កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2025/04/04 03:46:09 pm        334
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

កាណាដាចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដើម្បីលើក​កម្ពស់​ផលិត​ភាព​ក្នុង​វិស័យ​សាធារណៈ

2025/04/04 03:42:16 pm        335
នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈ នៃប្រទេសកាណាដា បំពេញទស្សន​កិច្ច​ស្វែង​យល់​អំពី​ប្រតិបត្តិការ ប្រសិទ្ធភាព ការងារ និងបានធ្វើការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់កម្ពុជា ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងវិស័យសាធារណៈ។លោកបណ្ឌិត D. Brian Marson នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈនៃប្រទេសកាណាដា នៅក្នុងដំណើរ បំពេញទស្សនកិច្ចស្វែងយល់ អំពីប្រតិបត្តិការ ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិននៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អមដំណើរដោយមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីតំណាង នាយកដ្ឋាន ចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផថដែរ, ក្នុងនោះលោកបណ្ឌិត ក៏បានធ្វើការចែករំលែកនូវ បទពិសោធន៍ល្អៗ ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសាធារណ: នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយ ចំនួនដូចជា៖ ប្រទេសកាណាដា ហ្វីលីពីន និងម៉ាឡេស៊ី។ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជូនគណៈប្រតិភូ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដំណើរការនៃការផ្តល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈ ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ដែលមានភាពបត់បែនខ្ពស់ទៅតាមយុគសម័យឌីជីថល បានធ្វើឱ្យការដាក់ពាក្យស្នើសុំ វិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយតម្លាភាពខ្ពស់។ជុំវិញបច្ចេកវិទ្យានេះដែរ, នៅថ្ងៃទី៣ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខា- ធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស លើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ កិច្ចប្រជុំនេះ ត្រូវបានរៀប​ចំ​ឡើង​ដើម្បី​បន្តពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តី​ការ​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ ការបន្តជួយពីរដ្ឋាភិបាលបារាំង និងអូស្រ្តាលី នឹងជួយកម្ពុជាឈានទៅបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០

2025/04/04 03:37:14 pm        397
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលី ដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បន្តថា ស្របជាមួយនឹងគោលដៅទីបី “សុខភាព និងសុខមាលភាពល្អ“ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា នាឆ្នាំ២០៣០ផងដែរ ក្នុងការធានាបាននូវការរស់នៅប្រកបដោយផាសុខភាព និងលើកកម្ពស់សុខមាលភាពសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់វ័យដោយមិនទុកនរណាចោល ដែលជាចក្ខុវិស័យម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្ពោះទៅសម្រេចបានគោលដៅគ្របដណ្តប់សុខភាពជាសាកលនៅឆ្នាំ២០៣៥។ ជាក់ស្តែងព្រឹត្តិការណ៍ នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងថ្ងៃនេះ ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ ខាណា (KHANA) ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នា ឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿន ការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។លោកជំទាវវេជ្ជបណ្ឌិត បន្តទៀតថា បន្ថែមលើសពីនេះ គឺការជម្រុញឱ្យអ្នកដែលរស់នៅជាមួយអ្នកជំងឺរបេង រួមទាំងកុមារ ដែលមិនទាន់ធ្លាក់ខ្លួនឈឺ ទទួលបាននូវការព្យាបាលបង្ការជំងឺរបេងទាន់ពេលវេលា និងការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពផ្ទាល់ខ្លួន តាមរយៈការទទួលបាននូវសារអប់រំសុខភាពនៅតាមសហគមន៍ និងតាមរយៈយន្តការផ្សព្វផ្សាយផ្សេងៗ។ ទន្ទឹមនឹងនោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។ ជាមួយគ្នានោះដែរលោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងជាប្រធានគម្រោង SHIFT-TB និង SAPPHIRE បានលើកឡើងថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនី សម្រាប់វិស័យសុខាភិបាល បែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង (SAPPHIRE) មានរយៈពេល៤៨ខែ ចាប់ពី២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈបទអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និងការស្វែងរកករណីរបេង ឬ(SHIFT-TB) នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង៩០ ជាមួយនឹងប្រជាជន ជាគោលដៅទាំងអស់ក្នុងភូមិទាំង៩០នេះ គ្របដណ្តប់ខេត្តចំនួន២គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។លោក បានបញ្ជាក់ថា គោលដៅរួមនៃគម្រោង គឺពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈការអនុវត្តនូវអន្តរាគមន៍ ការស្រាវជ្រាវ របេងសកម្ម ក្នុងសហគមន៍ទាំងមូល និងអនុវត្តការផ្តល់សេវាថែទាំរួមបញ្ចូលគ្នា សម្រាប់អន្តរាគមន៍ កត្តាប្រឈម នឹងជំងឺរបេង។ សម្របសម្រួលកិច្ចសហប្រតិបត្តិការពហុវិស័យ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍។ បណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់មន្ត្រីសុខាភិបាលសាធារណៈ អ្នកស្ម័គ្រចិត្ត និងប្រជាជនគោលដៅក្នុងការផ្តល់នូវយុទ្ធសាស្ត្រសមាហរណកម្មសេវាថែទាំ។ អនុវត្តការស្រាវជ្រាវរបេងសកម្មក្នុងសហគមន៍ទាំងមូល។ អនុវត្តសមាហរណកម្មសេវាសុខភាព ដើម្បីភ្ជាប់សកម្មភាពស្រាវជ្រាវរបេងសកម្ម និងការបង្ការ ជំងឺរបេង ដើម្បីឆ្លើយតបនឹងកត្តាប្រឈមនឹងជំងឺរបេងសំខាន់ៗ និងជំងឺផ្លូវដង្ហើមផ្សេងៗ ព្រមទាំងសេវាសុខភាពផ្លូវភេទ និងបន្តពូជ និងសម្របសម្រួលការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាថែទាំសុខភាព និងមន្ត្រីមន្ទីរពិសោធន៍ក្នុងការធ្វើវិមជ្ឈការប្រព័ន្ធព័ត៌មានគ្រប់គ្រងជំងឺរបេង (TB-MIS) ដល់ថ្នាក់មណ្ឌលសុខភាព៕អត្ថបទ រដ្ឋា

មន្ទីរពេទ្យកាល់ម៉ែត រៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

2025/04/04 03:29:45 pm        383
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ចូលមកដល់។ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យ ជាច្រើននាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ នាមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់នៃមន្ទីរពេទ្យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ថ្លែងថា ពិធីសូត្រមន្តនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តបុព្វការីជន ជីដូន ជីតា ញ្ញាតិការ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៨ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction ជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/04 03:16:09 pm        450
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាឱ្យ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

ផែនទី​ ទីតាំងកម្មវិធីនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥

2025/04/04 01:30:39 pm        423
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើង ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនដល់បងប្អូននៅលើទីតាំងចំនួន៦ ដែលរួមមាន៖ ទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណជនជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ឱ្យបានច្រើនកុះករ ដែលកម្មវិធីនេះនឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខជូនពលរដ្ឋ

2025/04/04 01:26:25 pm        367
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងឆាប់ៗខាងមុខនេះ និងការពារសុវត្ថិភាពដល់គណៈប្រតិភូជាន់ខ្ពស់ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រុមការងារចល័តនេះ ត្រូវបានបង្កើនឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តនាពេលកន្លងមក ប៉ុន្ដែមិនមែនមានន័យថា កន្លងទៅមិនមានប្រសិទ្ធភាពនោះទេ។នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងគៀនខុសច្បាប់ តាមវិធានការជំនាញ និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចតាមការទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព សំដៅមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។ថ្វីត្បិតថា ក្រុមការងារចល័តត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់នេះ មកពីបណ្ដាអង្គភាពផ្សេងៗគ្នា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិក៏ពិតមែន ប៉ុន្ដែមានប្រធានក្រុមទទួលខុសត្រូវច្បាស់លាស់ ដូច្នេះហើយសមាជិកទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតួនាទីភារកិច្ចដែលខ្លួនទទួលខុសត្រូវ ពោលត្រូវគោរពទៅតាមបទបញ្ជា និងការណែនាំរបស់ប្រធានក្រុមនីមួយៗ។ នេះបើតាមការណែនាំបន្ថែមរបស់នាយឧត្តមសេនីយ៍ ស ថេត។នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារនាពេលកន្លងមករបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងបេសកកម្មបម្រើ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ កម្លាំងអស់ត្រូវបន្ដពង្រឹងស្មារតីទ្វេរដង ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពិសេសតាមទីតាំងដែលមានរៀបចំព្រឹត្តិការណ៍កម្សាន្ដសប្បាយ ដើម្បីទទួលអំណរសាទរឆ្នាំថ្មី៕

កម្ពុជានាំយកពន្លាជាតិ “ប្រាសាទកោះកេរ” ទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន

2025/04/04 01:04:02 pm        387
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ភាគីជប៉ុន គណៈប្រតិភូកម្ពុជា នឹងចូលរួមកម្មវិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅថ្ងៃទី១២ ខែមេសាខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន។នៅក្នុងសេចក្ដីជូនដំណឹងស្ដីពី ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងការចូលរួមកម្មវិធីខាងមុខនេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី “ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្រសួងបានបន្តា ការណ៍នេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បម៌សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក។ក្រសួងពាណិជ្ជកម្ម បានលើកឡើងបន្តថា ពន្លាជាតិកម្ពុជា ក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃ ដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេងដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំមានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី និងនៅចំណុចកណ្តាលមានរៀបចំឲ្យមានជាទិដ្ឋភាពវាលស្រែដែលស្តែងឲ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្គរដ៏មានឱជារបស់កម្ពុជា និងមានម៉ាកែតប្រាសាទអង្គរវត្ត។ បន្ថែមពីនេះទៀត កម្ពុជាក៏បាននាំយកផលិតផលខ្មែរទៅតាំងបង្ហាញជូនភ្ញៀវជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ។បើយោងតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដោយមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នឹងមានប្រទេសចូលរួមជាផ្លូវការចំនួន១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។ ក្នុងនោះ ប្រទេសជប៉ុន រំពឹងថា នឹងទទួលបានភ្ញៀវចូលទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះអាចមានភ្ញៀវបរទេសប្រមាណ ៣,៥លាននាក់៕

មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ មេសា​នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

2025/04/04 11:55:35 am        503
មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម ដែលស្ថិតនៅខេត្តព្រះសីហនុ នឹងដាក់សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តីនៃកម្ពុជា ខណៈមូលដ្ឋានសមុទ្ររាម ឬហៅថាកំពង់ផែនេះ​អាច​មាន​លទ្ធភាព​ផ្ទុកបាន​នូវ​នាវា​ប្រយុទ្ធ​ខ្នាត​ធំគ្រប់ប្រភេទ។បើតាមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ បានប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា មជ្ឈមណ្ឌលទំនើប​កម្ម​សមុទ្រ​រាម​ត្រូវបាន បើកការដ្ឋានសាងសង់នូវថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លង​ទៅ​ក្រោម​អធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងបច្ចុប្បន្ន​ជា​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វ៉ាង វិន ធាន អតីតឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ហើយមកដល់ពេលនេះកំពង់ផែនេះបានសាង សង់រួចរាល់បានមួយរយភាគរយហើយ។ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា កំពង់ផែសមុទ្ររាមនេះ គឺជា សមិទ្ធ ផល​ដ៏ធំធេង និងជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ដោយមិនធ្លាប់មានពីមុននោះឡើយ ខណៈ​កំពង់​ផែ នេះអាចផ្ទុកនូវនាវាប្រយុទ្ធខ្នាតធំ និងមធ្យម​បាន​ដូច​បណ្តា​ប្រទេស​នៅ​លើ​សកល​លោកយ៉ាងដូច្នេះដែរ។ មួយវិញទៀត កំពង់ផែនេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សំចត​នាវា​របស់​បណ្តា​ប្រទេស​ជាមិត្តរបស់កម្ពុជានៅ លើសកលលោកផងដែរ ដោយអាស្រ័យទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ការពារជាតិកម្ពុជាជាអ្នកកំណត់។ឧត្តមនាវីឯកទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយ​នោះ នាវាចម្បាំងរបស់ជប៉ុន នឹងអនុញ្ញាតឲ្យចូលសំចត់មុនគេ ហើយបន្ទាប់​មក​នឹង​មាន​ការ​បើក​ទូលំទូលាយឲ្យនាវាបណ្តាប្រទេសផ្សេងៗចូលសំចតក្រោយពីមានការឯកភាព និ​ងកា​រ​ស្នើ​សុំ​របស់​ភាគីជាមិត្តដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជានោះ។ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើក ឡើងទៀតថា តាមរយៈការកសាងនូវមជ្ឈមណ្ឌលទំ នើបកម្មសមុទ្ររាមនេះ នឹងធ្វើឱ្យកង​ទ័ពជើងទឹកកម្ពុជាកាន់​តែ​មាន​កាលា​នុវត្ត​ភាព​ដ៏​ល្អ​សម្រាប់​បំពេញ​បេសក​កម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុង​ការ​គ្រប់​គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជា​មួយ​ប្រទេស​ជា​មិត្ត​ប្រកប​ដោយ​សាមគ្គីភាព និងផ្លែផ្កាដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​នៅ​ក្នុង​តំបន់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិផងដែរ៕ អត្ថបទបាន ចក់ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញ​ដាក់កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន

2025/04/04 11:36:00 am        396
នៅស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវ ជាឪពុកបង្កើតរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអនិច្ចកម្មនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម សនសៃ ស៊ីផាន់ដន និងក្រុមគ្រួសារ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចំពោះការបាត់បង់ដ៏ធំធេងនេះ។មរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន គឺជាការបាត់នូវបិតាជាទីគោរពស្រលាញ់បំផុត ហើយសម្រាប់ប្រជាជាតិឡាវទាំងមូល គឺជាការបាត់បង់នូវឥស្សរជននយោបាយ និងរដ្ឋបុរសដ៏ឆ្នើមបំផុតមួយរូបក្នុង ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលឯកឧត្តម ធ្លាប់បានរួមចំណែកដឹកនាំប្រទេសឡាវ ឱ្យមានវិបុលភាពដ៏ប្រសើរ។កម្ពុជានឹងចងចាំ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ជានិច្ច ក្នុងនាមជាមិត្តនិងដៃគូដ៏អស្ចារ្យមួយរូប។ ក្នុងនាមជានាយករដ្ឋមន្ត្រី និងក្រោយមកជាប្រធានរដ្ឋ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងចំណងមិត្តភាពយូរអង្វែង រវាងប្រជាជាតិយើងទាំងពីរ។ ការរួមចំណែកដ៏សំខាន់របស់ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន ក្នុងការពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្ស បានបន្សល់ទុកនូវកេរដំណែលយូរអង្វែង នៅក្នុងប្រវត្តិសាស្ត្ររួមរបស់យើង។សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ខាំតៃ ស៊ីផាន់ដន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM