ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន

2025/04/10 04:00:27 pm        249
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះមាន ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន។ សម្ដេចសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិចនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិច និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។សេចក្ដីសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិចនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិចនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/10 02:53:52 pm        133
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយបូរិន ដឹកនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិងនិមន្ត សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃតាមឋានានុក្រម ដើម្បី សូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។​នាឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តម ចាយ បូរិន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីអភិសេករូបសំណាកព្រះពុទ្ធបដិមា នៅបរិវេណសួនច្បារនៃទីស្តីការក្រសួង និងប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយ ប្រគេនសម្តេចសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគៈទេវី» នឹងយាងចុះមកចំពេលទៀបភ្លឺ នៅថ្ងៃច័ន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទនៃក្រសួងធម្មការនិងសាសនា សូមឲ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ឯកឧត្តម ចាយ បូរិន និងលោកជំទាវ បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងឱកាសនៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការក្រោមឱវាទក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ យឺន យូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា ញ្ញាណ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។ ពិសេសសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាអភិបាលប្រោះព្រំ សព្វសាធុការពរ សិរីមង្គល ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជា ទទួលនូវភាពសុខក្សេមក្សាន្ត សំបូរសប្បាយ សម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា រៀបចំការសម្តែង របាំត្រុដិ ដែលជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ ដែលរបាំនេះមានលេងតែក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរតែប៉ុណ្ណោះ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងរៀបចំអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់មន្រ្តីក្រោមឱវាទក្រសួង ក្នុងន័យលើកទឹកចិត្ត និងអរគុណដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារកន្លងមកបានយ៉ាងល្អប្រសើរ៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូនឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/04/10 02:53:31 pm        163
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ស.វ.ស ទីតាំងទី២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មី

2025/04/10 02:49:50 pm        103
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" ទីតាំងទី២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។​ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល, រួមជាមួយគ្នានោះមាននូវវត្តមានលោកសាស្រ្តាចារ្យ សាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្ត្រីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យ ប្រមាណជិត១០០នាក់។បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតបានចូលរួមរាប់បាត្រដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។ ការប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។កម្មវិធីនាព្រឹកនេះផងដែរ ក៏មាននូវការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។ អត្ថបទ រដ្ឋា

គណៈកម្មការផ្សារអូរឬស្សី រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/10 01:14:06 pm        112
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី ដឹកនាំដោយលោក ឡយ ស៊ាងអាង ប្រធានគណៈគ្រប់គ្រងផ្សារ បានរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ពិធីសូត្រមន្តនេះធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួម​ពី​បងប្អូនបុគ្គលិក កម្មករ គណៈគ្រប់គ្រងផ្សារទាំងអស់ ​ព្រមទាំងបណ្តាប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារជាច្រើនផងដែរ ។ លោក ឡយ ស៊ាងអាង បានឱ្យដឹងថា ការនិមន្តព្រះសង្ឃ មកសូត្រមន្តនៅពេលនេះ គឺតែងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចំរើន ពី​ទេវតា​ឆ្នាំថ្មី និង​សូមឲ្យទេវាតាមជួយបីបាច់ថែរក្សា ​ដល់កូនចៅគ្រប់ៗគ្នា ឱ្យជួបតែសុខសុភមង្គល​ក្នុង​ក្រុមគ្រួសារ និងជោគជ័យកិច្ចការងាររកស៊ីតូចធំទាំងឡាយទាំងពួង ។ ​ក្រោយការសូត្រមន្តហើយនោះ ព្រះសង្ឃ ក៏អញ្ជើញ​និមន្ត​រាប់​បាត្រ ដោយមានពលរដ្ឋ និង​អាជីវករជាច្រើន ត្រៀមចង្ហាន់ ​ទេយ្យទាន​ និងបច្ច័យតាមសន្ធា ដើម្បីជាការឧទ្ទិសកុសល្យ​ផលបុណ្យ ដល់បុព្វការីជនទាំងឡាយ​ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។ប្រជាពលរដ្ឋ និងអាជីវករ សម្តែងក្តីរីករាយអរគុណចំពោះលោកប្រធានគណៈកម្មការផ្សារ ដែល​បានរៀបចំពិធីនេះឡើង អាចឱ្យពួកគាត់បានចូលរួមធ្វើបុណ្យសុំសេចក្តីសុខ និងបានធ្វើឱ្យពួកគាត់​គ្រប់គ្នា កើតសន្ធាចិត្តជ្រះថ្លា ​ជាមួយព្រះពុទ្ធសាសនាផងដែរ ។ ក្រោយបញ្ចប់កម្មវិធី ​ក៏មានការលេងរាំរបាំត្រុដិ ដើម្បី ​ជាការដេញ​នូវគ្រោះឧបទ្រុបចង្រៃ ឱ្យជៀស​ចេញចាកឆ្ងាយពីមនុស្សគ្រប់ៗគ្នាផងដែរ ៕ អត្ថបទ៖ កុម្ភះ

គិតពីឆ្នាំ២០១៨ មកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំថវិកាជូនពលរដ្ឋបានប្រមាណជាង ៧លានដុល្លារ តាមរយៈការផ្ដល់រថយន្តក្រុងជិះដោយឥតគិតថ្លៃ

2025/04/10 12:58:46 pm        137
ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តម និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អនុវត្តទៅតាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។ ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន ៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាតរដ្ឋបាលរាជធានីភ្នំពេញនឹងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋក្នុងកាត់បន្ថយការចំណាយ។ ការងារនេះមិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ គឺអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។ បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើនដូចអង្កាមយ៉ាងណាក្តី។ ការធ្លាក់ចុះជំងឺគ្រុមឈាមនេះដោយសារបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានាថយចុះ។ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំនាឱកាសបុណ្យចូលឆ្នាំនេះ។ ប្រជាពលរដ្ឋ ក៏បានអបអរសាទរនៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ៕

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ

2025/04/10 12:32:09 pm        437
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម លើការអនុវត្តពន្ធគយថ្មីរបស់អាមេរិកមកលើកម្ពុជា ហើយតំណាងកម្ពុជាដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tarifts) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងអំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការរបស់មេរិក បើយោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ឯកឧត្តមប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ៕ 

មន្រ្ដី ក.ប.ប. បន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារ ដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់

2025/04/10 12:18:43 pm        162
ក្រុមមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១០ ខែមេសានេះ បាន​សហការ​ជាមួយ​គណៈ​កម្មការ​ផ្សារ​អូឫស្សី បានចុះពិនិត្យមើលគុណភាពទំនិញ និងយកទៅធ្វើតេស្ត​បឋម​ស្វែង​រក​សារធាតុ​គីមី​នៅក្នុងចំណីម្ហូបអាហារ ដើម្បីរក្សាសុខមាលភាពជូនប្រជាពលរដ្ឋ។មន្រ្តីជំនាញ ក.ប.ប. ក្នុងដំណើរចុះត្រួតពិនិត្យទំនិញនានានៅផ្សារអូឬស្សីនេះ បានឲ្យដឹងថា សុវត្ថិភាពចំណីអាហារ គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់ ដែលមន្រ្តី រួម​និង​សមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តចុះ​ផ្សព្វ​ផ្សាយ​ណែនាំ​អាជីវករ​ត្រួត​ពិនិត្យ​គុណ​ភាព​ទំនិញ​តាម​ផ្សារ​នានា ក៏ដូចប្រភពដែលទិញយកមកលក់បន្តនៅរាជធានីភ្នំពេញ ដែលបាន​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែលមិនត្រូវតាំងលក់នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញ​គ្មានស្លាកសញ្ញា គ្មានអាយុប្រើប្រាស់ជាដើម មុនឹងតាំងដាក់លក់។ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងជាអាជីវករផ្សារ បាននិយាយថា ការ​ចុះ​ពិនិត្យ​របស់​ក្រុម​មន្រ្តី ​ក.ប.ប. ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជាប្រយោជន៍​ទាំង​អស់​គ្នា​ខាង​ផ្នែក​សុខភាព​។ ក្រុមប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រ ដោយអះអាងបន្ថែមថា នឹងសហការ​ជាមួយ​មន្រ្តី ​ក.ប.ប. នៅពេលក្រុមមន្រ្តីស្ថាប័ននេះចុះធ្វើការងារ ឬណែនាំអ្នក​លក់​ដូរ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​។សូមជំរាបជូនថា ការចុះពិនិត្យមើលគុណភាពទំនិញ និង​យក​ទៅ​ធ្វើ​តេស្ត​បឋម​ស្វែង​រក​សារ​ធាតុ​គីមី​នៅ​ក្នុងចំណីម្ហូបអាហាររបស់ក្រុមមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នេះ ធ្វើឡើងក្នុង​គោល​បំណង​ការ​ការពារ​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ដើម្បី​ធានា​បាន​នូវ​ផលិត​ផល​ទំនិញ​ម្ហូប​អាហារ​ប្រកប​ដោយ​គុណ​ភាព និងមានសុវត្ថិភាពខ្ពស់។ សកម្មភាពការងារនេះដែរ មន្រ្តី ក.ប.ប. តែងតែធ្វើ​ការ​ចុះ​ត្រួត​ពិ​​​និ​ត្យជាប្រចាំ ក្រោមការចង្អុលបង្ហាញនិងដឹកនាំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា ឯកឧត្តមអគ្គនាយក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. គឺត្រូវបង្កើននូវ​សកម្មភាព​ការងារ​ត្រួត​ពិនិត្យ​បន្ថែម​ ដើម្បីការពារទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​។ ក្រៅពីចុះត្រួតពិនិត្យទំនិញទាំងអស់នេះ មន្ត្រីជំនាញ ក.ប.ប. បានពន្យល់ណែនាំ​អាជីវករ​ឱ្យបាន​យល់​ក្នុង​គោល​បំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និង​ផលប្រយោជន៍អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ក៏បានពន្យល់ អប់រំ ណែនាំ​ដល់​ក្រុម​អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុន​នឹង​ទទួល​ទិញយ​កមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែល​មិន​មាន​បទ​ប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព​អ្នកប្រើប្រាស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

យុទ្ធសាស្រ្តជាតិស្ដីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ប្រកាស​ដាក់ឱ្យប្រើប្រាស់​នៅថ្ងៃនេះ

2025/04/10 11:40:46 am        472
យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ នៅព្រឹកថ្ងៃទី១០ខែមេសានេះ ក្រោមវត្តមាន​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ពិធី​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅ​អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្រ្តី នៅរាជធានីភ្នំពេញ។នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញ​យុទ្ធ​សាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បន្ត​យក "មនុស្ស" ជា អាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោតសំខាន់ទៅលើ "ការ​អភិវឌ្ឍ​មូល​ធនមនុស្ស” ដែលគិតគូរទៅលើការ លើកកម្ពស់សុខភាពប្រជាជន និងការ​ពង្រឹង​ប្រព័ន្ធ​គាំ​ពារ​សង្គម និងប្រព័ន្ធស្បៀង ផ្តល់នូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ​សម្រាប់​ប្រជាជន​គ្រប់​រូប​។ ចំណែកបញ្ចកោណទី៤ ស្តីពី "ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាបន្ន” បាន​ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ ការធានាបាននូវចីរភាព បរិស្ថាន ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ និងការអភិវឌ្ឍកសិកម្ម និងជនបទ សំដៅពង្រឹងបន្ថែមតួនាទី និង​ការ​អភិវឌ្ឍ វិស័យកសិកម្មឱ្យកាន់តែមានភាពទំនើប សម្បូរបែប និងមានភាពធន់ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជន​បទ សំដៅធានា បាននូវសន្តិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ ជំរុញការប្រកួតប្រជែង និង​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ បានថ្លែងបន្តថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បរិវត្ត​កម្ម​ប្រព័ន្ធ​ស្បៀង ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាត និងអនាម័យ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមាន សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ប្រកប​ដោយ​សុវត្ថិភាព មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព ។គួរបញ្ជាក់ដែរថា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការ​ជា​មួយ​ក្រុម​ការងារ​បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានរៀប​ចំ​ឡើង​ក្នុង​គោល​បំណងលើកកម្ពស់របបអាហារសុខភាព តាមរយៈការផ្លាស់ប្តូរឥរិយាបថ បុគ្គលនិងសង្គម និង​រៀបចំបទប្បញ្ញត្តិ បរិស្ថានស្បៀង ដោយផ្តោតលើគុណភាព សុវត្ថិភាព ម្ហូបអាហារ និង លើក​កម្ពស់​លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ដើម្បីដោះស្រាយ​បន្ទុក​ធំ​ៗ​ទាំង​បី​ទម្រង់​នៃ​បញ្ហា អាហារូបត្ថម្ភ រួមមាន៖ កង្វះអាហារូបត្ថម្ភ កង្វះមីក្រូសារជាតិ និងលើសអាហារូបត្ថម្ភ៕ អត្ថបទ៖ទូច សោភ័ណ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF)

2025/04/10 11:28:09 am        232
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហា   រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានPអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។  សូមជម្រាបថា នៅពេលអញ្ជើញដល់សាធារណរដ្ឋកូរ៉េ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហានយ៉ាង សាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិកសមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយ ឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងថ្នាក់ដឹកនាំសកលវិទ្យាល័យ Hanyang៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/17/2026 05:06 PM