ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការ​យោគយល់​លើការធ្វើបរិវត្តកម្មឌីជីថល

2025/01/10 11:11:55 am        256
នៅថ្ងៃព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (រ.ល.អ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈ​នៃការយោគយល់​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​តភ្ជាប់​អ៊ិនធឺណិត និងការរៀបចំវគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ជូន​ដល់​មន្រ្តី​រាជ​ការ​ក្រោម​ឱវាទ”​ ដែលមានគោលបំណង ៣ ចម្បងគឺ៖១-ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់​ផ្ទៀង​ផ្ទាត់​ឯកសារ​ដែលចេ​ញ​ដោយ ​រ.ល.អ.ស.។២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង រ.ល.អ.ស.។៣-ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ រ.ល.អ.ស. ឱ្យចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថលចាំបាច់​សម្រាប់​សម្រួល​ដល់​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ទាំងអស់​នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿន​នៃ​ការ​ធ្វើប​រិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃនេះ ក.ប.ទ. បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថ​លូប​នីយ​កម្ម​​ក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័ន ចំនួន ២៤ គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋចំនួន ២៤ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៨ ដែល​ចុះ​អនុស្សរណៈ និងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ធ្លាប់ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ (ASEAN Digital Awards 2024) លើផ្នែកដំណោះស្រាយ​ឌីជីថល​ក្នុង​ផ្ដល់​សេវា​សាធារណៈ​ល្អបំផុតរបស់អាស៊ាន ហើយថ្នាលនេះ ក៏ទទួលបានពិន្ទុខ្ពស់ លំដាប់ទី២ ក្នុងការ​ប្រកួត​ប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំ​នៅ​ក្នុង​វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបាន​ដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើ​ឡើង​តាម​រយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើ​ប្រាស់​ឯក​សារ​ដែល​មាន​ដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕ 

ក្រសួងសុខាភិបាល៖ ករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ បានថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

2025/01/10 09:11:51 am        358
យោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល បានចេញផ្សាយរបាយការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា នៅឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬ ថយ ៥៤%។ «អបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤» ក្នុងរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ (បើធៀបនឹងឆ្នាំ ២០២៣) ៖ ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។ បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាម ដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មើនឹងថយចុះប្រមាណជិត ៤ដងធៀប នឹងចំនួនព្យាករណ៍រាតត្បាត។ ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដើមអាណត្តិទី៧នេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

2025/01/10 09:10:32 am        245
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។៤- ផ្សេងៗ៕

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរយុវតីសិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ

2025/01/09 07:51:59 pm        151
ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូ និងកោតសរសើរ សិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ។សម្ដេចតេជោ បានសរសេរថា ចៅស្រីទោះតាមិនដឹងថាចៅឈ្មោះអ្វី? កូនចៅអ្នកណា?នៅឯណា?តែតាពិត ជាសូមកោតសរសើរដោយស្មោះចំពោះការលើកឡើងនូវបទពិសោធន៍របស់ចៅសម្រាប់ចែករំលែកដល់សិស្សផ្សេងទៀត។សម្ដេចតេជោ មានប្រសាសន៍ថា កត្តាទាំង ៤ ដែលចៅបានលើកឡើងក៏បានផ្តល់បទពិសោធន៍ដល់មនុស្សផ្សេងទៀតក្រៅពីសិស្សរាប់ទាំងតាផងដែរ។សម្ដេចតេជោសង្គត់ធ្ងន់ថា ចំណុចពិសេសមួយគឺវោហារសាស្ត្ររបស់ចៅពិតជាល្អណាស់។ តាគឺអ្នកពូកែនិយាយម្នាក់នៅពេលតាចេញដឹកនាំការតស៊ូរំដោះជាតិនិងដឹកនាំប្រទេស។ សម្រាប់ចៅពូកែនិយាយតាំងពីវ័យក្មេងដែលនេះជាសមត្ថភាពមិនធម្មតារបស់ចៅ។ក្នុងឱកាសនេះ សម្ដេចតេជោ បានជូនពរយុវតីរូបនេះ មានសុខភាពល្អបន្តរៀនសូត្របានល្អក្រោមម្លប់សន្តិភាព៕

​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

2025/01/09 07:08:25 pm        375
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន៕អត្ថបទ៖ កុម្ភៈ

ឯកឧត្តម កែវ រ៉េមី រំលឹកដល់មន្ត្រីពន្ធនាគារមិនត្រូវប្រព្រឹត្តិសកម្មភាពរំលោភសិទ្ធិអ្នកជាប់ឃុំ

2025/01/09 07:03:07 pm        233
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរំលឹកទៅដល់មន្ត្រីពន្ធនាគារទាំងអស់ មិនត្រូវប្រព្រឹត្តិសកម្មភាពអ្វីមួយ ដែលមានស្ថានភាពជាការរំលោភបំពានសិទ្ធិ របស់អ្នកជាប់ពន្ធនាគារនោះទេ ។ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ។ ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់មួយទៀត ដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្ដង ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនទុកនណារម្នាក់ចោលឡើយ ពោលទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នា ក្នុងការទទួលបានសេវាសង្គមផ្សេងៗ ។ ជាមួយនេះ ឯកឧត្តម កែវ រ៉េមី ក៏បានរំលឹកដល់មន្ត្រីនៅពន្ធនាគារ និងមណ្ឌលកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ នៅក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវជៀសវាងដាច់ខាត នូវការប្រព្រឹត្តិ ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឲ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អ ដែលជាផ្នែកមួយនៃការកសាង និងអភិវឌ្ឍជាតិ ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការងារមួយចំនួន ក្នុងការរួមចំណែក ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងពន្ធនាគារ ជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួង គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅក្នុងតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានរួចចំណែកក្នុងការដោះស្រាយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ ។  ជាមួយនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការផ្ដល់សេវាសុខាភិបាលដល់ជនជាប់ឃុំទូទាំងប្រទេស ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យចូលរួមកាន់តែសកម្ម ក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ដល់ជនជាប់ឃុំទាំងអស់ ៕អត្ថបទ បាន សុខរិទ្ធិ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់ប្លាស្ទិក ចាំបាច់ត្រូវចាប់ផ្តើមទាំងអស់គ្នា ដើម្បីសោភ័ណភាពផ្ទះយើងស្អាត ការរស់នៅប្រកបដោយចីរភាព

2025/01/09 04:03:55 pm        89
ភ្នំពេញ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស អាជ្ញាធរមូលដ្ឋាន ឃុំតាំងក្រសាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យតាំងក្រសាំង និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាច្រើននាក់ បានចុះអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។  ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងលើកទឹកចិត្តឱ្យបន្តការចូលរួមសាមគ្គីភាព ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន វត្តអារាមនិងនៅតាមមូលដ្ឋាននានា សំដៅលើកកម្ពស់សោភ័ណភាព បង្កើនខ្យល់បរិយាកាសល្អ ការរស់នៅស្អាត មានអនាម័យ មានបរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងបរិយាកាស គឺជាសរសរស្តមមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋចូលរួមកាន់តែប្រសើរក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថួការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពីព្រោះសំរាម និងសំណល់ប្លាស្ទិកនេះ ប្រសិនបើមិនមានការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់វានោះទេ វាបង្កផលប៉ះពាល់ លើបរិស្ថាននិងការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។ «ប្លាស្ទិកប្រើហើយមិនងាយរលាយ ខ្លះដល់រាប់រយឆ្នាំ និងអាចរាប់ពាន់ឆ្នាំទើបរលាយ។ សារធាតុប្លាស្ទិកបានបំបែកជាភាល្អិតៗ ប៉ះពាល់ទឹក ប៉ះពាល់ដី ប៉ះពាល់ដល់ខ្យល់អាកាសប្រសិនបើយើងដុតវា ហើយវាបានចូលទៅក្នុងខ្លួនមនុស្សតាមរយៈការប្រើប្រាស់ ការបរិភោគអាហារដែលវេចខ្ចប់ និងទុកដាក់ជាមួយរបស់ប្រើប្រាស់ប្លាស្ទិកជាដើម។» ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែម។ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកាន់តែប្រសើរថែមទៀត គឺយើងបន្តចូលរួមយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ ព្រមទាំងចូលរួមប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិក សម្រាប់វេចខ្ចប់អាហារ ដូចជាការប្រើប្រាស់ចានស្រាក់ជាដើម ប្រើដបទឹកផ្ទាល់ខ្លួន កុំបោះសំរាមផ្តេសផ្តាស ពាសវាលពាសកាល កុំដុតសំរាម សម្ភារប្លាស្ទិក សម្ភារកសិកម្ម ក្នុងទីលំហជាដើម ជាពិសេសការដុតគល់កញ្ជ្រាំង ទប់ស្កាត់ភ្លើងឆេះព្រៃ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងជួយឱ្យទីក្រុង ទីប្រជុំជន និងមូលដ្ឋានស្អាត ទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគិនថ្មីៗបន្ថែមទៀត។សូមបញ្ចាក់ថាថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលមូលដ្ឋានស្រុកទឹកផុស និងអាជ្ញាធរនិងប្រជាពលរដ្ឋ បានចូលរួមជំរុញឱ្យយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងភូមិសាស្រ្តទឹកផុសនាថ្ងៃនេះ បានធ្វើការរើស ប្រមូល ទុកដាក់សំរាម សំណល់ប្លាស្ទិក បានចំនួណជិត១០០គីឡូក្រាម។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារលើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករានេះ

2025/01/09 04:00:27 pm        144
ភ្នំពេញ៖ដើម្បីឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២ ឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសម្របតាមគោលការណ៍ដែលមានចែង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រធាន និងអនុប្រធាន នៃអនុគណៈកម្មនីមួយៗ។ អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូលបន្ថែមទៅលើការងារជារួមរួមមាន៖ ១)ការរៀបចំបែងចែកបន្ទប់សម្រាប់បេក្ខជន និងក្រុមការងារនៅក្នុងមណ្ឌលប្រឡង ២)ការរៀបចំក្រុមការងារនៃអនុគណៈកម្មការ ៣)ការរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការប្រឡង និង ៤)ការរៀបចំត្រៀមសម្រាប់ការប្រឡងប្រជែងចុងក្រោយនៅដំណាក់កាលទី៣ លើវិញ្ញាសាសួរផ្ទាល់មាត់។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងសំណូមពរឱ្យប្រធាន និងអនុប្រធាន នៃអនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដឹកនាំរៀបចំក្រុមការងារទៅតាមបែបផែនការងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឱ្យការអនុវត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្របតាមគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព”។

ពលរដ្ឋរីករាយប្រមូលផលត្រី ខណៈទិន្នផលត្រីឆ្នាំនេះកើនឡើង១០%បើធៀបនឹងឆ្នាំមុនៗ

2025/01/09 03:57:47 pm        506
ប្រជានេសាទបង្ហាញទឹកមុខសប្បាយរីករាយប្រមូលផលត្រីប្រហុក ខណៈ​ទិន្នផល​ត្រី​ក្នុង​ឆ្នាំ​នេះ​កើន​ឡើង​ចំនួន​ប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមការបញ្ជាក់របស់ ឯឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាស​ចុះ​ទស្សន​កិច្ច​ពិនិត្យ​ទីតាំង​ដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ផលនេសាទឆ្នាំនេះ មានកំណើនយ៉ាង​ច្រើន​សន្ទឹក​សន្ធាប់ ​ហើយផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំ គឺមានការកើនឡើងប្រមាណ ១០%។ ឯកឧត្តម​រដ្ឋមន្រ្ដី បានបញ្ជាក់ថា លទ្ធផលនេះមិនមែនកើតដោយចៃដន្យទេ គឺបានពីការ​ដឹកនាំ​ដាក់​ចេញ​នូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រម​ទាំងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍​នេសាទ និង សាធារណជនផងដែរ។ចំណែកប្រជាពលរដ្ឋដែលមកពីតំបន់ខុសៗគ្នា ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំងជាដើម ក្នុង​គោលបំណងមកទិញត្រី ដើម្បីធ្វើប្រហុក ផ្អក បានលើកឡើងថា ត្រីឆ្នាំនេះពិត​ជាច្រើ​ន​ហើយ​ធំ​ធាត់​ល្អ ប៉ុន្តែតម្លៃឆ្នាំនេះគឺល្អជាងឆ្នាំកន្លងទៅ ទៅតាមប្រភេទទំហំត្រីតូច ធំ។ ក្រុមប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ស្រដៀងគ្នាទៀតថា ជាមធ្យមក្នុងរដូវត្រីម្តងៗ តែងតែមកទិញត្រីចំនួន ពី ១០០ ទៅ​២០០​គីឡូ តាមលទ្ធភាពជាក់ស្តែង ដើម្បីយកទៅធ្វើប្រហុកសម្រាប់ទុកហូបផង និងលក់ផង។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់របស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ស្ថិតក្នុងភូមិតាពៅ ឃុំ​កោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងថ្ងៃនេះ ក៏មានការចូលរួមដំណើរជាមួយ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​ចិន ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុង​គោល​បំណង​ ដើម្បីសង្កេតមើលការបម្លាស់ទីរបស់ត្រីក្នុងរដូវសម្បូរត្រី និងស្វែងយល់​បន្ថែម​ពី​តួនាទី​ដ៏​សំខាន់របស់អនុវិស័យជលផល លើការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ជីវភាព​រស់នៅ និងបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចនេះដែរ ក៏បាន​ពិនិត្យ​មើលលើស្ថានភាពបច្ចុប្បន្ន នៃជលផលទឹកសាប និងកត្តាផ្សេងៗ ដែលប៉ះពាល់ដល់និរន្តរ ភាព​នៃអនុវិស័យជលផល រួមមានការប្រែប្រួលអាកាសធាតុ ផ្នែកជលសាស្ត្រ ការសិក្សាពីមនុស្ស ការ​នេសាទហួសប្រមាណ ព្រមទាំងទំនាក់ទំនងគ្នានៃកត្តាទាំងអស់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា អញ្ជើញទៅប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក

2025/01/09 03:54:19 pm        260
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៥នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក នង គន្ធាវី បានដឹកនាំក្រុមប្រតិភូ ទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ខាងមុខនេះ។ ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក រដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក និងធ្វើការជួបជុំគ្នាប្រារព្ធខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០២៥។ ដោយពិធីនេះក្រុមការងារធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦រៀងមក។ លោកឱ្យដឹងថានេះ ក៏ជាពេលវលាមួយផងដែរ ដើម្បីសមាជិកសមាជិកាទាំងពីររដ្ឋនេះបានជួបជុំគ្នានៅក្នុងឱកាទិវា៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មិនថាតែនៅក្នុងប្រទេស នៅក្រៅប្រទេសនោះទេ ពួកគាត់សុទ្ធតែបានរួចរស់មានជីវិត នៅ៧មករា១៩៧៩ ដែលជាថ្ងៃរំដោះពីប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពទាំងអស់ គ្រប់បែបយ៉ាងឡើងវិញ និងបានកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។លោក នង គន្ធាវី បន្តថា៧មករា គឺជាគុណបំណាច់ ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។សូមបញ្ជាក់ថា កម្មវិធីជួបជុំ សំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសកម្មជន យុវជន និងសមាជិក សមាជិកា ដើម្បីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា២០២៥ និងប្រារព្ធធ្វើឡើងនៅថ្ងៃ ទី១១ខែមករា ឆ្នាំ២០២៥ខាងមុខ នេះ នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយក្រុមការងា អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ក្រៅប្រទេស៕អត្ថបទៈ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM