ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

ព័ត៌មានជាតិ

សម្ដេចតេជោ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រឡប់មកកម្ពុជានៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ហើយអាចនឹងអញ្ជើញចូលដុតធូបជូនបងប្រុសបើសុខភាពគ្មានបញ្ហា

2025/03/29 07:20:17 pm        534
ភ្នំពេញ៖ សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា មានប្រសានស៍បញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោយពិនិត្យសុខភាពនៅថ្ងៃនេះ សម្ដេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រឡប់មកកម្ពុជានៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ហើយករណីសុខភាពគាត់គ្មានបញ្ហាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញចូលដុតធូបជូនបងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលគាត់ត្រឡប់ពីសាំហ្គាពួព្រឹកស្អែកនេះ។សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១ បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំហ្គាពួនៅព្រឹកស្អែក៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។សម្ដេចតេជោ បានមានប្រសាសន៍ថា (ទូកទៅកំពង់នៅ) បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាង ព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះ ទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែបខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។សម្ដចតេជោបានថ្លែងបញ្ជាក់ថា កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើតក្មួយប្រសារទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពី ឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុក នៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមករក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសាដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំ ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ល្ងាចថ្ងៃទី៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយរវាងបងប្អូនទាំង ៥ នាក់ ដែលជាកូនរបស់គាត់។ បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។ គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែកត្រូវចំណាយបន្ថែម ដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា៕

ក្រសួងការងារ៖ គិតត្រឹមម៉ោង១២:៣០នាទីរសៀលនេះអ្នកស្លាប់ និងរបួសករណីគ្រោះរញ្ជួយដីនៅថៃមានចំនួន១៨នាក់ និងបាត់ខ្លួន១០១នាក់ ខណៈថៃមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះនៅឡើយ

2025/03/29 02:01:29 pm        548
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងតាមរយៈសេក្ដីជូនដំណឹងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង១២:៣០នាទីរសៀលនេះអ្នកស្លាប់ចំនួន ៩ និងអ្នករបួស ចំនួន ៩ នាក់ និងបាត់ខ្លួន១០១នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ ខណៈអាជ្ញាធរថៃមិនទាន់បញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនៅឡើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា បច្ចុប្បន្នភាពនៃការរញ្ជួយដីក្នុងប្រទេសថៃជ្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និង សញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។ក្រសួងការងារបានឱ្យដឹងទៀតថា តាំងពីឧបទ្ទវហេតុរញ្ជួយដីបានរកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណា ចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីភ្ជាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្តែងរបស់បងប្អូនពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ។សាធារណជន និងបងប្អូនពលករខ្មែរនៅប្រទេសថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកក្រុមការងារ តាមរយៈក្រុមតេឡេក្រាម "សម្រាប់ ពលករទេសន្តរប្រវេសន៍" ដែលមានតំណភ្ជាប់ https://me/KhmerMigrant Worker ឬ QR code ដូចមានភ្ជាប់ជូនខាងក្រោម ឬតាមរយៈទូរសព្ទលេខ៖ -លេខ ៦៦ ៩២ ៨០៥០ ៥៦១- លេខ ៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល)-លេខ ៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)- លេខ ៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ទូតខ្មែរនៅមីយ៉ាន់ម៉ា និងថៃ កំពុងបន្តតាមដានដោយយកចិត្តទុកដាក់អន្តរាគមន៍ជួយពលរដ្ឋខ្មែរនៅតំបន់រងគ្រោះរញ្ជួយដី

2025/03/29 01:30:24 pm        444
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដែងការសោកស្ដាយ ចូលរួមជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់ខ្មែរ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់ខ្មែរ ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗ។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសានស៍ថា សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ក្នុងន័យនេះស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករបាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះឱ្យអស់លទ្ធភាព និងបានទាន់ពេលវេលា។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអំពាវនាចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។ សម្ដេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់សញ្ជាតិ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តីសុខ និងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មារ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្ត ទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពី សុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ។ ក្នុងនោះព័ត៌មាន បឋមពីស្ថានទូត គឺមិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែររងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។ ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូល ព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យ អស់ពីលទ្ធភាព។ជាមួយគ្នានេះ ក្រសួងការបរទេស បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយ ករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធ មូលដ្ឋាន។ ក្នុងករណីត្រូវការជំនួយនានា ឬជំនួយកុងស៊ុល សូមទាក់ទង៖ ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖ អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand. លេខទំនាក់ទំនង៖ Tel: (02) 957-5851-2។ ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖ អាស័យដ្ឋាន៖ No. 25(38-48), New University Avenue Road, Bahan Township, Yangon, Myanmar លេខទំនាក់ទំនង៖ Tel : (951) 54 96 09, 54 09 64 ចំណែកក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីលោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ៕

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន

2025/03/29 12:50:36 pm        329
ក្រោយពីទទួលមរណភាពកាលពីវេលាម៉ោង២និង២៧នាទី ព្រឹកថ្ងៃសុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ខែ មីនា ឆ្នាំ២០២៥ សព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន ត្រូវជាបងប្រុសទី១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទាន តាមប្រពៃណី នៅផ្ទះលេខ ១៧ ផ្លូវ ៣៣៥ ភូមិ ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយនៅវេលា ព្រឹកថ្ងសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងទី ២៩ខែមីនាឆ្នាំ២០២៥ដែលជាថ្ងៃទី២នៃការចូលមរណភាពនៃឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ នៃសព បានយាង និងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិតអំ លឹម ហេងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវ័ង្សណយច្រឹកសម្តេចព្រះសង្ឃនាយករងទី១ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី២ សម្តេច ព្រះពុទ្ធជ័យមុន្នី ឃឹមសន សម្តេច ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះធម្មលិខិតបណ្ឌិតសៅរ៍ ចន្ទ ថុល និងព្រះរាជាគណៈសរុប៩អង្គ សូត្រមន្ត ប័ង្សុកូល ជាកិច្ច ឧទ្ទិសកុសល ផលបុណ្យជូន វិញ្ញាណក្ខន្ធ សពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុនសាន ដែលទើបធ្វើមរណាកាលក្នុងពេលថ្មីនេះ។ ពីធីនេះ បានដំណើរការ ប្រព្រឹត្តិទៅ តាមគន្លង ប្រពៃណីព្រះពុទ្ធសានា ដោយមានធ្វើនបទនមស្ការ សមាទានសីលតាមសក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យ ព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរម គ្រូនៃយើង ដែលព្រះអង្គ បានត្រាស់ដឹងនូវ អនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសបិសាល បន្សល់ ទុកឱ្យពុទ្ធបរិស័ទគ្រប់រូប គោរពប្រណិបត្តិតាំងពីដើមរៀងមករហូតបច្ចុប្បន្ន។ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គ គឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យ សាងនូវ អំពើល្អ ជាកុសល លះបង់ អំពើបាប សាងនូវកុសលទាន សំរាប់អានាគតជាតិ។យ៉ាងមិញ ការគោរពប្រតិបត្តិ និងដឹងគុណ ចំពោះ មាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារក្តី ឬមរណកាល ទៅហើយក្តី ដូចដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្អូន ជាកូន និងចៅ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិ ក្នុងវេលានេះ វិញ្ញាណក្ខន្ធអ្នកមានគុណ ពិតជានឹងទទួលបាននូវអានិសង្សយ៉ាងពិតប្រាកដ។ ក្នុងពិធីនេះ ឯកឧត្តម លោកជំទាវ ជាជាបុត្រា បុត្រីនិងក្រុមគ្រួសារនៃសព បានថ្វាយប្រគេនទេយ្យវត្ថុចំពោះ សម្តេចព្រះសង្ឃបិងព្រះរាជា គណៈគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត។ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុត្រា បុត្រី និងក្រុមគ្រួសារ សូមលើកថ្វាយ ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមព្រះ អង្គប្រោះព្រំប្រទានសព្ទសាធុការពរជ័យដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងកសាង និងជួសជុលផ្លូវជាច្រើនអោយក្លាយជាផ្លូវកៅស៊ូAC សំរាប់ប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ចំណេញពេលវេលា

2025/03/29 12:46:44 pm        117
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គម្រោងចំនួន៤នៅក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវហើយ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ ។   ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់បន្តថា៖ គម្រោងទាំង៤ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី មានប្រវែង ៩២០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ ស្ថិតក្នុងសង្កាត់ខ្សាម, ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម, ៣-ផ្លូវលេខ២៤ ប្រវែង៣៩០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង, និង៤-ផ្លូវលេខ២៥ ប្រវែង ១៧០ម៉ែត្រ ទទឹង៦ម៉ែត្រ គូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍន៏របស់ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យប្រសើរឡើងនូវផ្លូវក្នុងក្រុងកំពង់ឆ្នាំង ដែលនឹងធ្វើជាជំហានជាបន្តបន្ទាប់ រហូតដល់ក្រុងកំពង់ឆ្នាំងមានផ្លូវល្អស្អាត ជាផ្លូវកៅស៊ូប្រភេទAC ផ្លូវបេតុង និងផ្លូវប្រភេទDBST សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សន្សំសំចៃថវិកា និងចំណេញពេលវេលា។ផ្លូវដែលកំពុងជួសជុលធ្វើការស្ថាបនានេះ គ្រោងនឹងធ្វើឱ្យហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។ នៅជំហ៊ានបន្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តកសាង ជួសជុលផ្លូវនានានៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីការអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំអោយមានការទាក់ទាញពីប្រជាពលរដ្ឋលើវិស័យទេសចរណ៍ ដោយបានង្កើតនូវសក្តានុពលទេសចរណ៍ជាច្រើនកន្លែងដើម្បីឱ្យអ្នកទេសចរណ៍មកលេងកំសាន្តជាច្រើនផងដែរ ៕ កាំង ហុងវាស្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី

2025/03/29 12:21:05 pm        196
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីកាលពីថ្ងៃម្សិលមិញ​។សម្តេចធិបតី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី២៩ ខែមីនា ​ឆ្នាំ​២០២៥នេះ មានប្រសាសន៍ថា រឿងជាដំបូងខ្ញុំសូមចូលរួមនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី៖ ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយៈឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់​បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។ សម្តេចធិបតី សូមអំពាវនាផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។ ខ្ញុំសូមជូនពរឱ្យឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ៕ 

រដ្ឋមន្រ្តីក្រសួងដែនដីផ្តល់អនុសាសន៍គន្លឹះដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ដើម្បីរក្សានិរន្តរភាពអចនទ្រព្យ

2025/03/29 11:06:40 am        173
ដើម្បីធានានិរន្តរភាពអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ ដល់សមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៨ ខែមីនាម្សិលមិញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ដោយមានការចូលរួមពីលោកអ្នកឧកញ៉ា លី ហួរ ជាប្រធានសមាគម និងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកាជាច្រើនរូបទៀត។កម្មវិធីនេះប្រព្រឹត្ដទៅ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រាជធានីភ្នំពេញ។នៅក្នុងពិធីបិទសន្និបាត ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាល គឺបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរមានជីវភាពល្អប្រសើរ កាលណាពលរដ្ឋ មានភាពធូរធារ នោះនឹងជះឥទ្ធពលល្អដល់វិស័យអចលនទ្រព្យផងដែរ។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏​បានលើកយកនូវអនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ និងកិច្ចការងារដែលក្រសួងកំពុងប្រឹងប្រែងធ្វើ ដើម្បីរក្សា​និរន្ដរភាព នូវឧស្សាហកម្មអចនទ្រព្យ ដែលសំដៅទៅលើលំនៅឋាន និងគ្រឿងបង្គុំសំណង់ ឬឧស្សាហកម្មសំណង់។ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងដែននឹងផ្តល់ទិន្នន័យប្រាំមួយខែម្តងទៅ ដល់សមាគមអ្នកអភិវឌ្ឍលំនៅឋាន ដើម្បីទទួលព័ត៌មានលម្អិតពីវិស័យអចលនទ្រព្យ ងាយស្រួលរៀបចំយុទ្ធសាស្រ្តទីផ្សារ ហើយក្រសួងជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ។សម្រាប់លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា។ គួរបញ្ជក់ដែរថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រៀបចំឡើងក្នុងគោលបំណងក្នុងការបង្ហាញពី វឌ្ឍនភាពការងារសមាគមដែលបានកំណត់ផែនការអនុវត្តកន្លងមក និងដើម្បីរឹតចំណងសាមគ្គី ភាពរវាងសមាជិក-សមាជិការសមាគម ជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ និង គោលបំណងគឺគោរពទៅតាមលក្ខន្តិកៈរបស់សមាគម៕ អត្ថបទ៖ទូច សោភ័ណ 

ក្រសួងការងារបន្តបេីកកិច្ចប្រជុំដេីម្បីតាមដានករណីគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

2025/03/29 10:11:58 am        135
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីថ្ងៃម្សិលមិញនេះ។ ក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។ សូមជម្រាបជូនថា នៅព្រឹកនេះ ក្រុមការងារអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ​ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ សូមបងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដី​អាច​ទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីលោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយ​អន្តរាគមន៍​ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ៕

ឯកឧត្តមទេសរដ្ឋមន្រី្ត លី ធុជ លេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា

2025/03/29 08:57:59 am        200
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី ដែលដឹកនាំដោយ លោក Liu Shuyi អនុប្រធានក្រុមប្រឹក្សា និងមានអមដំណើរដោយវិនិយោគិននានា របស់តំបន់ក្វាងស៊ី។នាឱកាសនៃជំនួបពិភាក្សានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាលើក កម្ពស់ពាណិជ្ជកម្មអន្តរជាតិតំបន់ក្វាងស៊ី រួមទាំងវិនិយោគិនផ្សេងទៀត ដែលបានធ្វើទស្សនកិច្ច និងមានចំណាប់អារម្មណ៍ពង្រីកការវិនិយោគមកកាន់កម្ពុជា ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេស កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។   ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដេីម្បីជំរុញការវិនិយោគដោយផ្ទាល់នៅកម្ពុជា ជាពិសេសប្រទេសចិន ក្នុងការរួមចំណែកក្នុងការ អនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន”។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងចិន គឺជាបងប្អូនល្អ និងមិត្តភក្តិពិតប្រាកដ ហេតុដូចច្នេះ កម្ពុជាស័ក្តិសមជាដៃគូវិនិយោគដ៏ល្អរបស់វិនិយោគិន របស់តំបន់ក្វាងស៊ី។ ជាការឆ្លើយតប លោក Liu Shuyi បានកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមបណ្ឌិត លី ធុជ និងបានលើកឡើងថា ទីផ្សារនៅកម្ពុជា មានសក្តានុពលខ្ពស់ និងមានគោលនយោបាយលើកទឹកចិត្តវិយោគល្អប្រសើរ ដែលអំណោយផលដល់ការវិនិយោគ និងបានសន្យា កៀរគរវិនិយោគគិននានាពីតំបន់ក្វាងស៊ី មកវិនិយោគនៅកម្ពុជា៕

កម្ពុជាស្នើដល់ភាគីស្វីស ពិចារណាជំរុញលើវិស័យអាទិភាពមួយចំនួន ដើម្បីភាពរីកចម្រើននៅកម្ពុជា

2025/03/28 08:24:21 pm        108
ភ្នំពេញ ៖ អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ភាគីស្វីស ពិចារណា លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើន ឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សាររបស់កម្ពុជា។​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការថ្មី នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានថ្លែងអំណរគុណ ចំពោះ ភាគីស្វីស ដែលបានផ្តល់និងបន្តផ្តល់ការគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ការរួមចំណែកក្នុងការដោះមីននៅកម្ពុជា និងគាំទ្រយ៉ាង សកម្ម ក្នុងការពង្រឹងយន្តការភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ។លោក Reto Grueninger បានសម្តែងការកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបនេះដែរ លោកក៏បាន ស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីស្វែងយល់បន្ថែមអំពីវិស័យអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ការត្រៀមចាក ចេញដោយរលូនរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការដឹកនាំរបស់កម្ពុជា ក្នុងការចូលរួមការធ្វើអង្កេតលើកទី៤ ស្តីពីភាព ជាដៃគូសកល សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ ជាការឆ្លើយតប, ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាព និងគាំទ្រចំពោះការស្នើបន្ត កម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់ មេគង្គឆ្នាំ ២០២២-២០២៥ រយៈពេលមួយឆ្នាំទៀត ដែលគ្រោងនឹងបញ្ចប់នាឆ្នាំ២០២៦ ។ កម្មវិធីនេះបានផ្ដោតលើវិស័យអាទិភាព មួយចំនួនដូចជា៖ អភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន, ការប្រែប្រួលអាកាស ធាតុ និងការគ្រប់គ្រងធនធានធម្មជាតិនិងវិស័យផ្សេងៗ ដែលវិស័យអាទិភាពទាំងនេះ នៅតែមានសង្គតិភាពជាមួយវិស័យអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ចំពោះការត្រៀមរៀបចំកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គដំណាក់កាលថ្មី ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើភាគីស្វីស ពិចារណា លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សារ។ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM