សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើសុខដុមនីយកម្មសាសនាគឺជាឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា

2025/02/27 10:16:44 am        81
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើសុខដុមនីយកម្មនាសាសនា គឺជា ឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា ហើយកម្ពុជាតែងតែលើកកម្ពស់អន្តរសាសនា និងលើកកម្ពស់ សិទ្ធិសេរីភាពដល់បងប្អូនក្នុងការគោរពនូវសាសនាទាំងអស់ ខណៈកម្ពុជាចាត់ទុកថា សាសនាណា ក៏បានណែនាំឲ្យមនុស្សធ្វើនូវសេចក្តីល្អទាំងអស់។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានសាសនាណាមួយបង្រៀនសាសនិករបស់ខ្លួនឱ្យប្រព្រឹត្តអំពើបាបនោះទេ ពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់គេឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ និងភាពស្មោះត្រង់ជាដើម។ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា កម្ពុជាត្រូវបានបណ្តាប្រទេសមួយចំនួននៅលើសកលលោកទទួលស្គាល់ថា ជាប្រទេសគម្រូ ដោយបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយទទួលបាននូវសុខសន្តិភាពពេញលេញ ថែមទាំងបានលើកកម្ពស់សេរីភាពជំនឿសាសនាដល់ពល រដ្ឋទូទៅដោយគ្មានការរិតត្បិត រួមទាំងបងប្អូនសាសនិកឥស្លាមផងដែរ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្រោយសម័យប្រល័យ ពូជាសាសន៍ ប៉ុល ពត សាសនាឥស្លាមត្រូវរស់ឡើងវិញ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតដោយមិនបានធ្វើការរិតបន្តឹងសិទ្ធិសេរីភាព ជំនឿ និងប្រពៃណីសាសនារបស់បងប្អូនឥស្លាមនោះឡើយ៕អត្ថបទបាន ចក់

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ សកម្មភាពនាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម

2025/02/27 08:53:42 am        201
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា សកម្មភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះមូលដ្ឋានដោយផ្ទាល់ញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំដែលមានភាពប្រាកដប្រជានិយម និងមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីតាមដានការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សកម្មភាពសម្ដេច ហ៊ុន ម៉ាណែត បានចុះទៅជួបពលរដ្ឋតាមមូលដ្ឋានផ្ទាល់ៗតែម្ដង គឺបង្ហាញពីការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចំពោះបញ្ហាពលរដ្ឋ។ ជាពិសេសតាមដាន ត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះថា មានប្រសិទ្ធភាពកម្រិតណា»។លោកបន្តថា៖«ប្រសិនបើសម្ដេចមិនបានចុះទៅផ្ទៀតផ្ទាត់ និងត្រួតពិនិត្យឱ្យជាក់លាក់ទេ គឺសម្ដេចនឹងមិនបានដឹងថា គោលនយោបាយរាជរដ្ឋាភិបាលនោះ គឺពលរដ្ឋទទួលបានផលប្រយោជន៍ ឬអត់ ហើយសមស្របទៅតាមបរិបទ ជីវភាព ស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋដែរទេ ហើយក៏មិនអាចដឹងថា មន្រ្តីមូលដ្ឋានណាខ្លះធ្វើកិច្ចការបម្រើសេវាជូនពលរដ្ឋ និងមន្រ្តីណាខ្លះដែលអសកម្មនឹងការងារ»។ «ដូច្នេះពីសម្ដេចបានចុះជួបម្ចាស់បញ្ហាផ្ទាល់ បានដោះស្រាយដោយផ្ទាល់ និងបានស្ដាប់មតិយោបល់ពីអ្នកទទួលផលពីគោលនយោបាយផ្ទាល់ថែមទៀត។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំឱ្យឃើញថា សម្ដេចបវរធិបតីជាមេដឹកនាំប្រាកដប្រជានិយម ច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ»។អ្នកវិភាគភូមិសាស្រ្តនយោបាយរូបនេះថា ការចុះមូលដ្ឋានញឹកញាប់របស់សម្ដេចបវរធិបតី គឺពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ រួមទាំងការដោះស្រាយ ឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«រាល់ពេលដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ គឺបញ្ហារបស់ពួកគាត់ ត្រូវបានដោះស្រាយភ្លាមៗយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការចុះមូលដ្ឋានរបស់សម្ដេច គឺដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយដែលស្របតាមគោលនយោបាយ»។លោកបន្តថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះទៅជួបប្រជាពលរដ្ឋខ្វះខាតទឹកធ្វើស្រែនៅខេត្តតាកែវ កណ្ដាល កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ប៉ុន្ដែបញ្ហារបស់ពលរដ្ឋទាំងនោះត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ចំណែកបញ្ហាព្រំដែន សម្ដេចក៏បានចុះទៅពិនិត្យដោយផ្ទាល់ដែរ ហើយក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវតាមបណ្ដោយព្រំដែនផងដែរ។លោកបន្ថែមថា ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ដូច្នេះអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេស និងការងារការទូត។ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភានេះទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ និងហួសពីការស្មាន។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕

ស្ថានកុងស៊ុលកិត្តិយសប្រទេសស៊ីប ,អូស្ត្រាលី ,ស៊ុយអ៊ែត ,ហូឡង់និង ម៉ិកស៊ិក ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និង ម៉ិកស៊ិក

2025/02/26 11:27:13 pm        367
(ភ្នំពេញ) ឯកឩត្តម. រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានទទួលស្វាគមន៍ ឯកឩត្តម. សាឡា អ៉ីសា ស្ថានកុង ស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជានិងជាតំណាងស្ថានកុងស៊ុលកិត្តិយសប្រចាំនៅកម្ពុជាផ្សេងទៀតរួមមាន កុងស៊ុលកិត្តិយសប្រទេសអូស្ត្រាលី H.E Markus Gridling, ស្ថានកុងស៊ុលអ៉ីតាលី H.E Aurelio Flacco, ស្ថានកុងស៊ុលស៊ុយអ៊ែត H.E Kim Tol Tan, ស្ថានកុងស៊ុលហូឡង់ H.E Gerhard Jan និងស្ថានកុងស៊ុលម៉ិកស៊ិក H.E Seng Takakneary នាថ្ងៃទី២៥ កុម្ភៈ ២០២៥ នេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និង ម៉ិកស៊ិក ។   យោងតាមឯកឩត្តម. សាឡា អ៉ីសា ស្ថានកុង ស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់សមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក ក៏ដូចជាកម្ពុជាក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេសឱកាសវិនិយោគក្នុងការស្វែងរកមធ្យោបាយសម្រាប់ការកើនឡើងនៃការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ហើយកិច្ចសន្ទនាពាក់ព័ន្ធនឹងការបញ្ជាក់អំពីបទប្បញ្ញត្តិ ការកំណត់វិស័យពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈមដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ តួយ៉ាងកិច្ចប្រជុំនេះបានផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ពន្ធដារ និងតំបន់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកបាននឹងកំពុងបន្តការគាំទ្រ។   ប្រភពដដែលបានបញ្ជាក់ថា ជាចុងក្រោយក្នុងជំនួបនេះបានស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងម៉ិកស៊ិក និងធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះ ជំនួបនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប និងម៉ិកស៊ិក ក្នុងការជួយដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិកាសម្រាប់ការកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងលើកកម្ពស់វិបុលភាពទៅវិញទៅមកផងដែរ ៕

កម្ពុជា-ស្រីលង្កា បេ្តជ្ញាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ឱ្យបានកាន់តែច្រើនថែមទៀត

2025/02/26 10:01:52 pm        113
ភ្នំពេញ ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប លោកជំទាវ Edinrisinghe Archchiltage Sriyani Wiijayanthi Edirisinghe (អេឌីរីស៊ីងហេ អារ៉ាត់ឈីលេត ស្រីយ៉ានី វីយ៉ាយ៉ានធី អេឌីរីស៊ីហេ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ, នារសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅទីសី្តការក្រសួង។ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានមតិស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Edinrisinghe Archchiltage Sriyani Wiijayanthi Edirisinghe (អេឌីរីស៊ីងហេ អារ៉ាត់ឈីលេត ស្រីយ៉ានី វីយ៉ាយ៉ានធី អេឌីរីស៊ីហេ)ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ដែលកន្លងមកតែងតែគាំទ្រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើវិស័យវប្បធម៌។ជាកិច្ចឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតនូវពេលវេលាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែច្រើនបន្ថែមទៀត ថ្វីត្បិតតែប្រទេសទាំងពីរ ឋិតនៅឆ្ងាយពីគ្នា ប៉ុន្តែយើងកាន់ព្រះពុទ្ធសាសនាដូចគ្នា។ ដូច្នេះការផ្លាស់ប្តូរវិស័យវប្បធម៌ ប្រជាជន និងប្រជាជន គឺបានបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែស្គាល់គ្នាច្បាស់។ បច្ចុប្បន្ននេះ មានសិស្ស និសិ្សតកម្ពុជា កំពុងបន្តការសិក្សានៅស្រីលង្កា លោកជំទាវ ក៏សូមសរសើរដល់សិស្ស និសិ្សត ដែលកំពុងសិក្សានោះ និយាយភាសាស្រីលង្កា បានល្អ៕ អត្ថបទ៖រដ្ឋា

ក្រសួងកិច្ចការនារី កំពុងលើកកម្ពស់និងពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងសេដ្ឋកិច្ចបៃតង

2025/02/26 09:56:38 pm        136
ភ្នំពេញ ÷ ក្រសួងកិច្ចការនារី កំពុងលើកកម្ពស់ស្រ្តី និងការពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តីក្នុងសេដ្ឋកិច្ចបៃតង ដើម្បីការស្វែងយល់អំពី កាលានុវត្តភាព និងសក្តានុពលនានា ជាពិសេសការពិនិត្យលើលទ្ធភាពនៃការទទួលបានធនធានហិរញ្ញវត្ថុ គាំទ្រដល់គំនិតផ្តួចផ្តើមលើ អាជីវកម្មបៃតង។លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តីក្នុងសេដ្ឋកិច្ចបៃតង” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា កន្លងមកក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដោយបាន បន្តចាត់ទុកការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី និងគ្រួសារ ជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពទាំង៦ ដើម្បី ឈានទៅសម្រេចសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅកម្ពុជា ក្នុងនោះក្រសួងបានបង្កើតនិងកំពុងដំណើរ ការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្រ្តី និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្ម ចំណេះដឹងឌីជីថលនិងហិរញ្ញវត្ថុ។ ស្របតាមបរិបទខាងលើទាំងនេះ និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ លើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចស្រ្តី ក្រសួង កិច្ចការនារី នឹងបន្តផ្តោតការយោគចិត្តទុកដាក់លើការលើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី មាន៣ ចំណុចសំខាន់ៗ គឺសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចគិតគូរពីសុខុមាលភាព។ ចំណែកព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ, ក្រសួង បានជ្រើសរើសយកប្រធានបទនេះឡើង ក្នុងគោលបំណងរំលេចអំពីតួនាទីរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ចបៃតង និងស្វែងយល់អំពីកាលា នុវត្តភាព និងសក្តានុពលនានា ដើម្បីលើកកម្ពស់ គាំទ្រសហគ្រិនស្រ្តី នៅក្នុងបរិបទសេដ្ឋកិច្ចបៃតង។លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្ថែមថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងសេដ្ឋកិច្ចបៃតង ឆ្នាំ២០២៣-២០៣០ បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរ បន្ថែមលើការលើកទឹកចិត្តបៃតង ជាពិសេសពន្ធបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង មីក្រូនិងម៉ាក្រូហិរញ្ញវត្ថុបៃតង ដែលជាម៉ាក្រូ សេដ្ឋកិច្ចថេរ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកធុរកិច្ចបៃតង ឬធុរកិច្ចដែលគិតគូរ បៃតង មិនត្រឹមតែបានផ្តល់ភាគលាភដល់សុខុមាលភាពរបស់សង្គម-ផែនដី និងចីរភាពបរិស្ថានប៉ុណ្ណោះទេ, ដោយបានកំពុងក្លាយ ជាកាលានុវត្តភាពថ្មីរបស់ទីផ្សារ និងចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគធំៗ។លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ថ្លែងបន្តថា ឆ្លើយតបនឹងកិច្ចការនេះ ចាំបាច់ត្រូវបន្តពិនិត្យលើលទ្ធភាពទទួលបានធន ធានហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗ ក្នុងការផ្តួចផ្តើមលើអាជីវកម្មបៃតង, ការអភិវឌ្ឍសមត្ថភាពនិងជំនាញ, លទ្ធភាពផ្នែកបច្ចេកវិទ្យា ឌីជីថល, ការពង្រឹងបណ្តាញ, ការគាំទ្រវិធានការគោលនយោបាយ, ការគាំទ្រពីសហគមន៍ និងសាធារណៈ ទីផ្សារ និងការសិក្សាស្រាវ ជ្រាវលើគំនិតថ្មីៗជាដើម។ កិច្ចការទាំងនេះ ត្រូវមានការការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ រួមទាំងគ្រួសារ និងស្រ្តីជាអាជីវកម្មផ្ទាល់៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងធម្មការ និងសាសនា ប្រារព្ធកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣០៦ ស្មើនឹង១០៤៣មាតិកាព្រះធម៌

2025/02/26 09:04:36 pm        94
ភ្នំពេញ ÷ កម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។កម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម និងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា អគ្គនាយកដ្ឋានកិច្ចការសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបញ្ញាវ័ន ដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិ និងសង្គម។ឯកឧត្តម បានបន្តថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង និងពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព, ៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន និង១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣០៦ ស្មើនឹង១០៤៣មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន, ព្រះបវរសត្ថា ហួរ សារិទ្ធិ, ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕ អត្ថបទ៖រដ្ឋា

អង្គភាពស៊ីម៉ាក់បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលដើម្បីការងារបន្តឆ្នាំ២០២៥ និងរៀបចំ​ប្រព័ន្ធ​ទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ

2025/02/26 08:09:18 pm        101
(ភ្នំពេញ) ​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ​ នារសៀលថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៥មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ខឹម​ សោភ័ណ​ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ និងមានការចូលរួមពី​ សមាជិកនិងទីប្រឹក្សាក្រុមប្រឹក្សាភិបាលទាំងអស់ចំនួន១៣រូប។   របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ១.អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ ២០២៤ និង៣.ត្រួតពិនិត្យ​ និងអនុម័តផែនការសមាហរណកម្មឆ្នាំ២០២៥។ យោងតាមលទ្ធផលរបាយការណ៍ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព​CMAC​សម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន​១៧.៩៨០ហិកតា ក្នុងនោះ​ផ្ទៃដី​ចម្ការ​​មីន​ចំនួន​១០.៥៦៤ហិកតា និង​ផ្ទៃដី​ចម្ការ​គ្រាប់ចំនួន៧.៤២៣ហិកតា។ លទ្ធ​ផល​នេះ​​សម្រេចបាន​៦៥,៥៧% ធៀបនឹង​ផែនការ​​ប្រតិបត្តិការឆ្នាំ២០២៤ មានផ្ទៃដី​សរុបចំនួន​២៧.៤៣១ហិកតា។ កិច្ចប្រតិបត្តិ​ការ​នេះ​រុក​រក​ឃើញនិង​កម្ទេចចោល​គ្រាប់មីន/យុទ្ធ​ភណ្ឌមិន​ទាន់​​ផ្ទុះគ្រប់​ប្រភេទ​សរុប​ចំនួន៩៦.៣៧១​គ្រាប់ ក្នុង​នោះ​​មីន​ប្រឆាំង​មនុស្សចំនួន​១៤.០០២គ្រាប់ មីនប្រឆាំង​រថក្រោះចំនួន​១៥៥គ្រាប់ និងយុទ្ធភណ្ឌមិន​ទាន់​​ផ្ទុះ​គ្រប់ប្រភេទចំនួន​៨២.២១៤​គ្រាប់ ព្រម​ទាំង​ឆ្លើយ​តបតាម​សំណើ​សុំអន្ដរា​គមន៍បន្ទាន់បានចំនួន៤.០៦១​ករណី។ ផ្អែក​លើ​ទិន្នន័យសេដ្ឋកិច្ច​សង្គម​ឃើញ​ថា ប្រជាពលរដ្ឋ​ទទួល​ផល​​​ដោយ​ផ្ទាល់និងដោយ​ប្រយោល​មាន​​ចំនួន​៦៧៤.៦២៦​គ្រួសារ។  អង្គភាពCMACក៏បានធ្វើការស្រាវជ្រាវ​ព័ត៌មាន​គ្រាប់​មីន និងគ្រាប់បែកចង្កោម&គ្រាប់បែក​ទម្លាក់​ពីយន្ដហោះ​ដោយក្រុម​ស្រាវ​​​ជ្រាវព័ត៌មាន​រកឃើញចម្ការមីន​ចំនួន​៤.៨០៩​ហិកតា និងកំណត់ពហុកោណ​តំបន់​រងផលប៉ះ​ពាល់​ដោយ​សារ​គ្រាប់​បែក​​ចង្កោមនិងគ្រាប់បែកទម្លាក់ពី​យន្ដ​ហោះ​បានចំនួន៤.៤៦៨ពហុកោណ ស្មើនឹងផ្ទៃដី​ចំនួន​៦១៥.៧៤៦ហិកតា។  ដោយឡែកចំពោះការងារអប់រំយល់ដឹងពីមីននិងជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធ-ផលគួរឲ្យកត់សម្គាល់ ដោយបានផ្ដល់សារអប់រំដល់ក្រុមគោលដៅចំនួន​២៥.១២៤​​លើក ស្មើនឹង១.១៨២.៥៥០​ខ្នងផ្ទះ មានប្រជា​​​ពល​រដ្ឋចូលរួមសរុបចំនួន​២.០៨៨.៣៣៧​​​នាក់ និងបានផ្ដល់សេវា​ជួសជុលជើង​សិប្បនិមិ្មត​ជូន​ជន​ពិការចំនួន១.៥២៨​នាក់ ផ្ដល់​ការ​ហ្វឹកហ្វឺនប​ច្ចេកទេស​កសិកម្ម​ចំនួន២.០០៨នាក់ និងផ្ដល់ការ​អប់រំ​ពី​សុខុ-​មាល​​ភាពចំនួន២.៤៤៦​នាក់។  ដោយឡែកការងារហ្វឹកហ្វឺននិងទំនាក់ទំនងអន្ដរជាតិ អង្គភាពបានផ្ដល់​ការ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាពដល់មន្រ្តីផ្ទៃក្នុង និងស្ថាប័ន​ខាងក្រៅ​បាន​ចំនួន៩០៨នាក់ និងបានបញ្ចូន​មន្រ្តីទៅ​បណ្ដុះបណ្ដាលនៅក្រៅប្រទេសដូចជា ប្រទេស​​ជប៉ុន ស្វីស អេត្យូពី បូស្នៀ កូឡុំប៊ី ចិន វៀតណាម ថៃ និង​អូស្រ្ដាលី​ជាដើមបានចំនួន៤៥នាក់។ ថ្មីៗនេះ អង្គភាពក៏បានបានហ្វឹកហ្វឺនពង្រឹង​សមត្ថភាព និងចែក​រំលែក​​បទពិសោធន៍ដល់អ្នកជំនាញ​សកម្មភាព​មីនមក​ពី​បណ្ដា​ប្រទេសមួយចំនួនដូចជា កូឡុំ​ប៊ី អ៊ុយក្រែន ហ្សក់​ដង់ អាហ្សាបៃហ្សង់ ស៊ូដង់​ខាងត្បូង សូម៉ាលី និង​អេត្យូពីជាដើម។  ដោយឡែកចំពោះផែនការសមាហរណកម្មឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួម​អនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យមីនរបស់​រាជរដ្ឋាភិបាល​អណត្តិ​ទី៧ (២០២៣-២០២៨) ស្តីពីកម្ពុជាគ្មានមីន​ប្រឆាំង​មនុស្ស​ឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាអតិបរិមា និងយុទ្ធសាស្រ្តមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឆ្នាំ ២០១៩-២០២៥ អង្គភាព​CMACបានដាក់ចេញនូវបេសកកម្មសំខាន់ៗរួមមាន៖  ១. ធ្វើការបោសសម្អាតតំបន់រងការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់សំណល់សង្គ្រាមចំនួន​១៩២គីឡូម៉ែត្រក្រឡា។  ២. ធ្វើការអប់រំនិងកាត់បន្ថយគ្រោះថ្នាក់មីន/ស.ផ.ស (សំណល់យុទ្ធភណ្ឌសង្គ្រាម) ជូនដល់ប្រជាពល​រដ្ឋចំនួនប្រមាណ១.៨លាន ទៅ២លាននាក់។ ៣. បន្ដធ្វើការស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវគ្រាប់​ បែក​ចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ និងរៀបចំ​ប្រព័ន្ធ​ទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ។ ៤. ពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌអង្គភាពនិងជាតិ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ច​សហប្រតិ​បត្តិ​ការអន្តរជាតិតាមរយៈផ្ដល់ការហ្វឹកហ្វឺនជំនាញដល់​បណ្តាប្រទេសទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕ អត្ថបទ.ភារម្យ

កូនផ្សោតកើតថ្មីទី៤ ប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥!

2025/02/26 08:02:07 pm        102
កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ប្រមុខការពារជាតិកម្ពុជាអំពាវនាវឲ្យរដ្ឋមន្រ្តីការពារជាតិប្រទេសក្នុងតំបន់អាស៊ានរួមគ្នាឆ្លើយតបចំពោះភាពស្មុគស្មាញថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន

2025/02/26 06:53:02 pm        159
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ រដ្ឋមន្រ្តីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គប្បីធ្វើការឯកភាពគ្នា និងរួមគ្នាឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះភាពស្មុគស្មាញនៃថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ខណៈភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗផងដែរ។ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ ធ្ងន់ថា«យើងជួបជុំគ្នានៅទីនេះក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការកើនឡើងនូវភាពស្មុគស្មាញនៃថាមភាពភូមិសាស្ត្រនយោបាយ, ល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ទាមទារឱ្យមានការឯកភាពគ្នានិងការឆ្លើយតបរួមគ្នា»។ នៅចំពោះមុខ ប្រមុខការពារជាតិបណ្តាប្រទេសក្នុងតំបន់អាស៊ាននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗ។ នៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) នៅតែជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់របស់យើង»។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តទៀតថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថាការរួបរួម និងកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាការគិតប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាពផងដែរ។ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ចាប់តាំងពីឆ្នាំ២០២២ ប្រទេសកម្ពុជាបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើងក្នុងវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការ លើការឃុំគ្រងជំងឺរាតត្បាត, ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព, និងការជំរុញការសហការក្នុងផ្នែកអប់រំនៃវិស័យការពារជាតិ ហើយនាយឧត្តមសេនីយ៍បានជឿជាក់ថាគំនិតផ្តួចផ្តើមទាំងនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័នរបស់យើង(ប្រទេសក្នុងតំបន់អាស៊ាន)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់អាស៊ានក្នុងឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ានក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក មូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ីជាប្រធានគឺ បានបង្ហាញពីសេចក្តីប្រាថ្នារួម របស់យើងក្នុងការពង្រឹងភាពស្អិតល្មួត និងសាមគ្គីភាពរបស់អាស៊ានក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ជាដើម៕អត្ថបទ ៖ បាន ចក់

សម្ដេចធិបតីឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរក្នុងវិស័យអប់រំរបស់រដ្ឋ

2025/02/26 06:18:21 pm        186
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរក្នុងវិស័យអប់រំរបស់រដ្ឋ និងបង្កើនឯករាជភាពលើការលើវិស័យអប់រំរបស់កម្ពុជា។​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំក្រសួងអប់រំ ត្រូវបន្តពង្រឹងអភិបាលកិច្ចសាលារៀន និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស, តាមរយៈ ការអនុវត្តស្តង់ដាសាលារៀនគំរូ និងការធានាបានសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌, បរិយាបន្ន ព្រមទាំង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដើម្បីរក្សាការ ប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារ។សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានណែនាំក្រសួងអប់រំ ត្រូវបន្តធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេលអនាគត ដោយធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនាពេលអនាគត, រួមទាំងការគិត ពិចារណា, ការដោះស្រាយបញ្ហា, ការច្នៃប្រតិដ្ឋ និងការសហការ រួមបញ្ចូលការអភិវឌ្ឍជំនាញទន់ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិក្សា។ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានណែនាំក្រសួងអប់រំ បន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការងារគោលនយោបាយ និងផែនការអប់រំ, រួមទាំងផែនការនៅកម្រិតមន្ទីរអប់រំ យុវជន និងកីឡា និងផែនការសាលារៀនឆ្ពោះទៅដោះស្រាយបញ្ហារបស់សាលារៀន ឱ្យបានពេញលេញ និងប្រទាក់ក្រឡា។ សម្តេចណែនាំឱ្យត្រូវពង្រឹងការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត «គន្លងអប់រំ» តាមច្រកចំនួន ៣ គឺគន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និងយុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
06/17/2026 04:06 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
06/17/2026 04:06 PM
មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ
06/17/2026 04:06 PM
ក្រសួងការបរទេស៖ រុស្ស៊ីមិនពឹងផ្អែកលើតួនាទីសម្របសម្រួលរបស់UN ក្នុងបញ្ហាអ៊ុយក្រែនទេ
06/17/2026 04:06 PM
អូម៉ង់ និងអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការធានាការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ ហ័រមូស
06/17/2026 04:06 PM
អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM
ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
06/17/2026 04:06 PM
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
06/17/2026 04:06 PM
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
06/17/2026 04:06 PM
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
06/17/2026 04:06 PM