បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

កម្ពុជារក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងអាម៉េរិក

2026/03/05 08:46:46 am        240
កម្ពុជារក្សាបានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសមហាអំណាចចិន និងសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ទៀតថា ក្រសួងការបរទេសបង្កើនទំនាក់ទំនងជាមួយប្រទេសជាមិត្ត ដោយទំនាក់ទំនងកម្ពុជាជាមួយប្រទេសជាមិត្តមានការរីកចំរើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០២៥ សម្របសម្រួលសកម្មភាពទស្សនកិច្ចសំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទទួលបានលទ្ធផលល្អច្រើន។

ប្រតិភូអនុព័ន្ធយោធាបរទេស បន្តចុះសួរសុខទុក្ខប្រជាជនភៀសសឹកកម្ពុជាកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួកដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានដោយសារថៃឈ្លានពាន

2026/03/04 08:29:04 pm        193
បន្ទាប់ពីធ្វើដំណើរទៅកាន់ភូមិសាស្រ្តភូមិព្រៃចាន់ និងតំបន់ច្រកបឹងត្រកួនរួចមក នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ដដែល វេលាម៉ោង ១៤:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាទាំង ១២ប្រទេស ចុះសួរសុខទុកប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួនសរុប ១៦៣២គ្រួសារ ស្មើនឹង ៥០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូរកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។អ្នកនាំពាក្យ ក្រសួងការពារជាតិគូសបញ្ជាក់ផងដែរថា ក្រោយការចុះទៅកាន់ទីតាំងមួយចំនួនរួចមក គណៈប្រតិភូអនុព័ន្ធយោធាបរទេស ក៏បានសម្តែងក្តីសង្ឃឹមថា សន្តិភាព ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃនឹងត្រូវបានស្តារពេញលេញក្នុងពេលឆាប់ៗនេះ ដែលបង្កលក្ខណៈឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្តើមជីវភាពធម្មតាឡើងវិញបាន៕

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា

2026/03/04 08:19:50 pm        134
នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council) ដឹកនាំដោយលោក Noel Clehane អនុប្រធាន EU-ABC ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ EU-ABC ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយក៏បានពិភាក្សាអំពីឱកាសនៃការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតទឹកដោះគោស្រស់ និងវិស័យកែច្នៃកសិផលសម្រាប់ការនាំចេញ៕

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសមោសរនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅភ្នំពេញ

2026/03/04 08:03:38 pm        194
នារាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញចូលរួម ដើម្បីផ្ដល់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្ដូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម»។ កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ពិធីនារាត្រីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតប្រចាំនៅកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា និងធុរជនជាតិនិងអន្តរជាតិ សរុបប្រមាណ ៥០០នាក់។គួររម្លឹកថា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានឆ្នាំ២០២៦ ទទួលបានការអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នេះបាននាំមកនូវការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ (១) ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់», (២) នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម», (៣) សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍» និង (៤) ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។

ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

2026/03/04 07:46:55 pm        206
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយ​អាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។ ឯកឧត្តមបាន​លើក​ឡើង​ថា៖ "កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការ​អាស៊ាន ហើយយើងបន្តខិតខំជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​គុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ​ តូច និង​មធ្យម​​ទៅក្នុង​ខ្សែ​ច្រ​វាក់​តម្លៃតំបន់។”ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិច​តួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយ​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជ​​​កម្ម។ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាន់តែមានសារសំខាន់ នៅ​ក្នុង​បរិវត្តកម្មសេដ្ឋកិច្ចតំបន់។ឯកឧត្តមបានបន្ថែមថា៖ "ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល។"ឯកឧត្តមអគ្គលេខាធិការ​អាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញាសិប្ប​និម្មិតអាស៊ាននៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មីនៃការជំរុញ​គម្រោង​បណ្តាញអគ្គិសនីអាស៊ាន។កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចខិតខំរបស់កម្ពុជា លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ការប្រើប្រាស់បញ្ញា​សិប្ប​​និ​ម្មិត, ​ការ​បង្កើតមូលនិធិស្រាវជ្រាវជាតិដើម្បីសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស, ព្រមទាំងការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤។ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើងដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍កាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជាឱ្យបន្តពង្រឹងភាពប្រកួតប្រជែងរបស់សហ​គ្រាស​ធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះមានសារ​សំខាន់​ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។

រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

2026/03/04 07:40:24 pm        146
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ និងក្នុងន័យស្ថាបនារវាងរដ្ឋនិងឯកជន ភាគីទាំងពីរបានពិភាក្សាជុំវិញប្រធានបទជាអាទិ៍ រួមមាន កិច្ចសម្រួលពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់និងការលើកកម្ពស់សមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃសក្ដានុពល ពិពិធកម្មទីផ្សារតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ និងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ផ្ទះថ្មី ១២៦ខ្នង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សាងសង់រួចរាល់ ត្រៀមផ្ដល់ ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨

2026/03/04 07:36:26 pm        164
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង និងជាប្រធាន អ.ន.ក. ខេត្ត អមដំណើរដោយលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង បានចុះ ពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាគណៈយុទ្ធមិត្តបម្រើ កងទ័ពឆ្នាំ ១៩៧៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លើទីតាំង ដីសម្បទាន សង្គមកិច្ច នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការចុះពិនិត្យ វឌ្ឍនភាពនេះ មានការចួលរួមពីគ្រួសារអតីត គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ មកពីបណ្តាខេត្តនានា ទូទាំង ប្រទេស។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន អ.ន.ក.ខេត្ត បានមានប្រសាសន៍ប្រាប់តំណាងគ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមនាពេលនេះថា ផ្ទះ និងដីសម្បទានសង្គមកិច្ចនៅទីនេះ មិនត្រឹមតែជាជម្រកសម្រាប់ការពារកម្តៅថ្ងៃ ទឹកភ្លៀងប៉ុណ្ណោះទេ វាគឺជាមរតកនៃសន្តិភាព ជាការតបស្នង និងភាពកតញ្ញូរបស់ រាជរដ្ឋាភិបាលចំពោះវីរជននៅទីនេះទាំងអស់ដែលបានយកសាច់ស្រស់ ឈាមស្រស់ ទៅប្តូរយកសេចក្តីសុខ សន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។ ការផ្តល់ផ្ទះ និងដី សម្បទានសង្គមកិច្ចនេះ គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រគាំពារសង្គមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា គ្មានអតីតយុទ្ធជន ណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត ស្វាយរៀង និងជាអនុប្រធាន អ.ន.ក. ខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នផ្ទះថ្មីទាំង ១២៦ខ្នង នេះ បានសាងសង់រួចរាល់ ១០០ភាគរយហើយ។ លោកបន្តថាចំពោះ ផ្ទះថ្មីនេះ ថ្នាក់ដឹកនាំ សមាគមថ្នាក់កណ្តាល និងថ្នាក់ខេត្តបានរៀបចំ ប្រព័ន្ធភ្លើង និងជីកស្រះស្តុកទឹកសម្រាប់ ប្រើប្រាស់រួចជាស្រេចដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ទាំងអស់ប្រើប្រាស់ដើម្បី បំពេញត្រូវការ ចាំបាច់ក្នុងការរស់នៅ។ គ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមក្នុងឱកាសនេះ បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានឃើញអំណោយផ្ទះថ្មីត្រូវបានរៀបចំសាងសង់យ៉ាងល្អ ដែលថ្នាក់ដឹកនាំត្រៀម ប្រគល់ជូន នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ ពួកគាត់ក៏បានសំណូមពរ ជូនទៅថ្នាក់ដឹកនាំជួយរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិ និងប្រព័ន្ធទឹកស្អាតបន្ថែម សម្រាប់ផ្តល់ភាព ងាយស្រួលឱ្យបងប្អូន ដែលចូលមករស់។  សូមបញ្ជាក់ថា ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សាងសង់ជូន អតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ត្រូវបានសាងសង់លើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងជំហានទីមួយនេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម បានដឹកនាំការសាងសង់សរុបចំនួន ១២៦ខ្នងផ្ទះ សម្រាប់ ផ្ដល់ជូន ១២៦គ្រួសារ៕

ប្រជាពលរដ្ឋ៖ ផ្ទាំងគំនូរបង្ហាញពីភាពឈឺចាប់ និងការចងចាំពីការលះបង់និងរងគ្រោះរបស់កម្ពុជាដែលថៃឈ្លានពាន

2026/03/04 05:47:14 pm        175
នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលនៅចំណុចសួនមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ បានដាក់បង្ហាញជាផ្លូវការសម្រាប់ការទស្សនា។ ផ្ទាំងរូបភាពនេះបង្ហាញពី ភាពឈឺចាប់ ភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីការពលីរបស់កងទ័ព ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ រូបភាពនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរចងចាំនូវអ្វីដែលបានកើតឡើង ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព។ក្រោយចំណាយពេលជាច្រើនថ្ងៃមកនេះ ក្រុមវិចិត្រករបានបញ្ចប់ការងារទាំងស្រុងលើការគូរគំនូរសិល្បៈដើម្បីសន្តិភាព។ គំនូរនៅរាជធានីភ្នំពេញនេះ ជាគំនូរទី ២ ដែលវិចិត្រករខ្មែរ និងបរទេសរួមគ្នាប្រើជក់គូរពីភាពរងគ្រោះរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក។ ប្រាប់ថា កម្ពុជា ត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាត្រូវការដោះស្រាយតាមផ្លូវច្បាប់ ពុំមែនការដោះស្រាយដោយប្រើប្រាស់អាវុធនោះទេ។ការដាក់បើកសម្ពោធផ្ទាំងរូបភាពដើម្បីសន្តិភាពជាផ្លូវការនៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា រូបភាពនេះជាការបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅតែចងចាំនូវអ្វីដែលបានកើតឡើង។ សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាផ្ទាំងរូបភាព លើកឡើងថារូបភាពនេះបង្ហាញច្បាស់ពីភាពឈឺចាប់របស់កម្ពុជា។ នេះជាការចងចាំរបស់ប្រជាពលរដ្ឋគ្រប់រូប។ ពួកគេក៏សង្ឃឹមដែរថា ពិភពលោកនឹងឃើញពីភាពឈឺចាប់តាមរយៈរូបភាពទាំងនេះ ហើយមិនព្រងើយកន្តើយចំពោះកម្ពុជា។ លើសពីចំណុចនេះ សម្រាប់យុវជន គឺពួកគាត់នឹងប្រែភាពឈឺចាប់ទាំងនេះ ទៅជាការខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីជាមូលធនមនុស្សកសាងជាតិឱ្យកាន់តែខ្លាំងក្លា។គួរបញ្ជាក់ថា ផ្ទាំងរូបភាពនេះ ជារូបភាពទី២ដែលក្រុមវិចិត្រករខ្មែរ បានប្រើប្រាស់ជក់បង្ហាញទៅកាន់ពិភពលោក។ រូបភាពទី ១ ស្ថិតនៅខេត្តសៀមរាប។ រូបភាពទី ២ស្ថិតនៅសួនមុខវត្តបុរទុមវត្តី ដែលសាធារណជន អាចមកចូលរួមទស្សនាដោយសេរី។អត្ថបទ៖ គឹមហុក 

អាជ្ញាធរជំរុញម្ចាស់អាជីវកម្មបន្តចូលរួមរាយការណ៍ពីវត្តមានជនបរទេសដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ

2026/03/04 05:36:08 pm        385
អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ជំរុញឱ្យម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួម រាយការណ៍ពី ការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ ក្នុងការអនុវត្តលើអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យរាល់អាជីកម្មប្រមូលផ្តុំ ដែលបានផ្តល់ការស្នាក់នៅលើជនបរទេស ដើម្បីទប់ស្កាត់បទ ល្មើសនានា ពិសេស គឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។  ពលរដ្ឋ ជាម្ចាស់អាគារខុនដូរ L-Tower បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ។  យោងតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល មាត្រាទី២០ កំណត់ថា ម្ចាស់ទីតាំងរស់នៅប្រ មូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេស ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុស ត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ចំនួន៤,០០០,០០០ (បួនលានរៀល) សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕ អត្ថបទ៖ លីហេង

ក្រុមហ៊ុនកម្ពុជា និងជប៉ុន ចំនួន៤០ នឹងរៀបចំពិព័រណ៍ការងារ នៅចុងសប្ដាហ៍នេះ

2026/03/04 05:29:58 pm        121
ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុន ប្រមាណ៤០ បានសហការចូលរួមរៀបចំពិព័រណ៌ការងារ ឆ្នាំ២០២៦ ហើយនឹងផ្តល់ឱកាសការងារប្រមាណជា១៥០០កន្លែង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនានេះ។លោក ស៊ាង និមល នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែមីនានេះថា នៅសល់ពេលប្រមាណតែ២ថ្ងៃទៀតប៉ុណ្ណោះ ការពិព័រណ៌ការងារឆ្នាំ២០២៦នេះ នឹងឈានចូលមកដល់ ហើយ ក្រុមហ៊ុន កម្ពុជា ជប៉ុន ដែលចូលរួមរៀបចំស្តង់ពិព័រណ៌នោះ គឺជាក្រុមហ៊ុនដែលមានតម្រូវការកម្លាំងពលកម្ម ចូលបម្រើការងារបន្ទាន់ នៅក្នុងផ្នែកធនាគារ ហិរញ្ញវត្ថុ ទេសចរណ៍ និងផ្នែកបច្ចេកទេសផ្សេងៗ ហើយក្រៅពីក្រុមហ៊ុនមកពីប្រទេសជប៉ុនមួយទៀត ក៏មានតម្រូវការស្វែងរកដៃគូអាជីវកម្ម ដើម្បីពង្រឹកការវិនិយោគ និងអាជីវកម្មជប៉ុននៅកម្ពុជាផងដែរ។លោក បន្តថា មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា ជប៉ុន CJCC ក្រៅពីអនុវត្តបេសកកម្មការងារអភិវឌ្ឍន៍ធនធានមនុស្ស ការសម្របសម្រួលផ្តល់ឱកាសការងារជូនយុវជន សិស្សនិស្សិត. មជ្ឈមណ្ឌល ក៏បានធ្វើសកម្មភាពជាច្រើនទៀត ជាពិសេស ការផ្តល់ឱកាសឲ្យកុ្រមហ៊ុនខ្មែរ និងក្រុមហ៊ុនបានជួបគ្នា ផ្គូផ្គងភ្ជាប់ដៃគូអាជីវកម្មរវាងកម្ពុជា ជប៉ុន និងការធ្វើសកម្មភាពទៅផ្សព្វផ្សាយឱកាសវិនិយោគកម្ពុជា នៅប្រទេសជប៉ុន ការទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាជាដើម។ លោក ស៊ាម និមល បន្តថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនានេះ នឹងជួយឲ្យយុវជន និស្សិតខ្មែរជាច្រើនទៀត ទទួលបានឱកាសការងារ ឱកាសការសិក្សា ហើយនឹងមានក្រុមហ៊ុនមកពីប្រទេសជប៉ុនជាច្រើន មានឱកាសពង្រីកអាជីវកម្ម និងការភ្ជាប់ដៃគូអាជីវកម្មជាច្រើនទៀត។សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មកដល់ពេលនេះ ក៏មានសហគ្រាស រោងចក្រ ក្រុមហ៊ុននានា មកពីតាមបណ្តាខេត្ត រាជធានី នៅទូទាំងប្រទេស បានរាយការណ៍មានតម្រូវការកម្លាំងពលកម្មយុវជន ចូលមកបម្រើការងារ កើនឡើងដល់៨៥ ៧៥៦នាក់ ។អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM