សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ
សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ
សម្ដេចធិបតី ឱ្យអនុវត្តសាកល្បងលើការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសជំនាញ ចាប់ពីថ្នាក់ទី៩ពីឆ្នាំនេះ

ព័ត៌មានជាតិ

រយៈពេល២ខែឆ្នាំ២០២៦គ្រឹះស្ថានអង្គរ រកចំណូលជាង ៩លាន១៧ម៉ឺនដុល្លារ ពីការ​លក់​សំបុត្រ​ទស្សនា​រមណីយដ្ឋានអង្គរ

2026/03/02 12:23:57 pm        185
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញនៅ​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០២៦​នេះ​ថា ​ក្នុងរយៈពេល២ខែឆ្នាំ២០២៦នេះ ភ្ញៀវទេសចរ​អន្តរជាតិ​ទិញ​សំបុត្រ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​មាន​ចំនួន១៨៨ ៨៨៥នាក់ ដោយទទួលបាន​ប្រាក់ចំ​ណូល​ចំនួ​ន​៩​លាន​១​៧​ម៉ឺន​៥២៧០​ដុល្លារ​ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ថយចុះជាង៣០ភាគរយ ។យោងតាមសេចក្ដីប្រកាសព័ត៌ដដែល បានបង្ហាញថា នៅក្នុងខែកុម្ភៈឆ្នាំ២០២៦នេះ មាន​អ្នក​ទេសចរ​អន្ដរជាតិចំនួន៩៥ ៣៩៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែល​ចំនួន​នេះ ​មានការថយចុះជាង២៨ភាគរយ បៀបធៀបនឹងឆ្នាំ២០២៥ ដោយទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់បណ្ណនេះ មានចំនួន៤លាន៦៥ម៉ឺន២៤៩៣ដុល្លាអាមេរិក ថយចុះជាង២៥ភាគរយ បើ​ធៀប​នឹងឆ្នាំ២០២៥កន្លងកន្លងមក។ក្នុងរយៈ​ពេល២ខែនេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មកពីសហរដ្ឋ​អាមេរិក​ជាប់​លេខ១ បារាំងលេខ២ ចក្រភពអង់គ្លេសលេខ៣ ចិនលេខ៤និងអាឡឺម៉ង់លេខ៥។គ្រឹះស្ថានអង្គរ បន្ថែមថា ក្នុងរយៈពេល២ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៦នេះ ភ្ញៀវ​ទេសចរ​បរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន១៨៨ ៨៨៥នាក់ និងទទួលបាន​ប្រាក់​ចំណូល​ចំនួន​៩លាន១៧ម៉ឺន៥២៧០ដុល្លា ថយចុះជាង៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៥​កន្លង​ទៅ៕

ប្រមុខការទូតកម្ពុជា អនុញ្ញាតជូនលោកជំទាវ អគ្គលេខាធិការអង្គការ OIF ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2026/03/02 12:12:59 pm        158
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតជូនលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ លោកជំទាវ ល្វី មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ក្នុងឱកាសបំពេញទស្សនកិច្ច លោកជំទាវអគ្គលេខាធិការបានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ហើយក៏នឹងមានជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃ រដ្ឋសភាផងដែរ។ លោកជំទាវអគ្គលេខាធិការ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជា សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោកជំទាវ Louise MUSHIKIWABO បង្ហាញពីការប្តេជ្ញា ចិត្តរួមគ្នារបស់អង្គការ OIF និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យកាន់តែស៊ីជម្រៅ ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសា បារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕

អង្គការសហប្រជាជាតិប្រកាសបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមក

2026/03/02 12:04:39 pm        232
ភ្នំពេញ៖ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ប្រកាសបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមកជាមួយកម្ពុជា។ការប្រទេសរបស់អង្គការសហប្រជាជាតិបែបនេះ ធ្វើឡើងតាមរយៈជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។តាមរយៈហ្វេសប៊ុកផែកផ្លូវការរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជំនួបសម្តែងការគួរសមនេះ បានផ្តល់ឱកាសដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរួមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ «អង្គការសហប្រជាជាតិ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធនេះ ក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមកជាមួយកម្ពុជា»៕

ក្រសួងការងារនាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់

2026/03/02 10:44:09 am        219
រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាមៗ​ដោយ​ផ្ទាល់​ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរ​ជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលនៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែល​មាន​ការ​ចូល​រួម​ពីអតីពលករ និងយុវជនជាង៨០០នាក់។នៅក្នុងកម្មវិធីវេទិកាការងារ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជា​យុទ្ធនាការ​រួម​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុង​ការ​ចុះ​​ឈ្មោះ​សម្ភាសផ្តល់ និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែល​ជួយ​កាត់​បន្ថយ​ទាំង​ពេល​វេលា​ និងការចំណាយថវិកា។ ជាក់ស្តែង ក្រសួងបាននាំយកឱកាសការងារប្រមាណ ៤ពាន់​កន្លែង​ សម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជា​ផ្នែក​មួយ​នៃ​ឱកាស​ការងារ​ក្នុង​ស្រុក​ជាង​ ៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះ​ក៏ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់»។ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូន​អាច​ជ្រើស​រើស​យក​ការ​ងារ​នៅ​ស្រុក​ក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬ​នៅ​ក្រៅប្រ​ទេស​ដែល​មាន​ប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់​អ្នក​ដែល​មិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែល​ក្រសួង​ការងារនឹងបញ្ជូនគ្រូបណ្តុះបណ្តាល និងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការ​ផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខនឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ។  ឯកឧត្តម ហេង សួរ ក៏បានជំរុញ​ឱ្យ​យុវជន​ចុះ​ឈ្មោះ​ចូលរៀនវគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​ ជាពិសេស សម្រាប់អតីតពលករដែលមានបទពិសោធស្រាប់ ក៏អាច​ចូលរួម​ធ្វើ​តេស្ត​សមត្ថភាព​ក្នុង​កម្មវិធីការវាយតម្លៃការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដើម្បី​ទទួល​បាន​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​ជំនាញចំនួន៨មុខក្នុងវិស័យសំណង់ នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងហ្គេមអនឡាញ​ខុសច្បាប់​ក្នុង​ខណ្ឌចំការមន​ឃាត់ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី ២៤នាក់

2026/03/02 08:31:20 am        273
ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅ អគារ Noden Hotel & Apartment ស្ថិតនៅផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបាន​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន២៤នាក់ ក្នុងនោះស្រ្តី៦នាក់។ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាល​​រង​​រាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កង​រាជ​អាវុធ​ហត្ថ និងអាជ្ញាធរខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះ​រាជ​អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គោលបំណងនៃការចុះបង្ក្រាបនេះ ដើម្បី​លុប​បំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ នេះ​បើ​យោងតាម លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​(គ.ប.ឆ.ប.)។ បច្ចុប្បន្ន ជនសង្ស័យទាំង ២៤នាក់ និងវត្ថុតាង រួមមានៈ កុំព្យូទ័រយួរដៃ១៩ គ្រឿង និងទូរសព្ទដៃ ៦៨​គ្រឿង​ និងលិខិតឆ្លងដែនចំនួន ២៤ច្បាប់ ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។សូម​បញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា​បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាងច្បាស់ថា កម្ពុជាមិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេក​វិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពី​ក្រោយ​សកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈម​មុខ​នឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគ​យល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹង​អាច​ធ្វើ​អាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

សមត្ថកិច្ចរាជធានីភ្នំពេញពិនិត្យទីតាំងសង្ស័យបង្កប់ Scams Online រកឃើញគ្រឿងញៀនជាង២២គីឡូ និងវត្ថុតាងពាក់ព័ន្ធល្បែងអនឡាញ នៅខណ្ឌចំការមន

2026/03/02 08:16:27 am        295
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកការចុះរដ្ឋបាលពិនិត្យបង្ក្រាបទីតាំងសង្ស័យបង្កប់ Scams Online បែររកឃើញគ្រឿងញៀនចម្រុះជាង២២គីឡូក្រាម នៅអាគារសភាពាណិជ្ជកម្ម ឆុងឈីង ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ការពិនិត្យរដ្ឋបាលនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដឹកនាំកម្លាំងចម្រុះដោយឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ,លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ,លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង , លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកលី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ ពុំបានរកឃើញមនុស្ស ឬវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា (Scams Online) នោះទេ តែបែរជាបានរកឃើញមានសារធាតុញៀនចម្រុះជាង២២គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ។បច្ចុប្បន្ន សម្ភារដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង

អនុប្រធានទី១ គ.ជ.គ.ម បន្តចុះសម្របសម្រួលរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី

2026/03/01 07:24:03 pm        176
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះសម្របសម្រួល ផ្សព្វផ្សាយ ពន្យល់ និងរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី។មណ្ឌលសុវត្ថិភាពថ្មីនេះ ជាជម្រកចល័ត ដែលបង្កលក្ខណះប្រសើរជាងមុន និងការពារពីភ្លៀង និងខ្យល់ ព្រមទាំងមានការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យ ដើម្បីធានាដល់សុខុមាលប្រជាពលរដ្ឋភៀសសឹកផងដែរ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន

2026/03/01 04:46:44 pm        135
ក្នុងឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះពិនិត្យថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងនៅស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានខេត្ត បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការល្បាត ការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច តាមរយៈការទទួលបានផលប្រយោជន៍ពី ឥណទានកាបូន ការរៀបចំសហគមន៍គោលដៅបៃតង ការធ្វើកសិកម្មមានមេត្រីនឹងបរិស្ថាននិងពង្រឹងភាពធន និងការប្រើប្រាស់កែច្នៃអនុផលព្រៃឈើប្រកបដោយនិរន្តរភាពជាដើម។សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បានចំនួន៥កន្លែង រួមមានខេត្ត មណ្ឌលគិរី សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តកោះកុង ដែលថ្នាលបណ្តុះកូនឈើនីមួយ មានសមត្ថភាព បណ្តុះកូនឈើបានប្រមាណ ៣០ម៉ឺនដើម ទៅ១,២លានដើមក្នុងឆ្នាំ។ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនសាធារណជន ចំនួន៣,៤លានដើម ដើម្បីយកទៅដាំ តាមរយៈយុទ្ធនាការពន្លកបៃតង នៅឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៦នេះក្រសួងបរិស្ថាន មានគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដោយគ្រោងនឹងចែកកូនឈើជូនប្រជាពលរដ្ឋចំនួម៥លានដើម ដើម្បីយកទៅដាំស្តារព្រៃសហគមន៍ ដាំតាមមូលដ្ឋាន ទីសាធារណៈ សាលារៀន វត្តអារាមជាដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារការពារ និងអភិរក្សធនធានធម្មជាតិ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ

2026/03/01 04:35:22 pm        224
នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ស្ថិតនៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,០៨១ អង្គ/នាក់។ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តមបណ្ឌិត អ៊ុក កោសា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅវត្តព្រៃជុំ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពដ៏ច្បាស់លាស់នៃការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការតាមមូលដ្ឋាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ក៏បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិនិងសមិទ្ធផលនានា ដែលសម្រេចបានក្នុងវត្តព្រៃជុំ ដើម្បីជូនឯកឧត្តម និងអង្គពិធីជ្រាបផងដែរ។បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានរួមចំណែកដោយសទ្ធាជ្រះថ្លា ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្តព្រៃជុំ។ ឯកឧត្តមបានលើកឡើងថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការណ៍ដែលយើងអាចមកធ្វើបុណ្យ និងកសាងសមិទ្ធផលរួមគ្នានៅថ្ងៃនេះបាន គឺដោយសារការតស៊ូ លះបង់ និងពលិកម្មរបស់ថ្នាក់ដឹកនាំ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនជាតិ។ មូលដ្ឋានដ៏រឹងមាំនេះ បានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទាំងក្នុងការប្រកបរបរទទួលទាន និងការគោរពជំនឿសាសនា។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូរសប្បាយរុងរឿងសម្រាប់ប្រជាជនកម្ពុជា។សូមជម្រាបថា កម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្ដីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

ចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈកម្ពុជាបណ្ដេញចេញជនបរទេសចំនួន ១,៥០១នាក់ចេញ​ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់ធ្វើ​ការងារ​ខុស​ច្បាប់

2026/03/01 03:59:42 pm        177
នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ១,៥០១នាក់ (ស្រី ១៦២នាក់) មាន ២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែលមានជនជាតិចិនចំនួន ៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឱ្យប្រជាជនសន្សំសំចៃថាមពល
04/26/2026 11:04 AM
សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ
04/26/2026 11:04 AM
សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង
04/26/2026 11:04 AM
លោក Trump លុបចោលដំណើរបេសកជនទៅកាន់ប៉ាគីស្ថាន ដោយនិយាយថាសង្គ្រាមអ៊ីរ៉ង់ នឹងមិនបន្តភ្លាមៗទេ
04/26/2026 11:04 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ
04/26/2026 11:04 AM
[UPDATE] លោក Trump មានសុវត្ថិភាពក្រោយជម្លៀសចេញពីពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ខណៈខ្មាន់កាំភ្លើងត្រូវបានឃុំខ្លួន
04/26/2026 11:04 AM
សម្ដេចធិបតី ឱ្យអនុវត្តសាកល្បងលើការបណ្ដុះបណ្ដាលសិស្សឱ្យជ្រើសរើសជំនាញ ចាប់ពីថ្នាក់ទី៩ពីឆ្នាំនេះ
04/26/2026 10:04 AM
កម្ពុជាស្វាគមន៍ប្រទេសឥណ្ឌូនេស៊ីចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីររូបមក ចូលរួមជាមួយក្រុម AOT ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់បទឈប់បាញ់
04/26/2026 10:04 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត
04/26/2026 10:04 AM
កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM