កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និង​ស្រោច​សុគន្ធវារី​ប្រគេនព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ ព្រះចៅអធិការវត្តចុល្លវ័ន (ហៅវត្តព្រៃអារ)

2025/04/05 03:02:26 pm        153
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ អញ្ជើញ​ជា​អធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោច​សុគន្ធ​វារី​ប្រគេន​ព្រះអង្គ​គ្រូជោ​តធម្មោ ណេន មីហួយ ព្រះចៅអធិការវត្តចុល្លវ័ន (ហៅវត្តព្រៃអារ) និងសំណេះសំណាល​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយមានការ​និមន្ត​ និង​អញ្ជើញចូលរួមពីព្រះគ្រូមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោក​យាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១៨០០ អង្គ/នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាចម្បងនិងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានារួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងនាំសារសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកសំរោង ក៏ដូចជាខេត្តតាកែវ ទាំងមូល។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានខិតខំសម្រេចសមិទ្ធផលនិងស្នាដែជាច្រើនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ​បងប្អូន​ប្រជាពលរដ្ឋខិតខំថែរក្សាវប្បធម៌ប្រណៃពីរបស់ខ្មែរ​ដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្សយូរអង្វែងតទៅ៕

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ នៅស្រុកសំរោងទង

2025/04/05 02:39:00 pm        180
កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានដោះស្រោយ​បញ្ចប់វិវាទ​ដីធ្លី​ក្រៅ​ប្រពន្ធ័​តុលាការ​រវាង​ពលរដ្ឋ និង​​​ព​លរដ្ឋដែលរស់នៅក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ដោយជោគជ័យ នៅព្រឹក​ថ្ងៃ​ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។លោក ជេត ដុំ នាយករងរដ្ឋបាល តំណាងលោក ជាម ចន្ទ័សោភ័ណ អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​លើក​ឡើងថា ពលរដ្ឋចំនួនពីរក្រុម ក្នុងនោះមួយក្រុម​មាន​គ្នាចំ​នួន​៤៨​គ្រួសារ​ជា​ពលរដ្ឋ​ដែល​បាន​កាន់​កាប់ និងអាស្រ័យផលលើដី១២ហិកតា ស្ថិតក្នុងផ្ទៃអាងទំនប់ត្រពាំងជ្រៃ និងប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀតចំនួន១៥០គ្រួសារក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។លោកថា ពលរដ្ឋចំនួន១៥០គ្រួសារបានប្តឹងមកអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ ក្រោយ​ភាគី​ពលរដ្ឋ​៤៨គ្រួសារបានលក់ដីដែលកាន់កាប់និងអាស្រ័យផលក្នុងផ្ទៃអាងខាងលើទៅឱ្យឈ្មួញ ដើម្បី​រក្សាទុកដីនោះជាដីអាងទំនប់ទុក ប្រើប្រាស់ជាសម្បត្តិរួម។ ក្រោយចុះជួប និងស្តាប់​ការ​លើក​ឡើង​របស់ភាគីទាំង២ និងមានការអះអាងពីមន្ទីរជំនាញធនធានទឹក អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ក្រុម​ការងារបានរកឃើញថាពលរដ្ឋ១៥០គ្រួសារបានផ្លោះសិទ្ធិក្នុងការប្តឹងទាមទារ ព្រោះ​ពលរដ្ឋ​៤៨​គ្រួសារ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ទល់​សព្វ​ថ្ងៃ​គឺ​ជា​ការ​កាន់​កាប់​ដោយ​សុច្ចរិត និងស្របច្បាប់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់ចែងដីធ្លីនោះ។នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺលោក ជេត ដុំ បានបញ្ជាក់ថា ភាគីទាំងបានស្រុះស្រួលនិងទទួលយកការដោះស្រាយក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះចំនួន៣ចំនុច ១-តំណាងពលរដ្ឋ៤៨គ្រួសារដែលជាអ្នកអាស្រ័យផលនិងបានប្រើប្រាស់ដី ហើយបានលក់ដីនេះ ឯកភាពប្រគល់ថវិកាចំនួន៥៤០០០ដុល្លាអាមេរិក/ក្រុម សរុប ទាំង៦ក្រុម ចំនួន ៥៤.០០០ដុល្លារអាមេរិក។ ថវិកានេះ ត្រូវប្រមូល និងកាត់យកជា ប្រយោជន៍រួមដូចជា ការចាក់ដី ជួសជុលផ្លូវ រោងបុណ្យភូមិដែលមានស្រាប់។ រដ្ឋបាលឃុំត្រូវបង្កើតគណៈកម្មការប្រើប្រាស់ថវិកាឲ្យបានច្បាស់លាស់ហើយការ ប្រមូលថវិកានឹងត្រូវកាត់ចេញនៅពេលអ្នកទិញដី ប្រគល់ប្រាក់គ្រប់ចំនួននៅរដ្ឋបា ឃុំ។២. ភាគីតំណាង១៥០គ្រួសារ ឯកភាពទទួលយកទាំងស្រុងដូចក្នុងខ្លឹមសារប្រការ១ ហើយត្រូវធានាថា ថវិកានេះនឹងប្រើប្រាស់ចំគោលដៅជាប្រយោជន៍រួម និងព្រមដក ពាក្យល្អាង និងមិនសើរើឡើងវិញឡើយ។៣. ភាគីអ្នកទិញដី ត្រូវកាត់ដីចំនួន ៣៥,០០០ ម៉ែត្រការ៉េ ទៅមន្ទីរធនធានទឹក និងឧតុ និយមខេត្ត ដើម្បីចុះបញ្ជីជាដីរដ្ឋ និងជាទំនប់ទុកប្រើប្រាស់ជាប្រយោជន៍រួម៕

លោកជំទាវ ភឿង សកុណា សម្ដែងក្ដីរីករាយ​ចំពោះ​ស្មារតី​របស់​យុវជន​បាន​បំផុស​ឡើង​វិញ​នូវ​ល្បែង​ប្រជា​ប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ

2025/04/05 01:53:19 pm        171
លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុង​នាម​យើងជាខ្មែរ ក្នុងនាមយើងជាអ្នកបម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើង​មាន​សេចកី្ត​រីករាយក្នុងការឃើញផុសផុលឡើងវិញចំពោះស្មារតីរបស់យុវជនយើង បានបំផុស​ឡើង​វិញនូវ​ល្បែងប្រជាប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល ជូន​ថ្នាក់​ដឹកនាំ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ជាពិសេសយើងទាំងអស់គ្នាបានដឹងហើយ ក្នុងឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ឲ្យបានធំ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំក្នុងទិវាវប្បធម៌ជាតិ ៣មិនា បំផុសឲ្យការលេងល្បែងប្រជាប្រិយខ្មែរ ឲ្យបានផុលផុសឡើងវិញ។នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានតែងមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយមិនថាតែក្រសួងវប្បធម៌មួយនោះទេ គឺគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឆ្នាំថ្មី គឺជាការនាំមកនូវចិត្តគំនិតថ្មី ការខិតខំប្រឹងប្រែងពុះពារស្វែងរកនូវសមិទ្ធផលថ្មីៗ សម្រាប់ជូនជាតិ និងប្រជាជន តាមការដឹកនាំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការជួបជុំរបស់មន្រី្តរាជការទាំងអស់។ ជាពិសេសការជួបជុំនេះ បង្ហាញនូវការសាមគី្គភាព ការស្រលាញ់រាប់អានគ្នាទៅវិញទៅមក ក្នុងនោះការជួបជុំគ្នានេះមិនមែនតែត្រឹមក្រសួង ស្ថាប័នប៉ុណ្ណោះទេ ក៏ជាឱកាសមួយ ដែលក្រុមគ្រួសារអាចជួបជុំគ្នា ជាការតបស្នងសងគុណចំពោះឪពុក ម្តាយផង ក៏ដូចជាទៅវត្តអារាម ដើម្បីជាការតបស្នងសងគុណនូវវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ អ្នកដែលបានប្រគល់ទឹកដីនេះ ថែរក្សាទឹកដីនេះ ស្វែងរកសុខសន្តិភាពឲ្យប្រជាជនយើងទាំងអស់គ្នា។ ហើយការជួបជុំគ្នានាពេលនេះ មន្រី្តរាជការយើងក៏បានលេងល្បែងកម្សាន្តនានា ដូចជា៖ បោះអង្គញ់ចោលឈូង ជាដើម។ បានរំលឹកឡើងវិញនូវវប្បធម៌ប្រពៃណីដែលជាកិច្ចការសំខាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ រំលេចថា ខ្មែរយើងតែងតែមានជំនឿថា ធ្វើបុណ្យជាមួយគ្នា ស្គាល់គ្នាមិនត្រឹមតែជាតិនេះប៉ុណ្ណោះទេ គឺជាតិក្រោយក៏មាននិស្ស័យជួបគ្នាទៀតដែរ។ ដូច្នេះប្រពៃណីទាំងអស់នេះ គឺជាការបន្តនូវទំនៀមទំលាប់របស់ខ្មែរយើង បង្ហាញនូវសាមគ្គីធម៌ សាមគ្គីភាព និងការថែរក្សានូវទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងឲ្យមានភាពចីរកាលជាយូរអង្វែងតទៅផងដែរ៕ អត្ថបទ រដ្ឋា

សម្តេចធិបតីប្រកាសទទួលស្វាគមន៍នាវាប្រទេសនានាមកចូលចត និងហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្រ​រាម

2025/04/05 01:10:22 pm        186
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសស្វាគមន៍នាវា របស់ ប្រទេសជាមិត្តទាំងឡាយ ចូលចតធ្វើទស្សនកិច្ច ឬហ្វឹកហាត់រួមគ្នា នៅមូលដ្ឋានសមុទ្ររាម (ផែរាម) ដើម្បី បញ្ជាក់ថា មូលដ្ឋាននេះ គ្មានអាថ៌កំបាំងអ្វីនោះឡើយ ។ក្នុងពិធីសម្ពោធសមិទ្ធផល ដែលសម្រេចបាននៅក្រោមកិច្ចសហប្រតិបត្តិការរកម្ពុជា-ចិន ទៅលើ ការអភិវឌ្ឍកសាងនូវមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងសមិទ្ធផលមជ្ឈមណ្ឌលភស្តុភារ និង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ មូលដ្ឋានសមុទ្ររាម នឹងបើកស្វាគមន៍ភាគីមិត្តទាំងអស់ ដោយមិនមានអ្វីលាក់លៀម ឡើយ។ មូលដ្ឋាននេះ ស្ថិតនៅក្រោមអធិបតេយ្យភាពកម្ពុជាទាំងស្រុង គ្មានចំណែកណាត្រូវបានកាត់ដាក់ ឱ្យស្ថិតក្រោមការត្រួតត្រារបស់កងទ័ពប្រទេសណាឡើយ ។សូមជម្រាបជូនថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ តាមព្រះរាជក្រឹត្យ លេខ១៥៣/នស/រក/១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបាននូវឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង។ បច្ចុប្បន្នមូលដ្ឋានសមុទ្ររាម ស្ថិតនៅភូមិ អុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានផ្ទៃដីសរុប៨៧ហិកតា និងត្រូវបានរៀបចំ គ្រប់គ្រង និងប្រើ ប្រាស់ដូចខាងក្រោម ៖ក.ទីតាំងគ្រប់គ្រង និងប្រើប្រាស់ដោយមូលដ្ឋានសមុទ្ររាម មានទំហំ៥១៧,៥៩៨ម៉ែត្រការ៉េខ. ទីតាំងបម្រុងទុក ហ្វឹកហ្វឺនរួមគ្នា ទំហំសរុប៣៥៥,៧៤៨ម៉ែត្រការ៉េ។កោះដែលស្ថិតនៅជិតមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការមូលដ្ឋានសមុទ្ររាម មានចំនួន០៧ រួមមាន កោះត្រេះ កោះប្រើស កោះច្រលុះ កោះឬស្សី កោះតាគៀវ កោះស្រមោច និងកោះសំពោជ៕ អត្ថបទ៖ មុត សុទ្ធ

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន រៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

2025/04/05 01:00:08 pm        563
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀប​ចំ​កម្ម​វិធី​សង្ក្រាន្ត​ចំនួន​ពីរ​ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសាម្សិលមិញ ដើម្បីអបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នំាថ្មី ប្រពៃណីខ្មែរ ដោយមានចូលរួមពីលោក ច្រឹង ណារី នាយក វិទ្យាស្ថានជាតិ​ពហុបច្ចេក​ទេស​តេជោ​សែ​ន លោកគ្រូ អ្នកគ្រូ និងនិស្សិតជាច្រើនកុះករ។នៅក្នុងកម្ម​វិធីសង្គ្រាន្ត លោកច្រឹង ណារី បានឱ្យដឹងថា ការរៀបចំកម្មវីធីសង្រ្កាន្តនៅពេលនេះ ធ្វើ​ឡើង​ក្នុង​គោលបំណងជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងរាំលេងកម្សាន្ត ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកបន្តថា ការលេងល្បែង​ប្រជាប្រិយ​ខ្មែរ​នោះ​មាន​ដូច​ជា៖ ទាញព្រ័ត្រ វាយក្អម លាក់កន្សែង ស្តេចចង់ និងលោកបាវជាដើម។មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាសាលារៀន វត្តអារាម ស្ថាប័នរដ្ឋ និងវិស័យឯកជននានា បានរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងផុសផុស ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ការរៀបចំកម្មវិធីនេះបាន ដោយសារប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង​បច្ចុប្បន្ន បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។គួរបញ្ជាក់ដែរថា ឆ្នាំ២០២៥នេះ ពិធីបុណ្យចូលថ្មី ប្រពៃណីជាតិ នឹងរៀបចំធ្វើឡើង ក្នុង​រយៈ​ពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ដោយថ្ងៃទី១. ហៅថា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃ​ទី​២​.​វារៈវ័នបត និងថ្ងៃទី៣.វារៈឡើងស័ក ឬហៅថា ថ្ងៃឆ្លងឆ្នាំ៕ អត្ថបទ៖ទូច សោភ័ណ

កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា

2025/04/05 12:52:22 pm        182
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥ ថា៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស​​ ពោលគឺធ្វើស្របតាមមាត្រា៥៣ ថ្មី​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា ជំនួសកម្ពុជា នោះទេ ។ ជាងនេះទៅទៀត, គ្មានផ្នែកណាមួយនៃមូលដ្ឋានទ័ពរាមនឹងក្លាយជាកម្មសិទ្ធិរបស់បរទេសណាឡើយ គឺមូលដ្ឋានទ័ពរាមគឺជាកម្មសិទ្ធិរបស់កម្ពុជាតែមួយគត់ ។ មូលដ្ឋានទ័ពរាមនឹងបើកចំហស្វាគមន៍ឱ្យកងទ័ពមកពីគ្រប់បណ្ដាប្រទេសមិត្តចូលចតបានទាំងអស់ ឱ្យតែស្របតាមលក្ខណៈបច្ចេកទេស ហើយកម្ពុជានឹងផ្ដល់ទាំងកន្លែងស្នាក់នៅបន្ថែមទៀត ។ ជាមួយគ្នានេះ, បើប្រជាពលរដ្ឋខ្មែរយើងស្រឡាញ់ជាតិពិតប្រាកដគួរមានមោទនភាពនៅពេលដែលកម្ពុជា អាចធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពកងទ័ពរបស់យើង។  សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមបាវចនានៃគោលដៅជាយុទ្ធសាស្រ្តលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ "សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ" ព្រោះ កងទ័ព មិនត្រឹមតែជាកម្លំាងស្នូលក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងសំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រ​ទេស​ជាតិ ក៏ដូចជាការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។  មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន ៖ ទី១. បន្តពង្រឹង និង អភិវឌ្ឍវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ, ច្បាប់ជាតិ និង អន្តរជាតិ ។ ការពាររឹងមាំ ដាច់ខាតនូវឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ បន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំង ឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន។ ទី២. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យការពារជាតិ ក្នុងនោះ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន, រៀនសូត្រ, បណ្តុះបណ្តាល, កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព, ទាំងបរិមាណ និង គុណភាព, ដើម្បីបម្រើឱ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់​។ ជាពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្តាកោះ ឆ្នេរ ។ ទី៣. ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ, ស្ថិរភាព និងមានប្រសិទ្ធភាព, ពោល គឺ ប្រើប្រាស់ និង គ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និង ស្បៀងអាហារ ឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្តែង និង តាមជំនាញត្រឹមត្រូវ តាមលក្ខណៈ​បច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និង គ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ។ ទី៤. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចការពារព្រំដែន (គោក, ទឹក, អាកាស) សហការល្អជាមួយ កងកម្លាំងនគរបាលជាតិ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ ទំនាក់ទំនងល្អក្នុងការកសាងមិត្តភាពរឹងមាំជាមួយប្រទេសជិតខាង ដោយប្រើប្រាស់មធ្យោបាយការទូត និងការចរចាដោយសន្តិវិធី ក្នុងគោលដៅ "កសាងព្រំដែនជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ" ។ ទី៥. ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ យោធាដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ក្រោមបាវចនា "កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ" ។ ចំពោះកងទ័ពជើងទឹក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកទំនាក់ទំនងការទូតយោធា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ស្មើភាព, គោរពឯករាជ្យ, អធិបតេយ្យ និងផលប្រយោជន៍រួមគ្នាទៅវិញទៅមក ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេសឡាវ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន

2025/04/05 12:44:16 pm        155
នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបពិភាក្សាការងារជាមួយឯកឧត្តម Thongloun Sisoulith អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ និងឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ «ទិវាអំពើល្អ» លើកទី៦

2025/04/05 10:39:12 am        954
អង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី៤ខែមេសាម្សិលមិញ បានរៀបចំប្រារព្ធ «ទិវារអំពើល្អ» លើកទី៦ សំដៅដល់ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អនៅក្នុងសង្គម។ ពិធីនេះរៀបចំធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដោយ​មាន​ការ​ចូលរួមពីលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ-សមុទ្រ អាជ្ញាធខេត្តកណ្តាល វិស័យ​ឯកជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៧០០រយនាក់។បើ​តាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា គោល​បំណងចម្បងនៃការប្រារព្ធទិវាអំពើល្អ គឺជាការចូល​រួម​ជាមួយ​ពិភពលោក​ផ្សព្វ​ផ្សាយ​នៃ​អំពើល្អ​ ដែលទិវានេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមេសា។ លោកបន្តថា ដោយ​សារ​អង្គការ​សំអាតទន្លេសមុទ្រ ធ្វើការងារទៅលើវិស័យបរិស្ថាន ដូច្នេះនៅថ្ងៃប្រារព្ធទិវាអំពើល្អនេះ គឺ​មាន​សកម្មភាពធ្វើអំពើល្អដូចជា៖សំអាតសំរាមតាមច្រាំងទន្លេបាក់សាក់ ប្រលែងកូនត្រី និង​ចែក​កូន​ឈើ​ជាដើម។លោកបានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ឆ្នាំ២០២៥ នេះ អង្គការ​សំអាតទន្លេ-សមុទ្រ ប្រមូលសំរាមបានចំនួនជាង២ពាន់តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែល​នេះ​ជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជំរុញការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ លើសពីនេះ បានជំរុញដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុងប្រទេសកម្ពុជា ជាពិសេសពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ចូលរួម​ថែ​រក្សា​អនាម័យ​ទឹក​ទន្លេ​ឲ្យ​បាន​ស្អាត តាមរយៈសកម្មភាពកុំបោះចោលសំរាមចូលក្នុងទឹកទន្លេ។អ្នកចូលរួមក្នុងទិវាអំពើល្អ បានលើកឡើងដែរថា កន្លងទៅពួកគេតែង​តែ​បាន​ធ្វើ​អំពើ​ល្អ​ដូ​ច​ជា​ការ​ផ្តល់​ទាន​ដល់ចាស់ជរា និងសំអាតអនាម័យ បរិស្ថានជាដើម។ ពួកគេបន្តថា ពេលបានធ្វើ​អំពើ​ល្អ​បាន​ធ្វើ​ឲ្យ​ផ្លូវចិត្តរីករាយ។គួរបញ្ជាក់ថា អំពើល្អ ជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច ឫច្រើន សម្រាប់​ការ​រស់​នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គល​ម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ ទូច សោភ័ណ

ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន!

2025/04/05 10:21:36 am        165
ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ។ ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយក ចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង ឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃបាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយ ការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តម TAKAHASHI FUMIAKI បានជម្រាបជូនប្រមុខក្រសួងមហាផ្ទៃ ថាភាគីជប៉ុននឹងដឹកនាំប្រតិភូ ធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះនាខែវិច្ឆិកាខាងមុខនេះ ឯកឧត្តមនឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កឱកាសសម្រាប់វិនិយោគិនជប៉ុន សិក្សាពីសក្តានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងការស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើមក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុនមកកាន់ ព្រះរាជាណាចក្រកម្ពុជានាខែវិច្ឆិកាខាងមុខ ព្រមទាំងអរគុណចំពោះភាគីជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសតាមរយៈការវិនិយោគ៕

ប្រមុខការពារជាតិកម្ពុជាអះអាងថាមជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាមគឺជាកន្លែងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកាន់តែខ្លាំងបន្ថែមទៀតទាំងវិជ្ជាជីវៈនិងយុទ្ធោបករណ៍

2025/04/05 10:14:29 am        260
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ថ្លែង​អះអាង​ថា មជ្ឈមណ្ឌល​ទំនើបកម្ម​សមុទ្រ​រាម​គឺ​ជា​កន្លែង​បង្កើន​សមត្ថភាព​របស់​កង​ទ័ព​ជើង​ទឹក​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាបន្ថែម​ទៀតទាំងវិជ្ជាជីវៈ គ្រឿងបំពាក់បញ្ចេកទេស និងយុទ្ធោបករណ៍ ស្រប​ទៅតា​ម​នៃ​ការ​កែទម្រង់ដល់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និង​មជ្ឈ​មណ្ឌល​ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥​នេះ​ក្រោម​អធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្ថិតនៅភូមិអុង សង្កាត់​រាម ​ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា មជ្ឈម​ណ្ឌល​ទំនើប​កម្ម​សមុទ្រ​រាម គឺជាមរតកប្រវត្តិសាស្រ្តនៃការពង្រឹង និងការពង្រីកទំនាក់ទំនងជាប្រពៃណី រវា​ង​រាជ​រដ្ឋាភិបាល និងកងទ័ពប្រទេសកម្ពុជា និងចិន បន្តពីប្រពៃណីដែ​ល​ធ្លាប់​បាន​ឆ្លង​កាត់​ជា​ប្រវត្តិ​សាស្រ្ត​ដ៏​យូរលង់ និងកាន់តែមានភាពកក់ក្តៅជឿជាក់រឹងមាំ ជាពិសេស​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧​ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​បន្ត​ប្តេជ្ញា​ចិត្ត​ការពារ​នូវ​សមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកឲ្យរឹងមាំស្ថិតស្ថេរ និង​បន្ត​អភិវឌ្ឍន៍​កាន់​តែ​រីក​ចម្រើន​បន្ថែមទៀត។នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ការកសាងនូវមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹក​ហ្វឺន​រួមគ្នារវាងកម្ពុជា និងចិននេះ ឬហៅថាផែរាម ហើយត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ ​«គឺបានប្រព្រឹត្តទៅស្របតាមគោលដៅនៃការ ពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែល​ជា​ជ្រុង​អាទិភាពមួយនៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សៀវ​ភៅ​ការពារជាតិ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជវៈដល់កងទ័ពជើងទឹក បន្ត​ធា​នា​កិ​ច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និង​សុវត្ថិភាពជូនប្រជាជន»។ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ដើម្បីជា​មូល​ដ្ឋាន​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព បំពេញតួនាទីភារកិច្ចរបស់កងទ័ពជើងទឹកឲ្យមានការអភិវឌ្ឍ ទាំងវិជ្ជាជីវៈ​គ្រឿង​បំពាក់ ឧបករណ៍បម្រើបច្ចេកទេស យុទ្ធោបករណ៍ សំដៅឈាន​ទៅ​ធ្វើទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធា​ក្នុង​តំបន់​ក្រសួង​ការ​ពារជាតិកម្ពុជា ស្នើសុំភាគីចិន បន្តគាំទ្រ និងជួយឧបត្ថម្ភដល់កងទ័ពជើងទឹកកម្ពុជា ជា​ពិសេស​ការ​បណ្តុះបណ្តាល និងបំបន់ធនធានមនុស្សលើផ្នែកគ្រឿងបំពាក់ជំនាញ ដែល​កំពុង​មាន​នៅ​ក្នុង​មូល​ដ្ឋាន​សមុទ្ររាម និងសុំអ្នកជំនាញបច្ចេកទេស ដែលមានបទពិសោធន៍​ខ្ពស់​មក​ធ្វើ​ការ​ហ្វឹក​ហ្វឺន​លើ​ការជួសជុល ផលិត និងថែទាំនាវា ឬបញ្ជូនខាងកម្ពុជាទៅហ្វឹកហ្វឺនបំប៉នលើការ​ជួស​ជុល ផលិត និងការថែទាំនាវនៅតាមបណ្តារោងចក្រ សហគ្រាស់នៅប្រទេសចិន។ក្នុង​ពិធីសម្ពោធនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហាក៏បានលើកឡើងផងដែរថា កន្លង​មក​ទោះ​បី​ជា​មាន​ការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែក​ម្ពុជា​នៅ​តែ​ប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន និងសូម​គូស​បញ្ជាក់​ជា​ថ្មីឡើ​ងវិញថា កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជ​ន៍​អ្នក​ដទៃ ​និង«គ្មានមហិច្ឆតាបង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ»។នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា បន្ទាប់​ពី​បញ្ចប់ដំណើរការ ធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមាន​សមត្ថភាព​កើន​ឡើង​មួយ​កម្រិត​ទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែន សមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និង​ឱកាស​ឱ្យ​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​ជា​មួយ​ដៃ​គូ​រ​អន្តរ​ជាតិ នៅក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តជា​តិ​ស្តីពី​សន្តិសុខ​លំហសមុទ្ររបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM