទាយព្រាល បានបង្ហាញពីល្បែងប្រជាប្រិយ និងវប្បធម៌ប្រពៃណីជាតិខ្មែរពីបុរាណ

2025/04/08 10:18:58 am        160
កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់លើការថែរក្សាវប្បធម៌ប្រពៃណីខ្មែរពីដូនតា និងចង់ផ្សព្វផ្សាយអោយប្រជាជន និងយុវជនខ្មែរជំនាន់ក្រោយបានស្គាល់នោះ ឆ្នាំនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអនុញាតិអោយវិទ្យាល័យទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងចង្វាក់រាំជាប្រពៃណីខ្មែរ អោយប្រជាជន និងយុវជនបានទស្សនាកំសាន្ត។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត ច័ន្ទកុសល នាយកវិទ្យាល័យទ័ពស្រូវ អោយដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។ លោក ម៉េត ច័ន្ទកុសល បានបន្តថា៖ នេះជាលើកទី១ហើយ ដែលវិទ្យាល័យទ័ពស្រូវ បានសហការជាមួយសហគមន៍ សិស្សានុសិស្ស អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីអោយប្រជាជន យុវជន សិស្សានុសិស្ស បានចូលរួមសប្បាយរីករាយ និងសាមគ្គីខ្មែរតែ១ ក្រោមម្លប់សុខសន្តិភាព សណ្តាប់ធ្នាប់ល្អនៅក្នុងប្រទេស ដោយសារការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ម្យ៉ាងទៀត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចង់ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរពីបុរាណអោយដល់ប្រជាជន យុវជន និងសិស្សានុសិស្សទាំងអស់បានដឹង អនុវត្តតាម និងថែរក្សាអោយគង់វង្សទៅថ្ងៃមុខ។ ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ដែលប្រជាជន យុវជន សិស្សានុសិស្ស បានលេងក្នុងឱកាសពីធីសង្ក្រាន្តវិទ្យាទ័ពស្រូវនាពេលនេះមាន ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្ត, វាយក្អម, និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ ដូច្នេះដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា។លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មីនៅវិទ្យាល័យទ័ពស្រូវក្នុងឆ្នាំដំបូងនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស និងប្រជាជនទូទៅ បានចូលរួមលេងកំសាន្តដោយក្ដីសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ៕ កាំង ហុងវាស្នា

ក្រសួងការងារបើកសិក្ខាសាលាស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» ដើម្បីជាផែនទីដោះស្រាយ​បញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា

2025/04/08 10:08:16 am        147
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃម្សិលមិញ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស វិស័យឯកជន និងតំណាងដៃគូពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះខាងលើនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១. គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២. ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

សម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន សម្រាប់បម្រើដល់កិច្ចកាស្រាវជ្រាវ

2025/04/08 10:00:07 am        154
ភ្នំពេញ៖ ប្រទេសក្នុងតំបន់អាស៊ាន និងចិន បានជ្រើសរើសកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ដែលនឹងរួមគ្នាស្រាវជ្រាវលើកិច្ចការងារមួយចំនួន មានបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម ជាពិសេសបញ្ហាពន្ធគយដែលបាននិងកំពុងកើតឡើង ។នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ស្ថិតក្នុងសាកលវិទ្យាល័យខេមតិច(CamTech) និងរូបសំណាក់ខុងជឺ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាសភាជាតិ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន មានប្រសាសន៍ថា ការបង្កើតនូវមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងពង្រឹងទ្វេភាគីរវាងចិន-អាស៊ាន ក្នុងបរិបទថ្មី ជាពិសេសជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគំនិតទស្សនៈទានថ្មីៗ ក៏ដូចជាផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន ។ឯកឧត្តមបន្តថា មជ្ឈមណ្ឌលនេះ នឹងដើរតួជាវេទិកាមួយ ដើម្បីឲ្យអ្នកប្រាជ្ញា អ្នកសិក្សាស្រាវជ្រាវ ឬអ្នកតាក់តែងនូវគោលនយោបាយ និងអ្នកយុទ្ធសាស្ត្រផ្សេងៗ ពិភាក្សាគ្នាត្រង់ទៅត្រង់មក លក្ខណៈបើកជំហរ ដើម្បីពង្រឹងនូវការយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអាស៊ាន និងចិន ក៏ដូចជាចិន និងកម្ពុជា ។លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការវិទ្យាល័យខេមតិច បានលើកឡើងថា មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន នឹងបម្រើជាវេទិកាដ៏សំខាន់មួយ ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក សហការបង្កើតដំណោះស្រាយគោលនយោបាយ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រាប់តំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព ។លោកសាស្ត្រាចារ្យ បានបន្ថែមថា មជ្ឈមណ្ឌលនេះនឹងជំរុញកិច្ចសហការ ការស្រាវជ្រាវ និងកិច្ចសន្ទនា ហើយបង្កើនការយល់ដឹង គាំទ្រការសម្រេចចិត្តជ ដែលមានព័ត៌មាន និងបង្កើតការតភ្ជាប់ដ៏រឹងមាំនៅទូទាំងតំបន់ ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែល​គាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា

2025/04/08 09:54:04 am        129
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា។សម្ដេចធិបតីមានប្រសាសន៍ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិន​ទាន់​​ផ្ទុះ​រាប់​លាន​គ្រាប់​រាយ​ប៉ាយ​នៅ​ពាស​ពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និង​ក្លាយ​​ជា​ឧសគ្គ​រារាំង​ដល់​ការ​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​បាន​ដាក់​គោល​ដៅ​ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បី​បញ្ចប់​បញ្ហាគ្រាប់មីន ប្រែ​ក្លាយ​ផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និង​បង្ក​បង្កើន​ផល។ សកម្ម​ភាព​មីន​នៅ​កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់​ពី​សហគមន៍​ជាតិ ​និងអន្តរជាតិ និង​ប្រទេស​ជុំវិញ​ពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយ​សង្គ្រោះ​ដល់​ជីវិតមនុស្ស និង​បាន​ប្រែ​ក្លាយ​ដីមា​នមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួម​យ៉ាង​សំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មាន​ការ​ចូល​រួម​យ៉ាង​សំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និង​ជំនាញ ដើម្បីគាំទ្រ និង សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។ជាមួយគ្នានេះសម្ដេចធិបតីបាន​ថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯក​ជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវសូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុង​ការ​ងារ​សកម្ម​ភាព​មីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ។

ក្រសួងការងារបើកសិក្ខាសាលាស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» ដើម្បីជាផែនទីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា

2025/04/08 08:53:20 am        139
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃម្សិលមិញ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស វិស័យឯកជន និងតំណាងដៃគូពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះខាងលើនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១. គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២. ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី៖ មន្ទីរពេទ្យប្រៀបដូចរាងកាយមនុស្ស ខណៈពេទ្យជាឆ្អឹងខ្នងទ្រទ្រង់រាងកាយ

2025/04/08 08:49:16 am        220
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ ។ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមអភិក្រមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” តាមរយៈការគ្រប់គ្រង ការផ្ទេរមន្ត្រី ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព គឺត្រូវតែគិតគូររៀបចំ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយធានាឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា អាចពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាពិសេស អាចគ្រប់គ្រងនូវវិបត្តិសុខភាពសាធារណៈ ជាយថាហេតុណាមួយ នាពេលអនាគត ។ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងតម្រូវការជារួម នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា និងដោយឡែកចំពោះវិស័យសុខាភិបាល អាទិភាពទី១ មុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់ពីភាពចាំបាច់ក្នុង “ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្សក្នុងមុខងារសាធារណៈ ផ្អែកលើគុណាធិបតេយ្យ ក្នុងការជ្រើសរើស ការតែងតាំង ការឡើងថ្នាក់ និងឋានន្តរស័ក្តិ និងផ្តល់ការលើកទឹកចិត្តសមស្រប ព្រមទាំងការ រៀបចំប្រព័ន្ធអភិវឌ្ឍសមត្ថភាពគ្រប់ជ្រុងជ្រោយ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើមូលដ្ឋានទាំងអស់នេះ កន្លងមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការគ្នាដោយស្អិតរមួត ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានមនុស្ស, អភិវឌ្ឍសមត្ថភាពមន្ត្រី និងពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។ឯកឧត្តម ហ៊ុន ម៉ានី បាន បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាននិងកំពុងសហការរួមគ្នា លើការងារមួយចំនួនដូចជា៖ ១- ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១, ២- ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ និង៣- ការធ្វើបច្ចុប្បន្នភាពមន្ត្រីតាមមណ្ឌលសុខភាព ក្នុងគោលដៅ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីស្ថានភាព និងតម្រូវការមន្ត្រីសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល អំពីគំនិតផ្តួចផ្តើម និងការដោះស្រាយបញ្ហានានា

2025/04/07 08:50:47 pm        129
ភ្នំពេញ ៖ វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ជាពិសេស ការដោះស្រាយនូវបញ្ហានានា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ ក្រោមការណែនាំចង្អុល បង្ហាញដោយផ្ទាល់ ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។​ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដែលទើបចូលកាន់តំណែង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំ កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, លោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប និងបាន ថ្លែងអំណរគុណ ចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិ ការធុរកិច្ច ក៏ដូចជាទំហំវិនិយោគជាបន្តបន្ទាប់។ ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ នេះជាការបំបែកកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបានការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាព ស្តែងឱ្យ ឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំ គាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យ នៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ ទៅកាន់សហភាព អឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ។ក្នុងកិច្ចសន្ទនានេះ តំណាងវិនិយោគិនអឺរ៉ុប បានបង្ហាញនូវទំនុកចិត្តខ្ពស់ អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ក្រៅពីនេះវិនិយោគិនទាំងនោះ បានបង្ហាញ នូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់លើបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ នឹងបទពិសោធន៍ដែលធ្លាប់ទទួលបាន ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។តំណាងវិនិយោគិនអឺរ៉ុប រំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមាន ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមួយកម្រិតទៀត។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពី អាណត្តិមុន បានយកវេទិកានេះ គោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយនូវបញ្ហា នានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលមានចំណាត់ការឆ្លើយតបរហ័ស៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM