គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ការបង្កើតកម្លាំងពលកម្មជំនាញដែលមានសមត្ថភាព និងផលិតភាពខ្ពស់ គឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត

2025/03/05 05:27:31 pm        142
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី  "បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនរយៈពេលវែងដោយគុណភាព" នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានរបស់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ជាប្រធានវគ្គពិភាក្សា រួមជាមួយវាគ្មិនផ្សេងទៀត គឺឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី, សាស្ត្រាចារ្យ Yasuyuki Sawada សាស្ត្រាចារ្យនៃសាកលវិទ្យាល័យតូក្យូ និងជាអតីតប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោកបណ្ឌិត សុង សុភក្តិ នាយកប្រតិបត្តិរង និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CDRI។ កិច្ចពិភាក្សានេះ គឺជាផ្នែកសំខាន់មួយនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សហការជាមួយស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕

ឯកឧត្តម ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធម្មការ និងសាសនា

2025/03/05 05:25:41 pm        119
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥នេះ ។​ក្នុងពិធីបិទអង្គសន្និបាតនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា , សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ ឯកឧត្តម សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ននានាផងដែរ ។ឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានលើកឡើងអំពីការរអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការ និងសាសនា នាឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានខិតខំបំពេញការងារយ៉ាងសកម្ម បន្តនិរន្តរភាពការងារដោយរលូន រួមមានការអនុវត្តការងារគ្រប់គ្រងដឹកនាំក្រសួង ដើម្បីពង្រឹងរបៀបរបបធ្វើការ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ការលើកកម្ពស់ព្រះពុទ្ធសាសនា និងរក្សាសុខដុមនីយកម្មសាសនា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ហើយត្រូវបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចង្អុលបង្ហាញដល់ក្រសួងធម្មការ និងសាសនា លើការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា ដោយសម្រេចបានលទ្ធផលការងារចម្បងៗជាច្រើន។ ដោយឡែកសម្រាប់ទិសដៅចំបងៗសម្រាប់ឆ្នាំ២០២៥ អង្គសន្និបាត បានលើកឡើងនូវសកម្មភាពគន្លឹះមួយចំនួនរបស់ក្រសួង ស្របតាមយុទ្ធសាស្ត្រទាំង៥ រួមមាន៖១. ការលើកកម្ពស់សាសនារបស់រដ្ឋ, ២. ការលើកកម្ពស់សីលធម៌សង្គម, ៣. ការរក្សាសុខដុមនីយកម្មសាសនា, ៤. ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត, ៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ នាឱកាសនោះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានរំលេចនូវសុខដុមនីយកម្មលើវិស័យសាសនា ក្នុងប្រទេសកម្ពុជា ហើយវាជាឌីអេនអេ (DNA) របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន កម្ពុជា គឺជាប្រទេសដ៏គំរូមួយនៅលើសកលលោក ដែលភាពចម្រុះនៃសាសនា គឺជាគ្រឹះនៃការឯកភាព និងជាកម្លាំងទ្រទ្រង់ដំណើរជាតិទៅមុខដ៏ស្វាហាប់។ ជាការពិតណាស់ ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបច្ចុប្បនជាប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតនេះ បានចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពយូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖រដ្ឋា 

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក ស្ថិតនៅវត្តចន្ទបូរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

2025/03/05 05:12:34 pm        148
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក នាយករងទីមួយនៃព្រះរាជាណាចក្រកម្ពុជា និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារបច្ចេកទេសចូលក្រាបបង្គំគល់រាយការណ៍ថ្វាយសម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទីមួយនៃព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងសាងសង់ព្រះមហាចេតិយ ស្ថិតនៅវត្តចន្ទបូរីវង្ស ស្ថិតនៅភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា គំរូប្លង់មហាចេតិយនេះគឺបានការឯកភាពពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្តេចសង្ឃ ណយ ច្រឹក រួចរាល់ហើយ និងដាក់ឆ្លង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីសម្រេច ផងដែរ៕

នាយឧត្ដមសេនីយ៍ ស ថេត ប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំង នគរបាលជានារី​ក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព

2025/03/05 04:04:52 pm        376
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព ដោយផ្អែកលើស្នាដៃនិងសមត្ថភាព ស្របតាមគោលការណ៍គុណាធិបតេយ្យនិងគោលការណ៍សមធម៌ ជាពិសេសស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការបញ្ជ្រាបយេនឌ័រ និងធ្វើស្ថាប័ននីយកម្មយេនឌ័រ នៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត បានលើកឡើងថា ឯកឧត្តមសូមគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឱ្យបានជោគជ័យ តាមគោលបំណងនៃប្រធានបទដែលបានដាក់ចេញ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល»។ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានបង្ហាញការគាំទ្រនិងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជាបយេនឌ័រ និង ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជានារី ដែលតួអង្គសំខាន់និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន កំណត់។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញតួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំនិងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់គោលនយោបាយបានជួយគាំទ្រ និងផ្តល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿន នៃសកលលោកនិងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការពង្រឹង និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល ។ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏ស្នើឱ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និង ក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរងចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សា នូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃនិងគុណធម៌ ឱ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»ផងដែរ៕ អត្ថបទ៖ បាន ចក់

គណៈប្រតិភូធុរជនជប៉ុនជិត ៤០ក្រុមហ៊ុន ធ្វើទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគ​នៅកម្ពុជា

2025/03/05 03:56:12 pm        459
គណៈប្រតិភូធុរជនជប៉ុនជិត ៤០ ក្រុមហ៊ុន បានបំពេញទស្សនកិច្ចស្វែងយល់​ពីបរិយាកាស​វិនិយោគ​នៅ​កម្ពុជា និងបាន វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​សម្រប​សម្រួល ថែទាំគាំទ្រវិនិយោគិន ដែលជាមូលដ្ឋានបង្កើន ទំនុកចិត្តក្នុង​ការ​សម្រេច​ចិត្ត​របស់​វិនិយោគិន​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូធុរជនជប៉ុន ដឹក​នាំ​ដោយ​​លោក Wakabayashi Kohei ប្រធានការិយាល័យតំណាង អង្គការពាណិជ្ជ​កម្ម​ក្រៅប្រទេសជប៉ុន ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើក ឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ ការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគរួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង ដែល បើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ បាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំង ប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថា នឹងផ្លាស់ប្តូរមុខ មាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ និងបានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគ ដែលសម ស្របជាមួយនឹងគម្រោងមួយនេះរួមមាន៖ ផលិតកម្មនាវា, កំពង់ផែរណប, ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម។ ក្នុងជំនួបនេះ, គណៈប្រតិភូធុរជនជជប៉ុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជ- រដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះ ជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេល អនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញរូបថតរៀបមង្គលការកាលពីឆ្នាំ១៩៨៥ ដែលកាលនោះសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់ឯកឧត្តមផ្ទាល់

2025/03/05 03:50:51 pm        351
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាសមាជិករដ្ឋសភា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតរៀបមង្គលការកាលពីឆ្នាំ១៩៨៥ ដែលកាលនោះសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់ឯកឧត្តមផ្ទាល់។ ឯកឧត្តម បានសរសេរថា៖«ថ្ងៃមុននិយាយពីពេលរៀបការសម្តេចកិត្តិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា២០២៥នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥។ ហើយនេះជាលើកទីមួយ ក្រោយ ៧ មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ។ ហើយនេះមិនមែនជារឿងចៃដន្យទេ»។ឯកឧត្តម បានរម្លឹកថា៖«នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាត​អោយ​រៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល ( សក្តិ ៥ ពេទ្យទាហាន ) និង មានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង (សម័យនោះមន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការ​ត្រូវមាន​ការយល់​ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស )។ មានតែសម្តេចមួយគត់​ដែលថាអោយខ្ញុំរៀបការទៅ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកដឹកដៃខ្ញុំ ហើយសម្តេចតេជោ បានផ្អាកការប្រជុំគណៈរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម។ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ»៕

ឯកឧត្តម យក់ ប៊ុនណា៖«សាលារៀនជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វលើសទ្រព្យនានា»

2025/03/05 02:51:05 pm        359
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ក្នុងកម្មវិធីបើកសិក្ខាសាលា«ចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា “សាលារៀន ជាទីតាំងនៃវិជ្ជា ដែលជាទ្រព្យប្រើបានគ្រប់សព្វ លើសទ្រព្យនានា មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត មានសង្ឃឹម ទើបមានអ្វីៗផ្សេងទៀត។” […] “សូមកសាងសន្សំបុណ្យកុសលដល់ខ្លួនឯង និងអ្នកជាទីស្រលាញ់របស់ខ្លួនសម្រាប់បច្ចុប្បន្ននិងអនាគត តាមរយៈការគាំទ្រសាលារៀននិងមន្ទីរពេទ្យរបស់យើង។” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមជូនអង្គសិក្ខាសាលា។ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល គឺជាការបន្តអនុវត្តស្មារតីរួមចំណែកដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំ និងសុខាភិបាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផង និងជាការរួមសហការគ្នាក្នុងស្មារតីនៃ«ជវភាពក្នុងប្រព័ន្ធតួអង្គតែមួយ»ផង ក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ដែលក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ គណៈគ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានអប់រំ និងអង្គភាពសុខាភិបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្ត។ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា “ការយល់ដឹងដ៏ត្រឹមត្រូវ និងច្បាស់លាស់ ព្រមជាមួយនឹងឆន្ទៈ នៃការអនុវត្តរបស់គ្រប់អង្គភាព គឺជាការចូលរួមចំណែកដ៏ថ្លៃថ្លា ក្នុងចលនាប្រឡងប្រណាំងការផ្តល់សេវាសាធារណៈគំរូ និងក៏ជាការរួមចំណែក ក្នុងការអនុវត្តវិធានការគន្លឹះទាំងបីរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាន នូវគោលបំណងជាយុទ្ធសាស្ត្រដែលកំណត់ដោយបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំឈានទៅសម្រេច ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។”គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ហើយតាមរយៈនៃការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងការផ្តល់សេវាសាធារណៈគំរូនេះ៕

ក្រសួងមុខងារសាធារណៈ រៀបចំឲ្យមានការចែករំលែកការផ្ដល់សេវាគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

2025/03/05 02:44:52 pm        348
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ។សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការ វាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ។ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការ ឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតារកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅ ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀននិងមន្ទីរពេទ្យនៅតាមមូលដ្ឋាន ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមនៃការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលផ្តោតលើកម្រិត វិទ្យាល័យ និងសាលាមត្តេយ្យសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ របស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ។ឯកឧត្តម ឆាយ ឆត្រាវុធ បានបញ្ជាក់ថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាព មានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា ដែលបានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យគោលរង នៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល មានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ប៉ែន បូណា៖ «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតទៅបន្សាប»

2025/03/05 02:14:00 pm        269
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួន សម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង​របស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ ឯកឧត្តមបន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានតែការពិតទេដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាពដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើនិងសកម្មភាពបុរេសកម្មនានាដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋមកដោះស្រាយក្រោមអភិក្រម៖«កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យនិងរកដំណោះស្រាយ»។ អភិក្រមនេះក៏មានសារសំខាន់មិនអាចមើលរំលងបានសម្រាប់មន្ត្រីអាជ្ញាធរក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នៅថ្ងៃនេះ។ ឯកឧត្តមបន្តថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារៈសំខាន់ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែ ទន្ទឹននឹងនោះ យើងសង្កេតឃើញថា ព័ត៌មានក្លែងក្លាយ អុជអាល និងបំភ្លៃបំផ្លើសការពិត ឬមិនគ្រប់ជ្រុងជ្រោយក៏ជសបញ្ហាប្រឈមដ៏ធំមួយ។ ប្រការទាំងនេះ ទាមទារឲ្យយើងមានការស្មារតី ប្រុងប្រយ័ត្នខ្ពស់ ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់៕

រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ

2025/03/05 02:01:33 pm        351
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា រូបចម្លាក់រចនាបទបែបខ្មែរចំនួនប្រមាណជាង១០០រូប នឹងដាក់តាំងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរូបចម្លាក់ភាគច្រើននាំមកពីខេត្តសៀមរាប។លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងបញ្ជាក់ថា នៅឱកាសផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងដឹកនាំគណៈប្រតិភូទាំងនោះមកពីស្ថានទូតអូស្រ្តាលី ក្រុមហ៊ុនឯកជនអូស្រ្តាលី រួមនឹងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មបារាំង អឺរ៉ុប ជាង ១០០ នាក់ ធ្វើទស្សនកិច្ចព្រលានយន្តហោះថ្មីរបស់កម្ពុជាកម្រិត 4F នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧកញ៉ាបន្តថា សម្រាប់ការងាររូបចម្លាក់ទាំងនេះ គឺបានត្រៀមរួចរាល់អស់ហើយក្នុងការដាក់តាំងរាប់រយរូបនៅក្នុងព្រលានយន្តហោះ ខណៈបានកុម្ម៉ង់តាំងពីឆ្នាំមុនហើយក៏បានបញ្ជូនមកក្នុងព្រលានជាបណ្តើរៗផងដែរ។ លោកឧញ៉ាបន្តថា ទន្ទឹមនឹងនោះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ក៏គ្រោងនិមន្តសម្តេចសង្ឃ ដើម្បីជួយពិនិត្យ និងសម្រេចក្នុងការដាក់តម្កល់រូបចម្លាក់ទាំងនេះផងដែរ។លោកឧញ៉ា បានបញ្ជាក់បន្ថែមថា លោកអ្នកឧញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា ក៏ជាអ្នកឡាញ់វប្បធម៌ ប្រពៃណីខ្មែរ ជាហេតុដែលលោកអ្នកឧញ៉ាបានផ្តួចផ្តើមឱ្យមានការរៀបចំឱ្យមានភូមិវប្បធម៌មួយ ដូចនឹងភូមិវប្បធម៌នៅខេត្តសៀមរាបនៅក្នុងព្រលានយន្តហោះនេះមួយដែរ។សូមជម្រាបថា គិតរហូតមកដល់បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM