ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្ដេចធិបតីផ្ញើលិខិតទៅប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដំឡើងពន្ធ

2025/04/04 08:36:58 pm        211
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារលិខិតទៅកាន់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការដំឡើងពន្ធ។ក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្ដេចបានរំលេចថា ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ឯកឧត្ដមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយការដំឡើងពន្ធ ៤៩ ភាគរយលើផលិ តផលរបស់កម្ពុជាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ករណីនេះកម្ពុជាស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់ឯកឧត្ដម និងស្នើសុំឱ្យរដ្ឋាភិបាលជាទីគោរពរបស់ឯកឧត្ដមពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។សម្ដេចធិបតីបន្ថែមថា ការអនុវត្តដែលមានស្រាប់នៃអត្រាពន្ធរបស់កម្ពុជាលើទំនិញនាំពីអាម៉េរិកចូលកម្ពុជាខ្ពស់បំផុតត្រឹម ៣៥ ភាគរយ។ ដើម្បីបង្ហាញនូវជំនឿទុកចិត្តដ៏ល្អរបស់យើង និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាលើកទឹកចិត្តដល់ការនាំចូលផលិតផលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក មកកម្ពុជាជាមួយនឹងការកាត់បន្ថយជាបន្ទាន់នូវប្រភេទផលិតផលចំនួន ១៩ មុខពីអត្រាពន្ធអតិបរមារបស់យើង ៣៥ ភាគរយមកនៅត្រឹម ៥ ភាគរយនៃអត្រាពន្ធអនុវត្ត។ ក្នុងន័យនេះ ខ្ញុំក៏បានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ទាក់ទងទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីធ្វើការងារនេះ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រ កបដោយការស្ថាបនា និងប្រកបដោយផលិតភាពជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិ និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗទាំងនេះ៕​ដោយ៖ គង់ ឌិន

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងចំនួន ២ នៅថ្ងៃនេះ

2025/04/04 07:05:04 pm        139
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ជាដើម។ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចធិបតីក៏បានណែនាំឱ្យពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត សហការជាមួយក្រុមហ៊ុនឯកជន និងអាជីវករក្នុងការរក្សាតម្លៃម្ហូបអាហារ ភេសជ្ជៈ និងសេវានានាឱ្យបានសមរម្យនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។សម្តេចធិបតី ក៏បានរម្លឹកអំពីការឧបត្ថម្ភថវិកាជូនដល់មន្ត្រីរាជការសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំរថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្ដាខេត្ត និងវិលត្រឡប់មកភ្នំពេញវិញដោយឥតគិតថ្លៃរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែមេសា។ តាមរយៈកម្មវិធីនេះរដ្ឋាភិបាលបានជួយសម្រាលបន្ទុកការចំណាយក្នុងការធ្វើដំណើររាប់លានដុល្លារជូនប្រជាពលរដ្ឋ។សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដែ លបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ទោះជាយ៉ាងនេះក្តីបញ្ហានេះនៅតែបន្តកើតមាននៅឡើយដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ។សម្តេចធិបតី ក៏បានមានប្រសាសន៍ដែរថា កន្លងទៅនេះសម្តេចបានដាក់ចេញនូវអនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយនៅទូទាំងប្រទេស៕​ដោយ៖ គង់ ឌិន

សម្ដេចធិបតី៖ សូមកុំបារម្ភចំពោះការដំឡើងពន្ធរបស់អាម៉េរិក ព្រោះយើងកំពុងរកដំណោះស្រាយសមស្រប

2025/04/04 06:42:30 pm        134
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក្រៅពីបានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសេច ក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រា ងគោលនយោបាយជាតិ ស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ រួចហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហាផ្សេងៗដូចជាការពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឆ្នាំនេះនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទូទាំងប្រទេសឱ្យមានលក្ខណៈអធិកអធម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និងដើម្បីទាក់ទាញទេសចរជាដើមផង។ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗនេះដែរ សម្តេចធិបតី ក៏បានកត់សម្គាល់ថា អាម៉េរិកបាននិងកំពុងខាតបង់ច្រើ នលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជី ងពាណិជ្ជកម្ម(Trade Deficits)ដូច្នេះហើយបានជារដ្ឋបាលប្រធានាធិបតីឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប(Reciprocal Tariffs)លើបណ្តាប្រទេសដែលអាម៉េរិកមា នឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិ ត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយវៀតណាម។ ដូច្នេះការដាក់អត្រាពន្ធនាំចូ លឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំ និញនាំចូលពីអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះទៀតសោតមានតែ ៥០% នៃអត្រាដែលអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយអាម៉េរិក ដើម្បីរកដំណោះស្រាយ សមស្របណាមួយ។ សម្ដេចធិបតីបន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ៕​ដោយ៖ គង់ ឌិន

ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីក​ចម្រើន​បន្ថែមទៀត

2025/04/04 06:20:55 pm        99
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ​ នៅកម្ពុជា។ ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា​៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ ក៏បានគោរពជម្រាបជូន​ អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និង ប្តេជ្ញាចូលរួម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន​ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​នៅកម្ពុជា។ សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការ​ចំបាច់នានា​របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​ ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​។ សម្តេច​បវរ​ធិបតីក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ​ និង​ កាន់តែជិតស្និទ្ធ ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​។

​​ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

2025/04/04 04:01:28 pm        182
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត

2025/04/04 03:57:13 pm        505
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។ គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។ ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ។ លោក រ៉េន រតនៈ បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់សមិទ្ធផល នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ បានណែនាំអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សិក្សាបញ្ចូលសេវាវាធ្វើលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយ ដែលអាចជាជម្រើសមុនគេ គឺខេត្តបាត់ដំបង កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា នេះជាការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើឱ្យសម្រេចនូវគោលបំណងដ៏ឧត្តុង្គឧត្តម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលណែនាំឱ្យក្រសួងមហាផ្ទៃរិះរកគ្រប់វិធីសាស្ត្រ និងដាក់ចេញវិធានការថ្មីៗបន្ថែមទៀត ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀក និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានសេវាផ្តល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ជាក់ស្តែងទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែនខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ៤ ខែមករា ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ ស្នាក់ការនោះបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាច្រើនរយនាក់ និងទទួលបានការអបអរសាទរប្រកបដោយក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខេត្តសៀមរាប និងពលរដ្ឋមកពីបណ្ដាខេត្តជុំវិញ ដ្បិតពួកគាត់ពុំចាំបាច់ធ្វើដំណើរមកភ្នំពេញដូចមុនទៀតឡើយ៕

រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសូត្រមន្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/04 03:53:48 pm        308
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល និងលោកស្រី ឥន លីម្មី និងឯកឧត្តម លី ប៊ុនឆៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា បាននិមន្តព្រះសង្ឃ សូត្រមន្ត​ប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ​ចម្រុងចម្រើន​ ពី​ទេវតា​ឆ្នាំថ្មី និង​សូមអោយតាមជួយបីបាច់ថែរក្សា និងសម្តែងរបាំត្រុដិ បណ្តេញ​ឧបទ្រព​ចង្រៃ ​ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ ​និងរបររកទទួលទានទាំងឡាយ ​បានទទួលជោគជ័យ ព្រមទាំង​មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និង​រាប់បាត្រ​បង្សុកូល ដើម្បី​ឧទ្ទិស​កោសល្យ​ផលបុណ្យ ដល់​បុព្វការីជនទាំងឡាយ ​ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។លោក ថេង សុថុល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំង មន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខ​គ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកអភិបាល បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ​ ហើយនេះ ជា​រៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ​ដែលតែងតែបានយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច ក្នុង​នាមជាកូនខ្មែរ និងពុទ្ធសាសនិកជនជាតិខ្មែរ ​ដែលធ្លាប់មានវប្បធម៌​ អរិយធម៌​ដ៏រុងរឿង និង​ល្បីល្បាញ ព្រោះជនជាតិខ្មែរ ​មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៧មករាទាំងអស់ នៅក្នុង​ឱកាសចូលឆ្នាំថ្មីខាងមុខនេះ​ ចៀសវាង​ការលេង​ប៉ាត ម្សៅ ជះទឹកដាក់គ្នា ព្រោះនេះ​មិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន ​នូវរាល់ភ្លើងធូបទៀន ​គ្រោះអគ្គិភ័យ ជាយថាហេតុ ​និងធ្វើដំណើរកម្សាន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ជៀងវាងបង្កគ្រោះថ្នាក់៕ អត្ថបទ៖ កុម្ភៈ

ពលករខ្មែរនៅថៃ អរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន អំឡុងពេលបុណ្យចូលឆ្នាំ

2025/04/04 03:52:23 pm        349
ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែង​ថ្លៃ​សេវា​ចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​សម្រាប់​ពលករ​ដែល​ធ្វើកា​រ​នៅ​ប្រទេស​ថៃ​គ្រប់​ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកស្រី សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ លោកស្រី សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែននានា ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2025/04/04 03:46:09 pm        321
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

កាណាដាចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដើម្បីលើក​កម្ពស់​ផលិត​ភាព​ក្នុង​វិស័យ​សាធារណៈ

2025/04/04 03:42:16 pm        322
នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈ នៃប្រទេសកាណាដា បំពេញទស្សន​កិច្ច​ស្វែង​យល់​អំពី​ប្រតិបត្តិការ ប្រសិទ្ធភាព ការងារ និងបានធ្វើការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់កម្ពុជា ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងវិស័យសាធារណៈ។លោកបណ្ឌិត D. Brian Marson នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈនៃប្រទេសកាណាដា នៅក្នុងដំណើរ បំពេញទស្សនកិច្ចស្វែងយល់ អំពីប្រតិបត្តិការ ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិននៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អមដំណើរដោយមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីតំណាង នាយកដ្ឋាន ចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផថដែរ, ក្នុងនោះលោកបណ្ឌិត ក៏បានធ្វើការចែករំលែកនូវ បទពិសោធន៍ល្អៗ ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសាធារណ: នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយ ចំនួនដូចជា៖ ប្រទេសកាណាដា ហ្វីលីពីន និងម៉ាឡេស៊ី។ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជូនគណៈប្រតិភូ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដំណើរការនៃការផ្តល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈ ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ដែលមានភាពបត់បែនខ្ពស់ទៅតាមយុគសម័យឌីជីថល បានធ្វើឱ្យការដាក់ពាក្យស្នើសុំ វិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយតម្លាភាពខ្ពស់។ជុំវិញបច្ចេកវិទ្យានេះដែរ, នៅថ្ងៃទី៣ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខា- ធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស លើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ កិច្ចប្រជុំនេះ ត្រូវបានរៀប​ចំ​ឡើង​ដើម្បី​បន្តពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តី​ការ​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM