អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
រដ្ឋផ្តល់ការ​លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មី​ចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ កម្ពុជាជាប្រទេសមួយរងគ្រោះដោយការ​គម្រាម​កំហែង​ពី​បទ​ល្មើស​ឆ្លង​ដែន និងឆបោកតាមប្រព័ន្ធអនឡាញ

2025/03/27 01:19:47 pm        251
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជា​ប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បាន​ពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។ក្នុងកម្មវិធី​ផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ​២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏​ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទ​ល្មើស​ជួញ​ដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុស​ស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូត​ដល់​មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀតជាដើម»។ឯកឧត្តមអភិសន្ដិបណ្ឌិតបានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរង​គ្រោះ​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិន​ទាន់​ត្រូវដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និង​ក្រៅ​តំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិនស្របច្បាប់ និងបាន​បង្កើត​មូល​ដ្ឋាន​ប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់​នូវ​បទ​ល្មើស​ពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​បណ្តាញ​បទ​ល្មើស​យ៉ាង​ច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និង​ធ្វើ​ប្រតិបត្តិការបង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបា​ន​សហការ​ជាមួយ​ស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​ខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា តាមរបាយការណ៍ របស់អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការជាតិ ដែលបានបង្ហាញដោយ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើ​ជួញ​ដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែល​ជា​រួម​លទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន៣៣ករណី ស្មើនឹង ២០.១៥% បើ​ប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់​អត្ត​សញ្ញាណ​រក​ឃើញ​ជនរងគ្រោះ ចំនួន៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុង​នោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការ​កើន​ឡើង​នូវ​អំពើ​ជួញ​ដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មាន​អនីតិ​ជន​រង​គ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួន​ជន​រង​គ្រោះ​សរុ​ប៕ អត្ថបទ៖ បាន ចក់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈ​រួមគ្នា​ដើម្បី​ផ្តល់​សេវា​សាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ

2025/03/27 01:08:46 pm        233
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បី​ធ្វើ​យ៉ាង​ណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរ​បន្ថែម​ទៀត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ថ្លែងនៅក្នុងកម្មវិធីចុះអនុស្សរណៈនោះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ការ ចុះអនុស្សរណៈនេះ គឺពិតជាមានសារ​សំខាន់ខ្លាំង​ណាស់​សម្រាប់​ការ​លើកក​ម្ពស់​ការ​ផ្តល់​សេវា​រដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឲ្យមានភាពទូលំទូលាយ ងាយស្រួល និង​​ឆាប់រហ័សបន្ថែមទៀត ជាពិសេសគឺការធ្វើអត្តសញ្ញាណកម្មនេះតែម្តង។ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងទៀតថា អនុស្សរណៈនេះ គឺជាការបោះជំ ហានដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពល រដ្ឋ ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធ សាស្រ្តរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈបែបទំនើប និងឆ្លើយតបទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថាអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធនឹងអត្តសញ្ញាណកម្មនេះ គឺតាមគោលការណ៍ស្ម័គ្រចិត្ត គឺជាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់នោះទេ។ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនោះដែរ លោកថេន សំវិសុទ្ធអគ្គនាយកប្រៃសណីយ៍កម្ពុជា បាន លើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រ កបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។លោកថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង ក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ចិត្ត និងខិតកាន់តែគៀកដល់ប្រជាពលរដ្ឋស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ដែលដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

2025/03/27 12:40:25 pm        333
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។  ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។  សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។ ក្រសួងបរិស្ថានប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាម៉ី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារនិងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។ សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕

អភិបាលក្រុងស្វាយរៀងណែនាំដល់អ្នកម៉ៅការ ត្រូវស្ថាបនាសំណង់ផ្លូវនិងប្រព័ន្ធរំដោះទឹកឲ្យត្រូវនឹងបទដ្ឋាន

2025/03/27 12:23:15 pm        193
ស្វាយរៀង ÷ លោកភឹម ថា អភិបាលរងក្រុងស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រុមអ្នកម៉ៅការដេញថ្លៃស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹកនៅក្នុងភូមិមួយចំនួនរបស់សង្កាត់ទាំង៥ ឲ្យបានត្រឹមត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តបានកំណត់ដើម្បីធានាដល់ការប្រើប្រាស់នៃគុណភាពសំណង់ ។ លោកបានបញ្ជាក់ថាគុណភាពសំណង់ ដែលអស់លោកម៉ៅការពីម្ចាស់គម្រោងយកទៅស្ថាបនាដើម្បីរកចំណូលចំណេញ ពីការរកស៊ីវិនិយោគលើវិស័យសំណង់ ត្រូវគិតគូរស្ថាបនាឲ្យបានគត់មត់ដើម្បីធានាគុណភាពនិងសោភណ្ឌភាព ដើម្បីបញ្ជៀសពីការរិះគន់នៃគុណភាពសំណង់ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ សូមបញ្ជាក់ថាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធរំដោះទឹក ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៥ ក្រុងស្វាយរៀងបានទទួលគម្រោងចំនួន៥ រូមមានគម្រោងកែលម្អផ្លូវថ្នល់ក្រាលបេតុង និងក្រាលខ្សាច់ភ្នំចំនួន៤ខ្សែ និងកែលម្អប្រព័ន្ធរំដោះទឹកចំនួន១០កន្លែង។                                                            

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញ សំណេះសំណាលជាមួយក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​នៅកម្ពុជា

2025/03/27 12:03:08 pm        331
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត​នៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និង​តំណាង​ក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ពិធីសំណេះសំណាលនេះ រៀបចំ​ឡើង​ក្នុង​គោលបំ​ណង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​ក្រសួ​ង​សម្រេច​បាន​នាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការ​អភិវឌ្ឍ​ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប​ជូនអំពី​បញ្ហា​ប្រឈម​នានា​ដែល​ក្រសួង​បាន​ទទួល​តាម​រយៈ​ការចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ទូរស័ព្ទ និង​សេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជា​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ ព្រមទាំងជម្រាបជូន​ឱ្យ​បាន​ច្បាស់​អំពី​សេវា​កម្មរបស់​ខ្លួន​ដើម្បី​ជៀស​វាង​ការ​ភាន់​ច្រឡំ ជាយថាហេតុ។បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុ​ម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​លើក​ឡើង​អំពី​បញ្ហា​ប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាង​ណា​សម្រួល​ដល់​ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានា​ប្រសិ​ទ្ធ​ភាព​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានចុះ​សិក្សា​ និង​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​សេវា​ទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំង​ប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាព​សេវា​ទូរគមនាគមន៍​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងបន្ថែមទៀត។ 

ក្រុមហ៊ុនធំៗចំនួន៩ បាននាំយកឱកាសការងារជាង៨០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃនេះ

2025/03/27 11:49:05 am        307
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីចំនួន ៨៨៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ក្រុមហ៊ុនទាំង៩ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យអាហារនិងភេសជ្ជៈជាដើម។នៅក្នុងវេទិកាការងារនេះ កញ្ញា អ៊ិត ម៉ីស៊ាំង មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សរដ្ឋបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ។ស្រដៀងគ្នានេះ លោក សុខ បេកឃី មន្រ្តីប្រតិបត្តិការធនធានមនុស្ស នៃក្រុមហ៊ុនចម អេន លីខបភើរេសិន បានលើកឡើងថា ក្រោយការចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ពិតជាទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាព ទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ លោកបានឲ្យដឹងទៀតថា ជំរើសដ៏ប្រសើរតាមរយៈវេទិការនេះ អ្នកចូលរួមស្វែងរកការងារអាចដាក់ប្រវត្តរូបសង្ខេប (CV) ទៅតាមក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត ព្រោះមានក្រុមហ៊ុនជាច្រើនបានកំពុងបង្ហាញវត្តមានក្នុងវេទិកាការងារនេះ។សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារនេះដែរ ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាស្វាគមន៍វត្តមានភារធារី និងវិនិយោគិនអាម៉េរិក ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា

2025/03/27 11:32:40 am        371
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះវត្តមានលោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាង ក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិក ជាពិសេសវិនិយោគិនអាម៉េរិក ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីក ប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើក ទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះជាសក្ខីភាព ស្តែងឱ្យឃើញពីប្រសិទ្ធភាព នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុង ថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ក៏បានលើកឡើងអំពីការអនុវត្តឌីជីលូបនីយកម្ម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ ក្នុងការ អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិក បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំ លើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាម៉េរិក រំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។គួររម្លឹកដែរថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយ អនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយក រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈ បង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែង រកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធ សាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កាន់តែពិសេស! ក្រៅពីការប្រណាំងរទេះគោ និងក្របី ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ នឹងបន្ថែមវិញ្ញាសាថ្មីមួយទៀត គឺវិញ្ញាសារប្រណាំងសេះ

2025/03/27 11:24:47 am        337
កាលពីរសៀលថ្ងៃពុធ​​ ទី២៦ ឆ្នាំ២០២៥ ក្រុមការងារប្រណាំងរទេះគោ និងក្របី​​ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានសហការជាមួយសហព័ន្ធសេះ និងម្ចាស់សេះដើម្បីធ្វើការប្រណាំងសមសាកល្បង​ ជ្រើសរើស​ និងសម្រិតសម្រាំងយកពូជសេះល្អៗដែលមានល្បឿនលឿន ទៅចូលរួមប្រណាំង​ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥នាពេលខាងមុខនេះ។  ការប្រណាំងរទេះគោ ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី៖ «ក្នុងបរិបទសកលដែលគ្មានភាពច្បាស់លាស់ យើងត្រូវគិតគូរ​ពង្រឹងខ្លួន​ឱ្យកាន់​តែច្បាស់លាស់»

2025/03/27 11:10:29 am        360
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈកម្មការ​វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ មានប្រសាសន៍ថា ការងារ​កែ​ទម្រង់​រដ្ឋ​បាលសាធារណៈ ជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន បង្កើន​ប្រសិទ្ធ​ការងារឱ្យបានខ្ពស់ជាងមុន ក្នុងសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា ក្នុងបរិបទនៃកត្តាជះពីខាងក្រៅ ទាំងស្ថានភាព និងភូមិសាស្ត្រ​នយោបាយ ព្រមទាំងទំនាក់ទំនងអន្តរជាតិ ដែលគ្មានភាពច្បាស់លាស់ ហើយដែល​នឹង​អាច​ជះ​ឥទ្ធិពល​មក​លើកម្ពុជា ទាំងលើសេដ្ឋកិច្ច សង្គម និងនយោបាយផងនោះ យើងរឹងរឹតតែត្រូវ​គិតគូរ​ពង្រឹង​ខ្លួន​ឱ្យ​កាន់​តែច្បាស់លាស់បន្ថែមទៀត។ ផ្នែកមួយនៃភាពច្បាស់លាស់នោះគឺ ការពង្រឹង​ប្រព័ន្ធ​រដ្ឋបាលសាធារណៈរបស់កម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំជួបគ្នាពិភាក្សាអំពីការផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ និងអត្ថប្រយោជន៍របស់សិស្សានុសិស្ស

2025/03/27 10:56:22 am        337
ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត។កិច្ចប្រជុំបច្ចេកទេសនារសៀលនេះ បានគិតគូរ ថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយទាំងអស់ រួមបញ្ចូលទាំងការគិតគូរពីស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរ កន្លែងបំពេញការងារ ក៏ដូចជាការគិតគូរថ្លឹងថ្លែងទៅដល់ប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការចាំបាច់នូវក្នុងការទទួលបានការអប់រំ។នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង២ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាព្យាយាមរកដំណោះស្រាយដែលសមស្របជូនទៅដល់លោកគ្រូ អ្នកគ្រូផង ក៏ដូចជាសិស្សានុសិស្សផង ព្រមទាំងប្រយោជន៍ដែលជាគោលដៅរួមនៃតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈផង។កិច្ចប្រជុំទទួលបានមតិយោបល់ និងធាតុចូលជាច្រើន ដើម្បីរៀបចំគោរពជារបាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេចធ្វើយ៉ាងណាសម្រួលដល់ការដោះស្រាយស្ថានភាពនានារបស់លោកគ្រូ អ្នកគ្រូ និងដោះស្រាយស្ថានភាពដូចដែលបានរៀបរាប់ខាងលើ និងស្របទៅតាមទស្សនៈវិស័យ ក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងមន្ត្រី និងការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីច្រានចោលការលើកឡើងរបស់ប្រមុខណាតូដែលថា ខ្លួនចូលរួមសង្គ្រាមរបស់អាមេរិកប្រឆាំងនឹង អ៊ីរ៉ង់
06/26/2026 05:06 PM
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
06/26/2026 05:06 PM
អូស្ត្រាលីពិចារណាអនុវត្តច្បាប់កាន់​តែ​តឹង​រ៉ឹង លើបម្រាម​បណ្ដាញ​សង្គម សម្រាប់ក្មេងជំទង់
06/26/2026 05:06 PM
ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង
06/26/2026 05:06 PM
ក្រុមអ្នកជំនាញជួយសង្រ្គោះមកពីឈីលី ធ្វើដំណោះរទៅដល់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដ៏ខ្លាំងក្លា ២លើក
06/26/2026 05:06 PM
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
06/26/2026 05:06 PM
អ៊ីរ៉ង់មិនធានាសុវត្ថិភាពដល់នាវានៅច្រកសមុទ្រហ័រមូស នៅខាងក្រៅផ្លូវដែលបានកំណត់ទេ
06/26/2026 05:06 PM
អ្នកការទូតជាន់ខ្ពស់អាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ មិនអាស្រ័យលើប្រទេសចិនទេ
06/26/2026 05:06 PM
លោក Xi ជួបជាមួយ​នាយករដ្ឋមន្ត្រីបង់ក្លាដែស ដោយ​សន្យាធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​
06/26/2026 05:06 PM
អង្គការឃ្លាំមើលរបស់UN៖ ការប្រើប្រាស់គ្រឿងញៀននៅជុំវិញពិភពលោក កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ
06/26/2026 04:06 PM