ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ ការបន្តជួយពីរដ្ឋាភិបាលបារាំង និងអូស្រ្តាលី នឹងជួយកម្ពុជាឈានទៅបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០

2025/04/04 03:37:14 pm        386
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលី ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បន្តថា ស្របជាមួយនឹងគោលដៅទីបី “សុខភាព និងសុខមាលភាពល្អ“ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា នាឆ្នាំ២០៣០ផងដែរ ក្នុងការធានាបាននូវការរស់នៅប្រកបដោយផាសុខភាព និងលើកកម្ពស់សុខមាលភាពសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់វ័យដោយមិនទុកនរណាចោល ដែលជាចក្ខុវិស័យម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្ពោះទៅសម្រេចបានគោលដៅគ្របដណ្តប់សុខភាពជាសាកលនៅឆ្នាំ២០៣៥។ ជាក់ស្តែងព្រឹត្តិការណ៍ នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ ខាណា (KHANA) ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿន ការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។លោកជំទាវវេជ្ជបណ្ឌិត បន្តទៀតថា បន្ថែមលើសពីនេះ គឺការជម្រុញឱ្យអ្នកដែលរស់នៅជាមួយអ្នកជំងឺរបេង រួមទាំងកុមារ ដែលមិនទាន់ធ្លាក់ខ្លួនឈឺ ទទួលបាននូវការព្យាបាលបង្ការជំងឺរបេងទាន់ពេលវេលា និងការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពផ្ទាល់ខ្លួន តាមរយៈការទទួលបាននូវសារអប់រំសុខភាពនៅតាមសហគមន៍ និងតាមរយៈយន្តការផ្សព្វផ្សាយផ្សេងៗ។ ទន្ទឹមនឹងនោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។ ជាមួយគ្នានោះដែរលោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងជាប្រធានគម្រោង SHIFT-TB និង SAPPHIRE បានលើកឡើងថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនី សម្រាប់វិស័យសុខាភិបាល បែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង (SAPPHIRE) មានរយៈពេល៤៨ខែ ចាប់ពី២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈបទអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និងការស្វែងរកករណីរបេង ឬ(SHIFT-TB) នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង៩០ ជាមួយនឹងប្រជាជន ជាគោលដៅទាំងអស់ក្នុងភូមិទាំង៩០នេះ គ្របដណ្តប់ខេត្តចំនួន២គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។លោក បានបញ្ជាក់ថា គោលដៅរួមនៃគម្រោង គឺពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈការអនុវត្តនូវអន្តរាគមន៍ ការស្រាវជ្រាវ របេងសកម្ម ក្នុងសហគមន៍ទាំងមូល និងអនុវត្តការផ្តល់សេវាថែទាំរួមបញ្ចូលគ្នា សម្រាប់អន្តរាគមន៍ កត្តាប្រឈម នឹងជំងឺរបេង។ សម្របសម្រួលកិច្ចសហប្រតិបត្តិការពហុវិស័យ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍។ បណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់មន្ត្រីសុខាភិបាលសាធារណៈ អ្នកស្ម័គ្រចិត្ត និងប្រជាជនគោលដៅក្នុងការផ្តល់នូវយុទ្ធសាស្ត្រសមាហរណកម្មសេវាថែទាំ។ អនុវត្តការស្រាវជ្រាវរបេងសកម្មក្នុងសហគមន៍ទាំងមូល។ អនុវត្តសមាហរណកម្មសេវាសុខភាព ដើម្បីភ្ជាប់សកម្មភាពស្រាវជ្រាវរបេងសកម្ម និងការបង្ការ ជំងឺរបេង ដើម្បីឆ្លើយតបនឹងកត្តាប្រឈមនឹងជំងឺរបេងសំខាន់ៗ និងជំងឺផ្លូវដង្ហើមផ្សេងៗ ព្រមទាំងសេវាសុខភាពផ្លូវភេទ និងបន្តពូជ និងសម្របសម្រួលការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាថែទាំសុខភាព និងមន្ត្រីមន្ទីរពិសោធន៍ក្នុងការធ្វើវិមជ្ឈការប្រព័ន្ធព័ត៌មានគ្រប់គ្រងជំងឺរបេង (TB-MIS) ដល់ថ្នាក់មណ្ឌលសុខភាព៕អត្ថបទ រដ្ឋា

មន្ទីរពេទ្យកាល់ម៉ែត រៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

2025/04/04 03:29:45 pm        370
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ចូលមកដល់។ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ ជាច្រើននាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ នាមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់នៃមន្ទីរពេទ្យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ថ្លែងថា ពិធីសូត្រមន្តនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តបុព្វការីជន ជីដូន ជីតា ញ្ញាតិការ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៨ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction ជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/04 03:16:09 pm        435
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាឱ្យ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

ផែនទី​ ទីតាំងកម្មវិធីនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥

2025/04/04 01:30:39 pm        408
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់បងប្អូននៅលើទីតាំងចំនួន៦ ដែលរួមមាន៖ ទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណជនជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឱ្យបានច្រើនកុះករ ដែលកម្មវិធីនេះនឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនពលរដ្ឋ

2025/04/04 01:26:25 pm        353
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រុមការងារចល័តនេះ ត្រូវបានបង្កើនឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តនាពេលកន្លងមក ប៉ុន្ដែមិនមែនមានន័យថា កន្លងទៅមិនមានប្រសិទ្ធភាពនោះទេ។នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងគៀនខុសច្បាប់ តាមវិធានការជំនាញ និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចតាមការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព សំដៅមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។ថ្វីត្បិតថា ក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់នេះ មកពីបណ្ដាអង្គភាពផ្សេងៗគ្នា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិក៏ពិតមែន ប៉ុន្ដែមានប្រធានក្រុមទទួលខុសត្រូវច្បាស់លាស់ ដូច្នេះហើយសមាជិកទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ពោលត្រូវគោរពទៅតាមបទបញ្ជា និងការណែនាំរបស់ប្រធានក្រុមនីមួយៗ។ នេះបើតាមការណែនាំបន្ថែមរបស់នាយឧត្តមសេនីយ៍ ស ថេត។នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារនាពេលកន្លងមករបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងបេសកកម្មបម្រើ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ កម្លាំងអស់ត្រូវបន្ដពង្រឹងស្មារតីទ្វេរដង ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពិសេសតាមទីតាំងដែលមានរៀបចំព្រឹត្តិការណ៍កម្សាន្ដសប្បាយ ដើម្បីទទួលអំណរសាទរឆ្នាំថ្មី៕

កម្ពុជានាំយកពន្លាជាតិ “ប្រាសាទកោះកេរ” ទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន

2025/04/04 01:04:02 pm        373
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ភាគីជប៉ុន គណៈប្រតិភូកម្ពុជា នឹងចូលរួមកម្មវិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅថ្ងៃទី១២ ខែមេសាខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។នៅក្នុងសេចក្ដីជូនដំណឹងស្ដីពី ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងការចូលរួមកម្មវិធីខាងមុខនេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី “ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្រសួងបានបន្តា ការណ៍នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បម៌សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក។ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្តថា ពន្លាជាតិកម្ពុជា ក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេងដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំមានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី និងនៅចំណុចកណ្តាលមានរៀបចំឲ្យមានជាទិដ្ឋភាពវាលស្រែដែលស្តែងឲ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្គរដ៏មានឱជារបស់កម្ពុជា និងមានម៉ាកែតប្រាសាទអង្គរវត្ត។ បន្ថែមពីនេះទៀត កម្ពុជាក៏បាននាំយកផលិតផលខ្មែរទៅតាំងបង្ហាញជូនភ្ញៀវជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ។បើយោងតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដោយមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នឹងមានប្រទេសចូលរួមជាផ្លូវការចំនួន១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។ ក្នុងនោះ ប្រទេសជប៉ុន រំពឹងថា នឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេសប្រមាណ ៣,៥លាននាក់៕

មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ មេសា​នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

2025/04/04 11:55:35 am        488
មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម ដែលស្ថិតនៅខេត្តព្រះសីហនុ នឹងដាក់សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តីនៃកម្ពុជា ខណៈមូលដ្ឋានសមុទ្ររាម ឬហៅថាកំពង់ផែនេះ​អាច​មាន​លទ្ធភាព​ផ្ទុកបាន​នូវ​នាវា​ប្រយុទ្ធ​ខ្នាត​ធំគ្រប់ប្រភេទ។បើតាមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ បានប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា មជ្ឈមណ្ឌលទំនើប​កម្ម​សមុទ្រ​រាម​ត្រូវបាន បើកការដ្ឋានសាងសង់នូវថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លង​ទៅ​ក្រោម​អធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងបច្ចុប្បន្ន​ជា​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វ៉ាង វិន ធាន អតីតឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ហើយមកដល់ពេលនេះកំពង់ផែនេះបានសាង សង់រួចរាល់បានមួយរយភាគរយហើយ។ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា កំពង់ផែសមុទ្ររាមនេះ គឺជា សមិទ្ធ ផល​ដ៏ធំធេង និងជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ដោយមិនធ្លាប់មានពីមុននោះឡើយ ខណៈ​កំពង់​ផែ នេះអាចផ្ទុកនូវនាវាប្រយុទ្ធខ្នាតធំ និងមធ្យម​បាន​ដូច​បណ្តា​ប្រទេស​នៅ​លើ​សកល​លោកយ៉ាងដូច្នេះដែរ។ មួយវិញទៀត កំពង់ផែនេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សំចត​នាវា​របស់​បណ្តា​ប្រទេស​ជាមិត្តរបស់កម្ពុជានៅ លើសកលលោកផងដែរ ដោយអាស្រ័យទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ការពារជាតិកម្ពុជាជាអ្នកកំណត់។ឧត្តមនាវីឯកទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយ​នោះ នាវាចម្បាំងរបស់ជប៉ុន នឹងអនុញ្ញាតឲ្យចូលសំចត់មុនគេ ហើយបន្ទាប់​មក​នឹង​មាន​ការ​បើក​ទូលំទូលាយឲ្យនាវាបណ្តាប្រទេសផ្សេងៗចូលសំចតក្រោយពីមានការឯកភាព និ​ងកា​រ​ស្នើ​សុំ​របស់​ភាគីជាមិត្តដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជានោះ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើក ឡើងទៀតថា តាមរយៈការកសាងនូវមជ្ឈមណ្ឌលទំ នើបកម្មសមុទ្ររាមនេះ នឹងធ្វើឱ្យកង​ទ័ពជើងទឹកកម្ពុជាកាន់​តែ​មាន​កាលា​នុវត្ត​ភាព​ដ៏​ល្អ​សម្រាប់​បំពេញ​បេសក​កម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុង​ការ​គ្រប់​គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជា​មួយ​ប្រទេស​ជា​មិត្ត​ប្រកប​ដោយ​សាមគ្គីភាព និងផ្លែផ្កាដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​នៅ​ក្នុង​តំបន់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិផងដែរ៕ អត្ថបទបាន ចក់ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញ​ដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន

2025/04/04 11:36:00 am        385
នៅស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវ ជាឪពុកបង្កើតរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអនិច្ចកម្មនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន និងក្រុមគ្រួសារ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចំពោះការបាត់បង់ដ៏ធំធេងនេះ។មរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន គឺជាការបាត់នូវបិតាជាទីគោរពស្រលាញ់បំផុត ហើយសម្រាប់ប្រជាជាតិឡាវទាំងមូល គឺជាការបាត់បង់នូវឥស្សរជននយោបាយ និងរដ្ឋបុរសដ៏ឆ្នើមបំផុតមួយរូបក្នុង ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលឯកឧត្តម ធ្លាប់បានរួមចំណែកដឹកនាំប្រទេសឡាវ ឱ្យមានវិបុលភាពដ៏ប្រសើរ។កម្ពុជានឹងចងចាំ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ជានិច្ច ក្នុងនាមជាមិត្តនិងដៃគូដ៏អស្ចារ្យមួយរូប។ ក្នុងនាមជានាយករដ្ឋមន្ត្រី និងក្រោយមកជាប្រធានរដ្ឋ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងចំណងមិត្តភាពយូរអង្វែង រវាងប្រជាជាតិយើងទាំងពីរ។ ការរួមចំណែកដ៏សំខាន់របស់ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្ស បានបន្សល់ទុកនូវកេរដំណែលយូរអង្វែង នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង។សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

សហជីព និងសមាគមកាត់ដេរ ជឿជាក់លើការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​អាចដោះ​ស្រាយ​បញ្ហា​ដំឡើង​ពន្ធ​របស់អាមេរិក

2025/04/04 11:28:42 am        320
បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសអំពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលពីកម្ពុជាកាលពី​ដើមខែមេសានេះ មេសហជីព និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់សមាជិក និងកម្មករនិយោជិត រក្សា​ភាព​ស្ងៀម​ស្ងាត់ ដោយអះអាងថា នឹងបន្ដធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បី​ស្វែងរកដំណោះស្រាយឱ្យបានឆាប់បំផុត។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទ​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមេសានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពាក់ព័ន្ធទៅ​នឹង​សេចក្តី​ប្រកាស​តម្លើងពន្ធរបស់ភាគីសហរដ្ឋអាម៉េរិក បញ្ហានេះ មិនមែនមានតែប្រទេស​កម្ពុជា​តែ​មួយ​នោះទេ ពោលគឺទូទាំងពិភពលោកតែម្តង ដូច្នេះការដំឡើងពន្ធនេះបានពិនិត្យឃើញថា គឺជា​លក្ខណៈ​បច្ចេកទេសសុទ្ធសាធ ដែលមិនពាក់ព័ន្ធនូវអ្វីដែលជានិយោបាយ រវាងកម្ពុជា និងអាម៉េរិក​នោះឡើយ។មេសហជីពរូបនេះ បានរៀបរាប់បន្តថា ក្នុងនាមតំណាងកម្មករនិយោជិត លោកជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានឃើញហើយថា ការដឹកនាំរបស់លោកគឺមានដំណើរការ សកម្មភាព ជាពិសេសគឺការទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានបន្តមកវិនិយោគនៅកម្ពុជា។ លោកបន្តថា ដូច្នេះបញ្ហាការដំឡើងពន្ធនេះ រាជរដ្ឋាភិបាល លោកមានគោលនយោបាយក្នុងការដោះស្រាយនូវអ្វីដែលជាផលប៉ះពាល់ចំពោះកម្ពុជាផងដែរ ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះថា ការដំឡើងពន្ធនេះ បងប្អូនកម្មករមួយចំនួនដែលកំពុងធ្វើការបច្ចុប្បន្ននៅកន្លែងការងារ នឹងមានការព្រួយបារម្ភ ប៉ុន្តែលោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយដើម្បីសម្របសម្រួលក្នុងកម្រិតណាមួយជាមួយអាម៉េរិក ក៏ដូចជាសម្របសម្រួលកិច្ចការងារផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្ពុជា នឹងមានស្ថិរភាពយូរអង្វែងជាបន្តបន្ទាប់។ទាក់ទិនបញ្ហាការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកនេះដែរ ភាគីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា បានលើកឡើងថា ក្នុងកម្រិតដែលបានប្រកាសដំឡើងអត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឲ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែងប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩% វៀតណាម៤៦% និងមីយ៉ាន់៤៥%។ សមាគម TAFTAC បានបន្ថែមថា សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អរបរិយាកាសវិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែខ្ពស់បន្ថែមទៀត។បើតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ជុំវិញការតម្លើងអត្រាពន្ធគយរបស់ឯកឧត្តមប្រធានាធិបតី ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា ពីព្រោះថានៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល”។ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិនដាក់លក់ផលិតផលខ្មែរមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/04 11:14:11 am        195
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម ក្នុងការដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម នៃការផ្សាភ្ជាប់លើកកម្ពស់ដល់ សហគមន៍មូលដ្ឋានអ្នកដាំដុះ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើតផ្សារ សមាគមខ្មែរ និងកិច្ចដំណើរការរបស់ផ្សារសមាគមខ្មែរក្នុងពេលបច្ចុប្បន្ននេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើងនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ការជួយធ្វើរក ទីផ្សារជំរុញឱ្យពួកគាត់ ឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ជំរុញពង្រីកទីផ្សារផលិតឱ្យកាន់តែធំ ដើម្បីគាំទ្រ ដល់កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។ឯកឧត្តម បន្តថា តាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការ ពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅលើទីផ្សារ ផ្សេងៗបន្ថែម។ ជុំវិញផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នឃើញថា ប្រជាពលរដ្ឋខ្មែរបានកំពុងគាំទ្រផលិតផលក្នុងស្រុក និងងាកមកប្រើ ប្រាស់ផលិតផលខ្មែរផងដែរ ។ ចំណែកនៅមុនឱកាសចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ផ្សារសមាគមខ្មែរនិងបង្កើនការដាក់តាំង លក់ ក៏ដូចជាបង្ហាញផលិតផលខ្មែរជាច្រើនមុខ ក្នុងគោលដៅផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម លើភាពសម្បូរ បែបនៃផលិតផលខ្មែរ ក្នុងនោះការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន បានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈការគាំទ្របច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការជួយស្វែងរកទីផ្សារជាដើម ជាក់ស្តែងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺបានគិតគូរជំរុញសេដ្ឋកិច្ចតាំងពី មូលដ្ឋាន រហូតមកសេដ្ឋកិច្ចជាតិ តាមរយៈអ្នកលក់ផលិតផលស្រស់ ឬផលិតផលកែច្នៃ ក្នុងនោះផ្សារសមាគមខ្មែរ ក៏បានចូលរួម ចំណែកមួយ ក្នុងការលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការជួយរកទីផ្សារជាដើម។ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការកែច្នៃក្នុងវិស័យកសិកម្មជាដើម គឺបានជួយកាត់ បន្ថយដល់ការរាំងស្ទះនៅពេលផលិផលជុញលើទីផ្សារ និងជាការបង្កើតតម្លៃបន្ថែមក្នុងស្រុកជាដើម។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បាន លើកទឹកចិត្តតាមរយៈព្រឹត្តិការណ៍ផ្សេងៗដូចជា ការបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដើម្បីឲ្យម្ចាស់សហគ្រាស និងសិប្បកម្មនានា ការដាក់តាំងពិពិរណ័ បង្ហាញ និងការលក់ផលិតផលផ្សេងៗ ដើម្បីឲ្យសារធារណជនជួយគាំទ្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM