ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ

ព័ត៌មានជាតិ

នគរបាលផែនព្រហ្មទណ្ឌ បង្ហាញមុខជនសង្ស័យ ២១នាក់ករណីឆក់ករណីលួច និងករណីក្មេង​ទំនើង​ប្រើអំពើហឹង្សា

2025/03/26 02:52:11 pm        194
នគរបាលផែនព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ២១នាក់ ពាក់ព័ន្ធករណីឆក់ ករណីលួច និងករណីក្មេងទំនើងប្រើអំពើហឹង្សា ។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​​រង និង​ជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានខណ្ឌនានា ស្រាវជ្រាវបង្រ្កាបជាក់ស្តែ ងរយះពេល ៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ 21នាក់ ពាក់ព័ន្ធ 10ករណី ។ ទាំង ១០ករណីនោះ មាន ករណី ឆក់ទូរស័ព្ទ ឃាត់ ៨នាក់ ករណី លួច ឃាត់ ៨នាក់ ករណី ក្មេងទំនើងប្រើហឹង្សា ឃាត់ ៥នាក់ ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន 2នាក់ ករណីឆក់ទូរស័ព្ទ , ខណ្ឌដូនពេញ 2ករណីឃាត់ 6នាក់ ករណី ឆក់ទូរស័ព្ទ ករណី លួច ម៉ូតូ និងលួចខ្សែភ្លើង ,ខណ្ឌដង្កោ 2ករណី ឃាត់ 4នាក់ ករណី ឆក់ទូរស័ព្ទ និង ករណី លួចម៉ូតូ , ខណ្ឌបឹងកេងកង ឆក់ 1ករណី ឃាត់ 1នាក់ , ខណ្ឌ 7មករា ករណី លួចខ្សែភ្លើង ឃាត់ 2នាក់ ,ខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើងប្រើអំពើហឹង្សាវាយគ្នានិងកាប់ម៉ូតូ ឃាត់ខ្លួន 4នាក់ , ពោធិសែនជ័យ 2ករណី ឃាត់ 2នាក់ ករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងករណីធ្វើអោយខូចខាតចេតនា (គប់កញ្ចក់ឡាន) ។ចំពោះជនសង្ស័យទាំងអស់ ត្រូវបានផ្នែកជំនាញអង្គភាពនីមួយៗកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ តារាវុទ្ធី

មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំដល់សមត្ថកិច្ចត្រូវបន្តបង្ក្រាបរាល់បទល្មេីសក្នុងមូលដ្ឋានឱ្យបានជាប្រចាំដូចភ្លៀងរលឹម

2025/03/26 01:49:34 pm        116
បន្ទាយមានជ័យ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅដល់គ្រប់សមត្ថកិច្ច អាជ្ញាធរ ឃុំសង្កាត់ទាំងអស់ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យបានជាប្រចាំ ដូចភ្លៀងរលឹម នូវរាល់បទល្មេីសដែលកេីតមានឡើងនៅតាមមូលដ្ឋាន ដេីម្បីធានាឱ្យបានមូលដ្ឋានគ្មានបទល្មើស ផ្សេងៗឱ្យបានយ៉ាងតិច៨០% ទៅដល់១០០%។ ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តគោលនយោបាយ " ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព " ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ប្រារព្ធ ឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥។ ឯកឧត្ដមរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវនាំគ្នាបន្តកិច្ចសហការ ពង្រឹងលេខាធិការរដ្ឋានជាជំនួយការ និង​ជំរុញអនុវត្ត​ផែនការសកម្មភាព ដែលបានដាក់ចេញឲ្យបានកាន់តែមានប្រសិទ្ធភាព និងបន្តខិតខំ​ជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ ​និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយេីងបានអនុវត្តច្រើន​ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ​មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា មិនតែប៉ុណ្តោះ​គប្បី​ត្រូវបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការ បង្ការ បង្ក្រាបរាល់សកម្មភាពក្មេងទំនើង ​ល្បែងស៊ីសង ដែលជាបទល្មើសជាប់​ពាក់ព័ន្ធ​ទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​បានតឹងរឹង​ដេីម្បី​សំដៅធ្វេីយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានផងដែរ។ មួយវិញទៀតត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន ​រក្សាបាននូវសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវ ទេសចរណ៍ ជាតិ អន្តរជាតិ ធ្វេីដំណេីរ​កំសាន្ត​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នឹង​ឈានមកដល់នៅពេលខាងមុខ៕អត្ថបទ៖ ឃិនសារិទ្ធ

លោកយាយម្នាក់នៅស្រុកគូលែន ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ទទួលបានផ្ទះថ្មី,ពីក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ

2025/03/26 01:37:51 pm        72
ព្រះវិហារ៖ ក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ បានចុះសាងសង់ផ្ទះថ្មីជូន​លោកយាយវ័យចំណាស់ម្នាក់ឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន បន្ទាប់ពីផ្ទះចាស់របស់គាត់បានរងគ្រោះដោយ​អគ្គីភ័យបណ្តាលឆេះទាំងស្រុង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារភ្លើងចង្ក្រាន។លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធាន​ក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ថ្ងៃនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌​មានខេត្តព្រះវិហារ ដោយមាន​ការចូលរួមពីប្រជាពលរដ្ឋ បានចុះជួយលើកផ្ទះថ្មីមួយខ្នង ​សាងសង់អំពីឈើ ​ប្រក់​ស័ង្កសី ជូនលោកយាយវ័យចំណាស់ម្នាក់ ​ដែលផ្ទះចាស់របស់គាត់ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។លោកស្រីប្រធានមន្ទីរ បានថ្លែងបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ ជូនលោកយាយវ័យ​ចំណាស់នាពេលនេះ គឺតបតាមការស្នើសុំពីលោកយាយ ដោយទឹកមុខក្រៀមក្រំ និងក្តីអស់សង្ឃឹម ដោយគាត់បានរៀបរាប់ប្រាប់លោកស្រីថា ផ្ទះដែលឆេះនេះគឺជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃឯណោះ ដោយឡែកលោកយាយគ្រាន់តែរស់នៅចាំផ្ទះឱ្យកូន និងមើលចៅប៉ុណ្ណោះ ម្យ៉ាងទៀតគាត់ខ្លាចកូនត្រឡប់មកស្រុកវិញស្តីបន្ទោសដល់រូបគាត់ ទើបធ្វើឱ្យគាត់មានការភិតភ័យ និងលើកដៃសំពះសុំលោកស្រីជួយគាត់ផង។ដោយក្តីអាណិតអាសូរលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសន្យា​ជាមួយលោកយាយថា នឹងសាងសង់ផ្ទះថ្មីជូនគាត់វិញ។ថ្ងៃនេះបំណងប្រាថ្នា​របស់​លោកយាយបានសម្រេចហើយ ​ដោយក្រុមការងារ​បណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដោយមាន​ការរួមចំណែកពីប្រជាពលរដ្ឋរស់នៅជិតខាង ​បានជួយសាងសង់ផ្ទះថ្មីជូនលោកយាយ ដែល​ធ្វើឱ្យលោកយាយសប្បាយចិត្ត រកពាក្យអ្វីមកថ្លែងពុំបាន ក្រៅពីលើកដៃសំពះអរគុណ៕

សម្ដេចធិបតី កំពុងពិនិត្យឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ អាចបែរមករៀនជំនាញវិជ្ជាជីវៈ

2025/03/26 01:25:25 pm        131
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនាម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចឱ្យអន្តរក្រសួងពិនិត្យលើការតម្រង់ទិស សម្រាប់សិស្សរៀនថ្នាក់ទី៩ អាចពួកគេបែរមករៀនជំនាញវិជ្ជាជីវៈពីពេលនេះដែរម្ដង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា កាលពីម្សិលមិញ សម្ដេចបានដឹកនាំកិច្ច​ប្រជុំតាមដាន​វឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែក​លើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្ស​ប្រកបដោយ​សមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្ដេចក៏កំពុងគិតគូរឱ្យមានការតម្រង់ទិស​សម្រាប់​សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស? ទោះរៀនជំនាញវិជ្ជាជីវៈ​បច្ចេកទេស​ក៏អាចទទួលបានសញ្ញាបត្រកម្រិតបាក់ឌុបផងដែរ ហើយការសម្រេចធ្វើបែបនេះ​ដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា។សូមជម្រាបថា ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជា ជាពិសេសតាមរយៈកំណើន​វិនិយោគិនថ្មីៗ​ដោយផ្ទាល់នៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយពិសេស បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន១លាន៥សែននាក់ ដែលប្រើប្រាស់ថវិកាជាតិរាប់រយលានដុល្លារ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញចំនួន ៤៥ នៅក្នុងវិស័យសំខាន់ៗចំនួន ១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។ការបណ្ដុះបណ្ដាលនេះគឺផ្ដោតលើយុវជនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះកម្មករកម្មការិនី ក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះផងដែរ ខណៈអ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានបណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលបន្ថែមទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ដល់ម៉ោងនេះខេត្តព្រះសីហនុ មានគម្រោងវិនិយោគអនុញ្ញាតជាគោលការណ៍ ២៦៩ គម្រោង

2025/03/26 01:11:39 pm        106
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មកដល់ម៉ោងនេះ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសានស៍បញ្ជាក់ថា ដើម្បីជំរុញសកម្មភាពអភិវឌ្ឍឡើងវិញក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលទើបនឹងបានអនុម័តគម្រោងអភិវឌ្ឍខេត្តជាប់សមុទ្រ ក៏បានកំណត់យកខេត្តព្រះសីហនុជាគោលដៅចំបងជាងគេផងដែរ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានរំពឹងថា ខេត្តព្រះសីហនុនឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត ដោយពឹងផ្អែកលើសមត្ថភាពកូនខ្មែរ ដូចពាក្យថា «ខ្មែរធ្វើបាន»។ ខណៈបច្ចុប្បន្ន ផ្អែកលើសក្តានុពលនៃការរីកចម្រើន ធ្វើឱ្យខេត្តព្រះសីហនុទទួលបានផលិតផល ក្នុងស្រុកសរុប (GDP) ចំនួនប្រមាណ ១ ៦១៧ លានដុល្លារអាមេរិក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន ៤ ៦០២ ដុល្លារអាមេរិក និងមានអត្រាកំណើនសេដ្ឋកិច្ច ៦% ក្នុងឆ្នាំ២០២៣។បើតាមរបាយការណ៍របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ត្រឹមបំណាច់ឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៧ លានដុល្លារអាមេរិក។ ខណៈបច្ចុប្បន្នខេត្ត មានរោងចក្រ សហគ្រាស ទីតាំងអាជីវកម្ម និងសេវាកម្មសរុបចំនួន ៣ ៨២៥ ទីតាំង មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ១២៧ ៤០០នាក់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ២៩០ មានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារអាមេរិក បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការចំនួន ១៨១ មានបុគ្គលិក កម្មករ-និយោជិតប្រមាណ ៥០ ៥០០ នាក់ ដែលទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ជាង ១៦,៥ លានដុល្លារអាមេរិក ក្នុងមួយខែៗ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ព្រះសីហនុជាខេត្តសក្ដានុពលត្រូវកសាងអភិវឌ្ឍន៍ ខណៈខេត្តមានកំពង់ផែទឹកជ្រៅធំជាងគេ

2025/03/26 01:02:50 pm        82
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ ខណៈខេត្តនេះគឺជាខេត្តនាំមុខដែលមានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា ខេត្តព្រះសីហនុមានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវដែក កំពង់ផែសមុទ្រទឹកជ្រៅដែលរាជរដ្ឋាភិបាល បាននឹងកំពុងអភិវឌ្ឍសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជំហានទី២ និងជំហានទី៣ បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជា មានសមត្ថភាពទទួលការចូលចតរបស់នាវាដឹកទំនិញធំៗលើពិភពលោកអាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ សម្ដេចធិបតីបានបញ្ជាក់ថា ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន១លានTEUs ជាលើកដំបូង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា សក្ដានុពលខេត្តព្រះសីហនុនឹងកាន់តែរីកធំតទៅទៀតនាពេលខាងមុខ ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតសម្រាប់ខេត្ត គឺធនធានមនុស្សក្នុងខេត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍរីកចម្រើនទាំងនេះ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តរៀបចំគោលនយោបាយអាទិភាពសម្រាប់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១» ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។«ផែនការមេ» អភិវឌ្ឍខេត្តព្រះសីហនុនេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តនេះទៅជា៖ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតីមិនខ្វល់ពីសំឡេងរំខានរបស់អ្នករិះគន់ តែស្តាប់សំឡេងពិតប្រាកដរបស់ពលរដ្ឋដែលសំណូមពរអ្វីមួយ

2025/03/26 12:53:22 pm        139
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនឈឺក្បាលនឹងអ្នកចាំតែថា ឬចាំតែរិះគន់មកលើការដឹកនាំរបស់សម្តេចនោះទេ ។ អ្នកថា ចេះតែថា តែអ្នកធ្វើចេះតែធ្វើ ព្រោះអ្នកថាគេជោគជ័យនៅពេលដែលយើងឈឺក្បាល ប៉ុន្តែផ្ទុយទៅវិញ សម្តេចមិនខ្វល់នឹងអ្នកដែលចាំតែថានោះ ទេ ពោលត្រូវខិតខំអភិវឌ្ឍន៍​ឱ្យបានច្រើនលើគ្រប់វិស័យ ដើម្បីបានជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ។សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា អគារ ស្នាក់នៅរបស់គ្រូបង្រៀននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានថ្លែងបញ្ជាក់ថា បើសិនជារវល់តែអង្គុយតូចចិត្តនឹងគេថា គឺទៅមិនរួចទេ ព្រោះអ្នកធ្វើមិនដែល​ល្អឥតខ្ចោះឡើយ ប៉ុន្តែទោះជា យ៉ាង ណាសម្តេចនឹងបន្តខិតខំក្នុងការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់វិស័យឱ្យបានកាន់តែច្រើន​ ដើម្បីបានជាប្រយោជន៍ ដ៏ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។សម្តេចបានបញ្ជាក់ថា ចំពោះអ្នករិះគន់ មិនអាចទៅអង្វរពួកគេឱ្យឈប់និយាយបានទេ ប៉ុន្តែអ្វីដែល​សម្តេច ធ្វើឱ្យអ្នករិះគន់នោះចាញ់ គឺតាមរយៈនៃការខិតខំរបស់សម្តេច​ដែលជាភស្តុតាងជាក់ស្តែង។ គ្មានអ្នកណាដែលល្អ ឥតខ្ចោះ ហើយត្រូវបានគេគោរពស្រឡាញ់គ្រប់គ្នាទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការធ្វើពិតប្រាកដ ពោលគឺធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋដែលនៅកៀក និងនៅជាមួយយើង ទទួលបានផលប្រយោជន៍ជាក់ស្តែង និងទទួលស្គាល់នូវអ្វី ដែលយើងបានធ្វើ៕ អត្ថបទ៖ មុត​ សុទ្ធ​

សម្តេចធិបតី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ ហើយក៏ពុំមានភាពចាំបាច់អ្វីត្រូវប្តឹងដែរ

2025/03/26 12:39:17 pm        180
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា កោះគុតមិន បានបាត់បង់ដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ហើយករណីកោះគុតនេះ ក៏ពុំមានភាពអ្វីចាំបាច់ប្តឹងទៅតុលាការអន្តរជាតិ ICJនោះដែរ ខណៈកម្ពុជា និងថៃ​បានកំពុងបន្ត​ចរចាគ្នា​ដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាតិ ​និងអន្តរជាតិ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ​នាយករដ្ឋមន្រ្តី បានលើកឡើងថា​ រាជរដ្ឋាភិបាលបានកំពុងដោះស្រាយគ្នា​ដោយ​សន្តិវិធី និងម៉ត់ចត់បំផុតទាក់ទងនឹង​ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ​ទាំងព្រំដែនទឹក និងព្រំដែនគោក​ ដូច្នេះជនអគតិខ្លះចោទប្រកាន់ថា ​ការដឹកនំា​របស់រាជរដ្ឋាភិបាល​បានធ្វើឲ្យបាត់បង់ទឹកដី ជាពិសេសកោះគុតនោះគឺជាការញុះញង់​បំភ្លើស ​បំភ្លៃការពិត និងមាន​ចេតនា​ធ្វើឲ្យកងទ័ពកម្ពុជា​ នឹងថៃច្បាំងគ្នា​ដូចកាល ពីឆ្នាំ២០០៨ និងឆ្នាំ២០១១ យ៉ាងដូច្នេះដែរ។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា រឿងការការពារទឹកដីគឺរាជរដ្ឋាភិបាលជាអ្នក ទទួលខុសត្រូវ ​ហើយបញ្ហាព្រំដែននេះ​គឺរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង​ទំាងអស់ ប៉ុន្តែ រាជរដ្ឋាភិបាលចង់ដោះស្រាយគ្នា​តាមយន្តការព្រំដែន ​ពោលគឺតាមគណៈកម្មការព្រំដែន ដោយ​មិនចង់ប្រើកងទ័ពនោះទេ។ យ៉ាងណាក៏ដោយសម្តេចធិបតី ​នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា ​បច្ចុប្បន្នរាជរដ្ឋាភិបាល​បាន​ត្រៀមរួចអស់ហើយ សម្រាប់វិស័យការពារជាតិ ​ប្រសិន​បើភាគីណាហ៊ានរំលោភបំពាននូវ​អធិបតេយ្យ​របស់កម្ពុជា​នោះ​ គឺមិនអាចទៅរួចនោះទេ​ ខណៈបច្ចុប្បន្នកម្ពុជា​មានទាំងអាវែង និងអាខ្លី៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភជាប្រចាំសម្រាប់ទាហានជួរមុខ និងទាហានការពារព្រំដែន

2025/03/26 12:24:43 pm        117
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភគ្រប់យ៉ាង ដល់បងប្អូនកងទ័ពជួរមុខ ការពារព្រំដែន ទាំងគ្រឿងឧបភោគ និងគ្រឿងបរិភោគ រួមទាំងផ្ទះសម្តែង និងដីធ្លីផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិន ដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការ លើកឡើងរបស់ក្រុមប្រឆាំងមួយចំនួននោះទេ ពោលគឺរាជរដ្ឋាភិបាលបានឧបត្ថម្ភគ្រប់យ៉ាងគ្រប់រដូវកាល ទាំងអស់ ពេលរដូវរងារផ្តល់អាវរងារ រដូវភ្លៀងផ្តល់អាវភ្លៀង និងថ្នាំដង្កូវ ហើយមូលហេតុដែលទាហានការពារព្រំដែន ឬទាហានជួរមុខ​បរិភោគ​បាយនៅលើដីពីព្រោះតែទាហានទាំងនោះកំពុងដើរត្បាតតាម​បន្ទាត់ព្រំដែន ទើបគ្មានតុបាយ​ត្រឹមត្រូវ ដូច្នេះហើយគ្មានទាហានណាកំពុងដើរល្បាតហើយស្ពាយតុ ឬកៅអីទៅតាមនោះទេ។ក្នុងឱកាសនោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា យោធិន​នាពេលបច្ចុប្បន្ន ទាំងអ្នកនៅជួរមុខ ​នៅតាមក្រវាត់ព្រំដែន ឬនៅតាមអង្គភាពនានា​នៅទូទាំង​ប្រទេស​គឺមានជីវភាព​ ល្អប្រសើរ និងសមរម្យ ជាងមុនឆ្ងាយណាស់ ខណៈសព្វថ្ងៃរដ្ឋបាន​បន្ត​ឧបត្ថម្ភ​របប​នានា​ជាច្រើនដល់ពួកគេ និងក្រុមគ្រួសារ៕អត្ថបទ៖ បាន ចក់

ត្រីកើនឡើង ក្រោយកម្លាំងកងទ័ពបង្ក្រាបបទល្មើសនេសាទធំៗតាមដងទន្លេសាបមួយរយៈមកនេះ នាំអោយប្រជានេសាទសប្បាយចិត្តខ្លាំង

2025/03/26 11:39:48 am        110
កំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចេញបង្ក្រាប និងកម្ទេចបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងបានចំនួន៤៧៦កន្លែង ឃាត់មនុស្សបាន១១នាក់ និងឧបករណ៍ល្មើសមួយចំនួនធំ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងចំនួន ៤៥នាក់ មធ្យោបាយកាណូតបាឡាស្មាច់ ១១គ្រឿង , ដោយបានដាក់កម្លាំងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង១ទីតាំង និងឈរជើងនៅចំណុចកោះក្រមុំ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌១ទីតាំង ក្នុងនោះបានចុះបង្ក្រាប និងកម្ទេចក្នុងភូមិសាស្រ្ត ស្រុកបរិបូណ៌, កំពង់លែង, ជលគិរី, កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ។ ជាលទ្ធផលក្នុងការបង្រ្កាបនេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្ទេចបទល្មើសបានចំនួន៤៧៦ កន្លែង ក្នុងនោះបំផ្លាញរបាំងសាច់អួន,ស្បៃមុង បានជាង១៧ម៉ឺនម៉ែត្រ, លបលូស្បៃមុង និងលូសាច់អួនបានចំនួន ១០៥០លប, បង្គោលរបាំងចំនួន២៣២៨០ ដើម, រុះរើកំប្លោកលើសម្រាស់ បានជាង៣០ម៉ឺនម៉ែត្រការ៉េ, លែងកូនត្រីចំរុះចូលទន្លេសាប ចំនួន១៧៥២ គីឡូក្រាម។ ក្នុងប្រតិបត្តការបង្ក្រាបនេះ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង បានឃាត់មនុស្សចំនួន១១នាក់ និងរឹបអូសឧបករណ៍ល្មើសឡានធំៗដឹកលៀសចំនួន៤គ្រឿង, កាណូតដឹកលៀស៤គ្រឿង, ដកហូតលៀស និងចាក់ព្រលែងចូលទន្លេវិញបានចំនួន ១,០៣៨ ការ៉ុង ស្មើនឹងជាង៨៣ តោន។ ដកហូតកាណូតបាឡាស្មាច់បាន១៣ គ្រឿង, កាណូតឈើបាន០៧ គ្រឿង, ម៉ាស៊ីនការណូតបាន១៧ គ្រឿង, ម៉ាស៊ីនខ្យល់បាន០៣ គ្រឿង, អាំងវែទ័រឆក់ក្តៅ០៥ គ្រឿង, អាគុយ 40A បាន០៥គ្រឿង, សំណាញ់នេសាទក្នុងដែនអភិរក្សបាន០៥វង់, ដកហូត មងក្នុងដែនអភិរក្សបាន២៧០ ម៉ែត្រ, ឧបករណ៍រុញជន បាន០៥ គ្រឿង, និងដកហូត អួនហ៊ុំសម្រាស់បាន ២ខ្សែ ប្រវែង៤៣៥ ម៉ែត្រ បញ្ជូនទៅខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងតាមនីតិវិធី និងមួយចំនួនរក្សាទុកក្នុងអង្គភាពបណ្តោះអាសន្ន។ប្រជានេសាទលក្ខណៈគ្រួសារបានថ្លែងថា៖ ពួកគាត់សប្បាយចិត្តពេលឃើញផលនេសាទពីការដាក់មងចងសន្ទូចរបស់ពួកគាត់ ទទួលបានផលកើនឡើង អាចដោះស្រាយជីវភាពគ្រួសារពួកគាត់បានស្រួល មិនដូចពេលមុននោះឡើយ ។ ការទទួលបានផលច្រើនបែបនេះ ដោយសារកម្លាំងកងទ័ព បានចុះបង្ក្រាបបទល្មើសធំៗ នៅតាមដងទន្លេសាប និងបឹងទន្លេសាប នាំអោយត្រីចេញពីសម្រាស់ និងរួចពីរបាំងស្បៃមុង របាំងសាច់អួនវែងៗ ធ្វើអោយត្រីកើនឡើងនៅតាមដងទន្លេសាបឡើងវិញ។ ប្រជានេសាទលក្ខណៈគ្រួសារ មានចិត្តសប្បាយ និងថ្មីៗនេះ ឃើញថាភោកផលត្រីទឹកសាបបានសំបូរឡើងវិញមួយកម្រឹត។  ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន របាំងស្បៃមុង នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿងកើតឡើងនៅក្នុងតំបន់ទន្លេសាប និងបានរុញផ្តាច់មងសន្ទូចរបស់ពួកគាត់ផងដែរ។ ប្រជានេសាទលក្ខណៈគ្រួសារ សង្ឃឹមថាកម្លាំងកងទ័ពនឹងបង្ក្រាបក្រុមជនល្មើសទាំងនោះអោយអស់ ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM
អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup
06/26/2026 12:06 PM