ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តម កែប ជុតិមា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុត កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់

2025/01/09 12:41:52 pm        182
គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។ក្រៅពីការសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏នឹងពិនិត្យមើលពីស្ថានភាពបង្គោលព្រំដែន វឌ្ឍនភាពនៅព្រំដែន និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងវិស្វកម្ម និងប្រជាពលរដ្ឋ នៅទីនោះ ឯកឧត្តម កែប ជុតិមា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់។ ការកសាងផ្លូវក្រវាត់ព្រំដែនគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។ ឯកឧត្តមគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា មានប្រសាសន៍ថា ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧ គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រ ក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនមានប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។ប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា មានគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស ត្រីខ១៥កេស ថ្នាំពេទ្យ២៥ ប្រអប់ គុយទាវ និងមីសួ៣០កេស ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕

សកម្មជនបក្សប្រឆាំងភូមិគ្រាំងគរ និងជ្រៃត្នោត គោរពស្នើសម្តេចតេជោសុំចូលរួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជា

2025/01/09 12:16:24 pm        152
ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើដែលតែងតែញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ ចង់បំផ្លាញនូវសន្តិភាពដ៏សុខសាន្តដែលបាននិងកំពុងកើតមាននៅសព្វថ្ងៃពីក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស សកម្មជនគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងភូមិជ្រៃត្នោត ស្រុកត្រាំកក់ នៃខេត្តតាកែវបានប្រកាសផ្តាច់ខ្លួនពីគណបក្សរបស់ខ្លួន ដោយគោរពស្នើសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។នេះជាសកម្មភាពដែលគេតែងតែមើលឃើញស្ទើរជារៀងរាល់ថ្ងៃដែលមានបងប្អូនមកពីគណបក្សប្រឆាំង ជាពិសេសបេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួនហើយក៏បានប្រកាសផ្តាច់ខ្លួនចេញមករួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះពួកគាត់កាន់តែមើលឃើញច្បាស់អំពីសារធាតុពិត សារធាតុពិសពុលរបស់គណបក្សខ្លួនដែលមានមេក្លោងក្រុមជ្រុលនិយម ក្បត់ជាតិ៣ជំនាន់នៅក្រៅស្រុកតែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈដែលប្រទេសនិងប្រជាជនកម្ពុជាបាននិងកំពុងទទួលនូវនូវមនុញ្ញផល ពីសុខសន្តិភាព។ដោយខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)ទើបកន្លងផុតទៅរយៈពេល២ថ្ងៃនោះ សកម្មជនមកពីគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងជ្រៃត្នោត ស្រុកត្រាំកក់ ដែលគោរពស្នើសម្តេចអគ្គមហាសេនាតីតេជោ ប្រធានគណបក្ស ប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញទាំងចំនួន១៧រូបសុទ្ធតែយល់ឃើញដូចគ្នាថា ថ្ងៃ៧មករា បានធ្វើឱ្យយើងរស់រានមានជីវិតឡើងវិញ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ពោល បើគ្មានថ្ងៃ៧មករា គឺយើងមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ។គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះបាននិងកំពុងកើត មានអស់រយៈពេលជាច្រើនខែមកហើយៗសកម្មជន បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនដែល ប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំងនិងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ មិនមែនជាការបង្ខិតបង្ខំឡើយហើយពួកគាត់ក៏បានប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវកម្ម៕ អត្ថបទ៖ មុត សុទ្ធ

កម្ពុជាពិភាក្សាលើការងារហិរញ្ញវត្ថុបៃតង សម្រាប់រៀបចំគោលនយោបាយ និងយន្តការកៀរគរហិរញ្ញវត្ថុ

2025/01/09 12:07:58 pm        145
ធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំពិភាក្សាជាអន្តរក្រសួង លើការងារហិរញ្ញវត្ថុបៃតង សម្រាប់​ជាមូលដ្ឋានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និង​ជំរុញសកម្មភាពនៃការវិនិយោគបៃតងនៅកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំ បើកកិច្ចពិភាក្សា របស់ក្រុមការងារហិរញ្ញវត្ថុបៃតង​អន្តរ​ក្រសួង ដឹកនាំដោយធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួម រៀបចំគោលនយោបាយយុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតង។ កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែន​ការ​សកម្មភាព និងគំនិត ផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងជាការប្រមូលធាតុចូលបន្ថែម លើ​ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព របស់ប្រទេសកម្ពុជា លើប្រព័ន្ធ​វដ្តករ​សាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារ និងភារកិច្ច​របស់​ក្រុម​ការងារ ហិរញ្ញវត្ថុបៃតងអន្តរក្រសួង និងពិភាក្សា​អំពីការ​កំណត់ការងារអាទិភាព និង​ទិសដៅ​ការងារដែលត្រូវអនុវត្តបន្តនាពេលអនាគត។បន្ថែមពីនេះ យន្តការអន្តរក្រសួងនេះក៏ផ្តល់ឱកាសឱ្យសមាជិកនីមួយៗ អាចចែករំលែកព័ត៌មាន និងចំណេះដឹង ពាក់ព័ន្ធក្នុង ការងារទប់ទល់ការបែ្រប្រួលអាកាសធាតុ ដែលជាគោលដៅសកល ក៏ដូចជាគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ពិភាក្សាលើការងារហិរញ្ញវត្ថុបៃតងនេះ ធនាគារជាតិនៃកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការជំរុញការកៀរគរប្រភពទុន សំដៅគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងមានកម្រិតកាបូនទាប៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថល ជាមូលដ្ឋានសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម

2025/01/09 12:02:23 pm        308
វិស័យឯកជននៅក្នុងឆ្នាំ២០២៥ នេះ នឹងចាប់ផ្តើមពង្រឹកចំណេះដឹង និង​ការ​ចាប់​យក​បច្ចេក​វិទ្យាឌីជីថល សម្រាប់ការផ្លាស់ប្ដូរ រចនាសម្ព័ន្ធ ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់​ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។លោក នៅ វាសនា អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងជាប្រធានគ្រប់គ្រង ViHAT កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យា និង​ការ​ប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងការទំនាក់ទំនងនេះថា បច្ចេក​វិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅលើសកលលោក ស្របពេលនៃការរីកចម្រើននេះ កន្លង​មកកម្ពុជាក៏បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ ដែលយុទ្ធសាស្រ្ត នេះគឺជាការតម្រង់ទិសការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាម​រយៈ​ការ​ពង្រឹងពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការប្រកួតប្រជែង។លោក​បន្តថា ជុំវិញបច្ចេកវិទ្យានេះ វិស័យឯកជនបានកំពុងពង្រីកខ្លួនការចាប់យកបច្ចេកវិទ្យា ​ជា​ពិសេស​ការចាប់យក ប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Social media) ដែលជាប្រព័ន្ធពេញនិយមមួយ ក្នុង​ការទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម អាជីវកម្មរបស់ខ្លួន ប៉ុន្តែការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់នៅឡើយ គឺទាមទារឱ្យសហគ្រិនត្រូវកាស្វែងយល់បន្ថែម និង​ចាប់យកប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗជាច្រើន ដូចជាការគ្រប់គ្រងលើផ្នែកអាជីវកម្ម និងហិរញ្ញ​វត្ថុ​ជា​ដើម​ ដើម្បីឈានទៅការធ្វើអាជីវកម្មឱ្យកាន់ តែរីកចម្រើន។ ទាក់ទិនបច្ចេកវិទ្យានេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅ​ក្នុង​ឆ្នាំ២០២៥ នេះ ជាទិសដៅរបស់សមាគម គឺមានផែនការជួយពង្រឹង និងពង្រីកចំ​ណេះដឹង​ដល់​សហគ្រិន លើផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់បាន ស្វែងយកបន្ថែម និងការ​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថលសម្រាប់ការធ្វើអាជីវកម្ម តាមរយៈការផ្សព្វផ្សាយការស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើ​យ៉ាង​ណា​ឱ្យសហគ្រិននៅកម្ពុជា អាចឈានថ្ពក់ចាប់ដៃគូពាណិជ្ជកម្ម និងការផ្គត់ផ្គង់​ផលិត​ផល​ចូល​ទីផ្សារឱ្យ​បានច្រើន។ជុំវិញវិស័យបច្ចេកវិទ្យានេះ, តាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ និងចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០ និងការត្រៀមខ្លួនឆ្លើយ តប ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និង​ទាញ​យក​សក្តានុពល​នៃ​បរិវត្តកម្មឌីជីថល។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថល​កម្ពុជា ២០២១-២០៣៥ ត្រូវបានគិតគូរ និងរៀបចំឡើង ដោយផ្អែកទៅលើតម្រូវការជាក់ស្តែង សក្តា​នុពល ធនធាន និង សមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និងទាំង​នៅ​ក្នុង​វិស័យ​ឯកជន សម្រាប់ការតម្រង់ទិសការអភិវឌ្ឍ និងដំណើរនបរិវត្តកម្ម ឌីជីថលនៅកម្ពុជា។ បរិវត្ត​កម្ម​ឌីជីថល នឹងនាំមកនូវបច្ច័យវិជ្ជមានដ៏សន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ពោលគឺជាចន្ទល់ កំណើន​ថ្មី ដែលមានភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធនាពេលអនាគតផង ហើយក៏​ជា​ចលករក្នុងការជំរុញក្បាលម៉ាស៊ីន កំណើនសេដ្ឋកិច្ចដែលមានស្រាប់ផង៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ៖ «ការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»

2025/01/09 11:48:34 am        400
ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានលើកឡើងថាដោយដាក់ជាចម្ងល់ ទៅកាន់កាន់អ្នកនយោបាយល្ងីល្ងើមួយចំនួនថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ ទំលាក់កំហុសមកលើថ្នាក់ដឹកនាំ ពាក់ព័ន្ធការបាញ់សម្លាប់លោក លឹម គីមយ៉ា? ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចោទប្រកាន់មួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ពាក់ពន្ធ័នឹង អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ ។ឯកឧត្តម ទេរដ្ឋមន្ត្រីគី តិច បានរៀរាប់ខ្លឹមសារថា៖ នៅថ្ងៃទី៧-១-២០២៥ លោក លឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ។ ក្នុងឋានៈជាជនជាតិខ្មែរតែមួយ ខ្ញុំសុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។ ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ ? ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។សូមរំលឹកថា អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីត្រូវបានឃ្មាន់កាំភ្លើងជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្តBowonniwet Vihara ក្នុង សង្កាត់ Phra Nakhonនៃទីក្រុងបាងកក។ សមត្ថកិច្ចបានឲ្យដឹងថា វីដេអូកាមេរ៉ាកន្លែងកើតហេតុ បានបង្ហាញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា Wave 100 ពណ៌ក្រហម ពាក់ស្លាកលេខ 845 ពាក់មួកសុវត្ថិភាព ខោខូវប៊យវែង និងអាវដៃខ្លី ពណ៌ប្រផេះ មានកាបូបដោយក្នុងនោះ មាន កាំភ្លើង មួយ ដើម លាក់ ទុក ក្នុង កាបូប។ ប៉ូលិសបានឲ្យដឹងបន្ថែមថា លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិ បារាំង បាន ធ្វើ ដំណើរ ទៅ ទីក្រុង បាងកក តាម រថយន្ត ក្រុង ពី ខេត្ត សៀមរាប ប្រទេស កម្ពុជា ទៅកាន់ប្រទេសថៃ ជាមួយ ភរិយាជនជាតិ បារាំង និង ពូជាជនជាតិ ខ្មែរ។ការបាញ់ប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីពួកគេមកដល់កន្លែងកើតហេតុ។ ឃាតក រ បានជិះ ម៉ូតូ ចត ហើយ ចុះ ទៅ បាញ់ បណ្តាលអោយលោក លឹម គីមយ៉ា ស្លាប់នៅភ្លាមនៅកន្លែងកើតហេតុ៕ សូដាវណ្ណ

ក្រសួងទេសចរណ៍៖ តួលេខបឋម កម្ពុជាឆ្នាំ២០២៤ មានទេសចរអន្តរជាតិមកទស្សនា ៦លាន៧សែននាក់

2025/01/09 11:38:18 am        314
អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ​៦​លាន​៧​សែន​នាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺ​បាន​កើត​ឡើង​ដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាម​ញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។លោក​ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​BT​V​ថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍ មកពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិច និងបណ្តា​ប្រទេស​នានា​ទៀត​នៅ​ប៉ែកខាងអឺរ៉ុប។លោកជំទាវ ហ៊ុន ដានី បន្តថា កំណើនភ្ញៀវទេសចរអន្តរជាតិ និងអ្នក​វិនិយោគ​ទុន​អន្តរជាតិ​មក​កម្ពុជា ក្នុងឆ្នាំ២០២៤នេះ គឺបានកើតឡើងដោយសារ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ បូករួម​នឹង​កត្តា​សុខ​សន្តិភាព ការចាប់ផ្តើមមានសមិទ្ធិផលព្រលានយន្តហោះថ្មីៗ ការសម្រួលការធ្វើដំណើរ ការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់ ការផ្សព្វផ្សាយ ការពង្រឹងគុណភាពផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការផ្តល់​ភាព​កក់​ក្តៅល្អជូនភ្ញៀវទេសចរអន្តរជាតិជាដើម។លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាពជាច្រើន ក្នុងគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសច​រអ​ន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​៧​លាន​នាក់ ខណៈនៅក្នុងឆ្នាំ២០២៥នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​បញ្ចុះ​តម្លៃ​ថ្លៃ​ធ្វើ​ទិដ្ឋាការអេឡិចត្រូនិច eVISA ប្រភេទ E និងT ជូនភ្ញៀវអន្តរជាតិមកស្នាក់នៅកម្ពុជាយូរថ្ងៃ ក៏​ដូចការជំរុញតភ្ជាប់គោលដៅទេសចរណ៍កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និងការជំរុញ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅកម្ពុជាជាដើម។សូមបញ្ជាក់ថា គ្រប់ផែនការសកម្មភាព​ជា​យុទ្ធសាស្ត្រស​ម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥នេះ គឺមានគោលដៅសំខាន់ ចង់​ទាក់​ទាញ​ទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជានៅគ្រប់ខែ និងគ្រប់រដូវកាល ហើយនឹងមិន​មាន​ទៀត​ទេ រដូវភ្ញៀវតិច Low season ពោលគឺមានតែរដូវGreen season៕ អត្ថបទ ស៊ុម សុខជា

ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ

2025/01/09 11:23:16 am        159
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង"កុលាបប៉ៃលិន" និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិក​ជន​ទស្សនា​រយៈពេ​ល​៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅ​សាល​សន្និសីទចតុម្មុខ។លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍​វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជន​ទស្សនា​​ឲ្យ​កាន់​តែ​អធិក​អធម​។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញ​បាន​គាស់​រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំ​ដល់​មន្ត្រី​ជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើង​នៅ​ទម្រង់​សិល្បៈ​ដែល​មិន​សូវ​មាន​សកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់​នូវ​អ្វី​ទៅ​ដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជា​ពិសេស​យុវជន​ចូល​រួម​គាំទ្រ​ក្នុង​ការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចិត្ត​ដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយ​ការ​បង្កើត​ស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជន​ណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់​គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិន​បារម្ភ​ពី​ការ​ទទួល​រង​នូវ​ឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើ​ការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន»

2025/01/09 09:00:21 am        172
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ​២០២៥ បានអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និង​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​គ្រប់​គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត។ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្សបន្តវេន និងបង្កលក្ខណៈ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​អ្នក​ជំនាញ​ទាំង​អស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីក​សេវា​សុខ​ភាព​សាធារណៈឱ្យកាន់តែល្អប្រសើរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និង​គ្រប់​គ្រង​មន្ទីរ​ពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការ​គ្នាចាប់​ពីកម្រិត​ថ្នាក់​ដឹកនាំ​រហូតដ​ល់​មន្ត្រី​រាជ​ការ និងបុគ្គលិកគ្រប់ឋានានុក្រម។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់​ដឹកនាំ​មន្ទី​រ​ពេទ្យ​ទាំង​អស់​ខិតខំសាមគ្គីគ្នា បន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើក​កម្ពស់​ការ​ធ្វើ​នវានុវត្តន៍​បច្ចេក​ទេស​ព្យាបាលឲ្យកាន់តែសម្បូរបែប ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និង​ជឿ​ជាក់​មក​លើ​សេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត៕ អត្ថបទ រដ្ឋា

ក្រុមហ៊ុន Evercore Asia កោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

2025/01/08 09:06:43 pm        89
ភ្នំពេញ ÷ នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕

នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ទៅប្រទេសថៃវិញ បន្ទាប់ពីបញ្ចប់នីតិវិធី

2025/01/08 08:40:16 pm        250
ភ្នំពេញ ៖ នគរបាលកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លឹម គឹមយ៉ា ឱ្យនគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាឃាត់ខ្លួនជនសង្ស័យបាននៅខេត្តបាត់ដំបង និងបញ្ចប់នីតិវិធីរួចរាល់។​អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧ និង៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបន្ថែមថា ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបញ្ជាក់ថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM