ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ធនាគារជាតិ ចុះអនុស្សរណៈលើកទី៤ នៃកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់

2025/04/10 11:12:15 am        168
ធនាគារជាតិនៃកម្ពុជា ប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ សងប្រាក់ក្នុងតំបន់ ដើម្បីសម្រួលការ​ទូទាត់​សងប្រាក់​ឆ្លងដែន​ឱ្យបានកាន់តែលឿន តម្លៃសមរម្យ តម្លាភាព និងប្រកបដោយបរិយាបន្ន។ធនាគារជាតិនៃកម្ពុជាសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចូលរួមជាផ្លូវការ ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ ក្នុងគោលដៅ​ពង្រឹងបន្ថែម នូវសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមា- ជិកនៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី​ធនាគារជាតិ​នៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួម​ទៅបណ្តាធនាគារកណ្តាលជា សមាជិកដទៃទៀត។ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសពីការចូលរួមចុះអនុស្សរណៈយោគយល់គ្នា​បន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការ តភ្ជាប់ ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃូអរកូតដំណាក់កាលទី២ រវាងព្រះ រាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ​កណ្ដាលលើកទី១២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សងប្រាក់ក្នុងតំបន់ បានបង្កើន ចំនួនសមាជិកធនាគារកណ្តាលអាស៊ាន​ក្នុងគម្រោងនេះ​ដល់ប្រាំបួន បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយ​ធនាគារ កណ្ដាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (គម្រោង RPC) ក្នុងនោះបានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្ដាល វៀតណាម ក្នុងខែសីហាឆ្នាំ ២០២៣, ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។ ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានបង្ហាញពី សក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុងអាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហ- ប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃូអរកូត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីក​ទីផ្សារបានកាន់តែទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ ការធ្វើពាណិជ្ជកម្មនិងការផ្ទេរប្រាក់កាន់​តែប្រសើរឡើង។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធ ទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នា ក្នុង តំបន់អាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី,

ក្រសួងប្រៃសណីយ៍ រៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/10 10:22:28 am        233
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក ក្រោមឱវាទក្រសួង បានមូលមតិ​គ្នា​រៀបចំ​ពិធី​សូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។ក្នុងពិធីនេះ ក៏មានរៀបចំសម្ដែងរបាំជូនពរ និងរបាំត្រុដិដែលជាទំនៀម​ប្រពៃណីដ៏​ល្អផូ​រ​ផង់​រប​ស់​ខ្មែរ​ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់​ដឹក​នាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់រូប នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងឱកាស​បុណ្យ​ចូ​ល​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ​។ឆ្លៀតក្នុងឱកាសនេះ សូមបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប សូម​ជួប​ប្រទះ​តែ​នឹងសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួ​សារ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើបបន្លែសសី និងស្រូវនាងអំនៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង

2025/04/10 09:57:56 am        182
សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះថា សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។ ឯកឧត្តមបានឱ្យដឹងថា កិច្ចសហការរវាងសហគមន៍ទំនើបទាំង២ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។ តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផ្តោតតែលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០% ចំណែកឯសហគមន៍កសិកម្មទំនើបបន្លែសសីនឹងធ្វើផលិតកម្មបន្លែផង ព្រមទាំងទទួលរ៉ាប់រងការងារទីផ្សារ និងការចែកចាយបន្តផងដែរ ដោយសារសហគមន៍នេះស្ថិតនៅជិតទីផ្សារជាងសហគមន៍នាងអំ៕

អ្នកនាំពាក្យ៖ សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គលឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាន និងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់

2025/04/10 09:52:03 am        127
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត សូមធ្វើការបញ្ជាក់ច្បាស់អំពីការផ្ដល់ប័ណ្ណមេត្រីបរិស្ថាន ជូនរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់ គឺក្រសួងបរិស្ថានមានសមត្ថកិច្ច ដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍ ដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបដិសេធចំពោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាព ផ្តល់ប័ណ្ណសរសើរមេត្រីភាព ដល់បុគ្គលនិងក្រុមហ៊ុន សហគ្រាសមួយចំនួន គឺបានធ្វើសកម្មភាពល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា ៧៤៨ ដែលបានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា។អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈ ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត។ អ្នកនាំពាក្យបានឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលប្រាសចាកនឹងច្បាប់ ដែលនាំឲ្យមានការភាន់ច្រឡំ ដល់សាធារណជន។ ក្រសួងបរិស្ថាននឹងចាត់វិធានច្បាប់ប្រសិនបើអង្គការ ថែរក្សាបរិស្ថាននិងកសិកម្ម មួយនេះ មិនបញ្ឃប់សកម្មភាពរបស់ខ្លួន៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ

2025/04/10 09:41:04 am        207
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះរួមមាន៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង និងកុំព្យូទ័រចំនួន៧០គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ថ្នាក់។ ក្នុងនោះ ២ថ្នាក់សម្រាប់រៀនចំណេះដឹងទូទៅ និង១ថ្នាក់សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌។សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖១៖ បណ្តុះបណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជាការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កងពលតូចថ្មើរជើង។២៖ វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹងទូទៅយោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គហ្វឹកហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។របាយការណ៍របស់វិទ្យាស្ថាន បានឱ្យដឹងថា ខែសីហា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនាធិការ ចំនួន៧០នាក់ បានសិក្សារយៈពេល៦ខែ និងបានបញ្ចប់វគ្គនៅខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ខែតុលា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ចំនួន៨០នាក់ សិក្សារយៈពេល១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវបញ្ចប់វគ្គនៅខែតុលា ឆ្នាំ២០២៥។ក្រៅពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ វិទ្យាស្ថានមានអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ការបណ្តុះបណ្តាលរួមមាន៖ អគារតូច ធំ ចំនួន៦១ខ្នង, ផ្លូវប្រវែងសរុបចំនួន១០,៧១៤ម៉ែត្រ និងទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថានចំនួន២កន្លែងផងដែរ៕

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ជាដំណឹងល្អប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា

2025/04/10 08:58:35 am        304
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្ដីសាទរជាវិជ្ជមានបន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មីសម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានសរសេរថា ជាដំណឹងល្អ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។ឯកឧត្តមបានបន្តថា ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។ បើតាម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

2025/04/10 07:08:37 am        375
-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អមដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើនរូបទៀត។ គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា ក្នុងបេសកកម្មការទូតសភានៅលើឆាកអន្តរជាតិនេះមាន ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ រដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា លោកជំទាវ និន សុផុន ប្រធានគណៈកម្មការទី៩ រដ្ឋសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា ព្រមទំាងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាមួយចំនួនទៀត មានដូចជា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ជាដើម។សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ហើយបានធ្វើការជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភានឹងឣញ្ជើញចូលរួមពិធីបើកផ្លូវការ, បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១, អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ វិបត្តិសាកល និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏នឹងត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang Cyber University ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Hanyang Cyber និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ និងថ្នាក់ដឹកនាំសកលវិទ្យាល័យ។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធវិមាន ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕

នគរបាលឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

2025/04/09 08:54:41 pm        377
ភ្នំពេញ៖ កម្លាំងនគរបាលអ្នកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសណ្ឋានជាមន្រ្តីនគរបាលជាតិ។នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។នគរបាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់៖ទី១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ទី២. ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ។ទី៣. ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ទី៤. ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៥. ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ និងទី៦. ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ប្រតិបត្តិការឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតសម្ភារមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម) និងឯកសណ្ឋានមន្រ្តីនគរបាលជាតិ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន និងរាំលេងកម្សាន្តសាមគ្គីជាមួយកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ ក្រោមម្លប់នៃសុខសន្តិភាព

2025/04/09 07:58:29 pm        425
ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខ្នងភ្នំប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។បន្ទាប់ពីបញ្ចប់ពិធីបួងសួងដ៏មានសារៈសំខាន់នោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បានឆ្លៀតពេលដ៏មានតម្លៃ ដើរចុះពិនិត្យស្ថានភាពប្រាសាទបុរាណមួយចំនួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះ ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃការថែរក្សា ការគ្រប់គ្រង និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពីសំណាក់មន្ត្រីជំនាញដែលអមដំណើរ ព្រមទាំង បានផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការថែរក្សាប្រាសាទឱ្យបានល្អប្រសើរផងដែរ។លុះដល់ទីតាំងឈរជើងរបស់កងកម្លាំងព្រំដែន ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ បានចូលរួម រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ។ឯកឧត្តមបន្តថា ការលះបង់របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់សេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយវត្តមានរបស់បងប្អូននៅទីនេះ គឺជាខែលដ៏រឹងមាំ ការពារទឹកដី និងផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ខេត្តព្រះវិហាររបស់យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ក្រោមម្លប់នៃសុខសន្តិភាព ដែលកងកម្លាំងទាំងអស់បានខិតខំថែរក្សា ការរាំលេងកម្សាន្តនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ ស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏មានតម្លៃមុនពេលចូលឆ្នាំថ្មីមកដល់។ ភាពសប្បាយរីករាយនេះ ក៏ជាការលើកទឹកចិត្តដ៏សំខាន់មួយដល់កងកម្លាំងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត៕

ឯកឧត្តម អ៉ឹម ឈុនលឹម អញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញរៀបចំប្រារព្ធចូលឆ្នាំប្រពៃណីជាតិខ្មែរ

2025/04/09 07:58:06 pm        119
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដោយបានធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ។ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ឯកឧត្តមកិត្តិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការថ្វាយជូនព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។នាឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM