បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

រដ្ឋមន្រ្តីថាមពល៖ កម្ពុជាមិនទាន់មានផលប៉ះពាល់កង្វះប្រេងនោះទេ បន្ទាប់​ការ​ផ្ទុះ​ឡើង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា

2026/03/04 03:31:41 pm        341
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងថា បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជា​មិន​ទាន់​មាន​សញ្ញាណ​ណាមួយ បង្ហាញពីផលប៉ះពាល់កង្វះប្រេងឥន្ធនៈនៅឡើយ ខណៈ​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបាន បន្ត​នាំ​ប្រេង​ចូល​ប្រេង​មក​ទីផ្សារ​កម្ពុជា។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ​ក្រោមមូលបទ «ការ ផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការ​វិវត្តន៍​ឧស្សា​ហ​កម្ម​» ​នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញសង្គ្រាមនៅ តំបន់មជ្ឈិមបូព៌ា បាននិង​កំពុ​ង​ធ្វើ​ឱ្យ​ប៉ះពា​ល់​ពិភពលោក ក្នុងនោះសម្រាប់ជំហានដំបូង គឺការប៉ះពាល់ការផ្គត់ផ្គង់ឧស្ម័ន និងប្រេង ឥន្ធនៈ​ ខណៈដែលការចរាចរប្រេងឥន្ធនៈក្នុងពេលបច្ចុប្បន្ននេះ មានប្រមាណជាង ២០ ភាគរយ ដែ​ល​បានឆ្លងកាត់តំបន់មជ្ឈិមបូព៌ា។ ជុំវិញសង្គ្រាមនេះ ប្រទេសអឺរ៉ង់បាននិងកំពុងគំរាមគំហែង នឹង​បាញ់​កប៉ាលដឹកប្រេងឥន្ធនៈណា ដែលឆ្លងកាត់ក្នុងតំបន់នោះ ដែល បញ្ហានេះ​វា​បាន​ប៉ះពា​ល់​ភ្លាម​ៗ ​ទៅលើកាតផ្គត់ផ្គង់ប្រេងឥន្ធនៈនៅលើពិភពលោកទាំងមូល។ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បញ្ហាខាងលើនេះកម្ពុជា ក៏ដូចប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ គឺ​មាន​ផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័នជាដើម ខណៈ​បច្ចុប្បន្ន​ថ្លៃ​ប្រេង​លើ​ពិភព​លោក​បាន​ហក់ឡើងជាង ៣០ ភាគរយរួចហើយ។ ចំណែក ចំពោះប្រទេសកម្ពុជា ក្នុងពេល​បច្ចុប្បន្ន​នេះ ​កម្ពុជាពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពីផលប៉ះពាល់បន្ទាន់ភ្លាមនោះឡើយ ខណៈ​ការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។ ឯកឧត្តមបន្ថែមថា បញ្ហា​តម្លៃ​ប្រេង​នេះវានឹងមានការប្រែប្រួល នៅពេលប្រេងឥន្ធនៈថ្មីចូលមកដល់។ តែទោះបីយ៉ាង​ណា​ឃើញ​ថា ​ពិភពលោកសុំឱ្យភាគីជម្លោះ ងាកទៅរកតុចរចារ ដើម្បីចៀសវាង អំពីផលប៉ះពាល់នេះ។ឯកឧត្តម កែវ រតនៈ លើកឡើងបន្ថែមថា ចំពោះបញ្ហាប្រេងឥន្ធនៈនេះ ក្រសួងរ៉ែ និងថាមពល និង​ក្រសួង​ពាណិជ្ជកម្ម ក៏បានរាយការណ៍ជូនសម្តេចធិបតីរួចរាល់ ហើយបច្ចុប្បន្នក្រសួង​ពាក់​ព័ន្ធ​បាន​និង​កំពុង​បន្ត​តាមដានផងដែរ។ ក្រៅពីនេះក្រសួងរ៉ែ និង ថាមពល ក៏បាននិងកំពុង​ធ្វើ​ការ​ជាមួយ​តំណាង​ក្រុម​ហ៊ុនចែកចាយប្រេង ដោយឱ្យរៀបចំផែនការឱ្យបានច្បាស់លាស់ ជាពិសេសបណ្តា ក្រុម​ហ៊ុនទាំ​ងអស់ត្រូវស្តុកប្រេងឱ្យបានពេញលេញ និងនាំចូលបន្ថែមទៅតាមតម្រូវការ៕ អត្ថបទ៖ សុន រ៉ាឌី

អនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែល​រង​ការ​វាយ​ប្រហារ​ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ

2026/03/04 03:13:40 pm        300
ភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួង​ការ​ពារ​ជាតិ ​នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និង​ដា​ក់​ពង្រាយទូ​កុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍​នៃការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃ​ទី​២៧​ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ផងថា ចាប់តាំងពីពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក​ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់​លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រ​ម​ព្រៀងស​ន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

ឯកអគ្គរដ្ឋអូទ្រីសថ្មី ប្ដេជ្ញាចំពោះមុខសម្ដេចតេជោថានឹងខិតខំពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និង​អូទ្រីស​ឱ្យ​កាន់តែរីកចម្រើន

2026/03/04 02:29:49 pm        201
ភ្នំពេញ៖ លោកជំទាវ Katharina Wieser ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា​ បានប្ដេជ្ញាចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី​នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ដោយសន្យាខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និង​អូទ្រីស ​ឱ្យកាន់តែរីកចម្រើន។ខណៈរយៈពេល ៧០ឆ្នាំក​ន្លង​មក​នេះ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​នូវ​ទំនាក់​ទំនង​ជាមួយគ្នាមានភាពល្អប្រសើរ ជឿជាក់គ្នាទៅវិញទៅមក។លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប ​និងប្រគល់សារតាំងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែ​មីនា ​ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុង​ជំនួប​នោះ​សម្ដេច​តេជោ ​បានសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គ​រដ្ឋទូ​ត​វិសាម​ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​តេជោ​ចាត់​ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកជំទាវ មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អូទ្រីស បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស។ សម្ដេច​តេជោសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកជំទាវ នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអូទ្រីស​កាន់​តែ​រីកចម្រើនបន្តទៀត។នៅក្នុងជំនួ​បនេះ លោកជំទាវ Katharina WIESER បានសម្ដែងការអរគុណចំពោះ សម្ដេច​តេជោ ​ដែលអនុញ្ញាតឱ្យលោកជំទាវ បានជួបសម្ដែងការគួរសម និងប្រគល់សារ​តាំង​ជូន​នា​ឱកាស​នេះ ​ក្នុងបេសកកម្មរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ លោកជំទាវ បានប្ដេជ្ញា​ចំពោះ​មុខ​សម្ដេចតេជោ ដោយខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និង​អូទ្រីស​ ឱ្យកាន់តែរីកចម្រើន។លោកជំទាវបានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោល​គឺ​ចាប់តាំងពីឆ្នាំ១៩៥៦ មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយ​ទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក ។ក្នុង​ឱកាសនោះលោកជំទាវ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​នយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ នឹង​ខិត​ខំ​​ប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់​តែ​មាន​ការ​កើន​ឡើង​។ លោកជំទាវបានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០​ក្រុម​ហ៊ុន ​នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ។ជាការ​ឆ្លើយ​តប សម្ដេចតេជោ បានពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត​ទាក់​ទង​នឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូទ្រីសដែលមានរយៈកាល ៧០ឆ្នាំ ដែល​សម្ដេច​តេជោ ​ចាត់ទុកថាជាទំនាក់ទំនងមួយដែលមានដំណើរដ៏វែងឆ្ងាយ ។សម្ដេចតេជោ​បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការពង្រីកនូវ​ពាណិជ្ជ​កម្ម​រវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទង​ទៅ​នឹង​ការ​វិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោង​មក​កាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។សម្ដេចតេជោ​សង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកជំទាវ ក្នុង​នាម​ជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជា​ពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់​តែ​រីក​ចម្រើន​បន្ត​ទៀត​។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែក​ទៅ​លើប​ញ្ហា​ប្រឈម​ដ៏​ស្មុគ​ស្មាញ​របស់​ពិភព​លោក​ នាពេលបច្ចុប្បន្នជាមួយលោកជំទាវឯកអគ្គរដ្ឋទូតផងដែរ ហើយក៏ឆ្លៀត​ឱកាស​ពន្យល់​អំ​ពី​ស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងកន្លងមក ហើយពេលនេះ ប្រទេស​ទាំង​ពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណា អនុវត្តនូវបទ​ឈប់​បាញ់​ឱ្យ​បាន​ល្អ​ប្រសើរ ​ក្នុងការធានានូវស្ថិរភាពតាមព្រំដែន និងការដោះ​ស្រាយ​បញ្ហា​ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋ​ភាព​ច្បាប់ ​និងការចរចាគ្នា ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ បំពេញបេសកកម្មការទូត នៅ​ព្រះរាជា​ណា​ចក្រកម្ពុជាទទួលបានជោគជ័យ៕

កម្ពុជាក្លាយជាសមាជិកផ្លូវការ នៃអង្គការអន្តរជាតិ IOPS នៅទីក្រុងប៉ារីស

2026/03/04 02:17:14 pm        263
ភ្នំពេញ៖ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ស្ថាប័ន​អន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាល​បច្ចេក​ទេស​របស់បេ​ឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status​) ​នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារំាង។យោង​តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅលើផេកផ្លូវការថា ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និង​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ដោយមានការ​ចូល​រួម​ពី​តំណាង​ស្ថាប័ន​ជាសមាជិកមកពី ៧០ប្រទេស ជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ ៣០០​នាក់​។ ​សម្រាប់ប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ គួច សុមាន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អញ្ជើញចូ​លរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធន​និវត្តន៍​ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សមិទ្ធផល នៃសមាជិកភាពនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈ​ការ​សិក្សា​ឈ្វេង​យល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ចលើការគ្រប់គ្រង និង​ការ​បែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និង​ជា​ពិសេស​គឺ​ការ​អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃ​ការ​វិវត្ត​សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា នៅក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅលើការរៀបចំគោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការ​ចែក​រំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​នានាមុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ។កិច្ចប្រជុំក៏​បានពិនិត្យលើផែនការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតរវាងសមាជិករបស់អង្គការ IOPS ​និង OECD ដើម្បីបន្ត​ជំរុ​ញ​វិស័យ​សន្តិសុខ​សង្គម​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ផង​ដែរ​៕​

ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដីសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍភូមិនៅកម្ពុជា»

2026/03/04 02:16:32 pm        111
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូរ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៤៦០នាក់ ផងដែរ ។នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានាឱកាសនោះ រួមមានការធ្វើបទបង្ហាញ អំពីការអភិវឌ្ឍភូមិគំរូនៅកម្ពុជា លទ្ធផលស្រាវជ្រាវស្តីពីការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា ការធ្វើបទបង្ហាញស្តីពីលំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ និងបទបង្ហាញស្តីពី ទស្សនាទានឆ្ពោះទៅការរៀបចំបុរីជនបទ ដោយវាគ្មិននៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលានេះមានគោលបំណងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ផ្អែកលើបរិមាណនៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមក និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ដើម្បីជ្រើសរើសជា “ភូមិគំរូ” ព្រមទាំងដើម្បីអាចរៀបចំផែនការយុទ្ធសាស្រ្ត រួមគ្នាក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យកាន់តែលឿនថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕

អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវគាំទ្រដល់ជនរងគ្រោះឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ

2026/03/04 02:06:18 pm        181
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេស​រដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់​ស្តីពី​ការ​បង្កើត​គោល​ការណ៍​ណែនាំ​ជាតិ​សម្រាប់​ជំនួយ​ជន​រង​គ្រោះ។តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោត​សរសើរ​ដល់​មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូ​យ៉ាង​ជិត​ស្និទ្ធក្នុង​កិច្ច​ការ​សម្រប​សម្រួល​វិស័យ​សកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរ​គុណ​ដល់​អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា និងបន្តគាំទ្រ​ដល់​វិស័យ​សកម្ម​ភាព​មីន និងកម្មវិធីសង្រ្គោះជនមានពិការភាពនៅកម្ពុជា ក្នុងនោះរួមទាំង​ការ​ស្តារ​កាយ​សម្បទា​ ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំណត់​យ៉ាង​ច្បាស់​ក្នុង​ច្បាប់​ និងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។ ដោយ​ឡែកពាក់ព័ន្ធនឹងជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជ​រដ្ឋាភិបាល​កម្ពុជា ក៏បានចាត់ទុកជា​ផ្នែក​មួយ​សំខាន់​នៃ​គោល​នយោបាយជា​តិ​វិស័យ​សកម្ម​ភាព​មីន​ និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើ “ការថែទាំ ស្តារសម្បទា និង​ការ​រួម​បញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា មានកាតព្វ​កិច្ច​មិន​ត្រឹម​តែ​បោស​សម្អាត​មីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ប៉ុន្តែការថែទាំ និងគាំទ្រដល់ជនរងគ្រោះ គ្រួសារ និង​សហគមន៍ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ។ក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យដៃគូបន្តគាំទ្រ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីន និងកិច្ចស​ង្រ្គោះជ​ន​រង​គ្រោះ​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅ​​រួម​ចំណែក​សម្រាល​បន្ទុក​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជា​កំពុង​លុបបំបាត់​មជ្ឈ​មណ្ឌល​ឆបោក​តាម​អនឡាញ​ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់វិនិយោគិន

2026/03/04 01:45:02 pm        185
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ពី​យុទ្ធនាការ​លុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បី​ផ្តល់​នូវទំនុកចិត្ត និងសុវត្ថិភាពដល់វិនិយោគិននានា។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅ​រា​​ជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មាន​ប្រសាសន៍​បញ្ជាក់​អំពីការសម្រេច ផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ទប់​ស្កាត់​លុប​បំបាត់​មជ្ឈ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងវឌ្ឍនភាពលើវិស័យវិនិយោគ ដែល​តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ឃើញមានកំណើនជាច្រើន ក្នុងឆ្នាំ២០២៥កន្លងមកនេះ។សម្ដេច​ធិបតីបានថ្លែងថា «រាជរដ្ឋាភិបាលបានផ្លាស់ប្ដូរយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយជាតិ ក្នុង​ការ​ទប់​ស្កាត់​ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យ​អស់​ត្រឹម​ខែ​មេសា​ ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីពង្រឹងវិធានការច្បាប់ និងអនុលោមភាពស្ថាប័ន និង​ការ​ពារ​បន្ថែម​ទៀត​នូវ​សុចរិតភាពក្នុងបរិយាកាសវិនិយោគ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត​ក្រុម​ការ​ងារ​អន្ត​រ​ក្រសួង ​ដែលមានសមាជិកជាង ១០០នាក់ មកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន ៣០ ដើម្បី​លើក​កម្ពស់​បរិយា​កាសធុរកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានឱ្យដឹងថា ក្រុមការងារនេះ បានរៀប​ចំ​កម្ម​វិធី​ជំរុញ​ការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែល​រាជ​រដ្ឋាភិបាល​បាន​អនុម័តជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ២០២៥កន្លងទៅ។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការ​កម្ពុជា​បាន​អនុវ​ត្ត​នីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និង​បក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ច​បាន​បន្ត​សហការ​ជាមួយ​បណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេត​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែក​មុខ​ក្រុម​អង្គការ​ចាត់​ដែល​បាន​យក​កម្ពុជា​ធ្វើ​ជា​ទីតាំងឆបោកទៅក្រៅប្រទេស។ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​អគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន​ ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួម​ទាំង​វត្ថុ​តាង​ រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន​ ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជន​ជាតិ​ចិន​ ចំនួន ០៣ច្បាប់ ។ សមត្ថកិច្ច​បានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បី​ជួញ​ដូរ​រូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និង​លួង​លោម​អូស​ទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារ​ចម្រុះ​បាន​សម្រេច​ប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។ សូម​បញ្ជាក់ថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាង​ច្បាស់​ថា កម្ពុជាមិនមែន​ជា​កន្លែង​សម្រា​ប់​ឧក្រិដ្ឋ​ជន​បច្ចេក​វិទ្យា​ប្រើ​ប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ​ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំង​ឡាយ​ណា​ដែល​នៅ​ពី​ក្រោយ​សកម្មភាព​ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគ​យល់ ​ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី៖ កម្ពុជាកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ អាមេរិក និងចិន

2026/03/04 12:01:52 pm        258
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជា​បាន​កំពុង​លើក​កម្ពស់​ពា​ណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ ដូចជា អាមេរិក និងចិន ហើយលើសពីនេះទៀត កម្ពុជា​ក៏បាន នឹងកំពុងចរចា ដើម្បីចូលទៅក្នុង​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ភាព​ជាដៃគូ​អន្តរជាតិ​ប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញផងដែរ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នា ព្រឹក​ថ្ងៃទី៤ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងនិន្នាការ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានសម្រួចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី​ជំរុញសមត្ថភាពប្រកួតប្រជែង និងពិពិធកម្ម និងភាពរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។តាម​រយៈកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើង ផង​ដែរ​ថា ដើម្បីទាញយកប្រយោជន៍ក្នុងតំបន់នោះរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​អនុវត្ត​នូវ​កម្ម​វិធី​ពិសេស​ដោយជំរុញការវិនិយោគនូវខេត្តទាំងបួននៅក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ បន្ថែម​លើក​ម្មវិធី ពិសេស ក្នុងការវិនិយោគលើខេត្តព្រះសីហនុផងដែរ៕ អត្ថបទ៖ បាន ចក់

អ្នកនាំពាក្យ៖ វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជា​សាក្សី​ជំរុ​ញ​ទៅ​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី

2026/03/04 11:50:37 am        194
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា វត្តមានជាបន្តបន្ទាប់នៃអង្គទូត និង​តំណាង​អង្គការ​អន្តរជាតិនៅ ក៏ដូចជាសារព័ត៌មានអន្តរជាតិនានា នៅតាមបណ្តោយព្រំដែនកម្ពុជា គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise Mushikiwabo អគ្គ​លេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​ជន​ភៀស​សឹកក្នុងវត្តធម្មរង្ស៊ី ស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ។ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនិងគណៈប្រតិភូបានឃើញផ្ទាល់ភ្នែកពីស្ថាន​ភាព​របស់​ប្រជាពលរ​ដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះស​ម្បែង​វិញ​បាន​នៅ​ឡើយ​ដោយ​សារស្ថានភាពមិនទាន់អំណោយផល និងការរារាំងពីកងកម្លាំងប្រដាប់អាវុធថៃ។ រហូត​មកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២% ហើយបាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ​ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥​ម៉ឺន​នាក់​ទៀតនៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាងដោយផ្តល់ជូននូវដំណោះស្រាយសមរម្យ​ទៅតា​មស្ថានភាពជាក់ស្តែងដើម្បីអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​អំឡុងពេលដ៏លំបាកនេះ រហូតដល់បង​ប្អូន​អាច​វិល​ត្រឡប់ទៅ​លំនៅឋាន​វិញ​បាន​នា​ពេល​ខាង​មុខ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាន​​និង​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​និង​យ៉ាង​សកម្ម​លើ​នយោបាយ​ការ​ទូត​ដើម្បី​ជំរុញ​ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយ​អនុ​លោម​តាម​អនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ និងគោរពយ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិនៅ ក៏ដូចជា​សារ​ព័ត៌មាន​អន្តរជាតិ​នៅតា​មបណ្តោយព្រំដែនគឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីនាពេលខាងមុខ។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោ​យ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ​បោះ​បង្គោ​ល​ព្រំដែ​នរបស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានាដែ​ល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិ​ន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

ប្រធាន ASEAN-BAC៖ កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់

2026/03/04 11:27:44 am        176
ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដែលគាំទ្រពីថវិកាជាតិប្រមាណ១០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។កិច្ចប្រជុំកំពូលធុរកិច្ចអស៊ាន-កម្ពុជា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន ៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» ត្រូវបានរៀបចំឡើងដោយផ្អែកលើមរតកដ៏មោទនភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០០២,២០១២,និង២០២២។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (Chair of ASEAN-BAC Cambodia) ថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៦។អ្នកឧកញ៉ា គិត ម៉េង ថ្លែងទៀតថា កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានពន្យាករថានឹងកើនឡើង ៥% ដែលឆ្លុះបញ្ចាំងមិនត្រឹមតែស្តារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់ខ្លាំងជាងមុន ហើយផ្អែកតាមចក្ខុវិស័យឆ្នាំ២០២៥ ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកំណើរឆ្ពោះទៅរកឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយឈរលើមូលដ្ឋាននៃនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មក្នុងតំបន់។អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM