ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ

ព័ត៌មានជាតិ

ឱកាសការងារថ្មីៗចំនួន ៨៨៩កន្លែងថែមទៀត នឹងដាក់តាំងបង្ហាញតម្រូវការកម្លាំងពលកម្មក្នុងវេទិកាការងារ នៅថ្ងៃស្អែកនេះ

2025/03/26 04:13:15 pm        412
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយនេនសល់គ្លូប៊លអ៊ិនវេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក។លោក ហេម ប៊ុណ្ណារិទ្ធិ មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលើកឡើងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន បេក្ខជន បេក្ខនារី និង អ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ។លោកបានបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងមានឱកាសការងារ និងកម្មសិក្សាការងារជាង ១៥០កន្លែង ដែលមានទាំងផ្នែកគាំទ្រ និងផ្នែកលក់ផងដែរសម្រាប់វេទិកាការងារស្អែកនេះ។ លើសពីនេះទៅទៀត ក៏បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ AMK និងតំណាងក្រុមហ៊ុនដទៃទៀតបាន នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ

2025/03/26 04:13:08 pm        658
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍​ជាតិ​ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស ​អើងពូជសាសន៍ (ICERD) នៅខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា។ សិក្ខាសាលានេះ ធ្វើឡើងនាព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទ​ព្រះវិហារ​ ជាន់ទី៣ នៃអគាររដ្ឋបាល សាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាល កងកម្លាំង អាវុធហត្ថ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារ។លោក មិន ស៊ីថា អភិបាលរងខេត្ត បានសម្ដែងនូវក្តីសោមនស្សរីករាយ ​និងថ្លែងអំណរ គុណ​យ៉ាងជ្រាល​ជ្រៅចំពោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា​ដែលបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត អនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដ៏មានសារៈសំខាន់​នេះនៅខេត្តព្រះវិហារ។ លោកថាសិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាដ៏មានតម្លៃ សម្រាប់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរក​ដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ ត្រូវបាន រៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្ត ព្រះវិហារ ដែល​ជា​វេទិកាដ៏សំខាន់មួយធ្វើឡើង ​ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បង្ហាញពីកិច្ចខិតខំ​ប្រឹងប្រែង​ និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្ស​នៅកម្ពុជា , ទី២.បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាម​ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ, ទី៣. បញ្ជ្រាបការយល់ដឹង​អោយកាន់តែច្បាស់​អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង ទី៤. ជម្រុញការចូលរួមរាល់​អង្គភាព​នានា​នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ ​សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍​ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។បន្ថែមពីនេះ សិក្ខាសាលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជា​សំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម ​និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា ​និងជាវេទិកា ផ្ដល់នូវចំណេះដឹង និង​បទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ​ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និង​ភាពសុខដុមរមនាក្នុងសង្គម៕ 

សមាគមមកពីហុងកុង ចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា

2025/03/26 04:08:52 pm        432
សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក មកពីហុងកុង បានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនវិនិយោគក្នុង វិស័យឧបករណ៍អគ្គិសនីនៅកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។លោក Ting Sik Wa Thomas ប្រធានសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង និងតំណាងក្រុមហ៊ុន ជាសមាជិកចំនួន១០ ផ្សេងទៀត ក៏បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការ រងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងនោះបណ្តាសមាជិករបស់សមាគម បានសម្តែងនូវការចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងថា កម្ពុជាជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន ហើយតាមរយៈនៃជំនួបពិភាក្សានេះ បានផ្តល់នូវព័ត៌មានជាច្រើន ដល់ គណៈប្រតិភូ បានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើនរបស់កម្ពុជា និងបានសំណូមពរដល់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយសមាគម ដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុង ក្នុងវិស័យអគ្គិសនី និងអេឡិច ត្រូនិកមកកម្ពុជា។ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ដែលបានរៀបចំកម្មវិធី អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនគណៈប្រតិភូ អំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពី វិនិយោគ, ផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យ ផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ន នៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក នៅកម្ពុជា និងបានស្នើដល់សមាគម ធ្វើការពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុង មានសមាជិកចំនួន ២០២ ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាង ឲ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឥណ្ឌានៅមានវិស័យសក្ដានុពលច្រើនដែលជាឱកាសពង្រីកកិច្ចសហការ ដើម្បីសេដ្ឋកិច្ច​ប្រទេសទាំងពីរ

2025/03/26 04:03:55 pm        498
កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ ដល់ប្រទេសទាំងពីរ ជាពិសេសលើវិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការ អញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីក កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ ប្រទេសទាំងពីររួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ និងបានបង្ហាញនូវជំនឿ ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាព ថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈទំនាក់ទំនងការទូតជា ច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនង ឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត។ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទ ពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារ ទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេស៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អង់គ្លេស ប្រកាសបើកដំណើរការគម្រោងអប់រំចំនួនពីរ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅប្រទេសកម្ពុជា

2025/03/26 03:59:24 pm        730
 ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យដំណើរការគម្រោងថ្មីចំនួនពីរនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រឧត្តមភាព នៃការអប់រំកុមារី (ASEAN-UK SAGE) ដើម្បីលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គម្រោងថ្មីទាំងពីរនេះ ជាកម្មវិធីអប់រំដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសនៅអាស៊ីអាគ្នេយ៍ មានគោលបំណងលើកកម្ពស់លទ្ធផលសិក្សាមូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈការពិនិត្យមើលឡើងវិញនូវសម្ភារៈ និងការអនុវត្ត ដែលគាំទ្រដល់ការបង្រៀនជំនាញមូលដ្ឋាន និងតាមរយៈការសាកល្បងវិធីសាស្រ្តអប់រំ “ការបង្រៀនឱ្យត្រូវកម្រិត (TaRL)”។ គម្រោងនេះ នឹងដាក់ឱ្យសាកល្បងនូវការប្រើប្រាស់វិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដើម្បីកែលម្អការសិក្សាមូលដ្ឋានសម្រាប់កុមារចំនួន ៥០០នាក់ ដែលអាចប្រឈមក្នុងការបោះបង់ការសិក្សានៅថ្នាក់ទី៤ និងថ្នាក់ទី៥។  ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ពិតជាមានមោទនភាពណាស់ ដែលការអប់រំរបស់ចក្រភពអង់គ្លេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរក្សាឱ្យបាននូវដំណើរនៃការអភិវឌ្ឍប្រកបដោយសក្ដានុពល។ ស្ថាប័នអប់រំនេះ ដូចជាសាកលវិទ្យាល័យ De Montfort Cambodia កំពុងជួយប្រទេសកម្ពុជាឱ្យមានលទ្ធភាពទទួលបានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្រិតខ្ពស់បំផុត។ តាមរយៈកម្មវិធីខាងលើនេះដែរ នឹងជួយធ្វើឱ្យប្រាកដថា ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសកុមារី និងក្រុមដែលងាយរងគ្រោះ អាចទទួលបានការសិក្សាជាមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ពួកគេ និងសហគមន៍របស់ពួកគេ។ លោក Craig Farmer ប្រធានក្រុមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី បានលើកឡើងថា ក្រុមការងាររបស់លោក កំពុងទន្ទឹងរង់ចាំចេញដំណើរ និងធ្វើការដោយផ្ទាល់ជាមួយគ្រូបង្រៀន និងអ្នកបណ្តុះបណ្តាលគ្រូទូទាំងប្រទេស។ លោកមានសេចក្តីសោមនស្សរីករាយផងដែរ ក្នុងការនាំយកនូវវិធីសាស្ត្រការបង្រៀនឱ្យត្រូវកម្រិតទៅកាន់តំបន់ ព្រោះថា វិធីសាស្ត្រនេះទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសដទៃទៀត។ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏មានអត្ថន័យ តាមរយៈកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី ជាមួយដៃគូដែលមានការប្តេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់ រួមមាន៖ លេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) អង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងសាកល្បងទាំងពីរនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសកលក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យអប់រំ និងធានាឱ្យមានការអភិវឌ្ឍប្រកបចីរភាព និងបរិយាបន្នសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា”។លោកស្រីបណ្ឌិត Habibah Binti Abdul Rahim ប្រធានលេខាធិការដ្ឋានស៊ីមេអូ បានមានប្រសាសន៍ថា“ការដាក់ឱ្យដំណើរការនូវគម្រោងសាកល្បងទាំងពីរក្នុងប្រទេសកម្ពុជានេះ គឺជាសក្ខីភាពប្រកបដោយអត្ថន័យក្នុងស្មារតីសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)។ លេខាធិការដ្ឋានស៊ីមេអូ ពិតជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយទទួលស្គាល់ថា វាជាមូលដ្ឋានគ្រឹះក្នុងការផ្តល់នូវដំណោះស្រាយអប់រំប្រកដោយបរិយាបន្ន និងមានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អ្នកសិក្សា ជាពិសេសកុមារី និងយុវជនដែលងាយរងគ្រោះ។ យើងទន្ទឹងរង់ចាំបន្តភាពជោគជ័យជាមួយគ្នា”។ដោយមានការឧបត្ថម្ភ និងគាំទ្រដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស (UK International Development) កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការសិក្សារៀនសូត្រជាមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ទាំងអស់គ្នា ដោយផ្តោតជាពិសេសលើក្មេងស្រី និងក្រុមអ្នកដែលងាយរងគ្រោះ តាមរយៈការអភិវឌ្ឍ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាចក្រភពអង្គគ្លេស (British Council) និងលេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) សហការដៃគូជាមួយស្ថាប័នភាពជាដៃគូស្រាវជ្រាវសកល (EdTech Hub) និងក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអប់រំ (ACER) ក្នុងគោលបំណងដោះស្រាយបញ្ហានៃការរើសអើង និងឧបសគ្គដែលរារាំងដល់ការសម្រេចភាពជោគជ័យរបស់កុមារី និងក្រុមអ្នកដែលងាយរងគ្រោះក្នុងរដ្ឋជាសមាជិកអាស៊ាន (AMS) រួមទាំងប្រទេសទីម័រខាងកើតផងដែរ ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្រោមកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE)៕

អ្នកនាំពាក្យ៖ សាធារណជនអាចតាមដានការប្រែប្រួលគុណភាពខ្យល់​តាមប្រព័ន្ធផ្សព្វផ្សាយ​ក្រសួងបរិស្ថាន ខណៈកន្លងមកគុណភាពខ្យល់នៅកម្ពុជាមិនទាន់ឈាន​ដល់កម្រិត​ប្រកាស​អាសន្នទេ

2025/03/26 03:46:07 pm        433
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់ នៅកម្ពុជាមានការប្រែប្រួលក្នុងក្នុងរយៈពេល២៤ម៉ោង ចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។ កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។ តាមការត្រួតពិនិត្យជាប្រចាំដោយ ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺលទ្ធផលស្ថិតនៅក្រោមស្តង់ដារ។ ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ក្នុងការតាមដាននេះ ខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ គឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តកែប និងខេត្តត្បូងឃ្មុំ។ ចំពោះពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន មានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។ ដោយឡែកក្នុងសន្ទស្សន៍ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប៕

អនុប្រធានទី២នៃព្រឹទ្ធសភាចាត់ទុក MSME ជាកម្លាំងចលករជួយរុញច្រានកំណើន​សេដ្ឋកិច្ចជាតិ

2025/03/26 03:41:37 pm        485
អនុប្រធានទី២នៃព្រឹទ្ធសភា ជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាព ដល់សហគ្រិនវ័យក្មេង ជាពិសេសស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មសហគ្រាសរបស់ពួកគាត់ ព្រោះ MSME គឺជាកម្លាំងចលករជួយរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ។ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា លើកឡើងនៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី ២៥ ខែ មីនា ម្សិលមិញនេះថា ជុំវិញកិច្ចដំណើរក្នុងការអភិវឌ្ឍន៍ប្រទេស កម្ពុជាបានកំពុងបោះ ជំហ៊ានទៅមុខប្រកដោយស្វាហាប់ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវតែពង្រឹង និងត្រូវយកចិត្តទុកដាក់បន្ថែមដូចជា បញ្ហាសុខភាព អប់រំ និង សហគ្រិនភាព ដោយត្រូវធ្វើយ៉ាងណាឱ្យមានការពង្រឹង និងការសម្របសម្រួល ក្នុងចំណោមភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបង្កើនការវិនិយោគលើការលើកកម្ពស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ចំណែកពាក់ព័ន្ធសហគ្រិនភាព ក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យម ឯកឧត្តមបណ្ឌិត បានចាត់ទុកវិស័យនេះមានសារៈ សំខាន់ណាស់សម្រាប់កម្ពុជា ខណៈដែលប្រទេសនៅលើពិភពលោក ភាគច្រើនគឺរុញការអភិវឌ្ឍន៍វិស័យនេះយ៉ាងខ្លាំង ព្រោះ SMEs ជាវិស័យបង្កើតការងារ និងនវានុវត្តន៍ជាច្រើន។ បញ្ហានេះដែរ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីធនាគារ ដើម្បីជួយបង្កើនលទ្ធភាពដល់សហគ្រិនវ័យក្មេង និងស្ត្រី ក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីចាប់ផ្តើម សហគ្រាសរបស់ពួកគាត់, ការផ្តល់ហិរញ្ញប្បទានដល់ MSME គឺជាកម្លាំងចលករផ្ទាល់រុញច្រាន កំណើនសេដ្ឋកិច្ចជាតិ ។ចំណែកវិស័យអប់រំវិញ, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បន្តថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានកំពុងធ្វើការងារជា ច្រើន ប៉ុន្តែអ្វីដែលត្រូវអភិវឌ្ឍន៍បន្ថែមគឺផ្នែកភាសារ ជាពិសេសភាសារអង់គ្លេស ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ព្រោះ ភាសារគឺជាផ្នែកមួយដ៏ចាំបាច់ ដើម្បីជំរុញក្នុងការស្រាវជ្រាវ ការទំនាក់ទំនងក្នុងអាជីវកម្ម និងពាណិជ្ជកម្ម ដែលជាការជួយទាក់ទាញការ វិនិយោគពីបរទេស និងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាត្រូវអភិវឌ្ឍវិស័យឌីជីថលឱ្យឆាប់រហ័ស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ

2025/03/26 03:33:27 pm        145
កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោក​សម័យឌី‍ជី‍ថល និងមានយន្តការ លើកទឹកចិត្តយុវជន យុវនារីខ្មែរ មានចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ ដែល​កំពុងធ្វើការនៅក្រៅប្រទេស ទាក់ទាញពួកគាត់ឱ្យមកជួយដោះ ស្រាយដល់ការអភិវឌ្ឍ ដើម្បី​បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។ ឯកឧត្តម ប៉ាន សូរ‍ស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា លើកឡើងនៅក្នុងកិច្ចពិភាក្សា នៃវេទិកាផ្សព្វផ្សាយ ស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែមីនា នេះថា ជុំវិញវិស័យបច្ចេកវិទ្យានេះ ការប្រកួតប្រជែងក្នុងពិភពលោក ក្នុងនោះប្រទេសមហាអំណាចក្នុងពេលបច្ចុប្បន្ន ប្រទេសនីមួយៗចាំបាច់ត្រូវមានប‍ច្ចេកវិទ្យាខ្ពស់ ពោរពេញដោយក្រុមហ៊ុនឌីធីផលធំៗ ឈានមុខគេ។ ការធ្វើសង្គ្រាមដណ្ដើមវាទិ៍ទីដើម្បីរុករ‍កវត្ថុធាតុដើមដូចជា ធាតុដ៏កម្រដើម្បីផលិតម៉ៃក្រូឈីប (microchips) សឺមីកុង- ដាក់ទ័រ (semi-conductors) មានភាពស្រួចស្រាល់ឡើ‍ងៗ ហើយពិភពលោកឈានចូលយុគសង្រ្គាមត្រជាក់នៃសម័យឌីជីថល។បញ្ហានេះ, កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោក សម័យឌី‍ជី‍ថល ដោយត្រូវប្រកាន់យកនូវការអភិរក្សវប្បធម៌ និងទំនៀមទម្លាប់ ជាអត្តសញ្ញាណជាតិខ្មែរ។ យើងត្រូវធ្វើនវានុវត្តន៍បច្ចេកទេសឌីជីថល ទាំងឡាយណា ដែលមានប្រយោជន៍ដល់ការប្រើប្រាស់ដល់ប្រជាពលរដ្ឋថ្នាក់កណ្ដាល និងថ្នាក់ក្រោម ភាគច្រើនចេះអានតែភាសាខ្មែរ ដែលជាភាសាផ្លូវការ។ បន្ថែមពីនេះ ការរៀនប្រើកុំព្យូទ័រ និងកម្ម‍វិធីទំនាក់ទំនងសង្គម, ប្រជាពលរដ្ឋខ្មែរត្រូវរៀន និងចេះប្រើប្រព័ន្ធបញ្ញា សិប្បនិម្មិត ដោយចាប់ផ្ដើមរៀនតាមគ្រូបង្រៀន AI ។ ក្រៅពីនេះ គួរតែមានយន្តការដើម្បីលើកទឹកចិត្តយុវជន យុវនារីខ្មែរ ដែលមាន ចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ កំពុងបម្រើការនៅក្រៅប្រទេស ធ្វើយ៉ាងទាក់ទាញឱ្យគាត់ឱ្យមកធ្វើការជួយអភិវឌ្ឍក្នុងប្រទេស។ឯកឧត្តមសាស្រ្ដាចារ្យបណ្ឌិត ឆែម គាតរិ‍ទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើបទ ឧទ្ទេសនាមជូនអង្គវេទិកាថា កម្ពុជាត្រូវជំរុញអក្ខរកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍សាធារណៈ ការលើកកម្ពស់ការយល់ដឹងអំពី វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សង្គមទាំងមូល ដើម្បីអាចឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងអាចចូលរួមបាន។ វិនិយោគលើយុវជន និងការស្រាវជ្រាវពង្រឹងការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ដើម្បីជំរុញទេពកោសល្យក្នុងស្រុក។ ធានានវានុវត្តន៍ ភាពប្រកប ដោយក្រមសីលធម៌ និងបរិយាប័ន្ន, បង្កើតគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដែលមានចាក់ឫសពីតម្លៃខ្មែរ និង សមធម៌សង្គម។ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងតំបន់, និងអាស៊ាន ដើម្បីពន្លឿនកំណើនដល់ការអភិវឌ្ឍនៅកម្ពុជា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បេសកកម្មរបស់ ក្រសួង គឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពុំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវទិសដៅយុទ្ធ សាស្ត្រចំនួន៧រួមមាន៖ ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់, ការអភិវឌ្ឍនិងទំនើបកម្ម សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ការអភិវឌ្ឍគុណវុឌ្ឍិនិងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ការ ពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត, ការពង្រឹងតួនាទីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ សមត្ថភាពក្នុងវិស័យសាធារណៈនិងឯកជន, ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងការពង្រឹងនិងលើកកម្ពស់សមត្ថភាពស្ថាប័ន៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងជួរមុខខេត្តបាត់ដំបង

2025/03/26 03:30:58 pm        106
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ក្នុងពិធីសំណេះសំណាលឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុល បង្ហាញឱ្យបង្កើតកម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ រវាងកងកម្លាំងជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរដែលតែងតែ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាថវិកាសុទ្ធចំនួន៤០លានរៀល និងមានជាអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួនជាង ៦៨លាន ៨សែនរៀល ជូនដល់កងទ័ព ដើម្បីជាការអរគុណ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ នាឱកា សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងលើកទឹកចិត្តដល់កងទ័ពដែលនៅជួរមុខឱ្យកាន់តែមានកម្លាំងចិត្ត ស្មារតីស្នេហាហ៍ជាតិ ស្វាហា ប់ រឹងមាំបន្ថែមទៀតក្នុងការ ការពារអធិបតេយ្យភាពជាតិកម្ពុជា។ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកងទ័ពជើ ងគោក មេបញ្ជាការយោធភូមិភាគទី៥ ជំនួសមុខអោយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច និងបានអរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកផ្ទាល់នាពេលនេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តការការពារ អធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបាន ដោយកម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕

គណៈកម្មការទី៦រដ្ឋសភា ចុះពិនិត្យតាមដានការអនុវត្តន៍ច្បាប់ វិស័យយុត្តិធម៌នៅថ្នាក់ខេត្ត និងមូលដ្ឋានខេត្តព្រះវិហារ

2025/03/26 03:23:04 pm        114
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ និតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម សមាជិកគណៈកម្មការ និងទីប្រឹក្សា មន្រ្តីជំនួយការគណៈកម្មការទី៦ នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ខេត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មិន ស៊ីថា ជាអភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្ត ព្រះវិហារ នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា ឯកឧត្តម បានដឹកនាំប្រតិភូ សហការី អញ្ជើញចុះបំពេញទស្សនកិច្ច និងបេសកកម្មនៅខេត្តព្រះវិហារនាឱកាសនេះ ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី៧ នៃរដ្ឋសភា។ក្រោយពីបានមានប្រសាសន៍បំភ្លឺយ៉ាងក្បោះក្បាយជូនអង្គពិធីទាំង មូលពីឯកឧត្តមប្រធានគណៈ កម្មការទី ៧ នៃរដ្ឋសភានាឱកាសនោះ។ ឯកឧត្តម មិន ស៊ីថា បានមានប្រសាសន៍ថា ជាក់ស្ដែងអំពីស្ថានភាពទូទៅពាក់ព័ន្ធវិស័យច្បាប់និងការអនុវត្តច្បាប់បានលើកជាមតិបំភ្លឺជូនឯកឧត្តមប្រធានប្រតិភូ និងអង្គប្រជុំអំពីស្ថានការណ៍ជាក់ស្ដែងក្នុងខេត្តនិងការអនុវត្តច្បាប់ជួនជ្រាបជារបាយការណ៍និងបញ្ហាចំពោះមុខមាន: ដូចជាដូចជាបញ្ហាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស, ការការពារអនីតិជន កងកម្លាំងសមត្ថកិច្ចថ្នាក់ខេត្តបង្រ្កាបបានចំនួន៦លើក ឃាត់ខ្លួនមុខសញ្ញាចំនួន០៧នាក់ និងបានអប់រំផ្សព្វផ្សាយ សរុបចំនួន១៣ លើក និងបានអញ្ជើញប្រជាពលរដ្ឋចូលរួមស្ដាប់ការផ្សព្វផ្សាយច្បាប់ វិធានការអនុវត្តច្បាប់ ការពារសុវត្ថិភាពសង្គមសណ្ដាប់ធ្នាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន ដែលក្នុងនោះមានប្រជាពលរដ្ឋបានអញ្ជើញចូលរួមចំនួនជាង: ៤.២៩២នាក់។ដោយឡែក កម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត បានចុះបង្ក្រាបបទល្មើស ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង ញៀនបង្រាបបានចំនួន ១០លើក ឃាត់ខ្លួនមុខសញ្ញាចំនួន: ៥៥នាក់ ក្នុងនោះមានស្រ្តីចំនួន: ១៨នាក់ និងបានធ្វើការផ្សព្វផ្សាយច្បាប់ជូនមហាជនបានចំនួន: ២៨៨ លើកមានប្រជាពលរដ្ឋចូលរួមសរុប: ៤៣.៦០២នាក់ ស្រ្តីចំនួន: ២៥.៩៥៦នាក់។ទន្ទឹមនិងនោះ ក៍មានបទល្មើសព្រៃឈើ ការកាប់បំផ្លាញធនធានធម្មជាតិក្នុងខេត្តព្រះវិហារ បានទប់ស្កាត់ និងបង្ក្រាបបានចំនួន: ១១៥ករណី និងដកហូតវត្ថុតាងរួមមានឈើរអាសរុបចំនួន: ៨ម៉ែត្រគីប, រថយន្ត២គ្រឿង, រណាយន្ត២៥គ្រឿង និងសម្ភារៈមួយ ចំនួនទៀត។ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តបានបញ្ជូនសំណុំរឿងបំពេញនីតិវិធីតាមផ្លូវច្បាប់ ជូនទៅតុលាការថ្នាក់ខេត្ត ដោះស្រាយតាមផ្លូវច្បាប់ហើយ ឆ្លើយតបនឹងទិដ្ឋភាពទូទៅទាំងរបាយការណ៍និងសកម្មភាពក្នុងការអនុវត្តច្បាប់ថ្នាក់ខេត្តនោះ។ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានលើកជាប្រទេសកោតសរសើរចំពោះខេត្តអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារជូនប្រជាពលរដ្ឋទាំងថ្នាក់ខេត្ត និងមូលដ្ឋានបានទប់ស្កាត់រាល់សកម្មភាពគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាពនោះ។ឯកឧត្តមបានកន្លែងអំណរគុណលើកទឹកចិត្តសរសើរឱ្យបន្តការងារដូចភ្លៀងរលឹម និងវាយតម្លៃខ្ពស់ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តស្តីទីក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ ក្នុងការឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយជូនថ្នាក់ខេត្តនៅមូល ដ្ឋានតាមសំណូមពរនិងបញ្ហាប្រឈមជាក់ស្ដែង។ បន្ទាប់មកគណ:កម្មការនិតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឣញ្ជើញចុះសិក្សាស្វែងយល់ការអនុត្តច្បាប់របស់សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ
06/26/2026 02:06 PM
អាមេរិកគំរាមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅឲ្យសហភាពអឺរ៉ុប ចំពេលមានជម្លោះលើច្បាប់បរិស្ថាន
06/26/2026 02:06 PM
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
06/26/2026 02:06 PM
លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM