ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

គណបក្សប្រជាជនក្រុងសំពៅពូនជួបជុំអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា

2025/01/12 10:43:08 am        151
កណ្ដាល ៖ កាលពីថ្ងៃទី១១មករាឆ្នាំ២០២៥ម្សិលមិញ គណបក្សប្រជាជនកម្ពុជា ក្រុងសំពៅពូន ខេត្ត កណ្តាល បានជួបជុំសមាជិកសមាជិការបស់ខ្លួន រៀបចំពិធីអបអរសាទរខួប៤៦ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារចុះជួយក្រុងសំពៅពូន។ក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិក គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងសំពៅពូន បានលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២យ៉ាងពិតប្រាកដ ដោយមិនអាចប្រកែងបានឡើយ ហើយថ្ងៃ រំដោះ៧មករានេះ បានកើតឡើង ដោយការតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ និងការពលីគ្រប់បែប យ៉ាងរបស់គណបក្សប្រជាជនកម្ពុជា ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែម្តង។ ឯកឧត្តមបណ្ឌិត បានបន្តថា ទិវាជ័យជម្នះ៧មករា ដែលប្រារព្ធធ្វើឡើងនេះ គឺដើម្បីរំលឹកពីគុណតម្លៃ ថ្ងៃ៧មករា ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងមិនអាចបំភ្លេចបានឡើយ មាន៧មករា ទើបកម្ពុជា មានអ្វីៗ គ្រប់បែបយ៉ាងដល់សព្វថ្ងៃនេះ ពិសេសគឺសុខសន្តិភាពតែម្តង ជ័យោថ្ងៃ៧មករា។គួររំលឹកផងដែរថា កាលពី៤៦ឆ្នំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល  គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃមួយនេះ បំបិទមិនឱ្យមានឡើយ ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជានាបច្ចុប្បន្ន៕  ផលិត គង់ រ៉េន

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ចុះបាញ់ថ្នាំសម្លាប់សត្វមូស បង្ការជំងឺគ្រុនឈាម

2025/01/12 10:22:34 am        115
ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់និងណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានអាជ្ញាធរទាំង១៤សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។ជាក់ស្ដែងអាជ្ញាធរតាមមូលដ្ឋានទាំង១៤ខណ្ឌ ដោយមានការណែនាំពីសំណាក់លោកអភិបាលខណ្ឌនីមួយៗ បានឲ្យកម្លាំងសណ្ដាប់ធ្នាប់បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសតាមតំបន់ដែលមានភាពស្មុគស្មាញ មានប្រភពទឹកអាចបង្កបង្កើនសត្វមូសបានក្នុងមូលដ្ឋាន ដើម្បីគិតគូ ពីសុខភាពរបស់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។ប្រជាពលរដ្ឋនៅបានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា៖នៅដើមខែមករានេះចាប់ពីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ បានសហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូលដ្ឋានតាមកម្មវិធី ជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម៕អត្ថបទ៖ កុម្ភៈ

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យចំនួន ១០០ លានរៀល សម្រាប់សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

2025/01/11 05:39:09 pm        406
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមជំនួយការសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ខ្លោងទ្វារវត្ត។នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​នាយករដ្ឋ​មន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ រួមជាមួយនូវការ​ប្រគេនចំណែក​បុណ្យដល់​ព្រះសង្ឃ​គ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការ​ចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តគាំទ្រគណបក្ស​ប្រជាជនកម្ពុជា និងបន្តគាំទ្រអ្នកមានគុណរបស់យើង ​គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន ​និងសម្បូររុងរឿង។ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង​ក្នុងនាមជំនួសមុខប្រគេនចំពោះព្រះសង្ឃ ព្រមទាំងថ្នាក់ដឹក ​មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋ​ទាំងអស់​ បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញ​កុសលរបស់​សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ​ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង​ដល់គុណបុណ្យព្រះរតនត្រ័យ ​និងវត្ថុស័ក្តិសិទ្ធក្នុងលោក ​សូមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕

ឯកឧត្តម ហេង រតនា ៖ សច្ចៈធម៌នៃសន្តិភាព បានបង្ហាញច្បាស់អំពីស្មារតី៧មករា ដ៏រឹងមាំក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប

2025/01/11 05:25:10 pm        435
កណ្តាល៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក បានថ្លែងថា សច្ចៈធម៌នៃសន្តិភាព បានបង្ហាញច្បាស់អំពីស្មារតី៧មករា ដ៏រឹងមាំក្នុងបេះដូងប្រជា ជនកម្ពុជាគ្រប់ៗរូប ហើយគ្មានអនុភាពណា ឬពួកប្រតិកិរិយាណា អាចធ្វើឱ្យរង្គោះរង្គើដល់ “សន្តិភាព ដែលជាបេះដូងថ្លើមប្រម៉ាត់របស់ប្រជាជនកម្ពុជាបានឡើយ”។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាក ប៉ុន្តែការបង្កើតសន្តិភាព គឺពិតជាពិបាកណាស់ ដូច្នេះកាតព្វ កិច្ចចម្បង គឺការពារដាច់ខាតនូវសន្តិភាព ហើយនឹងត្រូវបន្ត ដំណើរវែងឆ្ងាយទៀត ដើម្បីរួមចំណែកកសាងមាតុភូមិជាតិកម្ពុជា ។ការថ្លែងបែបនេះ របស់ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកលើដែក ធ្វើឡើងនៅក្នុងការប្រារព្វរំលឹកខួបអនុស្សាវីរីយ៍លើកទី៤៦នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា( ៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលជាទិវាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ និងជាថ្ងៃ កំណើតទី២របស់ប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា អាជ្ញាធរស្រុក ,កងកម្លាំងទាំងបី, មន្ត្រីរាជការរដ្ឋបាលស្រុកឃុំភូមិ,លោកគ្រូអ្នកគ្រូ, យុវជនស្ម័គ្រចិត្តកាកបាទក្រហម , យុវជន កាយរិទ្ធ,ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋនៃស្រុកលើកដែកចំនួនជិត 900 នាក់ នាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ នៅទី តាំងភូមិកំពង់ ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ការប្រារព្ធខួបទិវាជ័យជម្នះ ៧មករា ឆ្នាំនេះប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលរាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងធ្វើ ដំណើរដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់ តាមគន្លងមាគ៌ាដ៏ល្អប្រពៃនៃមរតកនយោបាយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងជាច្រើន ទៀតជូនជាតិនិងប្រជាជនជាបន្តបន្ទាប់ក្រោមដំបូលនៃផ្ការីកសន្តិភាព ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ។ឯកឧត្តម ហេង រតនា បានថ្លែងថា កម្ពុជាពីមុនដែលគេល្បីថា ជាវាលពិឃាដជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា មានការហ៊ុមព័ទ្ធ និងមានភាពឯកោខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានប្រែក្លាយទៅជាកោះសន្តិភាព មានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ មានការគោរពច្បាប់និងនីតិរដ្ឋ មានយុត្តិធម៌សង្គម មានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយកម្ពុជាបានធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធ និងនិមាបណកម្មតំបន់ ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាពក្នុងគ្រប់កិច្ចការ តំបន់ និងនៅលើឆាកអន្តរជាតិ ប្រកបដោយកិត្យានុភាព និងឧត្តមានុភាព។នៅក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារសេចក្តីថ្លែងការណ៍នយោបាយ ដ៏មានអត្ថន័យយ៉ាងជ្រាល ជ្រៅជាទីបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រធានឧត្តមក្រុមមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាមជនកម្ពុជា ដែលថ្លែងដោយ ឯកឧត្តម ហេង រតនា រួចមក តំណាងអង្គមីទ្ទិងទាំងមូលបានអបអរសាទរ និងសម្តែងនូវការគាំទ្រយ៉ាងពេញ ទំហឹងចំពោះការវាយតម្លៃគ្រប់ ជ្រុង ជ្រោយ អំពីអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រនៃមហាជ័យជំម្នះ៧ មករា ១៩៧៩ និងបណ្តាសមិទ្ធផលនានាចាប់តាំងពីថ្ងៃក្រោយរំដោះ ៧មករា រហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះអង្គមីទ្ទិងទាំងមូលក៏សូមគាំទ្រជាពិសេសនូវចំណុចគន្លឹះទាំង ៦ ដែលសម្តេចប្រធានបានសង្កត់ធ្ងន់នៅថ្ងៃនេះ ។ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន ៧ មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា អង្គមិទ្ទិងទាំង ជិត 900 នាក់ បានប្តេជ្ញាចិត្តដូច តទៅ៖១-ប្តេជ្ញា! ការពារ “សន្តិភាព” ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់កម្ពុជា មិនឱ្យនរណាប៉ះ ពាល់បានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។២-ប្តេជ្ញា៖ ការពាររបបរាជានិ យមអាស្រ័យរដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឲ្យនរណាប៉ះពាល់ដាច់ ខាត។៣-ប្តេជ្ញា គាំទ្រពេញទំហឹងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។៥-ប្តេជ្ញា អនុវត្តនូវកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាឱ្យបានជោគជ័យ។៥-ប្តេជ្ញា ចូល រួមអនុវត្តក្នុងដំណើរការកែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិ បាលស្របតាមអភិក្រម “ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យា បាល និងវះកាត់” ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព។៦-ប្តេជ្ញាបន្តថែរក្សាពង្រឹង និងពង្រីកនូវរាល់សមិទ្ធផលនៃសង្គមជាតិ ដែលសម្រេចបានតាំងពីក្រោយ ថ្ងៃជ័យជម្នះ ៧ មករា ឱ្យបានគង់វង្ស និងកាន់តែរីក ចម្រើនជាលំដាប់។៧.ប្តេជ្ញាដាច់ខាតទប់ស្កាត់ និងកម្ចាត់ចោលក្រុមបដិវត្តន៍ព៌ណ ក្រុមជ្រុលនិយម ដែលមាន បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ៕អត្ថបទ,ភារម្យ

ក្រុមការងារយុវជនប្រចាំតំបន់៦ ទីក្រុងអាឌឺឡែត នៃប្រទេសអូស្ត្រាលី ប្រារព្ធខួបទី៤៦ នៃទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា ១៩៧៩-២០២៥

2025/01/11 04:28:14 pm        358
ពីទីក្រុងអាឌឺឡែត៖ នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩-២០២៥ នាទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ដែលរៀបចំឡើងដោយឯកឧត្តម អិន មាត្រា ក្រុមការងារយុវជនប្រចាំតំបន់៦ ទីក្រុងអាឌឺឡែត នៃប្រទេសអូស្ត្រាលី រួមជាមួយសហគមន៍​ខ្មែរ​នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ព្រមទាំងមានការចូលរួម​អបអរសាទរ​ពីបងប្អូន​ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលីផងដែរ ។

កម្ពុជានឹងនាំយកពន្លាជាតិដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា នៅប្រទេសជប៉ុននាខែមេសាខាងមុខ

2025/01/11 04:19:58 pm        346
ភ្នំពេញ៖ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាសាគី យ៉ូស៊ីហ៊ិសា (TAKASAKI Yoshihisa) ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា ទទួលបន្ទុកប្រទេសកម្ពុជា (Country Manager in Charge of Cambodia) ស្ដីអំពីវឌ្ឍនភាព នៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា (EXPO 2025 OSAKA) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា ប្រទេសជប៉ុន រយៈពេល០៦ខែ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានសសេរឲ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា រួមគ្នាសហការ និងសម្របសម្រួលធ្វើយ៉ាងណាដើម្បីឱ្យដំណើរការរៀបចំពន្លាជាតិកម្ពុជា និងដំណើរប្រតិបត្តិការរបស់ពន្លាជាតិកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ជាពិសេសកិច្ចសម្របសម្រួលផ្នែកពិធីការ និងការងារឡូជីស្ទីកជូនប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួម “ពិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា” នៅថ្ងៃទី១២ ខែមេសា និង “ទិវាជាតិកម្ពុជា” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងអូសាកាខាងមុខនេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល

2025/01/11 03:28:57 pm        379
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗរបស់យុវជនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយទូតអូស្ត្រាលីប្រចាំនៅកម្ពុជា

2025/01/11 02:23:27 pm        425
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធគម្រោងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី ដែលបាននិងបន្តចូលរួមគាំទ្រ​ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំប៉ីស៧០កន្លងមក។ ជាមួយគ្នានេះ ជំនួបក៏បានលើកពីសារៈសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាព ​នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឯកភាពបន្តកិច្ច​សហប្រតិបត្តិការល្អ​លើវិស័យកសិកម្ម ​នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បី​ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី  

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»

2025/01/11 02:11:57 pm        453
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ដោយវត្តមានចូលរួមរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៥០០នាក់។ជាមតិស្វាគមន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានចាត់ទុកព័ត៌មានគឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ប៉ុន្តែយើងជាមន្ត្រីព័ត៌មាន ក៏ត្រូវតែប្រើប្រាស់ ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបាន​ដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់​ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស។ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាង​គំហ៊ុក​នូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ដែលជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច វគ្គបណ្តុះបណ្តាលបានរៀបចំឡើង និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធ​នឹង​ការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មាន​មិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួម​នឹងការចង​ក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការ​រវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននឹង​បង្កើនបាននូវកម្លាំង​សរុប មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារដ៏សកម្មរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន​នៃរដ្ឋបាលខេត្តកណ្តាល លើការផ្សព្វផ្សាយនូវសមិទ្ធផល និងសកម្មភាពជាច្រើនរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គ​បណ្តុះ​បណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយក​ចិត្តទុក​ដាក់ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត​នៅក្នុងការបន្ត​ការងារ​គ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ដែលនេះមានតម្លៃស្មើ​នឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន ៕

ជប៉ុនបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

2025/01/11 01:44:46 pm        343
កម្ពុជា-ជប៉ុន បាននិងកំពុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងបានឆ្លុះបញ្ចាំងដៃគូអភិវឌ្ឍន៍ជាយុទ្ធ- សាស្រ្តដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកិច្ចខិតខំប្រឹងប្រែង លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្តែង ការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន នៅថ្ងៃទី ១០ ខែ មករា ម្សិលមិញនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ, បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូជប៉ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា, និងចំទិសដៅដែលសកម្មភាព ទាំងនេះបានឆ្លុះបញ្ចាំង អំពីតួនាទីប្រទេសជប៉ុនជា “ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត” ដ៏សំខាន់ នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាល និងបានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើង កម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗទៅភាគីមិត្ត ក្នុងការ ផ្តល់ការសិក្សា ដោយមានភាពប្រទាក់ក្រឡាជាមួយគម្រោងអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្តទៀត។នៅក្នុងជំនួបនេះ, ឯកឧត្តម KATO Katsunobu បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការសម្រេចបាននូវវឌ្ឍនភាពលើកិច្ចអភិវឌ្ឍន៍នាពេលកន្លងមក ក្នុងនោះរដ្ឋាភិបាលជប៉ុន ក៏បានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់ ក្នុង កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងបានបង្ហាញនូវការបន្តប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ក្នុងការតម្រឹមអាទិភាពនៃកិច្ចអភិវឌ្ឍន៍របស់ខ្លួន ឱ្យស្របនឹងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM