អបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោកជាប្រទេសមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពឆ្នាំ២០២៦
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ព័ត៌មានជាតិ

ទិវាជាតិក្នុងឆ្នាំនេះ បានរួមគ្នាពន្លឿនបរិវត្តកម្មកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង

2025/03/26 06:08:32 pm        112
ភ្នំពេញ ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំ ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះ ទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីផ្លូវការពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបាន សម្រាប់ទស្សនៈវិស័យ មុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈ ប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។ ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម។ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍវិស័យនេះ ពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍ ធនធាន- មនុស្សដែលមានទេពកោសល្យ គឺជាកត្តាចម្បង កំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។ ឯកឧត្តមក៏បានលើកឡើង ពីតួនាទីស្នូលរបស់ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស ក្នុងការដឹកនាំ និងកំណត់ទិសដៅជាយុទ្ធសាស្ត្ររបស់កម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចេកវិទ្យាមានសក្តានុពល ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និង ដោះស្រាយបញ្ហាប្រឈម ដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ។ ប៉ុន្តែបច្ចេកវិទ្យាក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមាន លក្ខណៈស្មុគស្មាញមួយចំនួនផងដែរដូចជា តម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្រប- ខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ, សន្តិសុខ, សុវត្ថិភាព, តម្លាភាព, គណនេយ្យភាព, និងសមភាពក្នុងការប្រើ ប្រាស់បច្ចេកវិទ្យា។សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។ នេះជាអភិក្រមថ្មីមួយ ដែលផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេសតំបន់និងពិភពលោក។ ចំណែកកម្មវិធីសំខាន់ៗនៃទិវាជាតិលើកទី៣នេះ រួមមានវេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AIfor All) ដែលផ្តោតលើការអភិវឌ្ឍ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយ បរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចពិភាក្សាស្តីពី "ការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍" បង្ហាញការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាជួរមុខ រួមទាំងបច្ចេកវិទ្យាពិនិត្យវិភាគជំងឺទឹកនោមផ្អែម ដោយប្រើ AI បច្ចេកវិទ្យា Blockchain និងសុវត្ថិភាពបច្ចេកវិទ្យា៕អត្ថបទ៖ សុន រ៉ាឌី

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅខេត្តកំពង់ស្ពឺ

2025/03/26 06:01:12 pm        191
កំពង់ស្ពឺ ៖ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ត្រៀមរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខ វេលាម៉ោង៨:០០នាទីព្រឹក ស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។​លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មនី្ទរវប្បធម៌ខេត្ត បានអនុញ្ញាតជាគោលការណ៍ក្នុងពិធីប្រណាំងរទេះសាឡី គោលឿន ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ហើយមនី្ទរគ្រោងរៀបចំនៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២៥ គឺមុនមួយសប្តាហ៍នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់នាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ហើយពិធីនេះប្រារព្ធធ្វើឡើងនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ លោក ស៊ុន មានជ័យ បានជម្រាបផងដែរថា បន្ទាប់ពីមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានគោលការណ៍រួចហើយ យើងបានធ្វើការសហការជាមួយអាជ្ញាធរក្រុងច្បារមន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ យើងរួមគ្នារៀបចំពិធីនេះឲ្យមានភាពអធឹកអធមដូចរាល់ឆ្នាំផងដែរ។ ហើយអ្វីដែលមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ បានពិភាក្សា និងជជែកអំពីពិធីប្រណាំងរទេះសាឡីគោលឿន ជាមួយសមាគមគោខេត្តកំពង់ស្ពឺ ក៏ដូចជាគណៈកម្មាធិការរៀបចំការប្រកួត ក្នុងឆ្នាំ២០២៥នេះ មានរទេះសាឡីគោលឿន ប្រមាណជា៥០នឹម (ប្រមាណ៥០គូ) បើយើងសង្កេតមើលពីកំណើន នៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋដែលមានរទេះសាឡីគោលឿននេះ គឺពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់។ លោកគិតថា ការកើនឡើងនេះ សបញ្ជាក់ឲ្យឃើញនូវសុខសន្តិភាព ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ មានជីវភាពកាន់តែធូរធារ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន មនី្ទរជុំវិញខេត្ត និងប្រជាពលរដ្ឋមានការគាំទ្រ។ ដូច្នេះហើយបានជាមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងនេះជារៀងរាល់ឆ្នាំ។ជាចុងក្រោយក្នុងនាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥នេះ ឱ្យបានច្រើនកុះករ។សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕អត្ថបទ រដ្ឋា

សម្ដេចតេជោ៖«ខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល...គ្រូពេទ្យបានឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ»

2025/03/26 05:18:55 pm        214
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ នេះបានបង្ហោះសារតាមបណ្ដាញសង្គមបញ្ជាក់ថា ពេលនេះស្ថានភាពសុខភាពរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធូរស្រាលហើយ និងបានអញ្ជើញទៅសម្រាកនៅសណ្ឋាគារ។សម្ដេចតេជោ បានសរសេរថា៖«បើទោះជាខ្ញុំកំពុងប្រឈមជាមួយនិងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រិកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មិនាដើម្បីពិនិត្យសាជាថ្មី»។សម្ដេចតេជោបានមានប្រសាសន៍ថា យោងលើពេលវេលានេះខ្ញុំគិតថា បើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ ឬ៣០ មិនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)»។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិលមិញ៕

រដ្ឋមន្រី្តក្រសួងសុខាភិបាល ធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង ផ្លាស់ប្តូរបទពិសោធន៍ភាពជាអ្នកដឹកនាំ ក្នុងផ្នែកសុខាភិបាលសាធារណៈ

2025/03/26 05:14:15 pm        89
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយគណៈប្រតិភូក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥(ថ្ងៃទី១) ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារ និងគ្រប់គ្រងជំងឺ និងគ្រឿងញៀន នៃទីក្រុងហុងកុង។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង កិច្ចការជាយុទ្ធសាស្ត្រលើការថែទាំសុខភាពបឋម រួមទាំងការស្រាវជ្រាវ ពាកពន្ធ័ទៅនឹងការបង្ការ pandemic នាពេលអនាគត។នារសៀលថ្ងៃដដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ត្រូវបានទទួលស្វាគមន៍នាអាហារថ្ងៃត្រង់ ដោយគណៈប្រតិភូសុខាភិបាលក្រុងហុងកុង ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ LO Chung-mau,, Secretary for Health លេខាធិការសុខាភិបាល និងបានទទួលការអញ្ជើញជួបប្រជុំពិភាក្សាការងារដោយ Dr. Tony KO, Chief Executive, Hospital Authority (HA) និងក្រុមការងារនៃក្រុងហុងកុង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើភាពជាអ្នកដឹកនាំ ក្នុងផ្នែកសុខាភិបាលសាធារណៈ ពិសេសសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ ៖ ១) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ ២) ការចែករំលែកចំណេះដឹង និងបច្ចេកវិជ្ជាទំនើបក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឆ្លើយតបបន្ទាន់។ ក្រោយពីជំនួបពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលមកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospital។ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល ក៏បានទទួលជួបពិភាក្សាការងារជាមួយ Mr. Erick TSANG Kwok-wai​ រដ្ឋលេខាធិការធម្មនុញ្ញ និងកិច្ចការដីគោក​ (Secretary for Constitutionaland Mainland Affairs) និងក្រុមការងារផងដែរ។ ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការបង្ហាញអំពីដំណើរវិវត្តន៍ និងកិច្ចអភិវឌ្ឍន៍នានានៃក្រុងហុងកុងសាធារណរដ្ឋប្រជាមានិតចិន រួមទាំងការអភិវឌ្ឍន៍ជាពិសេសនៃតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ (Greater Bay Area)។​ដោយឡែកនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី២) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ លោក Algernon YAU បានជម្រាបជូនប្រតិភូសុខាភិបាលកម្ពុជាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល ពិសេសផ្នែកមន្ទីរពេទ្យ ។ លោក Algernon YAU បានសំដែងការកោតសរសើរអំពីវឌ្ឍនភាពដ៏រហ័ស និងរឹងមាំនៅកម្ពុជា និងបានរំលឹកពីគោលនយោបាយគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" (Belt and Road Initiative) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសាធារណៈ ជាចម្បង។ នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងកោតសសើរពីភាពរីកចម្រើននៃក្រុងហុងកុង និងបានលើកឡើងពីសារៈសំខាន់នៃការចងសម្ព័ន្ធសហប្រតិបត្តិការជាសកល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងក្នុងវិស័យសុខាភិបាល ជាពិសេសការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការគាំទ្រគម្រោងសហប្រតិបត្តិការនានា ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់  និងបង្កើនសុភមង្គលសម្រាប់ប្រជាជនក្នុងតំបន់ និងសកលលោក។ នៅថ្ងៃដដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលន្ត្រី និងគណៈប្រតិភូអមដំណើរ បានជួបប្រជុំជាមួយលោក Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង។ ក្នុងកិច្ចប្រជុំនេះ លោក Ricky YAU បានជម្រាបជូនពីការអនុវត្តការងាររបស់គណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង ដោយធ្វើការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការការពារកុំឱ្យមានភាពមិនប្រក្រតីកើតឡើង ដោយលោកបានរំលេចថា បច្ចុប្បន្ននេះ ករណីមិនប្រក្រតីធ្លាក់ចុះច្រើន នៅហុងកុង។ ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី និងលោក Ricky YAU បានផ្លាស់ប្តូរគំនិតយោបល់ និងបទពិសោធន៍លើការខិតខំ ដោះស្រាយករណីមិនប្រក្រតីទាំងឡាយ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជាមូលដ្ឋាន ពន្លឿនកិច្ចការអភិវឌ្ឍន៍វិស័យដ៏មានសារៈសំខាន់នេះ។ តមកឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានចូលរួមតាមការអញ្ជើញរបស់វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអនុវត្តន៍ក្រុងហុងកុង កម្មវិធីនេះ បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៏ បច្ចេកវិទ្យា ស្ទើរគ្រប់វិស័យសំខាន់ៗ ក្នុងនោះរួមទាំងសុខាភិបាល ផ្នែកឌីជីថល (Digital Health) ដែលជាផ្នែកមួយនៃការចូលរួមយ៉ាងសំខាន់ជួយអាយុជីវិតអ្នកជំងឺ និងផ្តល់ជាប្រយោជន៍សម្រាប់សុខុមាលភាពសាធារណៈ។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានជួបពិភាក្សាការងារលំអិតអំពីផ្នែកបណ្តុះបណ្តាលធនធានសុខាភិបាល (Academic training for healthcare professionals) ជាមួយលោកសាស្ត្រាចារ្យ Prof. Philip CHIU ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង (Faculty of Medicine, theChinese University of Hong Kong)។ ជំនួបនេះ បានផ្តោតជាពិសេសលើវឌ្ឍនភាពបណ្តុះបណ្តាលធនធានសុខាភិបាលក្រុងហុងកុង និងកម្ពុជា ទាំងកម្មវិធីសិក្សាទ្រឹស្តី និងការអនុវត្តន៍ក្នុងមន្ទីរពេទ្យ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង តាមរយៈលោកសាស្ត្រាចារ្យ Philip CHIU និងក្រុមការងារ ដែលជាគោលអភិវឌ្ឍន៍រួមគ្នាលើវិស័យសុខាភិបាល ពិសេសអំពីកិច្ចការបណ្តុះបណ្តាលធនធានសុខាភិបាល។ក្រោយពីជំនួបពិភាក្សាអំពីកិច្ចការបណ្តុះបណ្តាលធនធានសុខាភិបាលជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង ប្រតិភូសុខាភិបាលកម្ពុជា ត្រូវបានទទួលអញ្ជើញទស្សនកិច្ច មន្ទីរពេទ្យ Prince of Wales Hospital ពិនិត្យវឌ្ឍនភាព នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដំណើរការរៀបចំមន្ទីរពេទ្យ ការគ្រប់គ្រងធនធានមនុស្ស ដំណើរការទទួលអ្នកជំងឺ និងពិនិត្យពិភាក្សាកិច្ចការប្រឈម រួមទាំងដំណោះស្រាយ តាមរយះការផ្លាស់ប្តូរបទពិសោធន៍៕សូមបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៕អត្ថបទ រដ្ឋា​  

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ

2025/03/26 05:01:49 pm        113
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងគណៈប្រតិភូអមដំណេីរ បានអញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​តំណាងកសិករដាំស្រូវឃុំរហាល​ លោក​ តាំង​ ប៊ុននេត​ បានសម្តែងនូវក្តីសប្បាយរីករាយ​ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលបានខិតខំជួយសម្របសម្រួល​ជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ​ និងទទួលបានផលចំនេញ។ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនេីប​ ដែលមានការធ្វេីរួមគ្នា​ មានផែនការច្បាស់លាស់​ និងទទួលបានផលចំនេញរួមគ្នា​។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់មន្រ្តីកសិក​ម្មឃុំ ខិតខំបន្តការងារជួយដល់កសិករក្នុងឃុំរហាលបន្ថែមទៀត​ សំដៅជួយជាជំនួយបច្ចេកទេស​ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ខសីមា និងពុទ្ធាភិសេកព្រះវិហារថ្មីនៃវត្តសុវណ្ណគិរីសាគរ(វត្តចង្ហោន) ក្នុងក្រុងបូកគោ ខេត្តកំពត

2025/03/26 04:43:32 pm        526
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅ វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមនាឱកាសនោះរួមមាន៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,០០០នាក់។ នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងធ្វើរបាយការណ៍នៃការកសាងវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលវត្តនេះបានចាប់ផ្តើមកសាងរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ៣៣ឆ្នាំហើយ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ សម្តេច បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង រួមជាមួយនឹងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមចាប់មគ្គផលក្នុងការកសារព្រះវិហារ សមិទ្ធផលនានា នៅវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលចំណាយថវិកាសាងសង់អស់ជាង ២២ម៉ឺដុល្លារសហរដ្ឋអាមេរិក ដែល។ ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ សម្តេច បានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង៕

កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើស​គ្រឿងញៀន​ឲ្យកាន់តែសកម្មបន្ថែមទៀត

2025/03/26 04:28:51 pm        436
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តម ស សុខា និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្តេជ្ញារួមគ្នាខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្ម រូមទាំងខិតខំធ្វើយ៉ាងណានាំមកនូវឧត្តមប្រយោជន៍ឃជូនជាតិ និងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមទស្សនវិស័យរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅប្រ ទេសឡាវ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា និងភាគីឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។លោករ៉េន រតនៈបានឲ្យដឹងទៀតថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវបានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងស្នាដៃ ការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ដោយក្នុងនោះរួមមានការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ ទូទៅតាមខ្សែបន្ទាត់ព្រំដែន ក៏ស្ថិតក្នុងចំណោមប្រធានបទនៃជំនួបចង្អៀតនោះដែរ។លោកបន្តថា ភាគីទាំងពីរ បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដោយបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការ ចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល។បើតាមអ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋាភិបាលផងដែរ ដោយក្នុងកិច្ចជំនួបនោះបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិ ការនៃប្រទេសកម្ពុជា ឡាវ និងផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជនកម្ពុជា និងឡាវជាដើម៕ អត្ថបទ៖ បាន ចក់

​អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស ឯកភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

2025/03/26 04:27:25 pm        107
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអគ្គកុងស៊ុលកិត្តិយសចំនួន ៨រូប រួមមាន៖ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងពិភាក្សាអំពីសារៈសំខាន់នៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ផ្លូវថ្នល់ និងផ្លូវដែក) ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ បញ្ហាអនាម័យ ដែលតម្រូវឱ្យមានកន្លែងគ្រប់គ្រងនូវកាកសំណល់ឱ្យល្អប្រសើរ ជាពិសេសការរក្សាបាននូវស្តង់ដារគុណភាពខ្ពស់នៅក្នុងកន្លែងស្នាក់នៅ អាហារ និងសេវាកម្មផងដែរ។

ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល

2025/03/26 04:24:31 pm        98
ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ កំពុងបន្តពន្លឿនការងារយ៉ាងសកម្ម លើការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជ្រើសរើសមន្រ្តីរាជការស៊ីវិល តាមរយៈការៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។ ជាក់ស្តែង នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំលើការងារនេះ ដោយបានរៀបចំឱ្យមានការបែងចែកក្រុមការងារផ្សេងៗគ្នា ដើម្បីស្វែងរកធាតុចូលឆ្ពោះទៅរកការពិភាក្សារៀបចំយន្តការមួយដែលត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅគោលដៅដែលបានគ្រោងទុក ជាពិសេសការរៀបចំនូវបញ្ជីមន្រ្តីរាជការស៊ីវិល ក៏ដូចជារចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។ បន្ទាប់ពីកិច្ចពិភាក្សាជាក្រុម និងការរាយការណ៍បានបញ្ចប់រួចរាល់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានសង្ខេបនូវលទ្ធផលនៃកិច្ចប្រជុំជារួម ដោយបញ្ជាក់ឱ្យច្បាស់ពីគោលបំណងនៅក្នុងការរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស ដោយរួមបញ្ចូលទាំងវិសាលភាពនៃការអនុវត្តការងារ យន្តការ និងវិធីសាស្រ្តក្នុងការអនុវត្តការងារ រួមជាមួយនឹងការបញ្ជាក់នូវតួនាទីភារកិច្ចរបស់មន្ត្រីអនុវត្តការងារទាំងអស់ដោយត្រូវមានការចូលរួមអនុវត្តការងារពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានបញ្ជាក់ផងដែរថា ការងារដែលយើងសម្រេចបាននៅពេលនេះ នឹងក្លាយជាប្រយោជន៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធឌីជីថល រួមទាំងការរៀបចំប្រព័ន្ធបៀវត្សកាន់តែប្រសើរ និងការរៀបចំផែនការនានាឆ្ពោះទៅកាន់ការគ្រប់គ្រងមន្រ្តីរាជការប្រកបដោយប្រសិទ្ធភាពពេញលេញនាថ្ងៃអនាគត។

កាកបាទក្រហមផ្សព្វផ្សាយព័ត៌មានអំពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

2025/03/26 04:21:30 pm        116
ភ្នំពេញ ៖ ដើម្បីឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយពី ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានអ្នកសារព័ត៌មាន និងមន្រ្តីបុគ្គ លិក ចូលរួមសរុបចំនួន៤០នាក់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឱ្យដឹងថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី រំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងរំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងផ្សព្វផ្សាយព័ត៌មានទៅសប្បុរសជននានា ក្នុងន័យកៀរគររកជំនួយឧបត្ថមគាំទ្រ ដល់សកម្មភាពស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ សម្រាប់ទុកជួយ ទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយនេះជាការចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានសុខភាពល្អ។ ទី១លោកជំទាវបានអំពាវនាវ និងបំផុសបង-ប្អូនរួមជាតិ ឱ្យចូលរួមដោយស្ម័គ្រចិត្ត ជាកម្លាំងអនុវត្ត ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់ខ្លួនដោយស្ងួនចំណី ការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែទាំសុខភាពផ្លូវកាយ/ចិត្ត និងការរៀបចំឥរិយាបថរស់នៅដោយការធ្វើកីឡាទៀងទាត់ ដើម្បីសុខភាពល្អរបស់ពលរដ្ឋម្នាក់ៗ គ្រួសារ និងសង្គមជាតិទាំងមូល ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សមានសមត្ថភាព និងមានសុខភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជាឱ្យក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ២រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិសេសយុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងនានា ដែលជាមូលហេតុចម្បង នៃការស្លាប់និងពិការភាពរបស់ប្រជាជនកម្ពុជា តាម    រយៈការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថាន សិក្សា និងតាមយន្តការផ្សព្វផ្សាយ ដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណៈជន។ ៣ទាញស្មារតីប្រុងប្រយ័ត្នរបស់បង-ប្អូនរួមជាតិ ជាពិសេសស្ត្រី ក្មេងស្រី កុមារ យុវវ័យ មនុស្ស  វ័យចាស់ ចំពោះផលវិបាកនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែអាកាសធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខុសពីធម្មតាជាដើម។ ៤អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់ កាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាម សាខារាជធានី-ខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។  ក្នុងន័យនេះ គឺមានតែការចូលរួមជួយឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លាពី សប្បុរសជនគ្រប់មជ្ឈដ្ឋានទើប កាកបាទក្រហមកម្ពុជា មានធនធានហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការ នៃភាពងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់ជាងមុន និងក្នុងវិសាលភាព កាន់តែធំជាងមុន បានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល»៕ ​អត្ថបទៈ សំ ងីម​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM
ប្រធានIAEA៖ ប្រព័ន្ធផ្ទៀងផ្ទាត់នុយក្លេអ៊ែរដ៏រឹងមាំ គឺត្រូវការ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
06/26/2026 04:06 PM
អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី
06/26/2026 04:06 PM
រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
06/26/2026 04:06 PM
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនៅតំបន់គ្រីម៉េ
06/26/2026 03:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល ៤.២៣០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែ មីនា
06/26/2026 03:06 PM
សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្របដិសេធលទ្ធភាពនៃការយកពន្ធគយនៅច្រកសមុទ្រហ័រមូស
06/26/2026 03:06 PM