កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

2025/04/09 05:39:24 pm        143
ស្ទឹងត្រែង៖ កម្លាំងនគរបាលជំនាញ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម។កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៖៤៨នាទី អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម្ម សាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

2025/04/09 05:10:54 pm        82
តស្ទឹងត្រែង ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ តាមរយៈ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

2025/04/09 04:57:30 pm        103
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុព ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះដែរ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធអតីតឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តឆស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។ ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។ សម្តេចកិកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព ជៀសផុតពីគ្រោះធម្មជាតិ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃផ្សេងៗ និងទទួលបាននូវសេចក្តីចម្រើនគ្រប់ៗគ្រួសារ ៕

លោកអភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឪវាទក្នុងឪកាសបុណ្យចូលឆ្នាំថ្មី

2025/04/09 04:54:21 pm        102
ភ្នំពេញ៖រដ្ឋបាលខណ្ឌ៧មករា បានសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឪវាទ ក្នុងៀកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលគៀកចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ពិធីសំណេះសំណាលនេះធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា លោកអភិបាលរង មន្ត្រីការិយាល័យទាំងអស់ កម្លាំងសន្តិសុខ ចំណុះអោយរដ្ឋបាលខណ្ឌ៧មករា មុនពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ មកដល់។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា សរសើរ ដល់ មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវាច្រកចេញចូលតែមួយ ឬក៏សេវាសន្តិសុខសណ្ដាប់ធ្នាប់នោះទេ លទ្ធផលដែលទទួលបានមកនេះគឺបង្ហាញពីការសាមគ្គីគ្នាក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីនិងជំនាញរៀងៗខ្លួន។ ក្នុងឪកាសនោះ លោក អភិបាលខណ្ឌ៧មករា បានណែនាំបន្ថែមអោយមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជំនាញ តាមតួនាទីភារកិច្ច សហការគ្នាធ្វើការងារជាក្រុម។ គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រងបញ្ជីរវត្តមានរបស់មន្ត្រីជាប្រចាំ ។ ចំពោះការងារសន្តិសុខសូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ។លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ក្នុងនាមលោកអភិបាលខណ្ឌលោកមិនអាចធ្វើការតែម្នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ។ លទ្ធផលដែលយើងទទួលបាននេះគឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។សូមបញ្ជាក់ផងដែរនៅក្នុងការសំណេះសំណាលជាមួយមន្ត្រី រួចលោកអភិបាលក៏បានឈ្លៀតឱកាសនេះចែក ជាអំណោយ ជាថវិកាបន្តិចបន្តួចជូនដល់មន្រ្តីក្រោមឪវាទ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ៕   អត្ថបទ៖ កុម្ភៈ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ»

2025/04/09 04:51:15 pm        101
ភ្នំពេញ ៖ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤, នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន និងសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងារកន្លងមក និងបានរួមគ្នារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យអាណត្តិទី៤ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងបេសកកម្មជាគណៈគ្រូពេទ្យកម្ពុជា។ នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ដូចនីតិកាលមុនៗ ដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែងគឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត ដល់ការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ព្រោះការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃសេវាសុខាភិបាល ជាភាពប្រឈមចម្បងសម្រាប់អ្នកជំងឺ អតិថិជន និងសមត្ថភាពនិយ័តកម្ម របស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកដល់អង្គពិធី ត្រូវអនុវត្តឱ្យបានសុក្រឹត និងពេញលេញនូវបែបបទ និងនីតិវិធីនៃការបោះឆ្នោត។ ចំពោះអ្នកចូលរួមបោះឆ្នោត ត្រូវពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន។ ហើយចំពោះអ្នកជាប់ឆ្នោត ត្រូវបំពេញការងារ ឱ្យបានសមស្របតាមព្រះរាជក្រឹត្យ ច្បាប់ និងឯកសារគតិយុត្ត ជាធរមានស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត។ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិកានៃគណៈគ្រូពេទ្យកម្ពុជា ដោយត្រូវពង្រឹងបន្ថែមនូវ៖ ការចុះបញ្ជិកា ផ្តល់អាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត, ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត, ត្រួតពិនិត្យជាប្រចាំនូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងធ្វើការពិនិត្យរាល់បណ្តឹង ឬការរាយការណ៍ដែលពាក់ព័ន្ធនឹងសម្បទាក្នុងការប្រកបវិជ្ជាជីវៈ, ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសត្រូវបំពេញការងារជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ជាគណៈគ្រូពេទ្យកម្ពុជា ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ « ជារួម៖ តួនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ» និងត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព៕ អត្ថបទ រដ្ឋា

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

2025/04/09 04:34:36 pm        445
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស តាមរយៈ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

2025/04/09 04:23:04 pm        447
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ចំពោះប្រធានគណៈអធិបតី និងរាយការណ៍អំពីសភាពការណ៍ សណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ជាពេលវេលាដែលប្រជាពលរដ្ឋធ្វើដំណើរចាកចេញទៅស្រុកកំណើត ដែលអាចប្រឈមការកកស្ទះ។ នាយឧត្តមសេនីយ៍ បានណែនាំឲ្យពង្រឹងលើការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ជាពិសេសគោរពសីលធម៌ និងវិន័យនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនអាចពឹងផ្អែកតែលើសមត្ថកិច្ចនគរបាលមួយមុខនោះទេ ពោលត្រូវតែមានការចូលរួមជាចាំបាច់ពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺមានតែការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ រួមជាមួយការផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយប្រជាពលរដ្ឋ ប៉ុន្ដែត្រូវម៉ឺងមាត់។ លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានសុំនូវការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការសម្រួល និងបង្វែរចរាចរណ៍ ដើម្បីឲ្យក្បួនគណៈប្រតិភូឆ្លងកាត់ដោយរលូន។ ក្រៅពីការងារជំនាញហើយនោះ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញឲ្យមន្ដ្រីទាំងអស់ត្រូវចេះជួយយកអាសារប្រជាពលរដ្ឋ ពិសេសជនពិការ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ នៅពេលត្រូវការឆ្លងកាត់ផ្លូវ ត្រូវចេះជួយសម្រួល ដឹកដៃ ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅចំពោះកាយវិការយកចិត្តទុកដាក់របស់កម្លាំងមានសមត្ថកិច្ច៕ អត្ថបទ៖ បាន ចក់

រដ្ឋមន្រ្តីពាណិជ្ជកម្មផ្តល់គន្លឹះសំខាន់ៗមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍ​ផលិតកម្ម​ថ្នាំ​ជក់​កម្ពុជា​កាន់​តែ​ប្រសើរថែមទៀត

2025/04/09 04:13:58 pm        507
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជាសម្រាប់ការនាំចេញ។យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានគាំទ្រក្នុងការរៀបចំនិងចុះបញ្ជី “ថ្នាំជក់កម្ពុជា” ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។ដើម្បីជាវិភាគទានដល់ការជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានចូលរួមចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖ ១- ផលិតផលម៉ាកសមូហភាពពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” ឱ្យបានរឹងមាំ ដែលត្រូវមានការចូលរួមមិនអាចខ្វះបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ក្នុងការពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជានេះ ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន។ ២- បងប្អូនប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផលិតផលថ្នាំជក់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។ ៣- ស្ថាប័នមានសមត្ថកិច្ចក្រោមចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេស មន្ទីរពាណិជ្ជកម្មខេត្ត និងសាខាក.ប.ប. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាពនិងយុត្តិធម៌ ការចូលរួមពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ និងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។ និង៤- ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ត្រូវបន្តសហការគ្នារកវិធីសាស្ដ្រឱ្យកាន់តែមានប្រសិទ្ធភាពជាសម្លេងមួយ ជាយុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ សហការគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងសរុប ដើម្បីយើងអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹងនិងពង្រីកទៅផ្សារនាំចេញ៕

ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាស​វិនិយោគនៅកម្ពុជា

2025/04/09 04:05:28 pm        495
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុននៅនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះមានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតីក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលេីផ្នែកខ្សែច្រវាក់ផលិតកម្ម ។ សម្តេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕

ADB៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើង ៦,១ភាគរយ និង ៦,២ភាគរយ នៅឆ្នាំ២០២៦

2025/04/09 03:57:42 pm        487
នៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦,១ភាគរយ និង៦,២ភាគរយ នៅឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំដោយ ADB ស្ថិតនៅអាគារវឌ្ឍន រាជធានីភ្នំពេញ។របាយការណ៍ដដែលបានបន្តថា ការព្យាករនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនាឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។បើតាមលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB មានប្រសាសន៍ថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្ត លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។គួរបញ្ជាក់ដែរថា ការព្យាករសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ ដោយផ្អែកទៅលើការកើនឡើងនៃតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា និងការងើបឡើង វិញនៃវិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យកសិកម្មជាដើម។ អត្ថបទ៖ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
06/13/2026 10:06 AM
សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
06/13/2026 10:06 AM
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
06/13/2026 10:06 AM
សេតវិមាន ទទូចថាការវាយប្រហារដោយយោធាពេលថ្មីៗនេះ ជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង
06/13/2026 09:06 AM
ក្រុមហេសបូឡា៖ ខ្លួនបានតតាំងជាមួយកងទ័ពអ៊ីស្រាអែលដែលកំពុងរុលទៅមុខនៅភាគខាងត្បូងប្រទេសលីបង់
06/13/2026 09:06 AM
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
06/13/2026 09:06 AM