ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ

ព័ត៌មានជាតិ

មេដឹកនាំសហជីព៖ ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់អាណត្តិ

2025/03/06 11:02:26 am        91
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានលើកឡើងថា ស្រ្តីនៅ​ក្នុង​វិស័យ​ការងារ​មិន​ថា​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និង​ទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ពោល​គឺ​ចាប់​តាំង​ពី​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តរហូតមក​ដល់​រាជ​រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តី​នៅ​ក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ ការទទួលបានកិច្ចគាំពារសង្គម និង​អត្ថ​ប្រយោជន៍ផ្សេងៗទៀតនោះទេ។ ប្រធាន​សហជីពរូបនេះបន្ថែមថា បើនិយាយនៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​វិញ​ស្រ្តី​មាន​ជិត​១​លាន​នាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួម​ចំណែក​យ៉ាង​សំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា យេនឌ័រ​ត្រូវ​បាន​លើកកម្ពស់ ស្រ្តីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ចំពោះយន្ត​ការ​លើក​កម្ពស់​កិច្ចគាំពារសង្គម ប្រធានសហជីពរូបនេះពន្យល់ទៀតថា ស្រ្តីត្រូវស្ថិត​នៅ​អាទិភាព​ជា​និច្ច​ក្នុង​យន្តការរបស់រាជរដ្ឋាភិបាល។ ស្រ្តីក្នុងវិស័យ​កាត់​ដេរ​គ្រប់ៗ​រូប​ទទួល​បាន​ការ​ប្រើ​ប្រាស់​បណ្ណ​ ប.ស.ស. ដោយឥតគិតថ្លៃ ជាពិសេស​ស្រ្តីដែ​ល​មាន​ផ្ទៃ​ពោះ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញ​លេញ​ទាំង​មុន និងក្រោយសម្រាលកូន រហូតកូនមានអាយុក្រោមពីរឆ្នាំ។ ចំណែក លោក លាង ស៊ុនហ៊ាង ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា នា​ពេល​បច្ចុប្បន្ននេះស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មិនថាទាំងឱកាសការងារ និងកិច្ច​គាំពារ​សង្គម​ទេ ស្រ្តីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។ ប្រធានសហជីព​រូប​នេះប​ន្ថែម​ថា ក្រៅ​តែ​ពី​អត្ថ​ប្រយោជ​ន៍​ស្រ្តី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​តែង​ទទួល​បាន​ភាព​កក់​ក្តៅពី​សំណាក់​ប្រមុខ​រាជ​រដ្ឋាភិបាល។ ជាក់ស្តែង សម្តេចធិបតី តែងចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និង​បង្ហាញពីភាពកក់ក្តៅចំពោះពលករទាំងស្រ្តី និងបុរសជានិច្ច។ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ទទួល​បាន​ការឧបត្ថម្ភពីសម្តេចផ្ទាល់មកទល់បច្ចុប្បន្នផងដែរ។ ទន្ទឹមនឹងនេះ ប្រធានសហជីពបានគូសបញ្ជាក់ថា សិទ្ធិស្ត្រីនៅក្នុង​វិស័យ​ការងារ​ត្រូវ​បាន​បន្ត​ពង្រឹង នៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

នាយឧត្តមសេនីយ៍ ទៀ សីហា ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ដូបឈ្នះ ឈ្នះ ប៉ៃលិន

2025/03/06 10:42:20 am        225
ក្នុងពេលចុះសាកសួរសុខទុក្ខកងទ័ព និងសំណេះសំណាលដល់យោធិននៅតំបន់ភូមិភាគីទី៥ នា​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឆ្លៀត​ចុះពិនិត្យនូវវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ខណៈស្តូបនេះបានសាងសង់រួចជាង៦០ភាគរយហើយនោះ។សូមបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន បានប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៉ៃលិន ដែល​ពិធី​បើក​ការដ្ឋាន​បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋ​មន្រ្តី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាការសាងសង់វិមានឈ្នះ ឈ្នះ។ស្តូប ឈ្នះ ឈ្នះប៉ៃលិន ទំហំ ៥៩ គុណនឹង ៥៩ ម៉ែត្រ និង កម្ពស់ ៥០. ៩ ម៉ែត្រ។ ប៉ៃលិន គឺ​ជា​កន្លែង​បំផ្ទុះ​ដ៏ធំបំផុតនៃនយោបាយឈ្នះ ឈ្នះ ជាចលនាមួយដ៏គគ្រិកគគ្រេង និងឈានទៅ​ធ្វើ​សមាហរណ​កម្ម កម្លាំងជាមួយរដ្ឋាភិបាល ហើយអន្លុងវែងជាកន្លែងចុងក្រោយ ដែលបានបញ្ចប់​សង្គ្រាម​ នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន​ដែលបានសាងសង់នាពេលនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំង​ពិព័រណ៍ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពី​រឿងរ៉ាវនៃវីរភាព របស់វីរជន ស្នេហាជាតិយើងយ៉ាងច្រើនឥតគណនា ដែលបានធ្វើពលិកម្ម លះ​បង់ជីវិត ដើម្បីបុព្វហេតុ សន្តិភាព និងសេចក្តីសុខក្សាមក្សាន្តប្រជាជនគ្រប់ជំនាន់ ទុក​ដល់​កូន​ចៅ​បន្ត​វេនដើម្បីសិក្សា ស្រាវជ្រាវរៀនសូត្រចិញ្ចឹមស្មារតី ប្តូរផ្តាច់ថែរក្សា​សន្តិភាព​អោយ​បាន​ស្ថិត​ស្ថេរគ​ង់វង្សជាអមត: ។ការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងស្តូបឈ្នះ ឈ្នះ និងនៅតាមខេត្តមួយចំនួន បាន​កើតឡើងក្រោមគំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន គឺជាការអរគុណ សន្តិភាព! អរគុណ​នយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលបានបង្ហាញ “ទី ១ វប្បធម៌​កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់ភាពស្នាដៃ និងភាពឈ្លាស​វៃ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព "ទី ២ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ទី ៣-បញ្ចាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបាន​កើត​ចេញ​លើក​ដំបូងនោះ ពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង ទី៤" ជាទីកន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សាស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់ខេត្តនីមួយៗ បញ្ជាក់ពីវីរភាព ពិត​របស់​កូន​ខ្មែរ​សម័យ​នេះ និងចរឹតកត់ត្រាពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំ កម្ពុជា​។តាមរយៈនយោបាយឈ្នះ ឈ្នះ នៅក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដឹកនាំ ប្រទេសជាតិធ្វើឱ្យមានការរីកចម្រើនលើគ្រប់ វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ហេដ្ឋា​រចនា​​សម្ព័ន្ធ​។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ពេលសាងសង់រួចនឹង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែល​ជា​ការ​ឆ្លើយ​តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិ​សាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀត។ ស្តូប​ឈ្នះ ឈ្នះ ប៉ៃលិន ជា«និមិត្តរូបសន្តិភាពក្នុងខេត្តប៉ៃលិន» ដែលសន្តិភាព បានមកពី​នយោបាយ​ឈ្នះ ឈ្នះ។ ខេត្តប៉ៃលិន បានទទួលសមិទ្ធផលជាច្រើនពីសន្តិភាព រហូតមក​ដល់​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទឹកដី​ខេត្ត​ប៉ៃលិន​ពី​តំបន់​សមរភូមិ​គួរ​ឱ្យ​ខ្លាច​មក​ជាតំ​បន់​ដែល​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ ពីតំបន់ដែលពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែល​បាន​បន្សល់​ទុកពីភ្លើងសង្រ្គាម ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ ហើយតំបន់​ព្រំដែន​ក៏​បាន​ក្លាយ​ជា​ព្រំដែន​មិត្តភាព មានកិច្ចសហប្រតិបត្តិការ ខេត្តជាប់ព្រំដែន ដែលមាន​ប្រជាពលរដ្ឋ​រស់​នៅ​យ៉ាង​ច្រើន​កុះករផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី អញ្ជើញជាអធិបតី​ក្នុងពិធី​«ប្រកាស​ជ័យលាភី​អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»

2025/03/06 10:28:34 am        152
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី«ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥»។ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តលសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានរបស់បេក្ខភាពជ័យលាភីអង្គភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានវិនិច្ឆ័យសម្រេចចុងក្រោយ និងធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីអង្គភាពពីលេខ១ ដល់លេខ៥ និងរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង ១០ អង្គភាព ទៅតាមកម្រិត និងតាមវិស័យនីមួយៗ។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ជាលទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។ ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់បន្ថែមថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការសម្រេច និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់ រង្វាន់ជាលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្នុងពិធីនាថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។សូមជម្រាបថា ពិធីប្រកាសជ័យលាភីនាព្រឹកនេះ មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយក នាយិកា វិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង ២០០០នាក់៕

ប្រមុខការពារជាតិកម្ពុជា រំលឹកដល់យោធិនការពារព្រំដែន៥០២ទំាងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន

2025/03/06 10:19:16 am        137
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៅកងការពារព្រំដែន ៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង គប្បីចូលរួមឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាល ដល់យោធិននៅទីបញ្ជាការកង ការពារព្រំដែន៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ នៃបញ្ជាការការពារព្រំដែន៥០២ ដែលជាកម្លាំងជួរមុខនោះ ត្រូវធ្វើកិច្ច​សហប្រតិបត្តិការ​ឲ្យបានល្អ ជាមួយកម្លាំងប្រទេសជិតខាង ដើម្បីកសាងតំបន់ព្រំដែន​ ជាតំបន់សន្តិភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ(កម្ពុជា-ថៃ) ។ ជាមួយគ្នានោះឯកឧត្តមនាយឧត្តមសេនីយ៍ប្រមុខការពារជាតិ បានផ្តាំផ្ញើដល់«នាយទាហាន នាយទាហានរង ​និងពលទាហានកងការពារព្រំដែន ៥០២ និងកម្លាំងជួរមុខទាំង​អស់ត្រូវចូលរួម​ទប់ស្កាត់គ្រឿងញៀន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន»។ ថ្លែងនៅក្នុងពិធីនោះដែរជំនួសមុខឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងទិសទី៣ លោកមេបញ្ជាការកងការពារព្រំដែន ៥០២​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរព​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះនាយឧត្តមសេនីយ៍ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសាកសួរសុខទុក្ខកង កម្លាំងជួរមុខនៅ​ក្នុងទិសទី៣ យោធភូមិភាគទី៥​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈវត្តមានរបស់​ថ្នាក់​ដឹកនាំក្រសួងការពារជាតិនេះ បានរួមចំណែកលើកទឹកចិត្តឲ្យបងប្អូនបំពេញភារកិច្ចកាន់​តែទទួល​បានលទ្ធផលល្អប្រសើរបន្ថែមទៀតជូនជាតិមាតុភូមិនោះ។លោកមេបញ្ជាការកងការពារព្រំដែន ៥០២ ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លងមក នាយ​ទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៥០២ បានយកចិត្តទុកដាក់​ជា​ប្រចាំលើភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី ​និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការ ​ទប់ស្កាត់បទល្មើសផ្សេងៗថែមទៀតនៅតាមព្រំដែនផងដែរ ជា​ពិសេសគឺករណីគ្រឿងញៀននេះតែម្តង៕ អត្ថបទបាន ចក់

សម្តេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺកតាលិករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច

2025/03/06 10:07:31 am        131
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ហើយមួយវិញទៀត កិច្ចប្រជុំនេះក៏ជាកតាលិករមួយ សម្រាប់ជំរុញនូវវឌ្ឍនភាពជាក់ស្តែងក្នុងតំបន់ផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅ​សណ្ឋាគារ​សូហ្វីតែលភ្នំពេញ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ​ មិនត្រឹមតែវេទិការសម្រាប់ការពិភាក្សា​ប៉ុណ្ណោះទេ ប៉ុន្តែវាជាកតាលិករ​សម្រាប់​ជំរុញវឌ្ឍនភាពជាក់ស្តែងផងដែរ ​ពោលគឺជាមូលបទសម្រាប់ជំរុញការតភ្ជាប់តំបន់អាស៊ាន មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ ​និងពាណិជ្ជកម្ម​ ដោយបានគូសរំលេចយ៉ាងល្អឥតខ្ចោះនូវ​បំណង​ក្នុង​ការបង្កើតសហគមន៍អាស៊ាន ​ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ជាដើមនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា​ តំបន់អាស៊ានបានវិវត្ត ខ្លួនទៅជានិមិត្តរូបនៃស្ថេរភាព ​វិបុលភាពដោយមានសក្តានុពលដ៏សំខាន់ ដែល​អាច​ឆ្លុះបញ្ចាំង​តាមរយៈ សេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក។ សម្តេច បានបន្ថែមទៀតថា តំបន់អាស៊ានមានបរិយាកាសគួរឲ្យទាក់ទាញជាមួយនឹងជីវភាព សេដ្ឋកិច្ចដ៏រឹងមាំ​ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ​ចំពោះភាពជាដៃគូសំខាន់ៗ ​ជាច្រើនទៀត។ សម្តេចធិបតី ​បានលើកឡើងទៀតថា ​វឌ្ឍនភាពរបស់យើង(អាស៊ាន)ត្រូវបានគាំទ្រដោយ ពាណិជ្ជកម្មរឹងមាំ​ទាំងក្នុងតំបន់​ និងក្រៅ​តំបន់​អាស៊ាន និង​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ បានធ្វើឲ្យតំបន់នេះក្លាយ​ជា​មជ្ឈមណ្ឌល​ជា​យុទ្ធសាស្រ្ត​សម្រាប់​លំហូរមូល​ធន​ពិភពលោក រួមទាំងបាន​ ក្លាយជាកន្លែងសហការ​ដ៏មានតម្លៃផងដែរ៕អត្ថបទបាន ចក់

គម្រោងវិនិយោគសួនកសិ-ឧស្សាហកម្មរបស់រដ្ឋបាលខេត្តហ៊ឺណាន នឹងក្លាយជាតំបន់ពាណិជ្ជកម្ម​ពិសេស នៅកម្ពុជា

2025/03/06 10:06:30 am        152
គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើ​ការ​កែច្នៃ​ផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន នឹងក្លាយជាតំបន់​ពាណិជ្ជកម្ម​ពិសេស​លើវិស័យកសិកម្ម, ការច្នៃផលិតផលកសិកម្ម ហើយនឹង អាចក្លាយជាអាជីវកម្មក្នុងវិស័យ​កសិកម្ម​បែបទំនើប។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា របស់គណៈប្រតិភូនៃ គណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូវិនិយោគិន នៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាល ប្រជាជនក្រុងកឹងចូវ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា និងលោកស្រីអភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេល វេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាស វិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សា ពិនិត្យលទ្ធភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះ បណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស អាជីវកម្ម ខ្នាតតូច និងមធ្យម (SMEs) និងសេវាកម្មផ្សេងៗ។ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនង កម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹង មាំឥតឈប់ឈរ ក្នុងនោះកម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។ជាការឆ្លើយតប លោកស្រី Li Fengzhi អភិបាលរងនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ បានជម្រាបដោយ សង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានា ដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។ លោកស្រីក៏ បានរំលេចជាពិសេសអំពីគម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជារបស់រដ្ឋបាលខេត្តហ៊ឺណាន ដែលរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ បណ្តាក្រុមហ៊ុនមួយចំនួន បានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការផ្គូផ្គង ធុរកិច្ចជាមួយគ្នា នាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកបាត់បង់ជីវិត

2025/03/06 09:03:55 am        274
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការ​មិនទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរ​ក្រហម គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកបាត់បង់ជីវិតអ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ការ​រិះគ​ន់​ច្បាប់​ស្ដីពី​«ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» គឺ​ជា​ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបំភ្លេច​ការ​ឈឺចាប់​របស់​ជន​រង​គ្រោះ​ដែល​បានរួចរស់ជីវិតសព្វថ្ងៃ។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបាន​ថ្លែង​ថា៖​«ការមិន​ទទួល​ស្គាល់ ឬបដិសេធវត្តមាននៃឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែផ្ទុយទៅវិញ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត ក៏ដូចជាបំភ្លេចចោលការឈឺចាប់របស់ជនរងគ្រោះដែលបានរួចរស់ជីវិតរហូតមកដល់សព្វថ្ងៃ»។លោកបន្តថា៖«ប្រជាពលរដ្ឋដែលរងគ្រោះក្នុងសម័យនោះ នឹងមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីដែលកើតពីការរិះគន់ ការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ»។ដូច្នេះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងក៏ដូចជាតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ ត្រូវបានលោក ថុង ម៉េងដាវីត ចាត់ទុកថា ជាទង្វើជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងអយុត្តិធម៌ ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។អ្នកវិភាគរូបនេះបន្ថែមថា ព្រឹត្តិការណ៍ក្នុងសម័យខ្មែរក្រហម គឺគ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្ករឡើងដោយរបបនេះឡើយ។ ដូច្នេះការបង្កើតឱ្យមានច្បាប់ គឺជាការទប់ស្កាត់កុំឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងចំពោះប្រជាជនកម្ពុជា។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ព្រោះច្បាប់នេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ អាចវិលមកវិញនៅកម្ពុជា»។ លោកបន្តថា កម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុតដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។ នៅក្នុងរបបខ្មៅងងឹតនោះ បានធ្វើឱ្យមានជនរងគ្រោះ និងយុទ្ធជនជាច្រើនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត។លោក សំ សឿន បានសង្កត់ធ្ងន់ទៅលើអ្នករិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម គួរតែសិក្សាលម្អិតបន្ថែមអំពីច្បាប់ស្រដៀងគ្នានេះដែលមាននៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ ម្យ៉ាងទៀត លោកបានចាត់ទុកបុគ្គលណាដែលមិនទទួលស្គាល់ច្បាប់នេះ មានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។គួររំឭកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យជាផ្លូវការកាលពីថ្ងៃទី ០១ខែមីនាឆ្នាំ២០២៥។ចំពោះមាត្រា ៣នៃច្បាប់នេះបានចែងថា រាល់ការមិនទទួលស្គាល់ ការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបក្រហម និងដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពររបស់តុលាការខ្មែរក្រហមតាមរយៈការប្រព្រឹត្តជាសាធារណៈតាមមធ្យោបាយណាមួយ។សកម្មភាពទាំងនោះរួមមាន តាមសំដី ឬកាយវិការ ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំ តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនចាក់តាំងឱ្យសាធារណៈជនមើល តាមបណ្តាញសង្គម ឬគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន។ រីឯទោសទណ្ឌ ត្រូវបានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅដល់ ៥០លានរៀល៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារ ដែលងាយរងគ្រោះបំផុត នៅកម្ពុជា ជារឿងសំខាន់»

2025/03/05 09:38:24 pm        140
ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា, នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor — នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណចំពោះ សាធារណៈរដ្ឋប្រជាមានិតចិនសម្រាប់ការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាជាមួយអង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារកុមារដែលត្រូវការជំនួយបន្ថែម ដែលបង្ហាញពីការសហការគ្នាក្នុងការធានាបានថា កុមារគ្រប់រូប ដោយមិនគិតពីប្រវត្តិ ឬស្ថានភាពរបស់ពួកគេ តែគឺទទួលបានការបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀន រីកចម្រើន និងអភិវឌ្ឍឱ្យពេញសមត្ថភាពរបស់ពួកគេ។គួរជម្រាបផងដែរថា ក្នុងគម្រោងនៃភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់អក្ខរកម្មមូលដ្ឋាន និងជំនាញលេខសម្រាប់អ្នកសិក្សាវ័យក្មេងបំផុតរបស់ប្រទេស។ វានឹងផ្តល់ការផ្គត់ផ្គង់ សម្ភារៈ និងចំណេះដឹងដល់គ្រូបង្រៀន 10,000 នាក់ និងសិស្ស 80,000 នាក់ នៅក្នុងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា រួមទាំងកុមារពិការចំនួន 600 នាក់ ដើម្បីកែលម្អកម្រិតបឋមសិក្សា និងការរៀនសូត្ររួមបញ្ចូល។ គម្រោងនៃភាពជាដៃគូនេះ ក៏នឹងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលចំនួន 600 នាក់នៅទូទាំងមណ្ឌលសុខភាពចំនួន 200 និងសមាជិកក្រុមគាំទ្រសុខភាពភូមិចំនួន 800 នាក់។ បុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀនក៏នឹងត្រូវបានគាំទ្រក្នុងការទទួលយកឥរិយាបថថែទាំដែលមានសុខភាពល្អ និងចិញ្ចឹមបីបាច់ថែរក្សា និងតាមដានការលូតលាស់របស់កុមារ ដែលមានសារៈសំខាន់ក្នុងការថយចុះហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមាររហូតដល់ 65,000 កុមារអាយុក្រោម 5 ឆ្នាំ និង 30,000 នាក់។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព៕អត្ថបទ រដ្ឋា

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និង ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានអញ្ជើញរួមគ្នាចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

2025/03/05 08:21:41 pm        303
ខេត្តកណ្ដាល៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. និងក្រសួង ស.អ.យ. ព្រមទាំងតំណាងអគ្គនាយកដ្ឋានពន្ធនាគារ និងរដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមាន មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ដែលបាននិងកំពុងផ្ដល់សេវាព្យាបាល និងថែទាំ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះសរុបចំនួន ២ ៦២៤ នាក់ ស្រី ២៧៧ នាក់ មានទីតាំងស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួង ស.អ.យ. ជាថ្នាក់ដឹកនាំគំរូ ឈ្លាសវៃ យល់ពីសុខទុក្ខកូនចៅ ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងមានឆន្ទៈមោះមុតក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការលើកកម្ពស់ និងការការពារសិទ្ធិជាមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនដែលរស់នៅក្នុងមជ្ឈមណ្ឌលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះការគ្រប់គ្រងមជ្ឍមណ្ឌលទាំងបី និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលទាំងបីឱ្យបន្ដយកចិត្តទុកដាក់លើតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងត្រូវចៀសវាងដាច់ខាតនូវរាល់ការប្រព្រឹត្តអំពើមិនគប្បី អមនុស្សធម៌ បន្ថោកបន្ទាប ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ស្ថាប័ន និងប្រទេសជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្ដល់ឱវាទណែនាំដល់ជនរងគ្រោះដែលកំពុងទទួលសេវាពីមជ្ឈមណ្ឌលទាំងបីឱ្យខិតខំគោរពបទបញ្ជាផ្ទៃក្នុង ស្ដាប់តាមការណែនាំរបស់មន្រ្តី និងត្រូវប្តេជ្ញាចិត្ត និងជំនះលើរាល់ឧបសគ្គ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ កូនល្អ សម្រាប់សង្គមជាតិ និងគ្រួសារ ព្រមទាំងត្រូវឈប់ប្រើប្រាស់គ្រឿងញៀន បញ្ឈប់សកម្មភាពប្រើអំពើហិង្សា បងតូច បងធំ ដែលជាការបង្កនូវភាពចលាចល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម និងនាំអោយភ្ញៀវទេសចរ មានការភ័យខ្លាចដែលនាំឲ្យសេដ្ឋកិច្ចសង្គម និងគ្រួសារមានការថយចុះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ក្រោមស្មារតី «ការមិនទុកនរណាម្នាក់ឲ្យនៅឯកោ (Leave No One Behind) រងគ្រោះ ស្លាប់ដោយដាច់បាយនោះឡើយ និងប្រកាន់យកគោលការណ៍បុរេសកម្ម (ដោយត្រូវធ្វើការងារបង្ការមុន កុំឱ្យមានបញ្ហាកើតឡើង)» ពោលគឺប្រជាពលរដ្ឋទាំងអស់ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានការការពារ និងសេវាសង្គមផ្សេងៗ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមក គ.ស.ម.ក. និងក្រសួង ស.អ.យ. បានសហការរួមគ្គ្នាយ៉ាងល្អ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងរៀបចំឱ្យមានយន្តការការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំ តាមមជ្ឈមណ្ឌល ឬអង្គការ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. និងចុះអង្កេតតាមរយៈការទទួលបានបណ្តឹង និងសហការក្នុងការស្វែងរកមជ្ឈមណ្ឌល មណ្ឌល ឬអង្គការ ក្នុងការជួយដល់កូនតាមម្តាយនៅពន្ធនាគារ និងអនីតិជន ដែលគ្មានទីពឹង។ ទន្ទឹមនឹងនោះ សម្រាប់ទិសដៅ និងកិច្ចសហប្រតិបត្តិការបន្ត គ.ស.ម.ក. និងក្រសួង ស.អ.យ. នឹងចុះដាក់ប្រអប់បណ្តឹងរបស់ គ.ស.ម.ក នៅតាមមជ្ឈមណ្ឌលទាំង៣ខាងលើ និងសិក្សាលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)រវាង អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៃ គ.ស.ម.ក និងវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួង ស.អ.យ. ក្នុងការចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននោះ។ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រគល់ជូននូវថវិកា គ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់មជ្ឈមណ្ឌលទាំង៣ក្នុងការប្រើប្រាស់ជាក់ស្តែង។ គណៈប្រតិភូទាំងអស់បានចុះពិនិត្យមើលស្ថានភាពការគ្រប់គ្រង និងការរស់នៅរបស់បងប្អូនជនរងគ្រោះទាំងបីមជ្ឈមណ្ឌល៕

ឧត្តមសេនីយ៍ឯក កឹង ឃន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ទិសភូមិភាគ១ និងភូមិភាគ២

2025/03/05 07:49:44 pm        90
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងទិសភូមិភាគទី១ និងទី២ នៅទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២ ដោយមានការចូលរួមពី ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, អនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, តំណាងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទិសទី១និងទី២, មេបញ្ជាការរងប្រចាំការអចិន្ត្រៃយ៍ និងមេបញ្ជាការរងទិសភូមិភាគទី ១ និងទី២, ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ស្នងការរងទទួលការងារព្រំដែនទិសទី១ និងទី២ទាំងអស់, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកក្នុងទិសទី១ និងទី២, មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទទួលសេនាធិការ, នាយផ្នែកសេនាធិការ និងនាយផ្នែកបុគ្គលិកសរុប៨០រូប។បន្ទាប់ពីការលើកឡើងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ របស់លោកមេបញ្ជាការវរតាមបន្ទាត់ព្រំដែនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានឯកភាព និងទទួលយកនូវសំណូមពរ ដើម្បីរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ឯកឧត្តម ក៏សូមឲ្យប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន យកចិត្តទុកដាក់ និងចង្អុលទៅនាយកដ្ឋានជំនាញធ្វើបច្ចប្បន្នភាពទៅលើខ្សែបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ឯកឧត្តមអគ្គស្នងការរង ក៏បានកោតសរសើរលោកស្នងការខេត្តជាប់ព្រំដែនទិសទី១និងទី២ ហើយក៏សូមឲ្យយកចិត្តទុកដាក់ និងពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិដល់មន្រ្តីក្រោមឱវាទជាប្រចាំ។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុស្សាសន៍ចំនួន៧ចំណុច រួមមាន ៖ ១-ការគោរពវិន័យ ត្រូវយកវិន័យរបស់នគរបាលជាតិជាគោល២-ការងារជំនាញផ្នែកសេនាធិការត្រូវរៀបចំផែនការជូនថ្នាក់ដឹកនាំ៣-កិច្ចប្រតិបត្តការត្រូវខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន៤-កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងដែនដីពាក់ព័ន្ធ ពិសេសជាមួយភាគីវៀតណាម៥-ត្រូវយកចិត្តទុកដាក់ការពារក្រុមបច្ចេកទេសបោះបង្គោលព្រំដែន៦-ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧-សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM