កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

សម្ដេចធិបតីឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍនៅនឹងកន្លែងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

2025/03/23 09:13:07 am        278
តាកែវ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច»។សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា ការការពារកិត្តិនាមកម្ពុជា គឺជាការការពារសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីសក្តានុពលទេសចរណ៍ ។ ដូច្នេះ, សូមកុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ឬ ផលប្រយោជន៍រយៈពេលខ្លី សុខចិត្តធ្វើទង្វើមិនគប្បីចំពោះភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តទៅលើប្រព័ន្ធអេកូឡូស៊ីនៃវិស័យទេសចរណ៍ទាំងមូល ។ ត្រង់នេះហើយ គឺជាអត្ថន័យនៃឃ្លាដែលថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។មុននឹងបញ្ចប់, សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់នូវទស្សនទានមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ រួមមាន៖ ទី១- សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» “ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង “បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ ទី២- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ, ជាពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ ។ ទី៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍, ការតភ្ជាប់ និង ការដឹកជញ្ជូន ។ ទី៤- ត្រូវជំរុញការផលិតឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ។ ទី៥- សូមលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើបណ្តាញសង្គម, បណ្តាញសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានារបស់កម្ពុជា ។ ទី៦- សូមរដ្ឋបាលរាជធានី-ខេត្ត បំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍អបអរសង្រ្កាន្តឆ្នាំថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ចាប់តាំងពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុង ស្រុក ឃុំ ភូមិ និងនៅតាមគោលដៅទេសចរណ៍ និងវត្តអារាមនានា បន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលយើងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ។ ទី៧-សូមចូលរួមឱ្យកាន់តែសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍៕

ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

2025/03/22 08:35:33 pm        83
(ភ្នំពេញ)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជូនសមាជិកសមាជិកាក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។ កម្មវិធីនេះ បានរៀបចំឡើងនៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងភាពស្និទ្ធស្នាល និងភាពស្អិតល្មួតរបស់ក្រុមការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅតាមប្រទេសគោលដៅដើម្បីធានាបាននូវភាពរឹងមាំ និងការពង្រឹងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ

2025/03/22 07:27:12 pm        141
បន្ទាយមានជ័យ ÷ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខកងពល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាព អូរអំបិល ខេត្តបន្ទាយមានជ័យ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស ដោយសង្កេតឃើញមានបរិស្ថាន និង អនាម័យល្អ។ នាឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់អោយបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រឡប់មកតាមដានតាមការណាត់ក្នុងមណ្ឌល។ គួរឱ្យកត់សម្គាល់ផងដែរ អំពីអារម្មណ៍រីករាយ រំជួលចិត្តនៃបុគ្គលិកមន្ត្រីសុខាភិបាលចំពោះវត្តមានឥតព្រៀងទុករបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងមណ្ឌលរបស់ខ្លួន ត្បិតជាទំលាប់ គ្រប់មន្ត្រីដឹកនាំសុខាភិបាលទូទាំងប្រទេស ពីថ្នាក់ជាតិ រហូតក្រោមជាតិ ខេត្ត ស្រុក មណ្ឌល និងប៉ុស្តិ៍សុខភាព សុទ្ធតែត្រូវបានផ្តល់ឱកាសចូលរួមជួបជុំស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាលើភាពជាអ្នកដឹកនាំ រួមជាមួយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តាមរយះ zoom platform៕អត្ថបទ រដ្ឋា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា «កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ»

2025/03/22 05:09:39 pm        104
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងវិស័យឯកជន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨, នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងថា ក្រសួងសុខាភិបាល និងវិស័យឯកជន តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ដើម្បីអធិបតេយ្យភាព សេចក្តីសុខ សេចក្តីចម្រើនរបស់ប្រជាជន និងប្រទេសជាតិយើង។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងៗ ប្អូនៗ ក្មួយៗ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត អង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាង ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិដែលមិនអាចខ្វះបាន។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ ស្របតាមពាក្យស្លោកមួយថា “ការថែទាំសុខភាពគឺជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ”។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជូនអនុសាសន៍ដល់បងប្អូនកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជា ការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជាដើម និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សម្រាកក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់និងទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបង្ការជំងឺឆ្លងផ្សេងៗទៀត។ទន្ទឹមនឹងជំងឺឆ្លង និងមិនឆ្លង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈសារអប់រំសុខភាពនានា ក្រសួងសុខាភិបាល បាននិងកំពុងផ្សព្វផ្សាយ ដូចជារបបអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងការផ្លាស់ប្តូររបបរស់នៅដូចជា ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ដើម្បីបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ល។ ក្នុងករណីមានជំងឺឬបញ្ហាសុខភាពត្រូវប្រញាប់ប្រញាល់ទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតលំនៅដ្ឋាន ជាពិសេសមណ្ឌលសុខភាព ដើម្បីទទួលបានការពិនិត្យ និងការព្យាបាល ឬការប្រឹក្សាយោបល់ក្នុងករណីត្រូវបន្តការពិនិត្យបញ្ជាក់រោគវិនិច្ឆ័យបន្ថែម និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមស្ថានភាពជាក់ស្តែងនៃជំងឺ ឬបញ្ហាសុខភាព។មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បងប្អូន ក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលនៅតែប្រកាន់ជំហររឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវបុព្វហេតុជាតិ ការពារសន្តិភាព និងសុខុមាលភាពជូនប្រជាជន។ ឯកឧត្តមសាស្រ្តាចារ្យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនឯកជន និងសប្បុរសជន ដែលនេះសបញ្ជាក់ពីវប្បធម៌នៃការចែករំលែកមិនអាចកាត់ថ្លៃបាន ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។ សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនឯកជន បានភ្ជាប់ជាមួយនូវ ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ឧបត្ថម្ភជូនដល់ទីបញ្ជាការកងពលតូចលេខ៥១ ពលទាហានចំនួន ៤០០នាក់ និងគ្រួសារកងទ័ពចំនួន ១០០គ្រួសារ៕អត្ថបទ រដ្ឋា

ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

2025/03/22 04:26:13 pm        78
ភ្នំពេញ ÷ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ក្នុងអគារMorgan Tower។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានទ្វីប បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីក និងការថែរក្សារចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់ក្នុងប្រទេសគោលដៅដើម្បីបង្កើន និងរក្សាកិត្យានុភាពដ៏ឧត្តុង្គឧត្តមរបស់គណបក្សដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាទៅកាន់ភាពរីកចម្រើនឥតឈប់ឈរក្រោមគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ ការបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលករ កម្មសិក្សាការី និងសមាជិកគណបក្សក៏ជាកិច្ចការអាទិភាពដែលឯកឧត្តមប្រធានទ្វីប បានណែនាំដល់សមាជិកបក្សនៅតាមប្រទេសគោលដៅត្រូវប្រកាន់ខ្ជាប់ផងដែរ។ សូមបញ្ជាក់ថា ក្រោយទទួលបានជោគជ័យនិងការគាំទ្រពីពលរដ្ឋខ្មែរនៅតាមប្រទេសគោលដៅជាបន្តបន្ទាប់ គណបក្សសម្រេចកែសម្រួលឈ្មោះ និងពង្រីកវិសាលភាពឱ្យមកជាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍កាលពីឆ្នាំ២០២២ដែលទទួលបន្ទុកប្រទេសមួយចំនួនដែលរួមមាន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រថៃ ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ក្រុមការងារចលនាស្រ្តីស្រុក ឃុំ រួមសុខរួមទុក្ខ ជាមួយពលរដ្ឋ ក្តាប់ឱ្យជាប់តម្រូវការពលរដ្ឋហើយដោះស្រាយនិងរាយការណ៍ឱ្យបានទាន់ពេលវេលា

2025/03/22 03:16:07 pm        130
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រុមការងារចលនាស្រ្តីស្រុក ឃុំ ជាសេនាធិការគណបក្សមួយ ដែលត្រូវពិនិត្យតាមដានសកម្មភាពនិងសេចក្តីត្រូវការរបស់ពលរដ្ឋ ពិសេសស្រ្តីគ្រប់ស្រទាប់មជ្ឈដ្ឋាន ហើយត្រូវយកចិត្តទុកដាក់ ដោះស្រាយឆ្លើយតប និងរាយការណ៍ជូនគណបក្សនិងក្រុមការងារគណបក្សចុះមូលដ្ឋានដើម្បីមានវិធានការដោះស្រាយរាល់បញ្ហាសំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សម្តេចបានលើកទឹកចិត្តដល់ក្រុមការងារចលនាស្រ្តីបន្តចុះតាមភូមិ ជូបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ឱ្យបានជាប់ជាប្រចាំ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅនិងការជឿទុកចិត្តជូនដល់ពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកសមាជិកានិងអង្គពិធីទំាងមូល ផងដែរ។ នៅក្នុងពិធីដែលមានអ្នកចូលរួមជិត៤០០នាក់នេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកអនុស្សាវរីយ៍ជាមួយស្រុកលើកដែកគឺជាទឹកដីមួយប្រៀបដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់។ សម្តេចបានចុះមកបំពេញការងារ ចូលរួមបម្រើប្រជាពលរដ្ឋនៅស្រុកលើកដែកតំាងពីឆ្នាំ១៩៩៦មកម្លេះ ដែលសរុបទៅសម្តេចបានធ្វើការជាមួយអភិបាលស្រុកលើកដែកចំនួន៧នាក់មកហើយ រួមទំាងលោកអភិបាលស្រុកនាពេលបច្ចុប្បន្នផងដែរ។ សម្តេចរដ្ឋសភាធីបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែកប្រៀបដូចជាឪពុក ម្តាយ បងប្អូន រួមផ្ទៃតែមួយដូច្នោះ ពិសេសការគំាទ្រនិងស្រឡាញ់របស់ប្រជាពលរដ្ឋទំាងអស់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍ សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សនវែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សម្តេចប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលបានគូសបញ្ជាក់ថា ពិធីប្រកាសសមាសភាពក្រុមការងារនៅព្រឹកនេះពុំមែនមានន័យថាមានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចលនាស្រ្តីដែលមានកន្លងមកនោះទេ។ ក៏ប៉ុន្តែវាជាយន្តការបន្ថែមមួយទៀតរបស់គណបក្សបន្ថែមពីលើយន្តការដែលមានស្រាប់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ជួយឧបត្ថម្ភគំាទ្រគ្នាទៅវិញទៅមកក្នុងគោលដៅបម្រើដល់បុព្វហេតុនិងចក្ខុវិស័យរបស់គណបក្ស។ នៅក្នុងឱកាសដ៏រីករាយនេះ សម្តេចរដ្ឋសភាធិបតីក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកម្លេះ ពោលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារនិងជាវិចារណញ្ញាណប្រទេសជាតិ»។

សហគមន៍កសិកម្មទំនើបចំនួន២ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន»

2025/03/22 02:34:31 pm        113
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី បានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។  ឯកឧត្តមអ្នកនាំពាក្យ បានសសេរឲ្យដឹងទៀតថា សហគមន៍កសិកម្មទំនើបទាំង២ បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។ ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់។ សហគមន៍ទាំង២ ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕

អង្គការអុកស្វាម និងក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះជំរុំសម្រាប់យុវជន និងលើកកម្ពស់ការអភិរក្សទន្លេមេគង្គ

2025/03/22 02:08:14 pm        153
 ភ្នំពេញ៖ អង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោះជំរុំយុវជនរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នាដើម្បីការពារទន្លេមេគង្គ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមីនានេះ អង្គការអុកស្វាម បានឲ្យដឹងថា កម្មវិធីនេះអ្នកចូលរួមប្រមាណ ៦០នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាលពា់ព័ន្ធ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីនេះមានសកម្មភាពរួមសំខាន់ចំនួនបីគឺ ការជួបជុំបោះជំរុំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។ ដូចដឹងហើយថា ទន្លេមេគង្គបានជួយដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់សហគមន៍នៃអាងទន្លេមេគង្គ ក៏ដូចសង្គមកម្ពុជា ។ក្នុងសុន្ទរកថាបើក ឯកឧត្តម លោក គល់ វឌ្ឍនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ថា “នៅក្នុងអាងទន្លេមេគង្គក្រោម ការអភិវឌ្ឍន៍នៅភាគខាងលើ និងការប្រែប្រួលអាកាសធាតុកំពុងរំខានដល់កម្រិតកម្ពស់ទឹក របប និងលំនាំនៃរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអាងទន្លេ។ ការការពារទន្លេត្រូវការកិច្ចសហការរវាងយុវជន សហគមន៍ អាជ្ញាធរ និងអ្នកបង្កើតគោលនយោបាយ។ កិច្ចសហការចូលរួមចំណែកធ្វើការងាររួមគ្នា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការធានាអនាគតនៃទន្លេមេគង្គ និងរក្សាបាននូវនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ។”លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា “សំឡេងរបស់ស្ត្រី ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដ៏ទៃទៀតគួរត្រូវបានផ្តល់អាទិភាពក្នុងការរៀបចំគោលនយោបាយ និងផែនការធនធានទឹក ដើម្បីធានាឱ្យបាននូនូវគោលនយោបាយ និងដំណោះស្រាយដែលគិតគូរអំពីបញ្ហាប្រឈម ឆ្លើយតបនឹងតម្រូវការ និងប្រកបដោយបរិយាប័ន្ន។“ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បានហៅកម្មវិធីនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១អាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពីសកម្មភាពអាទិភាពដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា «ទឹក គឺជិវិត» ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាប គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌” ។ លោកជំទាវ បានអំពាវនាវឱ្យមានសកម្មភាពរួមគ្នាទាំងយុវជន ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូលរួមការពារទន្លេ និងធានានិរន្តរភាពរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយ។អ្នកចូលរួមបានស្វែងយល់ពីព្រៃលិចទឹកមេគង្គដែលកំណត់ថា ជាតំបន់រ៉ាមសារ ដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។នៅខេត្តស្ទឹងត្រែង អង្គការអុកស្វាម តាមរយៈគម្រោង បរិយាបន្នទឹកទន្លេមេគង្គ និងក្នុងភាពជាដៃគូជាមួយអង្គការភូមិខ្ញុំ និងអង្គការអភិរក្សវប្បធម៌ និងបរិស្ថាន បាននឹងកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិសហគមន៍ ជាពិសេសស្ត្រីក្នុងការថែរក្សាធនធានទឹក។ អង្គការអុកស្វាម ក៏សហការជាមួយអង្គការសង្គមស៊ីវិលនានា ស្ថានប័នរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ចទឹក និងកសាងភាពធន់របស់សហគមន៍ ដែលជួយឱ្យពួកគេសម្របខ្លួនទៅនឹងការប្រែប្រួលដែលបង្កឡើងដោយការអភិវឌ្ឍមិនមាននិរន្តរភាពរបស់មនុស្ស និងការប្រែប្រួលអាកាសធាតុ៕

វិទ្យាស្ថានបណ្តុះបណ្តាល ធីវ៉េត NTTI បន្តរៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ

2025/03/22 01:06:49 pm        364
ភ្នំពេញ​ ៖ គិតមកដល់ពេលនេះ ជាលើកទី៥ហើយ ដែលវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត NTTI យុវជន ស.ស.យ.ក និងយុវជនក្រុម១៨ បានរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់នាពេលខាងមុខ ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជន សិស្ស និស្សិត។នៅក្នុងពិធីប្រកាសបើកសម្ភោធសង្ក្រាន្ត NTTI ២០២៥ និងពិព័រណ៌ស្នាដៃនិស្សិត ក្រោមប្រធានបទ “យុវជនTVET លើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ” នាព្រឹកថ្ងៃទី២២ ខែមីនានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មពីថ្នាក់់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និងក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។ ឯកឧត្តម បានបន្តថា ម្យ៉ាងទៀត យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែកជាកម្លាំងចលករក្នុងការលើកស្ទួយការអភិវឌ្ឍន៍ជាតិ ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និងវិជ្ជាជីវៈ បានកាន់តែប្រសើរតាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិតប្រកបដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៥” នាឱកាសនេះ។  ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយជំនាញបច្ចេកទេស និងវិជ្ជាជីវៈ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងជម្រុញទឹកចិត្តដល់យុវជនស្រលាញ់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិនៅក្នុងសង្គមជាតិឲ្យកាន់តែរឹងមាំទាំងបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀត ក្នុងន័យពង្រឹង និងបង្កើតស្មារតីយុវជន បង្កើតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ និងអបអរឆ្នាំថ្មី ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ និងសាមគ្គីភាព ក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុត ក្នុងការជម្រុញព្រឹត្តិការណ៍បង្ហាញវប្បធម៌ជាតិខ្មែរ និងពិសេសបានផ្តល់ឱកាសដល់យុវជនបង្ហាញការស្រលាញ់វប្បធម៌ជាតិខ្មែរ។ សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៥ រៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែមីនា នៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាល។ នៅក្នុងដំណើរការកម្មវិធីនេះ ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ស្ថាបត្យកម្ម សំណង់ អគ្គិសនី របាំជូនពរ របាំត្រុដិ និងការសម្តែងក្បាច់គុនល្បុត្តតោ ជាដើម ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារាចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនរូបផ្សេងទៀត៕អត្ថបទ ឈិត បូរ៉ាវី

កម្ពុជាចូលរួមពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដោយជោគជ័យនៅសៀងហៃ

2025/03/22 11:48:12 am        216
សៀងហៃ: ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូ ទៅចូលរួមការតាំងពិព័រណ៌ពាណិជ្ជ កម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន និងបានចូលរួមតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគម ជូនភ្ញៀវអន្តរជាតិដោយជោគជ័យ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមការ តាំងពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៤ (4th Global International Logistics and Supply Chain Expo) នៅទីក្រុងសៀងហៃ ប្រទេសចិន តបតាមការអញ្ជើញរបស់សម្ព័ន្ធ AiLA ឡូជីស្ទីក ក្នុងពិធីនោះលោកក៏បាន អញ្ជើញជាគណអធិបតី ចូលរួមបើកសម្ពោធការតាំងពិពរណ៌ ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តារប្រទេសផ្សេងៗជាច្រើនរូប។ក្នុងពិធីនោះដែរ, លោក បានជម្រាបភាគីចិន និងបណ្តារប្រទេសផ្សេងៗ អំពីសារៈសំខាន់នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិន មានសមាគមសម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើន ដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជម្រុញសេវាកម្មឱ្យគ្នាទៅវិញមក និងបានចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។ ចំណែករាជរដ្ឋាបាលកម្ពុជា ក៏បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាវិស័យ ដែលអាទិភាព និងបានកំពុងខិតខំបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែម។លោក ជា ចាន់ដារ៉ា ក៏បានជម្រាបជូនដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍជាច្រើនរបស់កម្ពុជា និងបានអញ្ជើញមកទស្សកិច្ច នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក និងវិស័យផ្សេងៗទៀត ជាពិសេសសម្ព័ន្ធ ឡូជីស្ទីក AiLa សូមបន្តដឹកនាំប្រតិភូទស្សកិច្ចនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីទទួលជោគជ័យចំនួន២លើក នាពេលកន្លងមក។សូមបញ្ជាក់ថា៖ ការតាំងពិព័រណ៌ពាណិជ្ជកម្មលើកទី៤ នេះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៥ ដោយ ទទួលបានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនងពីភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាង ១៣ ពាន់នាក់ ក្នុងនោះសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាព របស់សមាគមផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM