ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវប្រាំងជំហ៊ាន២បានជាង៣៥%
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី៨មីនាលើកទី១១៥

2026/03/05 03:58:19 pm        110
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ ប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គម តាមមាគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល។ សម្តេចបានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍ រីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។ ជាមួយគ្នានេះ សម្តេចប្រធានបានជម្រាបជូនគណៈប្រតិភូ ពីស្ថានការណ៍ពិភពលោក ដែលមានការប្រែប្រួលកាន់តែស្មុគស្មាញ ការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរ អំពើហិង្សា និងសង្រ្គាមកើតមានស្ទើរគ្រប់តំបន់ ដែលបានប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។សម្តេចបានកត់សម្គាល់ថា ការលើកកម្ពស់សិទ្ធិស្រ្តី តែងផ្សារភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចសង្គម។ បើសង្គមជាតិមានសង្រ្គាម នោះ"សិទ្ធិនារី" ក៏ធ្លាក់ចុះផងដែរ ហើយនារីគឺជាអ្នកដែលទទួលរងផលប៉ះពាល់មុនគេ។ ទិវាសិទ្ធិនារីនៅឆ្នាំនេះ នឹងប្រារព្ធរៀបចំក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលជាមូលបទមួយមានអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្រ្តីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេស។កម្ពុជាប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ គោរពគោលការណ៍សន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដោយបានបង្ហាញពីការបំពេញបេសកកម្មការទូតឈា្លសវៃ បត់បែន «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចធិបតី ឈរលើគោលការណ៍សន្តិភាព យកពលរដ្ឋនិងប្រទេសជាតិជាអាទិភាព។ បេសកកម្មចម្បងរបស់រាជរដ្ឋាភិបាល គឺបន្តអនុវត្តការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី រួមនឹងការឆ្លើយតបដោយប្រដាប់អាវុធ នៅពេលមានការឈ្លានពានទាំងកំរោល។ រាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខ សុវត្ថិភាព និងការមើលថែទាំសុខុមាលភាពប្រជាជន តាមរយៈការផ្តល់កិច្ចអន្តរាគមន៍ សង្គ្រោះ និងជំនួយនានា ជូនប្រជាជនទាន់ពេលវេលា រួមនឹងការបន្តការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយគណៈប្រតិភូមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនានាឱកាសនេះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការងារដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីគំរូ មួយរូបសម្រេចបានលទ្ធផលជាទីមោទន:ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ក៏ជាពុទ្ធសាសនូបត្ថម្ភកដ៏សកម្មនិងជ្រះថ្លាបំផុត ដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតាំងពីដើមរហូតមក។ ឆ្លៀតនៅក្នុងឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក៏បានប្រគល់ពានស្នាដៃ “គុណធម៌ “ ជូនសម្តេចរដ្ឋសភាធិបតី ជាការដឹងគុណ និងអរគុណចំពោះសម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងថវិកា ដើម្បីជាតិនិងសាសនារហូតមក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានយល់ស្របដូចគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានយោបាយសន្តិភាព សាបព្រោះនូវក្តីស្រឡាញ់ ក្តីមេត្តា។ ចំណែកយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកគឺការអត់ធ្មត់ អហិង្សា ដែលនេះគឺជាធម៌ខន្តី ដែលមានខាងគុណធម៌ខ្ពស់បំផុត៕

​កសិករនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជោគជ័យខ្លាំងលើរបរដាំម្រេច

2026/03/05 03:55:02 pm        105
ដំណាំម្រេចនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករក្នុងតំបន់ ខណៈដែលការដាំដុះទទួលបានជោគជ័យ និងមានតម្លៃសមរម្យដែលអាចទទួលយកបាន ទោះបីជាមានការប្រែប្រួលតម្លៃបន្តិចបន្តួចនៅលើទីផ្សារសកលក៏ដោយ។លោក ឈុំ វឿន អាយុ ៤៥ឆ្នាំ ជាកសិករដាំម្រេចរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឱ្យដឹងថា លោកបានចាប់យករបរដាំម្រេចនេះអស់រយៈពេល ១១ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះសរុបចំនួន ៨ហិកតា។ លោកបានជ្រើសរើសពូជម្រេចបាយ និងពូជម៉ាឡេមកដាំដុះ ដែលគិតមកទល់ពេលនេះ លោកបានប្រមូលផលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ចំពោះរដូវកាលប្រមូលផលវិញ គឺចាប់ផ្ដើមពីខែមករា រហូតដល់ខែមិថុនា ឬខែកក្កដា ទើបបញ្ចប់។ពាក់ព័ន្ធនឹងតម្លៃទីផ្សារវិញ លោក ឈុំ វឿន បានបញ្ជាក់ថា តម្លៃម្រេចដែលឈ្មួញចុះមកប្រមូលទិញដល់ទីកន្លែងនាពេលនេះ គឺចន្លោះពី ២២,០០០រៀល ទៅ ២៣,០០០រៀល ក្នុងមួយគីឡូក្រាម។ បើធៀបនឹងដើមដៃកាលពីឆ្នាំមុន តម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីឆ្នាំកន្លងទៅ គឺទទួលបានចន្លោះពី ២៥,០០០រៀល ទៅ ២៦,០០០រៀល។ ទោះជាយ៉ាងណា លោកអះអាងថា ការធ្លាក់ចុះបន្តិចបន្តួចនេះ មិនមែនដោយសារបញ្ហាគុណភាពម្រេចនោះទេ ប៉ុន្តែវាជាការប្រែប្រួលនៃទីផ្សារសកល ហើយសម្រាប់កសិករ តម្លៃដែលទទួលបានបច្ចុប្បន្ន គឺនៅតែអាចទទួលយកបានដោយក្ដីពេញចិត្ត និងអាចទប់ទល់នឹងការចំណាយនានាបានយ៉ាងប្រសើរ។តាមបទពិសោធន៍របស់កសិកររូបនេះ លោកយល់ឃើញថា របរដាំម្រេចគឺជាមុខរបរដែលផ្ដល់ផលចំណេញខ្ពស់ និងជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើនជាងដំណាំផ្សេងៗទៀតដែលលោកធ្លាប់បានសាកល្បងដាំកាលពីមុនមក។ លោកបានចែករំលែកនូវបច្ចេកទេសសំខាន់ៗថា ការដាំម្រេចគឺត្រូវការដីទួលដែលមិនដកទឹក និងត្រូវធ្វើប្រឡាយក្រវ៉ាត់ដីឱ្យបានល្អ ដើម្បីការពារកុំឱ្យមានការជាំទឹក ដែលជាមូលហេតុធ្វើឱ្យម្រេចងាប់។ លើសពីនេះ ម្រេចត្រូវការការស្រោចទឹកឱ្យបានដិតដល់ និងត្រូវការជន្លន់ឈើឱ្យបានល្អ រីឯបច្ចេកទេសដាំដុះវិញ លោកមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញអីនោះទេ គឺលោករៀនសូត្របន្តគ្នាពីកសិករមួយទៅកសិករមួយតែប៉ុណ្ណោះ។ទោះជាយ៉ាងណា ការដាំម្រេចក៏ត្រូវប្រឈមនឹងការចំណាយខ្ពស់លើកម្លាំងពលកម្ម និងការទិញសម្ភារបច្ចេកទេសផ្សេងៗ ជាពិសេសការការពារសត្វល្អិតដូចជា "ចៃ" ជាដើម ដែលទាមទារឱ្យមានការពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មដើម្បីប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ឈុំ វឿន ក៏បានសំណូមពរដល់មន្ត្រីជំនាញ សូមជួយរក្សាស្ថិរភាពទីផ្សារឱ្យបានល្អដូចបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករមានកម្លាំងចិត្តក្នុងការបន្តពង្រីកការដាំដុះបន្ថែមទៀត ដែលក្នុងនោះរូបលោកផ្ទាល់ក៏មានគម្រោងពង្រីកផ្ទៃដីដាំដុះចំនួន ១ហិកតា ក្នុង១ឆ្នាំ បន្ថែមទៀតផងដែរ។ ជាចុងក្រោយ លោកក៏បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យខិតខំដាំដុះម្រេចឱ្យបានល្អ ព្រោះតាមទស្សនៈរបស់លោកដែលធ្លាប់ឆ្លងកាត់ការដាំដំណាំជាច្រើនប្រភេទ គឺយល់ឃើញថា គ្មានមុខរបរកសិកម្មណាដែលងាយស្រួល និងផ្ដល់ចំណូលបានសមរម្យដូចរបរដាំម្រេចនេះឡើយ។ តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃ៤ខែមីនាឆ្នាំ២០២៦ ដំណាំម្រេច អនុវត្តសរុបបានចំនួន ១ ៣៥៨ហិកតា ចាប់ផ្តើមប្រមូលផលចាប់ពីខែមករា រហូតដល់ខែឧសភា ក្នុងនោះមានពូជម្រេចបាយ ពូជវិញលិន និងពូជម៉ាឡេស៊ី ៕អត្ថបទ៖ អ៊ិត ភីរុណ

កុមារភៀសសឹកកំពុងរីករាយជាមួយការសិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត

2026/03/05 03:44:57 pm        153
កុមារភៀសសឹក ដែលកំពុងជាប់គាំងក្នុងជំរំ មិនអាចវិលទៅភូមិកំណើតវិញ កំពុងរីករាយជាមួយការ សិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត ដែលធ្វើឱ្យពួកគេអាចស្វ័យសិក្សាបានខ្លួនឯង។​កុមារភៀសសឹក កំពុងជាប់គាំងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ បានបង្ហាញអារម្មណ៍ត្រេកអរ និងស្ងប់ចិត្ត កំពុងសិក្សារៀនសូត្រ តាមរយៈប្រព័ន្ធឌីជីថល ចល័ត ដែលជាបច្ចេកទេសថ្មីមួយ ផ្តល់ភាពងាយស្រួលដល់កុមារភៀសសឹក នៅតំបន់ឆ្ងាយដាច់ស្រយាល ឱ្យទទួលបានការសិក្សាទូលំទូលានដូចកុមារតំបន់ទីប្រជុំជនផងដែរ។ កុមារភៀសសឹក ទោះជាយ៉ាងណា នៅតែមានការអាឡោះអាល័យសាលារៀនដែលធ្លាប់រៀនក្នុង ភូមិ ដែលត្រូវបំផ្លាញដោយសារតែសង្រ្គាមឈ្លានពានរបស់ថៃតាមបន្ទាត់ព្រំដែន។ មកដល់ពេលនេះ នៅ មានកុមាររាប់ម៉ឺននាក់កំពុងជាប់គាំងនៅជំរំសុវត្ថិភាព នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕អត្ថបទ៖ ឃិន សារិទ្ធ

​​ដំណាំម្អមផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករក្នុងក្រុងសៀមរាប

2026/03/05 03:36:05 pm        75
ការដាំដំណាំម្អម បានក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករ និងផ្ដល់ចំណូលបន្ថែមបានយ៉ាងល្អប្រសើរ ដល់កសិករនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈដែលបច្ចុប្បន្នដំណាំប្រភេទនេះមានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ។កសិករដាំដំណាំម្អមរស់នៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប អ្នកស្រី ជិន សារុំ បានឱ្យដឹងថា ម្អមគឺជាប្រភេទដំណាំវិលជុំដែលងាយស្រួលដាំដុះ និងអាចប្រមូលផលបានគ្រប់រដូវកាល ហើយរបរនេះអាចផ្ដល់ប្រាក់ចំណូលបន្ថែមជូនគ្រួសារចន្លោះពី ៣០ម៉ឺន ទៅ៥០ម៉ឺនរៀលក្នុងមួយខែ ព្រោះតម្លៃលើទីផ្សារក្នុងឆ្នាំនេះ មានសភាពសមរម្យផងដែរ។អ្នកស្រីបានឱ្យដឹងទៀតថា ការជ្រើសរើសដាំម្អម ព្រោះអ្នកស្រីមើលឃើញពីបច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបខ្មែរ និងងាយស្រួលថែទាំ មិនសូវរើសដី និងមិនត្រូវការបច្ចេកទេសស្មុគស្មាញដូចដំណាំដទៃ។ ក្រៅពីការដាំម្អម អ្នកស្រីក៏អាចដាំបន្ថែមលើដំណាំរួមផ្សំផ្សេងទៀតដូចជា ស្ពៃ, ត្រកួន, ខ្ទឹម និងជីគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងក្រុងសៀមរាបផងដែរ។អ្នកស្រីលើកឡើងថា ក្នុងមួយថ្ងៃៗ អ្នកស្រីទទួលបានការកុម្ម៉ង់ពីអាជីវករតាមផ្សារនានា ចាប់ពី ១០០បាច់ ទៅ៤០០បាច់ អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។ ប៉ុន្ដែអ្នកស្រីលើកឡើងថា ការដាំម្អមនេះតែក្នុងរដូវប្រាំងប៉ុណ្ណោះ ព្រោះតំបន់គាត់រស់នៅប្រឈមនឹងការលិចទឹកក្នុងរដូវវស្សា ។សូមបញ្ជាក់ថា សង្កាត់ជ្រាវ ក្រុងសៀមរាប មួយផ្នែកជាប់បឹងទន្លេសាប ហើយកសិករភាគច្រើនដាំណាំដំណាំ និងធ្វើស្រែប្រាំងនិងស្រែវស្សា ។ អ្នកស្រីជិនសារុំ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរនៅជុំវិញផ្ទះ គួរងាកមកដាំដំណាំរួមផ្សំផ្សេងៗ ជាជាងការទុកដីឱ្យទំនេរចោល ព្រោះការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាប្រភពចំណូលបន្ថែម កាត់បន្ថយការនាំចូលបន្លែពីក្រៅ និងធានាបាននូវបន្លែសុវត្ថិភាពសម្រាប់បរិភោគទៀតផង៕អត្ថបទ ៖ ឈិត សាវី

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវទេសចរជាតិ២ពាន់នាក់ មកទស្សនាប្រទេសកម្ពុជា

2026/03/05 03:13:20 pm        186
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ​ នាវាទេសចរណ៍មួយ​ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១នាក់ (ស្រី ២០១នាក់) មាន ៤៦សញ្ជាតិ និងមាន​ភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤នាក់) មាន ៤៦សញ្ជាតិ។ ចំនួនសញ្ជាតិ​ដែល​មានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃ​ដដែល៕

អន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតពីសកម្មភាពឈ្លានពានរបស់កងកម្លាំងថៃមកលើកម្ពុជា

2026/03/05 02:39:15 pm        351
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីជាមួយបណ្ដាដៃគូសន្ទនាអន្តរជាតិនានា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស បញ្ហាព្រំដែនជាមួយថៃគឺជាប្រធានបទដែលថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងមិនអាចរំលងបានឡើយ ខណៈមិត្តអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិត ឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នេះមិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល និងបានស្តែងចេញជាសកម្មភាពជាក់ស្តែងរហូតមក។ ឯកឧត្តមថ្លែងថា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស មិនថាជំនួបពិភាក្សា ឬវេទិកាប្រជុំនានាទេ បញ្ហាព្រំដែនជាមួយថៃគឺជាប្រធានបទដែលមិនអាចរំលងបានឡើយ។ ចំណែកដៃគូសន្ទនាអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិតឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពបំពានកាន់កាប់ខុសច្បាប់របស់កងកម្លាំងថៃ ហើយបាននិងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចដែលកម្ពុជាចង់បាន។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា វត្តមានរបស់អង្គទូត តំណាងអង្គការអន្តរជាតិ មន្ត្រីអនុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍ ជាបន្តបន្ទាប់ពីស្ថានភាពជាក់ស្តែងនៅតាមទីតាំងដែលថៃបានបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ បង្ហាញឱ្យឃើញពីសកម្មភាពការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរដែលរងការបំពានដោយភាគីថៃ។ កម្ពុជាក៏បានបង្ហាញជំហរច្បាស់លាស់ដោយឈរលើដំណោះស្រាយសន្តិវិធី៕ អត្ថបទ៖ ដារ៉ា

យុវជន៖ ព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» នឹងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិក្នុងគ្រាមានជម្លោះព្រំដែន

2026/03/05 02:24:31 pm        229
តាមរយៈព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ដែលគ្រោងរៀបចំនៅអំឡុងខែមេសាខាងមុខនេះ នឹងជួយជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងគ្រាប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញរបស់យុវជន។យុវជនកំពុងរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមយុវជន គឺគាំទ្រការរៀបចំព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» ព្រោះថា ព្រឹត្តិការណ៍នេះ ជាការបង្ហាញពីស្មារតីសាមគ្គីខ្មែរតែមួយក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរមកលេង​កកម្សាន្ត​ រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ យុវជនបន្តថា តាមរយៈព្រឹត្តិការណ៍នេះ ពួកគេនឹង​ចូល​រួម​ដាល់អំបុក និងវេចនំផ្ញើជូន វីរៈកងទ័ព និងគរបាលជួរមុខកំពុងការពារបូរណភាពទឹកដី​កម្ពុជា​ពី​ការឈ្លានពានរបស់ប្រទេសថៃ។បើតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការរៀប​ចំ​ព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ពុំមែនមានន័យថា ក្រុមការងារភ្លេចពីការលះបង់របស់វីរកងទ័ពនៅ​ជួរ​មុខ ឬភ្លេចពីភាពរងគ្រោះរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែននោះឡើយ​។ក្នុងន័យនេះឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងពេលដំណាលគ្នានៃការដោះស្រាយជម្លោះ​ព្រំដែន​កម្ពុជា-ថៃ តាមផ្លូវច្បាប់ ប្រទេសកម្ពុជាក៏ត្រូវបន្តដំណើរការសង្គមជាប្រក្រតីភាព ហើយ​ការ​រៀប​ចំ​ព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ នឹងចូលរួមពង្រឹងកម្លាំងសាមគ្គីជាតិ ជាឱកាសទទួល​បាន​ចំណូល​បន្ថែមសម្រាប់អាជីវកម្ម ជាការស្រូបទាញភ្ញៀវទេសចរ និងជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរបរទេស និងម្យ៉ាងវិញទៀត ប្រភពចំណូលដែល​បានពីការលក់ផលិតផលរបស់ ស.ស.យ.ក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះ​បណ្ដាក្រុមហ៊ុនឯកជនក៏អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តផងដែរ។គួរបញ្ជាក់ដែរ តាមការគ្រោងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នឹងរៀបចំឡើងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយ​ចំនួនដូចជា៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មក​ដល់​ផ្សារ​រាត្រីបរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕ អត្ថបទ៖ ទូច សោភ័ណ

កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍

2026/03/05 02:11:57 pm        175
កម្ពុជាបើកកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដើម្បីផ្តល់ធាតុចូលបន្ថែមសំដៅឯកភាពជាគោលការណ៍លើខ្លឹមសារ និងយន្តការនៃការកសាងភាពជាដៃគូ ក្នុងបរិយាកាសនៃកិច្ចសហ- ប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងគណនេយ្យភាពទ្វេរទិស។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិ- បាល ក្នុងនោះមានគោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធ ភាពក្នុងកិច្ចអភិវឌ្ឍន៍ ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីវឌ្ឍនភាពគន្លឹះ នៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រឹងភាពជាម្ចាស់ និងការដឹកនាំភាពជាដៃគូ សំដៅលើកកម្ពស់ស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។ លើមូលដ្ឋាននេះ, រដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការបន្តកសាងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងយុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ។កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារ:សំខាន់មួយ សម្រាប់តួអង្គអភិវឌ្ឍន៍ទាំងអស់ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ស្តីពីស័ក្តិសិទ្ធភាព ក្នុងកិច្ចអភិវឌ្ឍន៍ សំដៅឯកភាពជាគោលការណ៍លើខ្លឹមសារ និងយន្តការនៃការ កសាងភាពជាដៃគូ ក្នុងបរិយាកាសនៃកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្តគ្នា និងគណនេយ្យភាពទ្វេរទិស។ សេចក្តីព្រាងសេចក្តីថ្លែង ការណ៍ ត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពីការបេ្តជ្ញាកម្រិតនយោបាយ សកម្មភាពជាក់ស្តែង ដែលជាការបេ្តជ្ញារួមគ្នារវាងរាជរដ្ឋា ភិបាល និងតួអង្គអភិវឌ្ឍន៍ទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។សូមគូសបញ្ជាក់ថា កម្ពុជាបានចូលរួមការធ្វើអង្កេតសកលលើកទី៤ ក្នុងឆ្នាំ២០២៤ ដោយកិច្ចដំណើរការ មានវឌ្ឍនភាពល្អប្រសើរ និងឈានដល់ដំណាក់កាលចុងក្រោយ គឺការរៀបចំកិច្ចពិគ្រោះយោបល់ពហុភាគីថ្នាក់ជាតិ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រុមការងារគាំទ្រសកល ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ស្តីពីស័ក្តិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ ដោយផ្អែកលើធាតុ ចូល ដែលផ្តល់ដោយតួអង្គអភិវឌ្ឍន៍ទាំងអស់និងលទ្ធផលនៃការធ្វើអង្កេតសកលលើកទី៤៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេលពីរសប្តាហ៍ ក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង៦០ តាមប្រព័ន្ធទទួលបណ្តឹងអនឡាញ (CSS)

2026/03/05 02:03:40 pm        103
ក្រោយការដាក់ឱ្យដំណើរការផ្លូវការ នៃការទទួលបណ្ដឹងតាមប្រព័ន្ធអនឡាញ អស់រយៈពេលពីរ សប្តាហ៍កន្លងមក ក្រសួងមហាផ្ទៃ ទទួលបានបណ្ដឹងជាង៦០បណ្ដឹង ក្នុងក្របខណ្ឌរបស់ខ្លួន ទាំងពីពល រដ្ឋ និងមន្ត្រីរាជការ ។ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ដឹងទាំងជាង៦០ ដែលអគ្គារលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបាន មានបណ្ដឹងពីពលរដ្ឋ ប្តឹងពលរដ្ឋដូចគ្នា ចំនួន២៤បណ្ដឹង, ពលរដ្ឋប្ដឹងមន្ត្រីរាជការ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំនួន០៦បណ្ដឹង, ពលរដ្ឋប្ដឹងអង្គភាពដែលឋិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ លើការផ្តល់សេវាធារណៈមិនបានល្អប្រសើរ ចំនួន៣បណ្ដឹង, ករណីមន្ត្រីរាជការប្ដឹងមន្ត្រីដូចគ្នា ពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវ និងរំលោភសិទ្ធិមន្ត្រីដូចគ្នា ចំនួន៣បណ្ដឹង, បណ្ដឹងស្ទួនគ្នា ចំនួន១៧បណ្ដឹង, និងបណ្ដឹងដែលគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ គឺមាន១០បណ្ដឹង។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍ដល់មន្ត្រីថ្នាក់ជាតិ អំពីបញ្ហាដែលកើតមាន មិនថាជាបញ្ហាជាមួយពលរដ្ឋដូចគ្នា ឬជាមួយមន្ត្រីតាមមូលដ្ឋាន ។ ពលរដ្ឋបន្ថែមថា ការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ ។ គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលើ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅជាភាសាអង់គ្លេសថា Complain Submission System (CSS) ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធសមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ៕ អត្ថបទ៖ លីហេង

ក្រសួងការងារ​ជំរុញ​វិស័យឯកជនពង្រឹងកិ​ច្ច​សហការជាមួយរាជរដ្ឋាភិបាលលើវិស័យ ធីវ៉េត ដើម្បីផលចំណេញរួម

2026/03/05 01:45:51 pm        189
ក្នុងឱកាសអញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​«កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោ​ម​ប្រធាន​បទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុង​ពិភព​លោក​ទំនើប» ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​គូស​បញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត​។នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យវិស័យឯកជន និងដៃគូពាក់ព័ន្ធក្នុងតំបន់អាស៊ាន ពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលទៅលើការអប់រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យ​បាន​រឹងមាំ ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតប​យ៉ាង​រហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប។កិច្ច​ពិភាក្សានេះ បានផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមនៃ «ជំនាញ» តាមរយៈកិច្ចសហការ​រវា​ងរដ្ឋ និងឯកជន ក្នុងការបណ្តុះបណ្តាលវិស្វករម៉េកាត្រូនិក និងអ្នកជំនាញបច្ចេកទេស ព្រម​ទាំង​បញ្ចូលការពិភាក្សាពីបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ទន្ទឹមនឹង​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចាត់ទុកការ​អភិវឌ្ឍធនធានមនុស្សជាស្នូល។ ជាក់ស្តែង ផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ​ការ​ងារ ​សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤–២០២៨ ក្រសួងកំពុងជំរុញយ៉ាងសកម្ម​នូវគោលការណ៍ «ពលរដ្ឋម្នាក់ទទួលបានយ៉ាងហោចណាស់ជំនាញមួយសម្រាប់ជីវិត ហើយ​គ្មាន​នរណាម្នាក់ត្រូវបានទុកចោលឡើយ»។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាផ្តល់ជូនវិនិយោគិននូវកម្លាំងពលកម្មវ័យក្មេង សកម្ម និង​កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលត្រូវបានគាំទ្រដោយប្រព័ន្ធបណ្តុះបណ្តាលជាតិដ៏រីកចម្រើន និង​ការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET រួមទាំងការ​ពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះ​បណ្តាលជាតិ (រួមទាំងកម្មវិធីបណ្តុះបណ្តាលយុវជន ១,៥លាននាក់) និងកិច្ចសហការជា​មួយ​ឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិត​កម្ម​សម័យ​ទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ជាមួយនឹងប្រជាជនវ័យ​ធ្វើ​​ការច្រើន ប្រព័ន្ធបណ្តុះបណ្តាលបត់បែន និងមូលនិធិអភិវឌ្ឍន៍ជំនាញដែលបានបែងចែកថវិកាច្បាស់​លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់បានភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
04/25/2026 03:04 PM
ការវាយប្រហារដ៏ធំរបស់រុស្ស៊ី លើអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស ៤នាក់សា្លប់ និងរាប់សិបនាក់រងរបួស
04/25/2026 02:04 PM
កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវប្រាំងជំហ៊ាន២បានជាង៣៥%
04/25/2026 02:04 PM
ចំហេះព្រៃរាលដាលនៅភាគអាគ្នេយ៍អាមេរិក ខណៈរដ្ឋ Georgia ខូចខាតទ្រព្យសម្បត្តិច្រើនបំផុត
04/25/2026 02:04 PM
ចិន៖ សេចក្តីព្រាងច្បាប់នាំចេញរបស់អាមេរិក អាចនឹងបង្កជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប
04/25/2026 02:04 PM
អ៊ីរ៉ង់នឹងផ្តល់ការស្នើដែលមានគោលបំណងបំពេញតាមការទាមទាររបស់អាមេរិក
04/25/2026 01:04 PM
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
04/25/2026 01:04 PM
យោធាអាមេរិក៖ ខ្លួនបានវាយប្រហារនាវា នៅភាគខាងកើតប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់
04/25/2026 01:04 PM
ប្រជាជនប៉ាឡេស្ទីន ទម្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកទី១ តាំងពីមានសង្គ្រាមហ្កាហ្សា
04/25/2026 12:04 PM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
04/25/2026 12:04 PM