កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅក្បែរដងទន្លេសាបក្នុងស្រុកពញាឮទទួលបានចំណូលបន្ថែមពីរបរកាត់ក្បាលត្រីក្នុងរដូវត្រីប្រហុកនេះ

2025/01/10 12:01:00 pm        253
ក្នុងរដូវត្រីត្រូវសម្រាប់ធ្វើប្រហុក និងផ្អកម្តងៗ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេសាប ពិសេសនៅតំបន់ស្រុកពញាឮ ខេត្តកណ្តាល តែងតែឆ្លៀតពេលក្រៅពីការងារលក់ដូរ និង​ធ្វើ​ស្រែច​ម្ការ​ជាដើម ដើម្បីទៅស៊ីឈ្នួលកាត់ក្បាលត្រី ដោយក្នុងមួយ​ថ្ងៃ​ជា​មធ្យម​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​ពី ៤ទៅ៥ម៉ឺនរៀល ក្នុងមួយនាក់។ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលកំពុងមមាញឹកក្នុងការងារស៊ីឈ្នួលកាត់ក្បាលត្រី ស្ថិត​នៅ​ភូមិ​តាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជា​រៀង​រាល់​រដូវ​នេសាទត្រី តែងតែនាំគ្នាមកប្រកបរបរនេះ ក្រៅពីទំនេរពីការងារផ្សេងៗ ទៅរក​ប្រាក់​ចំណូលបន្ថែម​ដើម្បីផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ បានឲ្យដឹងថា ការស៊ីឈ្នួលកាត់ក្បាលត្រីនេះ គិត​ថ្លៃចន្លោះពី ៥០០រៀល ទៅ ១,០០០រៀល ក្នុងមួយគីឡូ ទៅតាមប្រភេទត្រីតូច ត្រីធំ។ សម្រាប់​កុមារ​ម្នាក់ៗ អាចកាត់បានចន្លោះពី១០ ទៅ២០គីឡូក្រាម។ ចំណែកឯមនុស្សពេញវ័យ និង​ចាស់​ៗ អាចកាត់បានចន្លោះពី៤០ ៥០ ឬទៅ៧០គីឡូក្រាមក្នុងមួយថ្ងៃ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រី​សម្រាប់​ធ្វើប្រហុក និងផ្អក ដែលចាប់ផ្តើមត្រូវម្តងទៀត ចាប់ផ្តើមពីថ្ងៃទី២ រហូតត្រឹមថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២៥នេះ។ ដូច្នេះប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អាចរួសរាន់ទៅទិញត្រីបានតាមពេលវេលា និងទីកន្លែងដែលបានជំរាបជូន។បើតាម ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងចំនួនប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុន។ ឯកឧត្តម បានបន្តថា លទ្ធផលនេះ មិនមែនកើតដោយចៃដន្យទេ គឺបានពី​ការដឹកនាំ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​គ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រមទាំង​ការ​ចូល​រួម​អនុវ​ត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និង​សាធារណជ​ន បានចូលរួមសហការ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកប​ដោយ​ភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើន នៃការនាំចេញ​ក្នុងឆ្នាំ២០២៤

2025/01/10 11:52:36 am        176
ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ២៦ ពាន់​លានដុល្លារអាមេរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បាន​គាំទ្រ​ដល់​កំណើន នៃ​ការ​នាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តកំណើនខ្ពស់ ជាង ៥០ ភាគរយ បើធៀបនិងឆ្នាំ ២០២៣។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជក​ម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ, ចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ ២០២៥ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៤ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ១០ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយ, ធញ្ញជាតិ ជិត ២ ពាន់លានដុល្លារ កើន ១១ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ១ ៥០០ លានដុល្លារ កើនជិត ៦៤ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២ ពាន់លានដុល្លារ កើនជាង ២០ ភាគរយ, ស្បែកជើង ស្រោមជើង ជិត ១ ៧០០ លានដុល្លារ កើន ២០ ភាគរយ, គ្រឿងសង្ហារឹម ជាង ១ ១០០ លានដុល្លារ កើន ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទទំនិញ ផ្សេងៗជាច្រើនទៀត បានបន្តកើនឡើងគួកត់សម្គាល់ផងដែរ។ដោយឡែកប្រភេទំនិញដែលកើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ ២០២៤ រួមមាន៖ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនជិត ៦៤ ភាគរយ, អំបិល ស្ពាន ដី ថ្ម និងម្នាងសិលា កើនឡើងជាង ១៣៣ ភាគរយ, វត្ថុធ្វើពីដែក ឬដែកថែប ជាង ៧១ ភាគរយ និងស្ពាន់ និងវត្ថុធ្វើ ពីស្ពាន កើន ៦៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល យកចិត្តទុកដាក់លើការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

2025/01/10 11:33:17 am        185
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឱ្យរដ្ឋបាលខេត្តកណ្តាល បន្តយកចិត្តទុកដាក់ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រ ចាំបាច់នានា ដល់អង្គភាពប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ថ្ងៃទី៩ មករា ម្សិលមិញនេះ ក្នុងនោះពាក់ព័ន្ធការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើដល់រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនរួមមាន៖ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក និងមន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបាន រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្ត និង ផ្តល់ការគាំទ្រដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ក្រុង-ស្រុក និងយន្តការច្រកចេញ-ចូលតែមួយរបស់ឃុំ-សង្កាត់។ក្រៅពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមឱ្យបន្តផ្តោតការយកចិត្តទុកដាក់បន្ថែម ដើម្បីធានាការផ្តល់សេវាជូនប្រជាពល- រដ្ឋកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យ ព្រមទាំងត្រៀមរៀបចំខ្លួន និងចាប់ផ្តើមគិតគូរអំពីការពង្រីកការផ្តល់សេវា រដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមទិសដៅដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល និងសមស្របតាមការរីកចម្រើនរបស់ សង្គមជាតិ, ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចំណេញពេល និងថវិកា ព្រមទាំងកាត់បន្ថយនូវបែបបទស្មុគស្មាញ ដែលមិនចាំបាច់ ។ ចំណែកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ស្នើសុំឱ្យរដ្ឋបាលខេត្ត បន្តយកចិត្ត ទុកដាក់លើកិច្ចការមួយចំនួនមាន៖ ចូលរួមសហការជិតស្និទ្ធ និងផ្តល់ការគាំទ្រចាំបាច់នានា ដល់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និងអាករ, និងចំណូលមិនមែនសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព និងការ ទទួលខុសត្រូវខ្ពស់។ រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងអនុវត្តថវិកាកម្មវិធី ដើម្បីធានាថា កម្មវិធី និងផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់រដ្ឋបាលតាមថ្នាក់នីមួយៗ។ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ, ការធ្វើបណ្ណកម្មសិទ្ធ និងការពង្រឹងប្រសិទ្ធភាពក្នុងការ គ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបានល្អ។ លើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យ- ភាព៕ អត្ថបទ៖ សុន រ៉ាឌី

គ.ស.ហ. បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្ត និងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃ IDP នៅចុងអាណត្តិ

2025/01/10 11:24:44 am        191
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ក្នុងឆ្នាំ២០២១-២០២៣, ការអនុវត្តវិធានការដែលនៅសេសសល់, និងការត្រៀម រៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣ នៅថ្ងៃម្សិលមិញនេះ ឯកឧត្តមបានជូនអង្គប្រជុំអំពីការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលបានអនុវត្តក្នុងឆ្នាំ ២០២១-២០២៣ កន្លងមក ក្រោមការដឹកនាំសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានគូសរំលេចពីចំណុចសំខាន់ៗមួយចំនួនរួមមាន សាវតារនៃការ រៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលផ្ដោត លើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម, ឧស្សាហកម្មអតិពលកម្ម ឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេច បាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ ព្រមទាំងខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣។ទាក់ទិន IDP នេះដែរ, ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខា ធិការដ្ឋាន IDP នៃក.អ.ក. ក៏បានធ្វើបទបង្ហាញសង្ខេប ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ ២០២១-២០២៣ រួមមានចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១. វដ្ដនៃការជំរុញការអនុវត្ត IDP និងការរៀបចំរបាយការណ៍ វឌ្ឍនភាព, ទី២. រចនាសម្ព័ន្ធនៃរបាយការណ៍, ទី៣. វិធីសាស្ត្រនៃការតាមដានការអនុវត្តគោលនយោបាយ IDP, ទី៤. ការតាមដាន សមិទ្ធកម្ម, ទី៥. បញ្ហាប្រឈម និងហានិភ័យ និង ទី៦.សេចក្តីសន្និដ្ឋាន និងទិសដៅការងារបន្ត។សរុបរួមមក កិច្ចប្រជុំខាងលើបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំ សម្របសម្រួលនិងដឹកនាំរៀបចំរបាយការណ៍វឌ្ឍនភាពបានល្អ និងគ្រប់ជ្រុងជ្រោយ ហើយដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ព្រមទាំងលទ្ធផលសម្រេចបាន និងការជំរុញអនុវត្តវិធានការនានា ខណៈពេលដែល កម្ពុជាបាននិងកំពុងជួបប្រទះនឹងការរីករាលដាលនៃជំងឺCOVID-១៩ និងបញ្ហាប្រឈមជាច្រើននាពេលនោះ។ ជាមួយគ្នានេះ តាមរយៈ វឌ្ឍនភាពដែលសម្រេចបាន ក៏បានបង្ហាញផងដែរថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងងើបឡើងគួរឱ្យកត់សម្គាល់ ពិសេស អនុវិស័យកម្មន្តសាល។ អង្គប្រជុំក៏បានចែករំលែកនូវព័ត៌មាន ធាតុចូល និងផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងការត្រៀមគិតគូរ សម្រាប់ ការរៀបចំឯកសារគោលនយោបាយឧស្សាហកម្មកម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន

2025/01/10 11:18:20 am        135
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។សូមជម្រាបថាកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការតាំងពីរទសវត្សទី១៧មកម្ល៉េះ។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។ ប្រទេសជប៉ុនបានជួយគាំទ្រកម្ពុជាក្នុងការថែរក្សាសន្តិភាពគាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានសុខាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន ១.៦ ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុននៅកម្ពុជាក៏មានការកើនឡើងខ្ពស់ផងដែរហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ខណៈមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣ មានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើបអ៊ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឱ្យចេញទៅសិក្សានៅប្រទេសជប៉ុន។ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន មិនមែនត្រឹមតែជាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន តែប៉ុណ្ណឹងទេ គឺប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងនាមជាសមភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងកម្រិតតំបន់ និងសកលលោករួមគ្នាផងដែរ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់វិបុលភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ៕

ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការ​យោគយល់​លើការធ្វើបរិវត្តកម្មឌីជីថល

2025/01/10 11:11:55 am        256
នៅថ្ងៃព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (រ.ល.អ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈ​នៃការយោគយល់​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​តភ្ជាប់​អ៊ិនធឺណិត និងការរៀបចំវគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ជូន​ដល់​មន្រ្តី​រាជ​ការ​ក្រោម​ឱវាទ”​ ដែលមានគោលបំណង ៣ ចម្បងគឺ៖១-ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់​ផ្ទៀង​ផ្ទាត់​ឯកសារ​ដែលចេ​ញ​ដោយ ​រ.ល.អ.ស.។២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង រ.ល.អ.ស.។៣-ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ រ.ល.អ.ស. ឱ្យចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថលចាំបាច់​សម្រាប់​សម្រួល​ដល់​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ទាំងអស់​នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿន​នៃ​ការ​ធ្វើប​រិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃនេះ ក.ប.ទ. បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថ​លូប​នីយ​កម្ម​​ក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័ន ចំនួន ២៤ គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋចំនួន ២៤ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៨ ដែល​ចុះ​អនុស្សរណៈ និងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ធ្លាប់ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ (ASEAN Digital Awards 2024) លើផ្នែកដំណោះស្រាយ​ឌីជីថល​ក្នុង​ផ្ដល់​សេវា​សាធារណៈ​ល្អបំផុតរបស់អាស៊ាន ហើយថ្នាលនេះ ក៏ទទួលបានពិន្ទុខ្ពស់ លំដាប់ទី២ ក្នុងការ​ប្រកួត​ប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល” កម្រិតពិភពលោក ដែលរៀបចំ​នៅ​ក្នុង​វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបាន​ដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើ​ឡើង​តាម​រយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើ​ប្រាស់​ឯក​សារ​ដែល​មាន​ដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕ 

ក្រសួងសុខាភិបាល៖ ករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ បានថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

2025/01/10 09:11:51 am        359
យោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល បានចេញផ្សាយរបាយការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា នៅឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬ ថយ ៥៤%។ «អបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤» ក្នុងរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤ (បើធៀបនឹងឆ្នាំ ២០២៣) ៖ ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។ បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាម ដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ ករណីឈឺ មានន័យថា ឆ្នាំនេះយើងបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មើនឹងថយចុះប្រមាណជិត ៤ដងធៀប នឹងចំនួនព្យាករណ៍រាតត្បាត។ ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វើឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដើមអាណត្តិទី៧នេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥

2025/01/10 09:10:32 am        247
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។៤- ផ្សេងៗ៕

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរយុវតីសិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ

2025/01/09 07:51:59 pm        152
ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូ និងកោតសរសើរ សិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ។សម្ដេចតេជោ បានសរសេរថា ចៅស្រីទោះតាមិនដឹងថាចៅឈ្មោះអ្វី? កូនចៅអ្នកណា?នៅឯណា?តែតាពិត ជាសូមកោតសរសើរដោយស្មោះចំពោះការលើកឡើងនូវបទពិសោធន៍របស់ចៅសម្រាប់ចែករំលែកដល់សិស្សផ្សេងទៀត។សម្ដេចតេជោ មានប្រសាសន៍ថា កត្តាទាំង ៤ ដែលចៅបានលើកឡើងក៏បានផ្តល់បទពិសោធន៍ដល់មនុស្សផ្សេងទៀតក្រៅពីសិស្សរាប់ទាំងតាផងដែរ។សម្ដេចតេជោសង្គត់ធ្ងន់ថា ចំណុចពិសេសមួយគឺវោហារសាស្ត្ររបស់ចៅពិតជាល្អណាស់។ តាគឺអ្នកពូកែនិយាយម្នាក់នៅពេលតាចេញដឹកនាំការតស៊ូរំដោះជាតិនិងដឹកនាំប្រទេស។ សម្រាប់ចៅពូកែនិយាយតាំងពីវ័យក្មេងដែលនេះជាសមត្ថភាពមិនធម្មតារបស់ចៅ។ក្នុងឱកាសនេះ សម្ដេចតេជោ បានជូនពរយុវតីរូបនេះ មានសុខភាពល្អបន្តរៀនសូត្របានល្អក្រោមម្លប់សន្តិភាព៕

​​តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់

2025/01/09 07:08:25 pm        375
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នាល្ងាចថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM