ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២ ចាប់ផ្ដើមដំណើរការនៅថ្ងៃនេះ

2025/01/11 01:32:01 pm        381
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥នេះ។ការប្រឡងលើវិញ្ញាសាសរសេរលើកទី២នេះ គឺដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ដើម្បីបន្តទៅវគ្គវិញ្ញាសាផ្ទាល់មាត់ដែលជាដំណាក់កាលចុងក្រោយ។ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ នៅថ្ងៃនេះ។ ការប្រឡងនេះ ក៏ដូចជាការប្រឡងជ្រើសរើសមន្ត្រីរាជការកន្លងទៅ គឺអនុវត្តក្រោមនិយាមនីតិវិធីប្រតិបត្តិ SOP និងមានការចូលរួមត្រួតពិនិត្យ ជ្រើសរើសវិញ្ញាសា និងកាត់វិញ្ញាសាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលពីសំណាក់ មន្ត្រី​អង្គភាពប្រឆាំងអំពើពុករលួយ ​និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុបចំនួន ៨០៨ នាក់។ បេក្ខជនទាំង ៨០៨នាក់ ជាបេក្ខជនដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងវិញ្ញា​សាសរសេរ​លើកទី ១កន្លងទៅ ដែលមានបេក្ខជនចូលរួមប្រឡងសរុបរហូតដល់ ៥ ៦៩៤នាក់។ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ គឺទាមទារឱ្យបេក្ខជនទាំងអស់ ទាំងក្នុងឧបសម្ព័ន្ធ ១និង ឧបសម្ព័ន្ធ ២ត្រូវប្រឡងលើវិញ្ញាសាសរសេរជំនាញពន្ធដារ រយៈពេល ២ម៉ោង។ លើសពីនេះសម្រាប់បេក្ខជនក្នុងឧបសម្ព័ន្ធ ១ ត្រូវប្រឡងលើវិញ្ញាសាជំនាញឯកទេស។ រីឯបេក្ខជនក្នុងឧបសម្ព័ន្ធ ២ ត្រូវប្រឡងលើជំនាញគណនេយ្យ។ក្រសួងមុខងារសាធារណៈ ជាក្រសួងទទួលខុសត្រូវលើការរៀបចំការប្រឡងជ្រើសរើសមន្ត្រី នឹងចាប់ផ្ដើមដំណើរការកំណែនៅថ្ងៃស្អែក ក្រោយបញ្ចប់ការប្រឡងនាថ្ងៃនេះ។ ការធ្វើកំណែ នឹងបន្តជ្រើសរើសបេក្ខជន ទទួលបានលំដាប់ពិន្ទុខ្ពស់ ដើម្បីបន្តទៅការប្រឡងលើកចុងក្រោយ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់។ក្រសួងនឹងជូនដំណឹងពីកាលបរិច្ឆេទ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់នេះ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។អត្ថបទ៖គឹមហុក  

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

2025/01/11 01:00:24 pm        279
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះយកសំណាកក្រពើចិញ្ចឹម​របស់​សហគមន៍​អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ​ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌ​តម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញ​ក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាត​នាំក្រពើរស់ចេញពី​កម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារ និងអនុសញ្ញាសាយ​តេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារ​សត្វក្រពើរស់​នៅប្រទេសចិន ​ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច​ដល់​អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

សមត្ថកិច្ចកម្ពុជា បានបញ្ជូនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃហើយ

2025/01/11 12:20:43 pm        425
សមត្ថកិច្ចកម្ពុជាបានបញ្ជូនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា ទៅឱ្យភាគីថៃហើយ នឹងប្រគល់ទទួលដោយសមត្ថកិច្ចប្រទេសទាំងពីរ តាមច្រកអន្តរជាតិប៉ោយប៉ែត។ប្រភពព័ត៌មាន បានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ជនដៃដល់ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ឱ្យនគរបាលភូមិន្ទថៃបន្តនីតិវិធី។ ការបញ្ជូនជនដៃដល់ ជនជាតិថៃរូបនេះ ធ្វើឡើងក្រោមការអង្កេតដោយផ្ទាល់ពីសំណាក់ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខកម្ពុជា។សូមរំលឹកថា ការបាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ ផ្អែកតាមសំណូមពរ​ស្នើសុំកិច្ចសហការ ​និង​ព័ត៌មាន​ដែលបានផ្តល់​ដោយ​នគរបាល​ភូមិន្ទថៃ នគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាង​យកចិត្តទុកដាក់​រហូត​ដល់ថ្ងៃទី០៨ ខែមករា​ ឆ្នាំ២០២៥ ​វេលាម៉ោង​ ១៣ និង៥០នាទី ​សមត្ថកិច្ច​នៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង បានរកឃើញ ​និងឃាត់ខ្លួន​ជនសង្ស័យឈ្មោះ​ Ekkalak pheanoi ​នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ​ ស្រុកមោងឬស្សី ​ខេត្តបាត់ដំបង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណាអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅបន្តឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង

2025/01/11 11:58:32 am        83
ស្វាយរៀង ÷ លោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញបិទសន្តិបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តបន្ទាប់ពីដំណើរការ អស់រយះ២ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥នេះ។បន្ទាប់ពីឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរយះពេល២ថ្ងៃ ជូនដល់អង្គសន្និបាតរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍បិទដោយសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្ត នឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលក្នុងរយះពេល១ឆ្នាំ២០២៤កន្លងទៅនេះ បានធ្វើការអភិវឌ្ឍន៍ខេត្តបានល្អប្រសើរ ទាំងលើហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ សន្តិសុខនិងជីវភាពរបស់ពលរដ្ឋ ត្រូវបានលើកកំពស់ ទៅតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  ទាក់ទងទៅនិងការងារសន្តិសុខសណ្ដាប់ធ្នាប់បច្ចុប្បន្ន លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានជំរុញដល់រដ្ឋបាលខេត្តពិសេសប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតតាមរយៈចុះផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ អោយបានគ្រប់មូលដ្ឋានសាលារៀននិងទីតាំងសាធារណៈ សំដៅធ្វើឲ្យពលរដ្ឋពិសេសយុវជនយល់កាន់តែច្បាស់ដើម្បីរួមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ទប់ស្កាត់ក្មេងទំនើងដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។ លោកជំទាវបណ្ឌឹតសភាចារ្យ ក៏បានជំរុញដល់រដ្ឋបាលខេត្ត ស្រុក ក្រុង និង មន្ទីរពាក់ពន្ធ័ ត្រូវបន្តផ្តល់សេវាតម្រូវការ សេវាបំរើ ជូនដល់ពលរដ្ឋនិង ក្រុមហ៊ុន សហគ្រាស ឲ្យបានទាន់ពេលវេលាពិសេសធ្វើការដោះស្រាយទំនាស់ផ្សេងៗ នៅក្រៅប្រព័ន្ធច្បាប់ពិសេស ដីធ្លីនៅតាមមូល បន្តគ្រប់គ្រងធនធានធម្មជាតិនិងការចុះបញ្ជីដីធ្លី។  ឆ្លើយតបទៅលទ្ធផលដែលសម្រេចបានរបស់រដ្ឋបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធលោកជំទាវភឿងសកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត បានបំពាក់គ្រឿងឥស្សរិយស់ មេដាយការងារ ជូនដល់បុគ្គលឆ្នើមនិងអង្គភាពឆ្នើមចំនួនជាង២០គ្រឿងផងដែរ៕ ដោយ ÷ ភា សារឹត

ក្រសួងសាធារណៈការ ព្រមានចាត់វិធាន តាមផ្លូវច្បាប់ចំពោះអ្នកក្លែងបន្លំ បម្រើសេវាសាធារណៈរបស់ក្រសួង

2025/01/11 11:04:09 am        296
ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងសាធារណៈការ ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាសេនាធិការ បានសហការ​ជាមួយ​សមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និង​ប្រព័ន្ធ​បណ្តាញសង្គមនានា​ ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវា​សាធារណៈរបស់​ក្រសួង ដូចជាការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស​យានជំនិះ​ លិខិតអនុញ្ញាត​ឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរ​យានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ជាដើម។ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ក្រសួងសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មាន​ដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក​ គណនីហ្វេសប៊ុក និងគណនីតេលេក្រាមទាំងអស់​ក្នុង​បណ្ដាញសង្គមនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភាន់ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់​ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយកដ្ឋានអគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និង​ដឹកជញ្ជូនផងដែរ។ ចំពោះករណីក្រសួងសាធារណៈការ នឹងសហការជាមួយសមត្ថកិច្ចបន្តទៀត​ក្នុងការចាត់វិធានការតាមផ្លូវច្បាប់។ជាមួយគ្នានេះក្រសួងសាធារណៈការ សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូន​ប្រជាពលរដ្ឋមេត្តាជៀសវាង​ការប្រើប្រាស់​សេវា​សាធារណៈក្រៅផ្លូវការ ដែលនាំឱ្យ​ខាតបង់​ពេលវេលា ព្រមទាំងថវិកា​ និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់៕ អត្ថបទ៖ កុម្ភៈ

ក្រសួងការងារ ជំរុញអភិវឌ្ឍន៍ធនធានមនុស្សខាងផ្នែក TVET ដើម្បីសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០

2025/01/11 10:04:09 am        232
ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធឆាតតេឡេក្រាម បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ជាការកត់សម្គាល់ថា ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកម្មវិធីការអប់រំ និងបណ្តុះបណ្តាលជំនាញ ធីវ៉េត បាននិងកំពុងបង្ហាញពីភាពរីកចម្រើនទៅមុខ។ រីកចម្រើនត្រង់ថា កម្មវិធីនេះ បានស្រូបទាញយុវជនដែលជាកម្លាំងពលកម្មស្នូលក្នុងទីផ្សារការងារទទួលបានការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាប់សែននាក់ និងរាប់ពាន់នាក់ទៀត កំពុងបម្រើការក្នុងឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាវិស័យចម្បងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម បានបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតមកដល់ពេលនេះ មានសិស្សចូលរៀនសរុបចំនួនជាង ១សែន ៥ម៉ឺននាក់។ រីឯកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែនាក់ មានសិស្សចុះឈ្មោះចូលរៀនជាង ៨ម៉ឺននាក់ និងសិស្សកំពុងសិក្សាចំនួនជាង ៤ម៉ឺននាក់នៅក្នុងថា្នក់។ឯកឧត្តម កត្តា អ៊ន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាសដល់យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វផ្សាយដល់យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណាការផ្គូផ្គងរវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ។ តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើនៅឆមាសទី២ ឆ្នាំ២០២៤ បានរកឃើញថា សម្រាប់ឆ្នាំ២០២៥ វិស័យឧស្សាហកម្មនិងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន។ ក្រសួងបានព្យាករថា វិស័យឧស្សាហក្ម នឹងបន្តមានកំណើន ក្នុងការបង្កើតការងារបន្ថែម ២,៦% នៅឆ្នាំ២០២៥។ រីឯ វិស័យសេវាកម្ម នឹងផ្តល់ការងារបន្ថែម ៤,៦% នៅឆ្នាំ២០២៥ ខណៈវិស័យកសិកម្មវិញ ក្រសួងរំពឹងថា នឹងមានកម្លាំងពលកម្ម ៣.៦% នឹងបន្តចាក់ចេញពីវិស័យនេះ ដើម្បីមកបំពេញកម្លាំងពលម្មបន្ថែមនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នៅឆ្នាំ២០២៥នេះដូចគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី 

អង្គការ FAO បង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀតលើវិស័យជលផលនិងវារីវប្បកម្ម

2025/01/10 04:59:45 pm        97
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្ម នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យកសិកម្មនៅកម្ពុជា។​ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។នាឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះ ទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី លោកបណ្ឌិត Manuel Barange បានបង្ហាញគោលចំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត៕អត្ថបទ ឈិត បូរ៉ាវី

បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្នបាននៅកំឡុងខែកញ្ញាខាងមុខ ខណៈសម្រេចបានជិត ៨០%ហើយ

2025/01/10 04:14:21 pm        520
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្តោះ​អាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ នារសៀលថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៥។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឯកឧត្ដមអ្នកនាំពាក្យបានឲ្យដឹងថា​ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោង​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈ​ដែល​គម្រោង​ទាំង​មូល​រួម​មាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវ​មេ​តភ្ជាប់​មាន​ប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និង​ត្រើយ​ខាង​លិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេ​ច​លទ្ធផល ៥៥,២៧%។ឯកឧត្ដម ផន រឹម បានញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ​២០២៥​ខាង​មុខ​នេះ។​គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោង​យុទ្ធសាស្រ្តមួយ​ដ៏សំខាន់​សម្រាប់​ការ​តភ្ជាប់​ទំនាក់​ទំនង​ និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។គម្រោង​នេះ​គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ​ដែល​មាន​ភាព​​ប្រទាក់​ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់​ផ្លូវ​បំបែក​កំពង់​ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លង​កាត់​ស្រុក​ឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់​ផ្លូវជាតិ​លេខ​៧​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

2025/01/10 01:23:19 pm        278
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ៕

NEA សហការជាមួយក្រុមហ៊ុនចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ១,៣០០កន្លែង សម្រាប់យុវជន

2025/01/10 01:15:44 pm        133
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១,៣៦៩កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM