កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សនៅខេត្តស្វាយរៀង

2025/02/09 12:13:24 pm        94
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៨៧៩នាក់ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងថា អង្គសន្និបាតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។ មតិផ្តាំផ្ញើ និងប្រសាសន៍សំខាន់ៗរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ៖១. ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖ (១) ការងារគ្រប់គ្រងសមាជិកបក្ស ៖ រក្សាចាស់ បង្កើនថ្មី (២) ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស (៣) ការងារចិញ្ចឹមចលនានៅមូលដ្ឋាន២. គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់ ៣. ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។៤. បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន៕

សម្តេច ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងអាចារ្យ ចំនួន ៣០០អង្គ/នាក់ នៅវត្តជម្ពូព្រឹក្សា

2025/02/09 12:09:04 pm        142
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ អាចារ្យ ចំនួន ៣០០អង្គ/នាក់ នៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នារសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។គួររំលឹកផងដែរថា នៅរសៀលថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញចូលរួមផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង៕

​ ក្រុមហ៊ុនAION Cambodia បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

2025/02/09 11:54:59 am        156
ភ្នំពេញ ៖ ក្រុមហ៊ុន AION Cambodia(អាយ អន ខេមបូឌា) បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែល ប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។​ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្ត ទំនើបអគ្គិសនី ម៉ាក AION (អាយ-អន)និងម៉ាក HYPECT(ហាយប៉ិច) និងគ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានមានប្រសាសន៍ថា៖ ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចម្បង។ នវានុវត្តុន៍នៃសតវត្សទី21 បើកទូលាយឱ្យសកលមនុស្សបានងាកឆ្ពោះមកផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី ហើយក្នុងនោះប្រទេសកម្ពុជា ក៏មានទីផ្សារលក់ឡើងខ្ពស់ ព្រោះយើងបានយល់ពីអត្ថប្រយោជន៍ និងភាពងាយស្រួល នៃរថយន្តប្រើចរន្តអគ្គិសនី។ ការជឿជាក់ថារថយន្តទំនើបអគ្គិសនី AION នឹងចូលខ្លួនបំពេញនូវតម្រូវការនេះដោយផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ ការបើកបររលូន ហាប់មានសន្ទុះលឿនខ្លាំង ថែមទាំងជួយសន្សំសំចៃ។លោកអគ្គនាយក បានបន្ថែមទៀតថា៖ បេសកម្មនៃក្រុមហ៊ុន AION Cambodia បានអនុវត្តស្របតាមអនុសាសន៍ ដ៏ឧត្តម ថ្លៃថ្លា នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាព និងបច្ចេកវិទ្យា ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាព ប្រជាជន។ ជាពិសេសការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ។ ហើយនេះក៏ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែលប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។ រថយន្តអគ្គិសនីទំនើបAION និងHYPTEC ដែលនាំចូល មានភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចំបង។លោក ម៉េង ហេង បានបង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលអតិថិជនទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនស្របច្បាប់ ដោយការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD បានគិតគូរពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយអាគុយរបស់រថយន្តអគ្គិសនី បានផលិតឡើងបែបVersion Global ដោយគិតគូរពីបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានលក្ខណៈក្តៅហើយសើម។ លើសពីការធានានីមួយៗ សុទ្ធតែចេញតាមស្តង់ដារបស់ក្រុមហ៊ុន ដោយរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល vPREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង២៤ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HTPREMIUM ឬ HT LUXURY មានការធានា រយៈពេលពេញមួយជីវិត។ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងថា កម្ពុជា មានការកើនឡើងខ្ពស់ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនីមានការកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ 2024 ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣៣៥៩គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ 50 គ្រឿង ហើយកម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់ពីសារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។សូមជម្រាបថា ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុននេះត្រូវបាន បង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្ត អគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុន យក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយ ខ្លួនឯង១០០% ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំង ពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្ថិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការ លូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺ តំណាងអោយមុខមាត់របស់ប្រទេសចិន៕អត្ថបទ រដ្ឋា

ក្រសួងសុខាភិបាល៖អ្នកប្រកបវិជ្ជាជីវៈជាឱសថការី ជាអ្នកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ​

2025/02/09 11:50:35 am        104
សៀមរាប ៖ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ ក្រោមកិច្ចសហការគាំទ្រពីក្រុមប្រឹក្សាគណៈឱសថការីជាតិបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២អាណត្តិទី៣នៅខេត្តសៀមរាប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៥។​លោកស្រីឱសថការី ជា រស្មី ប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ មានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យអំពីវឌ្ឍនភាពសកម្មភាពការងារក្នុងរយៈពេលកន្លងមក និងពិភាក្សាទៅលើចំណុចខ្លាំងចំណុចខ្វះខាតនិងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាសម្រាប់ជាត្រីវិស័យយកទៅអនុវត្តក្នុងទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ឋភាពរបស់ប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២នៃអាណត្តិទី៣។ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ថា៖គណៈឱសថការីជាគណៈវិជ្ជាជីវៈមួយដែលមិនអាចខ្វះបាននិងជាអ្នកទទួលខុសត្រូវទៅលើអ្នកប្រកបវិជ្ជាជីវៈជាឱសថការីក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្ដម បានស្នើដល់មសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីទាំងអស់ ឱ្យពិនិត្យឡើងវិញនូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ត្រូវពង្រឹងការគ្រប់គ្រង រក្សាសាមគ្គីផ្ទៃក្នុង ចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់និងលិខិតបទដ្ឋាន ឯកសារគតិយុត្ត របស់ក្រសួងសុខាភិបាល ដែលពាក់ព័ន្ឋទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ពិសេស ក្រមសិលធម៌វិជ្ជាជីវៈដើម្បីវឌ្ឍនភាពនៃវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាក្រុមប្រឹក្សាគណៈឱសថការីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បញ្ជាក់ថា៖ក្រុមប្រឹក្សាគណៈឱសថការីត្រូវបន្តពង្រឹងពិនិត្យការចុះបញ្ជីការ ការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងទៅលើការងារប្រកបវិជ្ជាជីវៈឱសថសាស្ត្រតាមផ្នែករបស់ឱសថការី ជាពិសេសពង្រឹងការត្រួតពិនិត្យឱសថផុតសុពលភាព ឱសថពុំមានចុះលេខបញ្ជីការ ឱសថខូចគុណភាព ឱសថគ្មានប្រភពច្បាស់លាស់និងការទុកដាក់រក្សាឱសថ។នៅតាមឱសថស្ថាន-ឱសថស្ថានរងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយណែនាំដល់ម្ចាស់ឱសថស្ថានទាំងនោះគោរពទៅតាម លិខិបទដ្ឋានគតិយុត្ត នៃវិជ្ជាជីវៈ ដើម្បីការពារសុខភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់និងប្រជាជនផងដែរ និងបានធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ មានគុណវុឌ្ឍិសមត្ថភាព និងមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ក្នុងនាមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ឯកឧត្តម បានសំណូមពរដល់សមាជិកសមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីសហការជិតស្និទ្ឋជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចូលរួមការបណ្តុះបណ្តាលបន្តពាក់ព័ន្ឋនឹងការងារវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតដើម្បីទទួលបាននូវចំណេះដឹងថ្មីៗស្របទៅតាមការវីវដ្តនៃសម័យបច្ចេកវិទ្យាទំនើប សំដៅឱ្យការងារគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្លើយតបបានទៅស្ថានភាពរីកចម្រើនរបស់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល៕

ថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាពសាខាក្រុងស្រុកនិងឃុំសង្កាត់ត្រូវពង្រឹងការងារសំខាន់៧ចំណុចឲ្យបានល្អប្រសើរ

2025/02/09 11:45:43 am        102
កំពត ៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរនាពេលកន្លងមក ឯកឧត្តមលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំបក្សតាមមន្ទីអង្គភាព សាខាបក្សក្រុងស្រុក ឃុំសង្កាត់ត្រូវអនុវត្តការងារសំខាន់ៗចំនួន៧ចំណុច ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតនាពេលបន្តបន្ទាប់ទៀត។ ​  នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចូលរួមរក្សាបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការការពារផលប្រយោជន៍របស់ជាតិ គឺរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អ ប្រសើរ។ ហើយដើម្បីធានា ថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតបន្តបន្ទាប់ទៅខាងមុខ ឯកឧត្តមបានណែនាំឲ្យថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាព សាខាបក្សក្រុងស្រុក និងនៅតាមឃុំសង្គាត់សូមពង្រឹងការងារសំខាន់ចំនួន៧ចំណុច។ សូមបញ្ជាក់ថា សមាជិកបក្សប្រជាជនកម្ពុជាខេត្តកំពតសរុបដែលបានបញ្ជូលនៅក្នុងប្រព័ន្ធបញ្ជីឈ្មោះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ពង្រីកបានចំនួន៣១៦ ៤៦១នាក់ (ស្រី ១៧៣១៧៥នាក់) ស្មើ ៧២,៧៥% ហើយជាគោលដៅ ឯកឧត្តមប្រធានបក្សខេត្ត ជំរុញឲ្យពង្រីងសមាជិកបន្ថែមឲ្យបានលើសពី៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ខណៈដែលទូទាំងប្រទេស សមាជិកបក្សមានចំនួន សរុប៧ ៣៤៥ ៨០៤ នាក់ (ស្រី៤ ០០៥ ៩៦៤នាក់) ស្មើ៧៣, ៥១% នៃបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានចំនួន ៩ ៩៩២ ៤២១នាក់ (ស្រី ៥ ៣០៤ ៨៥៥នាក់)៕

រដ្ឋបាលខេត្តប៉ៃលិនគ្រោងធ្វើសួន «តេជោសន្តិភាព» អមសងខាងដងស្ទឹងប៉ៃលិន

2025/02/09 11:39:56 am        135
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលការឈូសឆាយ កែរលម្អដងស្ទឹងប៉ៃលិន ដើម្បីគ្រោងស្ថាបនាសួន « តេជោសន្តិភាព» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កាលពីម្សិលមិញថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ការស្ថាបនាសួនច្បារដាក់ឈ្មោះ សួន « តេជោសន្តិភាព» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដ នៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា។នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូន ដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។សូមបញ្ជាក់ថា៖ សួន « តេជោសន្តិភាព» ដែលគ្រោងស្ថាបនានាពេលខាងមុខនេះ គឺមានប្រវែង ១៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិន ចាបពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលបច្ចុប្បន្ន អាជ្ញាធរខេត្ត កំពុងរៀបចំ ត្រៀមសម្រាប់សង្ក្រាន្តឆ្នាំថ្មីផងដែរ៕

មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តី៖ការវិនិយោគទុនលើចំណេះវិជ្ជានឹងទទួលបានការប្រាក់ខ្ពស់

2025/02/09 10:49:59 am        436
ភ្នំពេញ ៖ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានលើកឡើងថា ការវិនិយោគទុន លើចំណេះវិជ្ជា នឹងទទួលបានការប្រាក់ច្រើន ហើយចំណេះវិជ្ជានេះ គឺជាកត្តាដ៏សំខាន់មួយដើម្បីបង្កើន ផលិតភាពការងារទាំងបច្ចុប្បន្ន និងនាគតប្រកបដោយចីរភាពផងដែរ។ ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគីរិ និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លើកឡើងថា«ការបណ្តុះបណ្តាលគឺជាការវិនិយោគដែលប្រើប្រាស់ថវិកា និងពេលវេលាដ៏ ច្រើន និងមានតែការវិនិយោគទុនលើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់ ហើយវាក៏ជាកត្តាគន្លឹះ ដ៏សំខាន់មួយដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដៅធានាជោគជ័យ និងការ អភិវឌ្ឍប្រកបដោយភាពជោគជ័យ នៅក្នុងពិភពលោកមួយដែលបាននឹងកំពុងឈានឆ្ពោះទៅរកសកលភា វូបនីយកម្មនិងសេដ្ឋកិច្ច-សង្គមឌីជីថល»។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ការបណ្តុះបណ្តាលក៏មានន័យថា ជាការវិនិយោគ ដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុងសម្រាប់អនាគតដែលត្រូវឆ្លើយតបបានទៅនឹងតម្រូវ ការទីផ្សារឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញាមួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ ជោគជ័យនៃការអភិវឌ្ឍធនធានមនុស្សនេះ ត្រូវអាស្រ័យជាចម្បងទៅលើសមត្ថភាពរបស់គ្រឹះ ស្ថានអប់រំសិក្សានៅគ្រប់កម្រិត ជាពិសេសនៅកម្រិតឧត្តមសិក្សា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលធន ធានមនុស្សនៅកម្រិតខ្ពស់បំផុត ទាំងចំណេះដឹងផ្នែកទ្រឹស្តីនិងទាំងការអនុវត្ត ក្នុងនោះត្រូវបណ្តុះបណ្តាល បុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងសង្គម ដើម្បី ឲ្យមានប្រសិទ្ធភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតី សហ គ្រិនភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ជាងនេះទៅទៀត នៅក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារសេរី ជោគជ័យ ទាំងនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មពីសំណាក់ផ្នែកឯកជនឡើយ ដោយរាជរដ្ឋាភិបាល ក៏បានកំណត់រួចហើយថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនោះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ ក៏បានប្រាប់ដល់និស្សិតជីលាភីទាំងអស់ផងដែរ ថា បច្ចុប្បន្នចរន្តសកល ភាវូបនីយកម្ម គោលនយោបាយសេរីភាវូបនីយកម្ម និងឌីជីថលភាវូបនីយកម្មលើវិ ស័យអប់រំកំពុងជះឥទ្ធិពលជាវិជ្ជមានក្នុងសង្គមកម្ពុជា តាមរយៈពង្រឹងភាពជាដៃគូជាមួយផ្នែកឯកជន ទាំងនៅក្នុងស្រុកនិងទាំងមកពីបរទេសដោយជំរុញការប្រកួតប្រជែងដើម្បីគុណភាព និងកិត្តិនាម។ ដើម្បី ក៏បានលើកឡើងផងដែរថា ការរីកចម្រើនរបស់ប្រទេសនីមួយៗគឺពឹកផ្អែកជាចម្បងលើមូលធនបញ្ញា ដែល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ហើយមូលធននេះទៀតសោធក៏ បានផ្តល់នូវការអប់រំ និងចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋទូទៅក្នុងសង្គមផងដែរ។ នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះ និស្សិតជ័យលាភីទាំងដែលបានតស៊ូ និងខិតខំសិក្សារៀនសូត្ររហូតទទួលបានផលវិជ្ជមាននាពេលនេះ ខណៈការខិតខំរបស់សិស្សនិស្សិតនេះដែរ ក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ជំរុញនៃការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិផងដែរ៕អត្ថបទ បាន ចក់

ត្រឹមដើមខែកុម្ភៈនេះ គម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាព១៩ %ហើយ

2025/02/09 08:59:24 am        230
ភ្នំពេញ ÷ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។បច្ចុប្បន្នការងារសម្រេចបាន៖ ១/ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមាន៖ តួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ នៅដើមឆ្នាំ២០២៥នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕

ក្រុមការងារក្រសួងកសិកម្ម បន្តចុះ​ពិនិត្យ​ស្ថានភា​ពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

2025/02/09 08:47:28 am        98
តាកែវ ÷ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ និង​មន្រ្តី​ជំនាញ លោកអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង ដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង ខេត្តតាកែវ។ នាដំណើរបេសសកម្មនោះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ ​និងក្រុមការងារ​បានពិនិត្យ បានវាយតម្លៃឃើញថា ស្រូវ​អាចនឹងជួបបញ្ហាខ្វះទឹក នៅរយៈពេល​ពី១៥ ទៅ២០ថ្ងៃទៀត ប៉ុន្តែផលប៉ះ​ពាល់​មានប្រមាណចន្លោះពី១០ ទៅ១៥​ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវ​ភាគ​ច្រើនមានអាយុកាល៧០ថ្ងៃ ដូច្នេះនឹងមិនមានបញ្ហាប្រឈម​ខូចខាត​ទាំង​ស្រុង​នោះទេ។ តាមការបញ្ជាក់ឱ្យដឹងពីប្រជាកសិករ ដែលចូលរួមក្នុងកិច្ច​សំណេះសំណាល​នោះ​លើកឡើងថា នៅឃុំអង្គកែវនេះ ពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្ន​​ទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែ​ប្រាំងនៅជុំវិញ​នោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង ១០០ហិកតា អនុវត្តបាន ៤០០ហិកតា លើស​​​៤ដងនៃផែនការ) ។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែ​របស់​គាត់ ហើយស្រូវ ដែលប្រឈមខ្វះខាតទឹកតិចតួចទេ ដោយសារស្រូវដល់​ដំណាក់​កាលឱនដាក់គ្រាប់ និងខ្លះទុំហើយ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត ​គឺសត្វ​កណ្ដុ​រ​​បំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរ​ទៅ​ពិនិត្យ​​មើលការ​ប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែល​ប្រជា​ពល​រដ្ឋ​​​​កំពុង​មមាញឹកច្រូតកាត់។ ចំណែកទីផ្សារមាន​ឈ្មួញចុះប្រមូល​ទិញ​ដល់​ស្រែ​​ក្នុង​តម្លៃ​ចន្លោះ​ពី ៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការ​ប្រមូលស្រូវ​នៅក្នុង​ខេត្តតាកែវ ទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ស្រូវអាច​ទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពី​អត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​កសិករ​​​​នឹងទទួលបានមានដូចជា៖ ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរ ទទួលបាន​ទុន​ជា​ប្រាក់​កម្ចី​ពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្ម​តិចជាងមុន មាន​តម្លៃល្អ​តាម​រយ:​​កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការ​ផលិតកម្ម​ជាដើម៕

ឯកឧត្តមគន់គីមអញ្ជើញចុះពិនិត្យការងារបូមទឹកសង្រោះស្រូវនៅខេត្តស្វាយរៀង

2025/02/09 08:27:44 am        74
ស្វាយរៀង ÷ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនិង លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវប្រាំង ជូនពលរដ្ឋនៅក្នុង ឃុំទួលស្ដី ស្រុកចន្ទ្រា ដែលប្រឈមនិងកង្វះទឹកមុនពេលប្រមូលផល។   លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានបញ្ជាក់អោយ ប្រាប់BTVអោយដឹងថា នៅរដូវប្រាំង ឆ្នាំ នេះស្រុកមានឃុំចំនួន៣ ដែលបានរងផលប៉ះពាល់ផ្ទៃដីស្រុកប្រាំងមានចំនួន ៦៥៧ហិចតា រួមមានឃុំចន្ទ្រា ចំនួន២២០ហិចតា ឃុំទួលស្តី ចំនួន២៥៧ហិចតា និងឃុំសំរោង ចំនួន១៨៦ហិចតា ក្នុងពេលអន្តរាគមន៍បូមទឹកសង្គ្រោះរដ្ឋបាលស្រុកនិងក្រុមការងារសង្គ្រោះបានរៀបចំទីតាំងបូមទឹកចំនួន៣ទីតាំង សម្រាប់ដាក់ម៉ាស៊ីនបូមទឹកផ្ដល់ឲ្យពលរដ្ឋបន្តបូមដាក់ស្រែ។ សំឡេង....... ក្នុងពេលជួបសំណេះសំណាលជាមួយនឹងមន្ត្រីកងកម្លាំងបូមទឹកសង្គ្រោះស្រូវ ឯកឧត្តមគន់ គីម ជួបមុខឱ្យរដ្ឋបាលខេត្ត ស្រុក ឃុំ និងពលរដ្ឋ ឃុំទួលស្តី បានសម្ដែងនិងថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ម៉ឹង សំផន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដែលបានបញ្ចុះកងកម្លាំង និងម៉ាស៊ីនបូមទឹកបូមជួយសង្គ្រោះស្រូវជូនបងប្អូនដែលកំពុងប្រឈមនិងកង្វះទឹកនៅចុងរដូវប្រាំងនេះ។  ឯកឧត្តមបានបញ្ជាក់ថា អាកាសធាតុ និងធនធានទឹកនៅតំបន់នេះ ជាអំណោយផលដែលល្អសម្រាប់យើងទាំងអស់គ្នាធ្វើការបូមទឹក ចែកជូនពលរដ្ឋប្រើប្រាស់ សង្គ្រោះស្រូវដែលប្រឈមទាំងជាង៦០០ហិចតាបានគ្រប់គ្រាន់ ហើយធានាមិនអោយស្រូវខូចខាតនោះទេ ខណៈដែលកងអន្តរាគមន៍របស់យើងកំពុងតែធ្វើបូមទឹកចែកចាយសម្រាប់បងប្អូនបូមបន្តស្រោចស្របលើផ្ទៃដីស្រែរបស់ពួកគាត់។ តំណាងពលរដ្ឋឃុំទាំង៣ ក្នុងពេលមកទទួលទឹក ដែលបូមចែកចាយតាមរយៈក្រុមការងារ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ឹង សំផន បានមានចំណាប់អារម្មណ៍ ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល សម្តេចបានចាត់ចែង បញ្ចុះកម្លាំង តាមរយះក្រុមការងារចុះមកបូមទឹកផ្តល់អោយពួកគាត់ស្រោចស្រព្យលើផ្ទៃដីស្រូវ ខណៈដែលពលរដ្ឋនៅក្នុងឃុំមួយចំនួនអស់សង្ឃឹមនៃការប្រមូលផលដោយកង្វះទឹក។ តាមរបាយការណ៍របស់សាលាស្រុកចន្ទ្រា បានបញ្ជាក់អោយដឹងថា នៅរដូវប្រាំងឆ្នាំ២០២៤.២០២៥ កសិករ ក្នុងឃុំទាំង៥របស់ស្រុក បានធ្វើស្រូវប្រដេញទឹក និងស្រែប្រាំងបាន ចំនួន៤ពាន់៧៤២ហិចតា លើផែនការផលិតស្រូវប្រាំងប្រចាំឆ្នាំចំនួន៣ពាន់ហិចតា ក្នុងនោះធ្វើឲ្យស្រូវធ្វើចុងរដូវប្រាំងឆ្នាំនេះ ប្រឈមកង្វះទឹកតែមិនទាន់ឈានដល់ការខូចខាតទេ ខណៈដែលក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុក ឯកឧត្កម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចាត់កងកំលាំងកងពលដឹកជញ្ជូនលេខ៩៩ចំនួនជាង១០០ នាក់និងស៊ីនបូមទឹកចំនួន៣០គ្រឿងសម្រាប់បូមទឹកអន្តរាគមន៍សង្គ្រោះស្រូវបានទាន់ពេលវេលា ។ ដោយ ÷ ភា សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM