ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ខេត្តព្រះវិហារ​ ប្រារព្ធពិធីបុណ្យដឹងគុណប្រាសាទបុរាណខ្មែរ​ នៅ​បរិវេណប្រាសាទ​កោះកេរ ខេត្តព្រះវិហារ

2025/04/09 07:49:34 pm        471
ពិធីនេះមានកាអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ គីម​ រិទ្ធី​អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ មេបញ្ជាការ​កង​កម្លាំង​ទាំងបី​ ពុទ្ធ​បរិស័ទ​តឆ្ងាយ​ លោកយាយ​ លោកតា​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២៥​ ក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងដើម្បីឧទ្ទិសកុសលតាមរយៈការដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ។ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះ ដោយនាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ​ រួមនិងពិធីដាក់បាត្រព្រះសង្ឃរហូតដល់ ១០៨អង្គ បានបង្ហាញយ៉ាងច្បាស់នូវសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនខ្មែរចំពោះព្រះពុទ្ធសាសនា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ សម្តេចធិបតី បន្តយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋគ្រប់កាលៈទេសក្នុងបញ្ហាគ្រោះមហន្តរាយ

2025/04/09 07:48:54 pm        180
កោះកុង៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ខេត្តនិងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធ កម្ពុជាខេត្តកោះកុងឆ្នាំ២០២៤របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរគួរជាទីមោទនៈ ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់សម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍សេចក្ដីត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង ១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តី ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕

រដ្ឋបាលខណ្ឌបឹងកេងកង ប្រជុំដាក់ផែនការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំខាងមុខ

2025/04/09 07:44:50 pm        135
ភ្នំពេញ ៖ លោក អភិបាលខណ្ឌបឹងកេងកង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រជុំគណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួម ពីលោក លោកស្រីអភិបាលរង លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថ មន្រ្តីជំនាញពាក់ព័ន្ធ និងគណៈគ្រប់គ្រងផ្សារ។ក្នុងកិច្ចប្រជុំនេះដែរ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានលើកឡើងផងដែរថា ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិគៀកខិតចូលនាខាងមុខនេះ កម្លាំងជំនាញពាក់ព័ន្ធ ត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសត្រូវចុះអប់រំណែនាំ ផ្សព្វផ្សាយ ពីសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលេង ជះទឹក បាតម្ស៉ៅតាមដងផ្លូវសាធារណៈនោះទេ អាចបង្កភាពអនាធិបតេយ្យ។ អាជ្ញាធរត្រូវ រក្សាសន្តិសុខបានតាមទីវត្តអារាម ទីកន្លែងសប្បាយភាព ជាពិសេសហាមដាច់ខាតមិនឲ្យមានលេងល្បែងស៉ីសង។លោកអភិបាល បានសង្កត់ធ្ងន់ថា ដើម្បីរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាពបានល្អប្រសើរនោះ អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងត្រួតពិនិត្យ សណ្ដាប់ធ្នាប់តាមដងផ្លូវ ធានាបានសន្តិសុខជូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា តាមដងផ្លូវ តាមភ្លើងស្តុប តែងសង្កេតឃើញមានក្មេងៗ អនាថា សុំទានសុំលុយ ជាដើមនេះ ត្រូវប្រមូលឲ្យអស់ យកទៅមន្ទីរសង្គមកិច្ច ដើម្បីទទួលបានការស្ដារនីតិសម្បទា និងទទួលបានការអប់រំផងដែរ មិនបណ្ដែតបណ្ដោយឲ្យមកអនាធិបតេយ្យតាមផ្លូវសាធារណៈបន្តទៀតនោះ។សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញឆ្នាំនេះ សង្ក្រាន្តវត្តភ្នំ នឹងរៀបចំឡើង នៅថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ឲ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕អត្ថបទ៖ កុម្ភៈ

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ប្រកាសការប្រកួតថតរូបសែលហ្វី ក្រោមប្រធានបទ «ញញឹមសាទរ»

2025/04/09 07:36:53 pm        104
ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានជម្រាបជូនដំណឹងដល់បងប្អូនដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ថា បងប្អូនអាចចូលរួមប្រកួតថតសែលហ្វី ដែលមាន ២វិញ្ញសារសម្រាប់ជ្រើសរើសប្រកួត គឺ៖ បែបទោល (Solofie) និងបែបគូស្នេហ៍ (Couplefie)។ ជ័យលាភី ទទួលបានមាន៖- លេខ១ ទទួលបានប្រាក់រង្វាន់ ១លានរៀល- លេខ២ ទទួលបានប្រាក់រង្វាន់ ៦សែនរៀល- លេខ៣ ទទួលបានប្រាក់រង្វាន់ ៤សែនរៀលដើម្បីចូលរួមប្រកួត សូមបំពេញតាមជំហានងាយៗ ដូចមានរៀបរាប់ខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ (តេលេក្រាម)៖ 099586971 ឬផ្ញើសារមកប្រអប់សំបុត្រទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្តផ្ទាល់។#AngkorSankranta#AS25#Selfiecontest

រដ្ឋបាលសង្កាត់អូរឬស្សីទី២ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/09 07:34:12 pm        103
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលសង្កាត់អូរឫស្សីទី២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសក រាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមការចូលរួមពី លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២ ដោយមានការអញ្ជើញចូលរួម ពី លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ សមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សី២ និង គណៈភូមិទាំង៩ ។នៅក្នុងពិធីនេះដែរ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រហ្មសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ប្រធានក្រុមការងារ អនុប្រធាន សមាជិកសមាជិកា ចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ និង មន្ត្រីក្រោមឱវាទរដ្ឋបាលសង្កាត់ទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និង ជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។លោក ឌី រ័ត្នខេមរុណ បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ដែលតែងតែបានយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនជាតិខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក៕អត្ថបទ៖ កុម្ភៈ

ផ្លូវជនបទក្នុងស្រុកចំនួនពីរនៅខេត្តតាកែវ បានកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

2025/04/09 07:27:40 pm        105
តាកែវ ៖ ផ្លូវស្តារឡើងវិញក្រាលល្បាយថ្មភ្នំ ប្រវែង ៤.៥០០ ម៉ែត្រ ក្នុងស្រុកកោះអណ្តែត និងគម្រោងជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥០០ ម៉ែត្រ នៅក្នុងស្រុកបាទី ខេត្តតាកែវ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច។ ​ជុំវិញការអភិវឌ្ឍន៍ជនបទនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ ការផ្តល់ សេវាសង្គមនានារួមមាន៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, និងពង្រឹងកិច្ចសហប្រតិបត្តិការ, ការសម្របសម្រួល និងការកៀរគរធនធាន ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៤.៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត និងគម្រោងជួសជុលផ្លូវក្រាល កៅស៊ូពីរជាន់ DBST ចំនួន១ខ្សែទៀត ប្រវែង ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលគម្រោងផ្លូវទាំងពីរខ្សែនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារស្តារ និងជួសជុលផ្លូវ ទាំងពីរខ្សែខាងលើនេះឡើងវិញ ដោយអនុវត្តសម្រេចបានតាមផែនការ ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសសៃរឈាមនៃ សេដ្ឋកិច្ច និងក៏ជាផ្នែកមួយជួយជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារ នីមួយៗ នៅសហគមន៍ជនបទឱ្យមានជីវភាពសមរម្យ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលជំរុញអភិវឌ្ឍន៍ប្រទេសជាតិរីក ចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រាជរដ្ឋាភិបាលបានអភិវឌ្ឍពីគ្មានផ្លូវ មកមានផ្លូវ និងបានកំពុងផ្លាស់ប្តូរ ជាបណ្តើរៗ ពីផ្លូវក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងផ្លូវក្រាលបេតុងជាដើម ជាក់ស្តែងមកដល់ពេលនេះ ផ្លូវ នៅតាមជនបទ បាននិងកំពុងជំរុញស្ថាបនាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ៕អត្ថបទ៖សុនរ៉ាឌី

រដ្ឋបាលខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្តចម្រើន ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/09 05:46:38 pm        134
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា និងសម្តែងរបាំត្រុដិ បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។លោក ជា ខេមា បានឲ្យដឹងថាជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំងមន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកអភិបាល បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ដែលតែងតែបានយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនជាតិខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌដូនពេញទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ និងធ្វើដំណើរកម្សាន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ជៀងវាងបង្កគ្រោះថ្នាក់៕ អត្ថបទ៖ កុម្ភៈ

ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងរឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

2025/04/09 05:39:24 pm        143
ស្ទឹងត្រែង៖ កម្លាំងនគរបាលជំនាញ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម។កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៖៤៨នាទី អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម្ម សាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

2025/04/09 05:10:54 pm        82
តស្ទឹងត្រែង ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ តាមរយៈ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

2025/04/09 04:57:30 pm        103
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុព ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះដែរ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធអតីតឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តឆស័ក ព.ស.២៥៦៩ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។ ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។ សម្តេចកិកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព ជៀសផុតពីគ្រោះធម្មជាតិ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃផ្សេងៗ និងទទួលបាននូវសេចក្តីចម្រើនគ្រប់ៗគ្រួសារ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM
នាយករដ្ឋមន្រ្តីប៉ូឡូញ៖ ការបាញ់ប្រហារវិចិត្រកររុស្ស៊ី ទំនងផ្តើមចេញពីរឿងនយោបាយ
06/17/2026 08:06 PM
ស្លូវ៉ាគីប្រញាប់ប្រញាល់ប្រមូលផលគ្រាប់ធុញ្ញជាតិមុនរដូវ ដោយសារក្តីកង្វល់ពីគ្រោះរាំងស្ងួត
06/17/2026 08:06 PM