កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ

2025/04/03 08:36:51 pm        258
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោក អាំង ចិន្តា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកាមេរ៉ូនម្នាក់ បន្ទាប់ពីកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធើ្វការឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទាប្រាក់ពីជនរងគ្រោះ ។ យោងតាមដីបង្គប់ឲ្យឃុំខ្លួន ត្រូវបានដាក់ឲ្យត្រួតពិនិត្យ ពីបទ: ចាប់បង្ខាំងដោយខុសច្បាប់, បទឆបោក និងការមិនរាងចាលក្នុងបទ មជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដែលបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៣, មាត្រា ៣៧៧, មាត្រា ៣៧៨ និងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ។គួររំលឹកថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវម្នាក់ បានប្រគល់លុយសុទ្ធចំនួន ១០០,០០០ ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក ដើម្បីយកទៅទិញឡានចំនួន២គ្រឿង នៅសណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីបានទទួលប្រាក់ ហើយ ស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។ បន្ទាប់មកមានបុរសម្នាក់ឈ្មោះ MIMBANG ROMEO AYUK ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាមេរ៉ូន (CAMEROON) បានទាក់ទងមកស្ត្រីរងគ្រោះ ដោយប្រាប់ថា បុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន និងបានប្រាប់ឱ្យស្ត្រីរងគ្រោះរកលុយមកលោះចំនួន៧០,០០០ដុល្លារ ដើម្បីមកលោះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីស។ស្ត្រីរងគ្រោះបានឆ្លើយតបថា គ្មានប្រាក់ចំនួន៧០,០០០ដុល្លារ ទេ ស្រាប់តែជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន៥០,០០០ដុល្លារ ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះ តាមបណ្តាញទំនាក់ទំនងសង្គម (Telegram)។ តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថា សង្សាររបស់នាងត្រូវចាប់ខ្លួន ដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាង ដើម្បីភូតនាងប៉ុណ្ណោះ។ បន្ទាប់មកជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្រ្តីរងគ្រោះណាត់ជួប ដើម្បីប្រគល់ប្រាក់ដោយឱ្យជនសង្ស័យឈ្មោះ ASHU GEORGE EBOT មកទទួលប្រាក់ជំនួសមុខឱ្យឈ្មោះ MIMBANG ROMEO AYUK នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស៩៩ ផ្លូវលេខ៤៣០ កែង៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។គួរំលឹកផងដែរថាឧក្រិដ្ឋជនរូបនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានឃាត់ខ្លួនម្តងហើយើ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះពីបទ «ឆបោក និងលួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស» នៅក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងទំហំទឹកប្រាក់ប្រមាណ៣៥ម៉ឺនដុល្លារ តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត៣០ម៉ឺនដុល្លារ។ ក្រោយការជាប់ឃុំនៅក្នុងពន្ធនាគារបានចំនួន១ឆ្នាំ ៦ខែ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដោះលែងវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ កុម្ភៈ

រដ្ឋមន្ត្រីសុខាភិបាល «ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាតប្រទេសជាតិ»

2025/04/03 08:05:34 pm        120
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអៈអាងថា ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាតប្រទេសជាតិ។​ការថ្លែងរបស់ឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី បានបន្តថា៖ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យកុមារជាតិ បាននាំមកនូវការប្រែប្រួលថ្មីៗជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាការសាងសង់  និងជួសជុលបន្ថែមនូវអគារផ្សេងៗ    ព្រមទាំងសោភ័ណភាពជុំវិញបរិវេណមន្ទីរពេទ្យ។ ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិករបស់មន្ទីរពេទ្យឲ្យកាន់តែមានសមត្ថភាពខ្ពស់ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ព្រមទាំងបំពាក់បន្ថែមឧបករណ៍ សម្ភារៈបរិក្ខារទំនើបក្នុងការចូលរួមជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ចូលរួមលើកកម្ពស់ការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍, លើកកម្ពស់គុណភាព សុវត្ថិភាព អ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនងព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ លទ្ធផលនេះវាបានបង្ហាញច្បាស់នូវកំណើនអត្រាប្រើប្រាស់សេវាទូទៅ របស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ និងសេវាដាក់ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិពិតប្រាកដមួយ។ អ្វីដែលជាលទ្ធផលដែលយើងសម្រេចបាន គឺមន្ទីរពេទ្យបានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបន្ថែមថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជាយើងនៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ។ ដូចនេះទាមទារឱ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតក្នុងនោះត្រូវពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលំអរ អគារនិងស្ថានភាព បរិស្ថានជុំវិញមន្ទីរ ពេទ្យអោយកាន់តែប្រសើរឡើង។ លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកប​ដោយ​នវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ បើតាមលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាពលើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់សូម ធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិទាំង បរិមាណ និង គុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។លោកវេជ្ជបណ្ឌិត បានបន្តថា ឆ្នាំ២០២៤ មន្ទីរពេទ្យបានពិនិត្យ ពិគ្រោះជំងឺក្រៅចំនួន ២០៨,១៧៨ ករណីបានកើនឡើងចំនួន ១៥,៨១៤ ស្មើនឹង៨% អ្នកជំងឺសម្រាកពេទ្យមាន ៣៨,៦៥២ ករណីកើនឡើងចំនួន ១,២៨៥ស្មើនឹង៣%អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ មាន១០៥% ដោយមានគ្រែសម្រាកអ្នកជំងឺ ៤០០គ្រែ និងអត្រាមរណភាព ក្នុងមន្ទីរពេទ្យ ឆ្នាំ២០២៤ ថយមកនៅត្រឹម ០.៦៦% ខណៈឆ្នាំ២០២៣ មាន ០.៦៩%។ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីចូលនិវត្តន៍ នៃមន្ទីរពេទ្យកុមារជាតិ សរុបចំនួន២០៤នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលមានស្នាដៃ និងលះបង់ក្នុងការបំពេញការងារកន្លងមក៕អត្ថបទ រដ្ឋា

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃ តាមរថយន្តក្រុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/03 06:26:29 pm        115
សៀមរាប ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖១. ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCICជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។២. ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖- នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ចេញដំណើរនៅវេលាម៉ោង ១៤៖៣០ នាទីរសៀល- ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)- ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕

គ.ជ.ប ពង្រឹងទំនេីបកម្មបច្ចេកវិទ្យាដេីម្បីលើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោតជូនពលរដ្ឋ

2025/04/03 06:01:25 pm        127
ភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា គ.ជ.ប បានពង្រឹងទំនេីបកម្មបច្ចេកវិទ្យាដេីម្បីលើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោតជូនប្រជាពលរដ្ឋ។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់មន្រ្តី គ.ជ.ប ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម មានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ក្នុងនោះ បញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់បម្រើឱ្យការបោះឆ្នោត និងតាមការកំណត់នៃច្បាប់។ ឆ្នាំនេះ ទោះបីមិនមែនជាឆ្នាំដែលត្រូវរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពបញ្ជីបោះឆ្នោត និងធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន។ឯកឧត្តម មានប្រសាសន៍ទៀតថា ការពង្រឹងបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយកចិត្ត ទុកដាក់អនុវត្តជាប្រចាំ ពិសេសការកែតម្រូវទិន្នន័យជីវប្រវត្តិ និងការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ ហើយការងារនេះទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ២០១៦មក។នាឱកាសនោះ ឯកឧត្តម បញ្ជាក់ថា ស្របតាមបច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើន ការបោះឆ្នោតនៅកម្ពុជាត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងនោះការចុះឈ្មោះបោះឆ្នោតត្រូវបានផ្លាស់ប្តូរពីការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ពិសេសបច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត លើកកម្ពស់គុណភាព និងជំនឿលើបញ្ជីបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។ឯកឧត្តម បន្ថែមថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតនិងអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយមិនដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់របស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការគោរពច្បាប់និងបទដ្ឋានគតិយុត្តធ្វើឱ្យបរិស្ថានស្អាតនិផលិតកម្មក្រុមហ៊ុនមានកេរ្ត៍ឈ្មោះល្អ

2025/04/03 05:53:52 pm        108
ភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥៖ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីក្រមបរិស្ថានកម្ពុជា ជាមួយប្រតិភូសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា។ លោក Trương Minh Trung បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៤ ដែលសម្រេចបាន និងបានរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណសម្ពន្ធ័ឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការទទួលខុសត្រូវលើការវិនិយោគស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាន់ជាធរមានរបស់កម្ពុជា ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញ គឺផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា។ «បរិស្ថានគឺជាជីវិត» ហើយការណ៍ដែលក្រុមហ៊ុនដែលបានគិតគូរដល់បរិស្ថាន គឺស្ថាប័នទាំងនោះត្រូវបានវាយតម្លៃថាបានចូលរួមចំណែកគោរព ច្បាប់ បទដ្ឋានបរិស្ថានបានត្រឹមត្រូវ និងទទួលខុសត្រូវចំពោះសុខភាពសាធារណៈ អាយុជីវិតរបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាធំ ហើយផលិតកម្មរបស់ខ្លួនស្អាត និងទទួលស្គាល់ថាបានគោរព នូវបទដ្ឋានបរិស្ថាន និងបានរួមចំណែកដល់សង្គមនិងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ហើយកិត្តិយសដ៏ថ្លៃថ្នូរទាំងនេះ នឹងផ្សព្វផ្សាយចេញទៅកាន់ក្រុមហ៊ុនដៃគូ អ្នកទទួលទិញ និងអ្នកប្រើប្រាស់៕

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យលើវិធានការដំឡើងពន្ធរបស់អាមេរិកដើម្បីរកដំណោះស្រាយធានាដល់សេដ្ឋកិច្ចជាតិ

2025/04/03 04:27:32 pm        665
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត លើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងគ្រោងដាក់ចេញនូវវិធានការជាក់លាក់មួយ បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួចលើដំណោះស្រាយទាំងនេះ ដើម្បីធានាដល់ ការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ BTV បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩ ភាគរយ ដែលជាកម្រិតខ្ពស់មួយ នៅព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិកនេះថា ជុំវិញការដំឡើងកំណត់ពន្ធគយនេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការវាយតម្លៃដោយម៉ត់ចត់ជាទីបំផុត ចំពោះ សហរដ្ឋអាមេរិក ដែលបានរៀបចំនូវលើវិធានការថ្មីនេះ។អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួច ក្រសួងនឹងមានវិធានការជាក់លាក់មួយ សម្រាប់ជា ដំណោះស្រាយ ធ្វើយ៉ាងណាធានាដល់កិច្ចដំណើរនៃសេដ្ឋកិច្ចកម្ពុជា អាចបន្តមានភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរលើកំណើន និងការងារជូនដល់ប្រជាជនពលរដ្ឋកម្ពុជា។ឯកឧត្តម មាស សុខសេនសាន៖«ក្រសួងមានក្រុមការងារកំពុងវាយតម្លៃយ៉ាងល្អិតល្អន់ និងម៉ត់ចត់មែនទែន ក្នុងការដែលសហរដ្ឋអាមេរិករៀបចំនូវវិធានការ [កំណត់ពន្ធគយ]» ថ្មីនេះ។ ក្រុមការងារពិនិត្យហើយនឹងមើលពីការពិបាកនៃការដំឡើងនេះបន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងម៉ត់ចត់បំផុតដើម្បីជាដំណោះស្រាយធ្វើយ៉ាងម៉េចធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរសម្រាប់កំណើន ព្រមទាំងការងាររបស់ប្រជាពលរដ្ឋ»។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនជាង ៩ ៩០០ លានដុល្លារអាមេរិក កើនជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនជាង ២៦៤ លានដុល្លារអាមេរិក កើនឡើង ២,៧ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ នេះវិញ, ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទំហំជាង ១ ៦៧៥ លានដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមាន ចំនួនជាង ១ ៦២៦ លានដុល្លារអាមេរិក ខណៈការនាំចូលមានចំនួនជាង ៤៨ លានដុល្លារអាមេរិក៕

សម្ដេចតេជោថ្លែងអំណរព្រះរាជគុណ ព្រះគុណ និងអរគុណចំពោះការចូលរួមរំលែកទុក្ខមរណភាពបងប្រុស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/03 03:31:38 pm        215
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជនរួមជាតិទាំងអស់ ដែលបានផ្ញើសារ និងចូលរួមរំលែកទុក្ខចំពោះ មរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសរបស់សម្តេច។តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា សម្ដេច និងភរិយា ក្នុងនាម ក្រុមគ្រួសារ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។ ជាបឋម សម្ដេចសូម ព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមលំឱន កាយវាចាចិត្ត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងរទ្ធ ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជសារលិខិតរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ខ្លឹមសារព្រះរាជសារលិខិត ពោរពេញដោយសេចក្តីសង្វេគ ស្តាយស្រណោះអាឡោះអាល័យយាស្ទើររកទីបំផុតគ្មាន និងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធអញ្ជើញទៅកាន់សុគតិភព។សម្ដេចតេជោ បានថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាអនេកប្បការចំពោះ សម្តេច ព្រះ តេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល និង មន្ត្រីរាជការមកពីគ្រប់ក្រសួង-ស្ថាប័នសាធារណៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការ សមាគមសង្គមស៊ីវិល និងបណ្តាអ្នកសារព័ត៌មាន ព្រមទាំង សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ គ្រិស្តបរិស័ទ ឥស្លាមបរិស័ទ បងប្អូន ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ អន្តរជាតិទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងដ៏មមាញឹក យាង និមន្ត និង អញ្ជើញចូលរួម តាមរយៈសារលិខិតរំលែកទុក្ខក្តី និងកាចូលរួមឧទ្ទិសមគ្គផលកុសល អានិសង្ស គោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់ក្តី និងបានយោគយល់អធ្យាស្រ័យ សហការជួយជ្រោមជ្រែងលើកកម្ពស់កម្មវិធីបុណ្យទក្ខិណានុប្បទាន ប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធម តាមប្រពៃណីជាតិ ព្រះពុទ្ធសាសនា និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន អញ្ជើញទៅកាន់សុគតិភព។ជាថ្មីម្តងទៀត ក្នុងនាម ក្រុមគ្រួសារ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សម្ដេចតេជោ និងភរិយា សូមថ្វាយ ប្រគេន និងជូននូវសព្ទសាធុការពរ បវរមហាប្រសើរ ចំពោះ សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ គ្រិស្តបរិស័ទ ឥស្លាមបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ ភ្ញៀវ ជាតិ អន្តរជាតិទាំងអស់ បានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីសម្ដេច និងភរិយា ព្រមទាំងក្រុមគ្រួសារ៕

ឆ្នាំកន្លងទៅ ខេត្តកំពង់ឆ្នាំងទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ

2025/04/03 02:46:11 pm        113
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានលោក យិន សាវ៉េន អភិបាលរងខេត្តបានចូលរួមជាអធិបតី, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខេត្តកំពង់ឆ្នាំង នាឆ្នាំកន្លងទៅទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ ក្នុងនោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាមន្ទីរពេទ្យកំរិតលេខ៣ ទទួលបានចំណាត់ថ្នាក់លេខ៤ និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស។  លោកបានបន្តថា៖ ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រ និងអនុលោមតាមការណែនាំនិងគោលនយោបាយសំខាន់ៗដទៃទៀត របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យអនុវត្ត នៅក្នុងការបោះជំហាន ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព។ ចំពោះសមិទ្ធផល និងវឌ្ឍនភាពចម្បងៗ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងឆ្នាំ២០២៤ បានធ្វើការអនុវត្តយ៉ាងសកម្មភាព និងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយពីការយល់ដឹងផ្នែកសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យយល់កាន់តែច្បាស់ នឹងធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈលើវិស័យសុខាភិបាលឲ្យនៅជិតប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ សមិទ្ធិផលថ្មីលើវិស័យសុខាភិបាលដែលខេត្តកំពង់ឆ្នាំងទទួលបានឆ្នាំកន្លងទៅ គឺការទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាមន្ទីរពេទ្យបង្អែកកំរិត៣ចំណាត់ថ្នាក់លេខ៤ និងកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស ដែលទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយទទួលខុសត្រូវ និង គោរពបានតាមក្រមសីលធម៌និងវិជ្ជាជីវៈ ។លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកសុខាភិបាល ដែលបានជំនះបាននូវរាល់បញ្ហាប្រឈមនានា សំដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត ។ ការផ្ដល់សេវាសុខាភិបាលនៅគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល ផ្អែកលើកម្មវិធីអទិភាពវិស័យសុខាភិបាល ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាពជាចម្បង និងជំរុញសកម្មភាពផ្ដល់សេវាជូនប្រជាជន ប្រកបដោយសមធម៌។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ក្នុងនោះផងដែរវិស័យសុខាភិបាលត្រូវបានជំរុញនិងលើកកម្ពស់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងពិសេសអ្នកប្រើប្រាស់ សេវាធានារ៉ាប់រងសង្គម ដូចជាបណ្ណ បសស និង និងបណ្ណសមធម៌ ៕ កាំង ហុងវាស្នា​

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

2025/04/03 01:49:06 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.​២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួន​ទឹក​គជ់​ស្វាយ​ព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត រដ្ឋមន្ត្រី អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹក​នាំ​ខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិង និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណៈប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង៕

ផ្លូវខេត្តលេខ ២៧៩ ប្រវែងសរុប ៧៣,៥០ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តក្រចេះ បាននឹងកំពុងស្ថាបនាក្រាលកៅស៊ូ DBST

2025/04/03 01:38:54 pm        189
ផ្លូវខេត្តលេខ ២៧៩ តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST តាមគម្រោផែនការឆ្នាំជាបន្តបន្ទាប់។ នេះយោងតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ។ កំណាត់ផ្លូវខេត្តលេខ ២៧៩ មួយខ្សែរនេះ គឺជាផ្លូវខេត្តមួយ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែរផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែង តាមស្រុកសៀមបូក ផងដែរ ។ គូសបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ ២៧៩ នេះ ស្ថិតក្នុងស្រុកព្រែកប្រសព្វ មានឃុំចំនួន ៧ ឃុំ គឺឃុំឬស្សីកែវ ឃុំចំបក់ ឃុំតាម៉ៅ ឃុំកំពង់គរ ឃុំព្រែកប្រសព្វ ឃុំសោប និងឃុំជ្រោយបន្ទាយ ។ កំណាត់ផ្លូវខេត្តលេខ ២៧៩ នេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST បានប្រវែង ៤០,៦៩គីឡូម៉ែត្រ និងកម្រាលដីល្បាយថ្ម ជាប្រភេទគ្រួសក្រហម មានប្រវែង ៣២,៨១គីឡូម៉ែត្រស្ថិតក្នុងគម្រោងថែទាំជាប្រចាំ ។ នៅក្នុងផែនការឆ្នាំ២០២៥នេះ ឃុំសោប និងឃុំជ្រោយបន្ទាយ កំពុង​ស្ថាបនាក្រាលកៅស៊ូ DBSTមានប្រវែងជាង៥គីឡូម៉ែត្រ៕ អត្ថបទ៖ សេង ម័រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM