សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក

ព័ត៌មានជាតិ

ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង​ និងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

2025/04/10 06:01:34 pm        138
ភ្នំពេញ ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសម្តែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ ដែលត្រូវ​បានតែងតាំងជាឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន​សម្តែង​នូវការ​ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ​-កម្ពុជា ហើយចំណងមិត្តភាព​ និងកិច្ចសហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។ ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត​ និងខិតខំជំរុញ​ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុង​ក្រប​ខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន​ ផងដែរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុុជា​ ឯកឧត្តមនឹងចូលរួមចំណែកដល់ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត​ ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារ​ជាតិ​ និងសន្តិសុខ,​ ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕

អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ នៃសាធារណរដ្ឋកូរ៉េ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពតំណាងរាស្រ្តនិង បណ្តុះបណ្តាលមន្រ្តីរដ្ឋសភា

2025/04/10 04:54:23 pm        94
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា និងលោកបណ្ឌិតគី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានិងសាកលវិទ្យាល័យ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអប់រំបច្ចេកវិទ្យាឌីជីថល តាមអនឡាញសម្រាប់ពង្រឹងសមត្ថភាពជូនតំណាងរាស្រ្តនិងការបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ ក្នុងទីក្រុងសេអ៊ូល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ខ្លឹមសារសំខាន់ៗនៅក្នុងអនុស្សរណៈនេះ បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ នឹងផ្តល់អាហារូបករណ៍ពេញលេញចំនួន២០កន្លែង ដល់បេក្ខជនរបស់រដ្ឋសភាកម្ពុជា ក្នុងមួយឆ្នាំ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ អនុស្សរណៈក៏បានបញ្ជាក់ផងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសបណ្តុះបណ្តាលបន្ថែម និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។លោកបណ្ឌិតគី ចឹងលី បានគូសបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងឈានទៅការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត នាពេលអនាគត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ដែលបានផ្តល់អាហារូបករណ៍ជូនតំណាងរាស្រ្ត និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជានៅគ្រប់ជំនាន់តំាងពីសម័យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ជាពេលបច្ចុប្បន្ន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយថាមវន្តនោះក៏ នៅតែផ្តល់អាទិភាពលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូចមានចែងយ៉ាងច្បាស់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ អាទិភាពគន្លឹះចំនួន៥ សម្រាប់ការអភិវឌ្ឍប្រទេសជាតិមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ចំពោះរដ្ឋសភាវិញ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពដល់កំណែទម្រង់ និងទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈការអនុវត្តសភាឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាជិការដ្ឋសភា ក៏ដូចជាមន្រ្ដីជំនាញ នៃអគ្គលេខាធិការដ្ឋាន។ ចាប់តាំងពីការចាប់ផ្ដើមនីតិកាលទី៧ មករដ្ឋសភាបានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងវិជ្ជាជីវៈ ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជា គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភាក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត៕

អភិបាលខេត្តប៉ៃលិនណែនាំដល់អាជ្ញាធរមូលដ្ឋានចូលរួមរៀបចំធ្វើឱ្យព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិនដំណើរការល្អនិងទាក់ទាញអ្នកចូលរួមច្រើន

2025/04/10 04:51:42 pm        120
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវបន្តសហការចូលរួមតាមតួរនាទីភារកិច្ច ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អ ភ្លើងពណ៌នៅតាមសួនច្បារ អង្គភាព និងទីសាធារណៈ ឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និង តំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិឱ្យចូលលេងកម្សាន្ត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន បរិវេណវិមានឯករាជ្យ និងផ្សារព្រំ ។ លោកជំទាវបានធ្វើការណែនាំដូច្នេះ នាថ្ងៃទី១០ ខែមេសា នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ។លោកជំទាវ បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បី អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសម ធម៌ បរិយាប័ន្ន និងមានចីរភាព ។លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រ សិទ្ធភាព ជាពិសេស បានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារ ណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជា ការរួមចំណែកឲ្យខេត្តប៉ៃលិនមានភាពរីកចម្រើន។ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិនដែលបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាពនៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែង ការរៀបចំសោភ័ណភាពខេត្តយ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដោយស្ងើចសសើរ មិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន។ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងកិច្ចការបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់៕

ទីតាំងលេងកម្សាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបរិស្ថាននៅក្រុងស្វាយរៀងខេត្តស្វាយរៀងត្រូវបានរៀបចំនិងកែលម្អរ

2025/04/10 04:46:13 pm        131
ស្វាយរៀង ៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា អនុវត្តតាមការណែនាំរបស់គណៈអភិបាលខេត្ត ពិសេសឯកឧត្តម ឌី វិទ្យា អនុប្រធានសហភាពយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ស្ដីពីការរៀបចំតុបតែងកែលម្អក្រុងបង្កើនសោភណ្ឌ័ភាព ដើម្បីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងពលរដ្ឋឲ្យមានចំណាប់អារម្មណ៍ចូលលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ រហូតមកដល់ពេលនេះក្រុងស្វាយរៀងដែលជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀងត្រូវបានរដ្ឋបាលខេត្តសហការឧបត្ថម្ភបន្ថែមផងនោះសាលាក្រុងស្វាយរៀងបានធ្វើការរៀបចំតុបតែងកែលម្អសោភ័ណទីសាធារណៈ មន្ទីរអង្គភាពបានល្អនៅគ្រប់ស្ថាប័នរដ្ឋ ពិសេសភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ត្រូវបានរៀបចំជាបណ្ដើរៗដើម្បីត្រៀមទទួលភ្ញៀវចូលមកលេងកម្សាន្តស្នាក់នៅនិងហូបចុក។   លោកអភិបាលក្រុងស្វាយរៀងបានបញ្ជាក់បន្ថែមថាក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តស្វាយរៀង បានត្រៀមកម្លាំងសម្រាប់សំអាតបរិស្ថានចំនួន៩០នាក់រថយន្តចំនួន៤គ្រឿង ក្នុងនោះកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុនចំនួន៣០នាក់ និងយុវជននៅក្នុងសហភាពសហព័ន្ធយុវជនក្រុងចំនួន៦០នាក់។សំឡេង.......ទន្ទឹមនិងនោះដែរ ក្នុងនាមរដ្ឋបាលក្រុង លោកណុប ចំរើន ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមតំបន់គោលដៅ សូមចូលរួមសម្អាតបរិស្ថាន លើកកំពស់សោភណ្ឌ័ទីក្រុងស្អាតបរិស្ថានល្អ ខណៈដែលរដ្ឋបាលក្រុងបានដាក់ធុងសម្រាមនៅគ្រប់កន្លែងលេងកំសាន្តដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ ។

ស្ថានកុងស៊ុលកិត្តិយសសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងជាមួយក្រសួងការបរទេសកម្ពុជា

2025/04/10 04:40:04 pm        171
(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប (ព្រឹទ្ធបុរស) កាលពីថ្មីៗនេះបានចូលជួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MOFAIC) ។យោងតាមប្រភពបានឲ្យដឹងថា ស្ថានកុងស៊ុលបានជួបជាមួយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្ត្រៃយ៍ និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ MOFAIC រួម មាន៖ ឯកឧត្តម​ THO Samnang អគ្គ នាយក​ផ្នែក​ច្បាប់ កុងស៊ុល និង​កិច្ចការព្រំដែន ,ឯកឧត្តម SENG Socheat ប្រធាននាយកដ្ឋានកិច្ចការកុងស៊ុល,ឯកឧត្តម VA Vireakbot ប្រធានការិយាល័យកិច្ចការកុងស៊ុល,លោក KY Dara អនុប្រធានការិយាល័យកិច្ចការកុងស៊ុលកិច្ចប្រជុំនេះបានសម្របសម្រួលកិច្ចពិភាក្សាប្រកបដោយផលិតភាព ផ្តោតលើការពង្រឹងទំនាក់ទំនងការទូត លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គកុងស៊ុលកិត្តិយស និងរដ្ឋាភិបាលកម្ពុជា។ កុងស៊ុលកិត្តិយសដែលចូលរួមរួមមានៈ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប (ព្រឹទ្ធបុរស) , Honorable Markus Gridling កុងស៊ុលកិត្តិយសនៃប្រទេសអូទ្រីស, Honorable Thierry Dalimier កុង ស៊ុលកិត្តិយសនៃប្រទេសបែលហ្សិក, Honorable Aurelio Flacco កុងស៊ុលកិត្តិយសនៃប្រទេសអ៊ីតាលី, Honorable Gerhard Jan Lennips អគ្គកុងស៊ុលកិត្តិយសនៃប្រទេសហូឡង់ប្រចាំនៅភ្នំពេញ, Honorable Savin Mao អគ្គកុងស៊ុលកិត្តិយសនៃប្រទេសន័រវេស, Honorable Fco Javier Solá Martí កុងស៊ុលកិត្តិ យសនៃប្រទេសអេស្ប៉ាញ, Honorable Kim Tol Tan អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ុយអែត,ស្ថានកុងស៊ុលកិត្តិយសបានសម្តែងការកោតសរសើរចំពោះការគាំទ្រ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រសួងក្នុងការជំរុញភាពជាដៃគូអន្តរជាតិដ៏រឹងមាំ។  ប្រភពបានបន្តឲ្យដឹងថា ភាគីទាំងអស់បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកដល់ទំ នាក់ទំនងអន្តរជាតិ និងការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ការពិភាក្សាសំខាន់ៗផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋ កិច្ចរវាងកម្ពុជា និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប រួមទាំងការគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សន្ធិសញ្ញាពន្ធទ្វេ និងប្រព័ន្ធទូទាត់ឆ្លង ដែនដូចជាបាគង។ កិច្ចប្រជុំក៏បានលើក ឡើងពីកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ពន្ធដារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាការលើក កម្ពស់វិស័យទេសចរណ៍ផងដែរ។ ប្រធានបទបន្ថែមរួមមានជម្រើសទិដ្ឋាការរយៈពេលវែងសម្រាប់ប្តីប្រពន្ធបរទេសរបស់ពលរដ្ឋកម្ពុជា និងការសម្រួលនីតិវិធីឯកសាររដ្ឋប្បវេណីសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។  លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គកុងស៊ុល និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របតាមគោលបំណងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ ស្ថានកុង ស៊ុលកិត្តិយសត្រូវបានផ្តល់ដំណើរទស្សនកិច្ចទៅកាន់បរិវេណនៃក្រសួងផងដែរ៕

កីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ានផ្សេងទៀតនឹងប្រកួតមិត្តភាពជាមួយ Man Utd

2025/04/10 04:37:19 pm        412
កីឡាករជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាកររបស់ប្រទេស១១ទៀតដែលជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ាន នឹងត្រូវលេងមិត្តភាពអន្តរជាតិជាមួយក្លឹបបាល់ទាត់អង់គ្លេស Manchester United នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខ។យោងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលប្រសិទ្ធិនាមថាតារាបាល់ទាត់ចម្រុះអាស៊ាន (ASEAN All-Stars Team) ត្រូវដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិវៀតណាម សញ្ជាតិកូរ៉េខាងត្បូង Kim Sang-sik ហើយនឹងប្រកួតពានរង្វាន់ Maybank Challenge Cup ដែលជាការប្រកួតមិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយក្លឹប Manchester United ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា កីឡាករក្នុងក្រុមតារាបាល់ទាត់ចម្រុះអាស៊ាន នឹងមានកីឡាករល្អៗជ្រើសរើសចេញពីប្រទេសសមាជិកសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដូចជា កម្ពុជា ព្រុយណេ សហភាពមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឡាវ និងអូស្ត្រាលី។ឯកឧត្ដម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រាប់ប៊ីធីវី ឱ្យដឹងថាកីឡាករក្នុងក្រុម ASEAN All-Stars គឺមកពីប្រទេសទាំង១២ គ្រាន់តែប្រទេសខ្លះតិច និងប្រទេសខ្លះច្រើន។ ឯកឧត្ដមបន្តថាការប្រកួតនេះបង្ហាញពីសាមគ្គីភាពក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អាស៊ាន ភាពខ្លាំងរបស់បាល់ទាត់អាស៊ានរហូតដល់ Man Utd ជ្រើសរើសប្រកួតជាមួយ និងធ្វើឡើងដើម្បីមនុស្សធម៌ដោយចំណូលពីការប្រកួតត្រូវឧបត្ថម្ភដល់អង្គការសប្បុរសធម៌ និងមួយចំណែកទៀតជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដីនៅភូមា។ក្នុងនាមគ្រួសារបាល់ទាត់អាស៊ាន ឯកឧត្ដមបានថ្លែងអំណរគុណដល់ ProEvents សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី និង Maybank ដែលបាននាំ រៀបចំ និងគាំទ្រឱ្យមានការប្រកួតនេះ។សូមជម្រាបជូនថា ក្នុងលីគកំពូលអង់គ្លេស Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ក្នុងតារាងជើងឯក៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន

2025/04/10 04:00:27 pm        249
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះមាន ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន។ សម្ដេចសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិចនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិច និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។សេចក្ដីសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិចនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិចនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/10 02:53:52 pm        133
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយបូរិន ដឹកនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិងនិមន្ត សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃតាមឋានានុក្រម ដើម្បី សូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។​នាឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីអភិសេករូបសំណាកព្រះពុទ្ធបដិមា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួង និងប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេនសម្តេចសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគៈទេវី» នឹងយាងចុះមកចំពេលទៀបភ្លឺ នៅថ្ងៃច័ន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទនៃក្រសួងធម្មការនិងសាសនា សូមឲ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ឯកឧត្តម ចាយ បូរិន និងលោកជំទាវ បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការក្រោមឱវាទក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ យឺន យូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។ ពិសេសសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជា ទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា រៀបចំការសម្តែង របាំត្រុដិ ដែលជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ ដែលរបាំនេះមានលេងតែក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរតែប៉ុណ្ណោះ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងរៀបចំអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីក្រោមឱវាទក្រសួង ក្នុងន័យលើកទឹកចិត្ត និងអរគុណដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារកន្លងមកបានយ៉ាងល្អប្រសើរ៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូនឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/04/10 02:53:31 pm        163
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ស.វ.ស ទីតាំងទី២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មី

2025/04/10 02:49:50 pm        103
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" ទីតាំងទី២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។​ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល, រួមជាមួយគ្នានោះមាននូវវត្តមានលោកសាស្រ្តាចារ្យ សាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្ត្រីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ ប្រមាណជិត១០០នាក់។បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតបានចូលរួមរាប់បាត្រដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។ ការប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។កម្មវិធីនាព្រឹកនេះផងដែរ ក៏មាននូវការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
06/17/2026 04:06 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
06/17/2026 04:06 PM
មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ
06/17/2026 04:06 PM
ក្រសួងការបរទេស៖ រុស្ស៊ីមិនពឹងផ្អែកលើតួនាទីសម្របសម្រួលរបស់UN ក្នុងបញ្ហាអ៊ុយក្រែនទេ
06/17/2026 04:06 PM
អូម៉ង់ និងអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការធានាការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ ហ័រមូស
06/17/2026 04:06 PM
អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM
ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
06/17/2026 04:06 PM
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
06/17/2026 04:06 PM
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
06/17/2026 04:06 PM
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
06/17/2026 04:06 PM