លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ

2026/05/05 02:03:55 pm        279
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី៥ ខែឧសា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំង​ព្រំដែន​សមុទ្រ ​តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែក​លើ​ច្បាប់​អន្តរជាតិ​ក្នុង​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេសថៃ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជាជាមួយភាគីថៃ កម្ពុជា ​បានសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃ កំពុងពិភាក្សា​អំពី​ការ​សម្រេច​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេ​ញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ខណៈដែល​កម្ពុជា​តែង​តែ​ផ្ដល់​អាទិភាព​ទៅ​ដល់​យន្តការ​ទ្វេភាគី​ស្របតាម​​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំកន្លងមកហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ នេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា និង​បញ្ជាក់​ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈរវាងប្រទេសទាំងពីរ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការដកខ្លួនដោយឯកតោភាគីចេញពី MoU-2001 គឺជាការ​បោះប​ង់​ចោល​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ដែល​ភាគី​ទាំង​ពីរ​បាន​ពឹង​ផ្អែក​និង​ប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ ដូច្នេះ ទោះបីជាថៃ​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេញ​ពី​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ ​កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងប្រកាន់យក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធីដដែល។ ក្នុងន័យនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និង​អនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយ​ចាប់​បង្ខំ(Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះ ពី​ព្រោះវា​ជា​យន្តការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋភាគី​ក្នុង​ការ​ដោះស្រា​យ​ជម្លោះ​ដោយ​សន្តិ​វិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់​កម្ពុជា​បែប​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ពី​សេចក្តី​សង្ឃឹម​ដ៏​ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និង​យូរអង្វែងស្រប តាមច្បាប់អន្តរជាតិ ហើយដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព ស្ថិរភាព និងមានសេចក្តីសុខ យូរអង្វែង។ ចំណែក ជំហរដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរ​ព និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​ស្មោះ​ត្រង់​បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួម​ទាំង​កិច្ច​ព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជា​បាន​ប្រកាន់​យក​ភាព​អត់​ធ្មត់​ខ្ពស់​បំផុតដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាស​សម្រប​សម្រួល​ឈាន​ឈ្ពោះ​ទៅ​រក​ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនូវអាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង​ភាគី​ពាក់​ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​។ ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្ម​ការ​បោះប​ង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ 

ត្រឹមខែឧសភានេះ អតីតពលករមកពីថៃជាង ៧០០នាក់បានធ្វើតេស្តទទួលស្គាល់ជំនាញពីរាជរដ្ឋាភិបាល

2026/05/05 01:47:06 pm        82
គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ពីថ្ងៃទី២៤ ខែមេសា រហូតមកត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ បានចូលរួមប្រឡងតេស្តជំនាញចំនួន ៧៧៣នាក់ ខណៈជំហានដំបូង រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការទទួលស្គាល់ជំនាញដល់អតីតពលករគោលដៅយ៉ាងតិចចំនួន ១ម៉ឺននាក់។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា ក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ក្នុងវិស័យសំណង់សិន លើ៨មុខជំនាញ រួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ដំឡើងពុម្ព, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ដែលធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ សៅរ និងថ្ងៃអាទិត្យ នៅតាមមជ្ឈមណ្ឌលធ្វើតេស្តចំនួន៩កន្លែង រាជធានី ខេត្ត។ លោកអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា ការធ្វើតេស្តនេះ មានគោលបំណងសំខាន់ក្នុងការប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញដែលបងប្អូនទទួលបានពីការអនុវត្តជាក់ស្តែងនៅក្រៅប្រទេស ឱ្យក្លាយទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកឱកាសការងារល្អៗ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ ជាមួយនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃដែលមានជំនាញការងារក្នុងវិស័យសំណង់ អាចមកចូលរួមធ្វើតេស្តជំនាញនេះដោយមិនឥតបង់ថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការ ដោយអាចមានឱកាសកាន់តែខ្ពស់ជាងមុន ក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ។សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំនៅតាមរាជធានី-ខេត្ដ ចំនួន៩កន្លែង រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ

2026/05/05 12:53:22 pm        138
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា ឆ្នាំ២០២៥-២០៣៣ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹក។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រទាញទន្លេឱ្យជាប់សមុទ្រដោយតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីតំបន់ ទន្លេ និងព្រែក ពីគ្រប់ទិសទីនៃប្រទេសកម្ពុជាឆ្ពោះទៅកាន់តំបន់សមុទ្រនឹងបង្ហាញពីឧត្តមភាព និងលទ្ធភាពក្នុងការស្រូបទាញសក្តានុពលនៃការធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលអាចតភ្ជាប់ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗនៅកម្ពុជានាពេលអនាគត។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យ៉ាង ច្បាស់អំពីការអភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ក្នុងបញ្ចកោណទី២ គឺ «ការបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាសជាពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥,៣៦ លានដុល្លារអាម៉េរិកកើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ខណៈគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះបរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ខណៈកំពង់ផែក៏បានគិតគូរអំពីវិធានការ ដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុង ពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ៕ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

2026/05/05 12:28:14 pm        130
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ។ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេតែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធានដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។បន្ថែមពីនេះ, លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរបស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម។លើសពីនេះ ជាការគិតគូរដល់ការលើកទិសដៅការងារ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ប្រកបទៅដោយភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបានដើម្បីគណៈកម្មាធិការអាចអនុវត្តយ៉ាងរលូនក្នុងស្ថានភាពសាកលលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសគឺក្នុងសម័យឌីជីថលនេះ។សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។ ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល។

អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ

2026/05/05 11:14:47 am        112
អ្នកជំនាញក្នុងអាជីវកម្មមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តស្រូបយកការវិនិយោគិនជាតិ-អន្តរជាតិ មកបណ្តាក់ទុនក្រោមបរិយាកាសអំណោយផល ខណៈកម្ពុជានៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប (លើទំនិញមួយចំនួនសម្រាប់ការនាំចេញ), និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសអង់គ្លេស រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើនទៀត ក្រោមបរិយាកាសលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចម្បងៗជា ច្រើន ដើម្បីធានានូវស្ថិរភាពនយោបាយ និងម៉ាក្រូហិរញ្ញវត្ថុ, ការខិតខំដើម្បីលំនឹងជីវភាពប្រជាជន, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន, ការពង្រឹងបរិយាកាសវិនយោគ និងលើកកម្ពស់វិស័យឯកជន រួមទាំងការរបន្តបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្សនិងសង្គម និងការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម។អ្នកឧកញ៉ា បន្តថា ក្រៅពីគោលការណ៍ខាងលើនេះ អ្វីដែលកំពុងក្លាយជាមូលដ្ឋានសំខាន់ គឺកម្ពុជានូវទទួលបាន EBA នៅ លើការនាំចេញទំនិញមួយចំនួនពីសហភាពអឺរ៉ុប, ការទទួលបាននូវភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ពីចក្រភពអង់គ្លេស, កិច្ចព្រម ព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលសុទ្ធសឹងជាមូលដ្ឋានបង្កើតទំនុកចិត្តដល់វិនិយោគិនជាតិ និង អន្តរជាតិមកបណ្តាក់ទុននៅកម្ពុជា ផលិតដើម្បីបម្រើដល់ទីផ្សារនាំចេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាទទួល បានការចុះបញ្ជីគម្រោងវិនិយោគ មានចំនួនសរុប ៦៣០ ក្នុងទុនវិនិយោគសរុប ១០ ប៊ីលានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ ២០២៦ នេះ កម្ពុជាក៏នៅតែទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់ទៀត។សូមបញ្ជាក់ថា ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចុះបញ្ជីដោយអនុ- គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ១៤៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះគម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០ គម្រោង និង ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត គម្រោងវិនិយោគទាំងនោះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្តជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣-ACCSM និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី-ACCSM+៣ នាដើមខែសីហាខាងមុខ

2026/05/05 10:30:58 am        111
ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៥-២០២៦ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលគ្រោងរៀបចំនៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ដើម្បីស្តាប់វឌ្ឍនភាពការងារ និងពិនិត្យ ពិភាក្សាលើការងារដែលនៅសេសសល់ ក៏ដូចជាការគិតគូរកិច្ចការងារទៅមុខក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ បានរៀបចំកិច្ចប្រជុំបច្ចេកទេសស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ អាស៊ានបូកបីលើកទី៨ និងព្រឹត្តការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២៦ នៅសាលាភូមិន្ទរដ្ឋបាល។កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអនុគណៈកម្មការទាំង៦។ក្រោយពីបានពិនិត្យ និងកិច្ចពិភាក្សា ព្រមទាំងទទួលបានការតម្រង់ទិស និងអនុសាសន៍ណែនាំ ពីឯកឧត្តមប្រធានអង្គប្រជុំរួចមក កិច្ចប្រជុំបានកំណត់ឱ្យអនុគណៈកម្មការទាំង៦ ធ្វើរបាយការណ៍មកលេខាធិការដ្ឋាន ACCSM កម្ពុជាលើកទី២៣ អំពីវឌ្ឍនភាពការងាររបស់ខ្លួន ជាប់ជាប្រចាំ និងត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារបន្ត នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព !

2026/05/05 09:32:59 am        112
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយអភិបាលខេត្តទាំង៣ រួមមានកំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនតំណាងបណ្ដាសហគមន៍តំបន់ការពារធម្មជាតិ «ព្រៃឡង់» ចំនួន ២១សហគមន៍ ក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានាដើម្បីស្វែងយល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិ។ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មនោសញ្ចេតនារវាងថ្នាក់ដឹកនាំខេត្ត ជាមួយបងប្អូនសហគមន៍ បង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍អោយមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនសហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស។

ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួន ខណៈសមត្ថកិច្ចខេត្តបាត់ដំបងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់

2026/05/05 09:22:57 am        165
បាត់ដំបង៖ លោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ក្រោយបញ្ចប់ការសាកសួរ ស្រ្តីឈ្មោះ ព្រឿន សាក់ឡែនជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងថាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។លទ្ធផលនៃការសាកសួរ និងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈោ្មះព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់បន្តថាសារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសំឡេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលគេដឹកមកដល់។គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ខណៈមានការបំភ្លឺបែបនេះពីឈ្មោះ ព្រឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់៕

រដ្ឋសភាកម្ពុជា ជូនដំណឹងដល់ភាគីសភាអឺរ៉ុប អំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ររបស់កម្ពុជា

2026/05/05 09:15:48 am        133
រដ្ឋសភាកម្ពុជាបានជូនដំណឹងភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលមានសារៈសំខាន់សម្រាប់ការធានាបាននូវសន្តិសុខសមុទ្រ ការគោរពបាននូវ សេរីភាពនាវាចរណ៍និងសុវត្ថិភាពនាវិកស្របតាមច្បាប់អន្តរជាតិ។ សភាកម្ពុជាបានអំពាវនាវទៅភាគីអឺរ៉ុបបន្ត ចូលរួមជួយផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍតំបន់សមុទ្រ ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់សមុទ្រ សន្តិសុខ ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តនីតិសមុទ្រឆ្លើយតបចំពោះ កំពង់ផែនិងនាវា ការប្រឈមរបស់ពិភពលោក។ការជម្រាបជូនភាគីសភាអឺរ៉ុបអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ គឺក្នុងឱកាសឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុបលើកទី៥ ជាមួយ ឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបសម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ី និងអាស៊ាន (DASE) កាលពី ថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង។ ក្នុងនោះភាគីកម្ពុជាមានការចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប និងភាគីសភាអឺរ៉ុបមានការចូលរួមពីសំណាក់សមាជិកសភាអឺរ៉ុប តំណាងមកពីក្រុមគណបក្សធំៗក្នុងសភាអឺរ៉ុប។

សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

2026/05/05 09:11:29 am        227
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រម​ទាំង​តំណាង​ធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តល់​ជា​វេទិកា​សម្រាប់​ថ្នាក់​ដឹកនាំ​អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និង​មាគ៌ា​ឆ្ពោះ​ទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាព​សន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ ​និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយា​បន្ន​ និងភាពធន់។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងផល ប្រយោជន៍រួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM