កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

សហជីព និងសមាគមកាត់ដេរ ជឿជាក់លើការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​អាចដោះ​ស្រាយ​បញ្ហា​ដំឡើង​ពន្ធ​របស់អាមេរិក

2025/04/04 11:28:42 am        325
បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសអំពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលពីកម្ពុជាកាលពី​ដើមខែមេសានេះ មេសហជីព និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់សមាជិក និងកម្មករនិយោជិត រក្សា​ភាព​ស្ងៀម​ស្ងាត់ ដោយអះអាងថា នឹងបន្ដធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បី​ស្វែងរកដំណោះស្រាយឱ្យបានឆាប់បំផុត។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទ​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមេសានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពាក់ព័ន្ធទៅ​នឹង​សេចក្តី​ប្រកាស​តម្លើងពន្ធរបស់ភាគីសហរដ្ឋអាម៉េរិក បញ្ហានេះ មិនមែនមានតែប្រទេស​កម្ពុជា​តែ​មួយ​នោះទេ ពោលគឺទូទាំងពិភពលោកតែម្តង ដូច្នេះការដំឡើងពន្ធនេះបានពិនិត្យឃើញថា គឺជា​លក្ខណៈ​បច្ចេកទេសសុទ្ធសាធ ដែលមិនពាក់ព័ន្ធនូវអ្វីដែលជានិយោបាយ រវាងកម្ពុជា និងអាម៉េរិក​នោះឡើយ។មេសហជីពរូបនេះ បានរៀបរាប់បន្តថា ក្នុងនាមតំណាងកម្មករនិយោជិត លោកជឿជាក់ទៅលើអ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានឃើញហើយថា ការដឹកនាំរបស់លោកគឺមានដំណើរការ សកម្មភាព ជាពិសេសគឺការទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានបន្តមកវិនិយោគនៅកម្ពុជា។ លោកបន្តថា ដូច្នេះបញ្ហាការដំឡើងពន្ធនេះ រាជរដ្ឋាភិបាល លោកមានគោលនយោបាយក្នុងការដោះស្រាយនូវអ្វីដែលជាផលប៉ះពាល់ចំពោះកម្ពុជាផងដែរ ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះថា ការដំឡើងពន្ធនេះ បងប្អូនកម្មករមួយចំនួនដែលកំពុងធ្វើការបច្ចុប្បន្ននៅកន្លែងការងារ នឹងមានការព្រួយបារម្ភ ប៉ុន្តែលោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមានគោលនយោបាយដើម្បីសម្របសម្រួលក្នុងកម្រិតណាមួយជាមួយអាម៉េរិក ក៏ដូចជាសម្របសម្រួលកិច្ចការងារផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្ពុជា នឹងមានស្ថិរភាពយូរអង្វែងជាបន្តបន្ទាប់។ទាក់ទិនបញ្ហាការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកនេះដែរ ភាគីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា បានលើកឡើងថា ក្នុងកម្រិតដែលបានប្រកាសដំឡើងអត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុងវិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឲ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែងប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា ៤៩% វៀតណាម៤៦% និងមីយ៉ាន់៤៥%។ សមាគម TAFTAC បានបន្ថែមថា សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អរបរិយាកាសវិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឲ្យកាន់តែខ្ពស់បន្ថែមទៀត។បើតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ជុំវិញការតម្លើងអត្រាពន្ធគយរបស់ឯកឧត្តមប្រធានាធិបតី ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា ពីព្រោះថានៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល”។ទន្ទឹមនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិនដាក់លក់ផលិតផលខ្មែរមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/04 11:14:11 am        197
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម ក្នុងការដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម នៃការផ្សាភ្ជាប់លើកកម្ពស់ដល់ សហគមន៍មូលដ្ឋានអ្នកដាំដុះ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើតផ្សារ សមាគមខ្មែរ និងកិច្ចដំណើរការរបស់ផ្សារសមាគមខ្មែរក្នុងពេលបច្ចុប្បន្ននេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើងនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ការជួយធ្វើរក ទីផ្សារជំរុញឱ្យពួកគាត់ ឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ជំរុញពង្រីកទីផ្សារផលិតឱ្យកាន់តែធំ ដើម្បីគាំទ្រ ដល់កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។ឯកឧត្តម បន្តថា តាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការ ពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅលើទីផ្សារ ផ្សេងៗបន្ថែម។ ជុំវិញផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នឃើញថា ប្រជាពលរដ្ឋខ្មែរបានកំពុងគាំទ្រផលិតផលក្នុងស្រុក និងងាកមកប្រើ ប្រាស់ផលិតផលខ្មែរផងដែរ ។ ចំណែកនៅមុនឱកាសចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ផ្សារសមាគមខ្មែរនិងបង្កើនការដាក់តាំង លក់ ក៏ដូចជាបង្ហាញផលិតផលខ្មែរជាច្រើនមុខ ក្នុងគោលដៅផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម លើភាពសម្បូរ បែបនៃផលិតផលខ្មែរ ក្នុងនោះការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន បានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈការគាំទ្របច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការជួយស្វែងរកទីផ្សារជាដើម ជាក់ស្តែងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺបានគិតគូរជំរុញសេដ្ឋកិច្ចតាំងពី មូលដ្ឋាន រហូតមកសេដ្ឋកិច្ចជាតិ តាមរយៈអ្នកលក់ផលិតផលស្រស់ ឬផលិតផលកែច្នៃ ក្នុងនោះផ្សារសមាគមខ្មែរ ក៏បានចូលរួម ចំណែកមួយ ក្នុងការលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការជួយរកទីផ្សារជាដើម។ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការកែច្នៃក្នុងវិស័យកសិកម្មជាដើម គឺបានជួយកាត់ បន្ថយដល់ការរាំងស្ទះនៅពេលផលិផលជុញលើទីផ្សារ និងជាការបង្កើតតម្លៃបន្ថែមក្នុងស្រុកជាដើម។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បាន លើកទឹកចិត្តតាមរយៈព្រឹត្តិការណ៍ផ្សេងៗដូចជា ការបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដើម្បីឲ្យម្ចាស់សហគ្រាស និងសិប្បកម្មនានា ការដាក់តាំងពិពិរណ័ បង្ហាញ និងការលក់ផលិតផលផ្សេងៗ ដើម្បីឲ្យសារធារណជនជួយគាំទ្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារពិភពលោកធ្វើបទបង្ហាញអំពីការប្រមូលទិន្ន័យ ដើម្បីរៀបចំកម្រងព័ត៌មាន​ភស្តុភារកម្មកម្ពុជា

2025/04/04 11:03:52 am        183
តំណាងធនាគារពិភពលោក ធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មាន ភស្តុភារកម្មសម្រាប់កម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើទិន្នន័យ និងសូចនាករនៅក្នុងប្រតិបត្តិការ ដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យ ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើត កម្រងព័ត៌មានភស្តុភារកម្មសម្រាប់កម្ពុជា ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ “កម្រងព័ត៌មានភស្តុភារកម្ម” គឺជាកម្រងឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធ- ភាព ក្នុងការសម្រេចចិត្តពីភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន។ តាមរយៈការផ្តល់នូវទិដ្ឋភាពស៊ីជម្រៅ និងស្របតាមពេលវេលាជាក់ស្តែងនៃសូចនាករសំខាន់ៗទាំងនោះ គឺជាការផ្តល់ លទ្ធភាពដល់ភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ យ៉ាងសកម្ម និងស្របតាមគោលបំណងអាជីវកម្មដែលរំពឹងទុក៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ពន្ធដែលកម្ពុជាកំណត់យកពីទំនិញអាមេរិកមានត្រឹម២៩.៤%ប៉ុណ្ណោះ មិនមែន៩៧%នោះទេ

2025/04/04 10:53:08 am        381
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់ថា កម្ពុជា​ក្នុង​នាម​ជា​សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ ប្រទេស គឺមានការ​កំណត់​នូវ​បន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺ​ការ​យក​ពន្ធនៃផលិតផលនាំចូលមិនថា សហរដ្ឋអាមេរិក ឬក៏របស់ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​នោះ​ទេ​ គឺកម្ពុជាបានយកចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត។លោកជំទាវរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ ក្នុងបទ​សម្ភាសន៍​ពិសេស​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្ម​លើ​ការ​នាំចូល​របស់​​ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធ​ខ្ពស់​បំផុត​ដែលកម្ពុជា មានទៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% មាន​​ន័យ​ថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើ​ផលិត​ផល​នៃ​ពាណិជ្ជ​កម្ម​ដៃ​គូ​ទាំង​អស់​ផងដែរ។សូមរម្លឹកថា នៅដើមខែមេសានេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​កំណត់​ពន្ធគយលើទំនិញនាំចូលពីកម្ពុជាចំនួនប្រមាណ ៤៩% ដែលជាកម្រិតមួយខ្ពស់ ហើយ​នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕

នាយឧត្តមសេនីយ៍ ទៀ សីហា អរគុណចំពោះនាវិកដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបូរណភាពទឹកដី

2025/04/04 10:36:53 am        233
ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាវិកដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តកោះកុង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រកាសថែ្លងអំណរគុណចំពោះនាយនាវី នាយនាវីរង និងពលនា វិកទាំងអស់នៃខេត្តកោះកុង ដែលបានពលិគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ បូរណភាពទឹកដី និងកោះ ឆ្នេរ រួមទាំងសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «កងទ័ពជើងទឹកបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូណភាពទឹកដី កោះ ឆ្នេរ ព្រមទាំងបណ្តាភូមិសាស្រ្តដ៏ទៃទៀត ទទួលលទ្ធផលប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងរួមចំណែកក្នុងការធានានៅស្ថេរភាព សុវត្តិភាព និង សន្តិសុខ ដែលជាមូលដ្ឋានចម្បងក្នុងការធានា ឲ្យមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ»។ ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានរំលឹកំ និង ផ្តាំផ្ញើដល់កងទ័ពជើងទឹកទាំងអស់នៅទឹកដីកោះកុងត្រូវបន្តប្រកាន់គោលជំហររឹងមាំ គោរពអោយបាននូវរាល់ បទបញ្ជា, ច្បាប់ ត្រូវសាមគ្គីគ្នា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែនប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ។ និងត្រូវបន្តការពារឲ្យខាងតែបាននូវសុខសន្តិភាព ដែលកម្ពុជាទទួលកំពុងមានសព្វថ្ងៃនេះ ខណៈតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាន ដែលបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនោះ។ ថ្លែងក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខដល់នាវិក នៃខេត្តកោះកុងនោះដែរ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៏បានលើកឡើងផងដែរថា នាវិកកម្ពុជាបានសហការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទីមួយថៃ ក្នុងការបង្កើតទំនាក់ទំនង ផ្លាស់ប្ដូរព័ត៌មាន អនុវត្តបេសកម្មរួមគ្នាក្នុងការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្ររួមមាន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរុករកជួយសង្គ្រោះ ចោរកម្ម និងបទល្មើសផ្សេងៗ និងបានរៀបចំកិច្ចប្រជុំប្ដូរវេនចំនួន ១៨ លើក ។ដោយឡែកជាមួយវៀតណាម កិច្ចសហប្រតិកប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកប្រជាជនវៀតណាមឆ្លងកាត់អស់រយៈពេល២០ឆ្នាំ ដោយមានកិច្ចព្រមព្រៀងធ្វើការល្បាតរួមគ្នានិងការបង្កើតប្រព័ន្ធរលកទាក់ទងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ បានអនុវត្តសម្រេចដោយជោគជ័យនៅក្នុងការល្បាតរួម និងកិច្ចសហប្របតិបត្តិការជាច្រើនទៀតដើម្បីផលប្រយោជន៍ រួមរវាងប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទបាន ចក់

អាជ្ញាធរដែនដីខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍

2025/04/04 10:21:36 am        132
ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងលោកសរ សុដានី អភិបាលរងខេត្តបានអំពាវនាវដល់មន្ត្រីរាជការកងកម្លាំង និងពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៏ និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាមុនពេលធ្វើដំណើរតាមម៉ូតូដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយ។ ការថ្លែងនិងមានប្រសាសន៏អំពាវនាវរបស់មន្ត្រីរដ្ឋបាលខេត្តបែបនេះបានធ្វើឡើង ក្នុងពេលលោកដឹកនាំកម្លាំងមន្ត្រីមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់ពលរដ្ឋនៅក្រុងស្វាយរៀងខេត្តស្វាយរៀងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។លោកបានបញ្ជាក់ថាបច្ចុប្បន្នអត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងមានច្រើនបង្គួរ ខណៈដែល មធ្យោបាយធ្វើដំណើរ  និងពលរដ្ឋ កម្មករ បានធ្វើដំណើរទៅប្រកបរបរផ្សេងៗពិសេសកម្មករបម្រើការងារនៅតាមរោងចក្រសហគ្រាសមានការកើនឡើងជារៀងរាល់ថ្ងៃ ។ ដើម្បីបញ្ជាការគ្រោះថ្នាក់ចរាចរណ៍ក្នុងនាមរដ្ឋបាលខេត្តលោកបានអំពាវនាវដល់មន្ត្រីរាជការ ពលរដ្ឋនិងកម្មករត្រូវពាក់មួកសុវត្ថិភាពមុនពេលធ្វើដំណើរតាមម៉ូតូ។ សំឡេង .....តាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តស្វាយរៀង ដែលទូរទស្សន៍ btv ទទួលបានតាមសារតេឡេក្រាមបញ្ជាក់ឲ្យដឹងថាក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៥ ខេត្តស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២២លើក បង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន១០នាក់ និងស្លាប់ចំនួន ២០ នាក់ក្នុងនោះបង្កឲ្យមធ្យោបាយធ្វើដំណើររថយន្តតូចធំម៉ូតូចំនួន២៨គ្រឿងបានរងការខូចខាត។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

2025/04/04 10:14:21 am        152
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។ សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភានឹង ឣញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១ បន្ទាប់មកទៀត សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតុមូល នៃកិច្ចកំពូលពិភពលោកឆ្នាំ ២០២៥ ផងដែរ។ ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏ត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។      សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធព្រះបរមរាជវាំង ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ២

2025/04/04 10:09:51 am        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋ ដើម្បីពិភាក្សា និងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួនពីរ ពិភាក្សាលើ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ នៅវិមានសន្តិភាព។ ១ សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូកត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។២ សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥ -២០៣៥ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងភាពធន់តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុកតំបន់និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសនិងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។គោលនយោបាយជាតិនេះក៏មានបំណងសម្រេចឲ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវឱកាសចំនួន ២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ២០៥ពាន់តោនក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧។ ក្រៅពីនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏នឹងដឹកនាំប្រជុំលើ បញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ៕

មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ

2025/04/04 09:49:13 am        177
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាពដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨, គ.ស ២០២៥ ។ ជារៀងរាល់ឆ្នាំ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តែងតែរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ដើម្បីអោយមន្ត្រីគ្រប់ជាន់ថ្នាក់ និងក្រុមគ្រួសារមន្ត្រីទាំងអស់នៅក្នុងសាលាដំបូង បានចូលរួមកំសាន្តសប្បាយ លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ដូចជា វាយក្អម រាំដង្តើមកៅអី រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងហូបអារហារសាមគ្គីជាគ្រួសារខ្មែរតែមួយផងដែរ។ សង្រ្កាន្ត កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នៅតាមភូមិឃុំស្រុកក្រុងនៃខេត្ត តាមវត្តអារាម សាលារៀន គ្រប់មន្ទីរអង្គភាព វិស័យឯកជន និងតំបន់រមណីយដ្ឋាននានា បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកាន់តែផុសផុលស្ទើរគ្រប់ទីកន្លែង ដើម្បីបង្កបរិយារីករាយតាមរយៈការសម្តែងទស្សនីយភាពសិល្បៈបុរាណ រាំលេងកម្សាន្ត រួមទាំងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ។ ការណ៍នេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សល្បែងប្រជាប្រិយខ្មែរ ព្រោះសម័យកាលមានការផ្លាស់ប្តូរ យុវជនជំនាន់ថ្មីមិនសូវបានដឹង និងស្គាល់នោះឡើយ។ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅសាលាដំបូងខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានញាំងអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ មានទឹកមុខពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នានេះ បានបង្ហាញឱ្យឃើញពីសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ប្រសិនបើគ្មានសុខសន្តិភាពទេ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏គ្មានពេលវេលា និងឱកាសក្នុងការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ៕ កាំង ហុងវាស្នា

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងវាយតម្លៃលើគោលនយោបាយបដិការពន្ធនាំចូលអាមេរិក ដើម្បីដាក់ចេញវិធានការគ្រប់គ្រង

2025/04/04 09:22:03 am        221
រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗនូវក្រុមការងារ ដើម្បីវាយតម្លៃអំពីកម្មវិបាក នៃ គោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ចេញវិធានការចាំបាច់ក្នុងការគ្រប់គ្រងសភាពការណ៍ ធានាស្ថិរភាព ពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែង ការគួរសមជាមួយ លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅថ្ងៃម្សិលមិញនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជារួម នូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននៅភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្ដី ក្នុងនោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀត អាច ប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយ បដិការពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាររិក, បញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗ នូវក្រុមការងារដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បី ដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ធានាស្ថិរភាពពាណិជ្ជកម្ម ជាមួយដៃគូអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។ចំណែកលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញជាដើម ។ ជាក់ស្តែង, រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា» កាលពីដើមឆ្នាំ២០២៥ និងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយផ្សេងៗទៀតដូចជា «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨» និង«ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨»ផងដែរ។លោក Kenichiro Kashiwase បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់ គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក និងការឈានទៅសម្រេច គោលដៅរយៈពេលវែងខាងមុខ។ ជាមួយគ្នានេះ, ក្រុមការងារ IMF ក៏នឹងបន្តតាមដាន និងវាយតម្លៃស្ថានភាព និងកម្មវិបាក នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាត្រៀមផ្តល់អនុសាសន៍ និងកិច្ចសហការជាមួយរាជរដ្ឋា- ភិបាលកម្ពុជា ដើម្បីធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយ បច្ចេកទេស លើចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments(PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុងការជួយសម្រួលនិងពង្រឹងកិច្ចសន្ទនា ជាមួយប្រទេសដៃគូក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន៕អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM